Home ព័ត៌មានជាតិ ទីបំផុត! ផ្សារដើមគរថ្មី ចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ទីបំផុត! ផ្សារដើមគរថ្មី ចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

290
0

ផ្សារដើមគរថ្មី ឬផ្សារបោះដុំអាស៊ាន-អន្តរជាតិ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដោយមានស្តង់លក់ដូរ ចំនួន ៦០០០ ស្តង់។ភ្នំពេញ ប៉ុស្ដិ៍ | ​ផ្សា​របោះ​ដុំ​អាស៊ាន​-​អន្តរជាតិ​ (​ផ្សារ​ដើម​គរ​ថ្មី​) គ្រោង​នឹង​បើក​ដំណើរការ​នៅពេល​ឆាប់ៗ​ផ្សារនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី៣០ហិកតា ដែលនឹងក្លាយជាកន្លែងបោះដុំផលិតផលកសិកម្មដ៏ធំរវាងកម្ពុជា-ចិន ដើម្បីផ្គត់ផ្គង់តម្រូវការប្រជាពលរដ្ឋក្នុងស្រុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_xi4U2YYfRLcfv6YL7Yv9r2PeBoZ2rbABRT748bOheqcrSu6tKTs0ajnApdGhO_ST_lwprgeEzPNLPlQvqmkQLK20J5cME6Q0qTrsPa4wmuMR_893A5kTZLurhD8n6V0ClxGH0ZJVWhTSsK0A4ralsPhh3D0Snnvv4sx54vsz9ujeeRwxKa9S_TB0R5M/s780/photo_2023-02-01_23-08-18.jpgពិធីបើកសម្ពោធនេះធ្វើឡើងនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក វ៉ាង វិនធាន Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងមានការចូលរួមពីលោក លាំង អ៉ីហ្គ័ន (Liang Yiguang) អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃពិព័រណ៍អាស៊ាន-ចិន លោក ជូ ឡី (Zhu Lei) អធិការនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មតំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJfHRA8onBmPBcPTJdPo1MzlzHx7zfLdg8SsuVNpqhMIlxBMv6Uk_2y85pxrpjC5cQF8FjnFQ1LHzTOd1m0cvEIoUVKeYPHTvI8l9aTRTFJQq7m4j-kpwL6aAliK780A7UTANzo9mC53eQkQMCkFWLFZ5nnFvSqlXw8HgS0hN1g3ZkFkoGvNm18EWHucQ/s800/1.jpg

បើតាមថា្នក់ដឹកនាំផ្សារនេះ បានសង្ឃឹមយ៉ាងមុតមាំថា នៅពេលអនាគត នឹងកសាងផ្សារដើមគរថ្មី ឬផ្សារបោះដុំអាស៊ាន-អន្តរជាតិ ឱ្យក្លាយជាផ្សារបោះដុំជំនាញដ៏ធំជាងគេក្នុងរាជធានីភ្នំពេញ និងតំបន់អាស៊ាន ហើយនឹងបង្កើតទៅជាផ្សារចម្រុះដែលបោះដុំកសិផលនិងទំនិញផ្សេងទៀត៕