ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុនផ្គត់ផ្គង់ការបន្ថែមមុខងារ លើប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ឆ្នាំ ២០២៤ (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជី ត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដាក់ឱ្យ ពិគ្រោះថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់ការបន្ថែមមុខងារលើប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ឆ្នាំ២០២៤ ជូនទីស្តីការក្រសួង ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានអាសយដ្ឋានស្ថិតនៅដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ ៣០៥ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពី ថ្ងៃទី១.១…ខែ…មិថុនា… ឆ្នាំ ២០២៤ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទំនាក់ទំនងលេខ ០១១ ៤៥៥ ៧៧៥)។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuUIwnlMVd1RgMafiEqdBIrzgugGMkTGUat8-0G17EHenJswNbmQWk2IVvWs4Z2hb3qmb-e89G8-IjENz_i8mKypjUo1TLDQThNQmli-CRQN1nYApHug_ocmlLzLIau7akcccK4eR71RWlvbneJ0belyV4HcY29gk6Zt7Q4gNIqrS050wdLZkgSHTH5HE/s7015/%E1%9E%9F%E1%9E%87%E1%9E%8E-Softwarw-%E1%9E%93.%E1%9E%94%E1%9E%BB%E1%9E%82%E1%9F%92%E1%9E%80%E1%9E%9B%E1%9E%B7%E1%9E%80.jpg