Home ព័ត៌មានអន្តរជាតិ ចិនរកឃើញដានជើងសត្វដាយណូស័រធំបំផុតលើពិភពលោក

ចិនរកឃើញដានជើងសត្វដាយណូស័រធំបំផុតលើពិភពលោក

131
0

ប្រទេសចិន ៖ សារព័ត៌មានស៊ីនហួររាយការណ៍កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ថា ក្រុមអ្នកវិទ្យាសាស្ត្រចិនបានរកឃើញដានជើងសត្វដាយណូស័រដ៏ធំបំផុតលើពិភពលោក ក្នុងខេត្ត Fujian ស្ថិតនៅភាគខាងកើតប្រទេសចិន ។ ក្រុមអ្នកវិទ្យាសាស្ត្របញ្ជាក់ថា វាជាដានជើងរបស់ដាយណូស័រពូជ Deinonychosaurs ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgITp4MbGn0PTr1Tpp40XPppvahmHONpuylsiJ7rut38vkQNRjTdBxe3-N-UH9plbTVwdu_vRpbTDx-qEI13t8YOf4_riKSB-O4KrJ5zx2jjMGqn6GvjBX2GDHpMiGKlhAAHhPxLkgiDv5EgbkGPzssyWNWhLZPuPLVKXlXvj1z2PpMs0VYBN1gXWhHqB4/s1664/image_12886_1e-Fujianipus-yingliangi.jpg

រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញមកពីសាកលវិទ្យាល័យស្រាវជ្រាវផែនដីរបស់ចិន ព្រមទាំងសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិបានរកឃើញដានជើងដាយណូស័រ យ៉ាងហោចណាស់៨ប្រភេទ នៅតំបន់ឡងលៀង ក្នុងនោះដានជើងចំនួន១២ គឺជារបស់ដាយណូស័រពូជ Didactyl Deinonychosaur ។

ក្នុងចំណោមដានជើងទាំង១២ ដែលមានម្រាម២ នេះ គេបានឃើញដានជើងទំហំធំៗចំនួន៥ ដែលមានទទឹងជាមធ្យមស្មើ១៦,៩សង់ទីម៉ែត្រ និងបណ្តោយ៣៦,៤សង់ទីម៉ែត្រ ។ ហេតុនេះ អ្នកវិទ្យាសាស្ត្រអាចបែងចែកប្រភេទដាយណូស័រថ្មីបន្ថែមទៀតឈ្មោះ Fujianipus Yingliangi ហើយបើយោងតាមការវិភាគពីម្រាមជើង គេសន្និដ្ឋានថា Fujianipus អាចជាដាយណូស័រពូជ Troodontid ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1CaIx3JJ2PV3TbIzeslV9eXsa5CCJ8wnQ3Tct787Wwg6U-VTK68m2bmYW5E5exqnWTqM766nXaIkYSNJU6pAzVQ7FjNDAyR1vJJSAfdvz4iu8Q6dt0NEONrY0ZwyhX2uL-FMkxVbPSjLej4VRXLbac1gxzeNyI8R18-DF80v3gBd_8zGTMsAL0r8lAPM/s1200/GM3Az5JbcAAsNYk.jpg

សាស្ត្រាចារ្យនៅសាកលវិទ្យាល័យម្នាក់ឈ្មោះ ស៊ីវលីតា និយាយថា បច្ចុប្បន្ន គេចាត់ទុកថា ដានជើងដាយណូស័រទាំងនេះ គឺជាដានជើងដាយណូស័រពូជ Deinonychosaurs ដ៏ធំបំផុតនៅប្រទេសចិន និងលើពិភពលោក ។ សាស្ត្រាចារ្យរូបនេះបន្ថែមថា បើវិភាគពីទំហំដានជើងវិញ គេសន្និដ្ឋានថា ដាយណូស័រនេះអាចមានកម្ពស់យ៉ាងហោចណាស់ ៥ម៉ែត្រ ។

ចំណែកភ្នាក់ងារសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនិយាយថា គេបានអភិរក្សដានជើងដាយណូស័រទាំងនេះយ៉ាងល្អបំផុត តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ន ។ ការរកឃើញដាយណូស័រពូជ Fujianipus Yingliangi ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការស្រាវជ្រាវពីដាយណូស័រនៅប្រទេសចិន និងត្រូវបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី iScience កាលពីពេលថ្មីៗនេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi55I1cONXyqBabGW2kvcZ3xH4_bW6ngaXvXlcjwZIBH7GqmVwehYn4r-oLBlIznP_KTrf4h-CHJf55krgQK5Bm76B2AnEJtulWeTNHalk4wy-h2ItspIq08xkUtq6BnI9Ta2mtcoidPSxKA013G02ehCntqPaViwXGCwndWMumGN1CIfhHagQ9r4GOCzQ/s1022/354ba1a0ff3346e48a7ea7a4bb17451c.jpg