មិនដឹងថាជាង Makeup រូបណាមានបញ្ហាចម្រូងចម្រាសជាមួយគ្នាទៅលើរឿងអ្វីស្រាប់តែ ព្រះកាយច័ន្ទ បោះសម្តីចុកៗមិនសំចៃមាត់ព្រោះតែតាមខាំនាងមិនលែងទាំងនាងខំBlockចោលហើយ។ ព្រះកាយច័ន្ទ បានប្រាប់ភិនភាគជាង Makeup នោះជាភេទទី៣ ក្បាលត្រឡោកការងារ Makeup តែផុសរករឿងតែគេ។.png)
ជឿជាក់ថាអ្នកតាមដានវិស័យសិល្បៈជ្រាបមកហើយថា ព្រះកាយច័ន្ទ គឺជាសិល្បការិនីដ៏មានទេពកោសល្យមួយរូបទាំងការសម្តែង ពិធីការិនី បើកក្លិបបង្រៀនក្មេងៗជំនាន់ក្រោយទាំងសិល្បៈបុរាណ និងសម័យ ធ្លាប់ប្រកួតចម្រៀង និងជាអតីតម្ចាស់មកុដ Miss Grand ភ្នំពេញទៀត។ ព្រះកាយច័ន្ទ កាន់តែល្បីរន្ទឺនៅពេលហាក់ចូលបប្រឡូកវិស័យបវរកញ្ញាបើទោះបីជាកន្លងមកនេះមានមតិខ្លះចោទនាងថាជាមនុស្សអំនួតក្តីនិងមតិខ្លះទៀតថានាងចូលមកក្រឡុកវិស័យមួយនេះ។
ថ្មីៗនេះពោលគឺនៅយប់ថ្ងៃទី១០ មិថុនា ស្រាប់តែ ព្រះកាយច័ន្ទ ចេញមកបង្ហោះសារមួយយ៉ាងក្តៅគគុកនិងបោះសម្តីធ្ងន់ៗទៅកាន់ជាង Makeup មួយរូបដែលមានសក់ត្រឡោកតាមខាំនាងមិនព្រមលែងទាំងនាងអហោសិកម្មឱ្យហើយ។ ព្រះកាយច័ន្ទ បានសរសេរថា «ខ្ញុំបានអហោសិកម្មឱ្យបងរួចហើយណាបងខ្ទើយMake up ក្បាលត្រឡោកការងារMake up ( តែpostរកតែរឿងគេ )ដោយBlockបងចោល ហើយមិនពាក់ព័ន្ធនឹងបង តែចំណែកបងវិញវាចេះតែយ៉ាងមិចក្នុងខ្លួនបានខាំគេមិនលែងសោះចឹង »។
អតីត Miss Grand ភ្នំពេញរូបនេះបានបន្ថែមទៀតថា «ចង្អុលដៃ10 Version 2 soon កុំឱ្យខ្ញុំដឹងថាមានអ្វីដែលពាក់ព័ន្ធនឹងខ្ញុំជាបន្ត ស្អប់ខ្ញុំBlockខ្ញុំចោល ហើយកុំយកខួរដ៏កង្វក់របស់បងមកខ្វល់ពីរឿងខ្ញុំទៅវាចប់ ហើយរស់រាងខ្លួន។ បើមានលើកក្រោយខ្ញុំនឹងមិនទប់ទៀតទេ លើកក្រោយទោះបងមិននិយាយឈ្មោះខ្ញុំចំក៏ដោយ ក៏ខ្ញុំនិយាយឈ្មោះបងឱ្យចំដែរដើម្បីឱ្យរឿងវាឆាប់ចប់ កុំខ្លាំងបានតែក្រោយខ្នងគេ»។
ទោះយ៉ាងណា អ្នកគាំទ្រមិនដឹងថា ព្រះកាយច័ន្ទ ចង់សម្តៅទៅកាន់ជាង Makeup រូបណាទេដែលមានក្បាលត្រឡោក ហើយមិនដឹងថាអ្នកទាំងពីរមានបញ្ហាអ្វីនឹងគ្នារហូតដល់នាងឆេះឆួលបែបនេះរហូតដល់ ព្រះកាយច័ន្ទ ចេញមកព្រលះមិនសំចៃមាត់បោះសម្តីធ្ងន់ៗមិនដឹងសាមីខ្លួនស្តាប់ហើយមានអារម្មណ៍បែបណានោះទេ។
គួរបញ្ជាក់ថា ព្រះកាយច័ន្ទ ជាអតីតបវរកញ្ញាមួយរូបដែលត្រូវអ្នកមួយចំនួនលើកសរសើរដែរថានាងជាមនុស្សនិយាយត្រង់ៗមិនចេះអែបអម ឃើញយ៉ាងមិចថាយ៉ាងនោះ។ កន្លងមកនេះ ព្រះកាយច័ន្ទ ក៏បានទម្លាយប្រាប់ទស្សនិកជននៅក្នុងកម្មវិធីមួយដែរថាវិស័យបវរកញ្ញាពិតកាប់ចាក់ច្រណែនឈ្នានីសសាហាវជាងនៅក្នុងរឿងភាគទៅទៀត៕










