Home ព័ត៌មានជាតិ ក្រោយចប់កាត្វកិច្ចយោធា២ឆ្នាំ នឹងតម្រូវឱ្យមកហាត់វិញពី១ទៅ២សប្តាហ៍ក្នុងមួយឆ្នាំបន្ថែមទៀត

ក្រោយចប់កាត្វកិច្ចយោធា២ឆ្នាំ នឹងតម្រូវឱ្យមកហាត់វិញពី១ទៅ២សប្តាហ៍ក្នុងមួយឆ្នាំបន្ថែមទៀត

93
0

ច្បាប់ស្តីពីកាតព្វកិច្ចយោធា តម្រូវឱ្យពលរដ្ឋខ្មែរមានអាយុចាប់ពី១៨ឆ្នាំដល់ទៅ២៥ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចចូលហ្វឹកហាត់ ក្នុងនោះស្ត្រីត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។

ការបំពេញកាតព្វកិច្ចយោធារយៈពេល ២ឆ្នាំ មិនមែនមានតែការរៀនបាញ់កាំភ្លើងប៉ុណ្ណោះទេ ប៉ុន្តែរួមមានវគ្គហ្វឹកហ្វឺនផ្នែករាងកាយ ការពង្រឹងស្មារតី និងការអនុវត្តវិន័យយ៉ាងតឹងរឹង ដើម្បីបណ្តុះបណ្តាលយុវជនឱ្យមានសមត្ថភាព ការពារជាតិ ការងារសង្គម និងការរស់នៅដោយមានវិន័យ និងទំនួលខុសត្រូវខ្ពស់។

ក្រោយចប់កាត្វកិច្ចយោធា២ឆ្នាំ ទោះបីជាមិនត្រូវបានជ្រើសរើសឱ្យធ្វើកងទ័ព ប៉ុន្តែពួកគាត់នឹងក្លាយទៅជាយោធិនបម្រុង រហូតដល់អាយុ ៤៥ឆ្នាំ។

យោធិនបម្រុង នឹងតតម្រូវឱ្យមកហ្វឹកហាត់វិញពី១ទៅ២សប្តាហ៍ក្នុងមួយឆ្នាំបន្ថែមទៀត ដើម្បីដុសខាត់ និងរំលឹកជំនាញដែលខ្លួនបានសិក្សាពីពេលកន្លងទៅ។

គួរបញ្ជាក់ថា ច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសឱ្យប្រើថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ ប៉ុន្តែមិនទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយក្នុងពេលបច្ចុប្បន្ន និងអនាគត ទើបតម្រូវឱ្យមានការរៀបចំច្បាប់នេះជាថ្មី៕