Home Blog Page 1054

ការសាក់នៅលើខ្លួនប្រាណប្រឈមនឹងការកើតជំងឺសាហា.វៗ

0

ប្រទេសថៃ ៖ វាបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីលោកវេជ្ជបណ្ឌិត Weerasak Charatchaisri មានជំនាញផ្នែកកោសល្យវិច្ឆ័យនៅសាកលវិទ្យាល័យ Srinakharinwirot ប្រទេសថៃ បង្ហាញលទ្ធផលស្រាវជ្រាវមួយថា គ្រោះថ្នាក់នៅជិតខ្លួន និងគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍ទេ ។ លោកបញ្ជាក់ថា អ្នកមានស្នាមសាក់នៅលើខ្លួនប្រាណនឹងប្រឈមជាមួយការកើតជំងឺសាហា.វៗ ដូចជា ៖ ជំងឺមហារីកកូនកណ្តុរ២១% ដែលបណ្តាលឱ្យមានគ្រោះថ្នាក់រហូតដល់បាត់បង់អាយុជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2aTNecua8gp0QouCXgPTkzhkXNQJpHnliZoawLfsZBaPpmzM_A6-jQFokvcwbNSQSXHuayXpZCVix7GD6BC5rx-IAJz_gEPdXccyetmAbGpMmfJrr3bd30svaROJ2E_SuyaNJBOVNqmglfOKDUeatmjEID78LUGl2Y818133oznj9-HhE8BYGVqz_uq4/s1280/1280-74510201.jpg

លោកវេជ្ជបណ្ឌិតលើកឡើងថា អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Lund ប្រទេសស៊ុយអែត បានត្រួតពិនិត្យឃើញថា ការសាក់នៅលើខ្លួននឹងធ្វើឱ្យកើតជំងឺមហារីកកូនកណ្តុរ ។ ពួកគេបានស្រាវជ្រាវជាមួយពលរដ្ឋស៊ុយអែតចំនួន១១.៩០៥នាក់ ហើយលទ្ធផលស្រាវជ្រាវបង្ហាញថា មនុស្សចំនួន២.៩៣៨នាក់បានកើតជំងឺមហារីកកូនកណ្តុរ គឺចាប់ពីអាយុ២០ឆ្នាំ ដល់៦០ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPf5Jw3Jl35-FjtY6pYYh6U8G_eBb_xEkEzdVAGqe-N5zBNex1_3xyDp7Zh_ggcVuT4wl3V1hxSz5DMmMbU47Pwxix-Dw2eDv9L1lAAC0gtu_r7aUtRb8ubO1TaNlA_n7U-OpPVOJEz4thHDPkSp9bFuGDTwT2Q5b3PyN_ZfS2v8Ss5WfHk4i18-ahB3Y/s1200/flatten.jpg

ក្រោយពីពិចារណាលើកត្តាពាក់ព័ន្ធផ្សេងៗ ដូចជា ៖ ការជក់បារី និងអាយុបង្ហាញថា ពួកគេអាចកើតជំងឺមហារីកកូនកណ្តុររហូតដល់២១% ក្នុងចំណោមអ្នកសាក់ទាំងអស់ ។ អ្នកស្រាវជ្រាវបញ្ជាក់ថា ឧបករណ៍សាក់មួយចំនួនបានបង្កជាជំងឺមហារីក បើទោះជាគ្មានការពិសោធន៍ដោយផ្ទាល់ក្តី ។ គេចាត់ទុកថា សារធាតុគីមីទាំងនេះបានបង្កជាជំងឺមហារីកធ្ងន់ធ្ងរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhInXWd3a7AC_q59FdG6J4ECVKAOleHraaAbZ-Wc8uQToUDJJlYi2ESpzlEUvHkEtoQZ29LJbyDA5tUmJUsdBamzqqae_6OAI5xgUUnAKDu3eIPm0JIlj4wLpdQsyqT7uKc4L4bMgsiaebVeIeQLEUvvhRR8WJsZtQAWNt4ZvQlmpliwH-nrw2Z7jMDh34/s600/lxps3w-b78898348z.120120112175111000ggv14m160.1.webp

អ្នកស្រាវជ្រាវស៊ុយអែតលើកឡើងថា ស្នាមសាក់នឹងធ្វើឱ្យរលាកកម្រិតទាបលើរាងកាយ បន្ទាប់មក វាក៏បង្កជាជំងឺមហារីក ។ វានៅតែមានភាពស្មុគស្មាញ និងត្រូវត្រួតពិនិត្យបន្ថែមទៀត ។ បើទោះជាបច្ចុប្បន្ន មនុស្សនៅលើពិភពលោក ចូលចិត្តបង្ហាញស្នាមសាក់នៅលើខ្លួនក្តី ប៉ុន្តែពួកគេគួរតែគិតពីផលប៉ះពាល់សុខភាពផងដែរ ប្រសិនបើមានអាការៈខុសប្រក្រតីពាក់ព័ន្ធនឹងស្នាមសាក់ គួរតែពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកជំនាញជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjryx1XAOVdwdI_LFB48EEahWR7iDd-V5-OE8bR8ATCpeQcow-0LlgcvnU0oxJB8EMm2m96Et-Yyf1W3Wovo6ILJThZVJv_6rADNVuDS3-qGf2KibMCHST1It_nw6iircO6XSnNNvG0BckiT1IqzqMel-LurZurYJSYp5tWAYrpjpGoCKOUzhh4BjmplYw/s1350/03bc89dfb68507bc63dd25b20bf12f23.jpg

ទោះយ៉ាងណា ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Lund ប្រទេសស៊ុយអែត គ្រាន់តែបញ្ជាក់អំពីទំនាក់ទំនងប៉ុណ្ណោះ ហើយចាំបាច់ត្រូវតែសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីស្វែងរកមូលហេតុឱ្យបានច្បាស់លាស់ថា តើស្នាមសាក់ពាក់ព័ន្ធជាមួយជំងឺមហារីកកូនកណ្តុរដូចម្តេចខ្លះ?

ប្លែកបំផុតលើពិភពលោក! ភូមិមួយនៅឥណ្ឌូណេស៊ីគាស់សាកស.ព មកធ្វើពិធី

0

ប្រទេសឥណ្ឌូណេស៊ី ៖ ភូមិ Toraja ប្រទេសឥណ្ឌូណេស៊ី សម្បូរទៅដោយជនជាតិដើមភាគតិចរស់នៅតំបន់ភ្នំ តែងតែធ្វើពិធីចម្លែកមួយបន្តពីចាស់ៗបុរាណ ដើម្បីឱ្យពួកគេបានជួបមនុស្សជាទីស្រឡាញ់ បើទោះជាអ្នកទាំងនោះបានលាចាកលោកហើយក្តី ។ ពិធីនេះមានឈ្មោះថា «Ma’Nene ឬ The Ceremony of Cleaning Corpses» គឺជាការគាស់សាកស.ព សមាជិកគ្រួសារមកធ្វើពិធី ចំនួន១លើកក្នុង១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwYfWIhXn1ZtksrTZEV_hc7hhNiDJ-6DJri7n0KJHNQd2GQBZlVeUya5qvjwX5MVYBASmsiNKpNSzRPQ1LkO8u8Wsc7lNBo_7advqcAk31aIqWatwMgO1OgV3TeuhQn8GSUsFxwBV9zzOwgXVxVy2SidyQSKV5Qa2qtYCrRIhujC5URjA5cPWPc3F4Ve0/s1400/1_R81g5RvaaihIRbokeC8syw.jpg

ពលរដ្ឋរស់នៅភូមិ Toraja នឹងរៀបចំពិធី «Ma’Nene» នៅខែសីហាជារៀងរាល់ឆ្នាំ ដោយពួកគេគាស់សាកសពសាច់ញាតិរបស់ខ្លួនយកមកលាងសម្អាត, តុបតែង, ស្លៀកពាក់ខោអាវថ្មីៗ, សិតសក់, ជួសជុលក្តារមឈូស និងនាំសាកសពទៅកាន់កន្លែងស្លាប់ បន្ទាប់មក នាំសាកសពមកភូមិវិញ ។ ក្រោយបញ្ចប់ពិធី ពួកគេនឹងយកសាកសពដាក់ក្នុងមឈូសដូចដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJxZrYaAKNlpPjRs2biyI0IbOpFxTQhS8ZD4qRlMCZ4SvRkVbs_mfYSKdOXVv-JBTZJzv201YIcZEJwQ1Uxb8Uh6jQnJ4aab4ZsJMSAq7h6r81uNHQxgJ4SlbLySkOuSWaGS84V67YEOpUqlj55WeYdxqR_RtTPec-ihcJ3f4VleGsCP-Tu78HSERIsSo/s1908/2E54CB0B00000578-0-image-a-23_1447229666935.jpg

ចំណែកដើមកំណើតនៃពិធីនេះដោយសារមានជំនឿថា ព្រលឹងវិញ្ញាណរបស់អ្នកស្លាប់ត្រូវតែត្រឡប់មកភូមិកំណើតរបស់ខ្លួនវិញ បើទោះជាពួកគេស្លាប់ក្តី ។ ដូច្នេះ ពលរដ្ឋរស់នៅភូមិ Toraja ពុំសូវធ្វើដំណើរទៅទីកន្លែងឆ្ងាយៗទេ ដើម្បីឱ្យប្រាកដចិត្តថា បើថ្ងៃណាមួយ ពួកគេគ្មានជីវិតរស់នៅ ព្រលឹងពួកគេនឹងអាចត្រឡប់មកភូមិនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiijKJ8c4h5jamGqV4AffxKG0eeHkU-DtabDrokbkPXbBH2enhBA8hDb1c2ljzA-HWtIR3FRZt3lcA3-N9823-uDj3NWLkrkBnNsjkooWIZMP6ITwyDLuR1HITkjLPgUn0m-3AJu8C5lGMmv0JdBz8C-6LKVtyEh8PjgRoNF1FwLT8T6ywBuwzOFu8eGpU/s1800/32GJ99D-preview.jpg

អ្នកភូមិជឿថា ការស្លាប់ពុំបានកើតឡើងភ្លាមៗ ឬទាន់ហន់ទេ ប៉ុន្តែវាកើតឡើងបណ្តើរៗដើម្បីធ្វើដំណើរទៅរកទឹកដីវិញ្ញាណ ឬជីវិតក្រោយពេលស្លាប់ ។ ដូច្នេះ គេបានរុំសាកសពដោយក្រណាត់ជាច្រើនជាន់ និងកប់នៅក្រោមផ្ទះ ដោយសារជឿថា ព្រលឹងអ្នកស្លាប់នឹងវិលវល់ក្នុងភូមិរហូតដល់ធ្វើបុណ្យសពរួចរាល់ ទើបព្រលឹងចាកចេញទៅកាន់ទឹកដីវិញ្ញាណ ។

ហេតុនេះ ពេលមានសមាជិកគ្រួសារស្លាប់ ពួកគេនឹងកប់សាកសពនៅក្រោមផ្ទះជាច្រើនខែ ឬច្រើនឆ្នាំ ដើម្បីរង់ចាំពេលវេលារៀបចំពិធីបុណ្យសពយ៉ាងអធិកអធម ។ រីឯសាច់ញាតិនឹងទំនាក់ទំនងជាមួយសពដូចគ្នានឹងពេលសពមានជីវិត ដោយការយកទឹក និងអាហារមកឱ្យសព ព្រមទាំងងូតទឹកសម្អាត និងស្លៀកពាក់ខោអាវថ្មីៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkYSQLVAH7Sa0pJLCsYBSuLLOIP6rqXSkBWxEUGqbaGoas6V7oil1vuXLVpjzxzq1LU1dh1KQxYcKrgMreB61l_1UzzE3UgWq3tSoMfHyXqTsSHPqtpQCIrFvWWB5m7Olo2jHJsJZy0PtVq-8UO7JQU20RcfZMkb0kBmmbJLufz6swFYmPE7qDnfth9t0/s562/manene-2.jpeg

ក្នុងពិធីនេះ គេនឹងសម្លាប់ក្របីជាច្រើនក្បាលព្រោះជឿថា វានឹងនាំអ្នកស្លាប់ទៅកាន់កន្លែងកើតថ្មី ឬអ្នកស្លាប់អាចប្រើប្រាស់ក្របីទាំងនេះសម្រាប់ធ្វើដំណើរទៅទឹកដីវិញ្ញាណបានលឿន ។ បើគេសម្លាប់ក្របីកាន់តែច្រើនក្បាល គឺកាន់តែល្អ ហេតុនេះ អ្នកភូមិបានរៀបចំពិធីបុណ្យជាច្រើនថ្ងៃជាប់ៗគ្នា និងសម្លាប់ក្របីយ៉ាងច្រើន ៕

ខឹងចិត្តគេរិះគ.ន់ខ្លួនកប់ៗមាត់ពេក ម៉ាដាមកុល ចេញមកពន្លះវិញទៅកាន់ក្រុមមនុស្សវប្បធម៌និយម

0

មិនត្រឹមតែអ្នកច្នៃម៉ូត ឯម រៀម ប៉ុណ្ណោះទេដែលត្រូវសាធារណជនរិះគន់រឿងការស្លៀកពាក់ចូលរួមកម្មវិធីទេព បូព្រឹក្ស ប៉ុន្តែបុគ្គលម្នាក់ទៀតដែលគ្រងឈុតពណ៌ខ្មៅ ជាមួយមកុដអប្សរាពណ៌ខ្មៅ ក៏រងនូវមតិរិះគន់ពីមហាជនដូចគ្នាដែលការស្លៀកពាក់នោះបើកបង្ហាញដើមទ្រូង។ បុគ្គលនោះត្រូវបានគេដឹងថាជា ម៉ាដាមកុល ដែលនាងនិយមចូលចិត្តពាក់សក់ធំៗនិងលេងខ្លួនប្លែកៗ។ ក្រោយពីឃើញមានការរិះគន់ដូចទឹកបាក់ទំនប់ ម៉ាដាមកុល បានចេញមកពន្លះផាំងៗទៅវិញទៅកាន់ក្រុមមនុស្សវប្បធម៌និយម ឬពួកជោរតាមគ្នាដែលថានាងបំផ្លាញវប្បធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3ZbvinRHTTnZvaLLV919gfWdnXs6-6yPDyO7b1qRvhKgyHt7eFbCCwkOXAYfQHf1XpsHDLitjCCgGdqi3Na8yQVkGmqhtiJImLyBDl1YDOWgukZ9_pscN4YA9xpFZcHBhv2AL0bQvNIlY5sXovTr42b_GFB2eYuYfOuVHUu_aLUZUOHfwf546VONSjwI/s2048/image_2024-05-31_09-37-29.png

នៅលើបណ្តាញសង្គមនាយប់ថ្ងៃទី៣០ ខែឧសភា ម៉ាដាមកុល បានសរសេរថា «នាងខ្ញុំ ម៉ាដាមកល សូមចេញមុខមកបញ្ជាក់ម្ដងទៀតទៅកាន់ក្រុមមនុស្សវប្បធម៌និយម ឬពួកជោរតាមគ្នា ឬអ្នកខ្លះនៅមិនទាន់យល់ពាក្យថាវប្បធម៌មានន័យយ៉ាងណានៅឡើយ ឱ្យជ្រាបម្ដងទៀតថា : អ្វីដែលអ្នករាល់គ្នាហាមាត់ ឬយកដៃខមិនជេរដៀល ខ្ញុំ ថាខ្ញុំបំផ្លាញវប្បធម៌ តាមរយៈការលេង style fashion ច្នៃប្រឌិត inspired ចេញពីចម្លាក់អប្សរាលើជញ្ជាំងប្រាសាទអង្គវត្ត នាថ្ងៃសម្ពោធបទ «ទេវរាជ» ក្រោម ប្រធានបទស្លៀកពាក់ បែប បុរាណ ប្រពៃណី ឬបែបសហសម័យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFS0AtbNo8PC9XHIwMTtz3Hmf5A1-oVwRajxar2wAhHtaL29NIkAuNP1xFo1ytXNsD43x2rXjbLTSaAJf8U32V8U3eoGh9WKtGf4D5e8HSJ4v3i40g_IhDGFngjrl5j2NJHp9rkKQxOeidRqW9VPMN-YCLz-zdFm28037W-9sOCy_NPXuFf1A133GUbrw/s1440/image_2024-05-31_09-37-37.png

ម៉ាដាមកុល បន្ថែមទៀតថា« ខ្ញុំមិនចាំបាច់បញ្ជាក់ម្ដងហើយម្ដងទៀតនោះទេ ថាខ្ញុំជា រាជិនីសក់ធំ ។ អស់លោកដែលធ្លាប់ខមិនជេរខ្ញុំ លើសម្លៀកបំពាក់ឈុតខ្មៅ ខ្ញុំ និងមកុដអប្សរានេះ សូម បើកភ្នែកមើលការច្នៃម៉ូតរបស់បងប្រុស Olivia ដែលគាត់មានគំនិត inspired ដូចខ្ញុំដែរ ហើយបានធ្វើមុនខ្ញុំទៅទៀត ហេតុអី brand របស់គាត់ត្រូវបានបរទេសទទួលស្គាល់ជាអន្តរជាតិ ហើយបានផ្សព្វផ្សាយវប្បធម៌ខ្មែរតាមរយៈការច្នៃម៉ូតនេះទៀតផង។ ការបកស្រាយរបស់ខ្ញុំ សុំមិនវែងឆ្ងាយ គឺសូមឱ្យអស់លោកបណ្ឌិតវប្បធម៌ក្នុងបណ្ដាញសង្គមនេះ ពិចារណាតាមការគួរ ហើយព្យាយាមយល់ថា អ្វីជាការច្នៃម៉ូតតាមបែប សហសម័យ»។ រាជិនីសក់ធំបញ្ជាក់ចុងក្រោយទៀតថា នាងមិនចុះចាញ់ដាច់ខាតចំពោះសិល្បៈ ព្រោះនាង កើតមកដើម្បីសិល្បៈខ្មែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdLLxmqiqKzoELiUlrHuTFr-MVNS-9t0L4myddJkAaRE3YL1PuRJZiyOWvlvj7Kd9FZZsya3qpo7pJT4oeMdDN-IhUFc-UzrScOBDuPiG9CiXXkdzCXZxi39T0Y_d5wnyTs99e3d4sDoebBFTN_FL8YXNOkXY8DS4l-yMpLhuoli1FevaRWTwzFDEcg40/s1440/image_2024-05-31_09-37-35.png

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ឧសភា បណ្ឌិតច្នៃម៉ូត ឯម រៀម ក៏បានចេញមកបកស្រាយឈុតរាជិនី AI របស់ខ្លួនដែរថា លោកស្លៀកពឹងបែបសម័យអង្គរ ដែលមានសិលាចរឹកនៅប្រាសាទបាយ័ន នាសតវត្សរ៍ទី១២ដកស្រង់ចេញពីសម័យបុរាណ និងបង្កប់ទៅដោយអត្ថន័យកាត់បន្ថយប្លាស្ទិក និងកុំឆាប់ជឿអ្វីនៅលើបណ្តាញសង្គមជាមួយបច្ចេកវិទ្យាទំនើបនាំឱ្យខាតបង់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeu_85_lUxphFdcMN73YdgFhEENZ8ePGoosvgsWCk23UhlKrwh1o2jdzvEiEsgxu1DYTwc5EcnvEcI9WFTqnY_411JhjTf6nKE9X7cpvUdBR_W2BqgakbSIqPUoUcWQVudY88W0tDLJiIKgnoUoSrMfeQSSbER6iAq2ikM-AYz7HVXuW_EB-qQn0p8jFw/s1440/image_2024-05-31_09-37-34.png

 

 

 

ផ្ទុះការរិះគ.ន់! ខ្សែភាពយន្តខ្មែររឿង«បុព្វេនិម្មិត» ថាហេតុអ្វីបានជាយកលំនាំនាគរាជ្យមានចង្កូម ដុះស្នែង តាមផ្ទះលេខ២ទៅវិញ?

0

ភាពចម្រូងចម្រា.ស់និងមតិវែក.ញែកព្រៀងព្រាតទៅលើប្រធានបទ«នាគរាជ្យ» គឺបានផ្ទុះឡើងក្នុងចំណោមជនជាតិខ្មែរនិងថៃ បន្ទាប់ពីការបញ្ចេញ MV ថ្មីនៃបទ«ទេវរាជ» របស់កំពូលតារាចម្រៀងស្រីទេព បូព្រឹក្ស។ ទោះជាយ៉ាងណា រឿងនាគរាជ្យដដែលក៏ត្រូវបានគេលើកយកមកនិយាយម្តងទៀត តាមរយៈខ្សែភាពយន្តខ្មែររឿង«បុព្វេនិម្មិត»របស់ទូរទស្សន៍ PNN ដែលបានចាក់បញ្ចាំងកាលពីពេលកន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlgZ49iHvnzgXe-zk5rHiGLiJMZ5oG-jMDe1zpT46JblYTrsaUMHIBJrODuSY1NZVynKuMkBtpqvHwMNT2KtEE7l1j6yl8ipzCbJIPR2ZGaM-0HfZNp_eUNlWmDhEXJXpIYFV5yx1K1TfThn6du95swajYW0sbwIGNQL3NopliLZiP9toZ6S2Lwsc1IB0/s1039/Screenshot%202024-05-31%20155353.png

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងទៅលើរឿង«បុព្វេនិម្មិត» នេះគឺនៅត្រង់ឈុតឆាកទី១៨ នៃសាច់រឿង បានបង្ហាញតួអង្គនាគរាជ្យដែលមើលទៅមានលក្ខណៈកាចសាហាវឃោឃៅ និងរូបរាងខុសប្លែក បើតាមមតិពីមហាជនបានលើកឡើងថា នាគនេះគឺស្រដៀងនាគនៅក្នុងរឿងព្រះម៉ែនាគីរបស់ភាពយន្តថៃ ដែលបានផលិតឡើងកាលពីឆ្នាំ២០១៦ ទើបបណ្តាលឲ្យអ្នកមួយចំនួនបានសម្តែងនូវការមិនពេញចិត្ត ខណៈក៏មានអ្នកពេញចិត្តរឿងនេះក្រោមហេតុមួយចំនួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzBt1hOjeG4rJLF_6LIL64z5ty_nRvvE2N5k80wkYaQKP-ufEOf-JoFdNplzaKf6tiIGaqoP8lIU8L0xWou18gFJsRYPGMcBUaYg-BNmHb_PvnIgeU7x8qnvvb01_KB2hWjLs1cxrvNZqWpk7h9XH7vI2LUiwRqFfFTHbebXe5MYKemMTSeoWUiATpvqg/s1037/Screenshot%202024-05-31%20155426.png

យោងតាមការបញ្ចេញមតិពីមហាជនទៅលើរឿងភាគខ្មែរមួយនេះ ដោយអ្នកខ្លះបានលើកឡើងថា «បងអើយ នាគខ្មែរយើងមានច្រើនបែបណាស់ម៉េចមិនយកមកដាក់ នាគនិងដូចនាគផ្ទះលេខ 2»។ អ្នកខ្លះថា«រឿងគេចេញយូរហើយតែយើងទើបនឹងចេញរឿងថ្មីៗ កុំយកនាគបែបផ្ទះលេខ 2 មកលេង ចាំមើលគេនឹងផ្សាយរិះគន់ពីយើងទៀតហើយ»។ អ្នកខ្លះថា«បងប្អូននៅក្នុង facebook តែងតែយល់ច្រឡំនាគខ្មែរ បើនាគខ្មែរគឺអត់កាចទេបងប្អូន។ តែនេះនាគមកសមុទ្រចោរហ្នឹងហើយបានកាចដល់ថ្នាក់ហ្នឹង ,នាគខ្មែរគឺអត់សម្លាប់មនុស្សទេ..តែនាគនេះសាហាវណាស់»។ អ្នកខ្លះទៀតថា«មិនចេះតែថាទេ ល្អអស់ហើយ តែមកមើលនាគវិញថៃសុទ្ធមិចក៏ចឹង នាគនិងទម្រង់រឿងថៃព្រះម៉ែនាគីមែនតើ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifBobyQxE9a7yO3Hce7IlR9egnwD_aPgiJtyHi4fxhKZ01-8YtKwdvgtCWYq58HkPAuY_HL3JLSwYptXkbj2BNtvwp6nCzi5HNKKRiZWpxSA2MCLsHk_KkSO_M4FXZeKfjXrE76yXTSl-YQBcgyzoXB9SPZWHfDjtaFXknL1Zf94qaBeQfx9pdujNuMrc/s1034/Screenshot%202024-05-31%20155453.png

ក្រៅតែពីនូវមតិរិះគន់បែបនេះហើយ ខ្សែភាពយន្តខ្មែរមួយនេះក៏ទទួលបាននូវការកោតសរសើរពីមហាជនផងដែរ ដោយអ្នកក៏បានលើកឡើងថា«សំដែងបានល្អសំសម្លេងច្បាស់ បង្កើតរឿងខ្មែរបុរាណឲ្យបានច្រើនៗមកខ្ញុំចូលចិត្ត»។ អ្នកខ្លះថា«រិះគន់ក្នុងន័យស្ថាបនាកុំជាន់ពន្លិចអី សូមអង្វរយើងខ្មែរដូចគ្នាទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbCuFITJjkwi9zor7h60_AaT4-Qs5wowquoFR-BvhSBfUZRCy8K2ep6bLLRCutn1u4UUDwrGNtENDrmBvi_wcOntIPBGi6Auu7tL_UyrCU_kBFz1z30uvXa6F_ENTHq_ukUUlBsIg6tfdqiQl422t_kuGdeKS8wQBz049W4X_dxH_4shRPp9RgF0cRu78/s960/photo_2024-05-31_15-25-27.jpg

អ្នកខ្លះទៀតថា«ខ្ញុំជាកូនខ្មែរម្នាក់ខ្ញុំមានមោទភាពណាស់ដែលបានឃើញរឿងបែបបុរាណ លាយឡំនឹងវប្បធម៌ និងអ្វីដែលខ្លួនមានតាំងពីដូនតាមកម្លេះ។ ប៉ុន្តែខ្ញុំមើលឃើញកូនខ្មែរមួយចំនួនទើសគ្រប់បែបយ៉ាងតាំងពីការបញ្ចូលសម្លេង រូបនាគ ថាបែបនេះបែបនោះតែងតែច្រឡំខ្លួនឯងជាគេ។ លើកតម្កើងអ្វីដែរជារបស់ខ្លួនខ្លះទៅបើមិនបានជួយអី ខ្ញុំមានអារម្មណ៍ថាធុញនិងអ្នកទើសមួយចំនួនណាស់ទើសខុសរឿង»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcEBmaJUuRY1kUd3zk0HRxIu4Rn5YDQcBvEh82RBkMyUfE06X4QOWYjrwOsfRqjYVqpxhxqjsNkbgMCBea2IUaXQJQZfYHiu3MjusEbXROvtqK7fgmKPqILfc4-AzYkcNmTEwKPIUameRZsVpaZPSCrUwgf717yYOuBJBM_WbTA9mTIiBCjXcG2SXCXqA/s1280/photo_2024-05-31_15-05-34.jpg

ប្លែកខ្លាំង! ហេតុអ្វីលំនៅឋានក្នុងទីក្រុងមួយនេះលាបជញ្ជាំងពណ៌ខៀវដូចៗគ្នា?

0

ប្រទេសម៉ារ៉ុក ៖ មនុស្សភាគច្រើនពិតជាឆ្ងល់ថា ហេតុអ្វីបានជាលំនៅឋានទាំងអស់ក្នុងទីក្រុងដែលមានអាយុកាលប្រមាណជាង៥០០ឆ្នាំ ឈ្មោះ «Chefchaouen» ស្ថិតនៅប្រទេសម៉ារ៉ុក សុទ្ធតែលាបជញ្ជាំងពណ៌ខៀវដូចៗគ្នា? រូបភាពលំនៅឋានក្នុងទីក្រុងដែលពួកគេបានឃើញនេះ គឺជារូបភាពប្រាកដ មិនមែនរូបកាត់តទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXTnFX8O0zngEltlM0nmFd1Z18nlJy8zSBtAw2WnaKETgMDaxfjja7n2bNP4KiRT_2qwA5gVSVv-xw4ckAtcnaJXifFkFPLxvGL5zk24ZUmQXQWhyphenhyphend9Xyzl6q7eb8V8Z3SuqOG4tf7VyzI8jHN_QudTwdVD1TCNTd_CMug-qj6Krow4M-1UiTFmTItaas/s1366/9eace6d7-city-63572-166ea3d9b39.jpg

ទីក្រុង Chefchaouen មានបរិស្ថាននៅជុំវិញយ៉ាងស្រស់ស្អាត និងមានស្ថាបត្យកម្មជាច្រើនគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ។ នៅក្នុងទីក្រុងមានអគារ និងលំនៅឋាន ដែលបានសាងសង់នៅជាប់ៗគ្នា ដោយសារពួកគេបានទទួលឥទ្ធិពលពីប្រទេសព័រទុយហ្គាល់ និងអេស្ប៉ាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2S5Gcr1rMl4qsD_0-O9fiWxdISM7LrXH9-Ur9azuDrw1ZNUlaxpZpzVTsox4ZNn03BM4nHz0vik_fEeF7LImNcrZxk_6flmi7-XK1jkmLt9Zszh6FhXSvuATIcdechtb5Mo0zvXJqOXkVm4X17XsDU4sn8Bv0_DfXq9RuTYzTIs9eDJO44mrm7t4foUk/s754/97.jpg

ចំណុចទាក់ទាញបំផុតរបស់ទីក្រុងនេះ គឺ «ពណ៌ខៀវ» ហើយភ្ញៀវទេសចរដែលបានមកកម្សាន្តនៅទីនេះនឹងឃើញថា លំនៅឋាន និងអគារទាំងអស់បានតុបតែងដោយពណ៌ខៀវយ៉ាងស្រស់ស្អាត និងទាក់ទាញភ្នែក ។

ចំណែកមូលហេតុដែលធ្វើឱ្យពលរដ្ឋរស់នៅទីក្រុងនេះនាំគ្នាលាបពណ៌ជញ្ជាំងលំនៅឋាន រួមទាំងជណ្តើរ និងផ្លូវដើរដោយពណ៌ខៀវនោះ គឺគ្មានការបកស្រាយច្បាស់លាស់ទេ ពីព្រោះមានរឿងដំណាលយ៉ាងច្រើនពាក់ព័ន្ធនឹងទីក្រុងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi21p24Nary8DhZmtQY-XQU5GbbJVcvyUL7ecIDrUdhLYQ_ycIeyz9sJYo4une0pRuSoDaCmrC5g9PRlxH-hpX9x6-GUmdXcCiJaJHbfI_136BgzwMb5nxTp1AwEbOXFUEY3VZK-QbFwW3iqzCqun1mfu43fMJWPBkb5mX6AHwTjEfz2oZ3cdKTdConZmY/s750/lwaqdg829mzcarqyrzbb.jpg

ការលើកឡើងមួយដែលមានការទទួលស្គាល់ច្រើនបំផុត គឺពណ៌ខៀវតំណាងឱ្យផ្ទៃមេឃ និងឋានសួគ៌ ហើយពណ៌ខៀវនឹងជួយនាំផ្លូវ ព្រមទាំងដាស់តឿនស្មារតីមនុស្សឱ្យដើរក្នុងផ្លូវត្រឹមត្រូវ ។ ហេតុនេះហើយ ទើបពលរដ្ឋរស់នៅទីនេះស្រុះគ្នាយកថ្នាំពណ៌ខៀវមកលាបលំនៅឋាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFvztCuanbF-Gyc6m0qeWvLd1S7z89ogjH033e3IgLDtkTHKV6x_k87imbYhou9RM-Tsm2gHI0uHCPBWRmneNvOrxiQJCwvxDDivbA0xEoZhc2T1i3ba1jq3CSWSxetZ7h-PgKKcULj0dNttzcXJ5d83eeuIace3Lnv_gFzRcqervvZEgCw6YUOE1_9Fw/s3870/Marokko_Chefchaouen_Blick_u__ber_die_Stadt.jpg

ភ្ញៀវទេសចរមកកម្សាន្តក្នុងទីក្រុងពណ៌ខៀវ នឹងបានឃើញព្រះវិហារកាតូលិក, វិហារអ៊ីស្លាម និងទីសក្ការៈបូជាផ្សេងៗ ។ ចំណុចមួយទៀតដែលភ្ញៀវទេសចរចូលចិត្តទីក្រុងនេះ គឺវាជាទីក្រុងសត្វឆ្មា ពីព្រោះនៅទីនេះ សម្បូរទៅដោយឆ្មាដើរតាមផ្លូវពាសពេញទាំងអស់ ឬអាចនិយាយបានថា ដើរទៅកន្លែងណា ក៏ឃើញឆ្មាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM9C0BxldTfXnGaeUaN6gU0Qe39KbOwtI9h1TSqLeQZNk0Lss0asU8cMuKiB4gE3JGOsveDMqayPZznIxWDIeSMKEyxEjJmHihES3ulR0TOYn5JzuxUGKrzI-0KxVjDScDEzLK5Voy-d-5GpRYqHfQjIZaHe6fTuXfy9GwKYgLOzCtzRJUlbKpfZTg6yE/s1080/Morocco_ChefchouenAerial_Zzvet-iStock-473937070.webp

លើសពីនេះ ក្នុងទីក្រុងមានហាងកាហ្វេប្រចាំតំបន់សម្រាប់ភ្ញៀវទេសចរផងដែរ ហើយអ្នកមកកម្សាន្តក្នុងទីក្រុងភាគច្រើនមិនដែលមើលរំលង និងក្រេបរសជាតិកាហ្វេម៉ារ៉ុកទេ ។ ដូច្នេះ ដោយសារទីក្រុងនេះមានចំណុចទាក់ទាញច្រើន ទើបធ្វើឱ្យភ្ញៀវទេសចរនៅជុំវិញពិភពលោក ចាប់អារម្មណ៍ចង់មកកម្សាន្ត ៕

Han So Hee ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃបន្ទាប់ពីបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះ

0

កូរ៉េខាងត្បូង៖ Han So Hee តារាសម្តែងស្រីដ៏មានឥទ្ធិពលមួយរូបរបស់កូរ៉េ ហាក់មានការធ្លាក់កូដយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ បន្ទាប់ពីលេចធ្លាយព័ត៌មានអាក្រក់ៗជាច្រើនជុំវិញករណីនាងដណ្តើមសង្សាគេ។
យោងតាមសារព័ត៌មានកូរ៉េ Han So Hee ថ្មីៗនេះត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនរិះគន់ បន្ទាប់ពីពួកគេបានឃើញស្នាមសាក់របស់នាង នៅពេលនាងចូលរួមក្នុងព្រឹត្តិការណ៍សម្លៀកបំពាក់ប្រណិត DIOR នៅទីក្រុងសេអ៊ូល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy2jGvpKe33Gcl-GU6knk9v0x-AXSorTxOhKLfAGeF6jQ_G2Yh9ncNY-CPS7XSA1ZHvGQ8hleeFbtqGehpIfO8DHFLYFd1tmla6tgk1meqRbVbaXTWlUCzUfZFbwMAu99L2rvUtBhmq07_y3DB9REGW9lwgUyIJJTjzO_ka0Szwe-PA8GUbEbfAd_kJCc/s1120/GOvd86nbwAAggYE.webp

នៅក្នុងព្រឹត្តិការណ៍នោះនាងបានគ្រងឈុតពណ៌បៃតងស្រាលដែលមើលទៅពិតជាស្រស់ស្អាតនិងមានមន្តស្នេហ៍ខ្លាំងណាស់។ ទោះជាយ៉ាងមហាជនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបរាងរបស់នាង ដោយសារឈុតនោះគឺវាលខ្នង ហើយមហាជនបានឃើញថាតារាស្រីរូបនេះមានស្នាមសាក់នៅលើខ្នង ជាហេតុធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតក្នុងប្រទេសកូរ៉េជាច្រើនមិនពេញចិត្ត។ ពួកគេបានបញ្ចេញមតិថា “DIOR គឺជាម៉ាកសម្លៀកបំពាក់ប្រណិតបែបសុភាពនិងបុរាណ” ប៉ុន្តែតារាស្រីរូបនេះវិញស្រាប់តែបង្ហាញស្នាមសាក់ ដែលមើលទៅមិនសមចូលរួមក្នុងព្រឹត្តិការណ៍នេះទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj28msecovuZwwF8U6EwVKo4mtG3__9zBiZ974cfIzOuN3lU8lInx7i5j2734I8oqLgouEErvbjw6PRtJ9qYelcV3EzjLS9NLgek9SW-3ceMEKbpfVufHMEFp943ou-x3cJMiRFH_pDpDrWqTpTS_7nl-Pyc-szwGpGSBioNYFoRyy-K7e4QM5yi-sdqMg/s1309/GOvmCStacAAH-rr.webp

អ្នកខ្លះទៀតក៏បាននិយាយថា “ការបង្ហាញស្នាមសាក់របស់នាង មិនសមនឹងគ្រងឈុតរបស់ DIOR ឡើយ”។ គួរបញ្ជាក់ដែរថា កន្លងមក Han So Hee ក៏ធ្លាប់ប្រឈមមុខនឹងការរើសអើងទាក់ទងនឹងការចាក់សាក់នៅក្នុងសង្គមកូរ៉េផងដែរ នាងបានលុបស្នាមសាក់ជាច្រើនកន្លែងលើដងខ្លួនរបស់នាង ទោះជាយ៉ាងណានាងក៏នៅតែបន្សល់ស្នាមសាក់តិចតួចនៅលើរូបរាងរបស់នាងដោយបង្ហាញពីលក្ខណៈបុគ្គលរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6C8GU_m2-c-w8xY7t8nwlm7g_LWVEZgHcOhMbF4tkEtyVqYA1N0zK6g5e_nPAUQ7lWdRMcmL1jHObhyphenhyphen457Rooy-L_21PJVePNoR4wZjYybZhEhooZPg7cFr6OclGaz_CHW-70qBF4AodSqnaXvMPFZxuklm86nyRA-LxqeNGqD9yS8YxK_ogDJtlwHkU/s854/GOvYuAlaYAEL3mB.webp

គួររំលឹកដែរថា បន្ទាប់ពីលេចធ្លាយព័ត៌មានថា Han So Hee គឺជាជនទីបី ដែលបានបំបែកបំបាក់ទំនាក់ទំនងស្នេហារបស់តារាសម្ដែងប្រុស Ryu Jun Yeol និងតារាសម្ដែងស្រី Hyeri។ Han So Hee ក្នុងពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ត្រូវបានម៉ាកល្បីៗជាច្រើនមិនបន្តកិច្ចសន្យាជាមួយនាង ធ្វើឱ្យនាងត្រូវរបូតឆ្នាំងបាយមួយហើយមួយទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXnMtJhxA8aN5A73CiitE45cB8e4SHT_9KNh6q-Z7oUgTfB6lfJyz75_GhbadYaiZr1JleaN9KkLr4IOnmWvmFBWp3u5XdFKnkfvnSGCcuIPDSEdHs5esErhs8A3lIGWgRoJYgocgFNw5s8Mwl3izOnkdVXXTbMulk6H_RM6p6ddkZq29TUh8QJ9dpIPg/s1125/GOvZjeKawAAfjQF.webp

ស្ត្រីគួរសម្អាតកន្លែងនេះឱ្យបានត្រឹមត្រូវមុនចូលគេ ដើម្បីរក្សាស្បែកក្មេងជាងវ័យ និងពន្យាអាយុជីវិត

0

ប្រសិនបើអ្នកមានទម្លាប់អនុវត្តវិធីទាំងនេះនោះស្បែករាងកាយ និងសុខភាពរបស់អ្នកនឹងល្អប្រសើយ៉ាងខ្លាំង ដោយទម្លាប់សម្អាតកន្លែងទាំងនេះជួយឱ្យអ្នកមានស្បែកចាំស្រស់ស្អាតជាងមុន ក្មេងជាងវ័យ ក៏ដូចជាអាចពន្យាអាយុជីវិតរបស់អ្នកជួយឱ្យអ្នកមានអាយុវែង កម្លាំងកាយមាំមួន សុខភាពល្អ ដោយសកម្មភាពទាំងនោះរួមមាន៖

១.សម្អាតក្បាលពោះ៖ យោងតាមអ្នកឱសថបុរាណ ការត្រដុសពោះថ្នមៗមុនពេលចូលគេង មិនត្រឹមតែជួយគ្រប់គ្រងលំពែង ក្រពះ និងពោះវៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់បញ្ហាផ្សេងៗដូចជា ការរំលាយអាហារ រាគ ទល់លាមក និងជំងឺរលាកក្រពះរ៉ាំរ៉ៃទៀតផង។ នៅពេលល្ងាច មនុស្សជាច្រើនតែងមានទម្លាប់ញ៉ាំច្រើន ដូច្នេះការត្រដុសក្បាលពោះនឹងជួយកាត់បន្ថយបន្ទុក និងភាពមិនស្រួលនៅក្នុងតំបន់ពោះ ដោយហេតុនេះជួយឱ្យគេងលក់កាន់តែជ្រៅ និងបន្ធូរអារម្មណ៍ ជាពិសេសនេះក៏ជួយឱ្យស្បែកស្រស់ថ្លា និងពន្យារអាយុជីវិតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjiF12xgMQ_AFLeyAOOeIaH7eoLl5o-wT7tDGJdLe0uNgyB5vF4eoyw-uzvB7QBYp37ju4LGPsA5p0D2pujijWQ2olXs0naYdEGNzvX1FU3IZhJdU-2M2ERt5kazyqpPD1rZXsx5t95ZFOD0GmMn2M-0Jei8b6_BASEcn5Cu5uDx1XBS-cEyf8uYaHSs4/s1280/photo_2024-05-31_15-37-07.jpg

២.សម្អាតមុខ៖ ការតុបតែងមុខប្រចាំថ្ងៃអាចធ្វើឱ្យស្ទះរន្ធញើស បណ្តាលឱ្យស្បែកមុនមានខ្លាញ់ ងាយកើតមុន និងស្បែកចាស់។ ដូច្នេះការលុបគ្រឿងសម្អាងមុនពេលចូលគេងដោយប្រុងប្រយ័ត្ន ជួយសម្អាតស្បែក កម្ចាត់ភាពកខ្វក់ និងការពារប្រព័ន្ធកោសិកា Collagen ដោយហេតុនេះការពារការលេចចេញនូវស្នាមជ្រួញដែលអ្នកមិនចង់បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTEsnpUzrCW-HfBZp74fKHogsNK6wj_G_-uSA3FPVD_K3vSoD7Lr92vGMUTDFRwAkWg6QaZKV97k7uSLTiOrgWyOZwOyuMrbJb_krjfowR8XSmAY5c3pBL7FGpPtFc2sYvGZ4uu8z-WfKRoznHwRgBFeSBmVbWfoMOGIFYagspR_kUEKNiezp3qnNYEJI/s1000/photo_2024-05-31_15-37-06.jpg

៣.ផឹកទឹកក្តៅ ១០០ មីលីលីត្រមុនចូលគេង៖ ការផឹកទឹកក្តៅមួយកែវមុនពេលចូលគេងជួយឱ្យរាងកាយដំណើរការមេតាប៉ូលីសកាន់តែមានប្រសិទ្ធភាពក្នុងពេលគេង។ ជាពិសេសសម្រាប់អ្នកដែលមានបញ្ហាឈាមរត់ សរសៃឈាមបេះដូង ឬសរសៃឈាមខួរក្បាល វាមានប្រយោជន៍ខ្លាំងណាស់។ សូម្បីតែមនុស្សដែលមានសុខភាពល្អក៏ដោយ ការផឹកទឹកមុនពេលចូលគេងជួយឱ្យរាងកាយដំណើរការកាន់តែរលូន និងមានសុខភាពកាន់តែល្អជាងមុនទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipBT1VAoTM0M3BiUsIfBDRJFCVsux6N4mE2hE5P299zsZP3ydszQOTN57oA_GKjqiGFOouoIEkwswWTasLxq8FOiX-kOJgAkL3uj5iW6tDvlJFIc4V3xafcP5yRprXPPcYDqsvDDjUn9KuncS06GZGPr2qcxRkgyU32BR_-yC8A1TZ4vdeU9_Pu9YpBK8/s1155/photo_2024-05-31_15-37-08.jpg
៤.ដើរដោយទន់ភ្លន់មួយៗ៖ លំហាត់ប្រាណទន់ភ្លន់មុនពេលចូលគេង ដូចជាការដើរ មិនត្រឹមតែជួយពន្លឿនការរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានប្រយោជន៍សម្រាប់ការគេងផងដែរ។ ការដើរទន់ភ្លន់ជួយបន្ធូរអារម្មណ៍ បំបាត់ភាពអស់កម្លាំងខាងរាងកាយ និងបង្កើនភាពស៊ាំ ដែលនេះគឺជាសកម្មភាពសមរម្យសម្រាប់ទាំងមនុស្សចាស់ និងមនុស្សវ័យក្មេង៕

អាមេរិកភ្ញាក់ផ្អើលនឹងទឹកទន្លេក្នុងរដ្ឋអាឡាស្កាប្រែក្លាយជាពណ៌ទឹកក្រូច

0

សហរដ្ឋអាមេរិក ៖ ការស្រាវជ្រាវមួយផ្សព្វផ្សាយក្នុងទស្សនាវដ្តី Communications Earth & Environment បង្ហាញថា ទឹកទន្លេយ៉ាងហោចណាស់៧៥ នៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក បានប្រែក្លាយជាពណ៌ច្រែះ ឬទឹកក្រូច ដែលអាចបណ្តាលមកពីការរលាយនៃស្រទាប់ដីកក ។ ហេតុនេះ វាធ្វើឱ្យសារធាតុរ៉ែក្នុងដីរលាយចេញមក និងហូរចូលក្នុងទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDc2UaJpKdINLbHTDZPHcVZA1T0z4h9rxWC2PAJe4vM2_7_KwnmH2Xy1GFnx5rfvhOpKoowXiWLkk1MrGLn-eCEEx8AUp-xeFEWTJv_2oEIWRMAvw8tUXH1hvgUIIsfr9a1ic3Yx6urwjfb7j4xu0Ct2-vntW9PMdkiwKikt1BJw3xTR0PhRxQKXYGaxg/s1072/alaska1.webp

តាមរូបភាពដែលថតដោយជនជាតិអាមេរិកឈ្មោះ Taylor Rodes បង្ហាញថា ទឹកទន្លេក្នុងរដ្ឋអាឡាស្កា បានប្រែទៅជាពណ៌ទឹកក្រូច ហើយមូលហេតុដែលធ្វើឱ្យវាប្រែពណ៌ គឺមកពីការរលាយផ្ទាំងទឹកកកនៅតំបន់ប៉ូល និងសារធាតុពុលផ្សេងៗហូរអណ្តែតតាមទឹក ។ សារធាតុពុលកើតឡើងពីការរលាយនៃស្រទាប់ដីកក និងគួរឱ្យភ័យខ្លាចជាងការរំពឹងទុក ដោយសារវាមានគ្រោះថ្នាក់ដល់មនុស្ស និងសត្វ ។ ប្រទេសរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត គឺរុស្ស៊ី និងប្រទេសនៅក្បែរតំបន់ប៉ូល ដោយសាររណ្តៅខួងឧស្ម័នផ្សេងៗស្ថិតនៅតំបន់គ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK6gFg2wSu0zguw0paTpEjXMo0-QuGtVDjxgeXe-rxJHURg8vx2adsXKtKGcN1Ew09CKTmux6kba4LAP2czx_NDgcSFnTsxSTSjkLXegQbW7MCfsDE-rfpUKeCIlucEgrQuYwOAQX9sSN1JwPgfiRxMEzC7NaWYrWVEVLQcEbqCj1vRchZuzvVzhHrIiE/s1920/Alaskan-Rivers-.png

នៅចុងខែឧសភា ឆ្នាំ២០២៤ សាកលវិទ្យាល័យ California និងនាយកដ្ឋានធនធានរ៉ែអាមេរិកបកស្រាយថា ទន្លេនេះបានហូរឆ្លងកាត់តំបន់ជាង៧៥ នៅអាមេរិក ហើយទឹកទន្លេបានប្រែជាពណ៌ទឹកក្រូច និងកាន់តែខាប់ខ្លាំងឡើងក្នុងរយៈពេល១០ឆ្នាំ ។ ពណ៌ទឹកក្រូចកើតឡើងដោយសារធាតុដែក, ស័ង្កសី, នីកែល, សំណ ហើយវាមិនមែនជារឿងល្អប៉ុន្មានទេចំពោះបរិស្ថាន ពីព្រោះសារធាតុទាំងនេះបង្កើតជាតិពុលដល់មនុស្ស និងសត្វគ្រប់ប្រភេទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAKqkXqn3v5-Xpp6vNlIbkE_pb6Mu4yeEx1i-HTSUGyNj6qbPb_iZ2tIJ1J6HqzK7slTK8iPUGc30n7c4b6DL8EA3RF6HXWYqjTG7z4f7Art-6LFeVtIpOngdj0OPIT_-5ONMrjf740tA7KfW1v066mJjeOw4wewQrRbd52PgtqUB2fzpyyvaz7c-MSe0/s1908/BB1mO2fp.jpg

Brett Poulin ជាជំនួយការសាស្ត្រាចារ្យផ្នែកបំពុលបរិស្ថានក្នុងសាកលវិទ្យាល័យ California និយាយថា ៖ «វាបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ទើបយើងឃើញអ្វីខុសប្លែកកើតឡើងក្នុងទន្លេចំណាស់បំផុត ។ ពេលទឹកទន្លេនេះហូរទៅកាន់ទន្លេផ្សេងទៀត វានឹងធ្វើឱ្យលោហៈក្នុងទឹកមានថាមពលខ្ពស់ និងប៉ះពាល់ដល់គុណភាពទឹក» ។

ជំនួយការសាស្ត្រាចារ្យបន្តថា តាមការស្រាវជ្រាវបង្ហាញថា នៅពេលទឹកទន្លេក្លាយជាពណ៌ទឹកក្រូច សត្វរស់នៅក្នុងទឹក និងចំណីអាហារជាច្រើនបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ។ វានឹងធ្វើឱ្យបរិស្ថាន និងការរស់នៅរបស់ត្រីផ្លាស់ប្តូរទាំងស្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTdluIx7ttkJl-lnhm7wDjfUb70XlDQYW40x1wslm8QU9DZajOmTNJH5u4fFrbGP1uLmugXFwhJ4L5g6iupyQC6y5hSp5COtWglg6D5h9vnOsEoM57ZZxaqr9MiXVGQ-ds5JGOilaWPP_DmRy3jAI9vYlShD9rHsQ-IAUSUB5_5tetJD-OLQuGNmEbUMA/s1480/kutuk-1.jpg

ការផ្លាស់ប្តូរពណ៌ទឹកទន្លេត្រូវបានប្រទះឃើញលើកដំបូងកាលពីឆ្នាំ២០១៨ ហើយអ្នកស្រាវជ្រាវនិយាយថា ទន្លេនៅតំបន់ជ្រលងភ្នំព្រូស ភាគខាងជើងរដ្ឋអាឡាស្កា មានសភាពខាប់ និងពណ៌ទឹកក្រូច ។ នៅឆ្នាំដដែល ទន្លេ Aichilik ស្ថិតក្នុងតំបន់ឧទ្យានជាតិ Cobb Valley បានបាត់បង់ត្រីអស់ចំនួន២ពូជ ។ ទោះយ៉ាងណា ទឹកទន្លេមានពណ៌ច្រែះ បានកើតឡើងតាមរដូវកាល និងរដូវក្តៅ ចាប់ពីខែកក្កដា ដល់ខែសីហា ដែលជារយៈពេលដីរលាយជ្រៅបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE2VQc0f2ZM6F0Fy7_YkXVlAGRjWNpOrrGmJZchLtYTJGFM98cW3dXWTnLMWhSUPJDsKwkGWRlqhjper-DmA3H0toOfyMyJWNDJIN9Lo5apkdMFhDpcv3p0-tVcVk6vKyW4TVLp0eQ4YaTzuI5Pxux2zwU3uEnUXGRuWmUG6isi_SMdVKMvj3-ypvz44w/s558/orange-river.webp

តាមរបាយការណ៍បង្ហាញថា ការនេសាទ និងផ្នែកទេសចរណ៍របស់រដ្ឋអាឡាស្កា ដែលបានផ្តល់ការងារដល់ពលរដ្ឋជាង៩ម៉ឺននាក់ និងផ្តល់ប្រាក់ចំណូលចំនួន២.៥៧០លានដុល្លារអាមេរិក បានប្រឈមនឹងបញ្ហាយ៉ាងខ្លាំង ។ គេសន្និដ្ឋានថា ចំនួនត្រីក្នុងទឹកទន្លេធ្លាក់ចុះ និងការកម្សាន្តក្នុងរដូវរងាធ្លាក់ចុះ គឺបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ៕

ទូតនៃបណ្ដាប្រទេសជាច្រើន ទស្សនកិច្ច តំបន់ឧស្សាហកម្ម និងលំនៅដ្ឋានតម្លៃសមរម្យរបស់ក្រុមហ៊ុនWorldBridge Group

0

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន WorldBridge Group ដែលជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជាបានរៀបចំដំណើរទស្សនកិច្ចការទូតពិសេសនៃការអភិវឌ្ឍឧស្សាហកម្ម និងលំនៅដ្ឋានរបស់ខ្លួនក្នុងរាជធានីភ្នំពេញ។ ដំណើរទស្សនកិច្ចនេះដឹកនាំដោយ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge ដែលមានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងសមាជិកនៃស្ថានទូត នៃប្រទេសជាច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl-FChc4FR2yw8lDsfNBHK86yMfLkDuJQ-QGC0t-kLICFfVdQYjTHAMuAgSqPA28fpbhZrXQjRQjLot3mgYFfwCVnmG9Tfs1PIML-3Cf1F9MKRQZDkgYH35sr24K1zSsbdCjGDuYMKEVB9DkQOPC0_sUF6TbFQ0z3V-awGLih7n4bxar_8czM5bFKF7vU/s6240/DSC02797.jpg
ដំណើរទស្សនកិច្ចការទូតនេះបង្ហាញពី ការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន WorldBridge Group ចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន នៅក្នុងប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធ ដ៏ពោរពេញដោយសក្ដានុពល រួមមាន បណ្ដុំសហគ្រាសធុនតូច និងមធ្យម WorldBridge (WBID), លំនៅដ្ឋានតម្លៃសរម្យទីក្រុងរណបសិរីមង្គល និងតំបន់សេដ្ឋកិច្ចពិសេស Kerry WorldBridge Supply Chain ជាដើម ។
បណ្ដុំសហគ្រាសធុនតូច និងមធ្យម (WBID)
WorldBridge បានបង្កើតបណ្ដុំសហគ្រាសខ្នាតតូច និងមធ្យម WBID ដើម្បីគាំទ្រដល់កំណើននៃសហគ្រាសធុនតូច និងមធ្យម (SMEs) របស់កម្ពុជាហើយបានផ្តល់លទ្ធភាពដល់សហគ្រាសធុនតូច និងមធ្យម ទៅកាន់កន្លែងផលិត ដែលមានតម្លៃសមរម្យ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មគាំទ្រអាជីវកម្ម។ តួយ៉ាង តាំងនេះក៏ជាទីតាំងរបស់ក្រុមហ៊ុន Ibis Rice ដែលជាអ្នកជួលដំបូងគេផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg62rTeXDQy9oNoOcl6Ty5xff-uI3_eAS1nilyZ-8jaCSM1q2277Y8V9pnmBcdnlWtWqaJSgjUesLGNaPdusC-RhuANpGIdB4jg4TdU5Fo8bM8uiAJoXJHBmjMClretme9eavJQoxyTnwpa0bj2sRoaB-x1ExZ-JDQnJngWsbCxJEIUn_N0r8XeWIVUviI/s6000/DSC01705.jpg
គម្រោងលំនៅដ្ឋានតម្លៃសមរម្យទីក្រុងរណបសិរីមង្គល
គម្រោងលំនៅដ្ឋានតម្លៃសមរម្យ របស់ក្រុមហ៊ុន WorldBridge គឺជាគម្រោងត្រួសត្រាយផ្លូវមួយ ដែលមានគោលបំណងផ្តល់នូវផ្ទះ ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ ដល់ប្រជាជន ដែលមានចំណូលទាប និងមធ្យមរបស់កម្ពុជា។ គម្រោងនេះ បានបញ្ចប់ការសាងសង់ផ្ទះចំនួន 2,457 យូនីត (ដែលក្នុងនោះលំនៅដ្ឋានជាង 1,900 ត្រូវបានប្រគល់ជូនអតិថិជនរួចហើយ) និងត្រូវបានរៀបចំឡើង ដើម្បីបង្កើតសហគមន៍ប្រកបដោយនិរន្តរភាព និងអាចរស់នៅបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIRNwlXDsF9ClyGchFqIE3JCvS5arlQEmb2kEahuBjiY46YEVNA4UtqTSFi2BMcLaeJ6qvSI11LvE6hWRM8js1LaRHzAAUg7zqwXGxZat9YWugmjsWxxzJNWv-jngQxdjqO8S5vYssEikQuDrTJm_GaW-aP_NVjJ7-fiQH6xYpzQe9vWzdVKKsMLGDz1w/s6240/DSC03017.jpg
ក្រុមហ៊ុន Kerry WorldBridge
Kerry WorldBridge គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Kerry Logistics និង WorldBridge Group។ ក្រុមហ៊ុនបានក្លាយទៅជាដំណោះស្រាយខ្សែច្រវាក់ផ្គត់ផ្គង់ រួមទាំងការដឹកជញ្ជូនទំនិញអន្តរជាតិ ឃ្លាំង និងការចែកចាយ។ គ្រឿងបរិក្ខារទំនើបបំផុតត្រូវបានបំពាក់ ដើម្បីគ្រប់គ្រងផលិតផលជាច្រើន រួមទាំងសម្ភារសំណង់ យានយន្ត ស្រា និងស្រា សម្លៀកបំពាក់ម៉ូដ និងទំនិញប្រើប្រាស់អេឡិចត្រូនិក។ គ្រឿងបរិក្ខារ សម្រាប់ការក្លាសេទំនិញត្រជាក់ ដែលទើបបើកដំណើរការថ្មីនៅ Kerry WorldBridge គឺទំនើបបំផុតក្នុងប្រទេសកម្ពុជា និងបម្រើម៉ាកល្បីៗលំដាប់អន្តរជាតិ។ Kerry WorldBridge បានផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការលើកកម្ពស់វិស័យកសិកម្ម ការកែច្នៃតម្លៃបន្ថែម ការបង្រួបបង្រួមការនាំចេញ និងការត្រួតពិនិត្យគុណភាពស្តង់ដារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHmj6AvZjw4_zQLwymMYNbnzV-2JYh064z69QS2hiYDtDmKXx40fBEqcIalEFpkbt-BJDX6T7KgWNOHq8CptYnN7JhAVvgFLwe4cJO0dEXR8bl1cWWUzRsh02W8ZqNe4K2G4I485kl2IFdP_SJ9ngXvFR_Wm9KI7q5fv8I03NCVGDd1EeQRegDDgwWOjg/s6240/DSC03023.jpg
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge ប្រសាសន៍ថា ៖ « យើងមានមោទនភាពក្នុងការបង្ហាញពីការអភិវឌ្ឍរបស់យើងដល់សហគមន៍ការទូត។គម្រោងទាំងនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជា និងបង្កើតឱកាសការងារសម្រាប់ប្រជាជនកម្ពុជាទាំងអស់ “។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2DjvUqsQ_9-n72QcCpCjdpUTc_ahmWiBj8dikkbnPYFPIzaFlV4zyJbRTgg-anKMoIOkBwzchHoZ6co0RGFIVAZRKrfuA0_IuDZCKD-X_UnJZrIKToKWYIad9dGDzZn5umb94bEqcBFX-Qaz5gzIGSVDwZWCHqGEtsAuNuILIOpZIjve2KpGHZne6XoU/s6240/DSC03052.jpg
ដំណើរទស្សនកិច្ចការទូតបានទទួលជោគជ័យ ដោយផ្តល់ឱ្យអ្នកចូលរួម បានមើលឃើញជាក់ស្ដែង អំពីការរួមចំណែក របស់ WorldBridgeWGroup ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។
ក្រុមហ៊ុន WorldBridge Group គឺជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា ដែលមានផលប័ត្រអាជីវកម្មចម្រុះ រួមមានអចលនទ្រព្យ សំណង់ ភស្តុភារ និងបដិសណ្ឋារកិច្ច។ ក្រុមហ៊ុនបានប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងរួមបញ្ចូលនៅក្នុងប្រទេសកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8lCSamKqA-9W2S1OSvE8h5JsT2QdLLl0eyJ9jfV0YdYsg2TuWNCXFHa0OZHrzlfx07eJX_JDiqei6lDzuQ8O3-i9dbYOixF2Bi4XbvFpgfIeOpkaF4-ePDW17C5KQpqfxLUHHdc2WMlDD5y4_ufQpd96UR1z3qGTaMKfPB6euFBNk8czSFwz2RG96EUU/s6240/DSC03335.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggRdN8FcEaYYWheEqHnKOym_zTdH4dja6HHGYERZOFFPtX5c5UOARP64fv3CdRhQoKt3NqxfbnneaNgkzihqzC9MNEfejCaVi2H3LQQQ5kC5iswWiewB5Bq9BXll0c68S1vouMVE0wxt6fDpjCVoeE4Q8awsJ5JS6SlRyG70qQsQI_DIhJkKtFtuTFwy8/s6240/DSC03363.jpg

ប្រហែសបាត់ ប្រយ័ត្នគង់! ប្រាសាទខ្មែរទាំង ៣ នេះ កំពុងស្ថិតនៅតាមជួរភ្នំដងរែក រវាងបន្ទាត់ព្រំដែនកម្ពុជា-ថៃ

0

ដូចដែលយើងគ្រប់គ្នាបានដឹងមកហើយថា ភ្នំដងរែកឬភ្នំកំពែងគឺជាជួរភ្នំធម្មជាតិ ដែលស្ថិតនៅជាប់បន្ទាត់ព្រំដែនរវាងកម្ពុជានិងប្រទេសថៃ ខណៈនៅកម្ពុជាជួរភ្នំដងរែកគឺលាតសន្ធឹងឆ្លងកាត់ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

ទោះជាយ៉ាងណា កាលពីអតីតកាលដូនតាខ្មែរបានសាងសង់ប្រាសាទ បុរាណដ្ឋាន ទីសក្ការៈ ជាច្រើនកន្លែងទាំងនៅលើនិងនៅក្បែរៗភ្នំដងរែក។ បើនិយាយអំពីប្រាសាទនៅលើជួរភ្នំដងរែកចំពោះតែក្នុងខេត្តឧត្តរមានជ័យវិញ មានតែប្រាសាទចំនួន២ប៉ុណ្ណោះ គឺប្រាសាទខ្នារ និងប្រាសាទដៃកី ជាកម្មសិទ្ធរបស់ប្រទេសកម្ពុជា។ ខណៈដែលប្រាសាទចំនួន ៣ទៀតគឺ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី កំពុងស្ថិតនៅតំបន់ត្រួតស៊ីគ្នារវាងកម្ពុជាថៃ និងមិនទាន់ដោះស្រាយថាជាប្រាសាទទាំងនេះនៅដីខាងណាឲ្យដាច់ស្រេចនៅឡើយនោះទេ នេះបើយោងតាមការបញ្ជាក់ពីលោក យ៉ាង យ៉ាន ជាមន្ត្រីនៃមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈរបស់ខេត្តឧត្តរមានជ័យ កាលពីពេលកន្លងទៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXuUVNBX3LnAnBCOHPNk76RV3dXxL1z3KsVjEq7dqbw3A0JdO0mZWEm3xMXpq6BhWMlLVzesDMzEqN7tYajLqHeJlQehCfHWBeJywhj8V3GeLFiD1kyye1zNVwpcn-c-xsKJVKluxABlnP4JFWAFte2Wtg1EpjhTF2vg7U2DxXb-NHKFMIBVanEs9nKV4/s2528/Dongrakfrommawidaeng1.jpg

សព្វថ្ងៃនេះ នៅតាមប្រាសាទដែលបានរៀបរាប់ទាំង៣ខាងលើ គឺមានការយាមល្បាតរួមគ្នារវាងទាហានខ្មែរ និងទាហានថៃ។ ប៉ុន្តែបើតាមការបញ្ជាក់ខ្លះបានឲ្យដឹងថា ប្រាសាទតាមាន់តូច ត្រូវបានថៃកាន់កាប់ទាំងស្រុងទៅហើយ។ យ៉ាងណាមិញ ភ្ញៀវទេសចរទាំងខ្មែរនិងថៃ គឺអាចចូលទៅទស្សនាប្រាសាទទីនោះបានគ្រប់ៗគ្នា។

បើទោះបីជានូវតែមិនទាន់មានការបែកចែកឲ្យបានដាច់ស្រឡះថា ប្រាសាទទាំង៣ខាងលើនេះគឺជារបស់ខ្មែរឬរបស់ថៃនោះឡើយ ប៉ុន្តែបើយោងប្រភពឯកសារជាច្រើនបានអះអាងថា ប្រាសាទទាំងនេះគឺជារបស់ខ្មែរយ៉ាងពិតប្រាកដ បើផ្អែកតាមសាលាចារឹក និងការសិក្សាស្រាវជ្រាវនានា។

១ ប្រាសាទតាមាន់ធំ ៖ មានទីតាំងស្ថិតនៅ ភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ប្រាសាទនេះ ជាស្ថាបត្យកម្មខ្មែរដែលកសាងឡើងក្នុងសម័យអាណាចក្រអង្គរ សតវត្សទី១១ ដល់ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះសិវៈក្នុងព្រាហ្មញ្ញសាសនា។ បើតាមឯកសារព្រឹទ្ធាចារ្យដែលរស់ និងថែនៅប្រាសាទនេះបានបញ្ជាក់ថា កាលដើមឡើយប្រាសាទតាមាន់ធំ មានឈ្មោះថា ប្រាសាទវេទមន្ត លុះក្រោយមកក៏ក្លាយជា ប្រាសាទតាមាន់រហូតមកដល់សព្វថ្ងៃនេះ។ ប្រាសាទតាមាន់ធំជាទីតាំងសក្ការៈបូជារបស់ខ្មែរបុរាណ ដែលស្ថិតនៅតាមផ្លូវបុរាណពីរាជធានីអង្គរទៅផ្នែកខាងជើងនៃអាណាចក្រអង្គរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjql6gjJZ0y5MOqOcZmhB88_hNi5l4znSo5M6hyphenhypheng_2ILj5xSaUbmtdpvHy4hcTtgzfJlAgou_8kSRcDvxcVHHD5KggqjKgqvaL1RcORE067nBT0yTimInBBl_dZZPT1i6iiqKH8gOpNNuadG7vHah9Jemfc85SkX1ayACsFXH4s7WxC7eckZiWcrBdK5Dg/s1024/202309253-1024x768.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga14qMPYRsnViaR-SOuYQtcTAZyxGRR52-YxnMo0mepdBNN2edQoId77QA2ElIoC-ke644Dgw-oDsUywLEMv30fpD6t6GVwynhkNARZXpALohtzDSHgXteCD_z84ZJQe6IIveLMUpAgcn4dBZLqAxth6pKsAhVcxbqazLKQmTV8S0KQ-NbJo6SLR07zKw/s1270/photo_2024-05-31_14-27-41.jpg

២ ប្រាសាទតាមាន់តូច៖ មានទីតាំងនៅ ភូមិព្រៃវែង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាស្ថាបត្យកម្មខ្មែរនៅសម័យមហានគរ ស្ថាបនាឡើងនៅចុងសតវត្សទី១២ និង ដើមសតវត្សទី១៣ ក្នុងរាជ្យព្រះបាទព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះជាមន្ទីរពេទ្យកាលពីសម័យបុរាណ មានតំកល់ ព្រះពោធិសត្វកៃសជ្យគុរុ(គ្រូពេទ្យថ្នាំទិព្វ) មានគោបុរៈ៤ទិស និងកំពែងព័ទ្ធជុំវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVtYHfegwKRmDfxq7E3cBzkOVzvXENLroh736bnXW0QVfz-VFd-i1Rm8-4LFOb6uIof3a-XqMDwvspFhqZP3rAQntrG4K8p_ERBehWaMSpaS1z1O5MZi0-WlyHKap9Ru5C6pU_sRy4QECqRajdilkb0UkbK_pcfNAbD8kUQVwh4Ft65ZpYaR7vRNHC1fA/s960/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%8F%E1%9E%B6%E1%9E%98%E1%9E%B6%E1%9E%93%E1%9F%8B%E1%9E%8F%E1%9E%BC%E1%9E%85%E1%9F%A2.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlPBM0bVI7S948kPbZTzPCwHqNHVrRRFxkkSm9OlB6JgoWwqqAJEVq1LNY7nve2sK0_JjuOZNC59M8AWB9JGsHVLbNjIH6CEn-Igc-EvNYcxEpGGucMj2_igHgwy4lA1SJ0IwUfXP93ykG43flHvpC2pG_2558e3bUllzsMF8fZ9b1lP5w697RMZF20oI/s1200/Prasat_Ta_Muen_Toch-3-HDR.jpg

៣ ប្រាសាទតាក្របី ស្ថិតក្នុងឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។ ប្រាសាទនេះ ជាស្ថាបត្យកម្មខ្មែរចាប់ពីសតវត្សទី១១ ដល់ទី១៣ ក្នុងរាជព្រះបាទសូរ្យវរ្ម័ន១ និង ព្រះបាទឧទ័យាទិត្យវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរនិងព្រះវិស្ណុផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxPKeQ4aGCRTwZVTAOPXIDGnjj39wZEHDWdJcJMwU7vrGCHhwMElAinOMEnne_TC6PX3b5yn0MyaE1TStsLjMWpJ7XpWXpSjujAprD3CbPfIwgGOLX2xHlcUZ7v8YzFidH_AUcJdOFIfSkTN8DGa_keH12gQh1EQN_1PWM2ngDGyE3HsE-2zIMN4rbPqc/s2048/442465356_952782559851190_3095892846076602421_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPFg3ZDsU-n1TO79DD2ebOe5v8pc-dZNUa_5yrecpUizDcQJesE_jvSWr4dpDQ3cda43Cz3gwFHVgrYpaWENvBLdWHQ88QRXxBZLthnyI-Ls07FXak8iJtOiEqyCR3Q1XfQGMS6SKJL_fytrtpXbHYkHExPgSuRI5WB73oZa2JYsjdze2v68WLZziWNNI/s960/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%8F%E1%9E%B6%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%94%E1%9E%B8-%E1%9F%A3.jpg