ប្រិយមិត្តតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា ម៉ាច ដាវី តំណាងឱ្យខេត្តរតនៈគីរី មានគេទម្លាយរឿងឯកជនធ្លាប់រៀបការហើយ និងតួលេខអាយុខុសប្រក្រតី។ បន្ទាប់ពីរឿងក្តៅគគុកនេះកក្រើកពេញបណ្តាញសង្គមស្ថាប័ន Miss Grand Ratanakiri ចេញមកច្រានចោលថាជារឿងមិនពិតជុំវិញពិធីមង្គលការ និងអាយុរបស់ ម៉ាច ដាវីដោយត្រៀមនឹងបង្ហាញព័ត្តុតាងដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ ម៉ាច ដាវី។ ទោះយ៉ាងណា ងាកទៅកាន់អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា គេចវេសពីការពិត ដំរីងាប់យកចង្អេរមកបាំងក៏មិនកើតដែរ។
នៅល្ងាចថ្ងៃទី១០ មិថុនា ផេក Miss Grand Ratanakiri បានចេញមកបំភ្លឺជុំវិញព័ត៌មានរឿងអាស្រូវរបស់ ម៉ាច ដាវី ដែលត្រូវបានគណនីហ្វេកប៊ុកមួយឈ្មោះថា «Dariya Kun» ចេញមកបកអាក្រាតថាបេក្ខភាពរូបនេះធ្លាប់រៀបការកាលពីឆ្នាំ២០២២ និងតួលេខអាយុខុសប្រក្រតី។ តាមសេចក្តីជូនដំណឹងរបស់ស្ថាប័ន Miss Grand Ratanakiri បានឱ្យដឹងថា «សូមអរគុណទស្សនិកជនអ្នកគាំទ្រទាំងអស់ដែលបានអត់ធ្មត់ក្នុងការរងចាំការបកស្រាយពីកញ្ញា ម៉ាច ដាវី Miss Grand Ratanakiri 2024 ជុំវិញរឿងរ៉ាវរូបថត ,វីដេអូ និងព័ត៌មានដែលត្រូវបានបង្ហោះលើបណ្តាញសង្គមមុននេះ។ យើងនឹងធ្វើការបកស្រាយបង្ហាញការពិត ភ្ជាប់ដោយភស្តុតាងពាក់ព័ន្ធ ទៅនឹងករណីនេះ។ ជាមួយគ្នានេះយើងសូមច្រានចោលព័ត៌មានមិនពិតជុំវិញពិធីមង្គលការ និងអាយុ របស់ កញ្ញា ម៉ាច ដាវី ដែលត្រូវបានចែកចាយមុននេះផងដែរ។ លិខិតបញ្ជាក់ភាពនៅលីវ របស់នាងនឹងត្រូវបង្ហាញក្នុងពេលឆាប់ៗនេះដើម្បីបញ្ជាក់ភាពស្អាតស្អំជូនកញ្ញាឯករបស់យើង»។
ប្រភពដដែលបញ្ជាក់ទៀតថា «ក្នុងនាមជាអ្នកគ្រប់គ្រងកម្មវិធី Miss Grand Ratanakiri សូមឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមបញ្ឈប់រាល់សកម្មភាពនៃការចែករំលែកព័ត៌មានមិនពិត និងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យអសីលធម៌មកកាន់កញ្ញាឯកយើង ហើយយើងក៏នឹងធ្វើចំណាត់ការទៅតាមផ្លូវច្បាប់រាល់សកម្មភាពទាំងឡាយណាដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ របស់កញ្ញា ម៉ាច ដាវី និងស្ថាប័នយើង ។ ក៏សូមថ្លែងអំណរគុណចំពោះអ្នកគាំទ្រ ទស្សនិកជនដែលបានជឿជាក់ និងគាំទ្រមកកាន់កញ្ញាឯកនិងស្ថាប័នយើង ដែលដែលនេះជាកម្លាំងចិត្តសម្រាប់ពួកយើងបន្តបេសកកម្មចូលរួមប្រកួតឈរលើស្មារតីស្មោះត្រង់យុត្តិធម៌ក្នុងកម្មវិធីMiss Grand Cambodia 2024»។

ទោះយ៉ាងណាការចេញមកបញ្ជាក់នេះក៏ធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិផ្សេងៗមានទាំងការគាំទ្រនិងមិនគាំទ្រដោយអ្នកខ្លះថាគេចវេសពីការពិត។ គណនីមួយបានលើកឡើងថា «សាលាឃុំសង្កាត់ ទោះបីលែងគ្នាឬយ៉ាងណាក៏អាច ចុះលិខិតនៅលីវបានដែរ ទោះគាត់រៀបការរួចក៏ដោយ ក៏មិនអាចលាក់ប្រព័ន្ធទិន្ន័យ របស់សាលាឃុំ ដែរបញ្ចូនទៅសាលាស្រុក ខាងស្រុកបញ្ចូនទៅខេត្ត ខេត្តបញ្ចូនឈ្មោះទៅដល់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ចង់ដឹងច្បាស់មេឃុំចៅសង្កាត់បញ្ជាក់បាន មេភូមិក៏បាន ការឬមិនការ ។ មួយទៀតចង់ដឹងច្បាស់ បើកការស៊ើបអង្កេតមើល ការមែនឬអត់ សំបុតនៅលីវចង់បញ្ជាក់១០០ដងទៀតក៏បាន ។ នេះសូមនិយាយបែបបទរដ្ឋបាលសាលាឃុំសង្កាត់ទេ ដោយផ្អែកលើការស្នើសុំចុះឈ្មោះភាពនៅលីវ តែរូបថតនិងភស្តុតាងមានទាំងអស់ ទទួលស្គាល់ឬអត់ មានតែស៊ើបអង្កេតទើបដឹងច្បាស់ ។ កុំជេរខ្ញុំ ខ្ញុំនិយាយឱ្យយុត្តិធម៌តែជេរខ្ញុំ ជេរវិញហើយ ខ្ញុំមកនិយាយនេះជាអ្នកធ្លាប់ជួបបញ្ហាហ្នឹងផ្ទាល់ ។ សូមលុបបំបាត់ចោលមនុស្សខូចកុហកភូតភរដើម្បីប្រយោជន៍ផ្ទាល់ខ្លួន បើមិនគិតពីមុខមាត់ជាតិ លើឆាកបវរកញ្ញាឯក MGIទេ គឺយើងប៉ះពាល់កិត្តិយសជាតិណាស់ កម្ពុជាខំសាងវិស័យនេះមកយ៉ាងលំបាក តាណាវ៉ាត់បើដឹង ដកចោលដូចស្ពៃ ស្មានលាក់គេជិតមែន ដំរីងាប់យកចង្អេរមកបាំងម្ដេចនិងជិត ។ សូមឃើញខុសថាខុស ត្រូវថាត្រូវ ទើបវិស័យនេះទៅមុខទាន់គេ»។
គណនីផ្សេងទៀតលើកឡើងដែរថា «បកស្រាយរឿងអាយុផងបង ដែរគេយាយថាកាលគាត់ប្រកួត MUC 2020 មានអាយុ 25 ដល់ចូលប្រកួត Grand 2024 មានអាយុ 26 Fanតឹងត្រូងណាស់ប្រកួតជិតចប់ហើយបែរជាមានរឿង,អ្នកផ្សេងទៀតថា ត្រឹមលិខិតបញ្ចាក់ភាពនៅលីវ ចង់ការ100 ដងក៏នៅអាចបញ្ជាក់បាន បើគាត់អត់ចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមច្បាប់។ តែបើវីដេអូរនិងរូបភាពវាជាភត្តុតាងមិនអាចប្រកែកបាន ទៅអន្តរជាតិគេអត់សើររើមែន?, កាន់តែអស់សំណើចនៅពេលដែរខំប្រកែកកិច្ចវេសពីការពិតបែបនេះ?????????កុហក់គេបាន តែកុហក់ខ្លួនឯងមិនបានទេ អ្នកនៅក្នុងវិស័យនេះអ្នកខ្លះគេដឹងហើយថារឿងវាម៉េចយ៉ាងម្ដេច ? ហើយច្បាប់ក្នុងវិស័យនេះក៏គេបានចែងដែរ ។បើវាជាការពិតវិញបងបកស្រាយយ៉ាងណា? , ចុះអាយុគាត់? ដំរីងាប់យើងយកចង្អេរមកបាំងកើតទេ រឿងវាបម្រុងនិងកើតឡើងហើយ ទៅមុខទៀតក៏នៅតែកើតឡើងដែរ។ យ៉ាងណាក៏ចូលរួមសោកស្តាយ»៕