Home ព័ត៌មានអន្តរជាតិ នៅខ្មែរអាកាសធាតុចុះត្រជាក់ហើយ ប៉ុន្តែនៅអាមេរិកវិញអាចប្រឈមនឹងកម្តៅដ៏វែងបំផុតមិនធ្លាប់មាន

នៅខ្មែរអាកាសធាតុចុះត្រជាក់ហើយ ប៉ុន្តែនៅអាមេរិកវិញអាចប្រឈមនឹងកម្តៅដ៏វែងបំផុតមិនធ្លាប់មាន

63
0

គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះនៅប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្នគឺមានអាកាសធាតុក្តៅសើម មានន័យថាមិនក្តៅពេកមិនត្រជាក់ពេក ដោយឡែកនៅសហរដ្ឋអាមេរិកវិញត្រូវបានគេព្យាករណ៍ថា ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះប្រជាជនរាប់លាននាក់នឹងប្រឈមមុខជាមួយការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៃរលកកំដៅដ៏គ្រោះថ្នាក់រយៈពេលវែងបំផុតមិនធ្លាប់មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2k9nWYvGq4di9VysLU1go7PHoUM8pHOQdkGGCQK5vHZuJpsqFSMgHpFqflDUxlyQYzgBP4sOysDvziqf5MkPLmSMuDKiCDQfkC24pQgJ9YGEtQ09kUj4hyphenhyphenhgUT4SnXQoJhQm4bAGiWlj6prumqG80thOmT_38zftOu4MEts14fXMLAvkYnGsE6bbQKxU/s1920/gettyimages-819701262-2-e1661510485450.webp

យោងតាមរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាមេរិក (NOAA) បានឱ្យដឹងថា បច្ចុប្បន្នអាកាសធាតុរបស់ប្រទេសនេះនៅតែទទួលរងឥទ្ធិពលកម្តៅខ្លាំង ដែលកម្តៅនេះគឺមានរយៈពេលយូជាងឆ្នាំមុន ខណៈកាលពីឆ្នាំមុនអាកាសធាតុក្នុងខែនេះបានចុះត្រជាក់ហើយ។ ទោះជាយ៉ាងណាសព្វថ្ងៃអាកាសធាតុក្តៅនៅតែបន្តកើនឡើងដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្ស នេះបើយោងតាមការព្យាករណ៍ភាគច្រើននៃរដ្ឋ New Mexico និង Utah គឺមានហានិភ័យខ្ពស់បំផុតរហូតដល់ (៦០% ទៅ ៧០%) នៃសីតុណ្ហភាពរដូវក្តៅគឺខ្ពស់ជាងមធ្យម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0frk8fpcADIY8PWLLwahVLelPy190GpnxPEIY1Cc4EMifZqunWVgvZuYxQUrlrALNdpRWJ8P2J57qe2f9bMkmDoDj9_toTHUdKDz1K0mRrBrsTaBHnfj1Rd_mRuBWuqWXylWWAo32IJNxaEqV4dGi51JdkDZ1LnPBBz-7AVZ2OIYXKum_bozk_p4t3fI/s1200/photo_2024-05-31_11-01-14.jpg

លើសពីនេះភាគឦសានទាំងមូលពី Maine ចុះទៅ Pennsylvania និង New Jersey ទៅ Arizona, Washington និង Idaho គឺមានឱកាស ៤០% ទៅ ៥០% នៃសីតុណ្ហភាពក្តៅលើសពីមធ្យមចាប់ពីខែមិថុនាដល់ចុងខែសីហា។ Susan Anenberg ដែលជានាយកវិទ្យាស្ថាន GW Climate & Health Institute បាននិយាយថា “ការប្រែប្រួលអាកាសធាតុនៅឆ្នាំនេះកំពុងជំរុញឱ្យមានកម្ដៅកាន់តែខ្លាំងរយៈពេលយូ និងផលវិបាកដល់សុខភាពកាន់តែធ្ងន់ធ្ងរ”។ Susan បានបន្តថា កំដៅខ្លាំងអាចប៉ះពាល់ដល់មនុស្សផ្ទាល់ និងដោយប្រយោល ជាពិសេសកុមារ មនុស្សចាស់ និងអ្នកជំងឺសុទ្ធតែអាចប្រឈមនឹងគ្រោះថ្នាក់ខ្លាំងដល់អាយុជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6BJ0LuBllNuq_iXG8AbRbKob0OpgdScZJzCpEVEd_sbDcW9uoVdwfvas7OEl-j-2nl9yrNFLyuaj1VYLWV-4Fw1pE7l65RWGor31cEKASKyFKQeyFVk2o1v5HqK2gyOa7zDVnzPual94A4YErtcKIlhxSTGxyN72y-clWyV0JpHIRngjOef7eXPM2kAc/s780/photo_2024-05-31_11-02-13.jpg

យោងតាមទិន្នន័យផ្លូវការ មានមនុស្សស្លា.ប់ប្រហែល ១,២០០ នាក់ដោយសារកំដៅជារៀងរាល់ឆ្នាំនៅសហរដ្ឋអាមេរិក។ មនុស្សចាស់ កុមារ ស្ត្រីមានផ្ទៃពោះ អ្នកដែលមានបញ្ហាការប្រើប្រាស់សារធាតុញៀន និងប្រជាជនដែលគ្មានទីជម្រក គឺជាក្រុមដែលងាយរងគ្រោះបំផុតដោយសារកំដៅខ្លាំង។ ការព្យាករណ៍នេះ កើតឡើងនៅពេលដែលដំណាក់កាលចុងក្រោយនៃ El Nino ត្រូវបានគេរំពឹងថានឹងត្រូវបានជំនួសដោយបាតុភូត La Nina ដែលមានឥទ្ធិពលស្មើគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgKe4IBI4DmMTchoqjniILBzfuqCm9eJXRLtT6Raw8LUFW4-N_nsv8V99J0EC2uzSMybSniby6VQf9nETpmkiITow8VW1iE9KzJc-vi3SXKXTN3ZN0W8AidFn0Mw-0byNFJZYM62soH5lhf2WoYsk9skkPzieF3RT01_4pPJEOdo_TZDvQ_8yU4abv8-w/s4368/ZXZJWAKN45PITDSYPQYXWMCHHQ.jpg

ការផ្លាស់ប្តូរពី El Nino ទៅ La Nina នេះនឹងធ្វើឱ្យការឡើងកំដៅផែនដីកាន់តែធ្ងន់ធ្ងរឡើង ដែលបណ្តាលឱ្យសីតុណ្ហភាពរដូវក្តៅក្តៅជាងមធ្យមភាគនៅក្នុងសហរដ្ឋអាមេរិកភាគច្រើន។ ដូច្នេះជាង ២ ភាគ ៣ នៃប្រជាជនអាមេរិកទាំងអស់ត្រូវបានព្រមានអំពីកំដៅនៅឆ្នាំ ២០២៤ ដែលជាឆ្នាំក្តៅបំផុតក្នុងកំណត់ត្រានៅលើភពផែនដី បន្ទាប់មកគឺរដូវរងាក្តៅបំផុតក្នុងកំណត់ត្រា៕