Home Blog Page 1055

ប្រធានបណ្តាញអូទីស្សឹមកម្ពុជា ប្រតិកម្មក្រុមកំប្លែងដឹកនាំដោយលោកតាវិចទ័រយកពាក្យ «អូទីស្សឹម» មកលេងសើច

0

លោក ចាន់ សារិន ប្រធានបណ្តាញអូទីស្សឹមកម្ពុជា និងជានាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បានប្រតិកម្មទៅកាន់ក្រុមកំប្លែងក្នុងកម្មវិធី«បន្ទប់សំណើច» ជាពិសេសតារាកំប្លែង ខ្ញុង និង នីឡា និងអ្នកនិពន្ធដែលយកពាក្យ អូទីស្សឹម មកកំប្លែងលេងប្រៀបធៀបលើសកម្មភាពប្រគ្រីវប្រកាច់ដូចអូទីស្សឹមទៅវិញ។ លោកបានស្នើក្រុមកំប្លែងលុបវីដេអូចេញ ហើយសូមទោសមហាជនជាសាធារណៈជាវីដេអូខ្លីមួយ ដើម្បីផ្តល់កំលាំងចិត្តដល់កុមារអូទីស្សឹម។ ក្រោយមានការប្រតិកម្មលោកតា វិចទ័រ បានសម្តែងការសោកស្តាយចំពោះកំហុសអចេតនានេះ ក្នុងនាមលោកជាអ្នកដឹកនាំសម្តែង និងជាអ្នកសម្តែងផង។ លោកតាវិចទ័រ បានសូមទោស និងសុំការអធ្យាស្រ័យយោគយល់ពីស្រទាប់មហាជននូវកំហុសដោយអចេតនានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyKJtu7jBTR6j3fK24fJ8ZxPfOk5S90Fxl64Dh0qfwSfexcSq91-Wo_cgtpxFeDWRuMCTaMpjVIZEXB66kjLydFpNre1X3kP74Quicvo_3-pMANjdEFwhtrR2jqT6CNNrocyBoQMupNXkz1fn04vIo-SQ1dGQjQrPtiy_4WOn9Ruw6AN37EuiQwOu4LgE/s2048/image_2024-05-31_09-10-16.png

ប្រធានបណ្តាញអូទីស្សឹមកម្ពុជា បានបង្ហោះរូបប៉ុន្មានសន្លឹកនៅយប់ថ្ងៃទី៣០ ឧសភា ដោយភ្ជាប់មកជាមួយខ្លឹមសារថា «តើពាក្យ អូទីស្សឹម គួរតែត្រូវបានយកមកកំប្លែងលេងបែបនេះទេ ជូនចំពោះប្អូនៗក្រុមកំប្លែងបន្ទប់សំណើច សប្តាហ៍ពិសេស របស់ ទូរសទស្សន៍ Pnn-Tv Cambodia ជាពិសេសអ្នកនាង នីឡា និងអ្នកខ្ញុង និងអ្នកនិពន្ធសំណើចនេះ ជាទីរាប់អាន មើលទៅ ក្រុមប្អូនៗសប្បាយណាស់ សប្បាយមែនទែន សើចឡើងចង់បាក់កទៅហើយ តែខ្ញុំយល់ថា ទង្វើនេះមិនទាន់ត្រឹមត្រូវទេប្អូន សូមពិចារណាឡើងវិញផង។ សំណើចរបស់ប្អូនៗបានធ្វើឱ្យអ្នកណាព្យាបាលដែលមានកូនអូទីស្សឹមមិនតិចទេដែលរងនូវការវាយប្រហារធ្ងន់ធ្ងរ ដោយសារតែទង្វើរបស់ប្អូនប្រៀបធៀបលើសកម្មភាពរបស់លោក ចាប ចៀន ប្រគ្រីវ ប្រកាច់ ដូចអូទីស្សឹមទៅវិញ ឪពុកម្តាយដែលមានកូនអូទីស្សឹម មានការលំបាកណាស់ទៅហើយ និងទទួលការវាយប្រហារមិនតិចទេក្នុងពេលកន្លងមកនេះ ប្អូនជាក្រុមកំប្លែងដ៏ល្បីមួយ សូម្បីតែខ្ញុំក៏គាំទ្រប្អូនដែរ តែក្រុមប្អូនអាចបង្កឱ្យមានកំហុសមួយដោយអចេតនា»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilP6CGCAa3pvMFCBguF6tTLa2pbFKSqBQ48GBTa6nQvhN3VqX3o7Q4tbeJ-mTb7ZHYBctIVOuxVzAZshMTRS19B4-LTsyzI4H6J14FNbYvOSCvg2nTLMNTK-PkKeTeXCOE-bkGAr1OxfCRy5QV8YrZ05fMeFBFGUyUoIfhIT4rNT1JUNRFMv1ddYJ7nqM/s2048/image_2024-05-31_09-28-32.png

លោក បន្តទៀតថា «ក្នុងនាមខ្ញុំជាប្រធានបណ្តាញ អូទីស្សឹមកម្ពុជា តំណាងអាណាព្យបាលកុមារអូទីស្សឹមនៅកម្ពុជា និងក្នុងនាមជានាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ដែលបង្រៀនកុមារអូទីស្សឹម ខ្ញុំស្នើសុំប្អូនលុបវីដេអូនេះចេញ ហើយសូមទោសមហាជនជាសាធារណៈជាវីដេអូខ្លីមួយ ដើម្បីផ្តល់កំលាំងចិត្តដល់ពួកគាត់ បើអាចបានសូមប្អូនមកលើកទឹកចិត្តដល់ឪពុម្តាយកុមារអូទីស្សឹមតាមរយៈសកម្មភាពនានា ខ្ញុំជឿថា ប្អូននិងក្លាយជាថ្នាំដ៏ស័ក្តិសិទ្ធសម្រាប់ព្យាបាលផ្លូវចិត្តរបស់ពួកគាត់ ខ្ញុំមានជំនឿថា ប្អូនៗពិតជាអាចធ្វើបាន ហើយសន្ទុះគាំទ្រប្អូនកាន់តែខ្លាំងឡើងទ្វេដង។ ឆ្លៀតក្នុងឱកាសនេះ ដោយសារបញ្ហាមួយចំនួនចេញពីតារាសិល្បៈ ខ្ញុំបាទសូមគោរពស្នើសុំវត្តមាន លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បៈថ្មី សូមលោកជំទាវ អ្នកឧកញ៉ា មេត្តាចំណាយពេល១ព្រឹកដ៏មានតម្លៃ ដឹកនាំសិល្បករ សិល្បការិនី មកទស្សនៈកិច្ចនៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅម្តងដែលកំពុងបង្រៀនសិស្សអូទីស្សឹមក្នុងពេលណាមួយសមស្រប ដើម្បីជួយលើកទឹកចិត្តដល់អ្នកអាណាព្យបាលកុមារអូទីស្សឹម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaKameOik5kaV0esqZlHU2sU-y9s-tOrqaL3IkgNzgTxtWhnloB367yYG4bgUt_8HW6-8E_cAIGseZ8YZgvsKZMyCtYzx93CDxZb2L47RB5XC_vjW5smMhSnH-M7k67ZBxGxy1DBMAFsqyHx6VGj1TLiLiaoAbSfW9wOEwzoKtEiHJWLC6ebFAGyMTC0A/s1237/image_2024-05-31_09-28-29%20(3).png

ក្រោយមានការមតិប្រតិកម្មក្នុងការយកពាក្យ អូទីស្សឹម ទៅលេងកំប្លែង នៅព្រឹកថ្ងៃទី៣១ ឧសភា លោក ចាន់ សារិន ប្រធានបណ្តាញអូទីស្សឹមកម្ពុជា បានឱ្យដឹងថា លោក សុវណ្ណ ប្ញទ្ធី ហៅលោកតាវិចទ័រ បានបញ្ជាក់ប្រាប់លោកតាមTelegram កាលពីយប់មិញថា លោកពិតមានការសោកស្តាយយ៉ាងខ្លាំងនៅកំហុសដោយអចតនាដែលក្រុមការងារកំប្លែងរបស់លោកបាននិយាយប៉ះពាល់សេចក្តីថ្លៃថ្នូរដល់កុមារអូទីស្សឹម។
លោកតាវិចទ័រលោកបានបញ្ជាក់ថាវីដេអូនោះនឹងលុបចេញវិញ និងបានសូមទោស និងសុំការអធ្យាស្រ័យ យោគយល់ពីស្រទាប់មហាជននូវកំហុសដោយអចេតនានេះ ។ ប្រធានបណ្តាញអូទីស្សឹមកម្ពុជា ថាការសូមទោសរបស់លោកតាវិចទ័របានបង្ហាញពីការទទួលខុសត្រូវក្នុងវិជ្ជាជីវៈរបស់លោកជាអ្នកនិពន្ធ និងជាអ្នកសម្តែង៕

តារាហុងកុង Cheng Jinling ចែករំលែកបទពិសោធន៍របស់ខ្លួនធ្លាប់ចូលក្លិប Burning Sun របស់ Seungri

0

តារាហុងកុងដ៏ល្បីម្នាក់មានឈ្មោះថា Cheng Jinling បានរៀបរាប់ពីបទពិសោធន៍ដ៏គួរឱ្យភ័យខ្លាចរបស់នាងនៅក្នុងក្លិបរាត្រីរបស់ Seungri ឈ្មោះ Burning Sun មុនពេលរឿងដ៏ស្អុយរលួយរបស់ក្លិបនេះមិនទាន់បែកការសម្ងាត់។ តារាស្រីរូបបាននិយាយថានាងផឹកស្រាតែមួយកែវពីរកែវប៉ុណ្ណោះតែស្រវឹងខ្លាំងមិនធម្មតាទំនងជាភេសជ្ជៈរបស់នាងមានផ្ទុកសារធាតុញៀ.ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO1CKVZs15ag5kmXKNJz7HLzxt98879P8YHo9A6irRs_dkgmxs9wmAGlQSgLCltQUkc7vB7fci8fFfyNLhU-L2Hag9PMfxKlTAOKIcFnesbZPw9fNgioYC-MkuQyGNm1WzaIzaEJNC2ph7RbFkKaYoYk3vUX9gCnIAbxwXU3vtM2wcdwZLmaKivuh3xbI/s720/image_2024-05-30_16-58-53%20(2).png

បន្ទាប់ពីភាពយន្តឯកសាររបស់ BBC ដែលបំភ្លឺរឿងអាស្រូវ Burning Sun ២០១៨-២០១៩ influencer ហុងកុងដ៏ល្បីឈ្មោះ Cheng Jinling កំពុងទាក់ទាញចំណាប់អារម្មណ៍ បន្ទាប់ពីថ្មីៗនេះបានសារភាពថាខ្លួនជាជនរងគ្រោះនៃឧប្បត្តិហេតុ «រំលោភសេពសន្ថវៈ» នៅក្លិប Burning Sun ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm9ds06H5dRpPX7m88WRNuM7oNtmPeVTPjsYmUvRJnh5dCs54jZ4eTopRHVDeWydtrUoz_zqNGAlsosvOdXsjtpH45f_5rJENdWPT4mAgMrBXUAnOe4I8_n3UwGE3Z6buZR-Q0Ar8pWGSaGygNxFTeIP5qhLTxbTo_rFqhENJ9VxpD_tJ6dCglB3l0QNk/s900/image_2024-05-30_16-58-54.png

ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៤ Cheng Jinling បានចែករំលែករូបថតជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមពីការទៅលេងក្លិប Burning Sun Club កាលពី៦ ឆ្នាំមុនក្នុងឆ្នាំ ២០១៨ ដោយបង្ហាញពីបទពិសោធន៍ដ៏សោកសៅដែលនាងបានស៊ូទ្រាំអំឡុងពេលនាងលេងនៅក្លិបរាត្រី Seungri ។ Jinling បានពន្យល់ថា «ខ្ញុំបានទៅក្លិបរាត្រី Burning Sun ជាមួយអតីតមិត្តប្រុសរបស់ខ្ញុំ ហើយបាត់បង់ស្មារតីបន្ទាប់ពីផឹកស្រារួច»។ នាងបានទៅលេងក្នុងឆ្នាំ ២០១៨ ដោយសារតែអតីតមិត្តប្រុសរបស់មិត្តភក្តិនាងគឺជាដៃគូជំនួញរបស់ Seungri នៅហុងកុង។ នាងបាននិយាយថា Seungri ធ្វើជា DJ ហើយមានមនុស្សជាច្រើនពាក់វ៉ែនតាខ្មៅ ហើយមានអ្នកថើបមាត់គ្នានៅទីនោះ។ Jinling បានសារភាពថា នាងមានអារម្មណ៍ភ័យខ្លាចបន្ទាប់ពីខ្មៅផឹកស្រាសាំប៉ាញពីរកែវនៅកន្លែងនោះទោះបីមិនបានញ៉ាំគ្រឿងស្រវឹងច្រើនក៏ដោយ ក៏នាងស្រវឹងខ្លាំងមិនធម្មតាដែរ ។ ជាសំណាងល្អ នាងនិងមិត្តភ័ក្តិ បានដឹងថាមានអ្វីមួយខុសប្រក្រតីពួកគេបានចេញពីក្លិបភ្លាមៗ ហើយរាយការណ៍ពីហេតុការណ៍នេះទៅប៉ូលិស។ នាងបានរៀបរាប់ថា ទំនងជាភេសជ្ជៈរបស់នាងមានផ្ទុកសារធាតុញៀន ប៉ុន្តែជាសំណាងល្អ នាងមិនរងគ្រោះថ្នាក់អ្វីទៀតទេ។ Cheng Jinling បានប្រាប់ពីមូលហេតុដែលនាងជ្រើសរើសបង្ហាញឧប្បត្តិហេតុនេះនៅពេលនេះ ដោយបញ្ជាក់ថានាងចង់លើកកម្ពស់ការយល់ដឹងជាសាធារណៈតាមរយៈបទពិសោធន៍របស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyI3RTAjXGkzKNbitpTs4xuyycoazUaqszcFH4LgZh9e0vz2q-n7_xZ3HL5ZUtUfKf22kMZJ1lUa2-ppC-vmacjeEB2X1a05rXKW3rW2suMh5dlwiezLdiVTxzNvO02U6wY2qDwNOK0NhxdhWzumnMwBDIaqBeGR6ScMP5CshAa4uawrCUD1wgvs1Syic/s900/image_2024-05-30_16-58-55%20(2).png

ដំណឹងនេះបានកើតឡើងបន្ទាប់ពីមានពាក្យចចាមអារ៉ាមថា Seungri បើកក្លិបរាត្រីនៅទីក្រុងហុងកុងបានផ្ទុះឡើង។ ពាក្យចចាមអារ៉ាមទាំងនោះត្រូវបានលុបចោលវិញដោយរដ្ឋាភិបាលហុងកុងចេញមកបញ្ជាក់ជាផ្លូវការ។

នៅថ្ងៃទី៣០ ឧសភា តារាស្រីរូបនេះក៏បានបញ្ជាក់បន្ថែមនៅលើបណ្តាញសង្គមថាការចែករំលែករបស់នាងនៅពេលនោះ គឺមុនពេលឧបទ្ទវហេតុ Burning Sunបានកើតឡើង ពេលនៅនឹងកន្លែង នាងមិនបានឃើញផ្ទាល់ភ្នែកអំពីអំពើហិង្សា ឬឧប្បត្តិហេតុគ្រឿងញៀននោះ តែអ្វីដែលនាងជួបគឺគ្រាន់តែចង់ចែករំលែកបទពិសោធន៍របស់នាងដែលធ្លាប់ទៅក្លិបកម្សាន្តនោះប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjou7Lbp6-sYhgMx_-TU-CAALbYFP65rw_HrMvAFliLfgyexlqALP2BVJ4WRMQgMiiMlSBkG_OhMZ5qfJ0c0vuuUrmNtxcrRFjAeuCREY14L_AyGWcv2L1AIkM6MucVqP0ZnPIJzXM9X6RB7lz8TupwniMyRKq_ovXbiBIIw7Jx9i7jUy3OEdg_I9B2pFQ/s900/image_2024-05-30_16-58-55.png

«កំលោះស្រុកខ្មែរ»របស់ វណ្ណដា និង វណ្ណថាន កំពុងឆ្ពោះទៅរកភាពជោគជ័យ១០០លានដងលើយូធូប

0

ភ្លេចៗខ្លួនបទចម្រៀងដ៏ល្បី«កំលោះស្រុកខ្មែរ» ដែលជាការសហការរួមគ្នារវាង វណ្ណដា និង វណ្ណថាន ក្នុងឱកាសចូលឆ្នាំខ្មែរកាលពីឆ្នាំ២០២៣ កំពុងឆ្ពោះទៅលើរកភាពជោគជ័យក្នុងគោលដៅ១០០លានដងខណៈពេលនេះមួយបទនេះបានកើបអ្នកស្តាប់លើសពី៩២លានដងហើយ។ ថ្មីៗនេះ វណ្ណដា និង វណ្ណថាន ក៏បង្ហាញដំរួយហាក់ដូចជាមានអ្វីជូនដល់អ្នកគាំទ្រដូចគ្នាស្របពេលអ្នកទាំងពីរជិតចេញទៅសម្តែងនៅសហរដ្ឋអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7vL0NDHSQIttH8UA96cBHsSbc-Ak4cpPkBGgSCp8O53X3c1hg8xh2_bVsrqKlHMn6FENHU8Hw0fiduiHLjqA-9NlCmFGE1gNFYwndWyH829gAxlh-Mgd7omuXMgIIe0X4JbeGQY5bU4L2CfXNQMdkM4Dz12W6g72R3oZxmBNHnyVIGKYJ2JT-ImkmDo0/s2048/image_2024-05-30_16-00-56.png

«កំលោះស្រុកខ្មែរ» បានទម្លាក់កាលពីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយបានក្លាយជាបទដ៏ជោគជ័យបំផុតរបស់ វណ្ណថាន និងជាបទជោគជ័យមួយទៀតរបស់ វណ្ណដា បន្ទាប់ពីបទ «Time To Rise», និងបទ «ម្តាយ»ដោយមិនរាប់បញ្ចូលសហការជាមួយបរទេស។ កាលពីទម្លាក់បទនេះថ្មីៗធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងពីសំណាកទស្សនិកជនត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះមានការចូលស្តាប់នៅលើយូធូបជាង៣លានដងក្នុងឆាណែលរបស់ វណ្ណថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibYOazMGUMrxzDopkxxh4bpHbmqYhbxqOD4JPgkGFB6BzvdLDE1aP0Zbmy5V-Bmdae0msSrsYjZQCea1pBtvuUSXwKgKFlcroFe6uvojC_6gOaCG4cNjj-AUwvMiqvSn4vpSNZsXPj5LR0Sv0QqAl2AziljH7usfnocw4oL8rNLkfDjPQbKPwNBZpSWHo/s2048/image_2024-05-30_16-01-02.png

ភាពជោគជ័យដោយគ្មានការរំពឹងទុករបស់ វណ្ណថាន បានសម្រេចសមិទ្ធផលដ៏ធំធេងរបស់លោកក្នុងការសហការជាមួយ វណ្ណដា ទោះបីជាផុតរដូវកាលចូលឆ្នាំហើយក៏ដោយមួយបទនៅតែមានអ្នកមួយចំនួនបើកស្តាប់ដដែលរហូតចាយពេលជាង៥ខែមានការស្តាប់៦៧លានដង កាលពីខែកញ្ញា ឆ្នាំ២០២៣។ នាខែធ្នូ ឆ្នាំ២០២៣ លោក វណ្ណថាន ក៏មានបំណងចង់ឱ្យបទរបស់ខ្លួនបានចំនួន១០០ M Views ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHNmlyGtCNIm-5Rmj-RzZJDVO3vWS_zbi1HxEzcp3H6irso-HXJbvxOOOKXHNKtFJiIB3qHD14ZsXeCxWxFKqpamxCzReJRI7N9H0oC1nUWLK7dn9Tkk2H8JPjxKDpaCfrkQcoxuGOV-FsoRniJy-nBmX_h0OOKbI8ti5LA3f425oOTnEbZWG6XfuMbGU/s2048/image_2024-05-30_16-01-07.png

ភ្លេចៗខ្លួនមិនយូរប៉ុន្មាន នាចុងខែឧសភា នេះបទ «កំលោះស្រុកខ្មែរ» បានកើបអ្នកស្តាប់បានលើសពី៩២លានដងហើយ ដែលកំពុងឆ្ពោះទៅរកភាពជោគជ័យនិងតាមចំណងរបស់ វណ្ណថានចំនួន១០០លានដង។ ថ្មីៗនេះនៅលើបណ្តាញសង្គមរបស់ វណ្ណដា និង វណ្ណថាន កំពុងតែស្ថិតនៅទីតាំងថតបទចម្រៀងដែលទំនងអ្នកទាំងពីរកំពុងចម្អិនអ្វីថ្មីជូនអ្នកគាំទ្របន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho9n-ayyH2oIgJ7Ma4ZM3zDgukAIRyUAH_P5J2d_2ttCRkzvbRxR7M965zm0fSguM5QmfVUi1eH0_10gebmAi1TS6chlAu7SfvzBgacyKwmHwHOH4Btu4xX7gdOMfdpqiJ9B4nK9Z9sJ6VxEGQAaaiAdiOHRxkR_p9EnVjtGMF4S4yg61ADYpOCyg506Q/s2048/image_2024-05-30_16-01-08.png

នៅពេលបទ កំលោះស្រុកខ្មែរ មានការស្តាប់ចំនួន១០០លាននោះវានឹងក្លាយជាបទប្រវត្តិសាស្រ្តសម្រាប់ វណ្ណថាន ដែលទទួលចំនួននេះ ខណៈ វណ្ណដា វិញនឹងទទួលបានចំណងដៃទីពីរបន្ទាប់ពីបទ «Time To Rise»។

គួរបញ្ជាក់ផងដែរថា វណ្ណដា , វណ្ណថាន រួមទាំងកញ្ញា កៅ សុហ្វៀ នឹងចេញទៅសម្តែង លើកដំបូងឯសហរដ្ឋអាម៉េរិកក្នុងកម្មវិធីមហោស្រពប្រគំតន្រ្ដី Sabaidee Fest នាខែមិថុនា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ៕

ទីតាំងប្រវត្តិសាស្រ្តថ្មីនិងជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ! មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បង្ហាញភាពលេចធ្លោនៅលើភ្នំ«គិរីរម្យ»

0

មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលមានទីតាំងក្នុងភូមិសាស្រ្តភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ តំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ»។

មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានេះ បាននឹងកំពុងដើរតួរនាទីយ៉ាងសំខាន់នូវក្នុងការជួយលើកតម្កើងដល់វិស័យព្រះពុទ្ធសាសនា ការអប់រំ និងទេសចរណ៍នៅកម្ពុជាឲ្យកាន់តែមានភាពល្បីល្បាញ។ បន្ថែមពីនេះ វាគឺជាកន្លែងទាក់ទាញភ្ញៀវទេសចរឲ្យបានមកទស្សនានិងឈ្វេងយល់កាន់តែច្បាស់អំពីវប្បធម៌ដ៏សម្បរបែបក្នុងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga00oL5Tj_Yog1WKs3B2lAAf9uzlmyzcTdL6EHva2eJ6WrMOrcuWUbTPdzoZh6vFFcOQidSBP38VXvU4Eqq__cuIt-LYPrRPxtAZuh5Wu9CDWvQ9hyORT8jbzjQP1otyaV8y3OizJ9FZQ3qfT-ZXUtSA4GIe-1zV9T5dlrhxHek3jS1lyijKzR81B2Y9M/s1280/photo_2024-05-31_13-18-01.jpg

នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធឆ្លងព្រះធម្មចេតិយទី ១ តម្កល់ព្រះត្រៃបិដកឆ្លាក់លើថ្មម៉ាបចំនួន ១ ១៧០ ផ្ទាំង, ផ្លូវបេតុង ៩ ខ្សែ , បូជនីយដ្ឋានសមថៈ និង វិបស្សនា ព្រមទាំងសមិទ្ធផលនានា នៅក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH6Jd1HuWrho-r7d2TvIDqMhkcH4lHIxxX-ZUPJBm8HU2zQFKlkYhMGvIBhaWLd0FspxmlQDodwvffJd0G-RSBJ-bGorfkICI_-ny_Z26PN2mBaQDiFKpPmhWUU84_9cb-RAYG3w3I8_fMLR-hDvE1ds5Uo0arhI-wBsjU2OP74noPzNyFTr_SLKCXCPg/s1280/photo_2024-05-31_13-18-00.jpg

មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ ២១៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ ស្ដីពីការកំណត់តំបន់ គ្រប់គ្រង ក្នុងតំបន់ការពារធម្មជាតិទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ដោយត្រូវបានកំណត់តំបន់គ្រប់គ្រងក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» លើផ្ទៃដីសរុបចំនួន ១២៦ហិកតា ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងការរៀបចំ កសាងអភិវឌ្ឍប្រែក្លាយទៅជាបូជនីយដ្ឋានជាទីគោរពសក្ការៈបូជាដ៏ល្អប្រណិតថ្នាក់ជាតិអន្តរជាតិ និងជារមណីយដ្ឋានទេសចរណ៍វប្បធម៌បែបព្រះពុទ្ធសាសនា ដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដើម្បីបន្សល់ទុកជាមរត៌កដល់កូនចៅជំនាន់ក្រោយ និងដើម្បីជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវស្វែងយល់ ពីព្រះពុទ្ធសាសនានៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6smB_Qk54esUkVMpExCESg7zhAltgRIoawXk15xX1H5eeFnC8GzKfw53iu4jUADWLEO7pGyaKAalwyo8kZBYllEgngAc0gB12PwsnoHwvLGkydh_QQ76fkOm8QA7rCE8W8GP7Sa4anAkyhuummnRvzHOLgQXIaoUSjy32XENPhKEWRLU8rxC9xoAIpnc/s1280/photo_2024-05-31_13-18-02.jpg

គម្រោងសាងសង់ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាមានចំនួន ៣៨ គម្រោង ដែល ប្លង់មេមានរាងជាស្លឹកពោធិ៍ តំណាងការត្រាស់ដឹង ពុទ្ធិ និង បញ្ញា រួមមានការសាងសង់ព្រះចូឡា មុនីចេតិយ ៩ ជាន់ មហាប្រាសាទធម្មចេតិយធំចំនួន ៤ មហាប្រាសាទធម្មចេតិយតូចចំនួន ៨ សម្រាប់តម្កល់ព្រះត្រៃបិដក មហាប្រាសាទពុទ្ធចេតិយ ៨៤.០០០អង្គ កសិណទឹកព័ទ្ធជុំវិញ បូជនីយដ្ឋានវិបស្សនា ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOevD6i23GYpGp8VpwQ-GeOiq2iQGlhgiPlMBgE-k0gg4aCe3vQUWpp38n_Tu2zkKzSFjuXdGthKHBQSmFXDdZKYoJIUADBX2WS74pLDSGqs-j1ul7M89AlUBbCghvMFTWwxTTGxRWviWXSlc6QZ1JhDyZr0ZZXlKKrDbt0-fUTYDMOVVjlbbZqlIHsWE/s1280/photo_2024-05-31_13-18-05.jpg

រឿងកាន់តែធំហើយ! Shiloh កូនស្រីច្បងរបស់ Brad Pitt បានទៅតុលាការសុំដកនាមត្រកូលឪពុកខ្លួនចេញ

0

សហរដ្ឋអាមេរិក៖ បន្ទាប់ពីកូនស្រីពៅរបស់ Angelina Jolie និង Brad Pitt បានសម្រេចដកនាមត្រកូលរបស់ឪពុកខ្លួនចេញ ពី “Vivienne Jolie Pitt ” ទៅ “Vivienne Jolie” វិញ ស្រាប់តែថ្មីៗនេះកូនស្រីច្បងរបស់អ្នកទាំងពីក៏បានទៅតុលាការសុំដកនាមត្រកូលឪពុកខ្លួនចេញផងដែរ ដោយប្តូរពី “Shiloh Jolie Pitt” ទៅ “Shiloh Jolie” វិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidVTbKnF_GwXr2vn864_Xxd2iLn_eyS5KkEz8M4uIzM59Wem8y9ygwFbeQhK1HgtYIGq79pvfnQIjAIspfNDngxvvz2M50FuvKs5Stq1PPc_3-cXKF1LylM_igH0eP1yMaXu73o7mUOGxCf-2KyTNtxvfb0EQ3mjPLoYoscec13U13XE1CgGTLmqRxs7U/s1200/shiloh-jolie-pitt-and-angelina-jolie-1700572979.jpeg

យោងតាម TMZ កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៤ ថា កូនស្រីច្បងម្នាក់នេះបានទៅតុលាការសុំកាត់នាមត្រកូលរបស់ឪពុកនាងចេញ ដោយមិនបានប្រាប់ពីមូលហេតុអ្វីនោះទេ។ ប្រភពបានបន្តថា តុលាការបច្ចុប្បន្ននៅមិនទាន់ដោះស្រាយសំណើដែលបានដាក់ដោយ Shiloh នៅឡើយទេ ដោយសារប៉ុន្មានថ្ងៃនេះគឺជាថ្ងៃឈប់សម្រាកដ៏សំខាន់មួយនៅសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZAAv0UzTuWt9VksYn5n70x1FIsyjWdzjaUDwTGmKgMJcQWGf7wn_TJn2PRY9b94UYQiAVS0v7MEqlpGye5OBL9hxY-sJ6ZzgpBxgcrX6cCRxx9orjrKG3mFCA8GdZvqeVracOsJPkOPexph0sBYp8bXBN_MAcAwppE__hk1dUA8R9gINqLuh-puEV1Nk/s1024/angelina-jolie-shiloh-jolie-pitt-72050791_e15266.webp

Shiloh មិនមែនជាកូនតែម្នាក់ដែលបានសុំកាត់នាមត្រកូលឪពុកចេញទេ មានកូនៗជាច្រើនទៀតដូចជា Vivienne, Maddox និង Zahara សុទ្ធតែបានផ្លាស់ប្តូរនាមត្រកូលរបស់ពួកគេក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ កាលពីខែមេសា Shiloh ធ្លាប់បានប្រាប់សារព័ត៌មានថា នាងចង់ទៅរស់នៅជាមួយឪពុករបស់ខ្លួនវិញគឺលោក Brad Pitt នៅពេលដែលនាងមានអាយុ ១៨ ឆ្នាំបន្ទាប់ពីរស់នៅជាមួយ Angelina Jolie អស់រយៈពេលជាយូរមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHARi-heWJAcWhOP5oMlu9BBxintGN-cCvnZN9-AQ0rCeK1VtBh8G8-ThPNd9pk9UjxqTrPBgWuRGaUFMCXS445CftUDK7TyjWOAYnopE8Qpt_-FIAYRS738Z_Jt2rRr0g7_iUeEt5X3SZt48zZOAI49ssIRKq5kxG38_IQrOf4ymR7s3UNkeH8WRvozc/s1200/Shiloh-Jolie-Pitt-Today-See-Photos-of-Brad-Pitt-and-Angelina-Jolies-Teenage-Daughter.webp

ទោះជាយ៉ាងណា បច្ចុប្បន្នកូនស្រីច្បងម្នាក់នេះមានអាយុ ១៨ ឆ្នាំហើយប៉ុន្តែមិនទាន់បានទៅរស់នៅជាមួយឪពុកនាងឡើយ ហើយថែមទាំងសម្រេចផ្លាស់ប្តូរនាមត្រកូលឪពុករបស់នាងចេញទៀត យើងមិនដឹងទេថាតើគ្រួសារនេះកំពុងមានរឿងអ្វីនោះទេ។ មុននេះបើយោងតាមប្រភពជិតស្និទ្ធមួយបានឱ្យដឹងថា តារាសម្តែងហូលីវូតគឺលោក Brad Pitt ទោះដឹងថាកូនៗរបស់លោក ព្យាយាមដកនាមត្រកូនលោកចេញក៏ដោយ ក៏លោកនៅតែមានទំនុកចិត្តថាលោកអាចធ្វើឱ្យទំនាក់ទំនងរបស់លោកកាន់តែប្រសើរឡើងជាមួយកូនៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOefYg7ZOaqKPsBTiR_am_ljNwOe5XcrNsgvr8C5UF4AVqwdpodHo4-WFlMyUwkuFZCqNuYXjnJle6PrNagoGBgTi_jm4kGJpWG3q9KmXaLB8kLUBNULNw4zt4EmTmHjiXG0uc5GrSyD2r6JlFDkt9Ie0N_BDJxOpU4_LCgVwOTmbncULT5a_HCk4K-AE/s1280/photo_2024-05-31_13-05-45.jpg

គួរបញ្ជាក់ដែរថា Shiloh Jolie Pitt កើតនៅឆ្នាំ ២០០៦ ក្នុងប្រទេស Namibia (អាហ្វ្រិក) ដោយបច្ចុប្បន្ននាងមានអាយុ ១៨ ឆ្នាំហើយ។ នាងគឺជាកូនបង្កើតដំបូងបង្អស់របស់ Angelina Jolie និង Brad Pitt។ បន្ទាប់ពីអ្នកទាំងពីរបានបែកបាក់គ្នានៅឆ្នាំ ២០១៦ នាង និងបងប្អូនបង្កើតរបស់នាងបានរស់នៅជាមួយម្តាយរបស់ពួកគេនៅ Los Angeles ៕

នៅខ្មែរអាកាសធាតុចុះត្រជាក់ហើយ ប៉ុន្តែនៅអាមេរិកវិញអាចប្រឈមនឹងកម្តៅដ៏វែងបំផុតមិនធ្លាប់មាន

0

គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះនៅប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្នគឺមានអាកាសធាតុក្តៅសើម មានន័យថាមិនក្តៅពេកមិនត្រជាក់ពេក ដោយឡែកនៅសហរដ្ឋអាមេរិកវិញត្រូវបានគេព្យាករណ៍ថា ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះប្រជាជនរាប់លាននាក់នឹងប្រឈមមុខជាមួយការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៃរលកកំដៅដ៏គ្រោះថ្នាក់រយៈពេលវែងបំផុតមិនធ្លាប់មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2k9nWYvGq4di9VysLU1go7PHoUM8pHOQdkGGCQK5vHZuJpsqFSMgHpFqflDUxlyQYzgBP4sOysDvziqf5MkPLmSMuDKiCDQfkC24pQgJ9YGEtQ09kUj4hyphenhyphenhgUT4SnXQoJhQm4bAGiWlj6prumqG80thOmT_38zftOu4MEts14fXMLAvkYnGsE6bbQKxU/s1920/gettyimages-819701262-2-e1661510485450.webp

យោងតាមរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាមេរិក (NOAA) បានឱ្យដឹងថា បច្ចុប្បន្នអាកាសធាតុរបស់ប្រទេសនេះនៅតែទទួលរងឥទ្ធិពលកម្តៅខ្លាំង ដែលកម្តៅនេះគឺមានរយៈពេលយូជាងឆ្នាំមុន ខណៈកាលពីឆ្នាំមុនអាកាសធាតុក្នុងខែនេះបានចុះត្រជាក់ហើយ។ ទោះជាយ៉ាងណាសព្វថ្ងៃអាកាសធាតុក្តៅនៅតែបន្តកើនឡើងដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្ស នេះបើយោងតាមការព្យាករណ៍ភាគច្រើននៃរដ្ឋ New Mexico និង Utah គឺមានហានិភ័យខ្ពស់បំផុតរហូតដល់ (៦០% ទៅ ៧០%) នៃសីតុណ្ហភាពរដូវក្តៅគឺខ្ពស់ជាងមធ្យម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0frk8fpcADIY8PWLLwahVLelPy190GpnxPEIY1Cc4EMifZqunWVgvZuYxQUrlrALNdpRWJ8P2J57qe2f9bMkmDoDj9_toTHUdKDz1K0mRrBrsTaBHnfj1Rd_mRuBWuqWXylWWAo32IJNxaEqV4dGi51JdkDZ1LnPBBz-7AVZ2OIYXKum_bozk_p4t3fI/s1200/photo_2024-05-31_11-01-14.jpg

លើសពីនេះភាគឦសានទាំងមូលពី Maine ចុះទៅ Pennsylvania និង New Jersey ទៅ Arizona, Washington និង Idaho គឺមានឱកាស ៤០% ទៅ ៥០% នៃសីតុណ្ហភាពក្តៅលើសពីមធ្យមចាប់ពីខែមិថុនាដល់ចុងខែសីហា។ Susan Anenberg ដែលជានាយកវិទ្យាស្ថាន GW Climate & Health Institute បាននិយាយថា “ការប្រែប្រួលអាកាសធាតុនៅឆ្នាំនេះកំពុងជំរុញឱ្យមានកម្ដៅកាន់តែខ្លាំងរយៈពេលយូ និងផលវិបាកដល់សុខភាពកាន់តែធ្ងន់ធ្ងរ”។ Susan បានបន្តថា កំដៅខ្លាំងអាចប៉ះពាល់ដល់មនុស្សផ្ទាល់ និងដោយប្រយោល ជាពិសេសកុមារ មនុស្សចាស់ និងអ្នកជំងឺសុទ្ធតែអាចប្រឈមនឹងគ្រោះថ្នាក់ខ្លាំងដល់អាយុជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6BJ0LuBllNuq_iXG8AbRbKob0OpgdScZJzCpEVEd_sbDcW9uoVdwfvas7OEl-j-2nl9yrNFLyuaj1VYLWV-4Fw1pE7l65RWGor31cEKASKyFKQeyFVk2o1v5HqK2gyOa7zDVnzPual94A4YErtcKIlhxSTGxyN72y-clWyV0JpHIRngjOef7eXPM2kAc/s780/photo_2024-05-31_11-02-13.jpg

យោងតាមទិន្នន័យផ្លូវការ មានមនុស្សស្លា.ប់ប្រហែល ១,២០០ នាក់ដោយសារកំដៅជារៀងរាល់ឆ្នាំនៅសហរដ្ឋអាមេរិក។ មនុស្សចាស់ កុមារ ស្ត្រីមានផ្ទៃពោះ អ្នកដែលមានបញ្ហាការប្រើប្រាស់សារធាតុញៀន និងប្រជាជនដែលគ្មានទីជម្រក គឺជាក្រុមដែលងាយរងគ្រោះបំផុតដោយសារកំដៅខ្លាំង។ ការព្យាករណ៍នេះ កើតឡើងនៅពេលដែលដំណាក់កាលចុងក្រោយនៃ El Nino ត្រូវបានគេរំពឹងថានឹងត្រូវបានជំនួសដោយបាតុភូត La Nina ដែលមានឥទ្ធិពលស្មើគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgKe4IBI4DmMTchoqjniILBzfuqCm9eJXRLtT6Raw8LUFW4-N_nsv8V99J0EC2uzSMybSniby6VQf9nETpmkiITow8VW1iE9KzJc-vi3SXKXTN3ZN0W8AidFn0Mw-0byNFJZYM62soH5lhf2WoYsk9skkPzieF3RT01_4pPJEOdo_TZDvQ_8yU4abv8-w/s4368/ZXZJWAKN45PITDSYPQYXWMCHHQ.jpg

ការផ្លាស់ប្តូរពី El Nino ទៅ La Nina នេះនឹងធ្វើឱ្យការឡើងកំដៅផែនដីកាន់តែធ្ងន់ធ្ងរឡើង ដែលបណ្តាលឱ្យសីតុណ្ហភាពរដូវក្តៅក្តៅជាងមធ្យមភាគនៅក្នុងសហរដ្ឋអាមេរិកភាគច្រើន។ ដូច្នេះជាង ២ ភាគ ៣ នៃប្រជាជនអាមេរិកទាំងអស់ត្រូវបានព្រមានអំពីកំដៅនៅឆ្នាំ ២០២៤ ដែលជាឆ្នាំក្តៅបំផុតក្នុងកំណត់ត្រានៅលើភពផែនដី បន្ទាប់មកគឺរដូវរងាក្តៅបំផុតក្នុងកំណត់ត្រា៕

ហេតុអ្វីវិនិយោគិនចាប់អារម្មណ៍វិនិយោគនៅប្រទេសទាំងពីរនេះខ្លាំងជាងគេ?

0

យោងតាមទិន្នន័យរបស់ Fidelity International និង BlackRock Investment Institute បង្ហាញថា នៅឆ្នាំ២០២៤ វិនិយោគិនបរទេសពុំសូវចាប់អារម្មណ៍វិនិយោគនៅប្រទេសដែលមានក្រុមហ៊ុនច្រើនសន្ធឹកសន្ធាប់ ឬសម្បូររោងចក្រឧស្សាហកម្មដូចមុនទេ ប៉ុន្តែពួកគេចាប់អារម្មណ៍វិនិយោគនៅប្រទេសទាំងពីរនេះខ្លាំងជាង ។ កត្តាចម្បងដែលធ្វើឱ្យប្រទេសទាំងពីរនេះទទួលបានការចាប់អារម្មណ៍ពីបណ្តាវិនិយោគិនបរទេស ដោយសារចំនួនពលរដ្ឋកើនឡើង ជាពិសេស យុវជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv_-Td2NsrJc7eUmeKF5OlG4gT5myYG1lpgyQ3gMpftruC5dT_zszXxetO2F7-1ahlS1GBNhhy4zhTI-WTomwQPQ_qO-I5A04ui6RbmWxRA5f06Zjl8pI2GHwybNGaSBQJ8I1sWjOAd-bCh9hjISAB1ZbgW3W7cnD27RhqQ1F7zXKciHhfs4M9LrdJHFA/s1900/shutterstock_2183275499-1920x1281.webp

បណ្តាវិនិយោគិនបានផ្តោតការវិនិយោគក្នុងប្រទេសឥណ្ឌា និងឥណ្ឌូណេស៊ី ហើយចំណុចទាក់ទាញមួយផ្នែកមកពីពួកគេរំពឹងថា រដ្ឋាភិបាលប្រទេសទាំងពីរនឹងចំណាយប្រាក់កាន់តែច្រើនលើហេដ្ឋារចនាសម្ព័ន្ធ ហើយវានឹងផ្តល់លទ្ធផលល្អដល់សេដ្ឋកិច្ចជាតិ ។ ម្យ៉ាងទៀត ប្រទេសឥណ្ឌា និងឥណ្ឌូណេស៊ី បានបោះឆ្នោតនៅឆ្នាំ២០២៤ ដែលបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការផ្លាស់ប្តូរប្រទេសរបស់ខ្លួនឱ្យក្លាយជាមហាអំណាចសេដ្ឋកិច្ច ។

ទន្ទឹមនឹងនេះ ចំនួនពលរដ្ឋប្រទេសទាំងពីរដែលចូលដល់វ័យធ្វើការកើនឡើងខ្ពស់ បានក្លាយជាចំណុចទាក់ទាញយ៉ាងខ្លាំងសម្រាប់វិនិយោគិនបរទេស ។ ហេតុនេះ ប្រទេសទាំងពីរបានទាក់ទាញចំណាប់អារម្មណ៍ខ្លាំង បើធៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី ដូចជា ៖ ប្រទេសចិនកំពុងតែឈានដល់សង្គមមនុស្សចាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5_q0aEtqLSbJ6RHSrE6chOX8at8pA6Gp7UlUo4MyTgekeQOj5SgJYWQE2olii13kjIUKscJklVSfiD4EgDwVrugEcO3RzdGSV01dw9oslczscCRgEJN3kXBi3uhNTpkQYH09RvFc7EagOMaySptAZRRXPapSdrbgAVB7ZkmujlFpYxWf6tluhJImIc1c/s1920/1673275741989.webp

ការវិភាគរបស់ BlackRock Investment Institute បង្ហាញថា ពលរដ្ឋគ្រប់អាយុធ្វើការបានកើនឡើងក្នុងប្រទេសទាំងពីរ ព្រមទាំងតម្លៃភាគហ៊ុនកើនឡើងក្នុងទីផ្សារហ៊ុន ។ រីឯ Fidelity International មើលឃើញថា វិស័យហិរញ្ញវត្ថុនឹងក្លាយជាអាជីវកម្មដ៏សំខាន់ ដែលទទួលបានប្រយោជន៍ពីការកើនឡើងនៃចំនួនពលរដ្ឋនៅឥណ្ឌា និងឥណ្ឌូណេស៊ី ពីព្រោះគ្រប់គ្នាត្រូវធ្វើប្រតិបត្តិការហិរញ្ញវត្ថុ មិនថាក្រុមហ៊ុនអាជីវកម្ម ឬពលរដ្ឋទូទៅ ។

ហេតុនេះ កំណើនពលរដ្ឋនៅប្រទេសឥណ្ឌា និងឥណ្ឌូណេស៊ី ជាពិសេស យុវជន បានទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនខ្លាំងជាងប្រទេសជិតខាងដែលមានទំហំសេដ្ឋកិច្ចធំបំផុត ។ បើតាមការរំពឹងទុករបស់ធនាគារពិភពលោក បង្ហាញថា ចំនួនពលរដ្ឋប្រទេសទាំងពីរនឹងកើនឡើងយ៉ាងហោចណាស់ ១០% គិតចាប់ពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០៤០ និងខុសគ្នាពីចិន ដែលចំនួនពលរដ្ឋនឹងធ្លាក់ចុះជិត៤% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCYvVR4dwFrwqY55-unCIueRjHKThv9gCXO4afRwyNy724CD5On7HdEU6MzvrBZU5NmGGPTt27Nr_yiJzacfsHVH7IENyxNPiCvZaePtjnenYkgkOiYs05yuW3_6qP65qG6aKwJjU51wpp0WjAei44YjstbLUo9BxRHDMXnSYMhB9MD_Qslk0xdniFZ4o/s2000/indonesia-plans-to-build-its-new-capital-from-the-ground-up-to-replace-the-sinking-city-of-jakarta_4.jpg

ចំណែកចំណុចទាក់ទាញរបស់ប្រទេសទាំងពីរខ្លាំងជាងចំនួនពលរដ្ឋកើនឡើង គឺការកែទម្រង់ពលរដ្ឋគ្រប់អាយុធ្វើការចាប់ពី១៥ឆ្នាំ ទៅ៦៤ឆ្នាំ ហើយគេចាត់ទុកថា ឥណ្ឌាមានពលរដ្ឋធ្វើការអាយុតិចបំផុតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំៗ ។

លោក Sanjay Shah ប្រធាននាយកដ្ឋានបំណុលនៅ HSBC Global Asset Management និយាយថា ការឈានចូលដល់សង្គមមនុស្សចាស់របស់ប្រទេសមួយ នឹងប៉ះពាល់ដល់ការឧបត្ថម្ភប្រាក់ថ្លៃព្យាបាលនៅមន្ទីរពេទ្យ និងប្រាក់ចូលនិវត្តន៍ ។ ប្រទេសមានសេដ្ឋកិច្ចជឿនលឿននឹងផ្តល់ប្រាក់ឧបត្ថម្ភផ្នែកសង្គម និងប្រាក់ចូលនិវត្តន៍ច្រើនជាងប្រទេសទើបតែអភិវឌ្ឍសេដ្ឋកិច្ច ៕

មូលហេតុនេះសោះទើបធ្វើឱ្យតម្លៃទឹកក្រូចកំប៉ុងកើនឡើងខ្ពស់នៅអាមេរិក

0

សហរដ្ឋអាមេរិក ៖ បម្រែបម្រួលអាកាសធាតុនៅលើពិភពលោក បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋក្នុងប្រទេសនីមួយៗ ជាពិសេស ខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម ទើបបណ្តាលឱ្យទិន្នផលដំណាំផ្សេងៗធ្លាក់ចុះ និងមានតម្លៃកើនឡើង ។ ដំណាំក្រូចក៏បានរងផលប៉ះពាល់ដោយសារអាកាសធាតុក្តៅដូចដំណាំផ្សេងទៀតដែរ ហើយបច្ចុប្បន្ន ក្រុមហ៊ុនផលិតទឹកក្រូចនៅអាមេរិកពុំអាចផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការអតិថិជនទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT8BTjCBArUSiix4jlAnF8XIhtcvWPAS7AcV5kW9ID5ozd6yid0DOJ0faMgD1QXoFmJ3IcDGStCUA11hFQn0a0v_5igoxWs_bDlzPRXANB82ifCMkHhuklr4tXcX63JnR4lMMynvMtLn_-GNERsIBnRK6K-6N56xMGfhiv8saom3HApou4-TbQguMqAto/s740/photo_2024-05-31_10-00-22%20(2).jpg

នៅចុងខែឧសភា ឆ្នាំ២០២៤ តម្លៃទឹកក្រូចនៅអាមេរិកបានកើនឡើងខ្ពស់បំផុត ដែលធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ជាបន្តបន្ទាប់ ខណៈឧស្សាហកម្មផលិតទឹកក្រូចនៅលើពិភពលោក ជួបនឹងវិបត្តិ ។ ហេតុនេះ ក្រុមហ៊ុនផលិតទឹកក្រូចនានាបានជ្រើសរើសផ្លែឈើផ្សេងមកផលិតជំនួសវិញដើម្បីផ្គត់ផ្គង់លើទីផ្សារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTbFJQS-FdvkfFfnqrpF3SOPoTwZ3njULU3DtoqFoxGqcABW5KtsYaoaikMSCilrpeFbLjGaVS2U7EBZ4lvQFYlcRZl5h75ItUHQKLfYkfby2Eyv2xvlAZHI21zfH4lvg2aXXycyIbvOzU1lQEZ7Lqg1MJSeWBMe2EzBjR2vYeVFWzeqPx0k1kZmHqtpw/s1200/simply-orange.jpg

សារព័ត៌មាន CNBC បានរាយការណ៍កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ថា តម្លៃទឹកក្រូចកើនឡើងខ្ពស់យ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលមួយផ្នែកបណ្តាលមកពីទិន្នផលក្រូចធ្លាក់ចុះនៅរដ្ឋផ្លរីដា ដែលបានដាំដំណាំក្រូចដ៏ច្រើនបំផុតនៅអាមេរិក ។ ម្យ៉ាងទៀត អាកាសធាតុមិនអំណោយផលក្នុងតំបន់ដាំក្រូចដ៏សំខាន់របស់ប្រេស៊ីល ដែលជាប្រទេសផលិត និងនាំចេញទឹកក្រូចក្នុងបរិមាណច្រើនបំផុតលើពិភពលោក ព្រមទាំងមានតួនាទីសំខាន់យ៉ាងខ្លាំងក្នុងការកំណត់ទិសដៅរបស់ឧស្សាហកម្មក្រូច ។

បើតាមរបាយការណ៍បញ្ជាក់ថា តម្លៃទិញ-លក់ទឹកក្រូចខាប់ក្លាសេក្នុងទីផ្សារទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានកើនឡើងទ្វេដង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បើធៀបនឹងតម្លៃកាលពីឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKIY0EVz3mj-Vn6IyNNjrwe9HotDX4i9wkilGQ8WBQNiN3eHQdFzWj2WIQoQQUEuOPfrSbcl7eFNZbkuFC-7Bl7S1X0M9ZVF7bD9T9Hzk6Hymu-ZaapqofU_8wBfM0_GmrToJsBp2QDwFCL7ohAJDUW6WxpuhvzTWD7r4Ix_wfFG8K79Gk0Ra8AnQhjlE/s990/tropicana-juice-700x990.jpg

Harry Campbell ជាអ្នកវិភាគទិន្នន័យទីផ្សារផលិតផលរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Mintec បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន CNBC ថា តម្លៃទឹកក្រូចកំប៉ុងបានកើនឡើងខ្ពស់នៅឆ្នាំ២០២៤ ទើបធ្វើឱ្យក្រុមហ៊ុនផលិតទឹកក្រូចចាំបាច់ត្រូវដំឡើងថ្លៃផលិតផលតាមស្ថានការណ៍ជាក់ស្តែង ហើយពួកគេបានជ្រើសរើសផ្លែឈើផ្សេងទៀតមកផលិតជំនួសវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpwotCK2fLWDv3cCTwY8Q-JzbqEVpLzEcr4l-Ghnqu7tfjHPQipTvP8BZFiUfJzSCTrce8hoAK2fiAdXT8OBPc4QrF1cJLm6biXxMUc0wSPqShN5d8yQqRSivLy6TAkWdybJy5thZjrmNbgp-QRruex_Um83DfJxD11tU3B8uZhg6bOfruX1g3L881eb8/s740/photo_2024-05-31_10-00-22.jpg

ក្រៅពីនេះ អ្នកវិភាគទិន្នន័យទីផ្សារខាងលើរំពឹងថា ក្រុមហ៊ុនផលិតទឹកផ្លែឈើជាច្រើននឹងកាត់បន្ថយបរិមាណទឹកក្រូច ហើយបង្កើនបរិមាណទឹកផ្លែឈើផ្សេងៗ ដូចជា ៖ ទឹកផ្លែសារី, ទឹកផ្លែប៉ោម និងទឹកទំពាំងបាយជូរ ដើម្បីកាត់បន្ថយការពឹងផ្អែកលើទឹកក្រូច ។ អ្នកវិភាគទិន្នន័យទីផ្សារនិយាយថា ៖ «មើលទៅ ស្ថានការណ៍នេះនឹងបន្តរយៈពេលយូរទៀត គឺតម្លៃទឹកក្រូចកំប៉ុងនឹងកើនឡើងខ្ពស់រហូតដល់អតិថិជនលែងពេញចិត្ត ដោយសារពួកគេទិញទឹកក្រូចក្នុងតម្លៃថ្លៃ» ៕

អត្រាអ្នកគ្មានការងារធ្វើទូទាំងសកលបានថយចុះគួរឱ្យកត់សម្គាល់នៅឆ្នាំ ២០២៤

0

កាលពីឆ្នាំមុនអ្នកជំនាញបានព្យាករណ៍ថានៅឆ្នាំ ២០២៤ អត្រាអ្នកគ្មានការងារធ្វើទូទាំងសកលនឹងកើនឡើងយ៉ាងខ្លាំង ទោះជាយ៉ាងណាបើយោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិដែលបាននិយាយកាលពីថ្ងៃទី ៣០ ឧសភាថា អត្រាអ្នកអត់ការងារធ្វើជាសកលបានថយចុះហើយ នេះមានន័យថាមនុស្សភាគច្រើនសុទ្ធតែមានការងារធ្វើ ដែលនេះមិនដូចការព្យាករណ៍របស់អ្នកជំនាញនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikTsM804hL1cJqWoeH5xlTEUbDtO9Buly67LiqkAWY_6cNSz4sOkc7uecInqNx0Y-my97CG44sDc23S6FLEi-Z4HW4Y0fghOIYZtxBkzuYAZHDVtcC1nOOpvxFJUi6esU-Y_TNI-mvNcys3_aaz0a2ZFqQouOXQUGIJH1Q9LUW97x7wHDFFJZJ01kzo90/s2000/-1x-1.jpg

របាយការណ៍នេះក៏បាននិយាយផងដែរថា នៅទូទាំងពិភពលោកស្ត្រីប្រមាណ ៤៥.៦% សុទ្ធតែមានការងារធ្វើនៅឆ្នាំ ២០២៤ រីឯបុរសវិញតួលេខនេះគឺឡើងដល់ ៦៩.២% ។ ដូច្នេះអត្រាគ្មានការងារធ្វើជាសកលបច្ចុប្បន្នមានត្រឹមតែ ៤.៩% ប៉ុណ្ណោះនៅឆ្នាំនេះ ខណៈដែលកាលពីឆ្នាំមុនអ្នកជំនាញបានព្យាករណ៍ថា វានឹងកើនឡើងដល់ ៥.២%។ នៅក្នុងរបាយការណ៍អង្គការអន្តរជាតិខាងការងារ (ILO) របស់អង្គការសហប្រជាជាតិ ក៏បានព្យាករដែរថា អត្រានេះនឹងនៅតែ ៤.៩ % ដដែលក្នុងឆ្នាំ ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkBYg6SgL4eC2ynqaJ_7fR1UA48z-eJ2oRocuM5WsqCsdr5EvY-EZPGuEzexnbJJTAAVcPCgK9Bvrl5Go9jLqlC2-r5N2JxDBLW0s9DbRAy9XQF5R8e7Y7XGILw5r2_6t0DA846HjPVeYqJUsyO2OW5QKviLamAEbBDl9B5cja9DX6KdToyHnfvwlJyJw/s1200/jobfair_2023_04_30_13_50_36.jpg

ទោះជាយ៉ាងណាក៏ដោយ ILO បានព្រមានអំពី “ការវិវឌ្ឍន៍យឺត” ក្នុងការដោះស្រាយវិសមភាព ដោយនិយាយថា “វិសមភាពក្នុងទីផ្សារការងារនៅតែបន្តកើតមាន ដោយស្ត្រីនៅក្នុងប្រទេសដែលមានចំណូលទាប រងផលប៉ះពាល់យ៉ាងពិសេស”។ របាយការណ៍បានរកឃើញថាស្ត្រីប្រហែល ១៨៣ លាននាក់ទូទាំងសកលបានជួបនឹងភាពអត់ការងារធ្វើ មានន័យថាពួកគេកំពុងស្វែងរកការងារយ៉ាងសកម្ម ហើយអាចធ្វើការភ្លាមៗ ទោះជាយ៉ាងណាស្ត្រីទំនងជាបាត់បង់ការងារច្រើនជាងបុរស ហើយរងផលប៉ះពាល់ដោយការខ្វះឱកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf-YXWQi_VA8H68NjwOBqs5bjaQBjn-02fb1NvwKt0uskUcSVOLXzNlMyNcSt3XkESex7ue2irqu_hbS2w-NzS_Xmczgx2G9fkh0DWV66dwbVGfN3cBKpx4g4wEXnqevYutJ3oeOYG21iZZWVAFe9b9DhIIE1pnoXzo4spySEMGPthrSykApSQEcETcfY/s1000/photo_2024-05-31_09-55-00.jpg

ស្ត្រីក្នុងប្រទេសដែលមានប្រាក់ចំណូលទាបអាចនឹងទទួលរងផលលំបាកជាពិសេស ដោយមាន ២២,៨% ចង់ធ្វើការ ប៉ុន្តែគ្មានការងារធ្វើ បើធៀបនឹងបុរស ១៥,៣%។ សម្រាប់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់ អត្រានេះមាន ៩.៧% សម្រាប់ស្ត្រី និង ៧.៣% សម្រាប់បុរស។ របាយការណ៍នេះក៏បាននិយាយផងដែរថា មូលហេតុដែលស្ត្រីទូទាំងសកលទំនងជាគ្មានការងារធ្វើ គឺដោយសារតែស្ត្រីមិនអាចធ្វើការងារដោយប្រើកម្លាំងដូចបុរសបានឡើយ ខណៈបច្ចុប្បន្នការងារជាច្រើនតម្រូវឱ្យប្រើកម្លាំង។ គួរបញ្ជាក់ដែរថា ILO គឺជាអង្គការឯកទេសចំណាស់ជាងគេរបស់អង្គការសហប្រជាជាតិ ដែលប្រមូលផ្តុំនិយោជក សហជីព និងរដ្ឋាភិបាលមកពីជុំវិញពិភពលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilHp19Q7uj0PDIQ-q3z8FXd5M8ORV7MRTKfPPolUo22oCc0v-GXMvHdcmTAkW4a9j7SZLQbsYRNC0EBwkH16PI-V9E2MVnJXY8RblxMhj-4Ih9QnKD7m0qIgLE737QJSbguf5QKD9x3AdPPANXHe600f1dn0EzBd2IZvtfPn3OdEUIuskHdkuaJjbUEOI/s1200/photo_2024-05-31_09-56-03.jpg

គម្រោងស្ពានវែងជាងគេនៅកម្ពុជា និងផ្លូវជាតិ៥០សេ កំពុងបើកការសិក្សាបឋម និងរង់ចាំឥណទានសម្បទានចិន

0

នាថ្ងៃទី៣០ ខែឧសភា ក្រសួងសាធារណការ បានបើកកិច្ចប្រជុំមួយ ស្តីពីលទ្ធភាពបឋមក្នុងការសាងសង់ស្ពានវែងជាងគេនៅកម្ពុជា ដែលមានប្រវែងជាង៣គីឡូម៉ែត្រ ឆ្លងកាត់ពីលើទន្លេសាប តភ្ជាប់ពីបឹងទន្លេសាបខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMpNWj64UMGtbdaOlJXbPSICptFTE613ZvcMM2mplfaYECa6CIO_NjsLsxtOKwwQQ7ZxUF7SHDK9Qt6JOP3GxOIZB2U3ObfiZNqxUwI64z_ox5EZPXxfcAEN31uQ4gOT6Uy1GiiHz3vozN9fo8bW4RNJPtb97NVqVlBPyvdzxs3tUrMgeLuKvFARGQmFE/s1024/335453868_771826724045188_205129378156894149_n-1024x682-1.jpg

ស្ពាននេះ ត្រូវបានរាជរដ្ឋាភិបាល និងសាជីវកម្មស្ពាន-ថ្នល់ចិន សិក្សាយ៉ាងយកចិត្តទុក្ខដាក់ ដោយបានប្រើការសិក្សារយៈពេលយូរ មុនសម្រេចឱ្យសាងសង់ គឺដោយសាររដ្ឋាភិបាលបារម្ភពីការប៉ះពាល់ដល់បរិស្ថាន ជាពិសេសត្រីនៅក្នុងទន្លេសាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKl8s4x_kmf969xRMSb6U0zxTBDOCyU9nQMue1O-AhjT5oOo7pfPzTYlXG9DNXZMX0116-AnmDL5Fd48msNPy2nQFuBk5YYmK52QYOl9q-5OeMM2alnV2YrujSeLQSUTLAnpB7gk79s8wGkCSy5qGPlz-jpSiIJOUvA0AjXWcg21e24IrFv4qimd0sW7Y/s1280/photo_2023-03-09_14-37-17-2.jpg

ក្រៅពីស្ពានប្រវែង៣គីឡូម៉ែត្រនេះ ក៏នឹងមានផ្លូវជាតិ៥០សេ មួយខ្សែទៀតប្រវែង១៧គីឡូម៉ែត្រ ដែលជាផ្លូវដ៏សំខាន់់តភ្ជាប់ជាមួយនឹងស្ពាននេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIZiR3QiLNNfHvAMQSfEZQkjz5kqtlW7iPL4HHHIj7NWnbdRUQ70Hgl6l5aieB1CPPQMbBBNoXshEieQCvRfGiKT9LXg1T0XL2F7H6NUcgVYSvb1uKfPHxZYSRgNNqMF49MBg4kvwBaPoo5gEMAsrXgWiDxU-hskVs0YSMPkPT1URn3dIBY9ygrJoRwz4/s1280/photo_2018-03-20_11-02-16.jpg

ជាលទ្ធផលនៃកិច្ចប្រជុំ គម្រោងផ្លូវនេះត្រូវបានសិក្សារួចរាល់អស់ហើយ ដោយរង់ចាំតែឥណទានសម្បទានចិនតែប៉ុណ្ណោះ ខណៈដែលស្ពានក៏កំពុងស្ថិតនៅការសិក្សាបឋម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_yqA8UGSS4vJyShcsQ-nKpbHrjxPiRn-UQZKLeDYs_8pmxR-Qv367RZzw_k85gpA8qS1O8AcHZvBUXAwg5DTzziwXLqG1fjbpa7DxYubXUuKKEqJd7rOR7cXu4dn7jth4IyeTR9OQFxNsD4t-ZMRDCmfF_z6zzS3pY3B_U37KbTeFYFxDbWpc5DudKd4/s1280/4-76.jpg

សូមបញ្ជាក់ផងដែរ ប្រសិនបើស្ពាននេះសាងសង់រួច តាមគ្រោងទុក ស្ពានអ្នកលឿង ឬត្សឹសបាសា ដែលជាស្ពានឆ្លងកាត់ទន្លេមេគង្គក្រោម មានប្រវែង ២២១៥ម៉ែត្រ នឹងធ្លាក់ទៅចំណាត់ថ្នាក់លេខ២ជាស្ពានវែងជាងគេបំផុតនៅកម្ពុជា៕