នាថ្ងៃទី៣០ ខែឧសភា ក្រសួងសាធារណការ បានបើកកិច្ចប្រជុំមួយ ស្តីពីលទ្ធភាពបឋមក្នុងការសាងសង់ស្ពានវែងជាងគេនៅកម្ពុជា ដែលមានប្រវែងជាង៣គីឡូម៉ែត្រ ឆ្លងកាត់ពីលើទន្លេសាប តភ្ជាប់ពីបឹងទន្លេសាបខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ។
ស្ពាននេះ ត្រូវបានរាជរដ្ឋាភិបាល និងសាជីវកម្មស្ពាន-ថ្នល់ចិន សិក្សាយ៉ាងយកចិត្តទុក្ខដាក់ ដោយបានប្រើការសិក្សារយៈពេលយូរ មុនសម្រេចឱ្យសាងសង់ គឺដោយសាររដ្ឋាភិបាលបារម្ភពីការប៉ះពាល់ដល់បរិស្ថាន ជាពិសេសត្រីនៅក្នុងទន្លេសាប។
ក្រៅពីស្ពានប្រវែង៣គីឡូម៉ែត្រនេះ ក៏នឹងមានផ្លូវជាតិ៥០សេ មួយខ្សែទៀតប្រវែង១៧គីឡូម៉ែត្រ ដែលជាផ្លូវដ៏សំខាន់់តភ្ជាប់ជាមួយនឹងស្ពាននេះ។
ជាលទ្ធផលនៃកិច្ចប្រជុំ គម្រោងផ្លូវនេះត្រូវបានសិក្សារួចរាល់អស់ហើយ ដោយរង់ចាំតែឥណទានសម្បទានចិនតែប៉ុណ្ណោះ ខណៈដែលស្ពានក៏កំពុងស្ថិតនៅការសិក្សាបឋម។
សូមបញ្ជាក់ផងដែរ ប្រសិនបើស្ពាននេះសាងសង់រួច តាមគ្រោងទុក ស្ពានអ្នកលឿង ឬត្សឹសបាសា ដែលជាស្ពានឆ្លងកាត់ទន្លេមេគង្គក្រោម មានប្រវែង ២២១៥ម៉ែត្រ នឹងធ្លាក់ទៅចំណាត់ថ្នាក់លេខ២ជាស្ពានវែងជាងគេបំផុតនៅកម្ពុជា៕










