Home ព័ត៌មានអន្តរជាតិ ប្រទេសទាំង ១០ ដែលមានជនអន្តោប្រវេសន៍ច្រើនជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៤

ប្រទេសទាំង ១០ ដែលមានជនអន្តោប្រវេសន៍ច្រើនជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៤

53
0

អន្តោប្រវេសន៍ គឺជាចលនារបស់ប្រជាជនអន្តរជាតិពីប្រទេសកំណើតទៅកាន់ប្រទេសទី២ ឬអាចបន្តពីប្រទេសទី ២ ទៅកាន់ប្រទេសទី ៣ ដើម្បីចូលទៅរស់នៅ គេចពីសង្គ្រាម ស្វែងរកការងារ ស្វែងរកភាពរុងរឿងខាងសេដ្ឋកិច្ច បន្តការសិក្សា ជួបជុំគ្រួសារដែលនៅឯបរទេសនោះជាដើម។ ទោះជាយ៉ាងណាសមាមាត្រនៃជនអន្តោប្រវេសន៍គឺបានប្រែប្រួលគួរឱ្យកត់សម្គាល់ពីប្រទេសមួយទៅប្រទេសមួយ និងសម្រាប់ហេតុផលមួយចំនួន។ ដូច្នេះហើយតើអ្នកដឹងទេថា ប្រទេសណាដែលមានជនអន្តោប្រវេសន៍ច្រើនជាងគេបំផុតនៅលើពិភពលោក?

១.សហរដ្ឋអាមេរិក៖ ប្រទេសនេះបានទទួលជនអន្តោប្រវេសន៍ឱ្យរស់នៅក្នុងប្រទេសខ្លួនដោយស្របច្បាប់ចំនួន ៥០.៦ លាននាក់ នេះបើយោងតាម World Population Review។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCRfT1hsAM24n_26PV2pneriyOwRFE8wnzzUN-_7e_EHTJIO8uDQ25NX-5_wStq-iwqSmDfH8CwUY_neXj7i1pNPMRFjbJmJx5Bp8fO72tSnkGiZtcGlhraD1howmsewRyVYMdi4-CtlDiYiKowTbd6G2CaOeAczuZkNLd0FNLfPjFyyUIUAN6StA4FLo/s1110/230412121505-migrant-boat-tunisia-file-2022.jpg

២.ប្រទេសអាល្លឺម៉ង់៖ ប្រទេសអាល្លឺម៉ង់ជាប់ចំណាត់ថ្នាក់លេខ ២ ជាប្រទេសដែលមានជនអន្តោប្រវេសន៍ច្រើនជាងគេបំផុតនៅលើពិភពលោក ដោយមានចំនួន ១៥.៨ លាននាក់គិតត្រឹមឆ្នាំ ២០២៤។

៣.ប្រទេសអារ៉ាប់ប៊ីសាអូឌីត៖ ប្រទេសនៅអាស៊ីនេះវិញក៏មិនធម្មតាដែល ដោយមានជនបរទេសស្នាក់នៅចំនួន ១៣.៥ លាននាក់ ជាប់ចំណាត់ថ្នាក់លេខ ៣ ជាប្រទេសដែលមានជនអន្តោប្រវេសន៍ច្រើនជាងគេបំផុតនៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWWm6YFENjYqR9tGujctPMwlfZKuoWdn3SM-wW1zzX59kzBiXZqpzewb4qquFPpBr4JOta5HS7-l7WBOw8bkZuVGaRYUnalsB9RtMp0OXocmYh0_ljdE4WEDP9TViJXKwWHVb03GX-xdQJVWwT8B2Vffp6cXf9UJn4uoUDv8BYcrB6743ilE59tbIkNuM/s1920/hungary-immigrants.jpg

៤.ប្រទេសរុស្ស៊ី៖ ប្រទេសធំជាងគេបំផុតលើលោក គ្រប់គ្រងដោយពូទីន មានចំនួនជនអន្តោប្រវេសន៍ប្រមាណ ១១.៦ លាននាក់គិតត្រឹមឆ្នាំ ២០២៤។

៥.ប្រទេសអង់គ្លេស៖ ចក្រភពអង់គ្លេសមានជនអន្តោប្រវេសន៍ចំនួន ៩.៤ លាននាក់ ដែលជាប់ចំណាត់ថ្នាក់ទី ៥ នៅលើពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg39PQt-Ngn23qKn6BEjPHIxQRrPnn_5avdsEw-_Xis9T_2Fz38AilmHiAZw37rPrDNP8INC929YA6Ev7mBUwszy1IKZFwGMdvZeaBMx82rE0AKOoCn8v_L4ojU-K29eQgfWhPaPInzjo7xz6TEQsJzvPi0w2fmFErQ37DMsT79Jt48PaZUn2TWbbc0y5U/s800/LYNXNPED8D1J3.jpg
៦.សហព័ន្ធអារ៉ាប់រួម៖ ប្រទេសនៅអាស៊ីនេះវិញបានទទួលជនអន្តោប្រវេសន៍ចំនួន ៨.៧ លាននាក់មករស់នៅស្របច្បាប់គិតត្រឹមឆ្នាំ ២០២៤។

៧.ប្រទេសបារាំង៖ ប្រទេសទ្វីបអឺរ៉ុបនេះវិញក៏មិនធម្មតាដែរ បានបើសិទ្ធឱ្យជនបរទេសចូលស្នាក់នៅដោយស្របច្បាប់ ប្រមាណ ៨.៥ លាននាក់ជាប់ចំណាត់ថ្នាក់ទី ៧ ជាប្រទេសដែលមានជនអន្តោប្រវេសន៍ច្រើនជាងគេបំផុតនៅលើពិភពលោក។

៨.ប្រទេសកាណាដា៖ ប្រទេសនេះបានទទួលជនអន្តោប្រវេសន៍ចំនួន ៨ លាននាក់ឱ្យមកស្នាក់នៅដោយស្របច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTheIxtWMKJoyVCGQ39AqGB9jvd2h1T47RMqDXECToCeZKjg5sZl3fWYpqPWa5V_e4WeLXGybi6Fb1152CHB43XMPFUybAGt_L0d3A_P2ceEh84PFZgKkbQPDpUxpL4IYaibtGknV0tcc02xbDXeFNUY0qnTpxbcy9usbszp0AkbL-jm3ArE6uaPWn5dk/s1920/migrants-europe.jpg

៩.ប្រទេសអូស្ត្រាលី៖ អូស្ត្រាលីជាប់ចំណាត់ថ្នាក់លេខ ៩ ជាប្រទេសដែលមានជនអន្តោប្រវេសន៍ច្រើនជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងចំនួន ៧.៧ លាននាក់គិតត្រឹមឆ្នាំ ២០២៤។

១០.ប្រទេសអេស្ប៉ាញ៖ ប្រទេសអេស្ប៉ាញគឺជាប្រទេសអឺរ៉ុបចុងក្រោយដែលមានជនអន្តោប្រវេសន៍ចំនួន ៦.៨ លាននាក់។

គួរបញ្ជាក់ដែរថា ជនអន្តរជាតិប្រវេសន៍ទាំងនេះ ភាគច្រើនបានចាកចេញពីប្រទេសមួយចំនួននៅតំបន់អាស៊ីដូចជា ឥណ្ឌា ចិន ស៊ីរី បង់ក្លាដេស ប៉ាគីស្ថាន ហ្វីលីពីន និងអាហ្វហ្កានីស្ថានជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHsCwJAobbwMb-I0vihmK-mSevtjYs3w0B55xR564NuSGszvxKfeYbhpHq7iQu3E_pEV5qzDz8mNaX3_mpu4wQbBF_Yqz0lf0eTdbL7sOmk6JqlCpp2pnGthkaRxRwdOJFQgPUdwASdp4YdWti65Gda-0trB6yQzHSrNBDPYLsxdkdZYTW4OtqVr4P7TU/s800/weblog03122018-1.jpg