ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឯកឧត្តម ខូវ ឆាយ បានប្រកាន់ជំហររឺងមាំ ដោយលើកឡើងថា៖”ដរាបណាខ្ញុំនៅជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដាវ លីឌុច មិនអាចឡើងសង្វៀនគុនខ្មែរនៅកម្ពុជាឡើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieRGNwysik5CNERYb6juBVpec6L-mrK_bdaximlxNnj0SX9ovdWpOl7J9EU_eLMtpNvFZPK2MaU032v4raUrF9tYKP0C3wO-hcU1tc8QN4P_FqpigyhYC2BAV7WAiIy8uinkPLcg5Z2e2_5oKiz4YLJp8UbiUJGX5Ra0dUad13g0Jge4X2nrvA1NrLfNw/s2048/428663831_423848119986209_3882288281476202759_n.jpg

ឯកឧត្តម ខូវ ឆាយ ក៏បានសង្ក់តធ្ងន់ថា៖”ខ្ញុំគិតថា បុគ្គល ដាវ លីឌុច គាត់មកកម្ពុជាសព្វថ្ងៃនេះ ដោយសារគាត់អស់ផ្លូវហើយ ។ កាលពីមុនគាត់នៅថៃ ចេញពីថៃ ទៅមីយ៉ាន់ម៉ា ហើយឥលូវគាត់កំពុងនៅកម្ពុជា ដើម្បីស្វែងរកការជ្រកកោណ ឬអាចថា ស្វែងរកការគាំទ្រដើម្បីចូលសញ្ជាតិអីខ្ញុំអត់ដឹងទេ ផែនការរបស់គាត់ តែតាមគំនិតរបស់ខ្ញុំផ្ទាល់ខ្លួន ខ្ញុំគិតថាអ៊ីចឹង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9nH3hMFi2cRKqw6JGzEoezCO4iQ6aRmcMHXYtyvD-szJa2voM_cCaRvUJfqZQ5c8KCZXk0wcnjhYIdIgAVZmRxzHergODt6HRpr9b0cnT7Eis-hg-JQXormHzDmtYmYLUkkd8rAqF70KNBW2nDwfuZOTzyVHTyse1EkIqxPPvZccZ8nJZOqZkL23z-Ck/s1024/444923986_1015763116584007_2679664897167851477_n-662x1024.jpg

មិនយូរប៉ុន្មានក្រោយពីការលើកឡើងរបស់ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដាវ លីឌុច ក៏បានបង្ហោះសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖”ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទង្វើ របស់លោកប្រធានថ្មីនៃសហព័ន្ធគុនខ្មែរ ដែលគ្មានវិជ្ជាជីវៈ និងមិនមានការផ្តល់តម្លៃមកលើរូបខ្ញុំ។ អតីតប្រធានសហព័ន្ធគុនខ្មែរមុន មានទាំងវិជ្ជាជីវៈ និងចាស់ទុំជាង គួរអោយគោរព។ ខ្ញុំគិតថាអ្នកថ្មីកំពុងព្យាយាមចង់ល្បីដោយយកឈ្មោះខ្ញុំមកធ្វើជាវិធានបទ ពេលនេះដំណើរការហើយ សូមអបអរសាទរ។ ប្រសិនបើជាមនុស្សប្រុសមែន គួរតែនិយាយជាមួយគ្នា ហើយពិភាក្សាអំពីបញ្ហា។ ប៉ុន្តែគាត់បានសម្រេចចិត្តនិយាយជាមួយអ្នកកាសែត ហើយផ្សព្វផ្សាយនៅលើបណ្តាញសង្គមនិងធ្វើអោយរឿងនេះផ្ទុះ។ គាត់បានបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំជាសាធារណៈ ហើយប្រឌិតរឿងមិនពិតអំពីខ្ញុំ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgOPUFkoAEt1b3M-Q6H2MwhJrsywqpN0wT6MLoSgV4eEaZw6AYnvOYDhRenHTZiCMxikJU3yg4m8AzaJ5ChcZOnIX1DScSM2kKhve4nc_ERKHi8BV_aFAjfK_YROopAV4ho7Xg7MomCGXEOmr1s27pu4FWYdR73wRhVz6UUNJUh6bEN0LYrjTGa9HXwLY/s1024/406446782_913034436856876_9014032978831220709_n-1024x887.jpg

តែយ៉ាងណាមិញ ជុំវិញករណីនេះ យើងមិនដឹងថានឹងទៅជាយ៉ាងណាទៀតនោះទេ ខណៈឯកឧត្តម ខូវ ឆាយ បានបញ្ជាក់ច្បាស់ហើយថានឹងមិនឱ្យដាវ លីឌុច ឡើងសង្វៀនគុនខ្មែរនៅកម្ពុជាឡើយ ដោយលោកយល់ឃើញថា ដាវ លីឌុច ជាមនុស្សពិបាកសហការជាមួយ និងមានល្បិចច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXFvvpza6w6a71ur533yOJC0WOM5vtdzbY4Ay2qtYuf9SY9W4QUk8JOhTp-wihMerp_IXB7DXG0H-AgFg9A11Hk2bUUumpVVHiDIsfrWWNL5kaXhvjW_Zvc8wEBGlv_NRfGVRfmVx3HxHI6HcpczzS9SnPQNM-F2Fh1d0NuC6VUG6A6sIprvGzE7Bi0zk/s1080/7a22-2.jpg

ជាក់ស្តែង ដូចកាលវាយជាមួយកីឡាករព្រំ សំណាង កីឡាករដាវ លីឌុច បានយល់ព្រមសំណើវាយពាក់ហ្គង់ តែដល់ពេលកៀកមកប្រកួតដាវ លីឌុច បែរជាសុំវាយពាក់អំបោះវិញ បើមិនព្រមតាមគេ គេនឹងមិនឡើងវិញនោះទេ៕