Home Blog Page 1093

«សង្ក្រាន្តស្គាល់ស្នេហ៍» របស់ វណ្ណដា មិនទាន់ធ្លាក់ចំណាត់ថ្នាក់លេខ១ពីតារាងយូធូបកម្ពុជា

0

អស់រយៈពេលជាង១ខែមកហើយនៃបទអបអរចូលឆ្នាំថ្មីរបស់ វណ្ណដា មានចំណងជើងថា «សង្ក្រាន្តស្គាល់ស្នេហ៍»ដែលជាប្រភេទកន្រ្ទឹម HipHop មានការចូលរួមសម្តែងដោយស្រីស្អាតកូនកាត់បារាំង មាលា បន្តជាប់ Trending លេខ១នៅលើយូធូបប្រទេសកម្ពុជាគិតត្រឹមរសៀលថ្ងៃទី៧ ឧសភា ។ មកទល់ពេលនេះបទនេះមានការស្តាប់លើសពី១០លានដងនៅឆាណែលយូធូបរបស់ វណ្ណដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPNxz7jpDv7f-qykLCPT2kSA9hxW1IsuZ9oDPzJh6hXrM6IeBhY3TM24_LcrdHPyaS5Fq06HWpEpreB7q8k_Az_YWGINYhsOOcK4y90PkgMPYakYpyzDZsnXUZLsGznRbERGAiqorJseQfP4mVQLWXY9FJ9QSY3WTdBQ5ZHVsl7taLbfWkq6pt5V9logA/s1800/image_2024-05-07_13-55-44.png

តារារ៉េបជួរមុខប្រចាំប្រទេសកម្ពុជា ម៉ាន់ វណ្ណដា បានទម្លាក់បទ «សង្ក្រាន្តស្គាល់ស្នេហ៍» កាលពីយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ដែល វណ្ណដា ជូនជាកាដូបុណ្យចូលឆ្នាំខ្មែរ។ បទនេះជា កន្រ្តឹមហ៊ីបហបហើយនៅក្នុង MV បានរំលេចនូវវប្បធម៌ទំនៀមទម្លាប់អត្តសញ្ញាណជាតិខ្មែរជាច្រើនដូចជាឧបករណ៍បុរាណខ្មែរ ក្រម៉ាខ្មែរ ខោចែវ បន្តោងខ្សែករូបអង្គរវត្ត វេចនំអន្សម ល្បែងប្រជាប្រិយខ្មែរ និងការជួបជុំគ្រួសារក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ជាពិសេស មួយបទនេះជំរុញឱ្យជាតិសាសន៍ដទៃកាន់តែស្គាល់ពីសង្ក្រាន្តខ្មែរបានកាន់តែច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUJcz0HFTS-clXZB-3QupviAeYU7yj5hcIGAhBNYXuHtGR0-nqet_SzkvIwn4PTezOA_hyphenhyphenZJ3xK43VI5v1kyysaKzBqvaIH5shPAVHD7lWVhlBFBo34BXxzq6L3BUCrUPHzoWjR1BrEGF7SNwMvnAABlABJmR9xP9_VefXTu32gSFIVtlreS_lCOh4tPw/s2048/image_2024-05-07_13-55-46.png

នៅពេលទម្លាក់បទនេះមិនត្រឹមតែមានការចាប់អារម្មណ៍ទៅលើបទចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែតួស្រីដែលជាកូនកាត់បារាំងមានឈ្មោះថា មាលា ដែលបានសម្តែងជាមួយ វណ្ណដា ជាលើកដំបូងនេះបានបង្កឱ្យមានការចាប់អារម្មណ៍ពាសពេញបណ្តាញសង្គមដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzSJJsS1kwdvzcGNSxdBZXBPUQP9bn8eagkz8bewI2GPwlhFUXYPrhlz_bwyO1WH5RdqrLyk3ABg3H4uTzvP7-ScapznQhMpy-_nze3mu2LIlI0o4kbTt935axzTyaXAAKypwP-NrRPxt6jpSEv5wcTG9xhoTZJOVBWkQK8xxiq9vfrFKlOyKgdgegX5U/s2048/image_2024-05-07_13-55-48.png

«សង្ក្រាន្តស្គាល់ស្នេហ៍» ដែលបានទម្លាក់តាំងពីមុនចូលឆ្នាំខ្មែររហូតមកដល់រសៀលថ្ងៃទី៧ ឧសភា ពោលគឺរយៈពេលជាង១ខែហើយនៅបន្តជាប់លេខ១នៅលើតារាងយូធូបក្នុងស្រុកនៅឡើយមិនទាន់ធ្លាក់ចំណាត់កំពូលនោះទេ បើទោះបីជាបទនេះមិនផ្ទុះកក្រើកដូចជាបទកំលោះស្រុកខ្មែរ ក្តី។ គួរបញ្ជាក់ថាបទ វណ្ណដា មួយបទនេះមានការចូលស្តាប់លើសពី១០លានដងផងដែរ៕

Jennie និងក្រុម Stray Kids ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅព្រឹត្តិការណ៍ Met Gala

0

ព្រឹត្តិការណ៍ Met Gala ដ៏ល្បីល្បាញ ដែលជាព្រឹត្តិការណ៍កំពូលនៅក្នុងពិភពម៉ូតបានធ្វើឱ្យមានការចាប់អារម្មណ៍ទូទាំងពិភពលោកដែលរៀបចំឡើងនៅសារមន្ទីរ Metropolitan Museum of Art ក្នុងទីក្រុងញូវយ៉ក។ ទន្ទឹមនឹងតារាល្បីៗនៅប៉ែកអ៊ឺរ៉ុបក្នុងនោះ Jennie សមាជិក BLACKPINK និង Stray Kids ក៏មានវត្តមានដើរលើកម្រាលព្រំក្រហមកម្មវិធីនេះដូចគ្នាជាមួយនឹងការចាប់អារម្មណ៍យ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieST33ZCA8Jb18pQmcV5DngKTi-yTISaAYeCdJU6jThPxQEtmz2rJtMNN3o7mtnSp3NB8FOizx_jQZQsFCejY5qQ8Lx23W5aQ1fiw3iTBAcEaUeKvv3tioFmalfcQb19rMlz9SQ-R30BUc_bMxNnDI1sla-A5gD1RInWdK3ne05uXe0B86KXf47ybct6U/s1440/image_2024-05-07_12-09-41.png

Met Gala ឆ្នាំគឺក្រោមប្រធានបទ «The Garden of Time» ដែលផ្តោតលើធម្មជាតិនៃពិភពលោក និងត្រូវបានបំបែកជា៣ ផ្នែករួមមាន ដី សមុទ្រ និងមេឃ។ Jennie បានបង្ហាញខ្លួនដ៏គួរឱ្យទាក់ទាញជាលើកទីពីររបស់នាង ដោយបង្ហាញពីភាពឆើតឆាយរបស់នាងក្នុងឈុតរ៉ូប ពណ៌ខៀវ ដែលតំណាងឱ្យទឹកសមុទ្រ។ ក្នុងនោះ JENNIE ក៏មានពាក់ក្រវិលនិងខ្សែចង្កេះដែលមានគុជខ្យងជាបន្តោងផងដែរដែលបង្ហាញពីភាពទំនើបជាមួយនឹងតម្រុយនៃការទាក់ទាញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZyvzaTIiaSa6nHlwgd-307AhHssuLxxrmZsAuqMZh7OCAbzPvrvy2satZ6zfBcolrlvfgFItQer3mQrSmzacwr5rqwbJTNZJagSljFMlAihsKDlJpXe1eG1uiwcUSH60ix-P9YDfREpZyYjSIwW3eUvOeX23kZphXw44pawiX-xMFRMYZKzZBiotMMvE/s1440/image_2024-05-07_12-09-37.png

ទស្សនាវដ្ដី Vogue តៃវ៉ាន់បានសរសើរ Jennie ដោយពណ៌នាថានាងមានភាពឆើតឆាយ និងសិចស៊ី ស្រដៀងនឹងកំពូលតារាបង្ហាញម៉ូតនៅលើកម្រាលព្រំក្រហមដ៏មានកិត្យានុភាព។យោងតាមរបាយការណ៍ រ៉ូបដែលច្នៃឡើងយ៉ាងប៉ិនប្រសប់របស់ Jennie ត្រូវការពេលជាង ២០០ ម៉ោងដើម្បីបង្កើត និងប្រើប្រាស់ក្រណាត់ប្រវែង ១៣ម៉ែត្រ។ កាលពីឆ្នាំមុន Jennie បានធ្វើឱ្យមានការចាប់អារម្មណ៍ក្នុងឈុតម៉ាក Chanel ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuAKbZhJMFneDJWtf3DUppETQatjqTDMQZ_Azm3pwX8AFB5iYKiw5R1SW9iURW90IkjyqRmOK2Qhi9eI2StKxyiwiOoNK5kiCrXyVZGGHBq81v1FYOYgU7Ww92egDuoRYMO2UYNjWC8r-rjwqsf_UGk-tBH0aOEIX3to_FR9qjJWF7-WZ3JE8lGQoGSQE/s1440/image_2024-05-07_12-09-37%20(2).png

ទន្ទឹមនឹងនេះដែរ ក្រុម Stray Kids បានបង្ហាញខ្លួនជាលើកដំបូង Met Gala ដែលនេះជាលើកទីមួយដែលក្រុម K-pop បានចូលរួមជាក្រុមដែលត្រូវបានអញ្ជើញក្នុងនាមជាភ្ញៀវនៃម៉ាកល្បី Tommy Hilfiger សមាជិក Stray Kids បានបង្ហាញខ្លួនជាមួយនឹងអាវធំដែលផលិតតាមតម្រូវការ ដោយបង្ហាញឈុតពណ៌ក្រហម ស និងពណ៌ទឹកសមុទ្រនៅខាងក្រោម ដែលនីមួយៗបង្ហាញពីភាពផ្ទាល់ខ្លួនរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3JNoWidFDZrfv6UY31oOLV50-zd6cfiH_oRx4uHE-qiaSvVoEFbRxciuVqXPJQSalkOlqtDNHa7rJDWJHuHuwUE8qPGwsRM-pk4q74HJt2cTfwqpM0IXMpPquWhQK5I0MO4IIZhTZdaltzDkn7io-b82YS4X1iJ6uxZZPbzF41bzRPkVjBCGNEpJA8TI/s1000/image_2024-05-07_12-09-42%20(2).png

ប្រព័ន្ធផ្សព្វផ្សាយបរទេសបានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់ Stray Kids ដោយកត់សម្គាល់ថាវាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងឥទ្ធិពលរបស់ K-pop លើពិភពម៉ូត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgksYrLkuFnFttRkaGVnGuJW4aNjpZKaq3DMTrdSw4djQyoUVnJ7zBPvhkfjSNtWPy9HYcuJA7-tD57i3I674opEBV6j_CPRVY8wt7iYe2LZypBYjtsm9dSia1e0JOy9vB4E447heoGBLvz9ScJ7Mh1QYuhb04Cn4pUHcVOGtJ3zcNZgJdtZYFIyiVTICY/s1000/image_2024-05-07_12-09-42.png

គួរបញ្ជាក់ថា ឆ្នាំមុនៗគេបានបានឃើញតារា K-pop ចូលរួមក្នុងកម្មវិធីនេះមានដូចជា Rosé, CL និង Johnny ។ ការចូលរួមរបស់ Stray Kids បង្ហាញពីការកើនឡើងជាបន្តបន្ទាប់នៃវត្តមានរបស់ K-pop នៅក្នុងទិដ្ឋភាពម៉ូតសកល៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី ចាត់ទុកឧបសគ្គដូចជាការលេងហ្គេម

0

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចូលរួមផ្តល់បទសម្ភាសមួយកាលពីពេលថ្មីៗនេះដោយបង្ហើបពីជំនួញផ្ទាល់ខ្លួននិងរឿងរ៉ាវផ្សេងៗទៀតទៅកាន់ទស្សនិកជន។ ជាមួយគ្នានេះ បវរកញ្ញាដ៏ល្បីល្បាញរូបនេះបានលើកឡើងថាផ្លូវដែលជោគជ័យតែងតែមានឧបសគ្គ ហើយចាត់ទុកឧបសគ្គនោះដូចជាការលេងហ្គេមហើយថ្ងៃដែលនាងពិបាកនាងមិនដែលឱ្យខ្លួនឯងរឹងមាំនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFkm8W4rflPJV9agb12K79AS203v__UKvcQ0Pt6qhujwJavgieQO8qI4wwQbuK74j7raxnz3DzIYvcArRfOkfLEydv-hcpCnSGXnpnCXcO-pMWUlpdm-SH5GPWf5CPbt6mNys71opa44kZ-YWHYCcRcmVcRJtWPsNM0K1wQI8w3p3OKva5s56iN5hM_nk/s2048/439079669_453868550557244_517043060396062327_n.jpg

Miss Grand Cambodia 2022 បានចូលរួមផ្តល់កិច្ចសម្ភាសនៅក្នុងកម្មវិធី «Ignite The Youth» ដែលមានការផ្សាយនៅលើផេក Khmer Time កាលពីល្ងាចថ្ងៃទី៦ ឧសភា ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ឆ្លើយតបនូវសំណួរផ្សេងៗរបស់អ្នកសម្របសម្រួលដូចជាដើម្បីថែរក្សាភាពល្បីល្បាញរបស់ខ្លួនគឺជាហ្វេនរបស់នាងដែលជាកម្លាំងឱ្យធ្វើឱ្យនាងល្បីល្បាញ មិនថានាងចូលរួមកម្មវិធីនៅទីណាមានហ្វេនទៅគាំទ្រលើកទឹកចិត្តនៅទីនោះ។

ចំពោះឧបសគ្គដែល ពេជ្រ វត្តីវឌ្ឍី បានជួបប្រទះវិញគឺមានច្រើន ធ្លាប់រស់នៅមណ្ឌលកុមារកំព្រាជាច្រើនឆ្នាំ ខ្វះភាពកក់ក្តៅពីគ្រួសារតែបានជួបជាមួយឪពុកដែរ ប៉ុន្តែការលំបាកទាំងនេះធ្វើឱ្យនាងតស៊ូនៅពេលធំឡើងធ្វើអ្វីដែលជាខ្លួនឯង ចេះដោះស្រាយបញ្ហាដោយខ្លួនឯង។ ដ្បិតថាបច្ចុប្បន្ន ខ្លួននាងមានឈ្មោះបោះសំឡេងក្តី ប៉ុន្តែ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថានាងនៅមានក្តីស្រមៃទៅមុខជាបន្តទៀតនៅថ្ងៃអនាគតចង់ជោគជ័យជាងនេះទៅទៀត។ បវរកញ្ញារូបនេះថា នាងមិនចង់ជោគជ័យតែខ្លួនឯងនោះទេ គឺដើម្បីសង្គមជាតិនិងមនុស្សស្រីដទៃទៀតដែលមើលមកនាងដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzjWhdiC4c-BTFfMOrMXvq8CPHRiLU6T8xAyn5nUWuYdHqQlB3s5nAtmjLXHIJ9H02gUatozO5QgxmzoLC051rp6obdQ9sH9SuekV2fo8HX_qleTz4tcXVn-XTRLTRk-Q0CjAJnLHev05WZrgunnFk-L6YA_KwXBZX2j-A4IWzVZXez5gLq35UXxg-VVk/s2048/438129108_461722876438478_4023520825178655798_n.jpg

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកឡើងទៀតថានាងបានបញ្ចប់បរិញ្ញាបត្រផ្នែកទេសចរណ៍ក្រៅពីអាជីពសិល្បៈនាងចាប់ផ្តើមជាមួយជំនួញផ្ទាល់ខ្លួនដូចជាផលិតផលសម្រាប់នារីដើម្បីឱ្យមនុស្សស្រីគ្រប់រូបមិនមែនតែជាតារាឬបវរកញ្ញានោះទេគឺស្អាតបានគ្រប់គ្នា រួមជាថ្នាក់បង្រៀនដើរម៉ូត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic2jlHDrHrwkfnIkyJ2bI6_c7S1cncFu9KgUDxzOir8dX8UXyNubZjb_6BlgsMgtzN1BiO82-UHsRgF3EZDOpVrvzgP9IQBTbP7zqXIT1ULQqunbRDpB4o8cbtEqg9GAGvigUtkpeea55qYvydtMpKM-0c8ZZsCN4UVu0qIplw51FoBTjuH97OobbrmaE/s2048/436365910_447569934520439_8840053705385013066_n.jpg

លំដាប់រងទី៥ លើឆាកអន្តរជាតិរូបនេះបានលើកឡើងចំណុចដែលទទួលបានរិះគន់ទៅលើនាងច្រើនជាងគេអត្តចរិតរបស់នាង និងមិនទទួលស្គាល់ពីសមត្ថភាពរបស់នាងដោយអ្នករិះគន់គិតថាការទទួលបាននោះដោយសារតែការអេបអប។ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញទៀតថានាងនឹងចូលរួមប្រកួតបវរកញ្ញាម្តងទៀត ប៉ុន្តែមិនមែនជាពេលនេះទេដោយទុកពេលដុះខាត់សមត្ថភាពរបស់ខ្លួនឯងឱ្យកាន់តែខ្លាំងជាងនេះទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9flHsKss6PSMjpD7v4Eii7jsLv37Y0VbAuYfh0zORY2VtUlDAg_QczOBoa0Z4rHyuYK8Z1CMqYnwjHPbiF9Z5HdpZ7nZ1hXe2fB1cVSN23SRsOcTU80JKmaEYYF5dv8jt8brm5VTGQw9QOWmNo1qYISILPtSHpEIAifkRu3LRkZMK2pUefUxAytkM4QA/s2048/434289374_440302415247191_4022289732719065063_n.jpg

ចំពោះការដោះស្រាយបញ្ហាការរិះគន់ និងការរងសម្ពាធនានា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឆ្លើយថាពេលណានាងទន់ខ្សោយ ទន់ជ្រាយចង់យំគឺនាងតែងតែបន្ធូរអារម្មណ៍ព្រោះនាងជឿថាឧបសគ្គដែលនាងឆ្លងកាត់កន្លងមកគឺធ្វើឱ្យក្លាយជា ពេជ្រ វត្តីដូចរាល់ថ្ងៃនេះ ដូច្នេះឧបសគ្គដែលនាងជួបប្រទះនៅថ្ងៃនេះនឹងធ្វើឱ្យក្លាយទៅជា ពេជ្រ វត្តីមួយទៀតនៅថ្ងៃខាងមុខ ។ បវរកញ្ញារូបនេះក៏បានបន្ថែមថា ផ្លូវណាដែលមានភាពជោគជ័យគឺតែងតែមានឧបសគ្គ ហើយបើសិនគ្មានឧបសគ្គយើងក៏មិនអាច Challenge ខ្លួនឯងបានដូចគ្នាចាត់ទុកឧបសគ្គប្រៀបដូចជាការលេងហ្គេមមួយដូចគ្នា មិនធ្វើឱ្យខ្លួនឯងរឹងមាំពេក តែនឹងក្រោកឡើងនៅថ្ងៃស្អែក៕

ស៊ីន យូប៊ីន និង ខាត់ វៃហាំង ដឹកដៃតារាថៃ Janie Tienphosuwan ទៅទស្សនាប្រាសាទអង្គរវត្ត

0

អ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើគូស្នេហ៍ ស៊ីន យូប៊ីន និង ខាត់ វៃហាំង បានបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាឡើងវិញបន្ទាប់ពីខកខានបង្ហាញរូបភាពគូជាមួយគ្នា។ មិនត្រឹមតែប៉ុណ្ណោះតារាទាំងពីរដួងនេះថែមទាំង ដឹកដៃតារាសម្តែងថៃ Janie Tienphosuwan ទៅទស្សនាប្រាសាទអង្គរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6ssv-VvAuJfNtqVwOHFFWsW7rns8lGBF3bVHPqDSA41Bs6AFqwpdrhBc8qSxBkndLn5uAUd0_Xd7sXpwwtuQ5hhVsRcTDVdWoKiTYRB7bq82f61zjNmcP8TuG7KXieGEvXnVZzSvLv2vRzwqv3Fz5ky7g207yZ7TaSDg8JyEtxefVhCen2EmLXQohNzw/s2048/414503720_926388885515283_4179886037247565023_n.jpg

នៅថ្ងៃទី៧ ឧសភា នៅលើ Story របស់តារាជួរមុខ ស៊ីន យូប៊ីន បានបង្ហាញពីសកម្មភាពតារាថៃ Janie មកទស្សនាប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ក្នុងនោះក៏មានតារាសម្តែង ខាត់ វៃហាំង ផងដែរ។ ងាកទៅកាន់តារាថៃរូបនេះវិញក៏បានបង្ហោះវីដេអូខ្លីនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនដូចគ្នាដោយបានដាក់រូបEmoji រូបបេះដូង និងពស់ ជាមួយអក្សរខ្មែរថា «អង្គរវត្ត»។ នៅក្នុងវីដេអូគេបានឃើញតារាស្រីរូបនេះបានត្រងត្រាប់ស្តាប់យ៉ាងខ្លាំងនូវការអធិប្បាយរបស់មគ្គុទេសក៍ទេសចរណ៍។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYEQ5edBrKfWs3IoGM6KGHREoMvyg6y8vS-kZLpY9dxbQNNcMgg83_LufF66PTZM-J2uFfYDrRD1myinLTT412P4lYzoRFR6vmKIpiJ08DAw7n9iRVcTvYEyFU1Zz7LmnJADJvFyp0UdpnHmzSp7VgU0A8W2vaRL2J9l2-wYsAd5fCENjz24GG2doOHIg/s1351/image_2024-05-07_15-27-22.png

វត្តមានរបស់តារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូបរបស់ប្រទេសថៃមកទស្សនាប្រាសាទអង្គរវត្តនេះធ្វើឱ្យមានការចាប់អារម្មណ៍ទាំងអ្នកលេងបណ្តាញសង្គមខ្មែរ និងថៃ ។ គួរកត់សម្គាល់ថា តារាថៃ Janie ក៏បានមកចូលរួមកម្មវិធីមួយចំនួននៅប្រទេសកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6qAz9bfZrMnpnUWzneU3SbqwOQcWcT8R3-C_z3ky_12cRhiMRG7OdkeAg_Y6TWWhSYGwY4LhSErguMTeFTdbuUttUy7ZqCR8wZ1evCtR49pdNni0O7gHSFe5NzAfR7muOz7elwRPpnHKATq8FMAGuLCbxwPFlG-vyCjoSd_rrP_WNE8rhP4rq9eZH17E/s2048/421993164_945714056916099_2666171553738385126_n.jpg

ជាមួយនឹងការចាប់អារម្មណ៍តារាថៃរូបនេះ អ្នកគាំទ្រក៏ចាប់អារម្មណ៍ដូចគ្នាចំពោះ ស៊ីន យូប៊ីន និង ខាត់ វៃហាំង ដែលឃើញអ្នកទាំងពីរបានដើរកម្សាន្តជាមួយគ្នាម្តងទៀតបន្ទាប់ពីពួកគេស្ងប់ស្ងាត់មួយរយៈពេលកន្លងមកនេះ ពុំសូវឃើញមានការស្និទ្ធស្នាលគ្នាដូចមុនឡើយ។ នៅលើបណ្តាញសង្គម Instagram របស់ យូប៊ីន ក៏បានបង្ហាញពីសកម្មភាពជួយគាំទ្រ អាកោរត្នោតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdnIA53J-FQRDUJ492jeHOkpGq7UEto0BvHr32XShqz_wPfBB6iqPdi9oNVeE6RYUAFHkbtX5fgFLvx6yCtN-BAJLND9y-oSjMPHFxIbMny2P2nzhuOsGrHcIOfWSNuiOdLIPJJG-Tx1e1SRjZixr6eczh5lIO8QHW9CsMrQ16Qu-us7JAJF3m23w8HmI/s900/image_2024-05-07_15-27-23%20(2).png

ស្វាមី-ភរិយាភាគច្រើនសម្រេចចិត្តរស់នៅឆ្ងាយពីគ្នាព្រោះតែបែបនេះ

0

តាមធម្មតា នៅពេលរៀបអាពាហ៍ពិពាហ៍រួច គូស្វាមី-ភរិយាភាគច្រើនបានសម្រេចចិត្តរស់នៅជាមួយគ្នា និងមានគោលដៅជីវិតដូចគ្នា ។ ប៉ុន្តែបច្ចុប្បន្ន អ្វីៗបានផ្លាស់ប្តូរ ដោយសារការរស់នៅឆ្ងាយពីគ្នា ឬរស់នៅដាច់ដោយឡែកពីគ្នា (Living Apart Together / LAT) គឺជាជម្រើសថ្មីមួយ ដែលធ្វើឱ្យទំនាក់ទំនងស្នេហាពួកគេបានយូរអង្វែង និងកាន់តែមានសេចក្តីសុខ ។

អ្នកជំនាញនិយាយថា ការរស់នៅដាច់ដោយឡែកពីគ្នារបស់ស្វាមី-ភរិយា គឺមានគុណសម្បត្តិនៅត្រង់អ្នកទាំងពីរមានកន្លែងរស់នៅផ្ទាល់ខ្លួន ព្រោះពួកគេត្រូវបំពេញការងារ និងទទួលខុសត្រូវរៀងៗខ្លួន ។ ម្យ៉ាងទៀត ការរស់នៅបែបនេះអាចកាត់បន្ថយជម្លោះរឿងតូចតាចក្នុងគ្រួសារទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHv1vNsrdoi-MYwggAX8ygLBWZ2PMUdp3uUzHFXD46G1m5LtlyQc_7xilOs2N1sBxsYXz2InrIINR33nZ3ATvJvLv09XlkIG2kQEygbPPlWY3eUlYOiP-EykK2DLszaXAAy-9ngVHsz8EqctKnOoEQro66G4Wc8iD0LIgfG6AY-UofZ8aHvFgfGY7hFeE/s1280/642037671_shutterstock_159864659-1.jpg

ចំណុចសំខាន់បំផុត វាជាឱកាសឱ្យអ្នកទាំងពីររស់នៅក្នុងជីវិតមួយដែលខ្លួនត្រូវការ, រៀបចំកាលវិភាគ ឬជួបជាមួយមិត្តភក្តិ និងសាច់ញាតិ ដោយពុំចាំបាច់មានអារម្មណ៍ថា មានកំហុសដោយសារមិនបានចំណាយពេលវេលាសម្រាប់ដៃគូ ។ ក្រៅពីនេះ ពួកគេអាចសម្រាកបានគ្រប់គ្រាន់ ដោយគ្មានសំឡេងរំខានពីភាគីម្ខាងទៀតនៅពេលយប់ ។

ទោះយ៉ាងណា ទំនាក់ទំនងស្វាមី-ភរិយាតាមបែបរស់នៅដាច់ដោយឡែកពីគ្នា (Living Apart Together / LAT) អាចមិនល្អសម្រាប់គ្រប់ក្រុមគ្រួសារទាំងអស់ទេ ។ ហេតុនេះ មុននឹងសម្រេចចិត្តរស់នៅឆ្ងាយពីគ្នា យើងគួរតែពិភាក្សាជាមួយស្វាមី ឬភរិយាឱ្យយល់ពីគ្នាជាមុនសិន ចៀសវាងភាគីម្ខាងទៀតសុំចែកផ្លូវ ដោយសារពុំអាចទទួលយកបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGgNWmecryYhbzyT1oCLeVdITKlMVAziSKQgWCXR4cNNXzENaWikmuGvnt9QyvnEpHD6qICWu7u2167wqZ0D8lTOL5W5I-dVn4tywSGfcd0qfd3PX3Ay3hlUwSK2sxNnHXqe5wHez4ZmcmkQnfdu0bX4WxBkrB1M03YoiB9_LWVUpWV9kqJdSs2MedrUQ/s1400/Curbed_Apart_1.jpg

នេះជាសំណួរមួយចំនួនដែលត្រូវសួរទៅកាន់ស្វាមី ឬភរិយា មុននឹងសម្រេចចិត្តរស់នៅឆ្ងាយពីគ្នា ៖
-បើរស់នៅឆ្ងាយពីគ្នា តើអ្នកទាំងពីរទំនាក់ទំនងគ្នាតាមរបៀបណា? តើនឹងទំនាក់ទំនងគ្នារាល់ថ្ងៃដែរឬទេ? តើនឹងទាក់ទងតាមរយៈទូរស័ព្ទ ឬផ្ញើសារ?
-តើអ្នកទាំងពីរមានពេលទំនេរឱ្យគ្នាកម្រិតណា?
-គោលដៅផ្នែកហិរញ្ញវត្ថុក្នុងគ្រួសារ តើអ្នកណាជាអ្នកទទួលខុសត្រូវលើការចំណាយផ្សេងៗ និងត្រូវចំណាយលើអ្វីខ្លះ?
-ការរស់នៅឆ្ងាយពីគ្នា ចំណុចសំខាន់បំផុត ត្រូវឱ្យគ្រួសារទាំងសងខាងទទួលយកបានពីមូលហេតុដែលអ្នកទាំងពីរសម្រេចចិត្តបែបនេះ
-តើការរស់នៅឆ្ងាយពីគ្នាយូរប៉ុនណាដែរ? ឬត្រូវរស់នៅឆ្ងាយពីគ្នាអស់មួយជីវិត ឬត្រឹមមួយរយៈ ឬអាចផ្លាស់ប្តូរបាន ព្រោះវាសំខាន់ខ្លាំងណាស់ដែលត្រូវប្រាប់ដៃគូឱ្យយល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijEMt3VSgZitNdkMYR2JcsOIoc56NjRPMGDOrytpomk1MB7Pj4oA9nebtahXuKqQGME4x9HtinlS80DzNqBJm0NGc-0Gqv5qCVnqpUledbq47lBlQm17_FthyphenhyphenxnK2SasZPXxVm2dVE2r_SsibgnMHJXwrg75_MCZsLxy37KyH6Q1DFjgqP7F4eR9Y1o8o/s1110/https___media.graphassets.jpg

សរុបមក វាជាជម្រើសថ្មីមួយដែលគ្រួសារជាច្រើនបានសម្រេចចិត្តដើរតាមផ្លូវនេះ ព្រោះបច្ចុប្បន្ន ពាក្យថា ស្វាមី-ភរិយា គឺពុំចាំបាច់ត្រូវតែរស់នៅជាមួយគ្នា ឬឃើញមុខគ្នារាល់ថ្ងៃទេ ។ ប៉ុន្តែស្វាមី-ភរិយាអាចរស់នៅផ្ទះផ្សេងគ្នា ឬរស់នៅម្នាក់មួយប្រទេស ហើយពួកគេនៅតែជាគូសាមី-ភរិយាមានសុភមង្គលដូចគ្រួសារផ្សេងទៀតដែរ ៕

យុទ្ធសាស្ត្រទាក់ទាញវិនិយោគិនថ្មីរបស់វៀតណាមគួរឱ្យចាប់អារម្មណ៍ខ្លាំង

0

ប្រទេសវៀតណាម ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបរទេសជាច្រើនបានសម្រេចចិត្តមកវិនិយោគនៅវៀតណាមក្នុងឧស្សាហកម្មផ្សេងៗ ហើយធ្វើឱ្យវៀតណាមក្លាយជាប្រទេសមួយទាក់ទាញក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលវិនិយោគិនបរទេសមិនអាចមើលរំលង ។ តើរដ្ឋាភិបាលវៀតណាមមានយុទ្ធសាស្ត្របែបណាខ្លះ ទើបអាចទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនបរទេស?

លោក Tran Duy Dong រដ្ឋមន្ត្រីក្រសួងផែនការ និងការវិនិយោគរបស់វៀតណាមបានថ្លែងក្នុងកិច្ចប្រជុំថា វៀតណាមមានយុទ្ធសាស្ត្រទាក់ទាញវិនិយោគិនថ្មី គឺការសហការជាមួយក្រុមហ៊ុនប្រកបអាជីវកម្មថ្មីៗ និងអ្នកជំនាញ ដើម្បីអភិវឌ្ឍន៍ជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងជំរុញការច្នៃប្រឌិត ។ ការវិនិយោគទាំងអស់នេះនឹងជួយជំរុញដល់ការលូតលាស់សេដ្ឋកិច្ចជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrrz1wel-ZFzl-mWocrfbU9bEf2qogiuL5qNnxyeAmDA8hIMrehsTny1LA9TzoPsm_dLxtN4y5eypD5cmLNpEkA1GAESiOeVC87JPQg4YEoRaqakw5FjtK8XUi2Iylfz_HLOWIGJEYjJm3UCjWafzWbrhiEt-wMWkao6SE7pJ3_SHvwyTn5m26k7uhnhI/s658/photo_2024-05-07_16-31-33.jpg

រីឯលោក Dao Thanh Tung អនុរដ្ឋមន្ត្រីក្រសួងផែនការ និងការវិនិយោគថ្លែងថា វៀតណាមបានសម្របខ្លួនដោយការអភិវឌ្ឍស្ថាប័ន, ហេដ្ឋារចនាសម្ព័ន្ធ និងកម្លាំងពលកម្ម ដើម្បីទាក់ទាញការវិនិយោគពីបរទេសឱ្យបានច្រើន ជាពិសេស ឧស្សាហកម្មទំហំធំ ដូចជា ៖ អេឡិចត្រូនិក និង Semiconductors ។ ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុនបរទេស គឺផ្អែកលើកត្តាជាច្រើន រួមមាន ៖ ស្ថានការណ៍ទូទៅ, គោលបំណង, តម្រូវការ និងការត្រៀមខ្លួនរបស់វៀតណាម ។

ប្រទេសវៀតណាមបានកែលម្អគោលនយោបាយច្បាប់ យន្តការ និងវិធានការផ្សេងៗពាក់ព័ន្ធនឹងបរិយាកាសអាជីវកម្ម និងការវិនិយោគ ព្រមទាំងពិចារណាពីយន្តការជាក់លាក់ និងលើកទឹកចិត្តក្រុមហ៊ុនបច្ចេកវិទ្យា, Semiconductor, អេឡិចត្រូនិក និងបន្ទះឈីប ។ វៀតណាមបានកែលម្អហេដ្ឋារចនាសម្ព័ន្ធឱ្យល្អបំផុត ដើម្បីផ្តល់ភាពងាយស្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវគោក, ផ្លូវទឹក និងផ្លូវអាកាស រហូតដល់គម្រោងអគ្គិសនី និងការអភិវឌ្ឍតំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDZ8lSntpxrV3cDQAbtILQmVThnBlnSLE6a4y794oRUMLRocUQenalS5CSdkA9VurV_HH_dzVsFl1D84qWxqAqu_MZCboSNgOwpU6IKHyrxpYRaCYn9vWIOaTSDAWapwhoVH3PxbFaC54lNwyQyHWXRFht0N8AToxJgH7k0E9mwdcYrGKhdBGPYd11Cjc/s620/photo_2024-05-07_16-31-36.jpg

ក្រៅពីនេះ វៀតណាមបានបើកវគ្គបណ្តុះបណ្តាលពង្រឹងជំនាញដល់កម្លាំងពលកម្មក្នុងស្រុកជាបន្តបន្ទាប់ ព្រមទាំងបណ្តុះបណ្តាលវិស្វករចំនួន៥ម៉ឺននាក់ សម្រាប់ឧស្សាហកម្ម Semiconductor ។ ក្រុមហ៊ុនបរទេសបានផ្តល់ភាពសំខាន់លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាម ក្នុងការអភិវឌ្ឍឧស្សាហកម្ម Semiconductor និងបន្ទះឈីប ហើយក្រុមហ៊ុនដែលមកវិនិយោគនៅវៀតណាម រួមមាន ៖ ក្រុមហ៊ុនអាមេរិក, ជប៉ុន, កូរ៉េខាងត្បូង និងតៃវ៉ាន់ ។

យោងតាមរបាយការណ៍ការវិនិយោគផ្នែកបច្ចេកវិទ្យា និងការច្នៃប្រឌិត ប្រចាំឆ្នាំ២០២៤ ដែលផ្សព្វផ្សាយក្នុងកម្មវិធី «Vietnam Innovation Forum 2024» បញ្ជាក់ថា វៀតណាមនៅតែជាប់ចំណាត់ថ្នាក់ទី៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ផ្នែកទាក់ទាញក្រុមហ៊ុនបរទេសមកវិនិយោគនៅវៀតណាម ខណៈសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ១ និងឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់លេខ២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUMiAvomUPHcSRuy3ARgjaUzv64Hq5BRMl2DGDwng5FXhH3sycYQm2anobNO4hjzirNuNM3dTuM7RTjie-RbuKD-PXCV0_pRU3WSPZqGq8ElDmvOa_xkGoZ9VATuuy0ncmY2ZmB-LoY3HYiJ7gT31txMGvIRU1JP90fWwDSAqhr1OurHR52-griKRSN7M/s1260/photo_2024-05-07_16-31-39.jpg

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ទឹកប្រាក់វិនិយោគសរុបរបស់បណ្តាក្រុមហ៊ុនបើកអាជីវកម្មថ្មីនៅប្រទេសវៀតណាម គឺស្មើនឹង៥២៩លានដុល្លារអាមេរិក ធ្លាក់ចុះ១៧% បើធៀបនឹងឆ្នាំ២០២២ ។ រីឯផ្នែកថែទាំសុខភាពបានទទួលទឹកប្រាក់វិនិយោគពីបរទេសច្រើនបំផុត គឺកើនឡើង៣៩១% បើធៀបនឹងឆ្នាំ២០២២ ខណៈផ្នែកអប់រំ ក៏ទទួលបានទឹកប្រាក់វិនិយោគពីបរទេសច្រើនផងដែរ គឺកើនឡើង១០៧% បើប្រៀបធៀបប្រចាំឆ្នាំ ៕

ប្លែកទៀតហើយ! ហាងការហ្វេមួយកន្លែងនេះហាមអ្នកធ្វើការមិនឱ្យចូល

0

បរទេស៖ ហាងកាហ្វេ Fringe and Ginge ដែលស្ថិតក្នុងប្រទេសអង់គ្លេសបានចេញច្បាប់ថ្មីមួយដោយហាមឃាត់អតិថិជនមិនឱ្យប្រើប្រាស់កុំព្យូទ័រយួរដៃដើម្បីធ្វើការនៅទីនេះទេ ព្រោះអាចបំផ្លាញបរិយាកាសហាងកាហ្វេ។
យោងតាមលោក Edwards ដែលជាម្ចាស់ហាងកាហ្វេបាននិយាយថា “ជារឿយៗអតិថិជនបានប្រើប្រាស់កុំព្យូទ័រយួរដៃដើម្បីមកធ្វើការនៅទីនេះ ដោយពួកគេសុំឱ្យបុគ្គលិកបិទតន្ត្រី រក្សាភាពស្ងៀមស្ងាត់សម្រាប់ការប្រជុំតាមអ៊ីនធឺណិត ខណៈដែលពួកគេគ្រាន់តែផឹកទឹកមួយកែវ និងអង្គុយរាប់ម៉ោងប៉ុណ្ណោះ”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvNHlQrcSDOaEMBoMhmUCszyJX5GN3x8DH01ffpbZP-s1r6fhXf1tb1t5Zpaggt0jFJmo0XCrmzXcBaGXMFEj3deV3DiIRfRu6taiK0K8xMZ7n1YFZ995GhYfInytJVf9Pqo1o0AR_Hp4WEhxRu5QjrW04pw3q7n0uy2nj2vxznINVwTbCETpbUzBuKOQ/s1005/IMG20210703083309.jpg

លោក Edwards បានបន្តទៀតថា អ្នកដែលធ្វើការលើកុំព្យូទ័រកំពុងបំផ្លាញបរិយាកាសហាងកាហ្វេហើយ។ ដូច្នេះយើងក៏សម្រេចចិត្តចេញច្បាប់ថ្មីមួយដោយហាមឃាត់អតិថិជនទាំងអស់មិនឱ្យប្រើប្រាស់កុំព្យូទ័រយួរដៃដើម្បីមកធ្វើការនៅទីនេះទេ ហើយក៏មិនមានករណីលើកលែងដែរ ដោយគាត់បានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការលុបបំបាត់មូលដ្ឋានអតិថិជនបែបនេះ។ Edwards និងសហស្ថាបនិក Olivia Walsh បាននិយាយថា នេះគឺជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែទីបំផុតពួកយើងទទួលបានជោគជ័យហើយ។ Edwards និងសហស្ថាបនិក Olivia Walsh ក៏បានបន្ថែមដែរថា អ្នកដែលចង់ធ្វើការគួរតែទៅបណ្ណាល័យ ឬជួលកន្លែងផ្សេងជំនួសឱ្យហាងកាហ្វេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVktgT241EFyoaL13ovbvSzH8njz1eeC2lBFTM33ylCfFMatwBZM4SBarFDr6WByzznwGxJZGVucu4kW3x0UAFLIXF9qE0WexNAAl2g2x2A3_za6Ms0kquM4VLAl9GyRq7awwdHlFIzO70C1mzcXLvClZKUM9JtZmoEZe-aXFrbHMtYuO2q-OuyznOw2M/s1200/110_523346593.jpg

ម្ចាស់ហាងកាហ្វេរូបនេះក៏បានបន្តទៀតថា បុគ្គលិករបស់ពួកគេនៅតែរួសរាយរាក់ទាក់ ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមានបទពិសោធន៍កាន់តែប្រសើរឡើង។ គួរបញ្ជាក់ដែរថា ហាងកាហ្វេ Fringe and Ginge បានបើកដំណើរការនៅខែកក្កដា ឆ្នាំ២០២០។ ចាប់តាំងពីហាងកាហ្វេនេះហាមឃាត់ការប្រើប្រាស់កុំព្យូទ័រយួរដៃមក Edwards បានសង្កេតឃើញអតិថិជនគឺមានភាពសប្បាយរីករាយជាងមុន ហើយហាងកាហ្វេគឺមានភាពអ៊ូអរខ្លាំង។ ទោះយ៉ាងណាក៏ដោយ អាជីវកម្មក្នុងស្រុកផ្សេងទៀតមិនយល់ស្របនឹងវិធីសាស្រ្តរបស់ហាងកាហ្វេ Fringe and Ginge ទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmicqX2dG4Q7NKumRTMOSTbdbHTntINH5RVxBMb8WByeDJIKnTTmnljpg95DTxGCCkBuvbA0-PrhebvsV0E9EbHdkQ8Q8t_SmF76cQmWzvGgntt1uZTKIBippz_Q1UWkdMhZpTU1XwB6c49hxxxzTxgmObCL4HBsYhiMpCq8KcudOOXd6vfWRKnc5xumA/s1200/photo_2024-05-07_16-01-58.jpg

Hannah Swann អាយុ ២៨ ឆ្នាំដែលជាអ្នកគ្រប់គ្រងហាង Garage Cafe ក្បែរនោះបាននិយាយថា នាងពិតជាអាណិតចំពោះការហាមប្រាមការប្រើប្រាស់កុំព្យូទ័រយួរដៃនេះណាស់ សម្រាប់ហាងនាងមិនធ្វើដូច្នោះទេ។ Hannah បានបន្តថា អតិថិជនរបស់នាងសុទ្ធតែមានចរិតល្អ ហើយហាងជាធម្មតាមានកន្លែងគ្រប់គ្រាន់សម្រាប់ពួកគេអង្គុយយូរដោយមិនមានការរំខាន។ នាងបាននិយាយថា ហាងកាហ្វេគឺជាកន្លែងដ៏ស្រស់ស្អាត និងស្ងប់ស្ងាត់ ដូច្នេះមនុស្សអាចផ្តោតអារម្មណ៍បានយ៉ាងងាយនៅកន្លែងនេះ។ ទោះយ៉ាងណាក៏ដោយប្រសិនបើហាង Fringe and Ginge អនុញ្ញាតឱ្យប្រើកុំព្យូទ័រយួរដៃ នោះហាងពួកគេនឹងគ្មានចំណូលពេញមួយថ្ងៃ៕

នំប៉័ងសាច់ ឈ្ងុយឆ្ងាញ់! នៅវៀតណាម មនុស្សជាង៥០០នាក់ពុល បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ

0

មនុស្សប្រមាណ ៥៦០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដោយសង្ស័យថាពុលអាហារ មានទាំងកម្រិតធ្ងន់និងស្រាល បន្ទាប់ពីបានញ៉ាំនំសាច់ bánh mì ពីហាងមួយនៅភាគខាងត្បូងប្រទេសវៀតណាម។

ហាងនំប៉័ងដែលមានមូលដ្ឋាននៅខេត្ត Dong Nai ប្រទេសវៀតណាម បច្ចុប្បន្ននេះត្រូវបានបិទជាបណ្ដោះអាសន្នហើយ។ តាមរយៈហេតុការណ៍ វាត្រូវបានគេជឿថានំប៉័ងសាច់ទាំងនោះ អាចខូចដោយសារអាកាសធាតុក្តៅខ្លាំងពេក ។ ទោះជាយ៉ាងណា ការចុះត្រួតពិនិត្យដំបូងក៏បានបង្ហាញថា ហាងនំប៉័ងមួយកន្លែងនេះ មិនបានបំពេញតាមស្តង់ដារសុវត្ថិភាពអាហារត្រឹមត្រូវនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsKfmlJmAW_hYvNa042cOfMdgES2NKQGYFKJNbT3EkQ6a4vZB-eDZb4xhiym3RlJiapuId1cus0CMYN2CfQK6c1vtZVOOMR8zfeGN2Iz7Uy_yAXHHoC5YCrE19V9yf-YhVG9cAMQ_sXewORwgJ0BQcvCHv7nGvDIykCrD1uwPZgC0cuNqffuoKjHrTI9I/s640/2675995.jpg

កាលពីថ្ងៃទី៦ ខែឧសភានេះ អាជ្ញាធរក្រុង Long Khanh បានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ៥៦០នាក់បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីទទួលទាននំប៉័ងពីទីតាំងតែមួយ។ យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា ហាងនំប៉័ងដែលមានមូលដ្ឋានលើផ្លូវ Tran Quang Dieu ក្រុង Long Khanh ប្រទេសវៀតណាមនេះ ក្នុងមួយៗថ្ងៃលក់បានប្រមាណនឹង ១១០០ ដើមឯណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeVeI_1x_AjI8uz6EAxpL8EBNn3YbJ44-rvqFkGwYI5ptrTKp9RYEFdB_WcPgxBNH_8IaaDat0CiA3eGiqc4f1Jb6sxR9EMOFpSWNnUzq8vfoCfWNi5OhX7rQU54uM4RUJKo0MXeG0ajxphTLQ9Bgyz74X_xq1XPb0u2TkVRzoyDwufLRoamXILth6o3o/s1280/photo_2024-05-07_15-36-34.jpg

របាយការណ៍របស់មន្ទីរពេទ្យក្នុងតំបន់បាននិយាយថា ចំនួនករណីសង្ស័យពុលអាហារបានកើនឡើងជាលំដាប់ជារៀងរាល់ថ្ងៃ។ ចំពោះរោគសញ្ញានៃអាការៈពុលអាហារនេះវិញគឺ រួមមាន រាក ក្អួត ក្តៅខ្លួន និងឈឺពោះធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXlr1TlNBzBSusqKD34U17wyks9lSQAXZsR_ELNrt39HWufqzWYnuR4E5KKB9Y235qR6BnAPkkVkMr-T-0Btc8ZthKVp8xJMhrkyKlPBPfmB5gyVYRlTI25XbHBKcQO0RlNDU9gkXoj8_7Fe4P_b5WlQlDD9VajHKASe8DO4dw1lQlf-5Tz8WdaeTuucQ/s650/page-23-b_04052024.jpg

កាសែតវៀតណាមមួយឈ្មោះថា Health and Life ក៏បានលើកឡើងពីស្ត្រីម្នាក់ដែលកូនបីនាក់កំពុងសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុមារ Dong Nai ។ តាមការបញ្ជាក់ពីម្តាយគឺបានធ្វើការទិញនំសាច់ចំនួនបីដើមឲ្យកូនៗរបស់នាង។ ក្នុងរយៈពេលត្រឹមតែ២៤ ម៉ោង ពួកគេទាំងអស់ចាប់ផ្តើមបង្ហាញរោគសញ្ញានៃការពុលអាហារភ្លាមៗតែម្តង។ យ៉ាងណាមិញ តាមការបញ្ជាក់ពីអាជ្ញាធរ ពួកគេនឹងបើកការស៊ើបអង្កេតលើមូលហេតុនៃការពុលអាហារជាបន្តបន្ទាប់ទៀតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilxWQEJ-9Gmu7wvCfAoPkSfKTPQHiLoLzlzTgIQ5MaJda0k5YFm_GsqaCfJqMh5MIu-zxuJeYxW6IqldQ9T6kTqV2DkJMsGrOaN-mNBUP7nOTVPl4tUBpKUT9T-o9UNBgPCWEAdCvjiMmnfm2mubjk5DTnNRJcAfI2khe-pK_p0QmrEvBQnVZty3-TctA/s800/photo_2024-05-07_15-36-36.jpg

បាតុភូតដ៏កម្រធ្លាក់ត្រីពីលើមេឃ ខណៈភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសអ៊ីរ៉ង់

0

បរទេស៖ ថ្មីៗនេះមានវីដេអូមួយកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាញសង្គម ខណៈភ្លៀងធ្លាក់ខ្លាំងស្រាប់តែមានត្រីរាប់ពាន់លានក្បាលបានធ្លាក់ពីលើមេឃនៅក្នុងតំបន់ Yasuj ប្រទេសអ៊ីរ៉ង់ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីល្ងាចថ្ងៃទី៦ ខែឧសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicl2vTuXPEJbXn_63KqYmPP-X9e_fU-_SlJdwJWIM44pyW3f7mRWW13HOVHyQ0sEuWHPrXfCj2HwJ8GEnpwgvEVkPerUTvBAMc_6Ka6jAdcsBQ-bSVD3HY1bvtBy3sz7_aDtUZweh9A2bZAzE5rc-jMHK4H7UYRhX-oHvsyW7mu-XC78SuisS0rAi4RKw/s650/resize.png
នៅក្នុងវីដេអូនោះបានបង្ហាញឱ្យឃើញថា ត្រីរស់ជាច្រើនក្បាលបានធ្លាក់ពីលើអាកាសអមជាមួយទឹកភ្លៀងតាមដងផ្លូវ ហើយបុរសដែលជាអ្នកថតវីដេអូនោះបាននិយាយថា “ភ្លៀងត្រីធ្លាក់មកហើយ” ដោយគាត់ក៏បានរើសត្រីមួយក្បាលដែលធ្លាក់ពីលើមេឃ ដើម្បីបង្ហាញថាត្រីនៅមានជីវិត និងអាចផ្លាស់ទីបាន។ បាតុភូតដ៏កម្រនេះត្រូវបានគេជឿថា បណ្តាលមកពីព្យុះកំបុតត្បូងមួយ បានបោកបក់ត្រីឡើងទៅលើមេឃ រួចក៏ទម្លាក់ចុះក្រោមវិញបន្ទាប់ពីមានភ្លៀងធ្លាក់។ ទោះជាយ៉ាងណាសម្រាប់មូលហេតុពិតប្រាកដនៅមិនទាន់ដឹងនៅឡើយទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif2aGA87NIU6mqvrvV3lOFqUF9ZuTcYThzX5_mz3Hw_L8KfJpjCLVWwEsP_u5cIWxfck5MJESi0oZmZIlYmNRZy_vNE3hVW6f_YmNQBD1ufnqG70lcgltat9bCmYOpmRhr6AaqwmqkCj81Fv9W73JMtAsBID0i4J3yPBt6NOgfGllZnHrc0oQ64a6-XhI/s800/Fish_Rain_Final_2024-5-7-6-25-56_thumbnail.jpg

យោងតាមសារព័ត៌មានបរទេស MINT ឧប្បត្តិហេតុភ្លៀងត្រីបានកើតឡើងបន្ទាប់ពីមានខ្យល់ព្យុះយ៉ាងខ្លាំងចម្ងាយជិត ២៨០ គីឡូម៉ែត្រពីច្រាំង ដែលនេះត្រូវបានគេចាត់ទុកថា បាតុភូតដ៏កម្រ។ ទោះជាយ៉ាងណានៅពេលដែលវីដេអូនេះត្រូវបានចែកចាយ ក៏មានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិថា ពិតជាអស្ចារ្យណាស់នេះជាលើកទីមួយហើយដែលខ្ញុំបានឃើញ។ អ្នកខ្លះទៀតក៏បញ្ចេញមតិថា តើវាអាចបង្កឱ្យមានគ្រោះធម្មជាតិទេ? បើយោងតាមអ្នកវិទ្យាសាស្ត្របាននិយាយថា ភ្លៀងត្រីទំនងជាកើតឡើងដោយសារខ្យល់ព្យុះ។ នៅពេលដែលខ្យល់ព្យុះកំបុតត្បូងឆ្លងកាត់សមុទ្រ ឬមហាសមុទ្រ វានឹងបក់យកត្រី កង្កែប អណ្តើក និងក្តាម ដោយមានខ្យល់បក់ឡើងលើមេឃ។ បន្ទាប់មកសត្វទាំងនេះនឹងផ្លាស់ទីតាមខ្យល់ព្យុះ ហើយវាក៏បន្តនៅលើមេឃរហូតដល់ល្បឿនខ្យល់ថយចុះ។ https://images.tv9hindi.com/wp-content/uploads/2024/05/fish-rain-in-iran.jpg

នៅពេលដែលល្បឿនខ្យល់ថយចុះបន្តិចម្តងៗ សត្វទាំងនេះក៏ចាប់ផ្តើមធ្លាក់មកលើដី រួមជាមួយនឹងទឹកភ្លៀងផងដែរ ដែលមើលទៅវាហាក់ដូចជាត្រីកំពុងភ្លៀង។ គួរបញ្ជាក់ដែរថានេះមិនមែនជាលើកទីមួយទេ ដែលត្រីធ្លាក់ពីលើមេឃ កាលពីអំឡុងឆ្នាំ ២០១០ ក៏មានករណីភ្លៀងធ្លាក់ស្រដៀងគ្នានេះដែរ ដែលវាកើតឡើងនៅក្នុងប្រទេសហុងគ្រីមានកង្កែបធ្លាក់ពីលើមេឃ។ ហើយក្នុងឆ្នាំ ២០០៧ នៅសហរដ្ឋក៏មានភ្លៀងជន្លេនធ្លាក់មកផងដែរ យោងតាមអ្នកទីនោះបាននិយាយថាភ្លៀងជន្លេនធ្លាក់មកអំឡុងម៉ោង ១១ ថ្ងៃត្រង់ប៉ុន្តែធ្លាក់តែប៉ុន្មាននាទីប៉ុណ្ណោះ ដោយអ្នកវិទ្យាសាស្ត្រមិនអាចបកស្រាយបានឡើយ៕

ចិនរកឃើញដានជើងសត្វដាយណូស័រធំបំផុតលើពិភពលោក

0

ប្រទេសចិន ៖ សារព័ត៌មានស៊ីនហួររាយការណ៍កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ថា ក្រុមអ្នកវិទ្យាសាស្ត្រចិនបានរកឃើញដានជើងសត្វដាយណូស័រដ៏ធំបំផុតលើពិភពលោក ក្នុងខេត្ត Fujian ស្ថិតនៅភាគខាងកើតប្រទេសចិន ។ ក្រុមអ្នកវិទ្យាសាស្ត្របញ្ជាក់ថា វាជាដានជើងរបស់ដាយណូស័រពូជ Deinonychosaurs ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgITp4MbGn0PTr1Tpp40XPppvahmHONpuylsiJ7rut38vkQNRjTdBxe3-N-UH9plbTVwdu_vRpbTDx-qEI13t8YOf4_riKSB-O4KrJ5zx2jjMGqn6GvjBX2GDHpMiGKlhAAHhPxLkgiDv5EgbkGPzssyWNWhLZPuPLVKXlXvj1z2PpMs0VYBN1gXWhHqB4/s1664/image_12886_1e-Fujianipus-yingliangi.jpg

រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញមកពីសាកលវិទ្យាល័យស្រាវជ្រាវផែនដីរបស់ចិន ព្រមទាំងសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិបានរកឃើញដានជើងដាយណូស័រ យ៉ាងហោចណាស់៨ប្រភេទ នៅតំបន់ឡងលៀង ក្នុងនោះដានជើងចំនួន១២ គឺជារបស់ដាយណូស័រពូជ Didactyl Deinonychosaur ។

ក្នុងចំណោមដានជើងទាំង១២ ដែលមានម្រាម២ នេះ គេបានឃើញដានជើងទំហំធំៗចំនួន៥ ដែលមានទទឹងជាមធ្យមស្មើ១៦,៩សង់ទីម៉ែត្រ និងបណ្តោយ៣៦,៤សង់ទីម៉ែត្រ ។ ហេតុនេះ អ្នកវិទ្យាសាស្ត្រអាចបែងចែកប្រភេទដាយណូស័រថ្មីបន្ថែមទៀតឈ្មោះ Fujianipus Yingliangi ហើយបើយោងតាមការវិភាគពីម្រាមជើង គេសន្និដ្ឋានថា Fujianipus អាចជាដាយណូស័រពូជ Troodontid ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1CaIx3JJ2PV3TbIzeslV9eXsa5CCJ8wnQ3Tct787Wwg6U-VTK68m2bmYW5E5exqnWTqM766nXaIkYSNJU6pAzVQ7FjNDAyR1vJJSAfdvz4iu8Q6dt0NEONrY0ZwyhX2uL-FMkxVbPSjLej4VRXLbac1gxzeNyI8R18-DF80v3gBd_8zGTMsAL0r8lAPM/s1200/GM3Az5JbcAAsNYk.jpg

សាស្ត្រាចារ្យនៅសាកលវិទ្យាល័យម្នាក់ឈ្មោះ ស៊ីវលីតា និយាយថា បច្ចុប្បន្ន គេចាត់ទុកថា ដានជើងដាយណូស័រទាំងនេះ គឺជាដានជើងដាយណូស័រពូជ Deinonychosaurs ដ៏ធំបំផុតនៅប្រទេសចិន និងលើពិភពលោក ។ សាស្ត្រាចារ្យរូបនេះបន្ថែមថា បើវិភាគពីទំហំដានជើងវិញ គេសន្និដ្ឋានថា ដាយណូស័រនេះអាចមានកម្ពស់យ៉ាងហោចណាស់ ៥ម៉ែត្រ ។

ចំណែកភ្នាក់ងារសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនិយាយថា គេបានអភិរក្សដានជើងដាយណូស័រទាំងនេះយ៉ាងល្អបំផុត តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ។ ការរកឃើញដាយណូស័រពូជ Fujianipus Yingliangi ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការស្រាវជ្រាវពីដាយណូស័រនៅប្រទេសចិន និងត្រូវបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី iScience កាលពីពេលថ្មីៗនេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi55I1cONXyqBabGW2kvcZ3xH4_bW6ngaXvXlcjwZIBH7GqmVwehYn4r-oLBlIznP_KTrf4h-CHJf55krgQK5Bm76B2AnEJtulWeTNHalk4wy-h2ItspIq08xkUtq6BnI9Ta2mtcoidPSxKA013G02ehCntqPaViwXGCwndWMumGN1CIfhHagQ9r4GOCzQ/s1022/354ba1a0ff3346e48a7ea7a4bb17451c.jpg