Home Blog Page 1107

អាកាសធាតុក្តៅខ្លាំងបណ្តាលឱ្យតម្លៃអាហារលើពិភពលោកកើនឡើងខ្ពស់

0

បើតាមរបាយការណ៍ថ្មីរបស់ European Central Banl បង្ហាញថា អាកាសធាតុនៅលើពិភពលោកបានផ្លាស់ប្តូរយ៉ាងខ្លាំង ជាហេតុធ្វើឱ្យតម្លៃអាហារកើនឡើង៣,២% ក្នុង១ឆ្នាំ ។ ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២៤ របាយការណ៍នេះបានស្រាវជ្រាវពីតម្លៃអាហារ និងទំនិញផ្សេងៗក្នុង១ខែៗនៅប្រទេសចំនួន១២១ និងស្រាវជ្រាវពីសីតុណ្ហភាព និងកត្តាអាកាសធាតុដែលធ្វើឱ្យប៉ះពាល់តម្លៃអាហារផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6J4T78m8ltiGmi5u81OVpQEmhx1DMK4s2rXovQ7Lu8N6qFur-DXeQqkHzQZD87syAB7xQzE7gQke5kJIgTeWhqqhepOCbqOX_1gCMr1VsCW-l8qPCAQSp0t-GSSF8qoNzHtMVk9FmKzZBNVYsqVYS_p2oHwi7Q17GdG5IZUE0RbAl7KTCk-qZsx0cx64/s750/cornfield-drought-istock.png

របាយការណ៍នេះបញ្ជាក់ថា ពេលអាកាសធាតុកាន់តែប្រែប្រួលខ្លាំងធ្វើឱ្យបន្លែបង្ការ, គ្រឿងផ្សំ និងទិន្នផលកសិកម្មកាន់តែពិបាកស្វែងរក ហើយមនុស្សជាច្រើនលើពិភពលោក គ្មានអាហារសម្បូរបែប និងល្អសម្រាប់សុខភាពដូចមុន ឬអាចមានអាហារ តែមិនគ្រប់គ្រាន់ ។ ហេតុនេះ វាធ្វើឱ្យតម្លៃអាហារកើនឡើងចាប់ពី០,៩% ដល់៣,២% ក្នុង១ឆ្នាំ នៅឆ្នាំ២០៣៥ ហើយគ្រួសារនីមួយៗបានចំណាយប្រាក់កាន់តែច្រើនដើម្បីទិញអាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2UvJ6qv4cYDt8U5Ba5w7Idgw8aBxQoO0MJsUGWoWGMmnUG7nKHlKFRpeIcG9af0E2moEXHN6YLdYqYJ0Z1r5Fz2CUkoM13atWxJNtybD6gtTXm4PctSG4IEzeHY4qm8fiql143DR-lztr6zrNq1pLICfeWvdrNGKpbaPyqNFRGz8pI-x8ir1q6VnnRjU/s640/7a48b260-dffc-11ec-bdd9-8f7b64128555.jpg

នៅឆ្នាំ២០៦០ តម្លៃអាហារលើពិភពលោក នឹងកើនឡើងចាប់ពី២,២% ដល់៤,៣% ក្នុង១ឆ្នាំ ហើយប្រទេសទាំងអស់នឹងប្រឈមជាមួយបញ្ហាតម្លៃអាហារកើនឡើង មិនថាប្រទេសអភិវឌ្ឍន៍ ឬប្រទេសក្រីក្រ ។ រីឯប្រទេសនៅទ្វីបអាហ្វ្រិកនឹងរងផលប៉ះពាល់ខ្លាំងជាងគេ បើទោះជាទ្វីបអាហ្វ្រិកមានចំណែកតិចតួចក្នុងការធ្វើឱ្យអាកាសធាតុពិភពលោកប្រែប្រួលក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6A7P4Ixof6J9QolgqiqeahA_g3Df8dcdEaajSVgAlPklLVhAm5_DNZLwoDs8p1J-kAa7awkU-IH9gJKRGMi-9MDY8LL0YHQOl5rRhV9AaN7V8jhMLMrsuzLMxNp-8l2lAQnIFFqgrEudYYFylzt37iRDLhbS119OpPvgdIyZpro18Xb2TMR70p7U4Bx4/s1280/im-908318.jpg

គណៈកម្មការ Intergovernmental Panel on Climate Change (IPCC) បានប្រៀបធៀបទ្វីបអាហ្វ្រិកខាងលិចថា ជាចំណុចក្តៅនៃបម្រែបម្រួលអាកាសធាតុ និងព្យាករថា តំបន់នេះនឹងមានសីតុណ្ហភាពកើនឡើងខ្លាំង និងមានបរិមាណទឹកភ្លៀងតិចតួច ។ ហេតុនេះ កសិករជាងពាក់កណ្តាលនៅប្រទេសហ្គាណាបានពឹងផ្អែកលើការធ្វើកសិកម្មតាមធម្មជាតិ ត្រូវប្រឈមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6ekoNpS1mVaiyffXQJTlvchB10aXBngcgs-TdEVLfSuaYoRdt2WbQpEbdsxMOnax-Wh2PKq3IeX3NOgVLFtij56kvmxqlNGP-WBT9wXZP03Fa0s8B1bgbTraC7La54y3RRFFYtP8x6OyPbrrn8Dlsbo4rSndpCqbZfUfxDFCHNxxOD37Z_0h6ryTfB4k/s3937/JJAOAVYLP5JDJLXGRAG5KSUWFA.jpg

របាយការណ៍ដដែលបង្ហាញទៀតថា ពលរដ្ឋមានចំណេះដឹងពីបម្រែបម្រួលអាកាសធាតុនៅហ្គាណាបានកើនឡើង នឹងធ្វើឱ្យប្រទេសនេះមានស្បៀងអាហារគ្រប់គ្រាន់ បើទោះជាមានពលរដ្ឋតិចតួចបានសិក្សាពីអាកាសធាតុក្តៅក្តី ។ វាបញ្ជាក់ថា ពលរដ្ឋរងផលប៉ះពាល់បានយល់ច្បាស់ពីសីតុណ្ហភាពផ្លាស់ប្តូរ នឹងអាចដោះស្រាយវិបត្តិនេះ ៕

មិនធម្មតា! បក្សីមួយប្រភេទនេះបានបង្កើតកំណត់ត្រាហោះហើរខ្ពស់បំផុតលើភពផែនដីរហូតដល់ ១១,៣០០ ម៉ែត្រ

0

បរទេស៖ បក្សីដែលកាន់កាប់កំណត់ត្រាសម្រាប់ការហោះហើរខ្ពស់បំផុតរបស់ពិភពលោកនោះគឺសត្វត្មាត Rüppell (Gyps rueppellii) ដែលវាអាចឡើងដល់កម្ពស់រហូត ១១,៣០០ ម៉ែត្រ នេះបើយោងតាម IFL Science ដែលបានរាយការណ៍កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifCKmV4ZpG9rMkI6wutGtm_nnKkQMjxZ33heV4EgiK91dLjZZFScDQh4WybstUGUADYsFOKwkRg5_PeLn3haHYCraL5xgh_JtVRdUy8bODl75NZ9W1b1edNKp4z1g1f_9W0sN76Nr9QG4OMHhwLgq_4z_LZD3Ls43GmNFLfvTqG0NJrMNHHrSjPjCmU8o/s1103/photo_2024-04-29_09-33-25.jpg
សត្វត្មាត Rüppell មានដើមកំណើតនៅតំបន់ Sahel នៃទ្វីបអាហ្រ្វិក ដែលរីករាលដាលរវាងវាលខ្សាច់សាហារ៉ា និងវាលស្មៅស៊ុនដានី ជម្រករបស់សត្វត្មាតរួមមានប្រទេសដូចជា ហ្ស៊ីមបាវ៉េ សេណេហ្គាល់ និងអេត្យូពី ហើយពេលខ្លះទៀតពួកវាក៏លេចឡើងនៅតំបន់មេឌីទែរ៉ាណេនៃប្រទេសអេស្ប៉ាញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCz80UWzwmyKgxHRB47DCt4W1glN12dLwpX5krFwrctMi5TLNSTCJJb6AwwxJgbkLEfLCCWBlj9QhXW4PP2EmLPA7doQNCKGpQNyewb8Roqcx9FH6WTnlYM2qZfY6nfra4vxuXqEpbCc459WWPddJY8h0rSzu6NLg7jhPQ_LvIkeNDxs_eNkDzccNjnaE/s903/photo_2024-04-29_09-33-27%20(2).jpg

ការបង្ហាញខ្លួនទាំងនោះអាចនឹងកាន់តែកម្រនាពេលអនាគត ដោយសារសត្វត្មាតRüppell ត្រូវបានចុះបញ្ជីថាជាសត្វជិតផុតពូជនៅក្នុងបញ្ជីក្រហមនៃសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ។ ដូចសត្វស្លាបអាហ្រ្វិកជាច្រើនដែរ ពួកវាត្រូវបានគេគំរាមកំហែងដោយការបរបាញ់ ធ្វើឱ្យបាត់បង់ទីជម្រក និងការធ្លាក់ចុះនៃប្រភពអាហារ។ លើសពីនេះសត្វត្មាត Rüppell ក៏ប្រឈមនឹងការពុលថ្នាំផងដែរ ដោយសារនៅអាហ្រ្វិកខាងកើត មនុស្សភាគច្រើនតែងតែបាញ់ថ្នាំសម្លាប់សត្វល្អិត និងថ្នាំប្រឆាំងការរលាក។ ថ្នាំប្រឆាំងនឹងការរលាកនេះអាចត្រូវបានប្រើក្នុងការព្យាបាលសត្វពាហនៈ ប៉ុន្តែវាអាចធ្វើឱ្យសត្វត្មាត Rüppell ស្លាប់យ៉ាងងាយ ប្រសិនបើពួកវារំលាយគ្រោងឆ្អឹងសត្វដែលចាក់ថ្នាំនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitrYjUvYqz6bguLybBEX7taiD9eQpTv4FuJHN5_k09ueawRCwm5gCF3tEW4CG_jJrnSr5Eqd71WYbrUhJyKo3MPl8mJaPZG2tS6QftEnwhOpwO8WGW37wJ8vQlrD3w3j3IJWsjnMBXR6hCgtsGyUeBefExC_NYvpdNNX5aC9gdUreGYMbUHnzHpdSpSZs/s500/photo_2024-04-29_09-33-27.jpg

សត្វត្មាត Rüppell មានកំពស់ជិតមួយម៉ែត្រនិងមានក្បាលទំពែក។ ចរិតលក្ខណៈនៃការសម្របខ្លួននេះ កើតចេញពីទំនោររបស់ពួកវាក្នុងការកប់ក្បាលរបស់ពួកវាចូលទៅក្នុងគ្រោងឆ្អឹងរបស់សត្វព្រៃនៅពេលដែលពួកវាបរិភោគ។ មូលហេតុដែលអ្នកជំនាញកត់ត្រាសត្វបក្សីមួយប្រភេទនេះជាសត្វហោះហើរខ្ពស់បំផុតលើភពផែនដីគឺដោយសារនៅឆ្នាំ ១៩៧៣ សត្វត្មាត Rüppell បានធ្លាក់ចូលទៅក្នុងក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មនៅកម្ពស់ ១១,៣០០ ម៉ែត្រពីលើកូតឌីវ័រនៅអាហ្វ្រិកខាងលិច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrKCL0dLPkYeiKHt1PDNwwqfvUu-fXj72jtcVCLSWhJtk3n5OFdeAHmaf8wHPrAfZURPH6QHrHF3njaAJ1-7XTYV7BjPn1A8iZY0aYOXdPRFB9IVAwl8JkZU-JLNe7KX6b00si5SxHzrlUOfw_y6iKYUlerBFus6N-LMm_hA9ceoR82e90hvyNtb_EEh8/s466/ruppell-s-griffon-vulture-gyps-rueppellii_u-L-PO7SJJ0.jpg

ទោះជាយ៉ាងណា វាមិនបង្កបញ្ហាដល់អ្នកបើកយន្តហោះពាណិជ្ជកម្មនោះទេ សត្វត្មាត Rüppell តែងតែឡើងដល់កម្ពស់ដ៏គួរឱ្យចាប់អារម្មណ៍បំផុត ដោយទាញយកអត្ថប្រយោជន៍ពីចរន្តកំដៅដ៏ខ្លាំងនៅពេលវាហោះហើរលើដី និងស្វែងរកសត្វព្រៃ។ គួរបញ្ជាក់ដែរថា សព្វថ្ងៃមានសត្វស្លាបផ្សេងទៀតដែលអាចប្រកួតប្រជែងដណ្តើមតំណែងជាមួយសត្វត្មាត Rüppell បានរួមមានសត្វក្រៀលកស ( Grus grus ) ដែលហើរនៅកម្ពស់ ១០,០០០ ម៉ែត្រ ខណៈពេលដែលគេចពីឥន្ទ្រីនៅហិម៉ាឡៃយ៉ា និងសត្វ goose ( Anser indicus ) ដែលវាអាចហោះហើរ នៅរយៈកម្ពស់អតិបរមារបស់វា ៧,៣០០ ម៉ែត្រ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrlVqM8uKoS_a4PM5URMzsfR5Suk3-Pt7pEbGYmmL2xb26r0eOiv3WLaTQnBKndFzpmgLhM-4AM1KHY5ZSPQuGo3e4kg-1z8iXmhvHCyQ12w18pHXyaBmavm68a7_MpcUaTUx8MEU3NZLGMFabRQw6WSLoZaT7JINGt3WgT5M814yLlOEG9ALz5YEgi64/s525/ruppells-griffon-vulture-gyps-rueppellii-adult-and-immature-at-a-wildebeest-carcass_u-l-pwfi7n0.jpg

សូមថែរក្សាសុខភាព ប្រទេសថៃនឹងកើនកំដៅដល់៤៤អង្សារ និងមានភ្លៀងធ្លាក់នៅខេត្តភាគខាងត្បូង

0

ប្រទេសថៃ ៖ ការិយាល័យឧតុនិយមថៃប្រកាសថា នៅទូទាំងប្រទេសថៃនៅតែមានអាកាសធាតុក្តៅខ្លាំង និងសីតុណ្ហភាពកើនឡើងដល់៤៤អង្សារសេ ខណៈនៅខេត្តភាគត្បូងមានភ្លៀងធ្លាក់ និងផ្គររន្ទះ ។ លើសពីនេះ នៅដើមខែឧសភា ឆ្នាំ២០២៤ ខ្យល់ព្យុះរដូវក្តៅនឹងបោកបក់មកលើភាគខាងជើងប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6MHU0p-DSyCrwVcLh79zoKBOp51XPPoYE_PGWThteeQ18-2e9bo9gyCwQKXQkXtize8347jVvZfZr-DHnW6m8PTkXlZMwBmWx2E7hNu3z0LNbu5rhNHuMDdLKEf8FpzKsTaEZ-qxwJJ1tP9iy-tQmwbWzVUaywFDlbXCg-1IBDhpBFVTSIZU0E1K3A9w/s1000/2023-04-22t081917z-1878658162-rc2jj0atbx19-rtrmadp-3-thailand-weather-heatwave-1_3124679_20230422181256.jpg

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ការិយាល័យឧតុនិយមថៃព្យាករថា ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នឹងមានសម្ពាធខ្យល់ទាប ដោយសាររលកកំដៅគ្របដណ្តប់លើភាគខាងជើងប្រទេសថៃ ។ ហេតុនេះ ធ្វើឱ្យប្រទេសថៃទាំងមូលមានអាកាសធាតុក្តៅខ្លាំង ខណៈខ្យល់ទិសនិរតី និងខាងត្បូងបក់គ្របលើភាគខាងជើងថៃ ធ្វើឱ្យបរិវេណនេះមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6lyRX3u8aGXd1BYA8ne8f72Yj7l9pbttPDUKMTSR8YFz2qazKPJIf4F1BaghkpfM93TMWweQ2etBEVxWa1hW-rKqE3MPhCLum4JcWOL102uqjR4bhZglAShjQGHlOkcmioamXZo1jqI9QXokVwgK_b038ZORmFMxppGHWGBjbzT31HnGjfDINUmBw_Qg/s740/optimize.jpg

ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ខ្យល់នៅទិសនិរតី និងខាងត្បូងនឹងបក់គ្របដណ្តប់នៅតំបន់ឦសាន, ខាងកើត, ផ្នែកខាងកើតនៃភាគខាងជើង និងភាគកណ្តាល ខណៈភាគខាងជើងប្រទេសថៃមានអាកាសធាតុក្តៅខ្លាំងធ្វើឱ្យមានខ្យល់ព្យុះរដូវក្តៅនៅតំបន់ខ្លះ ព្រមទាំងមានផ្គររន្ទះ, ខ្យល់កន្ត្រាក់, ភ្លៀងធ្លាក់ និងរន្ទះបាញ់ក្នុងតំបន់ខ្លះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCEHBfDzo0HbSpZ6NoOxNV7TNd2-1zEh3tIcNxrGHpc2VSZjJ2AIJQ2BRUULZf6jsVd5_jXiOzYnKPQvCpJWO6Q15kQ66A_e4VDbn2A9m29v1Ds_IC3B1xIUdb6e26iViBOSXn8Wr_Xt5fh-Xvqd1k2fbFz2hMMdTGbtpec0B-XLjN2YNB0Ms9BCAhQfI/s2000/-1x-1.jpg

ចំណែកខេត្តភាគត្បូង ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ខ្យល់នៅទិសអាគ្នេយ៍ និងខាងកើតនឹងបក់មកគ្របដណ្តប់លើឈូងសមុទ្រថៃភាគខាងត្បូង និងសមុទ្រ Andaman ធ្វើឱ្យតំបន់នេះមានភ្លៀងធ្លាក់ និងផ្គររន្ទះ ។ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ខ្យល់ទិសនិរតី និងខាងលិចនឹងគ្របដណ្តប់លើសមុទ្រ Andaman ភាគខាងត្បូង និងឈូងសមុទ្រថៃ ធ្វើឱ្យតំបន់នេះបន្តមានភ្លៀងធ្លាក់ និងផ្គររន្ទះ ។
https://english.republika.mk/wp-content/uploads/2019/06/vreme-1.jpg
ការិយាល័យឧតុនិយមថៃប្រកាសថា ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ សូមពលរដ្ឋរស់នៅភាគខាងជើងប្រទេសថែរក្សាសុខភាពដោយសារអាកាសធាតុក្តៅខ្លាំង និងចៀសវាងធ្វើការ ឬធ្វើអ្វីមួយនៅក្រោមកំដៅថ្ងៃរយៈពេលយូរ ។ ក្រៅពីនេះ សូមប្រយ័ត្នគ្រោះថ្នាក់កើតពីភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK1KAug0pC8N2F8Xotbrmg2qSxUVGlU_zhN32utpmZkhd1veloL2PJCkupD_siz1atAbPeWwj7ZzWPj7-APmNdRHcP29-vDAAPul0_9U4k7qP140nZPjrZ0S5k9Yc-J9th8d5VDu9rHb5MNemF79ijwQTqVyza7mqmvcsIEdoldcqncBBVy9IdawC4MKw/s1500/c1_1692596.jpg

ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ សូមពលរដ្ឋរស់នៅភាគខាងជើងប្រទេសថៃប្រយ័ត្នគ្រោះថ្នាក់ដោយសារខ្យល់ព្យុះ ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងព្រិលធ្លាក់ក្នុងតំបន់ខ្លះ និងហាមដាច់ខាតឈរនៅទីវាល, ក្រោមដើមឈើធំ, ការដ្ឋានសំណង់ និងផ្ទាំងផ្សាយពាណិជ្ជកម្មមិនរឹងមាំ ។ រីឯកសិករគួរត្រៀមខ្លួនការពារផលដំណាំ និងសត្វចិញ្ចឹម ហើយអ្នកនេសាទគួរចៀសវាងការជិះទូកក្នុងតំបន់មានភ្លៀងធ្លាក់ និងផ្គររន្ទះ ៕

អ្នកឧកញ៉ា៦រូប ទទួលបានគោរមងារជា”លោកអ្នកឧកញ៉ា”

0

នៅក្នុងថ្នាក់គោរមងារជា “ឧកញ៉ា” បានបែងចែកជា៣ថ្នាក់ដោយក្នុងនោះរួមមាន៖ឧកញ៉ា,អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhod3TQh6ZLr-DIzi-Yv_wQS6PR2bF8IqpNIneaS6IWSH3jcjEmLhqTrnKMjtnvkAyBpUEaxsdW3P4TIOAua7zDEJspvtebhFmLn9d6RE5yN9vaIl3aPm00m1GoCfZRfjmWrBRSvMA6NJQ47H6irK1zyjevj1nwSp-W57zaHoVt4XakbnHVmDJEUdjF0pI/s1280/COA_Group_Photos_02.2e16d0ba.fill-960x540.jpg

ក្នុងចំណោម៣នេះ លោកអ្នកឧកញ៉ា គឺជាគោរមងារថ្នាក់ខ្ពស់បំផុតលើសគេ ហើយបច្ចុប្បន្នអ្នកទទួលបានងារនេះមិនមានច្រើននោះទេ។

តែយ៉ាងណាមិញ ថ្មីៗនេះ អ្នកឧកញ៉ា៦រូបត្រូវបានដំឡើងងារទៅជា “លោកអ្នកឧកញ៉ា” ស្របតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារ ជា “លោកអ្នកឧកញ៉ា” ធ្វើឡើងតាំងពីថ្ងៃទី១២មេសា ប៉ុន្តែទើបប្រកាសជាផ្លូវការនៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី១ របស់សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃសុក្រទី ២៦ មេសា ឆ្នាំ២០២៤កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvLyRgexKaEXe_dhY5JpuQYZ8mEMIZ0-f1IC6CbjbDGqbtl-YMASYT98K8hY7K6Ca5PDCBXhXAk_2uRJukwW650taZO8VLcHLCmeUEUQ0TC7M3jdh-j7HdYJCoIpkSmdrQNWHBv1oEbBDPST6K6D7phVPv4fNiZoiG_Emx8n9K7BdbyXiQi6UYurO3OAg/s980/581e875a-a478-438b-9daa-180b28bfa007.jpg

អ្នកដែលទទួលបានងារជា”លោកអ្នកឧកញ៉ា” ៦រូបនោះរួមមាន៖

លោក លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងជាស្ថាបនិក ក្រុមហ៊ុន លី យ៉ុងផាត់https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0VcxG7hCuIfR4XbO-JFUxzdmxgX2JjRJ06nw4n6oClJZg8c8NY9UhhTPr8rPMfHcdElMNqBkAZOkgU7fbZAKyNIwXUX7x7JDNA8HtGLsACmaIhgsFpfWrm8OurvQ9EGwPgJgdICgy82I8guK_bMRjMOoa6CiQArXTp4ymSpeo-sWDrCPvs-DMUxYrxAg/s960/ly-yongphat-globalhouse.2e16d0ba.fill-960x540.jpg
លោក ពុង ឃាវសែ ស្ថាបនិកក្រុមហ៊ុន OCIC និងធនាគារកាណាឌីយ៉ាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEAZj8Qi0E2JK7-d32zGp-xOh1TDLyGKzu0QJRQSHOUP1Y_PmARyoRK0M-1xu-cF4PuGmHeUbOMHdKx33yIgEXtfF7Kcfp-rBC9qDp6VhOvMDJckXL4P7HeET2XtKfRxF0rdN2glSPtVwuGxSyPx2dumkCO_jPlgcPBr5YgmMfUTUSK0ZmTVz6868LtXI/s1280/1AA0-4.jpg
លោកស្រី ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីបម៉ុង និងកូនប្រុស គឺលោក លាង ឃុនhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioSVj_MzkDN1TFwJdq0W95iKv7ShZrNi378AURpXBvgKG14PgnkRWe5eTqYpUDkLs60qvkh-xwKc5gvEPEQalwxL7WTiGVfN3pDKLLu2aTGJMEvEp1_7KaP0u69SRw2C8q13dy2q-qMvl_q1CzvVlBCYI0d21_quKEOtdPmeO2y2wN1APTf2ZksfMbtrM/s1024/image-373-1024x988.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhNBzfTxH0Bzff3fN_wVJ6ZdR4LmrdB7lvV8qhJohs2EOPYggZM-vPV9RCBhptR7ZUpPpngoC4TUjQBKN6Gw1Yo0HoAgtkNRn69254hiUo4KJXRmdkGCUj1T_2rKrBsFmjgzQIzVZ3UNpXEHY3ZDGuk1Th4lxCdBR2josnu_2MLr2FhfwYYS-txmoCuYw/s1024/300825892_471297548226961_5802953740486863783_n-1024x682.jpg
លោក លី ហួរ ស្ថាបនិកលីហួរដូរលុយ និងជាថៅកែក្រុមហ៊ុនបុរីវិមានភ្នំពេញhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDwvLxLjWzxNmLZbEd7xzBul-Vz0gTLwAs6Vw0yV4myW-rn8rGrZ40MB3sPhvPIqkOAD3dMmKeU5-Ho6aJQtt9DwH86cm2JqocZWMps3lKs3ZGab7XJluAC5T-nIn0_hao7AIKlvJhhrj-hNMGT3I5w_ZVLnXb4o0yZDAG6msf4JfExXZJVTccUpU5oTI/s960/lyhour-2.2e16d0ba.fill-960x540-1.jpg
លោកស្រី ហុងសួន ស៊ីគង់ទ្រីវ ជាថៅកែសណ្ឋាគារ និងជាអ្នកវិនិយោគតំបន់សេដ្ឋកិច្ចពិសេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGxyuvmVJq9JbfSEWhZs34Y2kCZkpVa0FQyCT0qN74vatL-pLYG6M7h4Z9PaQsQnCw30RFxOwR_gLnWtnI0-IVseLEO_jO_oU6FY6SJ5SVCliS_uTU7zN7bp4IHr6-lgZmZFlclMsiTK2bhmei2rALLxQvTutfx15AshJFEd2cHx9KWyhkzv4_CnwiHek/s1920/555555.jpg

មិនត្រូវច្រឡំ! រូបសំណាក់«នាងសិលាចាំប្តី» មិនមែនស្ថិតនៅឆ្នេរកែបទេ ខណៈរូបសំណាក់ពិតប្រាកដកំពុងបង្ហាញខ្លួនក្នុងខេត្តនេះ

0

រូបសំណាក់«នាងសិលាចាំប្តី»មួយបានលេចឡើង ដើម្បីជាការសបញ្ជាក់អំពីភក្តីភាពរបស់នាងទៅកាន់ប្តី ដែលជាទីកន្លែងដែលនាងបានឈររងចាំ រហូតក្លាយជារមនីយដ្ឋានដ៏ទាក់ទាញការធ្វើដំណើរទេសចរណ៍ ។ រូបសំណាក់«នាងសិលាចាំប្តី» ដែលប្រជាជនខ្មែរមួយចំនួនធំបានយល់ច្រឡំថា កំពុងមានវត្តមាននៅលើឆ្នេរកែប ខណៈការលើកឡើងនេះគឺខុសទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-MboxhKHNjv_KqZeHLV4oHrXSnz0tS2euRYyYKh6gIW9JRbqF6AKo3QIHjZzN5h3vEvrIhBcz_I6IK5q9H4VBbxYzZZ2-mohMsWdGyJbnpwTyrBh9rMsCJYxYJfhJ95ayXvemVS72qfx-qaff3I8TEHcj8CiMdeqVmT8V2N6oJY7NNhBIaJkkxZlkGsM/s750/photo_2024-04-29_09-06-18.jpg

យោងតាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា រូបសំណាក់«នាងសិលាចាំប្តី»ពិតប្រាកដគឺស្ថិតនៅភូមិកំពង់វា ឃុំកំពង់សិលា ស្រុកកំពង់សិលា នៅលើទឹកដីនៃខេត្តព្រះសីហនុ។ ចំណែកឯ រូបសំណាក់ដែលអង្គុយនៅឆ្នេរកែប តាមពិតគឺជារូបសំណាក់«នាងស្រីសរ» ទៅតាមដំណាលរឿងព្រេងនិទានខ្មែរបុរាណទាក់ទងនឹងប្រវត្តិខេត្តកែបទៅវិញទេ។ លុះចំណេរ កាលក្រោយមកទៀត ទើបអភិបាលខេត្តកែបមុនបានស្ថាបនារូបសំណាក់«នាងសាច់សរ»នេះឡើងដើម្បីជាអនុស្សាវរីយ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVWj_lxrwG9Qs-mQxhAcyxsp-l3oblBzIsMee5ULr9vQrzgIMCoaqZ-puT0v7mKptJWEoUnJqmwPEwRIXppxCF8lIIebmCd9kl3C1NJD0ZaSI9v4KILLHIan0EE7EexXxLoXcGtLmsFIR4C1d3XGmCwFcecVsZFinURoZOVAovkfNQDVYT5FcFuF57Plc/s880/14bfa6bb14875e45bba028a21ed38046-16.jpg

យោងតាមការគូសបញ្ជាក់ នាងសិលាបានទទួលមរណកាលនៅក្នុងខែវិច្ឆិកា ឆ្នាំ ១៩៧៦ ដោយសារតែបង្អត់អាហារ។ រូបសំណាក់នាងកំពុងតែឈរទូលស្លឹកចេក បានឆ្លុះបញ្ចាំងអំពីការរង់ចាំដ៏ស្ងៀមស្ងាត់ និងភក្តីភាពដល់ដង្ហើមចុងក្រោយ នៅតែមិនឃើញស្វាមីនាងវិលវិញឡើយ ដែលប្តីរបស់នាងទំនងជាបានស្លាប់នៅគ្រានោះទៅហើយ ពោលគឺក្នុងរបបខ្មែរក្រហម ឆ្នាំ១៩៧៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT5HAAgSpL912raXMOQfY0L0muNPi85BS0qFXG537FPO0Szz_BCk5TEE1l0dYCYt19B9LIrLZ5XBvMOZSdYLjbN7vq26vn_uUPtZPVKtuECY8HHlbD8tJ4s_0KLPkOzxervN0xLnxHs-18JN_eC6lUrn2k_4fLf8RcrEjVR8xajhDpGp1AfBIjs6uAB98/s1280/photo_2024-04-29_09-06-09%20(2).jpg

រឿងរ៉ាវដ៏សែនកម្សត់មួយ ដែលបានរៀបរាប់ពីនារីម្នាក់ មានភក្តីភាពចំពោះគូជីវិត ដែលនាងចាំប្តី រហូតដល់ទៅក្លាយជាសិលា បានដក់ជាប់ក្នុងចិត្តរបស់មហាជន មានចិត្តអាណិតអាសូរ ដល់នារីម្នាក់នោះ ដែលមានចិត្តស្មោះត្រង់ ទៅកាន់ប្តីរបស់ខ្លួន សឹងថាក្នុងលោកនេះគ្មានទេ ស្នេហាបរិសុទ្ធបែបនេះ និងត្រូវបានចងក្រងជាបទចំរៀងផងដែរ គឺបទ៖ «សិលាចាំប្តី»ផងដែរ។ ទោះជាមានការបង្ហោះនូវស្នេហាកម្សត់មួយនេះក៏ដោយ ក៏គេមិនទាន់មានឯកសារ រៀបរាប់ពីដំណើររឿងនេះ អោយពិតប្រាកដនៅឡើយនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGBHpaWSC20GkZtjM1MmMMbd7NxVkpZkCQ9SUErAzqjooqYtjNEGGIdpxNgDRmzCenVpJdBeirxnbmKjum0WLexiUp2zpqnDSuXe9BuCjyv6wq8ihpumHm03PZuOlvSszRTS4IGQiyETByYeGEAj2KFtfZjRRZ8evYwsc_ITe1-2z7odeV1_K9vXl7PxI/s1280/photo_2024-04-29_09-06-09.jpg

ទីបំផុត! ផ្សារដើមគរថ្មី ចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

0

ផ្សារដើមគរថ្មី ឬផ្សារបោះដុំអាស៊ាន-អន្តរជាតិ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដោយមានស្តង់លក់ដូរ ចំនួន ៦០០០ ស្តង់។ភ្នំពេញ ប៉ុស្ដិ៍ | ​ផ្សា​របោះ​ដុំ​អាស៊ាន​-​អន្តរជាតិ​ (​ផ្សារ​ដើម​គរ​ថ្មី​) គ្រោង​នឹង​បើក​ដំណើរការ​នៅពេល​ឆាប់ៗ​ផ្សារនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី៣០ហិកតា ដែលនឹងក្លាយជាកន្លែងបោះដុំផលិតផលកសិកម្មដ៏ធំរវាងកម្ពុជា-ចិន ដើម្បីផ្គត់ផ្គង់តម្រូវការប្រជាពលរដ្ឋក្នុងស្រុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_xi4U2YYfRLcfv6YL7Yv9r2PeBoZ2rbABRT748bOheqcrSu6tKTs0ajnApdGhO_ST_lwprgeEzPNLPlQvqmkQLK20J5cME6Q0qTrsPa4wmuMR_893A5kTZLurhD8n6V0ClxGH0ZJVWhTSsK0A4ralsPhh3D0Snnvv4sx54vsz9ujeeRwxKa9S_TB0R5M/s780/photo_2023-02-01_23-08-18.jpgពិធីបើកសម្ពោធនេះធ្វើឡើងនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក វ៉ាង វិនធាន Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមានការចូលរួមពីលោក លាំង អ៉ីហ្គ័ន (Liang Yiguang) អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃពិព័រណ៍អាស៊ាន-ចិន លោក ជូ ឡី (Zhu Lei) អធិការនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មតំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJfHRA8onBmPBcPTJdPo1MzlzHx7zfLdg8SsuVNpqhMIlxBMv6Uk_2y85pxrpjC5cQF8FjnFQ1LHzTOd1m0cvEIoUVKeYPHTvI8l9aTRTFJQq7m4j-kpwL6aAliK780A7UTANzo9mC53eQkQMCkFWLFZ5nnFvSqlXw8HgS0hN1g3ZkFkoGvNm18EWHucQ/s800/1.jpg

បើតាមថា្នក់ដឹកនាំផ្សារនេះ បានសង្ឃឹមយ៉ាងមុតមាំថា នៅពេលអនាគត នឹងកសាងផ្សារដើមគរថ្មី ឬផ្សារបោះដុំអាស៊ាន-អន្តរជាតិ ឱ្យក្លាយជាផ្សារបោះដុំជំនាញដ៏ធំជាងគេក្នុងរាជធានីភ្នំពេញ និងតំបន់អាស៊ាន ហើយនឹងបង្កើតទៅជាផ្សារចម្រុះដែលបោះដុំកសិផលនិងទំនិញផ្សេងទៀត៕

 

ប្រទេសទាំង ១០ ដែលមានជនអន្តោប្រវេសន៍ច្រើនជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៤

0

អន្តោប្រវេសន៍ គឺជាចលនារបស់ប្រជាជនអន្តរជាតិពីប្រទេសកំណើតទៅកាន់ប្រទេសទី២ ឬអាចបន្តពីប្រទេសទី ២ ទៅកាន់ប្រទេសទី ៣ ដើម្បីចូលទៅរស់នៅ គេចពីសង្គ្រាម ស្វែងរកការងារ ស្វែងរកភាពរុងរឿងខាងសេដ្ឋកិច្ច បន្តការសិក្សា ជួបជុំគ្រួសារដែលនៅឯបរទេសនោះជាដើម។ ទោះជាយ៉ាងណាសមាមាត្រនៃជនអន្តោប្រវេសន៍គឺបានប្រែប្រួលគួរឱ្យកត់សម្គាល់ពីប្រទេសមួយទៅប្រទេសមួយ និងសម្រាប់ហេតុផលមួយចំនួន។ ដូច្នេះហើយតើអ្នកដឹងទេថា ប្រទេសណាដែលមានជនអន្តោប្រវេសន៍ច្រើនជាងគេបំផុតនៅលើពិភពលោក?

១.សហរដ្ឋអាមេរិក៖ ប្រទេសនេះបានទទួលជនអន្តោប្រវេសន៍ឱ្យរស់នៅក្នុងប្រទេសខ្លួនដោយស្របច្បាប់ចំនួន ៥០.៦ លាននាក់ នេះបើយោងតាម World Population Review។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCRfT1hsAM24n_26PV2pneriyOwRFE8wnzzUN-_7e_EHTJIO8uDQ25NX-5_wStq-iwqSmDfH8CwUY_neXj7i1pNPMRFjbJmJx5Bp8fO72tSnkGiZtcGlhraD1howmsewRyVYMdi4-CtlDiYiKowTbd6G2CaOeAczuZkNLd0FNLfPjFyyUIUAN6StA4FLo/s1110/230412121505-migrant-boat-tunisia-file-2022.jpg

២.ប្រទេសអាល្លឺម៉ង់៖ ប្រទេសអាល្លឺម៉ង់ជាប់ចំណាត់ថ្នាក់លេខ ២ ជាប្រទេសដែលមានជនអន្តោប្រវេសន៍ច្រើនជាងគេបំផុតនៅលើពិភពលោក ដោយមានចំនួន ១៥.៨ លាននាក់គិតត្រឹមឆ្នាំ ២០២៤។

៣.ប្រទេសអារ៉ាប់ប៊ីសាអូឌីត៖ ប្រទេសនៅអាស៊ីនេះវិញក៏មិនធម្មតាដែល ដោយមានជនបរទេសស្នាក់នៅចំនួន ១៣.៥ លាននាក់ ជាប់ចំណាត់ថ្នាក់លេខ ៣ ជាប្រទេសដែលមានជនអន្តោប្រវេសន៍ច្រើនជាងគេបំផុតនៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWWm6YFENjYqR9tGujctPMwlfZKuoWdn3SM-wW1zzX59kzBiXZqpzewb4qquFPpBr4JOta5HS7-l7WBOw8bkZuVGaRYUnalsB9RtMp0OXocmYh0_ljdE4WEDP9TViJXKwWHVb03GX-xdQJVWwT8B2Vffp6cXf9UJn4uoUDv8BYcrB6743ilE59tbIkNuM/s1920/hungary-immigrants.jpg

៤.ប្រទេសរុស្ស៊ី៖ ប្រទេសធំជាងគេបំផុតលើលោក គ្រប់គ្រងដោយពូទីន មានចំនួនជនអន្តោប្រវេសន៍ប្រមាណ ១១.៦ លាននាក់គិតត្រឹមឆ្នាំ ២០២៤។

៥.ប្រទេសអង់គ្លេស៖ ចក្រភពអង់គ្លេសមានជនអន្តោប្រវេសន៍ចំនួន ៩.៤ លាននាក់ ដែលជាប់ចំណាត់ថ្នាក់ទី ៥ នៅលើពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg39PQt-Ngn23qKn6BEjPHIxQRrPnn_5avdsEw-_Xis9T_2Fz38AilmHiAZw37rPrDNP8INC929YA6Ev7mBUwszy1IKZFwGMdvZeaBMx82rE0AKOoCn8v_L4ojU-K29eQgfWhPaPInzjo7xz6TEQsJzvPi0w2fmFErQ37DMsT79Jt48PaZUn2TWbbc0y5U/s800/LYNXNPED8D1J3.jpg
៦.សហព័ន្ធអារ៉ាប់រួម៖ ប្រទេសនៅអាស៊ីនេះវិញបានទទួលជនអន្តោប្រវេសន៍ចំនួន ៨.៧ លាននាក់មករស់នៅស្របច្បាប់គិតត្រឹមឆ្នាំ ២០២៤។

៧.ប្រទេសបារាំង៖ ប្រទេសទ្វីបអឺរ៉ុបនេះវិញក៏មិនធម្មតាដែរ បានបើសិទ្ធឱ្យជនបរទេសចូលស្នាក់នៅដោយស្របច្បាប់ ប្រមាណ ៨.៥ លាននាក់ជាប់ចំណាត់ថ្នាក់ទី ៧ ជាប្រទេសដែលមានជនអន្តោប្រវេសន៍ច្រើនជាងគេបំផុតនៅលើពិភពលោក។

៨.ប្រទេសកាណាដា៖ ប្រទេសនេះបានទទួលជនអន្តោប្រវេសន៍ចំនួន ៨ លាននាក់ឱ្យមកស្នាក់នៅដោយស្របច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTheIxtWMKJoyVCGQ39AqGB9jvd2h1T47RMqDXECToCeZKjg5sZl3fWYpqPWa5V_e4WeLXGybi6Fb1152CHB43XMPFUybAGt_L0d3A_P2ceEh84PFZgKkbQPDpUxpL4IYaibtGknV0tcc02xbDXeFNUY0qnTpxbcy9usbszp0AkbL-jm3ArE6uaPWn5dk/s1920/migrants-europe.jpg

៩.ប្រទេសអូស្ត្រាលី៖ អូស្ត្រាលីជាប់ចំណាត់ថ្នាក់លេខ ៩ ជាប្រទេសដែលមានជនអន្តោប្រវេសន៍ច្រើនជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងចំនួន ៧.៧ លាននាក់គិតត្រឹមឆ្នាំ ២០២៤។

១០.ប្រទេសអេស្ប៉ាញ៖ ប្រទេសអេស្ប៉ាញគឺជាប្រទេសអឺរ៉ុបចុងក្រោយដែលមានជនអន្តោប្រវេសន៍ចំនួន ៦.៨ លាននាក់។

គួរបញ្ជាក់ដែរថា ជនអន្តរជាតិប្រវេសន៍ទាំងនេះ ភាគច្រើនបានចាកចេញពីប្រទេសមួយចំនួននៅតំបន់អាស៊ីដូចជា ឥណ្ឌា ចិន ស៊ីរី បង់ក្លាដេស ប៉ាគីស្ថាន ហ្វីលីពីន និងអាហ្វហ្កានីស្ថានជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHsCwJAobbwMb-I0vihmK-mSevtjYs3w0B55xR564NuSGszvxKfeYbhpHq7iQu3E_pEV5qzDz8mNaX3_mpu4wQbBF_Yqz0lf0eTdbL7sOmk6JqlCpp2pnGthkaRxRwdOJFQgPUdwASdp4YdWti65Gda-0trB6yQzHSrNBDPYLsxdkdZYTW4OtqVr4P7TU/s800/weblog03122018-1.jpg

ឡាវបិទសាលារៀនបណ្តោះអាសន្នដោយសារអាកាសធាតុក្តៅខ្លាំង

0

ប្រទេសឡាវ ៖ ក្រសួងអប់រំឡាវបារម្ភពីសុខភាពរបស់សិស្ស ខណៈបច្ចុប្បន្ន ប្រទេសឡាវបានប្រឈមនឹងអាកាសធាតុក្តៅខ្លាំង និងធូលីច្រើន ។ ក្រសួងអប់រំបានប្រគល់សិទ្ធិឱ្យនាយកសាលាទាំងអស់ផ្អាកការបង្រៀនសិស្សជាបណ្តោះអាសន្ន ករណីអាកាសធាតុក្តៅខ្លាំង ។

កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ក្រសួងអប់រំ និងកីឡាឡាវ បានជូនដំណឹងទៅកាន់ស្ថាប័នអប់រំទាំងអស់បង្កើនការប្រុងប្រយ័ត្នអាកាសធាតុក្តៅខ្លាំង, ខ្យល់ព្យុះ និងបរិយាកាសកខ្វក់ ដែលអាចប៉ះពាល់ដល់សិស្ស-និស្សិត, គ្រូបង្រៀន, បុគ្គលិកអប់រំ និងទ្រព្យសម្បត្តិរបស់ស្ថាប័នអប់រំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVl07PlKYyKTsuE-Zj6ebTTlMG0pinEoTbqbFhIPnEMgWyCHmYayRO7o5LjsvXUOjSXCaIys7ITnCMUKuFaVqG-xRu2qCTtzYmpNoRMpMBjv_he2RdMWXd-vxDaQ2NQs8i52TvGWH0veICPJX-uVBKVjrfBaXRMlJH4LnDw82zBW7hkZ1gHpOV5JXJRwk/s690/a-childs-notebook-1-690.jpg

ខ្លឹមសារក្នុងសេចក្តីជូនដំណឹងបញ្ជាក់ថា បើកន្លែងណាមានសីតុណ្ហភាពជាង៤០អង្សារសេ ដែលអាចប៉ះពាល់ដល់សុខភាពសិស្ស ជាពិសេស សាលាមត្តេយ្យ, សាលាបឋមសិក្សា ជាពិសេស បន្ទប់រៀនគ្មានម៉ាស៊ីនត្រជាក់ ឬកង្ហារ គឺនាយកសាលានោះត្រូវចៀសវាងការរៀបចំកម្មវិធីក្រោមកំដៅថ្ងៃ និងអាចផ្អាកការបង្រៀនសិស្សបណ្តោះអាសន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF96zGZNzzgBXJutai1DObmD7Nv5gtC0hxCLLMnUxM2yBZXvuCM4cVwg1uFj_4fEU8YvDwxR5UBVzsCgF8Z6-1QX_DXvd3bbRKlrKT80KMYNTTZHUFjO-nXdAt2grhOACGy5GU5u1eauQUcy-kq8QEnXPqec9Gptgi6saL03aq74ofVN-Fx5RsSk-ywLU/s1280/photo_2024-04-27_15-39-18.jpg

ក្រៅពីនេះ ត្រូវតាមដានលក្ខខណ្ឌអាកាសធាតុដែលអាចកើតព្យុះភ្លៀង, រន្ទះបាញ់ ឬខ្យល់ខ្លាំងនៅតំបន់មួយចំនួន ដែលអាចប៉ះពាល់អគារ និងឧបករណ៍ការបង្រៀន ។ សាលារៀនអាចប្រមូលសម្ភារៈផ្សេងៗទុកនៅកន្លែងមានសុវត្ថិភាព ដើម្បីការពារមិនឱ្យកើតគ្រោះថ្នាក់ដល់សិស្ស ករណីមានខ្យល់ព្យុះ, ផ្គររន្ទះ និងទឹកជំនន់ភ្លាមៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiLNUI7e2k9OTwDFSa_P1cax2pGqdC8vC9OS7WJiCBCZJ5Syd15r-0r_5orD7y5AHW8oiM4Ggf5nvVfWmHmHQRXbbvD5RhswjHPWDUlSK0B8nxlLulaP7g057v2Mo0WRAKyDdL1id0WI8YjBWwNs86CRVy0It0VIRt5m1AmMbaKFHzXhvu5M8qNBHn5KU/s1500/social_media.jpg

សេចក្តីជូនដំណឹងនេះបានជំរុញឱ្យនាយកសាលាតាមដានស្ថានភាពបំពុលបរិយាកាស និងធូលីតូចៗនៅទីកន្លែងនីមួយៗជាបន្តបន្ទាប់ និងរៀងរាល់ថ្ងៃ ។ បើមានការបំពុលបរិយាកាសខ្ពស់រហូតប៉ះពាល់សុខភាពសិស្ស, គ្រូបង្រៀន និងបុគ្គលិក នាយកសាលាអាចកំណត់វិធានការការពារផលប៉ះពាល់ ។ https://www.scidev.net/asia-pacific/wp-content/uploads/sites/4/Laos-women-with-umbrellas.jpg

វាជាការការពារផលប៉ះពាល់រយៈពេលវែង, លើកកម្ពស់ការយល់ដឹងពីការអភិរក្សបរិស្ថានក្នុងសាលា និងរៀបចំបរិវេណសាលាឱ្យក្លាយជាតំបន់បៃតង ដូចជា ៖ ដាំដើមឈើ, ទុកដាក់សំរាម និងហាមដុតសំរាមបំពុលបរិយាកាស ។ បច្ចុប្បន្ន តំបន់ជាច្រើននៅឡាវបានប្រឈមនឹងធូលីតូចៗ, បរិយាកាសកខ្វក់ និងមានសីតុណ្ហភាពកើនឡើងជាង៤០អង្សារសេ ៕

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៣ ជាគោលដៅទេសចរណ៍ដែលមានតម្លៃសមរម្យបំផុតនៅអាស៊ីប្រចាំឆ្នាំ ២០២៤

0

ទ្វីបអាស៊ីគឺជាទ្វីបធំជាងគេនៅលើពិភពលោក ដែលមានប្រទេសពេញសិទ្ធិចំនួន ៤៨ប្រទេស។ ក្នុងនោះប្រទេសចិនគឺជាប្រទេសធំជាងគេនៅលើទ្វីបនេះ ខណៈប្រទេសដែលតូចជាងគេបំផុតគឺប្រទេសដែនកោះម៉ាល់ឌីវ។ នៅទ្វីបអាស៊ីមានរមណីយដ្ឋានល្បីៗជាច្រើន ក៏ដូចជាមានវប្បធម៌ដ៏សម្បូរបែប អាហារឆ្ងាញ់ៗ ទេសភាពដ៏ស្ងប់ស្ងាត់នៃអាស៊ីកណ្តាល រួមទាំងមានភ្នំព្រៃឈើបែបធម្មជាតិដ៏ស្រស់ស្អាត ផ្តល់ឱ្យភ្ញៀវទេសចរនូវការចងចាំដ៏ល្អ ភាពសប្បាយរីករាយ និងបង្កើតអនុស្សាវរីយ៍ដ៏យូរអង្វែង ជាពិសេសនោះគឺមិនចំណាយប្រាក់ច្រើនពេកនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipCVa4drGreUdhsFA8X8ELqbF9XciLlgVTHBRcv1NWqXoTTkgEyzSw0Mutft3ud_rNb0Aa6OzL9z-NJE6RSMyudKuNQqblePlqI2yvpF4myg1pjoZXMgI4DcbnaVBoijyPDFcYuiFnFQ-3sEplfu7OjXxPg_p0kO3ZlBfvc6NdFgNTBQCCHme_F_3OvAI/s1600/4cd0481c-7fad-41ed-822a-51d701f1aace.jpg

ដូច្នេះប្រសិនបើភ្ញៀវទេសចរអន្តរជាតិចង់ដើរកម្សាន្តសប្បាយរីករាយ ជាមួយនឹងការចំណាយសមរម្យ ពួកគេអាចជ្រើសរើសប្រទេសកម្ពុជាគឺជាគោលដៅទេសចរណ៍ដែលមានតម្លៃសមរម្យបំផុតជាប់ចំណាត់ថ្នាក់លេខ ៣ នៅអាស៊ីនេះបើយោងតាមការចុះផ្សាយរបស់ Vinpearl។ ខណៈដែលចំណាត់ថ្នាក់លេខ ១ បានទៅលើប្រទេសថៃ និងលេខ ២ បានទៅលើប្រទេសវៀតណាម។ ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ដ៏ល្អបំផុតមួយនៅអាស៊ីអាគ្នេយ៍ ក្នុងនោះភ្ញៀវទេសចរអាចរីករាយជាមួយការទស្សនា និងការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយនៅរាជធានីភ្នំពេញដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ ឬក៏ទៅទស្សនាសារមន្ទីរជាតិជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilgba_gHEZF_gudI7QEf9Kn8qE84GBRb5pmRj48NrQI3o45zgeLk-lUrzzIz1GhP-CpeXAImDZ5vyeEuVrTzSggtnF9J3rb-gYYcXMK2HRLrp8nCFYnYqcXI2wczJ5ugQRQOrvH4XPS8rfzObyKiJQfZF_-BSGwHXHkBjSzeDrKWz7LfVRrYb4-CP2Azc/s1024/177375646.jpg

លើសពីនេះភ្ញៀវទេសចរក៏អាចធ្វើដំណើរចេញពីរាជធានីភ្នំពេញ ហើយអាចបន្តទៅទស្សនានៅតាមតំបន់បេតិភណ្ឌរបស់អង្គការយូណេស្កូ មានដូចជាប្រាសាទអង្គរវត្តនិងរមណីយដ្ឋានអង្គរទាំងមូលដែលស្ថិតនៅខេត្តសៀមរាប តំបន់ប្រាសាទព្រះវិហារនៅខេត្តព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅខេត្តកំពង់ធំ ឬក៏អាចទៅទស្សនានៅតំបន់ឆ្នេរសមុទ្រកម្ពុជាដែលលាតសន្ធឹងនៅតាមខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង។ កម្ពុជាក៏មានភាពសម្បូរបែបផងដែរជាមួយនឹងតំបន់អេកូទេសចរណ៍នៅភាគឦសានប្រទេស នៅខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តមួយចំនួនទៀត ឬក៏ទៅទស្សនាសត្វផ្សោតដែលជាសត្វកម្រជិតផុតពូជនៅតាមដងទន្លេមេគង្គនៃខេត្តក្រចេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJX4ELej9RZi0HcOYz6PWeIlbkRWq3M6FTPTX8u-xEf48pHJT_eAvYswt1FtznKvUnbe6UQOOMEw1-4aSjDVGHKh9cAEtao3o5uyPSnybcOhdJ4xL9iAGj01qzVvTlBL7uV01MbPDR3d583s2zVs9j3wsyn-gk4RBwPHMF4hIc1ceJYPHMqXkccm1c6NA/s1024/529234280.jpg

ជម្រើសពិសេសផ្សេងទៀត គឺការទៅទស្សនាតំបន់បេតិកភណ្ឌសម័យអាណានិគមនៅខេត្តបាត់ដំបង ខេត្តកំពត និងខេត្តក្រចេះជាដើម។ ទន្ទឹមនឹងនេះភ្ញៀវទេសចរក៏អាចទៅទស្សនាទេសភាពបឹងទន្លេសាបដែលជាបឹងដ៏ធំជាងគេមួយនៅអាស៊ី ក្នុងនោះមានច្រកទៅទស្សនាតាមផ្លូវទឹកជាច្រើនកន្លែងនៅខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំជាដើម។ បន្ថែមពីនេះនៅមានម្ហូបអាហារ ទស្សនីយភាពសិល្បៈ ជីវភាពរស់នៅរបស់ប្រជាជន ឈ្វេងយល់អំពីវប្បធម៌-អរិយធម៌ដ៏ចំណាស់មួយនៅអាស៊ី និងមានផលិតផលទេសចរណ៍ជាច្រើនទៀតដែលភ្ញៀវទេសចរអាចរីករាយក្នុងការស្នាក់នៅ និងទស្សនាកម្សាន្តជាមួយនឹងការចំណាយសមរម្យបំផុត៕https://cdn.britannica.com/56/122156-050-F5B469C8/overview-complex-Angkor-Wat-Cambodia.jpg

គន្លឹះងាយៗ ៦ យ៉ាងដើម្បីកម្ចាត់ជ័រខ្នុរកុំឱ្យស្អិតជាប់ដៃ

0

ខ្នុរគឺជាផ្លែឈើមួយប្រភេទដែលមនុស្សជាច្រើនចូលចិត្តញ៉ាំនៅក្នុងរដូវក្តៅ ប៉ុន្តែវាក៏គួរឱ្យរំខានផងដែរ ដោយសារតែជ័រខ្នុររបស់វាស្អិតខ្លាំង ហើយពិបាកក្នុងការសម្អាត។ យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ ខ្នុរមានរសជាតិផ្អែម លក្ខណៈសម្បត្តិក្តៅ និងមានប្រសិទ្ធភាពជួយសួត និងបំបាត់កំដៅអវិជ្ជមាន។ លើសពីនេះផ្លែខ្នុរទុំជួយបន្ថែមវីតាមីន A, C, ស័ង្កសី, កាល់ស្យូម និងជាតិដែក ដើម្បីជួយបង្កើនភាពធន់ និងកាត់បន្ថយភាពជ្រីវជ្រួញ។ ទោះជាយ៉ាងណាក៏ដោយ ការញ៉ាំផ្លែខ្នុរគឺមានការរំខានដោយសារតែសាច់ខ្នុរមានជាតិជ័រច្រើន ដែលធ្វើឱ្យដៃរបស់យើងស្អិតខ្លាំងបង្កឱ្យមានការលំបាកក្នុងការសម្អាត។ ដូច្នេះអត្ថបទនេះនឹងប្រាប់លោកអ្នកពីគន្លឹះងាយៗមួយចំនួនដើម្បីកម្ចាត់ជ័រខ្នុរកុំឱ្យស្អិតជាប់ដៃ៖Jackfruit គឺជាផ្លែឈើដែលចូលចិត្តនៅក្នុងរដូវក្តៅ។ រូបថត៖ Bui Thuy

១.ការប្រើប្រាស់ប្រេងឆា៖ ការលាបប្រេងឆាបន្តិចលើដៃ ឬកាំបិតមុនពេលកាត់ ឬបំបែកផ្លែខ្នុរទុំ គឺជាវិធីសាស្រ្តមួយដែលមនុស្សជាច្រើនបានអនុវត្តនាពេលនេះ ហើយបន្ទាប់ពីកាត់រួចយើងយកផ្លែឈើទៅលាងទឹកចេញជាការស្រេច។ ប្រេងឆាគឺជាសារធាតុរំលាយដែលមិនមានប៉ូល ដូច្នេះពួកវាអាចរំលាយជ័រខ្នុរបានយ៉ាងងាយស្រួល។អាមេរិក នឹងផលិតប្រេងសាំងពីប្រេងឆា ខ្លាញ់ ប្រេងសណ្ដែកសៀង ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន - CNC News

២.ប្រើក្រូចឆ្មា ឬទឹកខ្មេះ៖ គន្លឹះសាមញ្ញមួយទៀត ដើម្បីយកខ្នុរចេញពីដៃ និងកាំបិត គឺប្រើក្រូចឆ្មា ឬទឹកខ្មេះ។ អាស៊ីត ដែលមាននៅក្នុងក្រូចឆ្មា និងទឹកខ្មេះ មិនត្រឹមតែជួយកម្ចាត់ខ្នុរប៉ុណ្ណោះទេ ថែមទាំងមានក្លិនក្រអូប ធ្វើឱ្យស្បែកដៃទន់ និងល្អសម្រាប់អ្នកដែលមានស្បែកងាយប្រតិកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisR0feB0sz4V3aBIU8Uz9Sxy5IiG0wkCnwBEzIKwaFqOPlIj-eOdjhXlRaPKnlg9GpIr28qT8rU4GpTkCZKZEw_-2LaiDy7qpsdIoOsxnQYbFwuT-j2rRrI26eaGZBNtlsGQmV1XrO71dW5gKqXwviNun3L9TW2NPNnz-mgXZSE2jEjue__QQltePgI8I/s620/photo_2024-04-27_14-13-33.jpg

៣.កំដៅកាំបិតលើភ្លើង៖ វិធីមួយទៀតដើម្បីដោះស្រាយជ័រខ្នុរក្រាស់នៅលើកាំបិត គឺយកវាទៅកំដៅលើភ្លើងរហូតដល់ជ័ររលាយ បន្ទាប់មកយកក្រដាស់ជូតមាត់ចេញ ហើយលាងវាម្តងទៀតជាការស្រេច។ប្រេង ចម្អិន អាហារ kerosene ជួយ យក jackfruit resin ចេញ ដោយ សាមញ្ញ ។ រូបថត៖ Bui Thuy

៤.ជ្រលក់កាំបិតក្នុងទឹកពេលកាប់ខ្នុរ៖ ទុកចានទឹកស្អាតក្បែរពេលកាប់ខ្នុរ រាល់ពេលដែលអ្នកកាប់ ត្រូវបន្ថែមទឹកជាមុនសិន ដើម្បីកុំឱ្យជ័រជាប់ដៃនិងកាំបិត។https://www.confectionerynews.com/var/wrbm_gb_food_pharma/storage/images/_aliases/wrbm_large/1/0/6/2/7242601-1-eng-GB/Jackfruit-seeds-create-chocolate-aroma-say-researchers.jpg

៥.ការប្រើប្រាស់អង្ករ៖ តាមបទពិសោធន៍មនុស្សទូទៅ ពេលដែលខ្នុរជាប់នឹងដៃ ឬកាំបិត អ្នកគ្រាន់តែដាក់ដៃនិងកាំបិតក្នុងធុងអង្ករ ហើយជូតនោះកន្ទក់ដែលជាប់នឹងដៃធ្វើឱ្យជ័រខ្នុរបាត់បង់រួចលាងដៃនិងកាំបិតជាមួយទឹកម្តងទៀតជាការស្រេច។រ៉ាយ ប្រេន ជួយ ប៉េស ចេកប្រូត ឲ្យ មាន ប្រសិទ្ធិ ភាព ឡើង វិញ ។ រូបថត៖ Bui Thuy
៦.ការប្រើប្រាស់ផេះក្នុងផ្ទះបាយ៖ ការយកដៃរបស់អ្នក ឬកាំបិតដាក់ចូលទៅក្នុងផេះផ្ទះបាយក៏បណ្តាលឱ្យជ័រខ្នុរបាត់បង់ភាពស្អិតរបស់វាផងដែរ។ សព្វថ្ងៃនៅជនបទ ស្ត្រីនៅតែប្រើវិធីនេះ ប្រសិនបើផ្ទះនៅតែចម្អិនដោយចង្ក្រានឈើ ឬចង្ក្រានចំបើង។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងតំបន់ទីក្រុងវិធីសាស្ត្រនេះពិបាកក្នុងការអនុវត្តព្រោះផេះផ្ទះបាយមិនសូវមានទេ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUdfdJK4sI45JGEvKdAHD1Zs4g_Iogv-OPtLspezCDOWMrCdL5A7Ztkp-yHuP4d2gC0d6Ia0zrWz_4EblTTA2863MXf094KJ06GOT6_qVVT515S318s39Jfn77S3xJglkMmMgPwv5qlhJkDMxGEa84XfplHxtREQfLHTNZ8GnHwjdrMzGSTd5ogQCVxU4/s1200/photo_2024-04-27_14-13-20.jpg