អស់រយៈពេលជាង១ខែមកហើយនៃបទអបអរចូលឆ្នាំថ្មីរបស់ វណ្ណដា មានចំណងជើងថា «សង្ក្រាន្តស្គាល់ស្នេហ៍»ដែលជាប្រភេទកន្រ្ទឹម HipHop មានការចូលរួមសម្តែងដោយស្រីស្អាតកូនកាត់បារាំង មាលា បន្តជាប់ Trending លេខ១នៅលើយូធូបប្រទេសកម្ពុជាគិតត្រឹមរសៀលថ្ងៃទី៧ ឧសភា ។ មកទល់ពេលនេះបទនេះមានការស្តាប់លើសពី១០លានដងនៅឆាណែលយូធូបរបស់ វណ្ណដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPNxz7jpDv7f-qykLCPT2kSA9hxW1IsuZ9oDPzJh6hXrM6IeBhY3TM24_LcrdHPyaS5Fq06HWpEpreB7q8k_Az_YWGINYhsOOcK4y90PkgMPYakYpyzDZsnXUZLsGznRbERGAiqorJseQfP4mVQLWXY9FJ9QSY3WTdBQ5ZHVsl7taLbfWkq6pt5V9logA/s1800/image_2024-05-07_13-55-44.png

តារារ៉េបជួរមុខប្រចាំប្រទេសកម្ពុជា ម៉ាន់ វណ្ណដា បានទម្លាក់បទ «សង្ក្រាន្តស្គាល់ស្នេហ៍» កាលពីយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ដែល វណ្ណដា ជូនជាកាដូបុណ្យចូលឆ្នាំខ្មែរ។ បទនេះជា កន្រ្តឹមហ៊ីបហបហើយនៅក្នុង MV បានរំលេចនូវវប្បធម៌ទំនៀមទម្លាប់អត្តសញ្ញាណជាតិខ្មែរជាច្រើនដូចជាឧបករណ៍បុរាណខ្មែរ ក្រម៉ាខ្មែរ ខោចែវ បន្តោងខ្សែករូបអង្គរវត្ត វេចនំអន្សម ល្បែងប្រជាប្រិយខ្មែរ និងការជួបជុំគ្រួសារក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ជាពិសេស មួយបទនេះជំរុញឱ្យជាតិសាសន៍ដទៃកាន់តែស្គាល់ពីសង្ក្រាន្តខ្មែរបានកាន់តែច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUJcz0HFTS-clXZB-3QupviAeYU7yj5hcIGAhBNYXuHtGR0-nqet_SzkvIwn4PTezOA_hyphenhyphenZJ3xK43VI5v1kyysaKzBqvaIH5shPAVHD7lWVhlBFBo34BXxzq6L3BUCrUPHzoWjR1BrEGF7SNwMvnAABlABJmR9xP9_VefXTu32gSFIVtlreS_lCOh4tPw/s2048/image_2024-05-07_13-55-46.png

នៅពេលទម្លាក់បទនេះមិនត្រឹមតែមានការចាប់អារម្មណ៍ទៅលើបទចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែតួស្រីដែលជាកូនកាត់បារាំងមានឈ្មោះថា មាលា ដែលបានសម្តែងជាមួយ វណ្ណដា ជាលើកដំបូងនេះបានបង្កឱ្យមានការចាប់អារម្មណ៍ពាសពេញបណ្តាញសង្គមដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzSJJsS1kwdvzcGNSxdBZXBPUQP9bn8eagkz8bewI2GPwlhFUXYPrhlz_bwyO1WH5RdqrLyk3ABg3H4uTzvP7-ScapznQhMpy-_nze3mu2LIlI0o4kbTt935axzTyaXAAKypwP-NrRPxt6jpSEv5wcTG9xhoTZJOVBWkQK8xxiq9vfrFKlOyKgdgegX5U/s2048/image_2024-05-07_13-55-48.png

«សង្ក្រាន្តស្គាល់ស្នេហ៍» ដែលបានទម្លាក់តាំងពីមុនចូលឆ្នាំខ្មែររហូតមកដល់រសៀលថ្ងៃទី៧ ឧសភា ពោលគឺរយៈពេលជាង១ខែហើយនៅបន្តជាប់លេខ១នៅលើតារាងយូធូបក្នុងស្រុកនៅឡើយមិនទាន់ធ្លាក់ចំណាត់កំពូលនោះទេ បើទោះបីជាបទនេះមិនផ្ទុះកក្រើកដូចជាបទកំលោះស្រុកខ្មែរ ក្តី។ គួរបញ្ជាក់ថាបទ វណ្ណដា មួយបទនេះមានការចូលស្តាប់លើសពី១០លានដងផងដែរ៕