Home ព័ត៌មានជាតិ រងការជេ.រប្រមា.ថខ្លាំងពេកអ្នកនាង ស្រីអូន ថាសុំធ្វើជាផ្លែម្ទេសវិញព្រោះស្លូតត្រូវគេជាន់

រងការជេ.រប្រមា.ថខ្លាំងពេកអ្នកនាង ស្រីអូន ថាសុំធ្វើជាផ្លែម្ទេសវិញព្រោះស្លូតត្រូវគេជាន់

119
0

ប្រិយមិត្តប្រើប្រាស់បណ្តាញសង្គមជ្រាបមកហើយថាអ្នកនាង នួន ស៊ុន្ទនារី ហៅ ស្រីអូន ត្រូវរងនូវមតិរិះគន់យ៉ាងច្រើនក្រោយពីនិយាយថាមិនយកគ្រួសារជាធំដោយយកសង្គមជាធំវិញ។ ការរិះគន់ខ្លះប្រើពាក្យជេរប្រមាថលើសលុបដាក់ខ្លួនពេក អ្នកនាង ស្រីអូន ថាពិភពលោកនេះបើយើងខ្សោយគឺគេជាន់ហើយចឹងសុំធ្វើជាផ្លែម្ទេសវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3kYC3HGKETuyNK2CDZVGk6BDWgZwMWzGbl163araigDQj3wAsx-mxuER0y-ysrengRzxpwgJP2_NhODxNy6uuqC1nqxnZVEuPBsm6VzYh-a0mN-FEhglhHgpErhVUNJrUPrfOOcP9vTdBYUtWpiSEWn4o8ZpU3br_8yC1fY69sp035EEdfRxRS0qZS-8/s2048/426288822_929281575318754_4550593943409441119_n.jpg

យប់ថ្ងៃទី១៨ ខែមីនា អ្នកនាង ស្រីអូន បានបង្ហោះរូបអ្នកប្រើសម្តីជេរប្រមាថខ្លួនជុំវិញរឿងថ្មីៗនេះភ្ជាប់ជាមួយខ្លឹមសារថា «ចេញតែមួយសិនទុកជាគំរូតស់បងប្អូនទៅមើលរឿង «មាយើង» ត្រង់វគ្គដែលស្តេចឱ្យពេជ្ឈឃាតយក មាយើងទៅ សំ លាប់ តើដោយសាររឿងអី? ចុះហេតុអី មាយើងឆ្លងផុត? ជាការពិតរឿង មាយើង បានឆ្លុះបញ្ចាំងពីសង្គមជាក់ស្ដែងឱ្យយល់ច្បាស់ពីការវិនិច្ឆ័យរឿងតូច រឿងធំ ដែលបានកើតឡើងក្នុងសង្គម មនុស្សមួយចំនួនតូចចូលចិត្តកាត់ក្ដី វិភាគ ជួនកាលប្រើពាក្យជេរប្រមាថ ហាក់ដូចជាខ្លួនដឹងច្បាស់100% ទាំងដែលរឿងខ្លះមើលបានត្រឹមមួយជ្រុងតូច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij0XfML341uMWKGAAiw-zvdtgjhGvqHqTBwIiv-8l-mEMrENwiPaIm-5kG3G3S67ACDDxUfN5sJb57hV-KB1BTKO68i94GzJ7M5UXLte84dwad6F7TzNxlZ6hJFIw2JTe0cq9dB7EEIvilMukPXWWJLLMaqB6nFwHhcR8zwgfUjyrGvXs5QxDW-J-9Bnw/s2048/427021968_928235185423393_4429949907783929909_n.jpg

អ្នកនាង បន្តថា « វីដេអូនេះកាត់ខ្លី បាត់ន័យពេញ មិនគួរណាបងប្អូនមួយចំនួនតូចខមមិន ដោយពាក្យមិនសមរម្យដូចស្អប់ខ្ញុំពីណាមក ? មិនដែលស្គាល់ខ្ញុំ ហេតុអីស្អប់ខ្ញុំ? ជាការពិតទង្វើបង្ហាញពីចរិត បើស្អប់ខ្ញុំខ្លាំង ជ្រេញខ្ញុំខ្លាំងទុកក្នុងចិត្តទៅ បើខមមិនបញ្ចេញអារម្មណ៍ខ្លួនជាសាធារណៈចឹង សាមីខ្លួនគង់តែឃើញចូលនិយាយលេងជាមួយចឹងហើយ កុំឆ្ងល់ ហើយបើខ្ញុំយកមកផុសក៏ចង់ឱ្យគាត់ដឹងច្បាស់ថា ជីវិតមួយនេះ យើងឱ្យសុខគេ គេក៏ឱ្យសុខយើង យើងឱ្យទុក្ខគេ គេឱ្យទុក្ខយើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbbRCUghM4zesVky59geiNDtrjDuCxKxN0iqMPbDvQkf0ECht9SJVOEbdd8_rRjAqy4SZhDrX3vKxaoR9Q_V8YTWFOK4QCRaoKemha1zXa_Q0nJITRku97pE2Of81ZFvKc6xIEK5rKsA1F7KTIJowYArZoinpt2-Un9qxbLiQzzVDQvam5c7xSDetXfr0/s1807/image_2024-03-19_09-05-50.png
ស្រីអូនបុស្បា បានបន្តចុងក្រោយថា «រឿងមួយទៀតដែលយើងត្រូវទទួលស្គាល់ការពិតគឺ មនុស្សខ្លះអាចនឹងស្អប់យើងទាំងដែលយើងមិនស្គាល់គេសោះ ដើរនិយាយពីយើងដូចដឹងរឿងច្បាស់ ដល់ជួបទល់មុខយើង សើចស្វា។ ឃើញលុបផុស លុបស៊ែរ លុបខមមិនច្រើនហើយ តែចង់ប្រាប់ថាខ្ញុំថតទុកអសហើយ។ កុំចង់ជាន់ខ្ញុំអី ខ្ញុំរឹងមាំល្មមគួរសមដែរ រឹងមាំបែបច្បាស់ៗ ហ៊ានប្រឈមមុខ មិនមែនបែបលំៗទេ ពិភពលោកនេះបើយើងខ្សោយគឺគេជាន់ហើយ ចឹងសុំធ្វើជាផ្លែម្ទេស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCI1dLz7TQfqbseof09PDnD4XhS9uRGpYxlXQF4rLD3xwOEJAQEgcEGPfGqOZN90NkfNd4VZne2domjtTOCCCw2d7AKpt6xBQHnUM5_6kzgEhv1AB8NKT3ZtvJUtLIaHads5Y3YodCKzR9jGVLOP0_wpyNvOlQDFswCJQy-GOcZOVSCSWWiYMkbR7cGAg/s765/image_2024-03-19_09-05-51%20(2).png

គួរបញ្ជាក់ថា នៅក្នុងកម្មវិធី «កម្សាន្ដភូមិបុស្បា» កាលពីកន្លងទៅនេះដែលរៀបចំដោយបុរីបុស្បារបស់ អ្នកនាង ស្រីអូន មានកម្មវិធីសប្បាយៗជាច្រើន។ ក្នុងកម្មវិធីនេះ អ្នកនាង ស្រីអូន បាននិយាយនៅលើឆាកប្រគំតន្រ្តីពីទំនួលខុសត្រូវរបស់ខ្លួនត្រូវសងបំណុលរាប់លានដុល្លារ។ អ្នកនាងក៏បាននិយាយដែរថា ខ្លួនមិនបានយក«គ្រួសារជាធំ»នោះទេ ជាហេតុធ្វើឱ្យមានការជជែកវែកញែកនៅលើបណ្តាញសង្គម ខណៈការរឹងមាំរបស់អ្នកនាងគឺដើម្បីមនុស្សស្រីគ្រប់រូប រឹងមាំដើម្បីសង្គមមួយនេះទោះបីជាមានអ្នកមើលឃើញនិងមិនឃើញក្តី៕