ប្រទេសឡាវ ៖ ក្រសួងអប់រំឡាវបារម្ភពីសុខភាពរបស់សិស្ស ខណៈបច្ចុប្បន្ន ប្រទេសឡាវបានប្រឈមនឹងអាកាសធាតុក្តៅខ្លាំង និងធូលីច្រើន ។ ក្រសួងអប់រំបានប្រគល់សិទ្ធិឱ្យនាយកសាលាទាំងអស់ផ្អាកការបង្រៀនសិស្សជាបណ្តោះអាសន្ន ករណីអាកាសធាតុក្តៅខ្លាំង ។

កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ក្រសួងអប់រំ និងកីឡាឡាវ បានជូនដំណឹងទៅកាន់ស្ថាប័នអប់រំទាំងអស់បង្កើនការប្រុងប្រយ័ត្នអាកាសធាតុក្តៅខ្លាំង, ខ្យល់ព្យុះ និងបរិយាកាសកខ្វក់ ដែលអាចប៉ះពាល់ដល់សិស្ស-និស្សិត, គ្រូបង្រៀន, បុគ្គលិកអប់រំ និងទ្រព្យសម្បត្តិរបស់ស្ថាប័នអប់រំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVl07PlKYyKTsuE-Zj6ebTTlMG0pinEoTbqbFhIPnEMgWyCHmYayRO7o5LjsvXUOjSXCaIys7ITnCMUKuFaVqG-xRu2qCTtzYmpNoRMpMBjv_he2RdMWXd-vxDaQ2NQs8i52TvGWH0veICPJX-uVBKVjrfBaXRMlJH4LnDw82zBW7hkZ1gHpOV5JXJRwk/s690/a-childs-notebook-1-690.jpg

ខ្លឹមសារក្នុងសេចក្តីជូនដំណឹងបញ្ជាក់ថា បើកន្លែងណាមានសីតុណ្ហភាពជាង៤០អង្សារសេ ដែលអាចប៉ះពាល់ដល់សុខភាពសិស្ស ជាពិសេស សាលាមត្តេយ្យ, សាលាបឋមសិក្សា ជាពិសេស បន្ទប់រៀនគ្មានម៉ាស៊ីនត្រជាក់ ឬកង្ហារ គឺនាយកសាលានោះត្រូវចៀសវាងការរៀបចំកម្មវិធីក្រោមកំដៅថ្ងៃ និងអាចផ្អាកការបង្រៀនសិស្សបណ្តោះអាសន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF96zGZNzzgBXJutai1DObmD7Nv5gtC0hxCLLMnUxM2yBZXvuCM4cVwg1uFj_4fEU8YvDwxR5UBVzsCgF8Z6-1QX_DXvd3bbRKlrKT80KMYNTTZHUFjO-nXdAt2grhOACGy5GU5u1eauQUcy-kq8QEnXPqec9Gptgi6saL03aq74ofVN-Fx5RsSk-ywLU/s1280/photo_2024-04-27_15-39-18.jpg

ក្រៅពីនេះ ត្រូវតាមដានលក្ខខណ្ឌអាកាសធាតុដែលអាចកើតព្យុះភ្លៀង, រន្ទះបាញ់ ឬខ្យល់ខ្លាំងនៅតំបន់មួយចំនួន ដែលអាចប៉ះពាល់អគារ និងឧបករណ៍ការបង្រៀន ។ សាលារៀនអាចប្រមូលសម្ភារៈផ្សេងៗទុកនៅកន្លែងមានសុវត្ថិភាព ដើម្បីការពារមិនឱ្យកើតគ្រោះថ្នាក់ដល់សិស្ស ករណីមានខ្យល់ព្យុះ, ផ្គររន្ទះ និងទឹកជំនន់ភ្លាមៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiLNUI7e2k9OTwDFSa_P1cax2pGqdC8vC9OS7WJiCBCZJ5Syd15r-0r_5orD7y5AHW8oiM4Ggf5nvVfWmHmHQRXbbvD5RhswjHPWDUlSK0B8nxlLulaP7g057v2Mo0WRAKyDdL1id0WI8YjBWwNs86CRVy0It0VIRt5m1AmMbaKFHzXhvu5M8qNBHn5KU/s1500/social_media.jpg

សេចក្តីជូនដំណឹងនេះបានជំរុញឱ្យនាយកសាលាតាមដានស្ថានភាពបំពុលបរិយាកាស និងធូលីតូចៗនៅទីកន្លែងនីមួយៗជាបន្តបន្ទាប់ និងរៀងរាល់ថ្ងៃ ។ បើមានការបំពុលបរិយាកាសខ្ពស់រហូតប៉ះពាល់សុខភាពសិស្ស, គ្រូបង្រៀន និងបុគ្គលិក នាយកសាលាអាចកំណត់វិធានការការពារផលប៉ះពាល់ ។ https://www.scidev.net/asia-pacific/wp-content/uploads/sites/4/Laos-women-with-umbrellas.jpg

វាជាការការពារផលប៉ះពាល់រយៈពេលវែង, លើកកម្ពស់ការយល់ដឹងពីការអភិរក្សបរិស្ថានក្នុងសាលា និងរៀបចំបរិវេណសាលាឱ្យក្លាយជាតំបន់បៃតង ដូចជា ៖ ដាំដើមឈើ, ទុកដាក់សំរាម និងហាមដុតសំរាមបំពុលបរិយាកាស ។ បច្ចុប្បន្ន តំបន់ជាច្រើននៅឡាវបានប្រឈមនឹងធូលីតូចៗ, បរិយាកាសកខ្វក់ និងមានសីតុណ្ហភាពកើនឡើងជាង៤០អង្សារសេ ៕