Home Blog Page 1098

សា្ថប័ន Miss Grand Ratanakiri ចេញមកបញ្ជាក់រឿង ម៉ាច ដាវី ខណៈមានមតិថា«គេចវេសពីការពិត»

0

ប្រិយមិត្តតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា ម៉ាច ដាវី តំណាងឱ្យខេត្តរតនៈគីរី មានគេទម្លាយរឿងឯកជនធ្លាប់រៀបការហើយ និងតួលេខអាយុខុសប្រក្រតី។ បន្ទាប់ពីរឿងក្តៅគគុកនេះកក្រើកពេញបណ្តាញសង្គមស្ថាប័ន Miss Grand Ratanakiri ចេញមកច្រានចោលថាជារឿងមិនពិតជុំវិញពិធីមង្គលការ និងអាយុរបស់ ម៉ាច ដាវីដោយត្រៀមនឹងបង្ហាញព័ត្តុតាងដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ ម៉ាច ដាវី។ ទោះយ៉ាងណា ងាកទៅកាន់អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា គេចវេសពីការពិត ដំរីងាប់យកចង្អេរមកបាំងក៏មិនកើតដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi76GOh6Ht_Bl4MnNY62IugQQCLU_tzIXbDrvd2RB-pM78Xl-WfJKTH65pUh6144INGo9KnkBC03G3dXNHVF-SNw0UHmEkg2hyphenhyphenhjfl3oZvBL88IgCe4LA7ClyHAXZMFDm37rLDZxyoKEfmMmc1hkkshMxlaryFYYiVFT-gVFcEs0Fgo4H_qolcET7vnPKc/s2048/image_2024-06-11_10-17-35%20(2).png

នៅល្ងាចថ្ងៃទី១០ មិថុនា ផេក Miss Grand Ratanakiri បានចេញមកបំភ្លឺជុំវិញព័ត៌មានរឿងអាស្រូវរបស់ ម៉ាច ដាវី ដែលត្រូវបានគណនីហ្វេកប៊ុកមួយឈ្មោះថា «Dariya Kun» ចេញមកបកអាក្រាតថាបេក្ខភាពរូបនេះធ្លាប់រៀបការកាលពីឆ្នាំ២០២២ និងតួលេខអាយុខុសប្រក្រតី។ តាមសេចក្តីជូនដំណឹងរបស់ស្ថាប័ន Miss Grand Ratanakiri បានឱ្យដឹងថា «សូមអរគុណទស្សនិកជនអ្នកគាំទ្រទាំងអស់ដែលបានអត់ធ្មត់ក្នុងការរងចាំការបកស្រាយពីកញ្ញា ម៉ាច ដាវី Miss Grand Ratanakiri 2024 ជុំវិញរឿងរ៉ាវរូបថត ,វីដេអូ និងព័ត៌មានដែលត្រូវបានបង្ហោះលើបណ្តាញសង្គមមុននេះ។ យើងនឹងធ្វើការបកស្រាយបង្ហាញការពិត ភ្ជាប់ដោយភស្តុតាងពាក់ព័ន្ធ ទៅនឹងករណីនេះ។ ជាមួយគ្នានេះយើងសូមច្រានចោលព័ត៌មានមិនពិតជុំវិញពិធីមង្គលការ និងអាយុ របស់ កញ្ញា ម៉ាច ដាវី ដែលត្រូវបានចែកចាយមុននេះផងដែរ។ លិខិតបញ្ជាក់ភាពនៅលីវ របស់នាងនឹងត្រូវបង្ហាញក្នុងពេលឆាប់ៗនេះដើម្បីបញ្ជាក់ភាពស្អាតស្អំជូនកញ្ញាឯករបស់យើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiebl5VZF3iqR1s7guiBSGo9_o7g6Wv2QXyzOtE6WuP2l1q63AxMUh6mATRCWuL6gQerz5-fDKd1HSM9hFLwzwczgI5bLq9vwZ7DwrCsLcIjWLIIWT-IaY2QEq4V137rkSxnN71yHYyiHNeOUEEujOybrgzdNH7-LIfeOTkn1kVyNEY6zsDJRpwHWiRB1s/s960/image_2024-06-11_10-17-37%20(2).png
ប្រភពដដែលបញ្ជាក់ទៀតថា «ក្នុងនាមជាអ្នកគ្រប់គ្រងកម្មវិធី Miss Grand Ratanakiri សូមឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមបញ្ឈប់រាល់សកម្មភាពនៃការចែករំលែកព័ត៌មានមិនពិត និងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យអសីលធម៌មកកាន់កញ្ញាឯកយើង ហើយយើងក៏នឹងធ្វើចំណាត់ការទៅតាមផ្លូវច្បាប់រាល់សកម្មភាពទាំងឡាយណាដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ របស់កញ្ញា ម៉ាច ដាវី និងស្ថាប័នយើង ។ ក៏សូមថ្លែងអំណរគុណចំពោះអ្នកគាំទ្រ ទស្សនិកជនដែលបានជឿជាក់ និងគាំទ្រមកកាន់កញ្ញាឯកនិងស្ថាប័នយើង ដែលដែលនេះជាកម្លាំងចិត្តសម្រាប់ពួកយើងបន្តបេសកកម្មចូលរួមប្រកួតឈរលើស្មារតីស្មោះត្រង់យុត្តិធម៌ក្នុងកម្មវិធីMiss Grand Cambodia 2024»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPhzlWHX45GH1mLjLqRSEtNoPgWPA__zRmlrotBwqPDHWfbdFxZjBEHpUDrrFwmMI6_L3DTFMfHw_WkqkPQUJzUuyczCBJLS2Xwgfiuv4sxP1urN5sXaUVv7Zwd_7ilkAWIWsitQuiwrxmOWRZtMYAdICe9Oycc4-jGyfdaRfnnrpxwjAm6Mh7Ga9TV8g/s2048/image_2024-06-10_09-23-04.png

ទោះយ៉ាងណាការចេញមកបញ្ជាក់នេះក៏ធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិផ្សេងៗមានទាំងការគាំទ្រនិងមិនគាំទ្រដោយអ្នកខ្លះថាគេចវេសពីការពិត។ គណនីមួយបានលើកឡើងថា «សាលាឃុំសង្កាត់ ទោះបីលែងគ្នាឬយ៉ាងណាក៏អាច ចុះលិខិតនៅលីវបានដែរ ទោះគាត់រៀបការរួចក៏ដោយ ក៏មិនអាចលាក់ប្រព័ន្ធទិន្ន័យ របស់សាលាឃុំ ដែរបញ្ចូនទៅសាលាស្រុក ខាងស្រុកបញ្ចូនទៅខេត្ត ខេត្តបញ្ចូនឈ្មោះទៅដល់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ចង់ដឹងច្បាស់មេឃុំចៅសង្កាត់បញ្ជាក់បាន មេភូមិក៏បាន ការឬមិនការ ។ មួយទៀតចង់ដឹងច្បាស់ បើកការស៊ើបអង្កេតមើល ការមែនឬអត់ សំបុតនៅលីវចង់បញ្ជាក់១០០ដងទៀតក៏បាន ។ នេះសូមនិយាយបែបបទរដ្ឋបាលសាលាឃុំសង្កាត់ទេ ដោយផ្អែកលើការស្នើសុំចុះឈ្មោះភាពនៅលីវ តែរូបថតនិងភស្តុតាងមានទាំងអស់ ទទួលស្គាល់ឬអត់ មានតែស៊ើបអង្កេតទើបដឹងច្បាស់ ។ កុំជេរខ្ញុំ ខ្ញុំនិយាយឱ្យយុត្តិធម៌តែជេរខ្ញុំ ជេរវិញហើយ ខ្ញុំមកនិយាយនេះជាអ្នកធ្លាប់ជួបបញ្ហាហ្នឹងផ្ទាល់ ។ សូមលុបបំបាត់ចោលមនុស្សខូចកុហកភូតភរដើម្បីប្រយោជន៍ផ្ទាល់ខ្លួន បើមិនគិតពីមុខមាត់ជាតិ លើឆាកបវរកញ្ញាឯក MGIទេ គឺយើងប៉ះពាល់កិត្តិយសជាតិណាស់ កម្ពុជាខំសាងវិស័យនេះមកយ៉ាងលំបាក តាណាវ៉ាត់បើដឹង ដកចោលដូចស្ពៃ ស្មានលាក់គេជិតមែន ដំរីងាប់យកចង្អេរមកបាំងម្ដេចនិងជិត ។ សូមឃើញខុសថាខុស ត្រូវថាត្រូវ ទើបវិស័យនេះទៅមុខទាន់គេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRZ1Zb89r19mv-oAfy69hIRFY4ewn22vBHv1WDg-FHbdQtWlduE9N0kTLmOAaEPsshpj7alFO8cafDtYh3J0hXd89rfpgA5JQPqGc9hMx5neUQh3zKCaIAgRkv36jShD1twhWr3kMw7GDGMDe0hWby-cEJkW1yxZ9o36akuoyxJ7ZwVbVs4jK7PcaI8z8/s1242/image_2024-06-10_09-23-08.png

គណនីផ្សេងទៀតលើកឡើងដែរថា «បកស្រាយរឿងអាយុផងបង ដែរគេយាយថាកាលគាត់ប្រកួត MUC 2020 មានអាយុ 25 ដល់ចូលប្រកួត Grand 2024 មានអាយុ 26 Fanតឹងត្រូងណាស់ប្រកួតជិតចប់ហើយបែរជាមានរឿង,អ្នកផ្សេងទៀតថា ត្រឹមលិខិតបញ្ចាក់ភាពនៅលីវ ចង់ការ100 ដងក៏នៅអាចបញ្ជាក់បាន បើគាត់អត់ចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់។ តែបើវីដេអូរនិងរូបភាពវាជាភត្តុតាងមិនអាចប្រកែកបាន ទៅអន្តរជាតិគេអត់សើររើមែន?, កាន់តែអស់សំណើចនៅពេលដែរខំប្រកែកកិច្ចវេសពីការពិតបែបនេះ?????????កុហក់គេបាន តែកុហក់ខ្លួនឯងមិនបានទេ អ្នកនៅក្នុងវិស័យនេះអ្នកខ្លះគេដឹងហើយថារឿងវាម៉េចយ៉ាងម្ដេច ? ហើយច្បាប់ក្នុងវិស័យនេះក៏គេបានចែងដែរ ។បើវាជាការពិតវិញបងបកស្រាយយ៉ាងណា? , ចុះអាយុគាត់? ដំរីងាប់យើងយកចង្អេរមកបាំងកើតទេ រឿងវាបម្រុងនិងកើតឡើងហើយ ទៅមុខទៀតក៏នៅតែកើតឡើងដែរ។ យ៉ាងណាក៏ចូលរួមសោកស្តាយ»៕

សេចក្តីជូនដំណឹង(លើកទី២) ស្តីពីការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់សេវាសម្អាតអគារ ឆ្នាំ ២០២៤

0

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុនផ្គត់ផ្គង់សេវាសម្អាតអគារ ឆ្នាំ២០២៤ (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នក ផ្គត់ផ្គង់សេវាសម្អាតអគារ ឆ្នាំ ២០២៤ ជូនទីស្តីការក្រសួង ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានអាសយដ្ឋានស្ថិតនៅដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ ៣០៥ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពី ថ្ងៃ ទី១១ខែ៧ថុនា ឆ្នាំ ២០២៤ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទំនាក់ទំនងលេខ ០១១ ៤៥៥ ៧៧៥)។

ការបើកសំណើដេញថ្លៃនឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមអាសយដ្ឋានខាងលើ វេលាម៉ោង…ពភាពពង្រីកថ្ងៃទី ២៦ ខែ ឆ្នាំ ២០២៤។ ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃបានតែ មួយគត់។

ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-LO8bMfvmXdOklwzReKxLTthoKU69pNltQp9Bc9D8GtrXP7og8GjOrekC1eGm0gBgaQQJc2x5_JwWaJbSp2Z1T9TchmTdFG_7YGamsbsoyObxkWsz_RTi6ICISOlH7dvyubGcGDGgzJ-tO2vi3l02MWiwQdXNLg-nur89tsCiAPHjHEa466O3lIfqK10/s7015/%E1%9E%9F%E1%9E%87%E1%9E%8E-%E1%9E%9F%E1%9F%81%E1%9E%9C%E1%9E%B6%E1%9E%94%E1%9F%84%E1%9E%9F%E1%9E%87%E1%9E%BC%E1%9E%8F%E1%9E%9B%E1%9E%BE%E1%9E%80%E1%9E%91%E1%9E%B8%E1%9F%A2.jpg

សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ការបន្ថែមមុខងារលើប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ឆ្នាំ ២០២៤

0

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុនផ្គត់ផ្គង់ការបន្ថែមមុខងារ លើប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ឆ្នាំ ២០២៤ (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជី ត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដាក់ឱ្យ ពិគ្រោះថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់ការបន្ថែមមុខងារលើប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ឆ្នាំ២០២៤ ជូនទីស្តីការក្រសួង ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានអាសយដ្ឋានស្ថិតនៅដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ ៣០៥ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពី ថ្ងៃទី១.១…ខែ…មិថុនា… ឆ្នាំ ២០២៤ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទំនាក់ទំនងលេខ ០១១ ៤៥៥ ៧៧៥)។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuUIwnlMVd1RgMafiEqdBIrzgugGMkTGUat8-0G17EHenJswNbmQWk2IVvWs4Z2hb3qmb-e89G8-IjENz_i8mKypjUo1TLDQThNQmli-CRQN1nYApHug_ocmlLzLIau7akcccK4eR71RWlvbneJ0belyV4HcY29gk6Zt7Q4gNIqrS050wdLZkgSHTH5HE/s7015/%E1%9E%9F%E1%9E%87%E1%9E%8E-Softwarw-%E1%9E%93.%E1%9E%94%E1%9E%BB%E1%9E%82%E1%9F%92%E1%9E%80%E1%9E%9B%E1%9E%B7%E1%9E%80.jpg

ជាង Makeup សក់ត្រឡោកណាអ៊ីចេះធ្វើឱ្យ ព្រះកាយច័ន្ទ ឆេះឆួលយ៉ាងនេះ

0

មិនដឹងថាជាង Makeup រូបណាមានបញ្ហាចម្រូងចម្រាសជាមួយគ្នាទៅលើរឿងអ្វីស្រាប់តែ ព្រះកាយច័ន្ទ បោះសម្តីចុកៗមិនសំចៃមាត់ព្រោះតែតាមខាំនាងមិនលែងទាំងនាងខំBlockចោលហើយ។ ព្រះកាយច័ន្ទ បានប្រាប់ភិនភាគជាង Makeup នោះជាភេទទី៣ ក្បាលត្រឡោកការងារ Makeup តែផុសរករឿងតែគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs-AywoxWSTre_ZxXlhnOF26vFOuPM7HtmOoE4ZmKPHv4zRNkjuSrB7tncZDBd_jywl8nMmQPce5tUSWq7x_GSRb3NxyKmPkCDWMT5X8UFsLKE4lqY2Zg4eHJBusdm615II0S4yC2_eux8T_yx01KAAroDB-SndQdOdDRbIbUsJWyVEqYr753OS8dhsY0/s2048/image_2024-06-01_11-24-39%20(2).png

ជឿជាក់ថាអ្នកតាមដានវិស័យសិល្បៈជ្រាបមកហើយថា ព្រះកាយច័ន្ទ គឺជាសិល្បការិនីដ៏មានទេពកោសល្យមួយរូបទាំងការសម្តែង ពិធីការិនី បើកក្លិបបង្រៀនក្មេងៗជំនាន់ក្រោយទាំងសិល្បៈបុរាណ និងសម័យ ធ្លាប់ប្រកួតចម្រៀង និងជាអតីតម្ចាស់មកុដ Miss Grand ភ្នំពេញទៀត។ ព្រះកាយច័ន្ទ កាន់តែល្បីរន្ទឺនៅពេលហាក់ចូលបប្រឡូកវិស័យបវរកញ្ញាបើទោះបីជាកន្លងមកនេះមានមតិខ្លះចោទនាងថាជាមនុស្សអំនួតក្តីនិងមតិខ្លះទៀតថានាងចូលមកក្រឡុកវិស័យមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijpTmf4IYAtWQuWQsEkEnUtfPCzQNhyJ73Vw09Dtj6741Uq_7e7FqBwg6uoTe_IRlp253Cht7hyphenhyphenH5c-9yuJXoVhoHgGVRDTPvwoDg9nIDyQIzGiqLfSKNClCdpQfS-r0FGjJTWv0ZpToaFXUuY92CRSHgAeaRVk0dTPfMDinfNSZXdxdw9I4UuTqxF1LA/s2048/image_2024-06-01_11-24-40.png

ថ្មីៗនេះពោលគឺនៅយប់ថ្ងៃទី១០ មិថុនា ស្រាប់តែ ព្រះកាយច័ន្ទ ចេញមកបង្ហោះសារមួយយ៉ាងក្តៅគគុកនិងបោះសម្តីធ្ងន់ៗទៅកាន់ជាង Makeup មួយរូបដែលមានសក់ត្រឡោកតាមខាំនាងមិនព្រមលែងទាំងនាងអហោសិកម្មឱ្យហើយ។ ព្រះកាយច័ន្ទ បានសរសេរថា «ខ្ញុំបានអហោសិកម្មឱ្យបងរួចហើយណាបងខ្ទើយMake up ក្បាលត្រឡោកការងារMake up ( តែpostរកតែរឿងគេ )ដោយBlockបងចោល ហើយមិនពាក់ព័ន្ធនឹងបង តែចំណែកបងវិញវាចេះតែយ៉ាងមិចក្នុងខ្លួនបានខាំគេមិនលែងសោះចឹង »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJzYKRScZGitNoD6XL2mmayIVWhe3Gtz-4fP5if5-zx6MGX5cTBE2a8zipl5MnClmwOpcSrts0VcpqaThVBis5Fs-2kdfnRcIfdU6PufzTD73bmLuS7ALNRlKkrodeGJ4AYbhQtY0g9lq0ZG0J-uEn5EbyBOHwNfwHSBmO9BYvduCnvu6CZWiUZdcCFuA/s2048/image_2024-06-01_11-24-41.png

អតីត Miss Grand ភ្នំពេញរូបនេះបានបន្ថែមទៀតថា «ចង្អុលដៃ10 Version 2 soon កុំឱ្យខ្ញុំដឹងថាមានអ្វីដែលពាក់ព័ន្ធនឹងខ្ញុំជាបន្ត ស្អប់ខ្ញុំBlockខ្ញុំចោល ហើយកុំយកខួរដ៏កង្វក់របស់បងមកខ្វល់ពីរឿងខ្ញុំទៅវាចប់ ហើយរស់រាងខ្លួន។ បើមានលើកក្រោយខ្ញុំនឹងមិនទប់ទៀតទេ លើកក្រោយទោះបងមិននិយាយឈ្មោះខ្ញុំចំក៏ដោយ ក៏ខ្ញុំនិយាយឈ្មោះបងឱ្យចំដែរដើម្បីឱ្យរឿងវាឆាប់ចប់ កុំខ្លាំងបានតែក្រោយខ្នងគេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG2M0qthXOL2KPzCgi6Y8gfofkeKpOEQtuPohxVQ4j2x0ki2cWS0nqqKsiSS-cARMbmReWdwq1WMrn-EdMkeS9i3BF_eql8DDtftPjvGk98AEOJKzDpNmMiA0NmrBj1FU1jt3RswtmhmVYCFvj0vfc2jkgOF6b43pkbT81DRuwhnbGhsDJoc81R9wirx8/s2048/image_2024-06-01_11-24-43.png

ទោះយ៉ាងណា អ្នកគាំទ្រមិនដឹងថា ព្រះកាយច័ន្ទ ចង់សម្តៅទៅកាន់ជាង Makeup រូបណាទេដែលមានក្បាលត្រឡោក ហើយមិនដឹងថាអ្នកទាំងពីរមានបញ្ហាអ្វីនឹងគ្នារហូតដល់នាងឆេះឆួលបែបនេះរហូតដល់ ព្រះកាយច័ន្ទ ចេញមកព្រលះមិនសំចៃមាត់បោះសម្តីធ្ងន់ៗមិនដឹងសាមីខ្លួនស្តាប់ហើយមានអារម្មណ៍បែបណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinmaHFUzk_EBLgR3rogr28ejkdLpYTi_Rq918Vfk9rElh9gEozgwtxhjeeeCX8Tt68pVMXZE6RMAaZkteBrG4IwvowODagxxePyKftDVBYnsCZKtdjvjUR955iIEZhQEdjBXBgClpO963pFK-ScHCPivvifhyphenhyphenGfcvA90tvoA7pKr0RIRVt9p4fjjLk4I4/s1440/image_2024-06-01_11-24-42.png

គួរបញ្ជាក់ថា ព្រះកាយច័ន្ទ ជាអតីតបវរកញ្ញាមួយរូបដែលត្រូវអ្នកមួយចំនួនលើកសរសើរដែរថានាងជាមនុស្សនិយាយត្រង់ៗមិនចេះអែបអម ឃើញយ៉ាងមិចថាយ៉ាងនោះ។ កន្លងមកនេះ ព្រះកាយច័ន្ទ ក៏បានទម្លាយប្រាប់ទស្សនិកជននៅក្នុងកម្មវិធីមួយដែរថាវិស័យបវរកញ្ញាពិតកាប់ចាក់ច្រណែនឈ្នានីសសាហាវជាងនៅក្នុងរឿងភាគទៅទៀត៕

ហេង វិសាល ជូនពរថ្ងៃកំណើតបែបនេះទៅកាន់ ជា ស្រីនា ក្នុងឆ្នាំដំបូងបានក្លាយជាប្តីប្រពន្ធនឹងគ្នា

0

ហេង វិសាល បានបង្ហោះសារជូនពរ ជា ស្រីនា ជាភរិយាក្នុងថ្ងៃខួបកំណើតពោរពេញដោយអារម្មណ៍ផ្អែមល្អែមអមដោយការលេងសើចតិចតួចធ្វើឱ្យអ្នកគាំទ្រអ្នកទាំងពីរញញឹមបិទមាត់មិនជិត។ នេះជាឆ្នាំដំបូងរបស់ ហេង វិសាល ជូនពរ ជា ស្រីនា ក្នុងនាមជាប្តីប្រពន្ធនឹងគ្នា។

នៅថ្ងៃទី៩ មិថុនា គឺជាថ្ងៃកណើតរបស់ ជា ស្រីនា Influencer ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា ហើយឆ្នាំនេះនាងឈានចូលដល់អាយុ២៤ឆ្នាំ។ ក្នុងថ្ងៃដ៏ពិសេសនេះ ហេង វិសាល ដែលជាស្វាមីល្អមួយរូប បានបង្ហោះជូនពរខួបកំណើតទៅកាន់ ជា ស្រីនា ជាភរិយាជាមួយរូបថតជាគ្រួសារ និងអមពាក្យពេចន៍ដ៏ផ្អែមល្អែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvfg6kuVTOw6poPe0MH_BXJooi62fbiwFMknwuHdeV-NO9xnOxBTjqDlPVNAAColdZlAOpjfM5-bZH6Sd_KLE584EeVzxVuyY9T0_nGuELKjRBN0dbwuPwGXK5zAGO-1J6ue8flIPPEmugKsGdbhyphenhyphenPayEQxIXP1LOEuIHxNmjl3tCNYfsdXjBurSdxOdc/s2048/image_2024-06-10_16-46-46.png

ហេង វិសាល បានសរសេរ ថា «រីករាយថ្ងៃកំណើតប្រពន្ធសម្លាញ់,បងរកនឹកSurpriseអ្វីអត់ឃើញទេ ចឹងមានតែSurpriseរូបចុងក្រោយក្នុងAlbumនេះដល់អូនហើយ។ សម្រាប់បងអូនគឺជាបងស្រីដែលល្អ កូនស្រីដែលល្អ យុវជនដ៏ល្អ សង្សារល្អ គូដណ្តឹងល្អ ប្រពន្ធល្អ កូនប្រសារ ប្អូនថ្លៃ បងថ្លៃល្អ ។ អូនតែងតែគិតពីគេ ហើយតែងតែជួយគេ ចិត្តអូនពិតជាធំ និងទូលាយណាស់ បងសឹងតែមិនជឿទេបើអត់បានជួប»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQCyecgI3Cr9VORCs1H05DRi64bhkbXLAM70Zg6s9eL7R0VorVRjwMDfb6_3OVx4uy5PDyvkM7rRCDBA4nRLu4nu1teodWmPnw0PgQngBVzeNzB1j9XXdlDfQuE70aRV65puENoZWShevsCF81VEGDsPv5KzIwp6S2a_HNjEoFCyxZDaSXhYNrFF5FG4Q/s2048/image_2024-06-10_16-46-47.png

Influencer ដ៏ស្រស់សង្ហានេះ បានបន្ថែមទៀតថា «សម្រាប់បងអូនពិតជាល្អខ្លាំងណាស់ បងពិតជាសំណាងណាស់ដែលបានអូនជាប្រពន្ធ អរគុណអូនដែលតែងតែលើកទឹកចិត្តបង យល់ពីបង ហើយនឹងផ្តល់ក្តីស្រឡាញ់ដ៏បរិសុទ្ធមួយដល់បង បងចង់ប្រាប់ថាបងទទួលបានគ្រប់យ៉ាងនិងចាំក្នុងចិត្តរាល់ទង្វើរបស់អូន។ ហើយអរគុណដែលបានចូលមកកូរក្នុងជីវិតរបស់បង បើអត់អូនជីវិតបងពិតជាក្លាយជាតាចាស់វ័យ២៩ឆ្នាំម្នាក់មែនហើយ អរគុណដែលចូលចិត្តនាំបងលេងអីឆ្កួតៗ វាពិតជាសប្បាយមែន នេះប្រហែលជាគុណសម្បត្តិដែលមានប្រពន្ធចរិត cute»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8rrDOg0NYbH1n10tRrd0vE_qkrw_DcIJyIiQyX06mcK3a_4FpamhRCYah4tAeL93wyfMrCWDkvGzgbiI7yHK9Pa7p5v3MJgKUJZM-9UIVrulHcmu4kssVVJXP1JIuyZaOQYoAbuC1lWYc7jSWbmEp3HVRolrqmLIm0dvfliS-4fBYaTPA17pDjtGQUcE/s2048/image_2024-06-10_16-46-49.png

ការជូនពរពីសំណាក ហេង វិសាល ទៅកាន់ ស្រីនា បានធ្វើឱ្យអ្នកគាំទ្របង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងចំពោះប្តីប្រពន្ធមួយគូនេះមានឈ្មោះល្បីល្បាញ ល្អទាំងព្រមចូលចិត្តធ្វើបុណ្យ មិនបំពុកសង្គមដើម្បីតែភាពល្បីល្បាញឡើយ ខណៈការជូនពរថ្ងៃខួបកំណើតនេះជាឆ្នាំដំបូងដែលអ្នកទាំងពីរជាប្តីប្រពន្ធនឹងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5sXeAzZRaJb6j1nq55AJPnTaZIsSkm8SdnS06Uk6vEV7C16MNnOicT5K6B9fAYs7saaIG7jU9vSjJzUi6ZGUF804SwZYk2NLBzTICRAKMGLC5I89qC0pssvfg0I5WnWNkrxr1J8G8JN5sfxcVempiCGmZjOKB2bTWumTfKS9fM_CtVVnrOK2rBXGos94/s2048/image_2024-06-10_16-46-53.png

គួរបញ្ជាក់ថា គូស្នេហ៍ Influencer បានរៀបការផ្អើលពាសពេញប្រទេសកាលពីចុងខែមីនា ឆ្នាំ២០២៤ មានតារាល្បីៗជាច្រើនរូបចូលរួម ខណៈមង្គលអ្នកទាំងពីរបានធ្វើឱ្យហេតុការណ៍មួយនឹកស្មានមិនដល់នោះទេគឺ ជី ដេវីត និង វណ្ណដា បានជួបនិងប៉ះគ្នាដោយផ្ទាល់នៅក្នុងកម្មវិធី៕

 

 

 

អីយ៉ាស់ស្ងាតៗ! Jennie BLACKPINK បានបង្ហាញខ្លួនជាអ្នកដើរម៉ូតលើកដំបូងក្នុងប្រទេសអ៊ីតាលី

0

ធ្លាប់តែឃើញច្រៀងនិងរាំ តែឥឡូវនេះមកឃើញ Jennie ដើរម៉ូតវិញម្តង ធ្វើឱ្យអ្នកគាំទ្រស្ងើចសរសើរមិនដាច់ពីមាត់ថានាងជាតារាដែលមានទេពកោសល្យខ្ពស់ មិនត្រឹមពូកែច្រៀង រាំ សម្តែងប៉ុណ្ណោះទេ នាងក៏ពូកែខាងដើរម៉ូតដែរ។ នេះជាលើកដំបូងហើយដែល Jennie បានបង្ហាញខ្លួនក្នុងនាមជាតារាបង្ហាញម៉ូត ដោយបានដើរម៉ូតបិទកម្មវិធី “La Casa” នៅក្នុងប្រទេសអ៊ីតាលី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhamMWFd4ZHUHIq0dDZnSn0Y6gwFVamoA9sEaPJasIFEeL4ye24lVTj5eiaHlFwM1OuMRVs7HF0soXRk0Tz5cOK4ckhhc3Dm_RwWz-Du3rarwuLf9mAllK0NCMz5b7tlVyKjNhaXz73Ch4qRgHy9F7Jz7wYefU-WWaL1-eNnrbAScBpvB8wIXZoXRoXdys/s1080/3e30002b9e01d6372400b1ed05f93e0ef3-Jacquemus-La-Casa-Look-4x5-47-NO-LOGO.2x.rsocial.w600.webp

យោងតាម teenvogue ថ្មីៗនេះគេបានប្រទះឃើញ Jennie សមាជិក BLACKPINK បានចូលរួមក្នុងកម្មវិធីដើរម៉ូតរបស់ម៉ាកយីហោល្បីល្បាញមួយគឺ Jacquemus ដែលធ្វើឡើងលើដំបូលអាគារនៃ Casa Malaparte ជាកន្លែងដ៏សំខាន់មួយត្រូវបានសាងសង់នៅលើកំពូលនៃច្រាំងថ្មចោទដ៏អស្ចារ្យជាមួយនឹងទិដ្ឋភាពសមុទ្រនៅលើកោះ Capri របស់ប្រទេសអ៊ីតាលី។ នៅក្នុងកម្មវិធីនោះគេក៏បានប្រទះឃើញមានតារាល្បីៗជាច្រើនចូលរួមផងដែរដូចជា Dua Lipa, Peggy Gou, Arón Piper, Manu Ríos និងជាច្រើននាក់ទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvz157i1S9jy6Ypb0kRnmygxM-y3VegCkwJaHTNuhQxtNgWzbDCH1WJfp1oBausgnMu86LOTXtBAme8Dc53RDHkQ5OVUT5BXcoXsbrXUlupdZuYG5Bkn2KcwLw-jzfwjOgLOviw3LLpboeFqUFynFsepuMGZquV_JHYq34RpAUGzuGGNcr0cW-DYfLA1E/s1346/448126102_18447250072019666_5976821834374293466_n.jpg

ទោះជាយ៉ាងណា លើកនេះ Jennie មិនត្រឹមចូលរួមជាភ្ញៀវប៉ុណ្ណោះទេថែមទាំងបានបង្ហាញខ្លួនក្នុងនាមជាតារាបង្ហាញម៉ូតលើកដំបូងបង្អស់របស់នាងផងដែរ ដោយបានដើរម៉ូតបិទកម្មវិធី “La Casa” ក្នុងគម្រប់ខួបទី ១៥ ឆ្នាំរបស់ម៉ាកយីហោនេះ។ នៅក្នុងកម្មវិធីបង្ហាញម៉ូតនោះគេបានឃើញថា Jennie ស្លៀករ៉ូបវែងពណ៌ខ្មៅវាលក្លៀក ព្រមជាមួយកាបូបពណ៌ផ្ទៃមេឃ និងលេងទឹកមុខយ៉ាងជឿជាក់សមជាតារាបង្ហាញម៉ូតអាជីពតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicMZdvOEF3uchfe3XYWcHv7EYnYEaayu8jz3BC3ZFlpiC58TA8rdUhy_TU_uRVRkMwx3g0dIze2wxiuK5SrDZCh8B5IiIFOhyKQmGgKqGtkwMV5tHD9A81Ww87GsJWmvsBQ2UIIqFmd_skelLPJIM__ojX-qO9FZU1dgwb-PT2ZNndbHMTVbeH6tEFbN4/s1437/IMG_3264.webp

គួរបញ្ជាក់ដែរថា Jennie នៅតែជាសមាជិក BLACKPINK រហូតទោះបីជានាងបានចាកចេញពីផលិតកម្ម YG Entertainment ក៏ដោយ ក៏នាងនិងសមាជិក BLACKPINK ៣ រូបទៀតនៅតែមានទំនាក់ទំនងល្អជាមួយគ្នាធម្មតា។ បច្ចុប្បន្នតារាស្រីរូបនេះបានបន្តសកម្មភាពទោលក្រោមផលិតកម្មរបស់ខ្លួនគឺ ODD ATELIER ហើយនៅពេលចាកចេញពីទ្រនំចាស់ នាងនៅតែទទួលបានការគាំទ្រយ៉ាងច្រើនជុំវិញពិភពលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZQ8yF96sOE3PJHrFh9y3LTZIGVoAaXDZ9rzm6uYaKEX9koVHXXTKpM8LFRbZ0Dmth9xDuKuvRKe7ktm2Udy7AcZGYART28IGzwXfYdbvPSWoBp27MB2X5pWPsiQoKGhcghA5mOdN7UxhiNI-Y0imM8ISUIQlPW5M9PWr7UhrfJWmvO-YXYzjYviFc9mc/s1200/Jennie-Kim-Closes-Jacquemus-FW24-La-Casa-Show-.jpg

ថ្មីៗទៀតហើយ! កាហ្វេស្លឹកខ្ទឹមកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅក្នុងប្រទេសចិន

0

ប្រទេសចិន៖ កាហ្វេឡាតេស្លឹកខ្ទឹមដែលជាមីនុយថ្មីបានកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសចិន។
យោងតាមសារព័ត៌មានបរទេសមួួយដែលបានចុះផ្សាយកាលពីថ្ងៃ១០ ខែមិថុនា ឆ្នាំ២០២៤ថា មីនុយកាហ្វេថ្មីនេះបានចាប់ផ្តើមរីករាលដាលយ៉ាងទូលំទូលាយកាលពីខែមុនរហូតមកដល់ពេលនេះ ដោយហាងជាច្រើននៅក្នុងប្រទេសចិនបានកំពុងចាប់ផ្តើមលក់ជាបន្តបន្ទាប់ នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយអាស៊ីបានរាយការណ៍អំពីរូបរាង និងរសជាតិដ៏ប្លែករបស់វា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIEZBMo1rBrrClW5dgL3ky5rqKvS_3mOX1xVrE0YBcDoXvFhgJIdawID35SWwPnsKrQkyxTCQUMxqoQVxgMP9Klw2L7bbyMzlWGNCQednLcerzJT0kcecTCsFxjveZKvanHJ_qUl7S9q9y_BAzIzMBPTtvedBtC99y_rhVDNoeCN8biJvr88VhlVM1HcU/s800/photo_2024-04-27_14-38-59%20(2).jpg

សារព័ត៌មានមួយចំនួនបានហៅភេសជ្ជៈនេះថាជាការរួមផ្សំដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតដែលមិនធ្លាប់បានសាកល្បង។ ជាការពិតណាស់ប្រជាជនចិនភាគច្រើនគឺពួកគេនិយមចូលចិត្តអ្វីដែលថ្មីៗនិងប្លែកៗ ដូច្នេះជនជាតិនេះតែងតែផ្សំគ្រឿងភេសជ្ជៈ ក៏ដូចជា Update មីនុយថ្មីៗជានិច្ចដើម្បីបង្កើតការចាប់អារម្មណ៍ពីភ្ញៀវ។ ហេតុនេះដើម្បីធ្វើ latte ស្លឹកខ្ទឹមដ៏ឈ្ងុយឆ្ងាញ់ ជាដំបូងយើងត្រូវហាន់ស្លឹកខ្ទឹមឱ្យម៉ត់ ហើយដាក់ចូលក្នុងពែង បន្ទាប់មកបន្ថែមទឹកកក ទឹកដោះគោ កាហ្វេ និងរោយស្លឹកខ្ទឹមបន្ថែមពីលើជាការស្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgENJhcnIXGWVuR-NzC6-3FOJQ-0p1Oq_NwdtC7DN8AHk3j8GzGcRMRCo4qSzF4HJ55psN1ICfVDsEnjUECVZv5fJ5dXRHpvwG7tNee_Y5s8MjnSWhfOPE-UkNcQodSjfDnx7lpxWZN5v3UG1e497deOomSigFaqV1f11NLvMruxtAJ21ElMZp8gRul98M/s800/photo_2024-04-27_14-38-59%20(3).jpg

ទោះជាយ៉ាងណាមីនុយកាហ្វេនេះគឺបានទទួលប្រតិកម្មចម្រុះ ដោយអ្នកខ្លះបាននិយាយថា ពួកគេមិនហ៊ានសាកល្បងរសជាតិនេះទេ ព្រោះពួកគេមិនចូលចិត្តក្លិននៃខ្ទឹម ខណៈអ្នកខ្លះទៀតចាប់អារម្មណ៍នឹងឡាតេដ៏ប្លែកនេះ ហើយពួកគេបាននិយាយថា វាមានរសជាតិឆ្ងាញ់ប្លែកជាងភេសជ្ជៈផ្សេងទៀត។ យ៉ាងណាមិញគ្មាននរណាដឹងច្បាស់ថា តើកាហ្វេស្លឹកខ្ទឹមកើតឡើងនៅពេលណា ហើយអ្នកណាជាអ្នកបង្កើតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_O-liMaELCnzbPZn-dbewUuAG1kz5iPCtdOibMibqK2LTcdVl81cAVxnpNk6DSlT_bA8g4XCYq3w2jionDjQWA7cScTApvdBwb49pxMd8cZVf8QxYlw_mrV_xs0H4KoM00L4IQMrG_tuPDbJgx6ohBG_D8CesVsn50pGljYnV0ZaDD5cm6zZiL0bF4VU/s800/photo_2024-04-27_14-38-59.jpg

ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ភេសជ្ជៈនេះហាក់ដូចជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកអ្នកលេងបណ្តាញសង្គម និងភ្ញៀវទេសចរបរទេសមួយចំនួនត្រូវបានផ្តល់ជូនដោយហាងកាហ្វេជាច្រើនដើម្បីទាក់ទាញចំណាប់អារម្មណ៍លើអ៊ីនធឺណិត។ គួរបញ្ជាក់ដែរថា មីនុយកាហ្វេប្លែកៗនេះមិនមែនជាលើកទីមួយទេនៅក្នុងប្រទេសចិន កាលពីឆ្នាំមុនប្រទេសនេះក៏បានបង្កើតមីនុយកាហ្វេរសជាតិម្ទេស ដែលពេលនោះគឺមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនិយមលេងអ៊ីនធឺណិត ហើយនៅអំឡុងឆ្នាំដដែលនោះ ប្រទេសនេះក៏បានបង្កើតកាហ្វេរសជាតិជ្រូកផងដែរ៕

វៀតណាមជាប់ចំណាត់ថ្នាក់ទី១ មានស្រីស្អាតជាងគេនៅអាស៊ាន តែស្អាតដោយសារបែបនេះ

0

ប្រទេសវៀតណាមបានជាប់ចំណាត់ថ្នាក់ទី១ គឺមានស្រីស្អាតជាងគេនៅតំបន់អាស៊ាន រីឯមូលហេតុចម្បងដែលធ្វើឱ្យវៀតណាមសម្បូរស្រីស្អាតៗ ដោយសារការវះកាត់កែសម្ឆស្សមានតម្លៃធូរថ្លៃ ខណៈចំណាត់ថ្នាក់ទី២ និងទី៣ បានទៅហ្វីលីពីន និងម៉ាឡេស៊ី ។ រីឯមីយ៉ាន់ម៉ា និងឡាវ ស្ថិតនៅលំដាប់ចុងក្រោយក្នុងបញ្ជី ប៉ុន្តែប្រទេសទាំងពីរមានស្រីស្អាតបែបធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz3m4UI413Vo3EMDZnaL_PSTl3UQd8COa3V13OncRxGzqX2Etqo2RYatvPF6xFEXBEpdERHzmkPEE2TTwh5-z-HH1z49m8IKDQVsWpJXmPsEewkqvbNnaTMny1BbCYM74YfhQdmYbTIeiVvq8sL-tz7q7ciqsqqUyoadkT6Hv6g5V3ZgrS1lZ9PV4odiU/s1536/The-Beauty-of-Vietnamese-Girls-with-Traditional-Dress-Ao-Dai-1-TruePic.net%20(8).jpg

គេហទំព័រឈ្មោះ Insider Monkey ដែលផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុ, ការវិនិយោគ និងធានារ៉ាប់រងហានិភ័យការវិនិយោគដ៏ល្បីឈ្មោះនៅសហរដ្ឋអាមេរិក បានបង្ហាញពីការចាត់ចំណាត់ថ្នាក់ប្រទេសចំនួន២០ ដែលមានស្រីស្អាតបំផុតនៅទ្វីបអាស៊ី ប្រចាំឆ្នាំ២០២៤ ។ ការចាត់ចំណាត់ថ្នាក់លើកនេះ គឺសម្រេចចិត្តផ្អែកលើសំឡេងភាគច្រើន និងជ្រើសរើសប្រទេសណាដែលត្រូវតាមលក្ខណៈវិនិច្ឆ័យ ។

ការចាត់ចំណាត់ថ្នាក់ខាងលើ គេបានផ្តល់ពិន្ទុច្រើនឱ្យទៅប្រទេសវៀតណាម ដោយសារស្រីវៀតណាមមានឈ្មោះល្បីល្បាញលើពិភពលោក ព្រមទាំងតែងតែទទួលបានការសរសើរថា មានអត្តចរិតល្អ និងរូបសម្បត្តិល្អឆើតឆាយ ។ ម្យ៉ាងទៀត ការចាត់ចំណាត់ថ្នាក់នេះបញ្ជាក់ថា ការវះកាត់កែសម្ឆស្សនៅវៀតណាមមានតម្លៃធូរថ្លៃ ទើបស្រីវៀតណាមភាគច្រើនមានរូបសម្បត្តិស្អាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRTktbMdxFTUsH36LnCVU9VuO-y_OR172LAmFZ47engpIP7iBy7H6JWOFjzli5M8F2aothaybSWWALSlx6Pi5AgLlKxkr-780uBTZEX0Rr4mIg7flK4aIhj8unkYm1fOIJ_3uux67xId5RvACbDX47eoHYyv4Abojw2VaGziRKos6Kco4sj4GMfuHKBK8/s700/photo_2024-06-11_09-48-24.jpg

បើតាមទិន្នន័យបញ្ជាក់ថា វៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានការវះកាត់កែសម្ឆស្សមានតម្លៃធូរថ្លៃ ក្នុងនោះតម្លៃកែខ្ទង់ច្រមុះជាមធ្យមស្មើនឹង១.០០០ដុល្លារអាមេរិក ។ រីឯការវះកាត់ពង្រីកដើមទ្រូងឱ្យមានទំហំធំ មានតម្លៃជាមធ្យមស្មើនឹង២.០០០ដុល្លារអាមេរិក ។

បើទោះជាប្រទេសមីយ៉ាន់ម៉ា និងឡាវ ត្រូវបានចាត់ចំណាត់ថ្នាក់ឱ្យនៅចុងក្រោយបង្អស់ក្នុងបញ្ជីក្តី ប៉ុន្តែស្រីមីយ៉ាន់ម៉ា និងឡាវ មានរូបស្រស់ស្អាតបែបធម្មជាតិពិតៗ និងគ្មានការកែសម្ឆស្ស ។ រីឯប្រទេសថៃជាប់ចំណាត់ថ្នាក់ទី១០ នៅទ្វីបអាស៊ី និងចំណាត់ថ្នាក់ទី៥ នៅតំបន់អាស៊ាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfBhKvQwQuDSTdFKuCPgikdMZdzVM-tj1FyRqlk3HImzi7Ux46DOgo_qellVRcOLLSTIBwzsL0ozD659fvzC3F_iYKZlfi7j1T3fnXT7WEj5Oma8hqhzqwM3FeIQ1YAx50A0H7alwkyZqoNaxyrhlrCKEBCq1g7BzlFe01PpY2aI2tISyhwvdJCzT2GPg/s1600/R.jpg

ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់ស្រីស្អាតបំផុតនៅតំបន់អាស៊ាន រួមមាន ៖
១-វៀតណាម
២-ហ្វីលីពីន
៣-ម៉ាឡេស៊ី
៤-សិង្ហបុរី
៥-ថៃ
៦-ឥណ្ឌូណេស៊ី
៧-មីយ៉ាន់ម៉ា និង
៨-ឡាវhttps://www.shutterstock.com/image-photo/beautiful-laos-women-wearing-traditional-600nw-1333291664.jpg

ចំណែកប្រទេសមានស្រីស្អាតបំផុតនៅទ្វីបអាស៊ី រួមមាន ៖
១-កូរ៉េខាងត្បូង
២-ជប៉ុន
៣-វៀតណាម
៤-ហ្វីលីពីន
៥-អ៊ីរ៉ង់
៦-ម៉ាឡេស៊ី
៧-ឥណ្ឌា
៨-ចិន
៩-សិង្ហបុរី
១០-ថៃ
១១-ឥណ្ឌូណេស៊ី
១២-ហុងកុង
១៣-ម៉ាកាវ
១៤-ប៊ូតាន
១៥-តៃវ៉ាន់
១៦-កាហ្សាក់ស្ថាន
១៧-ស្រីលង្កា
១៨-ប៉ាគីស្ថាន
១៩-មីយ៉ាន់ម៉ា និង
២០-ឡាវ ៕

ប្រធានសហព័ន្ធប្រដាល់កម្ពុជា ប្រកាន់ជំហររឺងមាំមិនឱ្យ ដាវ ឌីលុច ឡើងវាយលើសង្វៀនគុនខ្មែរ

0

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម ខូវ ឆាយ បានប្រកាន់ជំហររឺងមាំ ដោយលើកឡើងថា៖”ដរាបណាខ្ញុំនៅជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដាវ លីឌុច មិនអាចឡើងសង្វៀនគុនខ្មែរនៅកម្ពុជាឡើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieRGNwysik5CNERYb6juBVpec6L-mrK_bdaximlxNnj0SX9ovdWpOl7J9EU_eLMtpNvFZPK2MaU032v4raUrF9tYKP0C3wO-hcU1tc8QN4P_FqpigyhYC2BAV7WAiIy8uinkPLcg5Z2e2_5oKiz4YLJp8UbiUJGX5Ra0dUad13g0Jge4X2nrvA1NrLfNw/s2048/428663831_423848119986209_3882288281476202759_n.jpg

ឯកឧត្តម ខូវ ឆាយ ក៏បានសង្ក់តធ្ងន់ថា៖”ខ្ញុំគិតថា បុគ្គល ដាវ លីឌុច គាត់មកកម្ពុជាសព្វថ្ងៃនេះ ដោយសារគាត់អស់ផ្លូវហើយ ។ កាលពីមុនគាត់នៅថៃ ចេញពីថៃ ទៅមីយ៉ាន់ម៉ា ហើយឥលូវគាត់កំពុងនៅកម្ពុជា ដើម្បីស្វែងរកការជ្រកកោណ ឬអាចថា ស្វែងរកការគាំទ្រដើម្បីចូលសញ្ជាតិអីខ្ញុំអត់ដឹងទេ ផែនការរបស់គាត់ តែតាមគំនិតរបស់ខ្ញុំផ្ទាល់ខ្លួន ខ្ញុំគិតថាអ៊ីចឹង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9nH3hMFi2cRKqw6JGzEoezCO4iQ6aRmcMHXYtyvD-szJa2voM_cCaRvUJfqZQ5c8KCZXk0wcnjhYIdIgAVZmRxzHergODt6HRpr9b0cnT7Eis-hg-JQXormHzDmtYmYLUkkd8rAqF70KNBW2nDwfuZOTzyVHTyse1EkIqxPPvZccZ8nJZOqZkL23z-Ck/s1024/444923986_1015763116584007_2679664897167851477_n-662x1024.jpg

មិនយូរប៉ុន្មានក្រោយពីការលើកឡើងរបស់ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដាវ លីឌុច ក៏បានបង្ហោះសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖”ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទង្វើ របស់លោកប្រធានថ្មីនៃសហព័ន្ធគុនខ្មែរ ដែលគ្មានវិជ្ជាជីវៈ និងមិនមានការផ្តល់តម្លៃមកលើរូបខ្ញុំ។ អតីតប្រធានសហព័ន្ធគុនខ្មែរមុន មានទាំងវិជ្ជាជីវៈ និងចាស់ទុំជាង គួរអោយគោរព។ ខ្ញុំគិតថាអ្នកថ្មីកំពុងព្យាយាមចង់ល្បីដោយយកឈ្មោះខ្ញុំមកធ្វើជាវិធានបទ ពេលនេះដំណើរការហើយ សូមអបអរសាទរ។ ប្រសិនបើជាមនុស្សប្រុសមែន គួរតែនិយាយជាមួយគ្នា ហើយពិភាក្សាអំពីបញ្ហា។ ប៉ុន្តែគាត់បានសម្រេចចិត្តនិយាយជាមួយអ្នកកាសែត ហើយផ្សព្វផ្សាយនៅលើបណ្តាញសង្គមនិងធ្វើអោយរឿងនេះផ្ទុះ។ គាត់បានបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំជាសាធារណៈ ហើយប្រឌិតរឿងមិនពិតអំពីខ្ញុំ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgOPUFkoAEt1b3M-Q6H2MwhJrsywqpN0wT6MLoSgV4eEaZw6AYnvOYDhRenHTZiCMxikJU3yg4m8AzaJ5ChcZOnIX1DScSM2kKhve4nc_ERKHi8BV_aFAjfK_YROopAV4ho7Xg7MomCGXEOmr1s27pu4FWYdR73wRhVz6UUNJUh6bEN0LYrjTGa9HXwLY/s1024/406446782_913034436856876_9014032978831220709_n-1024x887.jpg

តែយ៉ាងណាមិញ ជុំវិញករណីនេះ យើងមិនដឹងថានឹងទៅជាយ៉ាងណាទៀតនោះទេ ខណៈឯកឧត្តម ខូវ ឆាយ បានបញ្ជាក់ច្បាស់ហើយថានឹងមិនឱ្យដាវ លីឌុច ឡើងសង្វៀនគុនខ្មែរនៅកម្ពុជាឡើយ ដោយលោកយល់ឃើញថា ដាវ លីឌុច ជាមនុស្សពិបាកសហការជាមួយ និងមានល្បិចច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXFvvpza6w6a71ur533yOJC0WOM5vtdzbY4Ay2qtYuf9SY9W4QUk8JOhTp-wihMerp_IXB7DXG0H-AgFg9A11Hk2bUUumpVVHiDIsfrWWNL5kaXhvjW_Zvc8wEBGlv_NRfGVRfmVx3HxHI6HcpczzS9SnPQNM-F2Fh1d0NuC6VUG6A6sIprvGzE7Bi0zk/s1080/7a22-2.jpg

ជាក់ស្តែង ដូចកាលវាយជាមួយកីឡាករព្រំ សំណាង កីឡាករដាវ លីឌុច បានយល់ព្រមសំណើវាយពាក់ហ្គង់ តែដល់ពេលកៀកមកប្រកួតដាវ លីឌុច បែរជាសុំវាយពាក់អំបោះវិញ បើមិនព្រមតាមគេ គេនឹងមិនឡើងវិញនោះទេ៕

៤ប្រទេសក្នុងតំបន់អាស៊ាន ដែលបើកបរប្រកាន់ស្តាំដូចកម្ពុជា

0

នៅលើពិភពលោក ការបើកបរយានជំនិះប្រកាន់ស្តាំគឺត្រូវបានអនុវត្តនៅតាមប្រទេសនិងដែនដីសរុបដល់ទៅ ១៦៥ ក្នុងនោះរួមមានទាំងកម្ពុជាយើងផងដែរ ខណៈដែលប្រទេសនិងដែនដីត្រឹមតែ ៦៤ ប៉ុណ្ណោះដែលអនុវត្តការបើកបរដោយប្រកាន់ឆ្វេង។

នៅក្នុងនោះ តំបន់អាស៊ានយើងប្រទេសដែលបើកបរយានយន្តប្រកាន់ឆ្វេង រួមមានថៃ ម៉ាឡេស៊ី សិង្ហបុរី ព្រុយណេ ឥណ្ឌូណេស៊ី និងទីម័រខាងកើត ខណៈមានតែ៥ប្រទេសប៉ុណ្ណោះដែលប្រកាន់ស្តាំគឺកម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និងហ្វីលីពីន។

កាលណាដែលប្រទេសនោះបើកបរប្រកាន់ឆ្វេង គឺដោយសារតែធ្លាប់ធ្លាក់ចូលអណានិគមអង់គ្លេស ដោយឡែកប្រទេសបើកបរប្រកាន់ស្តាំ គឺដោយសារតែធ្លាប់ធ្លាក់ចូលអណានិគមបារាំង៕

https://d13jio720g7qcs.cloudfront.net/images/destinations/origin/renting-a-car-in-cambodia-64195d5a15f95.jpg