Home ព័ត៌មានជាតិ អ្នកឧកញ៉ា៦រូប ទទួលបានគោរមងារជា”លោកអ្នកឧកញ៉ា”

អ្នកឧកញ៉ា៦រូប ទទួលបានគោរមងារជា”លោកអ្នកឧកញ៉ា”

237
0

នៅក្នុងថ្នាក់គោរមងារជា “ឧកញ៉ា” បានបែងចែកជា៣ថ្នាក់ដោយក្នុងនោះរួមមាន៖ឧកញ៉ា,អ្នកឧកញ៉ា និងលោកអ្នកឧកញ៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhod3TQh6ZLr-DIzi-Yv_wQS6PR2bF8IqpNIneaS6IWSH3jcjEmLhqTrnKMjtnvkAyBpUEaxsdW3P4TIOAua7zDEJspvtebhFmLn9d6RE5yN9vaIl3aPm00m1GoCfZRfjmWrBRSvMA6NJQ47H6irK1zyjevj1nwSp-W57zaHoVt4XakbnHVmDJEUdjF0pI/s1280/COA_Group_Photos_02.2e16d0ba.fill-960x540.jpg

ក្នុងចំណោម៣នេះ លោកអ្នកឧកញ៉ា គឺជាគោរមងារថ្នាក់ខ្ពស់បំផុតលើសគេ ហើយបច្ចុប្បន្នអ្នកទទួលបានងារនេះមិនមានច្រើននោះទេ។

តែយ៉ាងណាមិញ ថ្មីៗនេះ អ្នកឧកញ៉ា៦រូបត្រូវបានដំឡើងងារទៅជា “លោកអ្នកឧកញ៉ា” ស្របតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារ ជា “លោកអ្នកឧកញ៉ា” ធ្វើឡើងតាំងពីថ្ងៃទី១២មេសា ប៉ុន្តែទើបប្រកាសជាផ្លូវការនៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី១ របស់សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃសុក្រទី ២៦ មេសា ឆ្នាំ២០២៤កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvLyRgexKaEXe_dhY5JpuQYZ8mEMIZ0-f1IC6CbjbDGqbtl-YMASYT98K8hY7K6Ca5PDCBXhXAk_2uRJukwW650taZO8VLcHLCmeUEUQ0TC7M3jdh-j7HdYJCoIpkSmdrQNWHBv1oEbBDPST6K6D7phVPv4fNiZoiG_Emx8n9K7BdbyXiQi6UYurO3OAg/s980/581e875a-a478-438b-9daa-180b28bfa007.jpg

អ្នកដែលទទួលបានងារជា”លោកអ្នកឧកញ៉ា” ៦រូបនោះរួមមាន៖

លោក លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងជាស្ថាបនិក ក្រុមហ៊ុន លី យ៉ុងផាត់https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0VcxG7hCuIfR4XbO-JFUxzdmxgX2JjRJ06nw4n6oClJZg8c8NY9UhhTPr8rPMfHcdElMNqBkAZOkgU7fbZAKyNIwXUX7x7JDNA8HtGLsACmaIhgsFpfWrm8OurvQ9EGwPgJgdICgy82I8guK_bMRjMOoa6CiQArXTp4ymSpeo-sWDrCPvs-DMUxYrxAg/s960/ly-yongphat-globalhouse.2e16d0ba.fill-960x540.jpg
លោក ពុង ឃាវសែ ស្ថាបនិកក្រុមហ៊ុន OCIC និងធនាគារកាណាឌីយ៉ាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEAZj8Qi0E2JK7-d32zGp-xOh1TDLyGKzu0QJRQSHOUP1Y_PmARyoRK0M-1xu-cF4PuGmHeUbOMHdKx33yIgEXtfF7Kcfp-rBC9qDp6VhOvMDJckXL4P7HeET2XtKfRxF0rdN2glSPtVwuGxSyPx2dumkCO_jPlgcPBr5YgmMfUTUSK0ZmTVz6868LtXI/s1280/1AA0-4.jpg
លោកស្រី ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីបម៉ុង និងកូនប្រុស គឺលោក លាង ឃុនhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioSVj_MzkDN1TFwJdq0W95iKv7ShZrNi378AURpXBvgKG14PgnkRWe5eTqYpUDkLs60qvkh-xwKc5gvEPEQalwxL7WTiGVfN3pDKLLu2aTGJMEvEp1_7KaP0u69SRw2C8q13dy2q-qMvl_q1CzvVlBCYI0d21_quKEOtdPmeO2y2wN1APTf2ZksfMbtrM/s1024/image-373-1024x988.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhNBzfTxH0Bzff3fN_wVJ6ZdR4LmrdB7lvV8qhJohs2EOPYggZM-vPV9RCBhptR7ZUpPpngoC4TUjQBKN6Gw1Yo0HoAgtkNRn69254hiUo4KJXRmdkGCUj1T_2rKrBsFmjgzQIzVZ3UNpXEHY3ZDGuk1Th4lxCdBR2josnu_2MLr2FhfwYYS-txmoCuYw/s1024/300825892_471297548226961_5802953740486863783_n-1024x682.jpg
លោក លី ហួរ ស្ថាបនិកលីហួរដូរលុយ និងជាថៅកែក្រុមហ៊ុនបុរីវិមានភ្នំពេញhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDwvLxLjWzxNmLZbEd7xzBul-Vz0gTLwAs6Vw0yV4myW-rn8rGrZ40MB3sPhvPIqkOAD3dMmKeU5-Ho6aJQtt9DwH86cm2JqocZWMps3lKs3ZGab7XJluAC5T-nIn0_hao7AIKlvJhhrj-hNMGT3I5w_ZVLnXb4o0yZDAG6msf4JfExXZJVTccUpU5oTI/s960/lyhour-2.2e16d0ba.fill-960x540-1.jpg
លោកស្រី ហុងសួន ស៊ីគង់ទ្រីវ ជាថៅកែសណ្ឋាគារ និងជាអ្នកវិនិយោគតំបន់សេដ្ឋកិច្ចពិសេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGxyuvmVJq9JbfSEWhZs34Y2kCZkpVa0FQyCT0qN74vatL-pLYG6M7h4Z9PaQsQnCw30RFxOwR_gLnWtnI0-IVseLEO_jO_oU6FY6SJ5SVCliS_uTU7zN7bp4IHr6-lgZmZFlclMsiTK2bhmei2rALLxQvTutfx15AshJFEd2cHx9KWyhkzv4_CnwiHek/s1920/555555.jpg