ហេង វិសាល បានបង្ហោះសារជូនពរ ជា ស្រីនា ជាភរិយាក្នុងថ្ងៃខួបកំណើតពោរពេញដោយអារម្មណ៍ផ្អែមល្អែមអមដោយការលេងសើចតិចតួចធ្វើឱ្យអ្នកគាំទ្រអ្នកទាំងពីរញញឹមបិទមាត់មិនជិត។ នេះជាឆ្នាំដំបូងរបស់ ហេង វិសាល ជូនពរ ជា ស្រីនា ក្នុងនាមជាប្តីប្រពន្ធនឹងគ្នា។

នៅថ្ងៃទី៩ មិថុនា គឺជាថ្ងៃកណើតរបស់ ជា ស្រីនា Influencer ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា ហើយឆ្នាំនេះនាងឈានចូលដល់អាយុ២៤ឆ្នាំ។ ក្នុងថ្ងៃដ៏ពិសេសនេះ ហេង វិសាល ដែលជាស្វាមីល្អមួយរូប បានបង្ហោះជូនពរខួបកំណើតទៅកាន់ ជា ស្រីនា ជាភរិយាជាមួយរូបថតជាគ្រួសារ និងអមពាក្យពេចន៍ដ៏ផ្អែមល្អែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvfg6kuVTOw6poPe0MH_BXJooi62fbiwFMknwuHdeV-NO9xnOxBTjqDlPVNAAColdZlAOpjfM5-bZH6Sd_KLE584EeVzxVuyY9T0_nGuELKjRBN0dbwuPwGXK5zAGO-1J6ue8flIPPEmugKsGdbhyphenhyphenPayEQxIXP1LOEuIHxNmjl3tCNYfsdXjBurSdxOdc/s2048/image_2024-06-10_16-46-46.png

ហេង វិសាល បានសរសេរ ថា «រីករាយថ្ងៃកំណើតប្រពន្ធសម្លាញ់,បងរកនឹកSurpriseអ្វីអត់ឃើញទេ ចឹងមានតែSurpriseរូបចុងក្រោយក្នុងAlbumនេះដល់អូនហើយ។ សម្រាប់បងអូនគឺជាបងស្រីដែលល្អ កូនស្រីដែលល្អ យុវជនដ៏ល្អ សង្សារល្អ គូដណ្តឹងល្អ ប្រពន្ធល្អ កូនប្រសារ ប្អូនថ្លៃ បងថ្លៃល្អ ។ អូនតែងតែគិតពីគេ ហើយតែងតែជួយគេ ចិត្តអូនពិតជាធំ និងទូលាយណាស់ បងសឹងតែមិនជឿទេបើអត់បានជួប»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQCyecgI3Cr9VORCs1H05DRi64bhkbXLAM70Zg6s9eL7R0VorVRjwMDfb6_3OVx4uy5PDyvkM7rRCDBA4nRLu4nu1teodWmPnw0PgQngBVzeNzB1j9XXdlDfQuE70aRV65puENoZWShevsCF81VEGDsPv5KzIwp6S2a_HNjEoFCyxZDaSXhYNrFF5FG4Q/s2048/image_2024-06-10_16-46-47.png

Influencer ដ៏ស្រស់សង្ហានេះ បានបន្ថែមទៀតថា «សម្រាប់បងអូនពិតជាល្អខ្លាំងណាស់ បងពិតជាសំណាងណាស់ដែលបានអូនជាប្រពន្ធ អរគុណអូនដែលតែងតែលើកទឹកចិត្តបង យល់ពីបង ហើយនឹងផ្តល់ក្តីស្រឡាញ់ដ៏បរិសុទ្ធមួយដល់បង បងចង់ប្រាប់ថាបងទទួលបានគ្រប់យ៉ាងនិងចាំក្នុងចិត្តរាល់ទង្វើរបស់អូន។ ហើយអរគុណដែលបានចូលមកកូរក្នុងជីវិតរបស់បង បើអត់អូនជីវិតបងពិតជាក្លាយជាតាចាស់វ័យ២៩ឆ្នាំម្នាក់មែនហើយ អរគុណដែលចូលចិត្តនាំបងលេងអីឆ្កួតៗ វាពិតជាសប្បាយមែន នេះប្រហែលជាគុណសម្បត្តិដែលមានប្រពន្ធចរិត cute»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8rrDOg0NYbH1n10tRrd0vE_qkrw_DcIJyIiQyX06mcK3a_4FpamhRCYah4tAeL93wyfMrCWDkvGzgbiI7yHK9Pa7p5v3MJgKUJZM-9UIVrulHcmu4kssVVJXP1JIuyZaOQYoAbuC1lWYc7jSWbmEp3HVRolrqmLIm0dvfliS-4fBYaTPA17pDjtGQUcE/s2048/image_2024-06-10_16-46-49.png

ការជូនពរពីសំណាក ហេង វិសាល ទៅកាន់ ស្រីនា បានធ្វើឱ្យអ្នកគាំទ្របង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងចំពោះប្តីប្រពន្ធមួយគូនេះមានឈ្មោះល្បីល្បាញ ល្អទាំងព្រមចូលចិត្តធ្វើបុណ្យ មិនបំពុកសង្គមដើម្បីតែភាពល្បីល្បាញឡើយ ខណៈការជូនពរថ្ងៃខួបកំណើតនេះជាឆ្នាំដំបូងដែលអ្នកទាំងពីរជាប្តីប្រពន្ធនឹងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5sXeAzZRaJb6j1nq55AJPnTaZIsSkm8SdnS06Uk6vEV7C16MNnOicT5K6B9fAYs7saaIG7jU9vSjJzUi6ZGUF804SwZYk2NLBzTICRAKMGLC5I89qC0pssvfg0I5WnWNkrxr1J8G8JN5sfxcVempiCGmZjOKB2bTWumTfKS9fM_CtVVnrOK2rBXGos94/s2048/image_2024-06-10_16-46-53.png

គួរបញ្ជាក់ថា គូស្នេហ៍ Influencer បានរៀបការផ្អើលពាសពេញប្រទេសកាលពីចុងខែមីនា ឆ្នាំ២០២៤ មានតារាល្បីៗជាច្រើនរូបចូលរួម ខណៈមង្គលអ្នកទាំងពីរបានធ្វើឱ្យហេតុការណ៍មួយនឹកស្មានមិនដល់នោះទេគឺ ជី ដេវីត និង វណ្ណដា បានជួបនិងប៉ះគ្នាដោយផ្ទាល់នៅក្នុងកម្មវិធី៕