ព្រឹត្តិការណ៍ Met Gala ដ៏ល្បីល្បាញ ដែលជាព្រឹត្តិការណ៍កំពូលនៅក្នុងពិភពម៉ូតបានធ្វើឱ្យមានការចាប់អារម្មណ៍ទូទាំងពិភពលោកដែលរៀបចំឡើងនៅសារមន្ទីរ Metropolitan Museum of Art ក្នុងទីក្រុងញូវយ៉ក។ ទន្ទឹមនឹងតារាល្បីៗនៅប៉ែកអ៊ឺរ៉ុបក្នុងនោះ Jennie សមាជិក BLACKPINK និង Stray Kids ក៏មានវត្តមានដើរលើកម្រាលព្រំក្រហមកម្មវិធីនេះដូចគ្នាជាមួយនឹងការចាប់អារម្មណ៍យ៉ាងខ្លាំង។
Met Gala ឆ្នាំគឺក្រោមប្រធានបទ «The Garden of Time» ដែលផ្តោតលើធម្មជាតិនៃពិភពលោក និងត្រូវបានបំបែកជា៣ ផ្នែករួមមាន ដី សមុទ្រ និងមេឃ។ Jennie បានបង្ហាញខ្លួនដ៏គួរឱ្យទាក់ទាញជាលើកទីពីររបស់នាង ដោយបង្ហាញពីភាពឆើតឆាយរបស់នាងក្នុងឈុតរ៉ូប ពណ៌ខៀវ ដែលតំណាងឱ្យទឹកសមុទ្រ។ ក្នុងនោះ JENNIE ក៏មានពាក់ក្រវិលនិងខ្សែចង្កេះដែលមានគុជខ្យងជាបន្តោងផងដែរដែលបង្ហាញពីភាពទំនើបជាមួយនឹងតម្រុយនៃការទាក់ទាញ។ 
ទស្សនាវដ្ដី Vogue តៃវ៉ាន់បានសរសើរ Jennie ដោយពណ៌នាថានាងមានភាពឆើតឆាយ និងសិចស៊ី ស្រដៀងនឹងកំពូលតារាបង្ហាញម៉ូតនៅលើកម្រាលព្រំក្រហមដ៏មានកិត្យានុភាព។យោងតាមរបាយការណ៍ រ៉ូបដែលច្នៃឡើងយ៉ាងប៉ិនប្រសប់របស់ Jennie ត្រូវការពេលជាង ២០០ ម៉ោងដើម្បីបង្កើត និងប្រើប្រាស់ក្រណាត់ប្រវែង ១៣ម៉ែត្រ។ កាលពីឆ្នាំមុន Jennie បានធ្វើឱ្យមានការចាប់អារម្មណ៍ក្នុងឈុតម៉ាក Chanel ។.png)
ទន្ទឹមនឹងនេះដែរ ក្រុម Stray Kids បានបង្ហាញខ្លួនជាលើកដំបូង Met Gala ដែលនេះជាលើកទីមួយដែលក្រុម K-pop បានចូលរួមជាក្រុមដែលត្រូវបានអញ្ជើញក្នុងនាមជាភ្ញៀវនៃម៉ាកល្បី Tommy Hilfiger សមាជិក Stray Kids បានបង្ហាញខ្លួនជាមួយនឹងអាវធំដែលផលិតតាមតម្រូវការ ដោយបង្ហាញឈុតពណ៌ក្រហម ស និងពណ៌ទឹកសមុទ្រនៅខាងក្រោម ដែលនីមួយៗបង្ហាញពីភាពផ្ទាល់ខ្លួនរបស់ពួកគេ។.png)
ប្រព័ន្ធផ្សព្វផ្សាយបរទេសបានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់ Stray Kids ដោយកត់សម្គាល់ថាវាជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងឥទ្ធិពលរបស់ K-pop លើពិភពម៉ូត។ 
គួរបញ្ជាក់ថា ឆ្នាំមុនៗគេបានបានឃើញតារា K-pop ចូលរួមក្នុងកម្មវិធីនេះមានដូចជា Rosé, CL និង Johnny ។ ការចូលរួមរបស់ Stray Kids បង្ហាញពីការកើនឡើងជាបន្តបន្ទាប់នៃវត្តមានរបស់ K-pop នៅក្នុងទិដ្ឋភាពម៉ូតសកល៕










