ប្រទេសវៀតណាមបានជាប់ចំណាត់ថ្នាក់ទី១ គឺមានស្រីស្អាតជាងគេនៅតំបន់អាស៊ាន រីឯមូលហេតុចម្បងដែលធ្វើឱ្យវៀតណាមសម្បូរស្រីស្អាតៗ ដោយសារការវះកាត់កែសម្ឆស្សមានតម្លៃធូរថ្លៃ ខណៈចំណាត់ថ្នាក់ទី២ និងទី៣ បានទៅហ្វីលីពីន និងម៉ាឡេស៊ី ។ រីឯមីយ៉ាន់ម៉ា និងឡាវ ស្ថិតនៅលំដាប់ចុងក្រោយក្នុងបញ្ជី ប៉ុន្តែប្រទេសទាំងពីរមានស្រីស្អាតបែបធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz3m4UI413Vo3EMDZnaL_PSTl3UQd8COa3V13OncRxGzqX2Etqo2RYatvPF6xFEXBEpdERHzmkPEE2TTwh5-z-HH1z49m8IKDQVsWpJXmPsEewkqvbNnaTMny1BbCYM74YfhQdmYbTIeiVvq8sL-tz7q7ciqsqqUyoadkT6Hv6g5V3ZgrS1lZ9PV4odiU/s1536/The-Beauty-of-Vietnamese-Girls-with-Traditional-Dress-Ao-Dai-1-TruePic.net%20(8).jpg

គេហទំព័រឈ្មោះ Insider Monkey ដែលផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុ, ការវិនិយោគ និងធានារ៉ាប់រងហានិភ័យការវិនិយោគដ៏ល្បីឈ្មោះនៅសហរដ្ឋអាមេរិក បានបង្ហាញពីការចាត់ចំណាត់ថ្នាក់ប្រទេសចំនួន២០ ដែលមានស្រីស្អាតបំផុតនៅទ្វីបអាស៊ី ប្រចាំឆ្នាំ២០២៤ ។ ការចាត់ចំណាត់ថ្នាក់លើកនេះ គឺសម្រេចចិត្តផ្អែកលើសំឡេងភាគច្រើន និងជ្រើសរើសប្រទេសណាដែលត្រូវតាមលក្ខណៈវិនិច្ឆ័យ ។

ការចាត់ចំណាត់ថ្នាក់ខាងលើ គេបានផ្តល់ពិន្ទុច្រើនឱ្យទៅប្រទេសវៀតណាម ដោយសារស្រីវៀតណាមមានឈ្មោះល្បីល្បាញលើពិភពលោក ព្រមទាំងតែងតែទទួលបានការសរសើរថា មានអត្តចរិតល្អ និងរូបសម្បត្តិល្អឆើតឆាយ ។ ម្យ៉ាងទៀត ការចាត់ចំណាត់ថ្នាក់នេះបញ្ជាក់ថា ការវះកាត់កែសម្ឆស្សនៅវៀតណាមមានតម្លៃធូរថ្លៃ ទើបស្រីវៀតណាមភាគច្រើនមានរូបសម្បត្តិស្អាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRTktbMdxFTUsH36LnCVU9VuO-y_OR172LAmFZ47engpIP7iBy7H6JWOFjzli5M8F2aothaybSWWALSlx6Pi5AgLlKxkr-780uBTZEX0Rr4mIg7flK4aIhj8unkYm1fOIJ_3uux67xId5RvACbDX47eoHYyv4Abojw2VaGziRKos6Kco4sj4GMfuHKBK8/s700/photo_2024-06-11_09-48-24.jpg

បើតាមទិន្នន័យបញ្ជាក់ថា វៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានការវះកាត់កែសម្ឆស្សមានតម្លៃធូរថ្លៃ ក្នុងនោះតម្លៃកែខ្ទង់ច្រមុះជាមធ្យមស្មើនឹង១.០០០ដុល្លារអាមេរិក ។ រីឯការវះកាត់ពង្រីកដើមទ្រូងឱ្យមានទំហំធំ មានតម្លៃជាមធ្យមស្មើនឹង២.០០០ដុល្លារអាមេរិក ។

បើទោះជាប្រទេសមីយ៉ាន់ម៉ា និងឡាវ ត្រូវបានចាត់ចំណាត់ថ្នាក់ឱ្យនៅចុងក្រោយបង្អស់ក្នុងបញ្ជីក្តី ប៉ុន្តែស្រីមីយ៉ាន់ម៉ា និងឡាវ មានរូបស្រស់ស្អាតបែបធម្មជាតិពិតៗ និងគ្មានការកែសម្ឆស្ស ។ រីឯប្រទេសថៃជាប់ចំណាត់ថ្នាក់ទី១០ នៅទ្វីបអាស៊ី និងចំណាត់ថ្នាក់ទី៥ នៅតំបន់អាស៊ាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfBhKvQwQuDSTdFKuCPgikdMZdzVM-tj1FyRqlk3HImzi7Ux46DOgo_qellVRcOLLSTIBwzsL0ozD659fvzC3F_iYKZlfi7j1T3fnXT7WEj5Oma8hqhzqwM3FeIQ1YAx50A0H7alwkyZqoNaxyrhlrCKEBCq1g7BzlFe01PpY2aI2tISyhwvdJCzT2GPg/s1600/R.jpg

ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់ស្រីស្អាតបំផុតនៅតំបន់អាស៊ាន រួមមាន ៖
១-វៀតណាម
២-ហ្វីលីពីន
៣-ម៉ាឡេស៊ី
៤-សិង្ហបុរី
៥-ថៃ
៦-ឥណ្ឌូណេស៊ី
៧-មីយ៉ាន់ម៉ា និង
៨-ឡាវhttps://www.shutterstock.com/image-photo/beautiful-laos-women-wearing-traditional-600nw-1333291664.jpg

ចំណែកប្រទេសមានស្រីស្អាតបំផុតនៅទ្វីបអាស៊ី រួមមាន ៖
១-កូរ៉េខាងត្បូង
២-ជប៉ុន
៣-វៀតណាម
៤-ហ្វីលីពីន
៥-អ៊ីរ៉ង់
៦-ម៉ាឡេស៊ី
៧-ឥណ្ឌា
៨-ចិន
៩-សិង្ហបុរី
១០-ថៃ
១១-ឥណ្ឌូណេស៊ី
១២-ហុងកុង
១៣-ម៉ាកាវ
១៤-ប៊ូតាន
១៥-តៃវ៉ាន់
១៦-កាហ្សាក់ស្ថាន
១៧-ស្រីលង្កា
១៨-ប៉ាគីស្ថាន
១៩-មីយ៉ាន់ម៉ា និង
២០-ឡាវ ៕