ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចូលរួមផ្តល់បទសម្ភាសមួយកាលពីពេលថ្មីៗនេះដោយបង្ហើបពីជំនួញផ្ទាល់ខ្លួននិងរឿងរ៉ាវផ្សេងៗទៀតទៅកាន់ទស្សនិកជន។ ជាមួយគ្នានេះ បវរកញ្ញាដ៏ល្បីល្បាញរូបនេះបានលើកឡើងថាផ្លូវដែលជោគជ័យតែងតែមានឧបសគ្គ ហើយចាត់ទុកឧបសគ្គនោះដូចជាការលេងហ្គេមហើយថ្ងៃដែលនាងពិបាកនាងមិនដែលឱ្យខ្លួនឯងរឹងមាំនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFkm8W4rflPJV9agb12K79AS203v__UKvcQ0Pt6qhujwJavgieQO8qI4wwQbuK74j7raxnz3DzIYvcArRfOkfLEydv-hcpCnSGXnpnCXcO-pMWUlpdm-SH5GPWf5CPbt6mNys71opa44kZ-YWHYCcRcmVcRJtWPsNM0K1wQI8w3p3OKva5s56iN5hM_nk/s2048/439079669_453868550557244_517043060396062327_n.jpg

Miss Grand Cambodia 2022 បានចូលរួមផ្តល់កិច្ចសម្ភាសនៅក្នុងកម្មវិធី «Ignite The Youth» ដែលមានការផ្សាយនៅលើផេក Khmer Time កាលពីល្ងាចថ្ងៃទី៦ ឧសភា ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី ឆ្លើយតបនូវសំណួរផ្សេងៗរបស់អ្នកសម្របសម្រួលដូចជាដើម្បីថែរក្សាភាពល្បីល្បាញរបស់ខ្លួនគឺជាហ្វេនរបស់នាងដែលជាកម្លាំងឱ្យធ្វើឱ្យនាងល្បីល្បាញ មិនថានាងចូលរួមកម្មវិធីនៅទីណាមានហ្វេនទៅគាំទ្រលើកទឹកចិត្តនៅទីនោះ។

ចំពោះឧបសគ្គដែល ពេជ្រ វត្តីវឌ្ឍី បានជួបប្រទះវិញគឺមានច្រើន ធ្លាប់រស់នៅមណ្ឌលកុមារកំព្រាជាច្រើនឆ្នាំ ខ្វះភាពកក់ក្តៅពីគ្រួសារតែបានជួបជាមួយឪពុកដែរ ប៉ុន្តែការលំបាកទាំងនេះធ្វើឱ្យនាងតស៊ូនៅពេលធំឡើងធ្វើអ្វីដែលជាខ្លួនឯង ចេះដោះស្រាយបញ្ហាដោយខ្លួនឯង។ ដ្បិតថាបច្ចុប្បន្ន ខ្លួននាងមានឈ្មោះបោះសំឡេងក្តី ប៉ុន្តែ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថានាងនៅមានក្តីស្រមៃទៅមុខជាបន្តទៀតនៅថ្ងៃអនាគតចង់ជោគជ័យជាងនេះទៅទៀត។ បវរកញ្ញារូបនេះថា នាងមិនចង់ជោគជ័យតែខ្លួនឯងនោះទេ គឺដើម្បីសង្គមជាតិនិងមនុស្សស្រីដទៃទៀតដែលមើលមកនាងដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzjWhdiC4c-BTFfMOrMXvq8CPHRiLU6T8xAyn5nUWuYdHqQlB3s5nAtmjLXHIJ9H02gUatozO5QgxmzoLC051rp6obdQ9sH9SuekV2fo8HX_qleTz4tcXVn-XTRLTRk-Q0CjAJnLHev05WZrgunnFk-L6YA_KwXBZX2j-A4IWzVZXez5gLq35UXxg-VVk/s2048/438129108_461722876438478_4023520825178655798_n.jpg

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកឡើងទៀតថានាងបានបញ្ចប់បរិញ្ញាបត្រផ្នែកទេសចរណ៍ក្រៅពីអាជីពសិល្បៈនាងចាប់ផ្តើមជាមួយជំនួញផ្ទាល់ខ្លួនដូចជាផលិតផលសម្រាប់នារីដើម្បីឱ្យមនុស្សស្រីគ្រប់រូបមិនមែនតែជាតារាឬបវរកញ្ញានោះទេគឺស្អាតបានគ្រប់គ្នា រួមជាថ្នាក់បង្រៀនដើរម៉ូត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic2jlHDrHrwkfnIkyJ2bI6_c7S1cncFu9KgUDxzOir8dX8UXyNubZjb_6BlgsMgtzN1BiO82-UHsRgF3EZDOpVrvzgP9IQBTbP7zqXIT1ULQqunbRDpB4o8cbtEqg9GAGvigUtkpeea55qYvydtMpKM-0c8ZZsCN4UVu0qIplw51FoBTjuH97OobbrmaE/s2048/436365910_447569934520439_8840053705385013066_n.jpg

លំដាប់រងទី៥ លើឆាកអន្តរជាតិរូបនេះបានលើកឡើងចំណុចដែលទទួលបានរិះគន់ទៅលើនាងច្រើនជាងគេអត្តចរិតរបស់នាង និងមិនទទួលស្គាល់ពីសមត្ថភាពរបស់នាងដោយអ្នករិះគន់គិតថាការទទួលបាននោះដោយសារតែការអេបអប។ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញទៀតថានាងនឹងចូលរួមប្រកួតបវរកញ្ញាម្តងទៀត ប៉ុន្តែមិនមែនជាពេលនេះទេដោយទុកពេលដុះខាត់សមត្ថភាពរបស់ខ្លួនឯងឱ្យកាន់តែខ្លាំងជាងនេះទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9flHsKss6PSMjpD7v4Eii7jsLv37Y0VbAuYfh0zORY2VtUlDAg_QczOBoa0Z4rHyuYK8Z1CMqYnwjHPbiF9Z5HdpZ7nZ1hXe2fB1cVSN23SRsOcTU80JKmaEYYF5dv8jt8brm5VTGQw9QOWmNo1qYISILPtSHpEIAifkRu3LRkZMK2pUefUxAytkM4QA/s2048/434289374_440302415247191_4022289732719065063_n.jpg

ចំពោះការដោះស្រាយបញ្ហាការរិះគន់ និងការរងសម្ពាធនានា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឆ្លើយថាពេលណានាងទន់ខ្សោយ ទន់ជ្រាយចង់យំគឺនាងតែងតែបន្ធូរអារម្មណ៍ព្រោះនាងជឿថាឧបសគ្គដែលនាងឆ្លងកាត់កន្លងមកគឺធ្វើឱ្យក្លាយជា ពេជ្រ វត្តីដូចរាល់ថ្ងៃនេះ ដូច្នេះឧបសគ្គដែលនាងជួបប្រទះនៅថ្ងៃនេះនឹងធ្វើឱ្យក្លាយទៅជា ពេជ្រ វត្តីមួយទៀតនៅថ្ងៃខាងមុខ ។ បវរកញ្ញារូបនេះក៏បានបន្ថែមថា ផ្លូវណាដែលមានភាពជោគជ័យគឺតែងតែមានឧបសគ្គ ហើយបើសិនគ្មានឧបសគ្គយើងក៏មិនអាច Challenge ខ្លួនឯងបានដូចគ្នាចាត់ទុកឧបសគ្គប្រៀបដូចជាការលេងហ្គេមមួយដូចគ្នា មិនធ្វើឱ្យខ្លួនឯងរឹងមាំពេក តែនឹងក្រោកឡើងនៅថ្ងៃស្អែក៕