Home Blog Page 1161

ហាណូយផាកពិន័យអ្នកលក់តាមដងផ្លូវ ៦ ដុល្លារ ពីបទប៉ុនប៉ងយកប្រាក់លើសពីភ្ញៀវទេសចរបរទេស

0

វៀតណាម៖ បន្ទាប់ពីមានវីដេអូមួយផ្ទុះពេញបណ្តាញសង្គមកាលពីថ្ងៃទី១៨ ខែមីនា ដោយអ្នកលក់ពុទ្រាវៀតណាមម្នាក់មានភាពមិនស្មោះត្រង់ជាមួយភ្ញៀវទេសចរបរទេស នៅពេលជនបរទេសសួរតម្លៃផ្លែពុទ្រាមួយថង់មានតម្លៃ ២០ ម៉ឺនដុង ស្មើនឹង ៨ ដុល្លារអាមេរិក ធ្វើឱ្យជនបរទេសមានការហួសចិត្តជាខ្លាំងដោយមានបំណងចង់បានលុយត្រលប់មកវិញនឹងមិនទិញផ្លែពុទ្រានោះទេ រហូតអ្នកលក់និងអ្នកទិញមានការប្រទាញគ្នាទៅវិញទៅមក។ https://vietnaminsider.vn/wp-content/uploads/2024/03/z52630315832420f984a746e128e7c2e2b9d5c78331dc6-1710815948731323936001-17108212440271596998544-1710821266315922933167.webp

រំលងប្រហែលមួយថ្ងៃក្រោយមកនៅថ្ងៃទី១៩ ខែមីនា អាជ្ញាធរក្នុងទីក្រុងហាណូយបានផាកពិន័យអ្នកលក់ដូរពុទ្រាតាមដងផ្លូវនេះចំនួន ១៥០,០០០ ដុង (ប្រមាណ ៦ ដុល្លារអាមេរិក) ពីបទប៉ុនប៉ងយកប្រាក់លើសពីភ្ញៀវទេសចរ។ លោកស្រី Bui Thi Lan Huong អនុប្រធានរដ្ឋបាលនៅស្រុក Tay Ho បាននិយាយថា ការផាកពិន័យនេះគឺជាការដាក់ទណ្ឌកម្មចំពោះការបំពានសណ្តាប់ធ្នាប់ទីក្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBABR_pKP8dwoQBZacWSpX-sc-4UoO3bYQv5WXLhXBnBDXI2OHKvtEqqsVRrI7YuUCcYqwzm_v8WapfxU0ZXSYmW89TgnZ09W7ZKzjYzZeJGmBduBN2uV5qVyZ2Tse-huvK7fc_oERGUO15GMvWrZAwbjRJjbw5bEg8giwkkh6gT1SLuQmfM28SJtfO0A/s650/1police.jpg

ចំពោះការរំលោភលើតម្លៃនេះ ខណៈដែលអ្នកលក់បានប្រគល់ប្រាក់ ២00,000 ដុងដល់ភ្ញៀវទេសចររួចហើយក៏ដោយ ក៏អាជ្ញាធរណែនាំនាងកុំឱ្យធ្វើបែបនេះម្តងទៀត។ នៅទីស្នាក់ការកណ្តាលបានសម្តែងការសោកស្ដាយចំពោះទង្វើរបស់អ្នកលក់ម្នាក់នេះ និងសុំទោសដែលបង្កើតការចាប់អារម្មណ៍ដោយអចេតនាអំពីទីក្រុងហាណូយក្នុងចំណោមភ្ញៀវទេសចរបរទេស។

https://media.hanoitimes.vn/2024/3/19/1man.png

ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Buoi លោក Nguyen Minh Hoai បានឱ្យដឹងថា បច្ចុប្បន្នពួកគេបានអំពាវនាវឱ្យអ្នកលក់តាមដងផ្លូវទាំងអស់គោរពតាមបទប្បញ្ញត្តិស្តីពីពាណិជ្ជកម្ម បង្ហាញអាកប្បកិរិយាស្មោះត្រង់ ត្រឹមត្រូវ និងមិនលក់ផលិតផលនៅតំបន់ហាមឃាត់៕

ធ្លាប់ឆ្ងល់អត់ ហេតុអ្វីបានជាអាហារនៅលើយន្តហោះភាគច្រើនមិនសូវឆ្ងាញ់?

0

នៅពេលដែលអ្នកឡើងជិះយន្តហោះទៅតំបន់ផ្សេង ហើយអ្នកបានទិញ ឬទទួលទានអាហារពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍នោះ ភាគច្រើនអ្នកប្រហែលជាធ្លាប់មានអារម្មណ៍ថា អាហារទាំងនោះមិនសូវមានរសជាតិឆ្ងាញ់នោះទេ ដោយពេលខ្លះវាមានរសជាតិប្រៃខ្លាំង ឯពេលខ្លះទៀតវាក៏មានរសជាតិផ្អែមខ្លាំង។ ដូច្នេះតើនេះគឺដោយសារមូលហេតុអ្វី ឬដោយសារថវិការបស់ក្រុមហ៊ុនអាកាសចរណ៍មានកំណត់ ឬយ៉ាងណា?

សម្រាប់មូលហេតុបើយោងតាមការស្រាវជ្រាវពីបរទេសបានបង្ហាញថា ប្រសិនបើយើងហោះនៅក្នុងរយៈកម្ពស់ជាង ៩០០០ ម៉ែត្រកោសិកានៅលើអណ្តាត នឹងបានបាត់បង់សមត្ថភាពរបស់ខ្លួនក្នុងការចាប់យករសជាតិពីអាហារ មូលហេតុគឺដោយសារសម្ពាធបរិយាកាស។ សាស្ត្រាចារ្យ Charles Spence អ្នកស្រាវជ្រាវផ្នែកចិត្តវិទ្យាពិសោធន៍មកពីសាកលវិទ្យាល័យ Oxford ក៏បាននិយាយដែរថា អាហារ និងភេសជ្ជៈនៅលើយន្តហោះ ភាគច្រើនតែងមានរសជាតិខុសពីអ្វីដែលយើងញ៉ាំនៅលើដី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKKvsQbj7nzyBS9w1xIz0TDDkBSfUDddrMBfCluK204z9TTDLYa_dQQl8jZCH0HQ0oF0-ACyifLtx5Yn2yR9q6FWkLiAiGsm9yn72tIDBY5-pcLO5I8BCyMwVfk5KuB8Pg-zpfaE5rMI7uvAiXfFPRfGV1GAn2mUOKVSMBXYcp-jYJGEv9QRVUfTq_D4E/s2400/airplane-food.jpg

មូលហេតុចម្បងគឺមកពីកត្តាជាច្រើនដូចជា សំណើម សម្ពាធខ្យល់ និងសំលេងរំខាននៅខាងក្នុងកាប៊ីន។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី សម្ពាធដែលយន្តហោះបង្កើតឡើងនេះ មិនមានលក្ខណៈប្រសើរសម្រាប់មនុស្ស ដូចសម្ពាធនៅលើដីធម្មតានោះទេ។ ម្យ៉ាងវិញទៀត កម្រិតសំណើមបរិយាកាស ក៏ជាកត្តាមួយដែលមានឥទ្ធិពលទៅកាន់ការភ្លក់ ឬហូបចំណីអាហារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiocgYKr79UMYyc1qYCcWc9pLQdU0WuJo9Wha51UvIQRt01JOrsvRq_lhobFi-lwC7OKtMYGg_v-okJvfLRxAwsRGJ76ECf2kxGtBdjm805VwiArz6IiIwohysaIOyoMj_kDDytTRtulLfUcjeMoVMauNP3U8BI_RrzM4US_qu0f8CjEjmGhhDy97M9Rs4/s1500/GettyImages-1146696039-2000-928f3af7f6104c2fa886b6e7c33a9f5c.jpg

សាស្ត្រាចារ្យ Charles Spence បានបន្តទៀតថា ពេលសំណើមបរិយាកាសមានមិនគ្រប់គ្រាន់នោះ វាក៏អាចធ្វើឱ្យបំពង់ខ្យល់របស់អ្នកស្ងួតជាងធម្មតា មានន័យថាការស្រង់ក្លិនពីអាហារមានការកាត់បន្ថយ។ មនុស្សមួយចំនួនអាចដឹងបានថា ក្លិនជាអ្នកចូលរួមយ៉ាងសំខាន់ក្នុងការបង្កើនរសជាតិអាហារ។ ពេលខ្លះទៀតសំឡេងរំខានពីម៉ាស៊ីនយន្តហោះធំៗ និងសម្លេងពីអ្នកអង្គុយនៅជិតក៏អាចជះឥទ្ធិពលលើការហូបចុករបស់អ្នកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifuQAErYF3u7C7RCQIQtc5x9MXdI0EsuwPIZXF3Rov2VzmKLOEX4xzby1nNoCGwCV6Lo-A-GHA5cXkG8y_GpfByrSRSFqxT-6kcCh60-_5_oN8Zq9WncHafYfCdz0UKz9u1gaj5DsLAwR6LAPbXV-JX0E0POQPcqf8uVzaQnP_x2jxmUmbswcyelBpb70/s1500/The-Best-Foods-to-Order-on-a-Flight-According-to-Chefs-FT-BLOG1222-4c93bdb4cdaa4c469a75753f3b5ae00c.jpg

កត្តាចុងក្រោយមួយទៀតគឺ ការចម្អិនអាហារជាលក្ខណៈទ្រង់ទ្រាយធំ ពេលខ្លះសម្រាប់មនុស្សរាប់រយនាក់នៅលើយន្តហោះតែមួយ។ ការចម្អិនត្រូវបានគេធ្វើឡើងនៅលើដី បន្ទាប់មកត្រូវវិចខ្ចប់ដែលធ្វើឱ្យវាត្រជាក់មុនពេលឡើងយន្តហោះ។ នៅពេលអ្នកឡើងលើយន្តហោះ គេចាប់ផ្តើមកម្តៅអាហារក្នុងប្រអប់ទាំងនោះឱ្យក្តៅមកវិញ ដែលសកម្មភាពទាំងនេះក៏អាចកាត់បន្ថយរសជាតិអាហារដូចគ្នា។ ហេតុដូចនេះហើយទើបក្រុមហ៊ុនផលិតអាហារសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ចាំបាច់ត្រូវបន្ថែមគ្រឿងផ្សំច្រើនជាងធម្មតាទៅក្នុងអាហារដែលគេចម្អិនសម្រាប់អ្នកជិះយន្តហោះ៕

បេក្ខភាព Universal Women កំពុងបញ្ចេញសម្រស់នៅលើទឹកដី «តារារះនាទិសនិរតី» មានទាំងលេងល្បែងប្រជាប្រិយខ្មែរ

0

ចេញពីទឹកដីខេត្តសៀមរាបបេក្ខភាព Universal Women កំពុងស្ថិតនៅលើទឹកដី «តារារះនាទិសនិរតី» ខេត្តព្រះសីហនុ ពោរពេញដោយភាពសប្បាយរីករាយក្រោមការស្វាគមន៍យ៉ាងកក់ក្តៅពីលោកជំទាវ អ៊ូ ធីតា ភរិយាឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ បេក្ខភាព Universal Women បានចូលរួមបង្ហោះគោម បាញ់កាំជ្រួច លេងល្បែងប្រជាប្រិយខ្មែរ ថតរូបនៅសំណាកព្រះថោងនាងនាគ និងបន្តដំណើរទៅកាន់កោះរ៉ុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMgazhuA_sdoJTeh20KSQgTTW8PjkA_g2_1TI28YEADxScxECExvI0-0Q0ayyT4ex8aAsTMoLCv4QqjYq-B4uk8LhqkFQYOCoB6dc-m4kawGerONJUxiv2wjerlV2sUsq_vFXJNJ4n3TQIxnEAt66Ja-aGG-74F2OxrJwqKYigPrBVTqIDUpMtuqYcGHQ/s1280/photo_2024-03-19_07-31-09.jpg

កម្មវិធីប្រកួត Universal Women លើកទី២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះកំពុងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកទាំងក្នុងប្រទេសនិងក្រៅប្រទេសជាពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បានលើកពីកម្មវិធីនេះនៅលើបណ្តាញសង្គមរបស់សម្តេចដូចគ្នា ខណៈការប្រកួតនេះមានបេក្ខនារីជាង៥០ប្រទេសមកពីជុំវិញពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp0Tc0Mw0LPlXL9W-RUb0Omsfce9iQCs1BH0ehfs27ArGqmYBI-q5ZVjVNotZST5Xi0NAx09raJNKVm2JE2QQXcEOuKeVmncmYflfmSqFpunlPW6Uv6zTMHb9qdwQUwdGfzyGJOgXfarW0e7cIn03JeG9omJrgUvY2MI2q_eyKuRCnYvpJoca-MwsIK-o/s1280/photo_2024-03-19_07-31-10.jpg

នាយករដ្ឋមន្រ្តី បានបញ្ជាក់នៅថ្ងៃទី១៩ ខែមីនា នេះថា « ឆ្លៀតក្នុងឱកាសចូលរួមក្នុងពិធីបុណ្យទន្លេ លើកទី៨ ឆ្នាំ២០២៤ ក្រុមបវរកញ្ញា Universal Women ក៏បានទៅកម្សាន្តនៅតារារះនៃទិសនិរតីរបស់កម្ពុជា គឺខេត្តព្រះសីហនុ ។ ក្នុងនោះ ក្រុមបវរកញ្ញា Universal Women បានចូលរួមបង្ហោះគោម និងបាញ់កាំជ្រួចនៅឆ្នេរអូរត្រែះនាវេលាយប់ថ្ងៃទី១៧ មីនា ។ នាព្រឹកថ្ងៃទី១៨ មីនា ក្រុមបវរកញ្ញា Universal Women បានបន្តដំណើរកម្សាន្តទៅកាន់កោះរ៉ុង អមជាមួយនឹងការលេងល្បែងប្រជាប្រិយខ្មែរនៅលើឆ្នេរខ្សាច់សក្បុសនៃកោះរ៉ុង មុននឹងបន្តដំណើរមកទស្សនារូបសំណាកព្រះថោងនាងនាគ ដែលជាតំណាងដល់ការកកើតទឹកដីព្រះរាជាណាចក្រកម្ពុជា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwwfsJvL1SI9XCpREytD1iXyXqnudJO3tFPzReVhK1G3BuAOfWJ7V8Q5FEQTYObmCEAkNOzUjflu4C3fiVfC-H9RSiifRxsg_eoC4Sqf3pZoAX_5rOhChnvhwGbv72j0P3vcssvzwTmIpUsU6ttKCY0tJLVTwWyvIjtUGm9B23eUrGSkO243wj2pM14x0/s1280/photo_2024-03-19_07-31-11.jpg
តាមរយៈសកម្មភាពរបស់បេក្ខភាពចូលរួមគឺពោរពេញដោយភាពសប្បាយរីករាយក្រោមការស្វាគមន៍យ៉ាងកក់ក្តៅពីលោកជំទាវ អ៊ូ ធីតា ភរិយាឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុផ្ទាល់ដោយផ្តល់សឹង និងគន្លាក់ផ្ការំដួលទៅដល់បេក្ខភាពជាវត្ថុអនុស្សាវរីយ៍ផងដែរ។

គួរបញ្ជាក់ថា មុនទៅដល់ទឹកដីខេត្តព្រះសីហនុ បេក្ខភាព Universal Women បានគ្រងឈុតអប្សរាខ្មែរដ៏ស្រស់ស្អាតបញ្ចេញសម្រស់ដ៏ល្អឯកនៅទីតាំងប្រាសាទអង្គរវត្ត ខេត្តសៀមរាបដែលធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។ កម្មវិធីនេះ អ្នកនាង ប្រាសាទ ដាវីន គឺជាអ្នករៀបចំការប្រកួតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUtzkZFd2c6LRKNHfJ0kZAoKMLvVao24FDDmEgZb681JdtNJF0kmsH1ZmvYYq8x-DLv4gc5Rf-iPg2RjdG0pmEu4cmAfAuBIJsKEWtkDzcmIbsIS-Sn8SnvXuXOL3xJ6g8dpZAfsnZW_csGBFv0ctWRuDnMf3N77iaBHUoMW4mjqhQBLoaf6BbOfRPUHo/s1280/photo_2024-03-19_07-31-12.jpg

ក្តៅដូចបាយពុះ!ពាក្យខ្មែរ «សៀមរាប» ត្រូវទិកតុកបិទចោល ខណៈមហាជនសង្ស័.យថាជាទង្វើប្រទេសជិតខាង

0

ពលរដ្ឋកម្ពុជាមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីពាក្យ «ខេត្តសៀមរាប និង សៀមរាប» ជាភាសាខ្មែរស្វែងរកនៅលើបណ្តាញសង្គមទិកតុកលែងឃើញត្រូវក្រុមហ៊ុនបិទចោល(Banned) ដោយបញ្ជាក់ថាទាក់ទងនឹងអាកប្បកិរិយាការស្អប់ខ្ពើម។ រឿងដ៏ក្តៅគគុកនេះត្រូវបានជាប្រជាពលរដ្ឋគិតថាជាទង្វើរបស់ប្រទេសជិតខាង ព្រមទាំងស្នើសុំដល់ក្រសួងពាក់ព័ន្ធមានវិធានការណ៍លើរឿងជួយឱ្យពាក្យនេះប្រើប្រាស់បានឡើងវិញ។https://afar.brightspotcdn.com/dims4/default/87a7073/2147483647/strip/true/crop/3000x1592+0+295/resize/1440x764!/quality/90/?url=https%3A%2F%2Fafar-media-production-web.s3.us-west-2.amazonaws.com%2Fbrightspot%2F34%2F8c%2F0a3f548947909b5b8d79b935b03f%2Ftravelguides-siemreap-guitarphotographer-shutterstock.jpg

ទាំងកណ្តាលរាត្រី មហាជនអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលនិងហួសចិត្តយ៉ាងខ្លាំងព្រោះស្ទើរតែមិនគួរឱ្យជឿពេលវាយពាក្យថា «សៀមរាប» ជាភាសាខ្មែរនៅលើបណ្តាញសង្គមទិកតុក(TikTok) បែរជាត្រូវក្រុមហ៊ុនបិទចោលទាំងដែលពាក្យ សៀមរាប នៅលើប ណ្តាញសង្គមទិកតុកប្រើបានជាយូរឆ្នាំមកហើយ។ ពាក្យ សៀមរាប ជាភាសាខ្មែរ នៅលើទិកតុកមិនចេញអ្វីនោះទេ តែបើពាក្យនេះជាភាសាអង់គ្លេសទើបចេញជាវីដេអូផ្សេងៗ។https://media.tacdn.com/media/attractions-splice-spp-674x446/06/71/4e/ff.jpg

ពាក្យ «ខេត្តសៀមរាប» និង «សៀមរាប» ត្រូវបានក្រុមហ៊ុនយក្សមួយនេះលុបចេញឬ Banned ចេញពី search keywords ដោយបញ្ជាក់ថាពាក្យនេះ ទាក់ទងនឹងអាកប្បកិរិយាការស្អប់ខ្ពើម ហើយក្រុមហ៊ុនត្រូវការការពារសហគមន៍ពីការសាបព្រួសទង្វើស្អប់ខ្ពើម។

រឿងរ៉ាវដ៏ក្តៅគគុកនេះដែរ ពលរដ្ឋប្រើបណ្តាញសង្គមកម្ពុជាសង្ស័យថាជាទង្វើរបស់ប្រទេសជិតខាងដែលតែងតែច្រណែនមកលើកម្ពុជាមិនចេះចប់ អស់ពីមួយរឿងចូលមួយរឿង។ ជាមួយគ្នានេះពលរដ្ឋកម្ពុជាស្នើសុំរាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធជួយសង្គ្រោះ Keywords ខេត្តសៀមរាប ដើម្បីឱ្យបានប្រើប្រាស់វិញផង ការដែលពាក្យខ្មែរត្រូវក្រុមហ៊ុនបិទដូចនេះប្រៀបដូចជាមិនឱ្យតម្លៃអក្សរសាស្រ្តខ្មែរយើងដែលអាចមានជនខិលខូចប្រើល្បិចពីលើ។

ខេត្តសៀមរាប គឺស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជាហើយសព្វថ្ងៃខេត្តនេះត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្តតាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញជាតំបន់ទេសចរណ៍ដ៍សំខាន់របស់ប្រទេសកម្ពុជា។ ក្រៅពីប្រាសាទអង្គរវត្ត ខេត្តនេះមានប្រាសាទបុរាណដទៃទៀតជាច្រើន។ https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/433449928_764052352327492_641300184210995385_n.jpg?_nc_cat=109&ccb=1-7&_nc_sid=5f2048&_nc_ohc=YwPLvKJ_xeYAX-CF3of&_nc_ht=scontent.fpnh1-2.fna&oh=00_AfBbMkXg2g2V54e5gAcSiQ93sPyMN1_PMrZaIr91e2PxBg&oe=65FF3085

គួររម្លឹកផងដែរថា អ្នកប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានពន្យល់ប្រហាក់ប្រហែលគ្នាថា ពាក្យ សៀម គឺទាក់ទងនឹងជាតិសាសន៍មួយ ដែលបច្ចុប្បន្នបានប្រែឈ្មោះទៅជាថៃ ទៅហើយ។ ឯពាក្យថា រាប គឺមានន័យថា ចាញ់ខ្លបខ្លាច។ នៅក្នុងសតវត្សទី១៥-១៦ មានព្រះមហាក្សត្រខ្មែរមួយអង្គព្រះនាម អង្គចន្ទរាជា បានធ្វើចម្បាំងជាមួយកងទ័ពសៀម ដើម្បីបណ្ដេញឱ្យពួកសៀមចេញពីតំបន់អង្គរ។ ក្នុងការធ្វើសង្គ្រាមកាលណោះ គឺកងទ័ពខ្មែរបានជោគជ័យយ៉ាងធំធេងហើយពាក្យថា សៀមរាប គឺត្រូវបានគេដាក់ឈ្មោះ បន្ទាប់ពីជ័យជម្នះរបស់កងទ័ពខ្មែរលើពួកសៀម៕

គួរតែអនុវត្ត៥ចំណុចនេះរៀងរាល់ពេលមុនចូលសម្រាក

0

យើងបានជ្រាបរួចមកហើយថា ការសម្រាកបានគ្រប់គ្រាន់បានផ្តល់នូវគុណសម្បត្តិដល់រាងកាយច្រើនកម្រិតណា ។ ប៉ុន្តែការសម្រាកឱ្យបានគ្រប់គ្រាន់នោះ កើតឡើងពីការសម្រាកប្រកបដោយគុណភាព ពីព្រោះវានឹងធ្វើឱ្យរាងកាយរបស់យើងបានសម្រាកពីការនឿយហត់ តាមរយៈការសម្រាកលក់ស្រួល និងគ្មានអ្វីមករំខាន ។

គួរតែអនុវត្ត៥ចំណុចនេះរៀងរាល់ពេលមុនចូលសម្រាក ដើម្បីឱ្យការសម្រាកកាន់តែមានគុណភាពខ្លាំងឡើង ៖

១-ហាមលេងឧបករណ៍ទំនាក់ទំនងមុនចូលគេង ៖ ឧបករណ៍ទាំងនេះបានប៉ះពាល់ដោយខួរក្បាលដោយផ្ទាល់ ហើយវានឹងធ្វើឱ្យយើងពិបាកសម្រាកលក់ ឬសម្រាកពុំបានស្កប់ស្កល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ-Hv_RnQCrhs93f7l-HvNCHqABrMkH63qRclBwwXHsRAFF3w1MVcFPFKxSi8V_bG53lA06aUMSwy2EQdxjz5Z86k2PSb9GLrfPMctG-Ci7KFxO0dvizEhE5uLwMp2etgN4HE-E_RgJMSfdOHHqeZkzMlUw6NcJiIRT2lmtSk8E-ijGUsdanPJCMKlKiw/s770/DitchPhoneInBed-948473178-770x553-1.jpg

២-គួរអានសៀវភៅ និងធ្វើសមាធិ ៖ ការអានសៀវភៅ និងធ្វើសមាធិ គឺដើម្បីឱ្យរាងកាយរបស់យើងបានសម្រាកពីការនឿយហត់ ។ ហេតុនេះ គួរតែអានសៀវភៅទស្សនវិជ្ជា, សៀវភៅលើកទឹកចិត្ត, ប្រលោមលោក និងរឿងអក្សរសិល្ប៍ដែលចូលចិត្ត ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf-uua8B-ig3r1StfH7Bzg4r8HSyQqoNX32iZHTsg-UmmpbmopgSTdoiT1y3SR8moVSGsxdq2rW9jLz_P54Hfkzhez3Ghek6qxV7-p5VeBLUPalTViYku88plNF9QeGJywVeAmVSxkgKVWf6fcyt66bYViuoj6oOYvzOlo4OFzOZCRIbPpGejKSCSJNdA/s800/download.jpg

៣-ដកដង្ហើមវែងៗ ៖ យើងអាចដកដង្ហើមចូលយឺតៗរយៈពេល៤វិនាទី បន្ទាប់មក ដកដង្ហើមចេញយឺតៗរយៈពេល៨វិនាទី ។ ការធ្វើបែបនេះ វានឹងជួយដល់សួត និងកាត់បន្ថយចង្វាក់បេះដូង ដើម្បីត្រៀមចូលសម្រាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjART7KCOMWeahQMVFeDVNAzO8bhT23yvExdkH9K9MZWHDDQi5akMf7RrA7cVa4F4QvucXGGocb_42puUvWMOWnc2RjplGuUK6BvEOOvoalpIiwGx4_zrPFPQWXy2fatF0_k8bh7oxFoclCeKVaBleuvag7gM9p6i3LV-3pb2adfjxAIQzxcFA5hPGLV1M/s570/o-MEDITATE-IN-BED-570.jpg

៤-ធ្វើចលនាសាច់ដុំ ៖ ការធ្វើចលនាសាច់ដុំតាមវិធីស្រាលៗ វាអាចជួយធ្វើឱ្យរាងកាយ និងខួរក្បាលរបស់យើងកាត់បន្ថយភាពតានតឹងបាន ។https://www.sleepfoundation.org/wp-content/uploads/2022/10/stretching-before-bed.jpg

៥-បញ្ឈប់ការគិតគ្រប់រឿង, គ្រប់បញ្ហា ៖ យើងត្រូវប្រាប់ខ្លួនឯងថា ថ្ងៃស្អែកនេះ ចាំយើងគិតជាថ្មី ។ ដូច្នេះ យប់នេះ យើងសូមសម្រាកសិន បន្ទាប់មក ចូរបិទភ្លើងទាំងអស់ ដើម្បីឱ្យអរម៉ូន និងមេឡាតូនីនអាចធ្វើការបានយ៉ាងល្អ ។

ការសម្រាកលក់បានស្កប់ស្កល់ មានន័យថា ជាការសម្រាកលក់បានយូរ, គ្មានការសុបិន, មិនរវើរវាយ ឬមានអាការៈឈប់ដកដង្ហើមក្នុងអំឡុងពេលកំពុងសម្រាកលក់ ។ ការសម្រាកស្កប់ស្កល់នឹងជួយធ្វើឱ្យរាងកាយរបស់យើងដំណើរការបានល្អគ្រប់ផ្នែក គឺចាប់តាំងពីខួរក្បាល, ប្រព័ន្ធខាងក្នុង, ផ្លូវអារម្មណ៍ និងអាចជួយព្យាបាលជំងឺផងដែរ ករណីមានជំងឺ ៕

ផ្ទុះការវែកញែកពេញបណ្តាញសង្គម! ក្រោយនាយកសាលាវិទ្យាល័យមួយ កាត់ស្បែកជើងសិស្សខ្ទិចគ្មានសល់

0

កាលពីពេលថ្មីៗនេះ យោងតាមប្រភពមួយដែលមានឈ្មោះថា ចៃព្រៃ KH បានចែករំលែកវីដេអូដ៏ក្តៅគគុកមួយភ្ជាប់ជាមួយនឹងចំណងជើងថា នាយកសាលាកាត់ស្បែកជើងសិស្ស ដែលក្នុងវីដេអូនោះបង្ហាញឱ្យឃើញថា មានស្បែកជើងសិស្សរាប់រយគូត្រូវបានគ្រូកាត់ខ្ទិចខ្ទីគ្មានសល់ មូលហេតុគឺដោយសារសិស្សមិនព្រមពាក់ស្បែកជើងប៉ាត់តាតាមវិន័យសាលា ដែលបង្កឱ្យមានការវែកញែកពេញបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOQF11nFSec6p4jAvIikwLLyfAZnahg02XV8f3IsgTOYRZRiIn48wFTtxwgXG2_Q7LEI-qJc7vr7yQLd3_Raeza7coqraEOJUflykgLkJDZbmsQZ5ZsYr8dUshKoWjJ4gEhenRMhsk3LLkkkiSCSzEJM-wh2IbJkmAwOuvoT5zjEvDJLZOpLUh6wm17DE/s1280/photo_2024-03-19_15-34-56.jpg

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ យោងតាមការបង្ហោះរបស់ប្រភពមួយបានឱ្យដឹងថា វិទ្យាល័យស្រយ៉ង់ ស្ថិតក្នុងភូមិស្រយង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ បានអនុម័តច្បាប់មួយ ដោយតម្រូវឱ្យសិស្សានុសិស្សទាំងអស់ពាក់ស្បែកជើងប៉ាត់តាពេលចូលរៀន ហើយបម្រាមមិនឱ្យសិស្សពាក់ស្បែកជើងផ្សេង ក្រៅពីស្បែកជើងប៉ាត់តាចូលសាលានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuXmd1J5xMc_eBbNJMJaUDT2xQ9arE3tppW88BPLaB3cF8PGBdOHEMlZV4NfFjv-GPA4pp2mlwxbZH65cFTd39vrikY01j1EkX34xdbIg29mXuBa99IgqOau1I_fRjlc7lLSnvTzUuxvcLAtSNQQuYOCDSS59QKkTrXj6p_VXoJ_aFxkzo5ps2GHxypFk/s1280/photo_2024-03-19_15-34-56%20(2).jpg

ខណៈសិស្សជាច្រើនបានត្អូញត្អែថា គ្រួសាររបស់ពួកគេគ្មានលទ្ធភាព ក៏ដូចជាគ្មានថវិការគ្រប់គ្រាន់ដើម្បីទិញស្បែកជើងប៉ាត់តាតាមវិន័យសាលាឡើយ ដូច្នេះទើបពួកគេសម្រេចពាក់ស្បែកជើងភ្ទាត់ ឬស្បែកជើងសកធម្មតាផ្សេងទៀតចូលសាលា ដែលបណ្តាលឱ្យគ្រូក្នុងសាលានេះ សម្រេចចិត្តកាត់ស្បែកជើងសិស្សខ្ទិចគ្មានសល់។

នៅក្នុងវីដេអូដែលបានចែកចាយពាសពេញបណ្តាញសង្គមនោះ មានអ្នកចែករំលែកជាង ១១ ពាន់នាក់ និងអ្នកបញ្ចេញមតិជាង ៥០០ នាក់ ដោយអ្នកខ្លះនិយាយថា គ្រាន់តែធ្វើតាមវិន័យសាលារៀនក្មួយៗធ្វើមិនបានផង តើរៀនចេះដឹងទៅដឹកនាំសង្គមមនុស្សបានដែរឬទេ? អ្នកខ្លះក៏ខំមិនថា មុននឹងគ្រូអនុវត្តប្រហែលគ្រូនិយាយសឹកមាត់ហើយ សិស្សមិនស្ដាប់គឺបែបហ្នឹងបើចង់ធ្វើអ្វីតាមទំនើងចិត្តរៀននៅផ្ទះ មិនកាន់ជើងគ្រូទេ តែមើលតាមការជាក់ស្ដែង។ ចំណែកអ្នកខ្លះទៀតក៏ខំមិនថា សិស្សមួយចំនួនមិនមែនក្បាលរឹងនោះទេ តែគ្នាខ្វះលទ្ធភាពប៉ុន្តែអ្នកមិនយល់អំពីការខ្វះខាតរបស់ម្ដាយឪពុកសិស្សនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrknbxvbGbqHwdgiI6tIoytS_lnPqONfRjcWQ6vDpZGQQUkbvbVLAEw-IhG8jX5YNdeTanbuFZ8lOMECJaT94cKMfsKDnTsPut66G6M_JHb3sjjeQIq7iXlfe08ypSs6tvPFhMKkaQitSuPNm8oNGSR3RQGqBXQH04a1cM9UaNLrTVkUCLIll-MQ3w0es/s1280/photo_2024-03-19_15-34-57.jpg

រីឯអ្នកខ្លះក៏បញ្ចេញមតិថា រឿងមានហេតុ បំណុលមានម្ចាស់ បើមិនដឹងរឿងច្បាស់យើងកុំទាន់សន្និដ្ឋាន ប្រទេសមានច្បាប់ គ្រួសារមានវិន័យ សាលាក៏មានវិន័យ បើមិនឱ្យគ្រូអនុវត្តវិន័យសាលានោះទេតើអោយអប់រំទូន្មានប្រដៅសិស្សបែបណា? ម្នាក់ៗចង់អោយតែកូនខ្លួនល្អតែមិនអោយគ្រូអប់រំប្រដៅបណ្ដោយតាមតែទំនើងចិត្ត និយាយជារួមចាំតែរិះគន់ រិះគន់ក្នុនន័យស្ថាបនា មិនជាអ្វីទេខ្លាចតែបែបជាន់ពន្លិចដើម្បីរក view តែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្នុងការវែកញែកដ៏ក្តៅគគុកនាពេលថ្មីៗនេះ មិនទាន់មានគ្រូឬនាយកសាលាចេញមុខបកស្រាយនៅឡើយទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP4PRdbj5e3jEi7KsFg39SmBNMLB7tDt5qIbL8zgtnD4fDGOWzIdo-AjFFNAy7Bc9bLoyOpml1Gp6Q82_X0SsRoVAimWCwi1pxVISFiC548cSl_V2yPtZ61hYrJFcNlVSwQ9g3Y_mxEq86nEJGbVC6z6bQZ9yUoeX3PC0G6EL3KJz3z9ufi1uZiir7owU/s1280/photo_2024-03-19_15-34-57%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4nsblcL1wUWhmZvyED1ywEK6I6ZOBZGO6hhgzHGx_yXVFEMOHxNyDuu1YDCoCtlUZsNVNKw6r2ql4wBZv7FS7DBsbWfXV5u5sf-baHRPTSzukiO_dhJIU9DlB7aWB5TA7MHdNv0pZo7KYNgXsqhAi12x1o9TidQ_NW9ms0bqXdqpoYBz_rcIFW6i2baA/s1280/photo_2024-03-19_15-34-57%20(2).jpg

មិនអន់ឯណា! ស្វាយកែវរមៀតខ្មែររបស់អ្នកខេត្តបាត់ដំបង នាំចេញទៅថៃ ១ថ្ងៃៗជិត២០០តោន

0

ស្វាយកែវរមៀតខ្មែរ កំពុងតែមានសន្ទុះនៃការគាំទ្រខ្លាំងនៅថៃ ខណៈប្រជាកសិករខ្មែរមួយចំនួននៅតែអះអាងថា ស្វាយគ្មានទីផ្សារ។ ទោះជាយ៉ាងណា តាមការបញ្ជាក់ពីមន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ស្វាយកែវរមៀតលើទឹកដីខេត្តខ្លួនបាននាំចេញទៅកាន់ប្រទេសថៃរាប់រយតោនក្នុងមួយថ្ងៃៗ ជាមួយគ្នានោះ គាត់ក៏បានលើកឡើងពីហេតុផលមួយចំនួនដែលស្វាយរបស់កសិករខ្លះនៅតែបន្តគ្មានទីផ្សារ។

យោងតាមប្រភពក្រសួងព័ត៌មានកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បានបង្ហាញពីទិន្នផលផ្លែស្វាយកែវរមៀតខ្មែររបស់កសិករអ្នកខេត្តបាត់ដំបង គឺបាននាំចេញទៅប្រទេសថៃក្នុង១ថ្ងៃៗ ចន្លោះពី ១៥០-២០០តោន ដែលនេះជាការបញ្ជាក់ពីលោក ហេង សិទ្ទ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOZnyjxP1kq7GP_kn5XGD_aW4H_vIDuhES2jCO1VDRvgsNN5Py1vswOLAMse8bhmGOURnBQzj4w1PGA1PQ0DYIbMG68bpWh0cP3A3XIiyLDGWYNaS3MgqkwmF3BQ6OT2fWB6n_98TP-YzpaLFPH3cFx3M8B1JSBdC9uH9AQ-u0Al67sUF_WoeoKH9wlIc/s900/photo_2024-03-19_15-22-58.jpg

លោក ហេង សិទ្ទ បានលើកឡើងថា ក្នុងខេត្តបាត់ដំបងមានផ្ទៃដីដាំដំណាំស្វាយកែវរមៀត សរុបចំនួន ១៦ ០៧៩ហិកតា និងប្រមូលផលលើផ្ទៃដី ១៤ ៣៤០ហិកតា ដោយក្នុងមួយហិកតាទទួលបានទិន្នផលជាមធ្យម ២១តោន ៧០០គីឡូក្រាម ។

ចំពោះទិន្នផលផ្លែស្វាយកែវរមៀតដែលនាំចេញនេះ គឺក្រុមហ៊ុននៅប្រទេសថៃគេបានកុម្ម៉ង់ទុកជាមុន ចំពោះកសិករណាដែលប្រមូលផល ហើយបានអនុវត្តន៍ទៅតាមតម្រូវការរបស់ក្រុមហ៊ុន ពោល គឺត្រូវតែប្រមូលផលស្វាយតាមបែបស្តង់ដារអនាម័យល្អ មិនមានការប្រឡាក់ដោយជ័រស្វាយ ផ្លែស្វាយស្អាតល្អ ហើយក្រុមហ៊ុនក៏បានប្រគល់ស្បោងសម្រាប់ច្រកត្រឹមត្រូវ ទៅតាមបច្ចេកទេស ។ ផ្ទុយទៅវិញ បើស្វាយមិនល្អនិងមិនស្របតាមស្តង់ដារ មានប្រឡាក់ដោយជ័រគេមិនទទួលទិញនោះទេ ហើយបើគេទទួលទិញក៏បានតម្លៃថោកដែរ។ ទាំងនេះហើយហេតុផលដែលកសិករមួយចំនួន ប្រឈមមុខនឹងការបាត់ទីផ្សារបច្ចុប្បន្ន ដោយខ្វះព័ត៌មានសម្រាប់ទីផ្សារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9wjgoJmjFj4wWrr81BUzS2AYxc3qXM3flfu8QmEuuF1BNaOgBNVRyvKdRayLu4NssQbFAZNhYjsBXv1WeR9CM580O6wbmhVStwfr8WUE4ZFxVCOeh26xHO6aROT1qjGmhL43O8OZCp7VQtxwUzdKgdkbWCOIOaYVWL66uWdDpf6wc4FeUkYtG_E4RVbw/s960/photo_2024-03-19_15-22-59.jpg

ក្រសួងបញ្ជាក់ថា ដោយមើលឃើញថាកសិករខ្មែរមួយចំនួនដែលជាម្ចាស់ចម្ការគិតថាស្វាយគ្មានទីផ្សារ ហើយក៏បានបំផ្លាញដើមស្វាយខ្លួនចោល នោះមិនមែនជាជម្រើសត្រឹមត្រូវឡើយ នឹងស្តាយក្រោយ ខណ:ដែលខេត្តបាត់ដំបង នឹងមានរោងចក្រកែច្នៃផ្លែស្វាយដ៏ធំមួយវិនិយោគដោយក្រុមហ៊ុនចិន ស្ថិតនៅក្នុងស្រុករតន:មណ្ឌល ដែលនឹងសាងសង់រួចរាល់ក្នុងពេលឆាប់ៗនេះ។

ទាក់ទងទីផ្សារស្វាយនេះដែរ មន្រ្តីកសិកម្មរូបនេះបានណែនាំថា បើកសិករជួបបញ្ហាលើទីផ្សារ ក៏មិនគួរបំផ្លាញដោយមិនបានក្តាប់ព័ត៌មាន ឱ្យបានគ្រប់ជ្រុងជ្រោយនោះដែរ ព្រោះដំណាំប្រភេទនេះមិនមែនធ្វើការដាំដុះរយ:ពេលខ្លី ដូចដំណាំផ្សេងៗនោះទេ ហើយក៏មិនមែនចេះតែអត់អ្នកទិញរហូតដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdwW5vaL6oysMOvDCvCZnT3qIrlEFPUu_gbA7H4giyGRkLZYfc0evXg1aFck0rBDcW2y0i7A_2BMBiJdqLzKaTsBojOzhyphenhyphenhL2d7tNV1kRHxgwidfVBJXfB4bmH3BL45N7b6jVT76unABDUOAfig0hoBqjUqMzIaagLC0DkvW7MUdAvHxuit6S03krePrk/s1280/photo_2024-03-19_15-21-21.jpg

វៀតណាមពន្លឿនការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី

0

ប្រទេសវៀតណាម ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Jing បានបញ្ជាឱ្យពន្លឿនការសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh (Long Thanh International Airport) នៅខេត្តដងណាយ ឱ្យរួចរាល់ក្នុងឆ មាសទី១ ឆ្នាំ២០២៦ ព្រមទាំងពន្លឿនការសាងសង់អគារអ្នកដំណើរ ទី៣ របស់អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat (Tan Son Nhat International Airport) នៅទីក្រុងហូជីមិញ ឱ្យរួចរាល់នៅចុងខែមេសា ឆ្នាំ២០២៥ ។

មេដឹកនាំវៀតណាមបានបញ្ជាទៅកាន់ក្រុមហ៊ុនអាកាសយានដ្ឋានវៀតណាម ដែលគ្រប់គ្រង និងដំណើរការអាកាសយានដ្ឋានស៊ីវិលទាំងអស់នៅក្នុងប្រទេស ដើម្បីជំរុញឱ្យពន្លឿនការសាងសង់ និងប្រាកដចិត្តថា ភ្នាក់ងារពាក់ព័ន្ធទាំងអស់ ដូចជា ៖ មន្ត្រី, វិស្វករ និងកម្មករ ខិតខំបំពេញការងាររបស់ខ្លួននៅឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដើម្បីឱ្យអាកាសយានដ្ឋានអន្តរជាតិ Long Thanh រួចរាល់ និងអាចប្រើប្រាស់នៅឆមាសទី១ ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih-1LUtHSp1crR_brOHf6zmiULigV-BStgEtX1vqHHraFgiXhzDIXWnZe4uTm_dxlkbDqRe0-W2GZ-MjkdTSatopoTxDfHZPClzS-m6RQfRp_ODKu8D5qFHGOMG9SrnybBRfrqCGw5W7fjiuQJUjGM27tehOEwMpymDnjLDo93OxkXvEYMERr5VA0WslA/s1068/img9900-1699858117308237210643.jpg

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Jing បានបញ្ជាឱ្យក្រុមការងារពន្លឿនការសាងសង់អាកាសយានដ្ឋានអន្តរជាតិ ក្រោយពីលោកបានចុះត្រួតពិនិត្យគម្រោងការដ្ឋានអាកាសយានដ្ឋានអន្តរជាតិ Long Thanh នៅខេត្តដងណាយ និងគម្រោងការដ្ឋានសាងសង់អគារអ្នកដំណើរ ទី៣ របស់អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat នៅទីក្រុងហូជីមិញ ។

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh ក្នុងគោលបំណងប្រើប្រាស់ជំនួសអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ដែលជាអាកាសយានដ្ឋានដ៏ធំបំផុតរបស់ប្រទេសវៀតណាម ។ អាកាសយានដ្ឋានអន្តរជាតិ Long Thanh បានដំណើរការសាងសង់ពេញលេញ តាំងពីចុងឆ្នាំ២០២២ មកម្ល៉េះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9aVnf4Ga3RNKRyXSoxHM3yuKH3FZw15yunGZko5bszjcmlEkPWMyHp62z_NqfnuZ-K2l4anwpr0mfvowNy7h9_Kndxx1NS55nA8gu4XJl9rHswuhdxIcKGgj3AAucrIBHhUDC85PlrchI9VjHTIYtDPmabR1UuTj4QSw8unVzqlJjXjp5EnTtkVESU9I/s1200/1SEDa3qb.jpg

គេរំពឹងថា អាកាសយានដ្ឋានអន្តរជាតិ Long Thanh នឹងចំណាយប្រាក់ប្រមាណ១៣.៨០០លានដុល្លារអាមេរិក ហើយរចនាម៉ូដការសាងសង់ឡើង ដើម្បីឱ្យអាកាសយានដ្ឋាននេះអាចទទួលអ្នកដំណើរ រហូតដល់១០០លាននាក់ និងទំនិញ៥លានតោនក្នុង១ឆ្នាំ ។ នៅដំណាក់កាលដំបូង អាកាសយានដ្ឋាននេះនឹងអាចទទួលអ្នកដំណើរ ចំនួន២៥លាននាក់ ។

ចំណែកគម្រោងសាងសង់អគារអ្នកដំណើរ ទី៣ របស់អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat នៅទីក្រុងហូជីមិញ បើទោះជាក្រុមហ៊ុនអាកាសយានដ្ឋានវៀតណាមបានដំណើរការសាងសង់យ៉ាងពេញលេញ និងរំពឹងថា ការសាងសង់នឹងបញ្ចប់រួចរាល់តាមពេលកំណត់ ប៉ុន្តែមេដឹកនាំវៀតណាមចង់ឱ្យការសាងសង់អគារអ្នកដំណើរថ្មីនេះរួចរាល់លឿនបំផុត ដើម្បីសម្រួលបន្ទុកអគារអ្នកដំណើរក្នុងស្រុក T1 ។ https://static.wixstatic.com/media/93b5fe_3fd0d0021e01451da34ff8ef861ad059~mv2.jpg/v1/fill/w_640,h_480,al_c,q_80,usm_0.66_1.00_0.01,enc_auto/93b5fe_3fd0d0021e01451da34ff8ef861ad059~mv2.jpg

ហេតុនេះ មេដឹកនាំវៀតណាមបានកំណត់គោលដៅឱ្យអគារ T3 អាចប្រើប្រាស់បាននៅចុងខែមេសា ឆ្នាំ២០២៥ ។ នៅពេលសាងសង់រួចហើយ អគារអ្នកដំណើរ T3 នឹងអាចទទួលអ្នកដំណើរចំនួន៧.០០០នាក់ក្នុង១ម៉ោងក្នុងអំឡុងពេលប្រញាប់ ព្រមទាំងទទួលឱ្យយន្តហោះចុះចតបានគ្រប់ប្រភេទ ។

អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat គឺជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់វៀតណាម ដែលអាចទទួលអ្នកដំណើរ ចាប់ពី៦ម៉ឺន ទៅ៧ម៉ឺននាក់ក្នុង១ថ្ងៃ ។ កាលពីឆ្នាំ២០២៣ អាកាសយានដ្ឋាននេះបានទទួលដំណើរចំនួន៤០លាន៧សែននាក់ ខណៈអាកាសយានដ្ឋាននេះបានរចនាម៉ូដឡើងដើម្បីទទួលអ្នកដំណើរចំនួន២៨លាននាក់ ៕

ប្លែក! កសិករជប៉ុនលាបពណ៌សត្វគោឱ្យមើលទៅដូចសេះបង្កង់ដើម្បីកម្ចាត់សត្វល្អិត

0

ប្រទេសជប៉ុន៖ កសិករនៅក្នុងខេត្ត Yamagata ប្រទេសជប៉ុនបានលាបពណ៌សត្វគោជាឆ្នូតៗឱ្យមើលទៅដូចសេះបង្កង់ ដើម្បីកម្ចាត់សត្វល្អិតដែលចេះបឺតឈាម នេះបើយោងតាមការចុះផ្សាយរបស់ The Star កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។
គំនិតប្លែកៗ និងការលាបពណ៌ឱ្យសត្វគោបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជននៅក្នុងបណ្តាញសង្គម។ អ្នកវិទ្យាសាស្ត្រក្នុងតំបន់បាននិយាយថា ការលាបពណ៌ឱ្យសត្វគោនេះគឺដើម្បីកាត់បន្ថយអាកប្បកិរិយាដូចជាការគ្រវីកន្ទុយ ការញ័រក្បាល ឬការគៀបជើងដើម្បីបណ្តេញសត្វល្អិត ខណៈពេលដែលគោធម្មតាមិនទាន់លាបពណ៌បានអនុវត្តអាកប្បកិរិយាទាំងនេះរហូតដល់ ១៦ ដងក្នុងមួយនាទី រីឯសត្វគោដែលលាបពណ៌ហើយបានធ្វើទង្វើទាំងនេះត្រឹមតែ ៥ ដងក្នុងមួយនាទីប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitsRGxFNSyVMTQcTNZyEypeNMIaTl9jgjQtCUprL4O72Lzaq3rsTyWuEY0fX-EvojHeoHh8jZxTMgvTmkZijoSp0fntXACbPDbWOZ525E-tqpNmpE3_mkEC_mNvcDyxNt8gFOZIMFtw9XalgHy2CeQMmil0fTuSAsw-OTgs1K23CAxilZjca2b7dzT_PE/s850/490457.png

ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រក្នុងតំបន់មិនបានចែករំលែកព័ត៌មានលម្អិតអំពីមូលហេតុពិតប្រាកដដែលសត្វល្អិតចេះបឺតឈាមមិនចូលចិត្តផ្ទៃឆ្នូតនោះទេ។ ក្នុងឆ្នាំ ២០១៩ ក្រុមអ្នកជំនាញមកពីមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្ម Aichi នៅទីក្រុង Nagakute ខេត្ត Aichi ប្រទេសជប៉ុន បានធ្វើការស្រាវជ្រាវជាមួយសត្វគោចំនួន ៦ ក្បាល ដោយការស្រាវជ្រាវបានបង្ហាញថា សត្វគោដែលលាបពណ៌ឆ្នូតលើរាងកាយរបស់វា ឱ្យដូចទៅនឹងសេះបង្កង់អាចជៀសវាងការវាយប្រហារពីសត្វល្អិតគ្រប់ប្រភេទ រួមទាំងសត្វល្អិតដែលចេះបឺតឈាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRHvMWm9u_DRaYFQqtFEonEHcx2XhaaUunZrVZTh3fxEzttcTu3whLUQS7us7fB8nstFzpRkCFkPybJ1bTZk7f9Sl2xaM50D2gzSq3p8qk2g7Gq57UsV09wFhWGe6P5wA4i7Dqxaf3IMULkngpuIbDQoRYspyT_LpZL5YsQEay4G67yLqL4KhP2FFI58M/s800/cows_1570697494.jpg

ដើម្បីលាបពណ៌ឱ្យសត្វគោបាន កសិករនៅខេត្ត Yamagata បានប្រើទឹកថ្នាំ bleach ស្រាលៗ បាញ់ទៅលើគោដែលមានសម្បុរខ្មៅ ដើម្បីផ្តល់ឆ្នូតពណ៌សបញ្ឈរ ធ្វើឱ្យពួកវាមើលទៅដូចជាសេះបង្កង់។ កិច្ចខិតខំប្រឹងប្រែងនេះបានបន្តជាង ៣ ឆ្នាំមកហើយ បន្ទាប់ពីមើលឃើញពីភាពប្រសើរឡើងនៃស្ថានភាពចិញ្ចឹមសត្វរបស់ពួកគេ ដោយកសិករកាន់តែច្រើនបានទទួលយកវិធីសាស្រ្តតម្លៃទាបនេះ។ បច្ចុប្បន្នកសិករតែងតែពឹងផ្អែកលើថ្នាំសំលាប់សត្វល្អិតដើម្បីដោះស្រាយបញ្ហា ទោះជាយ៉ាងណា សត្វល្អិតក៏មានទំនោរបង្កើតភាពធន់នឹងថ្នាំក្នុងរយៈពេលប្រហែលមួយទស្សវត្សរ៍ ដែលនាំឱ្យមានតម្រូវការក្នុងការអភិវឌ្ឍថ្នាំថ្មី និងខ្លាំងជាងនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjdJRbONfPF32DSK1A3yGlBEIeTKYY8ZRQCwtOpBGEuQM6CoDaOD4lUUZzsi69_bP_G8EVQgT7XrnnIwSU62kw6lohxAfC2n9sq58lZher4Tv39k-nlOw2c5t8HX5F3jVCArgyjQb6of_fiL0iv-uhxQ4kcr1R4fCDMrAL9-4C6Rer4iyJd1YVvENFV74/s4094/7e9f8ec8-e442-463e-b281-eb69696cee67_fdd3c413.webp

គួរបញ្ជាក់ដែរថា សត្វគោសម្បុរខ្មៅរបស់ជប៉ុន គឺជាពូជគោមួយក្នុងចំណោមគោទាំងបួនដែលត្រូវបានគេប្រើជាប្រភពសាច់គោ Wagyu ដែលមានគុណភាពខ្ពស់ក្នុងប្រទេស។ ដោយសព្វថ្ងៃនេះ ពួកវាកំពុងទទួលរងការយាយីពីសត្វល្អិតបឺតឈាម ដូចជាមូសជាដើម ដែលបង្កឱ្យមានភាពតានតឹង ធ្វើឱ្យកសិករខ្លះនិយាយថា អត្រានៃការមានកូនរបស់ហ្វូងគោពួកគេបានថយចុះ។ ហេតុនេះហើយ ទើបការឆ្នូតលើគោក្របីមានប្រសិទ្ធភាពក្នុងការការពារ ក៏ដូចជារារាំងសត្វល្អិតមិនរំខាន ខាំ ឬយាយីសត្វគោបានឡើយ៕

អស្ចារ្យណាស់! កម្ពុជាជាប់ក្នុងកំពូលតារាងទាំង១០ ជាប្រទេសដែលចំណាយថ្លៃដើមផលិតកម្មថោកបំផុតប្រចាំឆ្នាំ២០២៣

0

យោងតាមការចេញផ្សាយរបស់គេហទំព័រសហរដ្ឋអាមេរិក U.S. New & World Report គឺបានបង្ហាញប្រទេសកំពូលៗទាំង១០ ដែលមានថ្លៃដើមនៃការផលិតថោកបំផុតប្រចាំឆ្នាំ២០២៣ ដែលកម្ពុជាគឺបានជាប់ចំណាត់ទី៨។ របាយការណ៍គឺផ្អែកលើការស្ទង់មតិនានា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhICtrLxTcR23ohvapPqzynRskbka5VrvUiuteW1Pf-ixLqCnC8jnFnuNRfCDqsSgmlPd1k-m8e_YpVv-qRTlz4eBdIHLOGgegYIHNhLUzSMtG6wuSCToMq3z3opMroMdeIUDet5MIED6dKn6cQGxJ3bH-dli7jXRYVP_3goMtH1NjOJMQ0rcP1dWXuXU/s640/PPH04_CAMBODIA-GARMENTS-_08.jpg

ប្រទេសទាំង១០នោះរួមមាន ៖
ចំណាត់ថ្នាក់លេខ១ ដែលមានថ្លៃដើមនៃការផលិតថោកបំផុត គឺប្រទេសឥណ្ឌា
ចំណាត់ថ្នាក់លេខ២ គឺប្រទេសចិន
ចំណាត់ថ្នាក់លេខ៣ គឺប្រទេសវៀតណាម
ចំណាត់ថ្នាក់លេខ៤ គឺប្រទេសថៃ
ចំណាត់ថ្នាក់លេខ៥ គឺប្រទេសឥណ្ឌូនេស៊ី
ចំណាត់ថ្នាក់លេខ៦ គឺបង់ក្លាដែស
ចំណាត់ថ្នាក់លេខ៧ គឺភីលីពីន
ចំណាត់ថ្នាក់លេខ៨ គឺកម្ពុជា
ចំណាត់ថ្នាក់លេខ៩ គឺម៉ាឡេស៊ី
និងចំណាត់ថ្នាក់លេខ១០ គឺស្រីលង្ការ។https://www.hrw.org/sites/default/files/styles/opengraph/public/multimedia_images_2015/cambodia0315_reportcover_front_0.jpg?itok=3-UojlSP

យ៉ាងណាមិញ ឥណ្ឌាជាប្រទេសដែលមានប្រជាជនច្រើនលំដាប់ទី២លើពិភពលោកបន្ទាប់ពីចិន។ ការដែលប្រទេសនេះបានឡើងកាន់ដំណែងលេខ១ ដែលមានថ្លៃដើមផលិតកម្មធូរថ្លៃក៏ព្រោះជាប្រទេសមានសេដ្ឋកិច្ចចម្រុះដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងពឹងផ្អែកលើកម្លាំងពលកម្មច្រើន។ ម៉្យាងវិញទៀត កម្រិតការអប់រំខ្ពស់របស់ឥណ្ឌា ជាពិសេសប្រជាជនចេះនិយាយភាសាអង់គ្លេសច្រើន បានធ្វើឲ្យឥណ្ឌាក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់នៃផ្នែកសេវាកម្មព័ត៌មានវិទ្យា សេវាកម្មអាជីវកម្មខាងក្រៅ និងបុគ្គលិកផ្នែកទន់។ វិស័យកសិកម្ម និងសេវាកម្មរបស់ប្រទេសនេះគឺជាប្រភពដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច។ ទោះជាយ៉ាងណា វាក៏ជាប្រទេសក្រីក្របំផុតមួយក្នុងពិភពលោក ដោយផ្អែកលើប្រាក់ចំណូល និង GDP per capita ផលិតផលជាតិសរុបក្នុងមនុស្សម្នាក់ផងដែរ៕