រូបសំណាក់«នាងសិលាចាំប្តី»មួយបានលេចឡើង ដើម្បីជាការសបញ្ជាក់អំពីភក្តីភាពរបស់នាងទៅកាន់ប្តី ដែលជាទីកន្លែងដែលនាងបានឈររងចាំ រហូតក្លាយជារមនីយដ្ឋានដ៏ទាក់ទាញការធ្វើដំណើរទេសចរណ៍ ។ រូបសំណាក់«នាងសិលាចាំប្តី» ដែលប្រជាជនខ្មែរមួយចំនួនធំបានយល់ច្រឡំថា កំពុងមានវត្តមាននៅលើឆ្នេរកែប ខណៈការលើកឡើងនេះគឺខុសទាំងស្រុង។
យោងតាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា រូបសំណាក់«នាងសិលាចាំប្តី»ពិតប្រាកដគឺស្ថិតនៅភូមិកំពង់វា ឃុំកំពង់សិលា ស្រុកកំពង់សិលា នៅលើទឹកដីនៃខេត្តព្រះសីហនុ។ ចំណែកឯ រូបសំណាក់ដែលអង្គុយនៅឆ្នេរកែប តាមពិតគឺជារូបសំណាក់«នាងស្រីសរ» ទៅតាមដំណាលរឿងព្រេងនិទានខ្មែរបុរាណទាក់ទងនឹងប្រវត្តិខេត្តកែបទៅវិញទេ។ លុះចំណេរ កាលក្រោយមកទៀត ទើបអភិបាលខេត្តកែបមុនបានស្ថាបនារូបសំណាក់«នាងសាច់សរ»នេះឡើងដើម្បីជាអនុស្សាវរីយ៍។
យោងតាមការគូសបញ្ជាក់ នាងសិលាបានទទួលមរណកាលនៅក្នុងខែវិច្ឆិកា ឆ្នាំ ១៩៧៦ ដោយសារតែបង្អត់អាហារ។ រូបសំណាក់នាងកំពុងតែឈរទូលស្លឹកចេក បានឆ្លុះបញ្ចាំងអំពីការរង់ចាំដ៏ស្ងៀមស្ងាត់ និងភក្តីភាពដល់ដង្ហើមចុងក្រោយ នៅតែមិនឃើញស្វាមីនាងវិលវិញឡើយ ដែលប្តីរបស់នាងទំនងជាបានស្លាប់នៅគ្រានោះទៅហើយ ពោលគឺក្នុងរបបខ្មែរក្រហម ឆ្នាំ១៩៧៦។.jpg)
រឿងរ៉ាវដ៏សែនកម្សត់មួយ ដែលបានរៀបរាប់ពីនារីម្នាក់ មានភក្តីភាពចំពោះគូជីវិត ដែលនាងចាំប្តី រហូតដល់ទៅក្លាយជាសិលា បានដក់ជាប់ក្នុងចិត្តរបស់មហាជន មានចិត្តអាណិតអាសូរ ដល់នារីម្នាក់នោះ ដែលមានចិត្តស្មោះត្រង់ ទៅកាន់ប្តីរបស់ខ្លួន សឹងថាក្នុងលោកនេះគ្មានទេ ស្នេហាបរិសុទ្ធបែបនេះ និងត្រូវបានចងក្រងជាបទចំរៀងផងដែរ គឺបទ៖ «សិលាចាំប្តី»ផងដែរ។ ទោះជាមានការបង្ហោះនូវស្នេហាកម្សត់មួយនេះក៏ដោយ ក៏គេមិនទាន់មានឯកសារ រៀបរាប់ពីដំណើររឿងនេះ អោយពិតប្រាកដនៅឡើយនោះទេ៕










