Home ព័ត៌មានអន្តរជាតិ អាកាសធាតុក្តៅខ្លាំងបណ្តាលឱ្យតម្លៃអាហារលើពិភពលោកកើនឡើងខ្ពស់

អាកាសធាតុក្តៅខ្លាំងបណ្តាលឱ្យតម្លៃអាហារលើពិភពលោកកើនឡើងខ្ពស់

34
0

បើតាមរបាយការណ៍ថ្មីរបស់ European Central Banl បង្ហាញថា អាកាសធាតុនៅលើពិភពលោកបានផ្លាស់ប្តូរយ៉ាងខ្លាំង ជាហេតុធ្វើឱ្យតម្លៃអាហារកើនឡើង៣,២% ក្នុង១ឆ្នាំ ។ ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២៤ របាយការណ៍នេះបានស្រាវជ្រាវពីតម្លៃអាហារ និងទំនិញផ្សេងៗក្នុង១ខែៗនៅប្រទេសចំនួន១២១ និងស្រាវជ្រាវពីសីតុណ្ហភាព និងកត្តាអាកាសធាតុដែលធ្វើឱ្យប៉ះពាល់តម្លៃអាហារផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6J4T78m8ltiGmi5u81OVpQEmhx1DMK4s2rXovQ7Lu8N6qFur-DXeQqkHzQZD87syAB7xQzE7gQke5kJIgTeWhqqhepOCbqOX_1gCMr1VsCW-l8qPCAQSp0t-GSSF8qoNzHtMVk9FmKzZBNVYsqVYS_p2oHwi7Q17GdG5IZUE0RbAl7KTCk-qZsx0cx64/s750/cornfield-drought-istock.png

របាយការណ៍នេះបញ្ជាក់ថា ពេលអាកាសធាតុកាន់តែប្រែប្រួលខ្លាំងធ្វើឱ្យបន្លែបង្ការ, គ្រឿងផ្សំ និងទិន្នផលកសិកម្មកាន់តែពិបាកស្វែងរក ហើយមនុស្សជាច្រើនលើពិភពលោក គ្មានអាហារសម្បូរបែប និងល្អសម្រាប់សុខភាពដូចមុន ឬអាចមានអាហារ តែមិនគ្រប់គ្រាន់ ។ ហេតុនេះ វាធ្វើឱ្យតម្លៃអាហារកើនឡើងចាប់ពី០,៩% ដល់៣,២% ក្នុង១ឆ្នាំ នៅឆ្នាំ២០៣៥ ហើយគ្រួសារនីមួយៗបានចំណាយប្រាក់កាន់តែច្រើនដើម្បីទិញអាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2UvJ6qv4cYDt8U5Ba5w7Idgw8aBxQoO0MJsUGWoWGMmnUG7nKHlKFRpeIcG9af0E2moEXHN6YLdYqYJ0Z1r5Fz2CUkoM13atWxJNtybD6gtTXm4PctSG4IEzeHY4qm8fiql143DR-lztr6zrNq1pLICfeWvdrNGKpbaPyqNFRGz8pI-x8ir1q6VnnRjU/s640/7a48b260-dffc-11ec-bdd9-8f7b64128555.jpg

នៅឆ្នាំ២០៦០ តម្លៃអាហារលើពិភពលោក នឹងកើនឡើងចាប់ពី២,២% ដល់៤,៣% ក្នុង១ឆ្នាំ ហើយប្រទេសទាំងអស់នឹងប្រឈមជាមួយបញ្ហាតម្លៃអាហារកើនឡើង មិនថាប្រទេសអភិវឌ្ឍន៍ ឬប្រទេសក្រីក្រ ។ រីឯប្រទេសនៅទ្វីបអាហ្វ្រិកនឹងរងផលប៉ះពាល់ខ្លាំងជាងគេ បើទោះជាទ្វីបអាហ្វ្រិកមានចំណែកតិចតួចក្នុងការធ្វើឱ្យអាកាសធាតុពិភពលោកប្រែប្រួលក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6A7P4Ixof6J9QolgqiqeahA_g3Df8dcdEaajSVgAlPklLVhAm5_DNZLwoDs8p1J-kAa7awkU-IH9gJKRGMi-9MDY8LL0YHQOl5rRhV9AaN7V8jhMLMrsuzLMxNp-8l2lAQnIFFqgrEudYYFylzt37iRDLhbS119OpPvgdIyZpro18Xb2TMR70p7U4Bx4/s1280/im-908318.jpg

គណៈកម្មការ Intergovernmental Panel on Climate Change (IPCC) បានប្រៀបធៀបទ្វីបអាហ្វ្រិកខាងលិចថា ជាចំណុចក្តៅនៃបម្រែបម្រួលអាកាសធាតុ និងព្យាករថា តំបន់នេះនឹងមានសីតុណ្ហភាពកើនឡើងខ្លាំង និងមានបរិមាណទឹកភ្លៀងតិចតួច ។ ហេតុនេះ កសិករជាងពាក់កណ្តាលនៅប្រទេសហ្គាណាបានពឹងផ្អែកលើការធ្វើកសិកម្មតាមធម្មជាតិ ត្រូវប្រឈមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6ekoNpS1mVaiyffXQJTlvchB10aXBngcgs-TdEVLfSuaYoRdt2WbQpEbdsxMOnax-Wh2PKq3IeX3NOgVLFtij56kvmxqlNGP-WBT9wXZP03Fa0s8B1bgbTraC7La54y3RRFFYtP8x6OyPbrrn8Dlsbo4rSndpCqbZfUfxDFCHNxxOD37Z_0h6ryTfB4k/s3937/JJAOAVYLP5JDJLXGRAG5KSUWFA.jpg

របាយការណ៍ដដែលបង្ហាញទៀតថា ពលរដ្ឋមានចំណេះដឹងពីបម្រែបម្រួលអាកាសធាតុនៅហ្គាណាបានកើនឡើង នឹងធ្វើឱ្យប្រទេសនេះមានស្បៀងអាហារគ្រប់គ្រាន់ បើទោះជាមានពលរដ្ឋតិចតួចបានសិក្សាពីអាកាសធាតុក្តៅក្តី ។ វាបញ្ជាក់ថា ពលរដ្ឋរងផលប៉ះពាល់បានយល់ច្បាស់ពីសីតុណ្ហភាពផ្លាស់ប្តូរ នឹងអាចដោះស្រាយវិបត្តិនេះ ៕