Home Blog Page 1106

ដើម្បីការពារទូរស័ព្ទរបស់អ្នកពីការលួចចូល សូមធ្វើរឿងទាំងនេះជាប្រចាំ

0

សព្វថ្ងៃនេះ មានជនខិលខូចមួយចំនួនបានចូលទៅលួចគណនីផ្សេងៗរបស់អ្នកប្រើប្រាស់មិនថានៅតំបន់ណានោះទេ ពួកវាតែងតែព្យាយាម Hack ទូរស័ព្ទរបស់អ្នកក្នុងគោលបំណងលួចយកឯកសារសំខាន់ដូចជាលុយកាក់ជាដើម។ ទោះជាយ៉ាងណាបច្ចុប្បន្នមនុស្សភាគច្រើននៅមិនទាន់ដឹងពីរបៀបការពារឧបករណ៍របស់ពួកគេប្រឆាំងនឹងពួក Hacker ដែលមានបំណងលួចទិន្នន័យសំខាន់ៗនោះទេ។ ដូច្នេះដើម្បីការពារទូរស័ព្ទរបស់អ្នកពីការលួចចូលអ្នកគួរអនុវត្តវិធីទាំងនេះ៖

១.ឧស្សាហ៍អាប់ដេតទូរស័ព្ទ៖ ការដំឡើងការអាប់ដេតកម្មវិធី និងកំណែកម្មវិធីចុងក្រោយបំផុតជួយជួសជុលភាពងាយរងគ្រោះនៅក្នុងទូរស័ព្ទរបស់អ្នក និងបង្កើនសុវត្ថិភាព។https://www.identityiq.com/wp-content/uploads/2022/02/phoneUpdate_Pic.jpg

២.សូមប្រយ័ត្នពេលដោនឡូតកម្មវិធី៖ ប្រសិនបើអ្នកចង់ដោនឡូតកម្មវិធីណាមួយដែលជារឿយៗកម្មវិធីទាំងនោះតែងតម្រូវឱ្យអ្នកផ្តល់ព័ត៌មានលម្អិតដូចជាវាយ Password ឬ Email មុននឹងអាចចូលប្រើប្រាស់បាន នោះអ្នកត្រូវតែពិចារណាមុននឹងអនុម័តសំណើទាំងនេះ។ ព្រោះដោយសារកម្មវិធីមួយចំនួនមិនត្រូវបានផ្ទៀងផ្ទាត់ត្រឹមត្រូវទេ ឬមកពីគេហទំព័រដែលមិនស្គាល់ប្រភពដើម ដូច្នេះអ្នកប្រើប្រាស់មិនគួរទាញយកវាទេ ប៉ុន្តែអ្នកគួរតែស្វែងរកកម្មវិធីណាដែលមានប្រភពច្បាស់លាស់ មុននឹងយើងដោនឡូតយកទៅប្រើប្រាស់។https://www.coremedia-systems.com/wp-content/uploads/2021/07/CoreMedia-Omnichannel-APP-downloads.jpg

៣.ពិនិត្យអ្វីៗទាំងអស់នៅក្នុងទូរស័ព្ទ៖ ប្រសិនបើអ្នកឃើញមានកម្មវិធីចម្លែកណាមួយលេចឡើងនៅលើទូរស័ព្ទរបស់អ្នក ឬមានអារម្មណ៍សង្ស័យ អ្នកប្រើប្រាស់គួរតែលុបវាចោលភ្លាមៗ ដើម្បីកុំឱ្យឧបករណ៍របស់អ្នកឆ្លងមេរោគ។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcRuhkA1gEoc602R7viv-u8iZItcEv3TkPzwnaiERSpV4w&s

៤.ផ្លាស់ប្តូរពាក្យសម្ងាត់របស់អ្នកជាទៀងទាត់៖ ផ្លាស់ប្តូរពាក្យសម្ងាត់ជាប្រចាំនៅលើទូរស័ព្ទរបស់អ្នក ឬប្រើ Touch ID ដើម្បីបង្កើនសុវត្ថិភាព។https://bsmedia.business-standard.com/_media/bs/img/article/2017-03/07/full/1488877059-2614.jpg?im=FeatureCrop,size=(826,465)

៥.ធ្វើសមកាលកម្មគណនីនៅលើឧបករណ៍នានា៖ ការធ្វើសមកាលកម្មគណនីជាមួយឧបករណ៍ចល័ត និងកុំព្យូទ័រជួយអ្នកប្រើប្រាស់មិនខ្ជះខ្ជាយពេលវេលាក្នុងការវាយបញ្ចូលពាក្យសម្ងាត់ដែលបានរក្សាទុកឡើងវិញ ខណៈដែលវាក៏អាចការពារឧបករណ៍របស់អ្នកឱ្យមានសុវត្ថិភាពផងដែរ។ ការធ្វើសមកាលកម្មគណនី មានន័យថា អ្នកអាចទទួលបានព័ត៌មានសំខាន់ៗដែលអ្នកត្រូវការមិនថាអ្នកនៅទីណាឬឧបករណ៍អ្វីដែលអ្នកកំពុងប្រើនោះទេទោះបីជាវាជាកុំព្យូទ័រលើតុឬកុំព្យូទ័រយួរដៃផ្ទាល់ខ្លួនរបស់អ្នកឬស្មាតហ្វូនឬ PDA ក៏ដោយ៕

ពុទ្ធោម្តង៨តោន! សមត្ថកិច្ចដុតចោលប្រហិតខូចគុណភាព

0

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានធ្វើការដុតកម្ទេចចោលប្រហិតចម្រុះខូចគុណភាព៨,៦២០គីឡូក្រាម ដែលនាំចូលគ្មានប្រភពច្បាស់លាស់ មកចែកចាយក្នុងរាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIR-_UaGl-QC7Vtc33EmWcDt85Urc6-Ij-GSGY-KgxSGgZ_wW33MkJ-lPR65l5aGR4BrP5VUuH34oalDli2aJlqz3F_tG-0dFHXH2XFg1XK1gM6JsFLgMod8U1iiER-8JOJwrpl7k6WJei-33Ks_7lZrLvpDlxVsHkTYhSaOrIdlQBlOLv9JuiZRoj0Hg/s1280/440932958_840305811472566_5897109894496109900_n.jpg

ប្រហិតចម្រុះទាំងនេះ មានចំនួន៨០កេស និង១៦២បាវ ឬស្មើ៨,៦២០គីឡូក្រាម ពីឈ្មួញដែលលួចនាំចូលតាមរយៈរថយន្តស៊ាំយ៉ុង២គ្រឿង បម្រុងយកទៅចែកចាយក្នុងរាជធានីភ្នំពេញ។ ទំនិញទាំងនោះ រួមមាន ហតដក ប្រហិតត្រីបន្ទះ ប្រហិតសាច់មឹក ប្រហិតសាច់មាន់ និងប្រហិតដង្កៀបក្តាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC_0SQQpp0s0FccpKSQZpVZH8l_BeFksJ2AmJmmGjiQ2Ak4NOS8sXguUSkx2T7BcHLcXhJd9Smx3mD5Z9FfyqeOt-nzWNbmB8MTAa-0lmLxnPZj_E_xFtFP11inHoHa1o6K5CSDWan23kZam-SS_skRxGlfBJc8JUigVM9z8R1BO7IoNZv1P2VfN-TdLs/s1280/440860277_840305661472581_8428934467850125564_n.jpg

ប្រហិតនេះ ត្រូវបានឈ្មួញទុច្ចរិចបន្លំនាំចូល ដោយពុំមានឯកសារដើម្បីបំពេញភាពអនុលោម និងគ្មានប្រភពច្បាស់លាស់។ ចំណែក ការវេចខ្ចប់ ដោយច្រកដាក់ក្នុងការ៉ុង និងដឹកជញ្ជូន មិនត្រឹមត្រូវស្របតាមបទប្បញ្ញត្តិបច្ចេកទេស នៃកម្រិតសីតុណ្ហភាព ដែលនាំឱ្យបាត់បង់គុណភាព និងអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdCqBsT5ilHCaQzieyFbz5ysgh-x85j2tkdUMcA4QegT2hKv2qWef5n9WqEevQkwrzW-bPH4lWTfsFopMub7lYUT7ooq7QIRzpYeMF-a8JOkn__ZZujv2bsZyeq2coVSXe5F6_8EQOBfq9B4Pektmcbu3JhGl-uEyx7onr6KH50Pl1QLMq54-i4_m9S4s/s1280/440850605_840305504805930_4574247213178351898_n.jpg

បច្ចុប្បន្ន ប្រហិតចម្រុះទាំងអស់ ត្រូវបានមន្រ្តីជំនាញ ក.ប.ប. សហការជាមួយ គយចល័តតំបន់១ ប្រចាំរាជធានីភ្នំពេញ ដុតបំផ្លាញចោលតាមនីតិវិធី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB0nR3Qznrsu5NXeEq9ZIWAXQ-JDJOszKg5plr7r4W0CpeprM1I5NXdPrjWweU39gg8aEojS3EHAKNQtsIzpO81yt_VUrU67ZaXuoIC9XCaAoqZyrj8FjBmyIGtzFJq2hjhqAOiVoOTd2D2hc9duNLCiB0fqspzc6ZC5vqM2LhzLJoWFzyNVC_hYzxIC8/s1280/440745376_840305771472570_3443079015687695249_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwf9P5pCnn52iUq9SP6jZFGyassF9fsd3aJL71I10UtORld20Mgl9AIcD_74FJV0j9baUOvIkC8g9Q7lQFWLhpD-wzj91VaLYv8oBaTAoP2jYuihWF_BKNdEGb-6c4L0-QYJvK5VsYx2LvwyWqAitob7VDa7y9nUAALSH5kMB5KCJGaIgLlkJlgFOd1p8/s1280/440945805_840305714805909_7948593788768539970_n.jpg

ផ្លែឈើពណ៌បៃតង ៦ មុខដែលអ្នកកើតជំងឺទឹកនោមផ្អែមគួរទទួលទានជាប្រចាំ

0

ផ្លែឈើពណ៌បៃតងគឺជារបបអាហារដ៏សំខាន់មួយសម្រាប់សុខភាព វាសំបូរទៅដោយជាតិវីតាមីន ជាតិរ៉ែ និងជាតិសរសៃ ហើយមានជាតិកាឡូរីទាប ដែលធ្វើឱ្យអ្នកញុំាទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា កាត់បន្ថយជំងឺទឹកនោមផ្អែម កាត់បន្ថយហានិភ័យនៃការធាត់ កាត់បន្ថយសម្ពាធឈាមខ្ពស់ និងការពារបេះដូង។ ដូច្នេះផ្លែឈើបៃតងដែលអ្នកគួរទទួលទានជាប្រចាំរួមមាន៖

១.ផ្លែប៉ោមបៃតង៖ គឺជាអាហារសម្រន់ដ៏ល្អបំផុតសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។ ពួកវាសម្បូរទៅដោយជាតិសរសៃដែលមានប្រយោជន៍សម្រាប់ការរំលាយអាហារនិងមានជាតិស្ករតិច ជួយទប់ស្កាត់ការកើនឡើងជាតិស្ករក្នុងឈាម និងកម្រិតអាំងស៊ុយលីន។ ដូច្នេះអ្នកជំងឺអាចញ៉ាំផ្លែប៉ោមបៃតងជារៀងរាល់ថ្ងៃ ដោយញ៉ាំដោយផ្ទាល់ ឬផ្សំក្នុងសាឡាដក៏បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaL7dgwbq4FboJeXjCQh2eulwuxgwOvrc1L8fZjksCNj6cg4eYZr6MHkQPdGkq-KsBRTGHl30IochH_dvcQhFcQQVGfFymxTpluUv6sPGSlVEkZMmaCZWWD9kOkvzXPHVzt11532s7JJa62FnMsFtxMWKlN7OZ1qSBE279aw1tgGwH_TLikXpWBW2aOX8/s4017/pexels-rp-photography-693794.jpg

២.ផ្លែទំពាំងបាយជូបៃតង៖ ផ្លែឈើនេះជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ ២ ព្រោះវាផ្ទុកសារធាតុ Resveratrol ។ សារធាតុនេះមានសមត្ថភាពក្នុងការបង្កើនភាពប្រែប្រួលនៃអាំងស៊ុយលីន ជួយឱ្យរាងកាយទទួលបានជាតិស្ករតិច និងគាំទ្រការគ្រប់គ្រងជាតិស្ករក្នុងឈាមឱ្យមានស្ថេរភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhvmpmtQZiWqdKimdpJwDzCEofIFZUACHQJsvRmEr1vfHX9h2rgXkUrmxtwFkDAwQNj7tLeIwVjzti9oyEYWExULnzUEMokKqXoEefZNPf6TwYytLmrLWK__HggBnHNCp6UBuGkStlWV7CsJjOUf8cL9cKaoNHwhowoilUydnrd8AkhMKPXA-maXWf5A0/s1600/WhatsApp-Image-2020-09-28-at-07.21.40.jpeg

៣.ផ្លែគីវី៖ ផ្លែគីវីគឺសម្បូរទៅដោយជាតិម៉ាញ៉េស្យូមខ្ពស់មានឥទ្ធិពលបញ្ចុះជាតិស្ករក្នុងឈាម ផ្តល់អត្ថប្រយោជន៍សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijaHCFEjlH7hCZuMknOkgOH0GeR2nD1bWxmIcICEFzNeeQwBZ5Ej3jXqfVpI04GWX7LvvdK7t2GFC4zxlGNFYuRY3hFUoCC3r0qgGjhVEdiw6ESdOZqH4KAa3U3IHy-nZ_7fNFIuSS1BOJE6bX-eI1MHvo2enN3pGQBvOo0iOUvUqiXzojz5hiS-_p51I/s1400/kiwi.jpg

៤.ក្រូចឆ្មារ៖ ផ្លែក្រូចឆ្មារមានផ្ទុកនូវវីតាមីន C ជាច្រើន ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ដែលជួយកាត់បន្ថយជាតិស្ករក្នុងឈាម និងកម្រិតកូឡេស្តេរ៉ុល។ វីតាមីន C ចូលរួមក្នុងការផលិតកូឡាជែន រក្សាភាពសុចរិតនៃសរសៃឈាម និងកាត់បន្ថយហានិភ័យនៃផលវិបាកដោយសារជំងឺទឹកនោមផ្អែម។ ក្រូចឆ្មាក៏សម្បូរទៅដោយជាតិសរសៃ ហ្វូឡាត ប៉ូតាស្យូម GI ទាប និងមិនសូវបង្កើនកម្រិតជាតិស្ករក្នុងឈាមនោះទេ។ លើសពីនេះជាតិសរសៃរលាយក្នុងក្រូចឆ្មា ក៏បន្ថយដំណើរការរំលាយអាហារ រួមចំណែកដល់ការសម្រកទម្ងន់ទៀតផង។https://www.foodrepublic.com/img/gallery/11-types-of-limes-and-what-makes-them-unique/l-intro-1690475086.jpg

៥.ផ្លែត្របែក៖ ផ្លែឈើប្រភេទនេះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជាតិសរសៃ វីតាមីន C និងប៉ូតាស្យូម។ ផ្លែឈើទំហំមធ្យមមួយផ្តល់ ៣៧ កាឡូរី ជាអាហារសម្រន់ដែលជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងជួយសម្រកទម្ងន់។ ផ្លែឈើនេះក៏មានផ្ទុកវីតាមីន និងសារធាតុរ៉ែជាច្រើនផងដែរ ដែលផ្តល់ជីវជាតិសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW2uilzPfrFYsNnC5fiAoi4a0AqbouON54CgqTHxpNLAPJPWgM9asMEAAds5t9F1N4fCC4cbec5IUN-LsFq1kutu3_R52_RtyoKRzQCc139IlDvCTT7gg2Kr709EpgGPS4GrETpl6BIVxj93zPGU_EqD1iN0sXmIH4J69MF2duK6xEpLxvz8aS0OUMeRc/s1500/what-is-guava-5117015-01-246fbf81d117483398e9123cf3d3c88b.jpg

៦.ផ្លែបឺរ៖ ផ្លែបឺរមានជាតិសរសៃខ្ពស់ ខ្លាញ់ល្អ វីតាមីន និងសារធាតុរ៉ែ។ ប៊ឺប្រហែល ១៥០ ក្រាមមានកាបូអ៊ីដ្រាត ១២,៧៩ ក្រាមជាតិស្ករតិចជាង ១ ក្រាមនិង ២៤០ កាឡូរី។ ផ្លែបឺរមានកាបូអ៊ីដ្រាតទាប និងមានជាតិសរសៃខ្ពស់ ដូច្នេះវាមិនបង្កើនជាតិស្ករក្នុងឈាមទេ។ សមាគមជំងឺទឹកនោមផ្អែមអាមេរិកណែនាំថាអ្នកដែលមានជំងឺនេះអាចបន្ថែមផ្លែបឺរទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ពួកគេបាន ពីព្រោះជាតិសរសៃ និងខ្លាញ់ដែលមានសុខភាពល្អ ពន្យារអារម្មណ៍នៃភាពឆ្អែត និងកាត់បន្ថយចំណង់អាហារ ៥ ម៉ោងក្រោយ ជួយឱ្យរាងកាយប្រើអាំងស៊ុយលីនមានប្រសិទ្ធភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDADviItjPYi2cYHuUulIlqTEHczo-d_KIL2apSzgLPBWUEI-5Zue247BFVZ66mlAO5xDe_Pj-90pt_gi_DswClIlSU63icLsyRs8nft3jEvfAEt8FgPQHs5kjPe65HHrspBYGhWzfrCbfXozGhZ6jploNA_Z_9RgPcCc1D1nazvQ1oIrWU3X5wYNUWG0/s440/Avocado-sliced-in-half-ca9d808.jpg

មនុស្ស៧ក្រុមនេះមិនគួរបរិភោគផ្លែឪឡឹកជាដាច់ខាត

0

ផ្លែឪឡឹកមានឈ្មោះជាវិទ្យាសាស្ត្រថា «Citrullus Lanatus» មានរាងមូលធំ, សម្បកពណ៌បៃតង និងសាច់ពណ៌ក្រហម ។ វាមានរសជាតិផ្អែម ហើយមនុស្សភាគច្រើនចូលចិត្តបរិភោគនៅរដូវក្តៅ ។ បើតាមទិន្នន័យរបស់គេហទំព័រ Vinmec International General Hospital បង្ហាញថា ធាតុផ្សំរបស់ផ្លែឪឡឹក គឺទឹកស្មើ៩១% និងកាបូអ៊ីដ្រាតស្មើ៧,៥% ហើយឪឡឹកស្ទើរតែគ្មានប្រូតេអ៊ីន និងមានកាឡូរីទាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinzCg9D9t3M7OHEkk65xbGPy6XcTxxFbWnQjDsRRwgoUpGaAyVbucxWcu9fHFu0W3cddpfPrvLHoIHK2x6znvM76A771jiQXtUQgtrnyW7QhOrATzJJyMiY4H0Lg8Qal3dHyYiALF03RinOiWdelHJFapiwRnCfQYOH7T1wcJYEm7yamF278xPFsOAvxs/s2121/origin.jpg

បើទោះជាការបរិភោគផ្លែឪឡឹកធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ ដោយសារវាមានរសជាតិផ្អែមឆ្ងាញ់ និងផ្តល់ផលប្រយោជន៍ដល់សុខភាពក្តី ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចបរិភោគឪឡឹកបានទាំងអស់ទេ ជាពិសេស មនុស្ស៧ក្រុមនេះហាមបរិភោគឪឡឹកដាច់ខាត ពីព្រោះនឹងមានគ្រោះថ្នាក់ដល់រាងកាយ ។ បើតាមគេហទំព័ររបស់មន្ទីរពេទ្យវៀតណាមឈ្មោះ Nguyen Tri Phuong សរសេរថា មនុស្ស៧ក្រុមនេះមិនគួរបរិភោគឪឡឹកទេ រួមមាន ៖

១-មានអាការៈឈឺពោះ ៖ បើអ្នកឈឺពោះហើយបរិភោគឪឡឹកក្នុងបរិមាណច្រើន វានឹងធ្វើឱ្យប៉ះពាល់ក្រពះ និងឈឺពោះកាន់តែខ្លាំង ដោយសារឪឡឹកមានជាតិត្រជាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDRJlqR8ozjXohi6OBvWI6NxCENxZRnkGGe1QvTTGLBWEL1DpnDC0TLuec3fuoIab3jeUpFQR8PS0EWGvNVRAd3pgRBdNEyZ1Ur-gg4Qx9d2EWFqDpncvhyphenhyphenHxbvfi69zZoED1Cn1B853W8spELpjjEuR-UMtv-N8prq5Edhv-DinNFk9pdeB5OH-8vftI/s660/two-children-eating-watermelon.jpg

២-អ្នកមានជំងឺទឹកនោមផ្អែម ៖ ឪឡឹកមានជាតិស្ករច្រើន ហើយបើឪឡឹកមានពណ៌ក្រហម និងកាន់តែផ្អែមនោះ វានឹងមានបរិមាណជាតិស្ករខ្ពស់ ។ ហេតុនេះ បើអ្នកជំងឺទឹកនោមផ្អែមបរិភោគឪឡឹកច្រើនពេកនឹងធ្វើឱ្យតម្រងនោមធ្វើការធ្ងន់ជាងធម្មតា ហើយវាមិនល្អសម្រាប់សុខភាព ។

៣-អ្នកមានបញ្ហាតម្រងនោម ៖ ការបរិភោគឪឡឹកក្នុងបរិមាណច្រើនធ្វើឱ្យរាងកាយរក្សាជាតិទឹក និងពិបាកបន្ទោរបង់ ហើយវានឹងបណ្តាលឱ្យហើមពោះ និងមិនស្រួលខ្លួន ។ ក្រៅពីនេះ វានឹងបង្កើនហានិភ័យដល់ជំងឺខ្សោយបេះដូងផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp12TAoUlF7FydrOmna9ZUtA1_WAXXWfR74LqiVhXSZzXBQ_Lx2JA9CwWF3VEQBu8Rc6QdHBioHuNABKYZqCambeAEwrE9h3o5gWSjUj02Gm1W9okX3V3zxLtSf8u0ZvWWmH3UfStBMmU5lap9I_VAK3pZvvXG-iU26NtN1oABzBBv4LJCqd3-AEXLfiw/s1200/benefitofeatingwatermelon-1710910428888.jpg

៤-អ្នកមានជំងឺផ្តាសាយ ៖ បើអ្នកមានជំងឺផ្តាសាយបរិភោគឪឡឹកច្រើនពេក វាគ្មានផលល្អដល់សុខភាពទេ ពីព្រោះគុណសម្បត្តិរបស់ផ្លែឈើប្រភេទនេះនឹងធ្វើឱ្យរាងកាយកើតផ្តាសាយ និងពិបាកជាសះស្បើយ ។

៥-អ្នកមានដំបៅមាត់ ៖ មនុស្សភាគច្រើនយល់ខុសថា ការបរិភោគឪឡឹកច្រើនពេលមានដំបៅក្នុងមាត់នឹងជួយឱ្យរាងកាយត្រជាក់ និងឆាប់ធូរស្រាល ។ ប៉ុន្តែដោយសារឪឡឹកជួយសម្រួលដល់ការបន្ទោរបង់ វាបណ្តេញជាតិទឹកក្នុងរាងកាយ ហើយធ្វើឱ្យខ្វះជាតិទឹកក្នុងមាត់ និងដំបៅក្រជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWT135Hqjx-ZBbqDN9iEJk0SQ21aWZvs7EjegZT_fNbn8Rp_OVGLTEXUaiJeLpUC5Oyu7BjYs4ObH6DnCErrmVDFVXQUYwEiDki1XP2NPxo1VAtw_m_pErLltCjYyDNQniUyNw04w26WhS9GPJrjFX2z2EkgPje2vEWZrXCF3xDwrGw53RbzHAQR7xqUA/s1200/1015526.jpg

៦-ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបឆ្លងទន្លេ ៖ ក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីនឹងធ្លាក់ចុះនូវកម្រិតអាំងស៊ុយលីន ដែលមានមុខងាររក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានស្ថិរភាព ហើយការបរិភោគឪឡឹកច្រើនពេកនឹងធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង ។ រីឯស្ត្រីទើបឆ្លងទន្លេរួចពុំគួរបរិភោគឪឡឹកទេ ព្រោះរាងកាយនៅទន់ខ្សោយងាយកើតជំងឺផ្តាសាយ និងឈឺពោះ ។

៧-មនុស្សចាស់ ៖ មនុស្សចាស់ភាគច្រើនតែងមានជំងឺសរសៃឈាមបេះដូង និងក្រពះ ។ ហេតុនេះ គួរកុំបរិភោគឪឡឹកច្រើន ដើម្បីចៀសវាងផលប៉ះពាល់ក្រពះ, បេះដូង និងតម្រងនោម ៕

ការសម្រាកបានតិច និងច្រើនជ្រុលពេកនាំឱ្យកើតជំងឺបេះដូង និងសរសៃឈាម

0

តើគួរសម្រាកប៉ុន្មានម៉ោងក្នុង១ថ្ងៃ ទើបគ្រប់គ្រាន់ និងសមស្រប? ទិន្នន័យមួយបានចែកចាយក្នុងបណ្តាញសង្គមនិយាយថា ៖ «ការសម្រាកបានតិច និងច្រើនជ្រុលពេក នឹងនាំឱ្យកើតជំងឺបេះដូង និងសរសៃឈាម» ។ តើការលើកឡើងបែបនេះជាការពិតដែរឬទេ?

ខាងក្រោមនេះ ជាការបកស្រាយរបស់លោកវេជ្ជបណ្ឌិតថៃ ឈ្មោះ Somkiat Saengwattanaroj ធ្វើការផ្នែកជំងឺបេះដូង និងសរសៃឈាមនៅមន្ទីរពេទ្យ King Chulalongkorn Memorial Hospital ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYKJ2_PydGUNc7rHgnUTEJL-6r9GaLLIOko_KRxdzIMbzHu7YIxPwp_6YhoEnjwtPGSeVvvCrz2h6YlIYyyk9VsvvOf41sePlqPGg2lMmwxAdcNZ7Ct-aeIhKRB9s9zuW0YKZbEFK6a4Q8LPMlfIpWzminJyOFa2gDW2KuvVkUpSx_fADpN_f_1nPQX-k/s1280/photo_2024-04-29_14-01-04.jpg

លោកវេជ្ជបណ្ឌិត Somkiat Saengwattanaroj លើកឡើងថា វាជាការពិត ពីព្រោះមានការស្រាវជ្រាវបញ្ជាក់ថា ការសម្រាកតិចជាង៦ម៉ោង និងសម្រាកលើស៩ម៉ោងនៅពេលយប់ គឺអាចបណ្តាលឱ្យស្លាប់ដោយសារជំងឺបេះដូង និងសរសៃឈាម ព្រមទាំងស្លាប់ដោយសារជំងឺផ្សេងទៀត ។

ការសម្រាកតិច គឺពាក់ព័ន្ធនឹងការរស់នៅប្រចាំថ្ងៃ ជាពិសេស ការបរិភោគអាហារមិនត្រឹមត្រូវតាមពេលវេលា, បរិភោគអាហារពេលយប់, មិនរំលាយអាហារ និងមានជាតិស្ករខ្ពស់ក្នុងឈាម ។ មនុស្សមួយចំនួនចូលសម្រាកពេលយប់ជ្រៅ, ភ្ញាក់ពីដំណេកយឺតយ៉ាវ ឬពុំបានបរិភោគអាហារពេលព្រឹក ដែលជាអាហារដ៏សំខាន់បំផុតសម្រាប់រាងកាយ ។ រីឯអាហារគួរចៀសវាង គឺអាហារពេលយប់ ឬមុនចូលសម្រាក ។ ដូច្នេះ ទង្វើទាំងនេះជាកត្តាហានិភ័យបណ្តាលឱ្យកើតជំងឺទឹកនោមផ្អែម, លើសឈាម និងខ្លាញ់ខ្ពស់ក្នុងឈាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAdaBQOXCr4IWw_P8cJZsKSWEzznwui20dhVwo-glULuqDQeG_3YszqyhbWkCXQfX37L4UctD-TtOcxYnedOH2CxggYus5bqvhV8cVBCFO-2XmFxchL7kqjKurcZ6p1Cugs5_W8qmtQEx_qwUqSQx0f31EVpnDXv3hy9CKNUJ0HvP8AR-L63jb8DqZ2oE/s1600/heart-attack-in-men.png

ចំណែកពេលវេលាសម្រាក គឺជាពេលថែទាំរាងកាយ ហើយបើពេលថែទាំរាងកាយតិចតួច ដោយសាររាងកាយខុសធម្មតា ឬមានជំងឺ វានឹងធ្វើឱ្យយើងឈឺកាន់តែខ្លាំងឡើង ។ ដូច្នេះ ឥរិយាបថទាំងនេះជាកត្តាធ្វើឱ្យកើតជំងឺបេះដូង និងសរសៃឈាម ។

រីឯការសម្រាកច្រើនជ្រុលពេក ដោយពុំបានកម្រើករាងកាយ និងពុំហាត់ប្រាណ ហើយមនុស្សខ្លះភ្ញាក់យឺតយ៉ាវ ដោយពុំបរិភោគអាហារពេលព្រឹក, ពេលថ្ងៃត្រង់ និងពេលល្ងាច ប៉ុន្តែពួកគេក្រោកមកបរិភោគអាហារពេលយប់ ហើយសម្រាកបន្តទៀត ក៏ប្រឈមនឹងការកើតជំងឺបេះដូង និងសរសៃឈាមដូចគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN0WIS7VmG1wiwDYXYSzhR5vwZRnZxMXAXMM-grXW-6WvN87mkuOm_1I066KRpczfpfdsZQQubXJ3jlGmjZz_odIvSHYJa5DmwZ6IUKrCP0WblJzlMS3TyvvJD3gzeITdeXqR_q3PtNqn1r3PzAVAPM_ittRnm20sQCgMMHrLxyL0UGzcE_9lrudbkSAQ/s1500/GettyImages-491297966-9dc48810c3a549dfa240daf6687dc257.jpg

លោកវេជ្ជបណ្ឌិត Somkiat Saengwattanaroj ណែនាំថា ការសម្រាកសមស្រប គួរតែសម្រាកជាមធ្យមចាប់ពី៧ម៉ោង ទៅ៩ម៉ោងក្នុង១ថ្ងៃ ។ ក្រៅពីពេលវេលាសម្រាក គុណភាពការសម្រាកក៏សំខាន់ដែរ ហើយការសម្រាកបានល្អ គឺមិនសម្រាកហើយភ្ញាក់ពេលយប់, មិនស្រមុក និងគួរចូលសម្រាកមុនម៉ោង១២យប់ ។ ការអនុវត្តតាមវិធីនេះជាការថែទាំសុខភាព និងកាត់បន្ថយហានិភ័យពីជំងឺបេះដូង និងសរសៃឈាម ៕

ចង់ដឹងអត់? តើភាពយន្តល្បីៗណាខ្លះដែលរកចំណូលបានច្រើនជាងគេបំផុតក្នុងតារាង Box Office ឆ្នាំ ២០២៤ របស់កូរ៉េខាងត្បូង?

0

បច្ចុប្បន្នវិស័យភាពយន្តកាន់តែចម្រើនខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃមិនថាបច្ចេកទេសថត ក៏ដូចជាសាច់រឿងនិពន្ធ ឬបច្ចេកទេសដឹកនាំរឿងនោះទេគឺមួយចំនួនធំសុទ្ធតែទទួលបានការគាំទ្រពីសំណាកអ្នកទស្សនា។ ការទទួលបានការចាប់អារម្មណ៍ពីអ្នកទស្សនានេះហើយជាដើមហេតុដែលធ្វើឱ្យភាពយន្តទាំងនោះទទួលបានប្រាក់ចំណូលច្រើនពីការគាំទ្រ ជាក់ស្តែងដូចជារឿង Exhuma ដែលបានចាក់បញ្ចាំងកាលពីពេលថ្មីៗនេះ បានក្លាយជាភាពយន្តកូរ៉េដែលជាប់ចំណាត់ថ្នាក់លេខ ១ ទទួលបានប្រាក់ចំណូលច្រើនជាងគេបំផុតក្នុងតារាង Box Office ឆ្នាំ ២០២៤ របស់កូរ៉េខាងត្បូង។ ដូច្នេះអត្ថបទនេះនឹងនាំប្រិយមិត្តមកស្គាល់ភាពយន្តល្បីៗទាំង ៥ ដែលរកចំណូលបានច្រើនជាងគេបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូងប្រចាំឆ្នាំ ២០២៤៖

១.Exhuma៖ ប្រិយមិត្តភាគច្រើនប្រាកដជាស្គាល់ និងបានមើលរឿងដ៏គួរឱ្យរន្ធត់នេះហើយ ដែលសម្តែងដោយតារាល្បីៗជាច្រើនដួងដូចជា Choi Min-sik, Kim Go-eun, Yoo Hae-jin និង Lee Do-hyun ។ ខ្សែភាពយន្តនេះរួមបញ្ចូលនៅអាថ៌កំបាំង ដោយធ្វើដំណើរការនៃការជីកកកាយផ្នូរដ៏អាក្រក់មួយ ដែលបញ្ចេញនូវផលវិបាកដ៏គួរឱ្យភ័យខ្លាចដែលកប់នៅក្រោម។ Exhuma បានបញ្ចាំងជាលើកដំបូងនៅក្នុងផ្នែកវេទិកានៅឯមហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ែកឡាំងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៤។ វាត្រូវបានចេញផ្សាយនៅក្នុងរោងភាពយន្តកូរ៉េខាងត្បូងនៅថ្ងៃទី ២២ ខែកុម្ភៈ ដោយ Showbox។ ដូច្នេះភាពយន្តនេះរកចំណូលបាន ៧៣ លានដុល្លារអាមេរិកនៅ Box Office ទូទាំងប្រទេសកូរ៉េ ខណៈនៅទូទាំងពិភពលោករកបាន ៩៥ លានដុល្លារ ដែលធ្វើឱ្យវាក្លាយជាភាពយន្តកូរ៉េខាងត្បូងដែលរកចំណូលបានខ្ពស់បំផុតក្នុងឆ្នាំ ២០២៤។https://cdns.klimg.com/kapanlagi.com/p/headline/ada-lee-do-hyun-dan-kim-go-eun-simak-si-7aa901.jpg

២.Wonka៖ Wonka គឺជាខ្សែភាពយន្តបែបកំប្លែងរបស់បរទេសដែលត្រូវបានចាក់បញ្ចាំងកាលពីឆ្នាំ ២០២៣ ហើយវាក្លាយជារឿងដ៏ល្បីល្បាញខ្លាំងនៅទូទាំងពិភពលោក ដោយរកចំណូលបាន ២៤ លានដុល្លារក្នុងប្រទេសកូរ៉េ និង ១៦៤.៧ លានដុល្លារនៅក្នុងតារាង Box Office ពិភពលោកឆ្នាំ ២០២៤។ រឿងនេះនិយាយអំពី Willy Wonka ដែលជាតួអង្គក្នុងប្រលោមលោកឆ្នាំ ១៩៦៤ ដោយពណ៌នាពីថ្ងៃដំបូងរបស់គាត់គឺជាសូកូឡា។https://m.media-amazon.com/images/S/pv-target-images/59dd4e0a66b5ee4badc56a1d5bea81a8c13a31c7abebb3656281f07ff4ceedc5._SX1080_FMjpg_.jpg

៣. The Roundup: Punishment៖ គឺជាខ្សែភាពយន្តកូរ៉េបែបឧក្រិដ្ឋកម្មវគ្គ ៤ ដែលកំពុងល្បីល្បាញខ្លាំងក្នុងឆ្នាំ ២០២៤ ដឹកនាំដោយ Heo Myung-haeng និងតារា Ma Dong-seok, Kim Mu-yeol, និង Park Ji-hwan។ ខ្សែភាពយន្តនេះត្រូវបានចេញផ្សាយជាលក្ខណៈល្ខោននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ហើយទទួលបានប្រាក់ចំណូល ២១ លានដុល្លារនៅក្នុងតារាង Box Office របស់កូរ៉េខាងត្បូង។https://variety.com/wp-content/uploads/2022/05/The-Roundup-3ed9387b68d444f38b8a7a9964f666e9-cr-res.jpg?w=1000

៤.Dune Part Two៖ Dune វគ្គ២ គឺជាខ្សែភាពយន្តបែបប្រឌិតបែបវិទ្យាសាស្ត្ររបស់អាមេរិកឆ្នាំ 2024 ដែលត្រូវបានដឹកនាំ និងផលិតដោយ Denis Villeneuve ដែលសហការនិពន្ធរឿងជាមួយ Jon Spaihts ។ ខ្សែភាពយន្តនេះរកចំណូលបាន ១៦ លានដុល្លារនៅក្នុងតារាង Box Office របស់កូរ៉េខាងត្បូង។https://deadline.com/wp-content/uploads/2024/01/MCDDUPA_WB041-e1708041579639.jpg?w=681&h=383&crop=1

៥. Citizen of a Kind៖ Citizen of a Kind គឺជាខ្សែភាពយន្តឧក្រិដ្ឋកម្មរបស់កូរ៉េខាងត្បូងឆ្នាំ ២០២៤ ដឹកនាំដោយ Park Young-ju ដែលសម្តែងដោយ Ra Mi-ran, Gong Myung, និង Yeom Hye-ran។ រឿងនេះគឺត្រូវបានផ្អែកលើរឿងពិតរបស់ Kim Seong-ja ដែលជាម្ចាស់ហាងបោកអ៊ុតនៅ Hwaseong, Gyeonggi ដែលចាប់បានប្រធានអង្គការបន្លំសំឡេងក្នុងឆ្នាំ ២០១៦។ Citizen of a Kind ត្រូវបានចេញផ្សាយនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ ដោយរកចំណូលបាន ១២ លានដុល្លារអាមេរិក ក្នុងតារាង Box Office របស់កូរ៉េខាងត្បូង៕https://m.media-amazon.com/images/M/MV5BZjQyMjRlNjktMzJlOC00OWYwLTgwNjUtYzc4MWNlZTBkZjJiXkEyXkFqcGdeQXVyNjI4NDY5ODM@._V1_.jpg

អាកាសធាតុក្តៅខ្លាំងជំរុញឱ្យតម្លៃដូងខ្ចីកើនឡើងខ្ពស់នៅថៃ

0

ប្រទេសថៃ ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា អាកាសធាតុក្តៅខ្លាំងនៅប្រទេសថៃបានជំរុញឱ្យតម្លៃដូងកើនឡើងខ្ពស់ក្នុងប្រវត្តិសាស្ត្រ ជាពិសេស ដូងខ្ចី ។ បើគិតមកដល់ថ្ងៃទី២៩ ខែមេសា នេះ ដូងខ្ចី១ផ្លែមានតម្លៃលក់រាយស្មើនឹង៥០បាត (ឬស្មើប្រមាណ៥.០០០រៀល) ។

ចំណែកដូងខ្ចីពូជដូងក្រអូប ដែលលក់រាយនៅតាមហាងផ្សេងៗ គឺមានតម្លៃចាប់ពី៦៥បាត ទៅ៨៥បាតក្នុង១ផ្លែ (ឬស្មើប្រមាណពី៦ពាន់៥រយ ទៅ៨ពាន់៥រយរៀលក្នុង១ផ្លែ) ។ ហេតុនេះ តម្លៃដូងកើនឡើងខ្ពស់បានធ្វើឱ្យប៉ះពាល់ដល់អាជីវករទិញដូងយកទៅធ្វើនំ, ការ៉ែម និងកិនយកខ្ទិះដូងលក់ ព្រមទាំងអ្នកទិញដូងខ្ចីផឹកនៅពេលព្រឹកដើម្បីកាត់បន្ថយភាពចាស់ ។https://mpics.mgronline.com/pics/Images/566000009633501.JPEG

បើតាមការពិនិត្យតាមចម្ការដូងជាច្រើនកន្លែងឱ្យដឹងថា កាលពីខែធ្នូ ឆ្នាំ២០២៣ ដូងលក់នៅតាមចម្ការ គឺមានតម្លៃពី៨បាត ទៅ១០បាតប៉ុណ្ណោះក្នុង១ផ្លែ ។ ប៉ុន្តែចាប់ពីខែមករា ឆ្នាំ២០២៤ មក តម្លៃចាប់ផ្តើមកើនឡើងពី១៦បាត ទៅ១៧បាតក្នុង១ផ្លែ ហើយកាលពីសប្តាហ៍ទី៤ ខែមេសា ឆ្នាំ២០២៤ ដូងលក់តាមចម្ការមានតម្លៃចាប់ពី៣៣បាត ទៅ៣៥បាតក្នុង១ផ្លែ ។

កត្តាចម្បងធ្វើឱ្យតម្លៃដូងកើនឡើងបែបនេះ ពីព្រោះនៅតំបន់ជាច្រើនប្រឈមនឹងបញ្ហាគ្រោះរាំងស្ងួតជាបន្តបន្ទាប់ ទើបបណ្តាលឱ្យប៉ះពាល់ដល់ផលដំណាំជាច្រើនប្រភេទ និងទទួលបានទិន្នផលទាប ខណៈតម្រូវការលើទីផ្សារខ្ពស់ ។ ហេតុនេះ វាធ្វើឱ្យខ្វះខាតដូងលក់នៅផ្សារ និងតម្លៃកើនឡើងជាបន្តបន្ទាប់ ខណៈចម្ការខ្លះគ្មានដូងលក់ ។https://static.thairath.co.th/media/dFQROr7oWzulq5FZYRjfmWYB7dSzKh9A6kw3HgOdRzUjVCuiIlYC8W10Hgd2oEkWnLh.jpg

កាលពីសប្តាហ៍ទី៤ ខែមេសា ឆ្នាំ២០២៤ តម្លៃដូងបានធ្លាក់ចុះបន្តិច ដោយសារក្រុមហ៊ុននាំចេញផ្លែឈើទៅប្រទេសចិនជាច្រើនកាត់បន្ថយការទិញដូងដោយសារតម្លៃខ្ពស់ ហើយក្រុមហ៊ុនបានទិញទុរេនជំនួសវិញ ។ ហេតុនេះ វាធ្វើឱ្យតម្លៃដូងនៅតាមចម្ការធ្លាក់ចុះបន្តិច គឺនៅសល់ត្រឹមតែ២៨បាតក្នុង១ផ្លែ ។

លោក Natakrit Iamsakul នាយកក្រុមហ៊ុន Platinum Fruits ជាក្រុមហ៊ុននាំចេញផ្លែឈើដ៏ធំរបស់ថៃនិយាយថា ជាធម្មតា នៅត្រីមាសទី២ រៀងរាល់ឆ្នាំ គឺចូលដល់រដូវក្តៅ ហើយផ្លែដូងផ្តល់ទិន្នផលតិច ។ រីឯនៅឆ្នាំ២០២៤ តំបន់ជាច្រើនរបស់ថៃជួបបញ្ហាគ្រោះរាំងស្ងួតជាងឆ្នាំមុនៗ ទើបធ្វើឱ្យចម្ការដូងជាច្រើនកន្លែងនៅខេត្តរាជបុរី និងណាខនប៉ាធុម ផ្តល់ផលតិចជាងឆ្នាំមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbiMGddAeVN6CWcsgO3KL4gLBIE8jvDnmxQNE5dnGjeXbXWeFtKJ6PGVAGaaKUUgKzwLk3_siDZTsCxLCdPnefrNPyOHF9iODJZrrljAgF-hm6zXgvUj8fdnISaTGyaddeSbPEvT9FLMZPtvedetbU63vH6nul3tKOlnVJntMouII5C68rxKnIbRcxNTg/s1024/S__17965065-1024x768.jpg

ហេតុនេះ ការចំណាយដើមទុនសម្រាប់ចម្ការដូងបានកើនឡើងខ្ពស់ និងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុននាំចេញផងដែរ ដែលត្រូវចំណាយដើមទុនខ្ពស់ ។ ពេលតម្លៃដូងកើនឡើងខ្ពស់ធ្វើឱ្យអតិថិជនផឹកទឹកផ្លែឈើកំប៉ុងជំនួសវិញ ។

លោក Natakrit Iamsakul បន្តថា ៖ «តម្លៃដូងនឹងកើនឡើងបន្តទៀតរហូតដល់កម្រិតខ្ពស់បំផុត ហើយបើវាកើនឡើងខ្ពស់ខ្លាំងធ្វើឱ្យការបញ្ជាទិញធ្លាក់ចុះ ។ ដូច្នេះ តម្លៃដូងនឹងមិនកើនឡើងទៀតទេ» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-RlyXFW_cQKqzZbBoaaJSikFD-6eNv5lOtTz91FUszr4kUpQcgV3rJljmmkfukXx-8Q20QNzjItMYq5q_B2sCIvlcPl52aPYzuieL5QYlOnE7CIrcSALRJF7BDiEbjQH8CaMzJjilZ2RFhFzw29JMyOXpIAMnSUBeajzjtLdlhPyWPdSB1hPeytvSkDw/s1705/S__17965068.jpg

ប្រផ្នូលអ្វីទៅ? ឧបទ្ទវហេតុ.ផ្ទុះ.ឆេះ.ធំៗចេះតែបង្កកើនឡើងជាបន្តបន្ទាប់នៅប្រទេសក្បែរខាង មិនថាថៃ វៀតណាម ឥណ្ឌូណេស៊ី រួមទាំងកម្ពុជា

0

ស្របពេលដែលរដូវក្តៅស្ងួតហួតហែង ដោយសង្កេតឃើញថាឧបទ្ទវហេ.តុ.ផ្ទុះ.ឆេះៗ កាន់តែកើតមានជាញឹកញាប់ក្នុងឆ្នាំ២០២៤ដែលទើបតែបានកន្លងទៅថ្មីៗនេះនៅអាស៊ី រួមមានទាំង វៀតណាម ថៃ ឥណ្ឌូនេស៊ី និងកម្ពុជាផងដែរ ដែលជាការព្រួយបា.រម្ភមួយនៅទូទាំងទ្វីប ជាពិសេសគឺប៉ះ.ពាល់ដល់អាយុជីវិតរបស់មនុស្ស សត្វ និងបរិស្ថាន។

សោកនាដកម្មដ៏សោកសង្រេងមួយបានកើតឡើងនាល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងផ្ទុកគ្រាប់ យោធភូមិភាគទី៣ នៃខេត្តកំពង់ស្ពឺ ក្នុងប្រទេសកម្ពុជា ដែលបណ្តាលឲ្យយោធិនចំនួន២០នាក់បានបាត់បង់ជីវិត និងជាការសោកស្តាយពេញមួយប្រទេសអំពីការពលីជីវិតដល់ជាតិមាតុភូមិ។ បន្ថែមពីនេះ តាមរយៈហេតុការណ៍នេះក៏បានបណ្តាលឲ្យមនុស្សជាច្រើនទៀតបានរងរបួស និងខូចខាតផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋនៅជុំវិញនោះជាច្រើនខ្នងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8qYaZ-Hig_jsmBBW47OsJbxfGSJfuzRgynAXaagtsVi7d_WYWapgeVyChPvGj8DoYyWRWeHRITb-XBvjRi3TigmzYVJehqYjDVDsg9IuDCtCqCiAUMHLdWAaBWcKsSNjEg0GqkSL-UUHASCkQs7ZCarWiRpG16zkPbZTxZjh8xj4SPYzg3n1lLSZewOk/s1280/photo_2024-04-29_11-22-04.jpg

ក្រឡេកមកមើលលប្រទេសវៀតណាមវិញ កាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នំា២០២៤នេះ យោងតាមប្រភពសារព័ត៌មានរៀតណាមគឺបានកើតមានភ្លើងឆេះដ៏សន្ធោសន្ធៅមួយនៅជួរភ្នំ Co To ខេត្ត An Giang ប្រទេសវៀតណាម ស្របពេលដែលអាកាសធាតុក្តៅខ្លាំង ស្ងួតហួតហែង និងខ្យល់ខ្លាំង ទើបពិបាកក្នុងការពន្លត់អគ្គីភ័យ ហើយភ្លើងគឺរីករាលដាលកាន់តែខ្លាំង។ តាមរយៈហេតុការគេសង្កេតឃើញថាមានការផ្ទុះថ្ម ដោយសម្មតការផ្ទុះនេះគឺអាចបណ្តាលមកពី គ្រាប់បែកដែលបន្សល់ទុកមកតាំងពីសម័យសង្គ្រាម។ https://www.vietnam.vn/wp-content/uploads/2024/04/Chay-du-doi-tren-nui-Co-To-o-An-Giang.jpg

នៅឯវៀតណាមដដែល កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ ក៏បានរាយការណ៍អំពីករណីផ្ទុះឆេះដ៏ធំមួយរបស់រោងចក្រក្រដាស ដែលមានឈ្មោះថា Hung Loi Paper Joint Stock Company មានទីតាំងស្ថិតនៅ ខេត្ត Bac Ninh ភាគខាងជើងនៃប្រទេសវៀតណាម ដែលបណ្តាលឲ្យមនុស្សស្លាប់នឹងរងរបួសមួយចំនួន។

ដោយឡែកនៅឯប្រទេសថៃ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ គឺបានលេចឡើងនូវករណីអគ្គីភ័យ ឆាបឆេះ និងផ្ទុះឃ្លាំងផ្ទុកសារធាតុគីមីមួយកន្លែងស្ថិតនៅក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ។ តាមការបញ្ជាក់ ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនឧស្សាហកម្ម និងបានផ្ទុកនូវសារធាតុគីមីជាច្រើនប្រភេទផងដែរ ទើបនាំឲ្យមានការជម្លៀសប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញនោះឲ្យគេចចេញ ដើម្បីឲ្យកុំឲ្យស្រូបយកនូវឧស្ម័នគីមីទាំងនោះ។ ទោះជាយ៉ាងណា ប្រជាពលរដ្ឋប្រមាណ ៧៨នាក់ ស្ថិតនៅបរិវេននោះបានទទួលរងឥទ្ធិពលអាក្រក់ពីផ្សែងគីមី ជាហេតុនាំឲ្យកើតមានជំងឺផ្លូវដង្ហើមត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ គិតមកត្រឹមពេលនេះ មនុស្សប្រមាណ៤នាក់កំពុងស្ថិតនៅក្នុងកម្រិតធ្ងន់ធ្ងរនៅឡើយ។

ចំណែកប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ ក៏បានកើតមាននូវហេតុការណ៍ផ្ទុះឃ្លាំងរំសេវដ៏ធំមួយនៅក្រៅក្រុង ដោយគេកំណត់អន្តសញ្ញាណបានថា វាទំនងជាកើតឡើងដោយសារតែការរក្សាទុកគ្រាប់រំសេវដែលផុតកំណត់ទើបបណ្តាលឲ្យមានអគ្គីភ័យឆាបឆេះនិងរាលដាលផ្នែកផ្សេងទៀត។ ប៉ុន្តែជាសំណាងល្អ គឺមិនមានអ្នកស្លាប់ឬរបួសដោយសារតែឧបទ្ទវហេតុនេះនោះទេ។https://ichef.bbci.co.uk/news/976/cpsprodpb/CB38/production/_117742025_a65012bd-bd33-4e11-abac-f35e487fd442.jpg

ទោះជាយ៉ាងណា ជុំវិញករណីផ្ទុះឆេះទាំងនេះ នៅតែមិនទាន់មានការបញ្ជាក់ថាកើតឡើងដោយសារមូលហេតុចម្បងអ្វីឲ្យជាក់លាក់នៅឡើយនោះទេ៕

ប្រវត្តិសាស្រ្តដ៏ឈឺចាប់! មកស្គាល់ត្រកូល «អភ័យវង្ស» បាត់ដំបងសម័យកាលលោកម្ចាស់

0

បើនិយាយដល់ប្រវត្តិសាស្រ្តនៃខេត្តបាត់ដំបង មនុស្សភាគច្រើនប្រាកដជាបានជ្រាបមកហើយថា ធ្លាប់បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀមរយៈពេលជាងមួយសតវត្ស គឺបាត់ដំបងសម័យលោកម្ចាស់ ចន្លោះឆ្នាំ ១៧៩៥ ដល់ឆ្នាំ១៩០៧ ដែលកាលគ្រានោះសៀមបានប្តូរឈ្មោះហៅខេត្តនេះថាជា ខេត្តព្រះដំបង។ យ៉ាងណាមិញខេត្តនេះក៏បានស្ថិតនៅក្រោមការមើលខុសត្រូវរបស់ត្រកូល «អភ័យវង្ស» ជាពូជពង្សខ្មែរប៉ុន្តែបម្រើឲ្យផលប្រយោជន៍សៀម បន្តតកូនតចៅមកជាច្រើនជំនាន់ ខណៈអ្នកខ្លះបានចាត់ទុកថាជាត្រកូលក្ប.ត់ជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrX3DEje1qGl1NLydEr3wApQ8L-wDtiGheBnx5NWi7fuUGNc7KLIqNjoY5Xe-NhTaOIbMD_bDTyZw2j2M0IvySbHSme9VGzdC7WuZhBDGcynhv29A4a5_dtXNS7NZIzLl4DRWxUFm2j9vyWW8M0V5Fl3s1_ufAK6GkSuU5c0ix80_g8RUF7ymGhOZvBRE/s640/photo_2024-04-29_11-08-16.jpg

បើយោងតាមឯកសារប្រវត្តិសាស្ត្ររបស់សាស្ត្រាចារ្យបណ្ឌិត ឥន សុផល ត្រកូលអភ័យវង្សនេះបានតាមបម្រើស្ដេចសៀមដ៏ស្មោះស្ម័គ្រ ហើយដើម្បីផលប្រយោជន៍សៀម ពួកគេសុខចិត្តធ្វើបាប ជិះជាន់គាបសង្កត់ កាប់សម្លាប់ជាតិសាសន៍ខ្មែរអស់ជាច្រើនលើសលប់។ ត្រកូលនេះគឺបានចាប់បង្ខំកងទ័ពខ្មែរឱ្យទៅជួយសៀមច្បាំងជាមួយប្រទេសភូមា ហើយក្រោយពេលត្រឡប់មកពីច្បាំងជាមួយភូមាវិញ ស្ដេចសៀមបានបញ្ជាឲ្យ ចៅហ្វាបែន បញ្ជូនកងទ័ពទៅជួយស្តេចយ៉ាឡុង ដើម្បីវាយប្រហារទៅលើកងទ័ពបះបោរតៃសឺងថែមទៀត។ បន្ថែមពីនេះត្រកូលអភ័យវង្ស បានកេណ្ឌប្រជារាស្ត្រខ្មែរមួយម៉ឺននាក់ឱ្យទៅជីកប្រឡាយនៅឯស្រុកសៀម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7LO3z8x_1HdVeyIoOzxGuI0WXs8NwmEcFzeuePJMIfjmlnwiHb8Bbp5hQ8U4Q_XiX4g5yQtCFPImXXcwTBvLiCcELqXaGMxfuFrUDwrWqTMfq02nAbgXl7oDfLArAYEUYfdZiWmr1ipTKHFZrsSqFIYDvsu-cwPotA3lXXOHAb92cdH-WvIIDTYpkTLk/s880/photo_2024-04-29_11-08-15.jpg

ដោយសារមើលឃើញពីភាពស្មោះត្រង់របស់គ្រួសារបែននៃត្រកូលអភ័យវង្ស ស្ដេចសៀមបានតែងតាំង ចៅហ្វាបែនជាហ៊ួមឿង ចៅហ្វាយខេត្តបាត់ដំបងនៅឆ្នាំ១៧៩១ មានងារជា ចៅពញាអភ័យភិបេស វិសេសសង្គ្រាមរាម។ ដូច្នេះចាប់តាំងពីពេល នោះមក ក្រុមគ្រួសាររបស់ចៅហ្វាបែន បានក្លាយទៅជាលោកម្ចាស់គ្រប់គ្រងទឹកដីខេត្តបាត់ដំបង និងសៀមរាបអស់រយៈពេល១១៦ឆ្នាំ គឺចាប់ពីឆ្នាំ១៧៩១ដល់ឆ្នាំ១៩០៧ ហើយរឿងដែលកូនខ្មែរបំភ្លេចមិនបាន ចុងក្រោយគេនោះ គឺអភ័យវង្ស កថាថន ឈុំ (ជំនាន់ក្រោយគេបំផុតដែលបានគ្រប់គ្រងខេត្តបាត់ដំបង) គឺបាននាំយកទ្រព្យសម្បត្តិខ្មែររាប់រយរទេះទៅ រស់នៅស្រុកសៀមតកូនតចៅ រហូតមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3Jp4Pf5aGygFt0VgvEojyuvUCbDML8SZ6X8mMKUj4a6kouvRWpjYaCGgmiuOvDEOSJk2mEvVaCOEX8MLSGWps2HeyJKG1F6svJbW_92KfoD1-Dh63vFu8xqjlFA9K0Fns8-Heh-IX_JUoDIRzYblaqg-7T7cmpZOW-Ngxvaq7cU9_Giw7NSmHtgF4QsM/s880/photo_2024-04-29_11-08-14.jpg

ចំណែកខេត្តដែលនៅខាងជើងខេត្តបាត់ដំបង មានខេត្តមង្គលបុរី សេរីសោភ័ណ និងកូរ៉ាត ឬ នគររាជ ពួកសៀមបានយកបញ្ចូលទៅក្នុងទឹកដីរបស់ខ្លួនដោយស្ងាត់ៗនៅឆ្នាំ ១៧៩៥។ ទឹកដីខ្មែរបានបាត់បង់ទៅជាបន្តបន្ទាប់ ដោយសារតែក្រុមគ្រួសារក្បត់ជាតិ គ្រួសារអភ័យវង្សបែន ដែលកូនចៅជំនាន់ក្រោយៗឡើងគ្រប់គ្រងអំណាចជាបន្តបន្ទាប់ ចេះតែពេល រណបសៀមដើម្បីរក្សាអំណាចរបស់ខ្លួន ក៏បានធ្វើឱ្យបាត់បង់ទឹកដីខ្មែរគ្រប់ជំនាន់បន្តិច ម្តងៗទៅឱ្យសៀម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjirhrb2vPvyEyKsHsORs28hU_7FpV2eg0UKtPmISTkcQRMubk034ps4zlxT4KWCBKeH_AX2C-6vL-0PVpFXCvCuSYkxx_KBkTIUj9KDBLfAyo7FzVkW1UtHfVkvhXw_4cyhnB8jwvclwVdT9B8VFZqifOgkMczQxnZrqPCzlfXIWRNEIey4MOQcbrVfaQ/s880/f31dddd06e51d1fa2ef7761ae3b0ce21.jpg
សូមរំលឹកថា បាត់ដំបងសម័យលោកម្ចាស់ គឺបានបញ្ចប់ក្រោមសន្ធិសញ្ញាថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ដោយសៀមព្រមប្រគល់ទឹកដីមកឲ្យខ្មែរវិញ តាមការទាមទាររបស់បារាំងផងដែរ៕

អង្គការសុខភាពពិភពលោកបារម្ភពីយុវជនផឹក ស្រា និងជក់បា.រីអេឡិចត្រូនិកកើនឡើង

0

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មាន AFP បានរាយការណ៍ពីរបាយការណ៍របស់អង្គការសុខភាពពិភពលោកថា អត្រាការផឹកគ្រឿងស្រវឹ.ង និងជក់បា.រី អេឡិចត្រូនិករបស់យុវជនលើពិភពលោក កើនឡើងគួរឱ្យភ្ញាក់ផ្អើល ។ របាយការណ៍នេះអំពាវនាវឱ្យរដ្ឋាភិបាលប្រទេសនានាកំណត់វិធានការដោះស្រាយជាបន្ទាន់ ក្រោយពីលទ្ធផលស្ទង់មតិបង្ហាញថា យុវជនជាង២៨ម៉ឺននាក់ មានអាយុ១១ឆ្នាំ, ១៣ឆ្នាំ និង១៥ឆ្នាំ នៅទ្វីបអឺរ៉ុប, អាស៊ីកណ្តាល និងកាណាដា ប្រើប្រាស់ថ្នាំញៀន និងផឹកគ្រឿងស្រវឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOQjYwP5KOwbZefwEnRcHvxkoHmf5OYbXI2HU0Q3OfYLgyYcQwbkIJcWlj2P9UBvkyN9ML1DR0Pp2r-BD-F8ynZz7bifnQfEOvliTU4NIp91wUjzXAKAKjepnd52qs0Mn9N2P8ZfxcN1jSZGJy72yeDk-hzWiSCkN3fVZfWWZlHFd3g4RqYYkn814Snzs/s1596/230621133646-01-legal-drinking-age-top.jpg

មន្ត្រីអង្គការសុខភាពពិភពលោក (WHO) និយាយថា ៖ «ផលប៉ះពាល់រយៈពេលវែងដោយសារការប្រើប្រាស់ថ្នាំញៀនជាបញ្ហាសំខាន់ ហើយមេដឹកនាំប្រទេសនីមួយៗពុំគួរព្រងើយកន្តើយនឹងតួលេខនេះទេ» ។ របាយការណ៍បញ្ជាក់ថា យុវជនអាយុ១៥ឆ្នាំ ស្មើ៥៧% បានផឹកគ្រឿងស្រវឹង ហើយអត្រាការផឹកគ្រឿងស្រវឹងរបស់ក្មេងប្រុសធ្លាក់ចុះ ខណៈក្មេងស្រីកើនឡើង ។https://www.palmbeachpost.com/gcdn/authoring/2019/11/14/NPPP/ghows-LK-1cd64700-9bab-4a2d-aac1-a32060fa1903-6b579b45.jpeg?width=660&height=441&fit=crop&format=pjpg&auto=webp

ការិយាល័យប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកនៅអឺរ៉ុប ដែលគ្របដណ្តប់ប្រទេសចំនួន៥៣ រួមទាំងអាស៊ីកណ្តាល បានចេញសេចក្តីថ្លែងការណ៍ថា ៖ «ការរកឃើញលើកនេះបង្ហាញឱ្យឃើញថា យុវជនទាំងនេះងាយស្រួលស្វែងរកគ្រឿងស្រវឹង និងក្លាយជារឿងធម្មតា ។ ហេតុនេះ រដ្ឋាភិបាលប្រទេសនីមួយៗគួរស្វែងរកវិធានការដោះស្រាយបន្ទាន់ដើម្បីការពារកុមារ និងយុវជនឱ្យចៀសផុតពីគ្រោះថ្នាក់ដោយសារគ្រឿងស្រវឹង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ26mNGc97TPEWg5dLLFyb2mP-XtlFaxCOoJzTteL-gnhAblCJGzaGfweMP9IhX3L3tO3HDrcJhDAjvRleo2zdCW3MKYKozpTgFW0U9D40FtWJWy8LUwnKvzJM2EzefB_e9NA0w8lo5RNH1bu0vgpa2aIdlX7bOexAZLZZzYm3ZtxrRoapp3tjlAAsdAE/s1200/How-Drinking-Ages-You-1200x900.jpeg

ក្រៅពីនេះ របាយការណ៍បង្ហាញថា ការជក់បារីអេឡិចត្រូនិកបានកើនឡើង និងធ្វើឱ្យការជក់បារីធម្មតាធ្លាក់ចុះ ។ កាលពីឆ្នាំ២០២២ កុមារមានអាយុចាប់ពី១១ឆ្នាំ ដល់១៥ឆ្នាំ ស្មើ១៣% បានជក់បារីធម្មតាតិចតួច បើធៀបនឹងរយៈពេល៤ឆ្នាំមុន ខណៈកុមារអាយុ១៥ឆ្នាំ ស្មើ៣២% បានជក់បារីអេឡិចត្រូនិក ។https://e3.365dm.com/22/07/1600x900/skynews-vaping-landfill_5834775.jpg?20220714214357

លោក Hans Kluge នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់អឺរ៉ុបនិយាយថា ៖ «ការប្រើប្រាស់សារធាតុគ្រោះថ្នាក់យ៉ាងទូលំទូលាយនៅប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប និងតំបន់ផ្សេងទៀតបានគំរាមកំហែងយ៉ាងខ្លាំងដល់ផ្នែកសុខាភិបាល ។ ហេតុនេះ គួរបង្កើនអត្រាពន្ធគ្រឿងស្រវឹង ឬថ្នាំជក់ និងរឹតបន្តឹងច្បាប់សម្រាប់ការលក់ និងផ្សាយពាណិជ្ជកម្ម» ។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcQix4TT2RawypU8Ue1Ng8zcjLhgV70DOIyW4j3-IJaPMQ&s

របាយការណ៍បញ្ជាក់ថា អាកប្បកិរិយាក្នុងវ័យជំទង់នឹងប៉ះពាល់ដល់សុខភាព និងបំផ្លាញអនាគតរបស់ពួកគេ ហើយការផឹកគ្រឿងស្រវឹង ឬជក់បារីតាំងពីក្មេងនឹងធ្វើឱ្យពួកគេកាន់តែញៀនខ្លាំងឡើង និងពិបាកកាត់ផ្តាច់ ។ ទោះយ៉ាងណា ការប្រើប្រាស់កញ្ឆារបស់កុមារអាយុ១៥ឆ្នាំ បានធ្លាក់ចុះស្មើ១២% និងធ្លាក់ចុះ៤% ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ៕