ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុនផ្គត់ផ្គង់សេវាសម្អាតអគារ ឆ្នាំ២០២៤ (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នក ផ្គត់ផ្គង់សេវាសម្អាតអគារ ឆ្នាំ ២០២៤ ជូនទីស្តីការក្រសួង ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានអាសយដ្ឋានស្ថិតនៅដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ ៣០៥ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពី ថ្ងៃ ទី១១ខែ៧ថុនា ឆ្នាំ ២០២៤ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទំនាក់ទំនងលេខ ០១១ ៤៥៥ ៧៧៥)។

ការបើកសំណើដេញថ្លៃនឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមអាសយដ្ឋានខាងលើ វេលាម៉ោង…ពភាពពង្រីកថ្ងៃទី ២៦ ខែ ឆ្នាំ ២០២៤។ ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃបានតែ មួយគត់។

ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuUIwnlMVd1RgMafiEqdBIrzgugGMkTGUat8-0G17EHenJswNbmQWk2IVvWs4Z2hb3qmb-e89G8-IjENz_i8mKypjUo1TLDQThNQmli-CRQN1nYApHug_ocmlLzLIau7akcccK4eR71RWlvbneJ0belyV4HcY29gk6Zt7Q4gNIqrS050wdLZkgSHTH5HE/s7015/%E1%9E%9F%E1%9E%87%E1%9E%8E-Softwarw-%E1%9E%93.%E1%9E%94%E1%9E%BB%E1%9E%82%E1%9F%92%E1%9E%80%E1%9E%9B%E1%9E%B7%E1%9E%80.jpg