តារាកំប្លែងដ៏ល្បីល្បាញប្រចាំកម្ពុជា ដែលមហាជនទាំងក្មេងទាំងចាស់ស្គាល់យ៉ាងច្បាស់ ព្រោះគាត់តែងតែផ្តល់នូវស្នាមញញឹមនិងភាពសប្បាយរីករាយជានិច្ចទៅកាន់មនុស្សទូទៅ។ ទោះជាយ៉ាងណា ថ្មីៗនេះគាត់បានបង្ហោះរៀបរាប់ពីស្ថានភាពផ្ទះបុរីមួយកន្លែង ដែលគាត់បានទិញទុកសម្រាប់កូនប្រុស ខណៈរយៈពេលប៉ុន្មានឆ្នាំកន្លងមកហើយ ផ្ទះគាត់នៅតែទាន់ហើយរួចរាល់។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/433482451_963359818689441_2919869702400132447_n.jpg?stp=cp6_dst-jpg&_nc_cat=1&ccb=1-7&_nc_sid=5f2048&_nc_ohc=xPJOay7atlAAX_UFb8Q&_nc_ht=scontent.fpnh1-2.fna&oh=00_AfBpzM7A26stYGtq4sSDQNRnPVIlhMKT7xDi3WK8cSTfyg&oe=65FE3396

កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៤ យោងតាមការបង្ហោះនៅលើគណនីផ្លូវការរបស់ លោកចែម ច៉ាន់រ៉ា (ហៅនាយពាក់មី) បានបង្ហាះនូវរូបភាពប៉ុន្មានសន្លឹកអមជាមួយសារមួយឃ្លាយ៉ាងដូច្នេះថា «ផ្ទះទិញអោយអាតួ កុងត្រា១៨ខែ ទិញដាច់បង់លុយដាច់ តែជាង៣ឆ្នាំហើយ នៅធ្វើមិនទាន់ហើយទៀត សូមម្ចាស់បុរីជួយធ្វើអោយផង ជាពិសេសសូមដាក់ជាងដែលមានជំនាញមកធ្វើផង ព្រោះដីខ្ពស់ជាងផ្ទះ, សរសរចាក់មិនត្រង់ជួរគ្នា, ការ៉ូក្រាលខ្ពស់ទាប …នៅមានទៀត ! ខ្ញុំជាអ្នកធ្លាប់ធ្វើសំណង់ដែរ ខ្ញុំយល់ច្បាស់ពីសំណង់ ដល់ពេលដាក់ជាងគ្មានជំនាញ ធ្វើផ្ទះខ្ញុំចឹង ដូចមើលងាយខ្ញុំណាស់ ខ្ញុំប្រាប់ហើយថា ផ្ទះខ្ញុំទិញទុកអោយកូននៅ មិនមែនទិញទុកលក់វិញទេ សូមយកចិត្តទុកដាក់លើជាងផង»។ https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/433500713_963359812022775_2269453805664415184_n.jpg?stp=cp6_dst-jpg&_nc_cat=1&ccb=1-7&_nc_sid=5f2048&_nc_ohc=30a8m8mdcgwAX82vji3&_nc_ht=scontent.fpnh1-2.fna&oh=00_AfCfhYAcZFLopE2k2WGfPlVuuWIbc3BSDGlfoV9jynexHA&oe=65FE54C2

ទោះជាយ៉ាងណា គម្រោងបុរីខាងលើនៅតែមិនទាន់មានការបញ្ជាក់ទេថាស្ថិតនៅទីណា និងមានឈ្មោះអ្វីនោះទេ។ ជាមួយគ្នានោះ អ្នកលេងបណ្តាញសង្គមមួយចំនួនក៏បានចូលទៅបញ្ចេញមតិថា «គ្រាន់តែឃើញផ្ទះហើយឆ្អែត សុខចិត្តដេកខ្ទមនៅស្រែវិញ»។ អ្នកខ្លះថា«មើលទៅដូចអត់គូសប្លង់»។ អ្នកខ្លះទៀតថា«បង់លុយដាច់ប៉ុណ្ណេះហើយ ស៊ីដាច់ហើយ បើវាចេះធ្វើឲ្យមែន ៣ឆ្នាំហើយ មិនមែនឃើញតែគ្រោងផ្ទះទេ»៕https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/423237013_963359785356111_1954724351098777470_n.jpg?stp=cp6_dst-jpg&_nc_cat=1&ccb=1-7&_nc_sid=5f2048&_nc_ohc=B5yqTzsDUocAX8cey6m&_nc_ht=scontent.fpnh1-2.fna&oh=00_AfDAD4GcKDUnHnx2-b8b6CaGs1AZSTsPPEn-BsDg7WAOGQ&oe=65FD6169https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/432045514_963359795356110_5986496840199722877_n.jpg?stp=cp6_dst-jpg&_nc_cat=1&ccb=1-7&_nc_sid=5f2048&_nc_ohc=w8GyTswtCu4AX_eGwXE&_nc_ht=scontent.fpnh1-2.fna&oh=00_AfCCNFhzagahDlnem93nqdnhXJla6cURk7hqTdilzV2FQg&oe=65FE51BC