Home Blog Page 2012

ទោះចាញ់ថៃ តែកម្ពុជាបានបំបែកកំណត់ត្រាជាង៥០ឆ្នាំមួយ

0

ក្រុមគោព្រៃកម្ពុជា បានអស់សិទ្ធឡើងទៅកាន់វគ្គបន្តនៃការប្រកួត AFF Mitsubishi Electric Cup 2022 ហើយ ក្រោយពីបរាជ័យក្រោមថ្វីជើងក្រុមដំរីសឹកថៃក្នុងលទ្ធផល ៣-១។

តែយ៉ាងណាមិញ មួយគ្រាប់របស់ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ជាកីឡាករខ្មែរដំបូងដែលស៊ុតបញ្ចូលទី​លើក្រុមជម្រើសជាតិថៃ បើគិតចាប់តាំងពីការប្រកួតដណ្តើមពាន Vietnam Independance កាលពីឆ្នាំ១៩៧៤ ពោលគឺរយៈពេល៤៩ឆ្នាំមកហើយ។May be an image of 6 people

សម្រាប់នៅក្នុងព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 នេះ កម្ពុជាបានឈរត្រឹមលេខ ៣ប៉ុណ្ណោះនៅក្នុងពូលA ដោយឈ្នះ២ ចាញ់២ មាន៦ពិន្ទុ។ ដូច្នេះពូល A នេះ​ ថៃ និងឥណ្ឌូនេសុី ចាប់ដៃគ្នាឡើងទៅកាន់វគ្គ៤ក្រុមជាបន្តទៀត៕May be an image of 4 people

គ្រូ Al-Nassr ថាលោកចង់បាន Messi ជាង Ronaldo

0

លោក Rudi Garcia គ្រូ​បង្គោល​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត Al-Nassr បាន​កំប្លែង​លេង​នៅ​ក្នុង​សន្និសីទ​កាសែត​នៃ​ការ​ចុះ​កុងត្រា​ជាមួយ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo ថា “លោក​ចង់​ចុះ​កុងត្រា​យក​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi ភ្លាម​ៗ ក្រោយ​អាហ្សង់ទីន​ឈ្នះ​ពាន​ World Cup នៅ​ប្រទេស​កាតា”។Ronaldo transfer 'soap opera' has been great 'promotion' for Al Nassr & I'd  be delighted to coach him - Rudi Garcia | Goal.com United Arab Emirates

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Daily Mail បានឱ្យដឹងថា លោក Rudi Garcia គឺជាអ្នកគាំទ្រ Messi ហើយលោកចង់នាំយក Messi មករួមក្លិបភ្លាម ក្រោយពីរូបគេបានឈ្នះពាន World Cup នៅទីក្រុងដូហា ស្រាប់។CRISTIANO RONALDO JOUERA À AL-NASSR EN ARABIE SAOUDITE ! UNE PAGE SE TOURNE  ... - YouTube

គ្រូ​បង្វឹក​ជនជាតិ​បារាំង​រូប​នេះ​ទើប​តែ​មក​ដល់ Al-Nassr កាល​ពី​ខែ​មិថុនា ឆ្នាំ​មុន​នេះ​ទេ។ លោក​ធ្លាប់​មាន​ប្រវត្តិ​ដឹកនាំ​ក្លិប​អ៊ីតាលី Roma និង​ក្លិប​បារាំង Marseille និង Lyon។ លោក​អះអាង​ថា លោក​ក៏​ប៊ិះ​ទៅ​ដឹកនាំ​ក្លិប Manchester United ផង​ដែរ មុន​ពេល​ដែល​បិសាច​ក្រហម​រើស​យក​លោក Ralf Ragnick កាល​ពី​ឆ្នាំ២០២១៕

ប្រភព៖ Daily Mail

អ្នកទោសជាច្រើនអ្នកបានហែកគុ.ក និងរត់គេចខ្លួនបាត់ស្រមោលនៅម៉ិកស៊ិក

0

បរទេស៖ មនុស្សយ៉ាងហោចណាស់ ១៤ នាក់ត្រូវបានបាត់បង់ជីវិត របួស ១៣ នាក់ និងអ្នកទោសចំនួន ២៤ នាក់ផ្សេងទៀតបានរត់គេចខ្លួនបាត់ស្រមោលពីពន្ធនាគារនៅប្រទេសម៉ិកស៊ិក រហូតក្រុមប្រដាប់អាវុធនៃពន្ធនាគារ បើកការវាយប្រហារឡើង។

កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍ពីសារព័ត៌មាន CNN បានឱ្យដឹងថាមានករណីនៃការ វាយប្រហាររបស់ក្រុមប្រដាប់អាវុធ ក្នុងគុក Ciudad Juárez នៃរដ្ឋ Chihuahua ប្រទេសម៉ិកស៊ិក។

ហេតុការណ៍នេះបានចាប់ផ្តើមនៅម៉ោងប្រហែល ៧:០០ ព្រឹក ម៉ោងក្នុងស្រុកកាលពីថ្ងៃអាទិត្យកន្លង នៅពេលដែលក្រុមប្រដាប់អាវុធក្នុងរថពាសដែកបានមកដល់ពន្ធនាគារពួកគេបានធ្វើការបាញ់ប្រហារលើ បុគ្គលិកសន្តិសុខ ងរហូតធ្វើឱ្យមន្ត្រី ១០ នាក់ និង ទណ្ឌិត ៤ នាក់បានស្លាប់ និង១៣ នាក់ផ្សេងទៀត រងរបួស។

លើសពីនេះជាមួយនឹងហេតុការណ៍មួយនេះផងដែរអ្នកទោសរហូតទៅដល់ ២៤ នាក់បានរត់គេច ចេញពីពន្ធនាគារបាត់ស្រមោល។

ប្រភពដដែលបានបង្ហាញថាអំពើអំពើហឹង្សាដែលបានកើតឡើងនេះ វាមិនមែនជាលើកទីមួយទេដែលវាផ្ទុះនៅក្នុងគុក ព្រោះនៅខែសីហាឆ្នាំមុន ទាហានម៉ិកស៊ិករាប់រយនាក់មាន ការប៉ះទង្គិចគ្នារវាងក្រុមទាំងពីររវាងក្រុម Juarez និងក្រុម Sinaloa ដែលនាំឱ្យមានកុប្បកម្ម និង ការបាញ់ប្រហារ រហូតបង្កឱ្យមានមនុស្សចំនួន ១១ នាក់បានស្លាប់។ ហើយករណីកើតឡើងខាងលើគេនៅមិនទាន់ច្បាស់ថាក្រុមណានៅពីក្រោយករពណីនេះនៅឡើយទេ។

គួរបញ្ជាក់ផងដែរថាពន្ធនាគារ Ciudad Juárez គឺជាទីតាំងនៃព្រំដែនអាមេរិក-ម៉ិកស៊ិក ក្នុងរដ្ឋតិចសាស់ គដែលជាទីក្រុងគ្រោះថ្នាក់បំផុតមួយរបស់ម៉ិកស៊ិក និងជាមជ្ឈមណ្ឌលនៃអំពើហឹង្សារបស់ក្រុមជួញដូរគ្រឿងញៀន គូប្រជែងក្រុម Juarez និងក្រុម Sinaloa កំពុងប្រយុទ្ធនឹងសង្រ្គាមបង្ហូរឈាមក្នុងតំបន់សម្រាប់ផ្លូវរត់ពន្ធ និងការជួញដូរគ្រឿងញៀនយ៉ាងសកម្ម៕ ប្រភព៖ pptvhd36

 

លោក គីម ជុងអ៊ុន ​បណ្ដេញសេនាប្រមុខដែលមានឥទ្ធិពលបន្ទាប់ពីលោកចេញពីតំណែង

0

អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងបានបណ្តេញលោក ផាក ជុងឈុន (Pak Jong Chon) ដែលជាមន្ត្រីយោធាដ៏មានឥទ្ធិពលបំផុតទីពីរ បន្ទាប់ពីមេដឹកនាំកំពូល លោក គីម ជុងអ៊ុន (Kim Jong Un)។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣។

កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ទីភ្នាក់ងារសារព័ត៌មាន KCNA បានឲ្យដឹងថា លោក ផាក អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមនៃគណបក្សពលករ ដែលកំពុងកាន់អំណាច និងជាលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស ត្រូវបានជំនួសតំណែងដោយលោក រី យុងហ្គីល (Ri Yong Gil) ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការកាលពីសប្តាហ៍មុន។ ប៉ុន្តែគ្មានការបញ្ជាក់ណាមួយអំពីហេតុផលនៃការផ្លាស់ប្តូរនេះទេ។

ការផ្លាស់ប្តូរតំណែងរបស់លោក ផាក បានកើតឡើងនៅពេលដែលលោក គីម បានអំពាវនាវឲ្យមានការអភិវឌ្ឍ មីស៊ីលផ្លោងអន្តរទ្វីបថ្មី និងឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងមុន ដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលជាគន្លឹះនៃយុទ្ធសាស្ត្រការពារប្រទេសឆ្នាំ២០២៣។

គួរបញ្ជាក់ថា លោក ផាក បានឡើងតំណែងបន្តបន្ទាប់យ៉ាងឆាប់រហ័ស ពីមេបញ្ជាការកងកាំភ្លើងធំ ដែលពាក់ផ្កាយមួយក្នុងឆ្នាំ ២០១៥ ទៅជាឧត្តមសេនីយ៍ផ្កាយបួន ក្នុងឆ្នាំ២០២០ ដោយសារស្នាដៃសម្រាប់ការរួមចំណែកដល់វឌ្ឍនភាព ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលរយៈចម្ងាយខ្លី។ ក្រោយមក នៅចុងឆ្នាំ២០២០ លោក ផាក ត្រូវបានដំឡើងឋានៈ ជាសាមជិកនៃការិយាល័យនយោបាយរបស់បក្ស និងទទួលបានងារជាសេនាប្រមុខយោធា ដែលជាឋានៈខ្ពស់បំផុតក្នុងជួរយោធា ក្រោមការដឹកនាំរបស់លោក គីម។

ប៉ុន្តែ លោក ផាក ក៏ដូចជំនួយការយោធាកំពូលៗដទៃទៀត ដែលបានឡើងនិងទម្លាក់ពីតួនាទីក្នុងពេលយ៉ាងឆាប់រហ័ស គឺត្រូវបានបន្ទាបតួនាទីអស់មួយរយៈ កាលពាក់កណ្តាលឆ្នាំ២០២១ នោពេលលោក គីម បានស្តីបន្ទោសមន្ត្រីមួយចំនួន ពាក់ព័ន្ធចំណាត់ការដោះស្រាយបញ្ហាជំងឺកូវីដ១៩ មុនពេលត្រូវបានដំឡើងឋានៈឡើងវិញ។ ចំណែកឯ លោក រី ដែលជាអ្នកស្នងតំណែងពីលោក ផាក ក៏ជាមេបញ្ជាការយោធាជាន់ខ្ពស់ផងដែរ ដែលធ្លាប់កាន់តំណែងសំខាន់ៗ រួមទាំងជាអគ្គសេនាធិការរបស់កងទ័ពជើងគោក និងជារដ្ឋមន្ត្រីការពារជាតិ​ ៕

កំហុសសាមញ្ញ៣យ៉ាងធ្វើឲ្យសក់ជ្រុះទ្វេដង ព្រោះតែមិនហ៊ាន

0

សម្រាប់​មនុស្ស​ស្រី ​សក់ស្អាត គឺ​សំខាន់​ណាស់។ ​តែ​នៅពេល​សក់​ជ្រុះ​នឹង​ធ្វើ​ឲ្យ​បាត់​សម្រស់​មួយ​ផ្នែក។ ​ខាង​ក្រោម​នេះ ​ជា​កំហុស​ដែល​ធ្វើ​ឲ្យ​សក់​របស់​ជ្រុះ​ដោយ​មិន​ដឹង​ខ្លួន ។

១ មិន​ហ៊ាន​កក់​សក់​រាល់​ថ្ងៃ

អ្នក​ជំនាញ​និយាយ​ថា ​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​សក់​ត្រូវ​ជ្រុះ​ខ្លះ​​ជា​រឿង​ធម្មតា ហើយ​បើ​អ្នក​កក់​សក់​រាល់​ថ្ងៃ​នឹង​ជួយ​កាត់​បន្ថយ​​ចំនួន​សក់​ជ្រុះ​នេះ​បាន។ យ៉ាង​ណា​ អ្នក​មិន​ត្រូវ​​កក់​សក់​ដោយ​អេះ​ស្បែក​ក្បាល​ខ្លាំង​ៗ ហើយ​កុំ​សិត​សក់​​នៅ​ពេល​សក់​សើម។ ការ​កក់​សក់​​រាល់​ថ្ងៃ​​ក៏​មិន​ធ្វើ​ឲ្យ​​​ស្បែក​ក្បាល​មាន​ជាតិ​ខ្លាញ់​​ឡើយ ​លុះ​ត្រា​តែ​អ្នក​ប្រើ​​ក្រែម​បន្ទន់​ច្រើន​ពេក ឬ​ហូប​​អាហារ​ខ្វះ​ជីវជាតិ។How Often to Wash Thinning Hair?

២ ​​មិន​ហ៊ាន​ប្រើ​សាប៊ូ​កក់​សក់​ឲ្យ​បាន​យូរ​ខែ

ប្រសិន​បើ​អ្នក​ប្រើ​សាប៊ូ​កក់​សក់​រាល់​ថ្ងៃ​ ហើយ​​សង្កេត​ឃើញ​ថា​ សាប៊ូ​ដែល​ប្រើ​នោះ​មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​ទេ ​គួរ​តែ​បន្ត​ប្រើ​វា​ កុំ​ផ្លាស់​ប្តូរ​ញឹក​ញាប់។ ​ប្រសិន​បើ​ចង់​ផ្លាស់​ប្តូរ ​អាច​ពិចារណា​បាន​ក្រោយ​ប្រើ​៦ខែឬ​១ឆ្នាំ។

៣ មិន​ហ៊ានសម្ងួត​សក់​ជាមួយ​ម៉ាស៊ីន​ផ្លុំ​សក់

​នារី​មួយ​ចំនួន​មិន​ហ៊ាន​សម្ងួត​សក់​ដោយ​ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់​ទេ ព្រោះ​ខ្លាច​បំផ្លាញ​​សក់ ដោយ​ពួក​គេ​គេ​​ទុក​សក់​ឲ្យ​ស្ងួត​តាម​បែប​ធម្មជាតិ ឬ​ជូត​វា​ដោយ​ប្រើ​កន្សែង​​ដើម្បី​ចៀស​វាង​ការ​ប្រើ​កម្តៅ ឬ​កម្លាំង​ខ្យល់។ ​យ៉ាង​ណា​ក្តី ​នេះ​មិន​មែន​ជា​ទម្លាប់​ថែរក្សា​សក់​ឡើយ ​តែ​ជា​ការ​ធ្វើ​ឲ្យ​សក់​ឆាប់​ខូច។ នៅ​ពេល​អ្នក​ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់ ​អ្នក​គ្រាន់​តែ​កុំ​ដាក់​វា​កៀក​នឹង​ស្បែក​ក្បាល គួរ​ដាក់​ចន្លោះ​ពី 10-15cm​។ ​បន្ថែម​ពី​នេះ  សម្ងួត​ត្រឹម ៨០%-៩០% ហើយ​បន្ទាប់​មក​ទុក​វា​ឲ្យ​ស្ងួត​តាម​ធម្មជាតិ​បាន។ ​ម្យ៉ាង​ទៀត ​អ្នក​គួរ​ប្រើ​ប្រេង​​លាប​សក់​មុន​​សម្ងួត​សក់​និង​ត្រូវ​ចាំ​ថា ​​សម្ងួត​សក់​មុន​ពេល​ចូល​គេង(​បើ​សម្ងួត​នៅ​ពេល​យប់)៕Hairdresser Washing Hair Stock Photo - Download Image Now - Hair Salon,  Washing, Hairdresser - iStock

ជប៉ុនបន្ថែមថវិកាដល់អ្នកផ្លាស់ទីលំនៅចេញពីក្រុង

0

ប្រទេសជប៉ុន ៖ សារព័ត៌មាន Kyodo News បានរាយការណ៍កាលពីថ្ងៃទី៣០ ធ្នូ កន្លងមកថា រដ្ឋាភិបាលជប៉ុនត្រៀមផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារណាដែលផ្លាស់ប្តូរទីលំនៅពួកគេចេញពីក្រុងតូក្យូ ចំនួនខ្ពស់ដល់១លានយេន (ស្មើ៧.៥០០ដុល្លារអាមេរិក) សម្រាប់គ្រួសារមានកូនម្នាក់ ដែលបន្ថែមពីចំនួន៣០០.០០០យេន ។ គោលការណ៍នេះ ជាផ្នែកមួយនៃការព្យាយាមកាត់បន្ថយការប្រមូលផ្តុំប្រជាជននៅក្នុងទីក្រុង ។

តាមប្រភពព័ត៌មានពីរឿងការផ្លាស់ប្តូរទីលំនៅឱ្យដឹងថា ការផ្តល់ប្រាក់នេះ គឺជាការលើកទឹកចិត្តថ្មីដែលស្នើផ្តល់ឱ្យក្រុមគ្រួសារណាស្ម័គ្រចិត្តប្តូរទីលំនៅរបស់ខ្លួន ។ ច្បាប់ថ្មីនេះនឹងយកមកអនុវត្តនាដើមខែមេសា ឆ្នាំ២០២៣ ។

អ្នករស់នៅទីក្រុងតូក្យូ បរិវេណជុំវិញ រួមទាំងខេត្ត Saitama, Chiba និង Kanagawa មានសិទ្ធិទទួលបានប្រាក់ពីការលើកទឹកចិត្តផ្លាស់ប្តូរទីលំនៅនេះ ។ ក្នុងនោះមានក្រុងប្រមាណ១.៣០០ ស្ថិតនៅក្នុងគម្រោងនេះ ។ អ្នកបានទទួលប្រាក់ត្រូវរស់នៅក្រុងស្ថិតក្នុងគម្រោងយ៉ាងតិចរយៈពេល៥ឆ្នាំ ហើយនឹងត្រូវដកប្រាក់មកវិញ បើពួកគេមិនផ្លាស់ទីលំនៅចេញតាមពេលកំណត់ ។ ពួកគេនឹងទទួលបានប្រាក់ឧបត្ថម្ភសម្រាប់កូនៗអាយុក្រោម១៨ឆ្នាំ ឬកូននៅរៀនថ្នាក់ជិតចប់វិទ្យាល័យ ។

គោលការណ៍លើកទឹកចិត្តថ្មីនេះ នឹងឆ្លុះបញ្ចាំងពីការតាំងចិត្តរបស់រដ្ឋាភិបាល ដែលគាំទ្រដល់គ្រួសារណាមានកូននៅរៀន ដើម្បីផ្លាស់ប្តូរទីលំនៅ ។ បើគូស្វាមីភរិយាណាមានកូនអាយុក្រោម១៨ឆ្នាំ ចំនួន២នាក់ផ្លាស់ប្តូរទីលំនៅនោះ ហើយចាប់ផ្តើមមុខរបរថ្មីនៅទីតាំងថ្មី ពួកគេនឹងទទួលបានប្រាក់ឧបត្ថម្ភខ្ពស់ដល់ទៅ៥លានយេនឯណោះ ។ កន្លងមក មានមនុស្សចំនួន២.៣៨១នាក់បានស្ម័គ្រចិត្តផ្លាស់ចេញពីទីក្រុង ដោយប្រើប្រាស់ប្រាក់ដែលរដ្ឋាភិបាលផ្តល់ឱ្យក្នុងអំឡុងឆ្នាំ២០២១ ៕Japan City Pictures | Download Free Images on Unsplash

ប្រភព ៖ mgronline

កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី៤-១០ មករា

0

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៤-១០ ខែមករា ឆ្នាំ២០២៣។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលដូចតទៅ៖
* ពីថ្ងៃទី៤-៧ ខែមករា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប សកម្មពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង។
* ពីថ្ងៃទី៨-១០ ខែមករា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យម។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១៖ តំបន់ទំនាបកណ្តាល * សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ °C * សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C * នៅថ្ងៃទី៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ ។

២៖ តំបន់ខ្ពង់រាប * សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C * សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C * នៅថ្ងៃទី៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ ។
៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C * សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C * នៅថ្ងៃទី៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយ ទៅមធ្យមដោយអន្លើ នឹងអាចមានភ្លៀងខ្យល់បក់ពីបង្គួរទៅខ្លាំង។ ឯនៅលើផ្ទៃសមុទ្រក៏នឹងកើតមានរលកសមុទ្រ ពីមធ្យមទៅបង្គួរផងដែរ។

ជាមួយគ្នានេះ ក្រសួងជំរុញឲ្យមានការប្រុងប្រយ័ត្ន ពិសេសតំបន់សមុទ្រ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR9sMMmWUZeXySEKMUzIiDCCRAENN_sGNGvHKp_XmK9tunRq9a5fPpwKqtFZPRndyTLRuFFr0arEHhg1P7rE0NYbSvPlNFoPQPwuBHlG51-F67Z4Om4IZWAl6a9AWY0DVgm7rY1BbjyYRYggu3cq-BslyocpysBpHtiLLKNrRCokKtQcNdxhJQBJwy/s1280/photo_2023-01-03_08-43-30.jpg

ឧទ្ធម្ភាគចក្រពីរគ្រឿង បុកគ្នាកណ្តាលអាកាស ស.ម្លា.ប់មនុស្ស ៤ នាក់ នៅអូស្ត្រាលី

0

បរទេស៖ មានហេតុការដ៏គួរឱ្យរន្ធត់មួយបានកើតឡើងដោយឧទ្ធម្ភាគចក្រពីរគ្រឿងបានបុកគ្នានៅកណ្តាលអាកាសយ៉ាងពេញទំហឹងបានបង្កឱ្យមានមនុស្សយ៉ាងហោចណាស់៤នាក់បានបាត់បង់ជីវិត និង ៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរនៅក្នុងប្រទេសអូស្ត្រាលី។

នាថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍មួយចេញពី តំបន់ Gold Coast ដែលជាកន្លែងទាក់ទាញទេសចរណ៍ក្នុងប្រទេសអូស្ត្រាលី ដោយមានករណីនៃឧបទ្ទវហេតុឧទ្ធម្ភាគចក្រពីគ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងនៅលើអាកាស រហូតឧទ្ធម្ភាគចក្រទាំងនោះបានបែកជាបំណែកធ្លាក់រាយប៉ាយនៅតាមឆ្នេរ កង្កការភ្ញាក់ផ្អើលដល់មនុស្សម្នានៅជុំវិញនោះ និងបានធ្វើការរាយការណ៍ទៅកាន់អាជ្ញាធរភ្លាមៗ។

ក្នុងនោះក្រោយពីហេតុការដ៏រន្ធត់បានកើតឡើង ក្រុមមន្ត្រីក៏បានប្រញាប់ប្រញាល់មកកាន់តំបន់កើតហេតុ  ដើម្បីស្វែងរកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានធ្លាក់មុជចូលទៅក្នុងខ្សាច់ប៉ុន្មានម៉ែត្រពីច្រាំង ខណៈទំរងនៃឧទ្ធម្ភាគចក្របានទទួលរងការខូចខាតទាំងស្រុង។

ជាមួយគ្នានោះផងដែលគេបានរាយការណ៍មកថា ក្នុងហេតុការដ៏អាក្រក់នេះបានធ្វើឱ្យមនុស្សចំនួន៤នាក់បានបាត់បង់ជីវិត និង៣នាក់ផ្សេងទៀតទទួលរងរបួសយ៉ាងធ្ងន់ធ្ងរនិងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ទោះជាយ៉ាងណាមន្ត្រីម្នាក់បាននិយាយថា ឧទ្ធម្ភាគចក្រទាំងពីរនេះទើបតែចាកចេញពីរមណីយដ្ឋាន Sea World រួចមកដល់ចំណុចកើតហេតុក៏បានបុកគ្នាដោយចៃដន្យ។

យ៉ាងណាមិញអាជ្ញាធរសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលីនឹងចាប់ផ្តើមធ្វើការស៊ើបអង្កេតពីមូលហេតុនៃ”ការបុកគ្នានៅកណ្តាលអាកាសនៃឧទ្ធម្ភាគចក្រទាំង ២នេះ ដោយបញ្ជូនក្រុមអ្នកស៊ើបអង្កេតមកកាន់តំបន់នេះ ដើម្បីត្រួតពិនិត្យបំណែកឧទ្ធម្ភាគចក្រ និងប្រមូលផ្នែកខ្លះ សម្រាប់ការស៊ើបអង្កេតបន្ថែម៕ ប្រភព៖​ pptvhd36

គីម ជុងអ៊ុន បញ្ជាឱ្យអភិវឌ្ឍមីស៊ីលឆ្លងទ្វីប និងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរឱ្យកាន់តែខ្លាំង

0

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានអំពាវនាវឱ្យមានការអភិវឌ្ឍមីស៊ីលផ្លោងអន្តរទ្វីបជំនាន់ថ្មី និងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនឱ្យកាន់តែខ្លាំងក្លា ដើម្បីទប់ទល់នឹងការគំរាមកំហែងដែលដឹកនាំដោយសហរដ្ឋអាមេរិក ខណៈស្ថានភាព កាន់តែតានតឹងផ្ទុះឡើងរវាងកូរ៉េទាំងពីរ។

កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារ ព័ត៌មាន KCNA បានបញ្ជាក់យ៉ាងដូច្នេះថា លោក គីម ជុងអ៊ុន មេដឹកនាំផ្ដាច់ការកូរ៉េខាងជើង បានសន្យាថានឹងអភិវឌ្ឍប្រព័ន្ធមីស៊ីលផ្លោងអន្តរទ្វីបមួយទៀត ដោយភារកិច្ចចម្បងរបស់មីស៊ីលនេះគឺជាការវាយប្រហារសងសឹកនុយក្លេអ៊ែរយ៉ាងឆាប់រហ័ស ក្រោមផែនការគាំទ្រកងកម្លាំងនុយក្លេអ៊ែររបស់ប្រទេស។

បន្ថែមពីនោះអ្នកនាំពាក្យបាន​ឱ្យដឹងបន្ថែមថា លោក គីម ជុងអ៊ុន ក៏នឹងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនឱ្យកាន់តែខ្លាំង ដើម្បីទប់ទល់នឹងការគំរាមកំហែងដឹកនាំដោយសហរដ្ឋអាមេរិក ខណៈស្ថានភាពកាន់តែតានតឹងបានផ្ទុះឡើងរវាងកូរ៉េខាងជើង និងខាងត្បូងបន្ទាប់ពីមានការបង្ហោះត្រោនពីសំណាក់កូរ៉េខាងត្បូងចូលប្រទេសខ្លួនកាលពីកន្លងទៅថ្មីនេះ។

យ៉ាងណាមិញរបាយការណ៍នេះបានកើតឡើងនៅប៉ុន្មានម៉ោងក្រោយបន្ទាប់ពីប្រទេសផ្ដាច់ការមួយនេះ បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ក្នុងការសាកល្បង អាវុធនៅពេលព្រលឹមនៅយប់ថ្ងៃចូលឆ្នាំថ្មី២០២៣។

ដោយឡែកការិយាល័យអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងវិញ បានរាយការណ៍យ៉ាងដូច្នេះថា កងទ័ពរបស់កូរ៉េខាងជើង បានធ្វើការបាញ់មីស៊ីលរយៈចម្ងាយខ្លីមួយគ្រាប់ ចេញពីកន្លែងបាញ់បង្ហោះក្នុងតំបន់ Ryeongseong  ទីក្រុងព្យុងយ៉ាង នៅម៉ោង ២ និង ៥០ នាទីព្រឹក ថ្ងៃទី ១ ខែមករា ឆ្នាំ២០២៣ ដោយកាំជ្រួចនេះមានរយៈចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រ មុនពេលចុះចតនៅសមុទ្រខាងកើត។

ជាមួយគ្នានោះប្រភពដដែលបានឱ្យដឹងបន្ថែមថា លោកគីម ជុងអ៊ុនបានស្ងើចសរសើរឧស្សាហកម្មការពារជាតិរបស់ខ្លួនសម្រាប់ការចែកចាយប្រព័ន្ធចំនួន ៣០ គ្រឿងដោយហៅវាថាជា “អាវុធដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោក ស្របពេលដែល ប្រទេសមួយនេះមានឧបករណ៍បាញ់គ្រាប់រ៉ុក្កែតដ៏ធំទំនើបទំហំ ៦០០ មីលីម៉ែត្រ កំពុងតែត្រូវបានសាកល្បង ដែលវាអាចផ្ទុកបាន អាវុធ នុយក្លេអ៊ែរបានផងដែរ បន្ទាប់ពីប្រទេសនេះក៏ធ្លាប់បានបាញ់មីស៊ីលផ្លោងចំនួន ៣ គ្រាប់កាលពីថ្ងៃសៅរ៍កន្លងទៅសម្រាប់ជាកំណត់ត្រាក្នុងការសាកល្បងមីស៊ីល៕ ប្រភព៖ Thairath

 

រកមូលហេតុឃើញហើយ ដែលនាំឱ្យវាយចេតិយបុរាណមួយកន្លែងក្នុងវត្តបទុមវតី

0

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែមករានេះ តំំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរវប្បធម៌រាជធានី ព្រមទាំងអ្នកជំនាញបានចុះមកត្រួតពិនិត្យនិងពិភាក្សាជាមួយនឹងខាងភាគីវត្ត ដើម្បីសាកសួរនិងបញ្ឈប់ការវាយកម្ទេចព្រះចេតិយបុរាណអាយុកាលជាង១០០ឆ្នាំមួយនេះ។ ភាគីទាំងអស់បានឯកភាពទាំងស្រុងជួសជុលព្រះចេតិយបុរាណនេះអោយដូចដើមឡើងវិញ ។

គួរបញ្ជាក់ផងដែរថាមូលហេតុចម្បងរហូតដល់មានការវាយកម្ទេចសំណង់ចេតិយបុរាណនេះ គឺ “ដោយសារសម្តេចព្រះចៅអធិការមានបំណងចង់រៀបចំចាក់រៀបឥដ្ឋការ៉ូឡាជុំវិញព្រះវិហារ តែព្រះសង្ឃនិងគណៈកម្មការវត្តដែលទទួលការងារនេះ ក្តាប់ព័ត៌មានមិនច្បាស់ពីបំណងនៃការរៀបចំទើបមានការវាយប៉ះចំចេតិយបុរាណមួយនេះ” ។ បច្ចុប្បន្នក្រសួងវប្បធម៌បានចាត់ចែងអោយអ្នកជំនាញធ្វើការត្រួតពិនិត្យព្រះចេតិយ និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ ព្រមទាំងមាននិតិវិធីផ្លូវច្បាប់ជាបន្តនាពេលខាងមុខទៀត។

យ៉ាងណាមិញមុនពេលវាយកម្ទេច សម្បត្តិផ្សេងៗក្នុងព្រះចេតិយ មានដូចជាព្រះពុទ្ធរូបបុរាណអាយុកាលជាងរយឆ្នាំ គម្ពីរព្រះត្រៃបិដកបុរាណ និង សម្បត្តិផ្សេងដែលម្ចាស់ចេតិយបូជាចំពោះព្រះពុទ្ធសាសនា ត្រូវបានប្រមូលចេញពីចេតិយ។ យើងសង្ឃឹមយ៉ាងមុតមាំថា វត្តនឹងប្រមូលយកសម្បត្តិទាំងនេះប្រគល់ជូនជាតិវិញ ព្រោះរបស់ទ្រព្យទាំងនេះមិនមែនជាសម្បត្តិរបស់សង្ឃឬបុគ្គលណាឡើយ ៕