តារាហុងកុងដ៏ល្បីម្នាក់មានឈ្មោះថា Cheng Jinling បានរៀបរាប់ពីបទពិសោធន៍ដ៏គួរឱ្យភ័យខ្លាចរបស់នាងនៅក្នុងក្លិបរាត្រីរបស់ Seungri ឈ្មោះ Burning Sun មុនពេលរឿងដ៏ស្អុយរលួយរបស់ក្លិបនេះមិនទាន់បែកការសម្ងាត់។ តារាស្រីរូបបាននិយាយថានាងផឹកស្រាតែមួយកែវពីរកែវប៉ុណ្ណោះតែស្រវឹងខ្លាំងមិនធម្មតាទំនងជាភេសជ្ជៈរបស់នាងមានផ្ទុកសារធាតុញៀ.ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO1CKVZs15ag5kmXKNJz7HLzxt98879P8YHo9A6irRs_dkgmxs9wmAGlQSgLCltQUkc7vB7fci8fFfyNLhU-L2Hag9PMfxKlTAOKIcFnesbZPw9fNgioYC-MkuQyGNm1WzaIzaEJNC2ph7RbFkKaYoYk3vUX9gCnIAbxwXU3vtM2wcdwZLmaKivuh3xbI/s720/image_2024-05-30_16-58-53%20(2).png

បន្ទាប់ពីភាពយន្តឯកសាររបស់ BBC ដែលបំភ្លឺរឿងអាស្រូវ Burning Sun ២០១៨-២០១៩ influencer ហុងកុងដ៏ល្បីឈ្មោះ Cheng Jinling កំពុងទាក់ទាញចំណាប់អារម្មណ៍ បន្ទាប់ពីថ្មីៗនេះបានសារភាពថាខ្លួនជាជនរងគ្រោះនៃឧប្បត្តិហេតុ «រំលោភសេពសន្ថវៈ» នៅក្លិប Burning Sun ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm9ds06H5dRpPX7m88WRNuM7oNtmPeVTPjsYmUvRJnh5dCs54jZ4eTopRHVDeWydtrUoz_zqNGAlsosvOdXsjtpH45f_5rJENdWPT4mAgMrBXUAnOe4I8_n3UwGE3Z6buZR-Q0Ar8pWGSaGygNxFTeIP5qhLTxbTo_rFqhENJ9VxpD_tJ6dCglB3l0QNk/s900/image_2024-05-30_16-58-54.png

ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៤ Cheng Jinling បានចែករំលែករូបថតជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមពីការទៅលេងក្លិប Burning Sun Club កាលពី៦ ឆ្នាំមុនក្នុងឆ្នាំ ២០១៨ ដោយបង្ហាញពីបទពិសោធន៍ដ៏សោកសៅដែលនាងបានស៊ូទ្រាំអំឡុងពេលនាងលេងនៅក្លិបរាត្រី Seungri ។ Jinling បានពន្យល់ថា «ខ្ញុំបានទៅក្លិបរាត្រី Burning Sun ជាមួយអតីតមិត្តប្រុសរបស់ខ្ញុំ ហើយបាត់បង់ស្មារតីបន្ទាប់ពីផឹកស្រារួច»។ នាងបានទៅលេងក្នុងឆ្នាំ ២០១៨ ដោយសារតែអតីតមិត្តប្រុសរបស់មិត្តភក្តិនាងគឺជាដៃគូជំនួញរបស់ Seungri នៅហុងកុង។ នាងបាននិយាយថា Seungri ធ្វើជា DJ ហើយមានមនុស្សជាច្រើនពាក់វ៉ែនតាខ្មៅ ហើយមានអ្នកថើបមាត់គ្នានៅទីនោះ។ Jinling បានសារភាពថា នាងមានអារម្មណ៍ភ័យខ្លាចបន្ទាប់ពីខ្មៅផឹកស្រាសាំប៉ាញពីរកែវនៅកន្លែងនោះទោះបីមិនបានញ៉ាំគ្រឿងស្រវឹងច្រើនក៏ដោយ ក៏នាងស្រវឹងខ្លាំងមិនធម្មតាដែរ ។ ជាសំណាងល្អ នាងនិងមិត្តភ័ក្តិ បានដឹងថាមានអ្វីមួយខុសប្រក្រតីពួកគេបានចេញពីក្លិបភ្លាមៗ ហើយរាយការណ៍ពីហេតុការណ៍នេះទៅប៉ូលិស។ នាងបានរៀបរាប់ថា ទំនងជាភេសជ្ជៈរបស់នាងមានផ្ទុកសារធាតុញៀន ប៉ុន្តែជាសំណាងល្អ នាងមិនរងគ្រោះថ្នាក់អ្វីទៀតទេ។ Cheng Jinling បានប្រាប់ពីមូលហេតុដែលនាងជ្រើសរើសបង្ហាញឧប្បត្តិហេតុនេះនៅពេលនេះ ដោយបញ្ជាក់ថានាងចង់លើកកម្ពស់ការយល់ដឹងជាសាធារណៈតាមរយៈបទពិសោធន៍របស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyI3RTAjXGkzKNbitpTs4xuyycoazUaqszcFH4LgZh9e0vz2q-n7_xZ3HL5ZUtUfKf22kMZJ1lUa2-ppC-vmacjeEB2X1a05rXKW3rW2suMh5dlwiezLdiVTxzNvO02U6wY2qDwNOK0NhxdhWzumnMwBDIaqBeGR6ScMP5CshAa4uawrCUD1wgvs1Syic/s900/image_2024-05-30_16-58-55%20(2).png

ដំណឹងនេះបានកើតឡើងបន្ទាប់ពីមានពាក្យចចាមអារ៉ាមថា Seungri បើកក្លិបរាត្រីនៅទីក្រុងហុងកុងបានផ្ទុះឡើង។ ពាក្យចចាមអារ៉ាមទាំងនោះត្រូវបានលុបចោលវិញដោយរដ្ឋាភិបាលហុងកុងចេញមកបញ្ជាក់ជាផ្លូវការ។

នៅថ្ងៃទី៣០ ឧសភា តារាស្រីរូបនេះក៏បានបញ្ជាក់បន្ថែមនៅលើបណ្តាញសង្គមថាការចែករំលែករបស់នាងនៅពេលនោះ គឺមុនពេលឧបទ្ទវហេតុ Burning Sunបានកើតឡើង ពេលនៅនឹងកន្លែង នាងមិនបានឃើញផ្ទាល់ភ្នែកអំពីអំពើហិង្សា ឬឧប្បត្តិហេតុគ្រឿងញៀននោះ តែអ្វីដែលនាងជួបគឺគ្រាន់តែចង់ចែករំលែកបទពិសោធន៍របស់នាងដែលធ្លាប់ទៅក្លិបកម្សាន្តនោះប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjou7Lbp6-sYhgMx_-TU-CAALbYFP65rw_HrMvAFliLfgyexlqALP2BVJ4WRMQgMiiMlSBkG_OhMZ5qfJ0c0vuuUrmNtxcrRFjAeuCREY14L_AyGWcv2L1AIkM6MucVqP0ZnPIJzXM9X6RB7lz8TupwniMyRKq_ovXbiBIIw7Jx9i7jUy3OEdg_I9B2pFQ/s900/image_2024-05-30_16-58-55.png