តារាចម្រៀង G-Dragon ត្រូវបានអ្នកគាំទ្រអន្តរជាតិបញ្ចេញមតិប្រតិកម្មនិងបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះការស្លៀកពាក់របស់លោកដែលត្រូវបានគេចាត់ទុកថាជាការរើសអើងជាតិសាសន៍អមដោយរូបភាពចម្រូងចម្រាសខាងវប្បធម៌។ ភ្លាមៗមិនបង្អង់យូរក្រុមហ៊ុនគ្រប់គ្រងរបស់ G-Dragon បានចេញលិខិតសូមទោសជាសាធារណៈ។

នៅថ្ងៃទី៣ ខែឧសភា ក្រុមហ៊ុនគ្រប់គ្រងរបស់ G-DRAGON គឺ Galaxy Corporation បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការ រួមជាមួយនឹងការសូមទោសទាក់ទងនឹងភាពចម្រូងចម្រាសជុំវិញសម្លៀកបំពាក់របស់សិល្បករនៅក្នុងព្រឹត្តិការណ៍ K-SPARK Macau ដែលបានធ្វើឡើងកាលពីពេលថ្មីៗកន្លងមកនេះ។
ក្រុមហ៊ុនបានទទួលស្គាល់ថាសម្លៀកបំពាក់របស់ G-DRAGON មានពាក្យពេចន៍ដែល «មិនសមរម្យទាក់ទងនឹងបរិបទសង្គម និងវប្បធម៌»។ អ្នកតំណាងម្នាក់មកពីក្រុមហ៊ុន Galaxy Corporation បានសូមទោសដល់អ្នកគាំទ្រ ហើយបាននិយាយថា ឧប្បត្តិហេតុនេះបានបម្រើជាការព្រមានយ៉ាងច្បាស់អំពីសារៈសំខាន់នៃ «ភាពរសើបខាងវប្បធម៌» នៅក្នុងឧស្សាហកម្មកម្សាន្តពិភពលោក។ ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា ខ្លួននឹងធ្វើការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់អំពីដំណើរការផ្ទៃក្នុងទាំងមូលរបស់ខ្លួនទាក់ទងនឹងការជ្រើសរើសសម្លៀកបំពាក់ ចាប់ពីរចនាប័ទ្មរហូតដល់ការពិនិត្យរូបភាពមុនពេលសិល្បករបង្ហាញខ្លួនជាសាធារណៈ។

ភាពចម្រូងចម្រាសបានចាប់ផ្តើមរីករាលដាល នៅពេលដែលរូបភាពជាបន្តបន្ទាប់នៃសម្លៀកបំពាក់របស់ G-DRAGON នៅលើឆាក K-SPARK Macau ត្រូវបានចែករំលែកយ៉ាងឆាប់រហ័សនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។
.png)
យោងតាមអ្នកគាំទ្រអន្តរជាតិជាច្រើន អាវដែលតារាចម្រៀងរូបនេះពាក់មានពាក្យមួយដែលត្រូវបានចាត់ទុកថាជាការរើសអើងជាតិសាសន៍ជាភាសាហូឡង់ អមដោយរូបភាពចម្រូងចម្រាសខាងវប្បធម៌។នេះបានធ្វើឱ្យអ្នកលេងអ៊ីនធឺណិតជាច្រើន ជាពិសេសទស្សនិកជនអឺរ៉ុប និងអាម៉េរិក សម្តែងការខកចិត្ត និងមានប្រតិកម្មយ៉ាងខ្លាំងយ៉ាងណាក៏ដោយ សូម្បីតែបន្ទាប់ពីការសូមទោសត្រូវបានចេញក៏ដោយ មតិសាធារណៈមិនទាន់បានថមថយទាំងស្រុងនៅឡើយទេ៕










