Home ព័ត៌មានអន្តរជាតិ អត្រាអ្នកគ្មានការងារធ្វើទូទាំងសកលបានថយចុះគួរឱ្យកត់សម្គាល់នៅឆ្នាំ ២០២៤

អត្រាអ្នកគ្មានការងារធ្វើទូទាំងសកលបានថយចុះគួរឱ្យកត់សម្គាល់នៅឆ្នាំ ២០២៤

54
0

កាលពីឆ្នាំមុនអ្នកជំនាញបានព្យាករណ៍ថានៅឆ្នាំ ២០២៤ អត្រាអ្នកគ្មានការងារធ្វើទូទាំងសកលនឹងកើនឡើងយ៉ាងខ្លាំង ទោះជាយ៉ាងណាបើយោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិដែលបាននិយាយកាលពីថ្ងៃទី ៣០ ឧសភាថា អត្រាអ្នកអត់ការងារធ្វើជាសកលបានថយចុះហើយ នេះមានន័យថាមនុស្សភាគច្រើនសុទ្ធតែមានការងារធ្វើ ដែលនេះមិនដូចការព្យាករណ៍របស់អ្នកជំនាញនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikTsM804hL1cJqWoeH5xlTEUbDtO9Buly67LiqkAWY_6cNSz4sOkc7uecInqNx0Y-my97CG44sDc23S6FLEi-Z4HW4Y0fghOIYZtxBkzuYAZHDVtcC1nOOpvxFJUi6esU-Y_TNI-mvNcys3_aaz0a2ZFqQouOXQUGIJH1Q9LUW97x7wHDFFJZJ01kzo90/s2000/-1x-1.jpg

របាយការណ៍នេះក៏បាននិយាយផងដែរថា នៅទូទាំងពិភពលោកស្ត្រីប្រមាណ ៤៥.៦% សុទ្ធតែមានការងារធ្វើនៅឆ្នាំ ២០២៤ រីឯបុរសវិញតួលេខនេះគឺឡើងដល់ ៦៩.២% ។ ដូច្នេះអត្រាគ្មានការងារធ្វើជាសកលបច្ចុប្បន្នមានត្រឹមតែ ៤.៩% ប៉ុណ្ណោះនៅឆ្នាំនេះ ខណៈដែលកាលពីឆ្នាំមុនអ្នកជំនាញបានព្យាករណ៍ថា វានឹងកើនឡើងដល់ ៥.២%។ នៅក្នុងរបាយការណ៍អង្គការអន្តរជាតិខាងការងារ (ILO) របស់អង្គការសហប្រជាជាតិ ក៏បានព្យាករដែរថា អត្រានេះនឹងនៅតែ ៤.៩ % ដដែលក្នុងឆ្នាំ ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkBYg6SgL4eC2ynqaJ_7fR1UA48z-eJ2oRocuM5WsqCsdr5EvY-EZPGuEzexnbJJTAAVcPCgK9Bvrl5Go9jLqlC2-r5N2JxDBLW0s9DbRAy9XQF5R8e7Y7XGILw5r2_6t0DA846HjPVeYqJUsyO2OW5QKviLamAEbBDl9B5cja9DX6KdToyHnfvwlJyJw/s1200/jobfair_2023_04_30_13_50_36.jpg

ទោះជាយ៉ាងណាក៏ដោយ ILO បានព្រមានអំពី “ការវិវឌ្ឍន៍យឺត” ក្នុងការដោះស្រាយវិសមភាព ដោយនិយាយថា “វិសមភាពក្នុងទីផ្សារការងារនៅតែបន្តកើតមាន ដោយស្ត្រីនៅក្នុងប្រទេសដែលមានចំណូលទាប រងផលប៉ះពាល់យ៉ាងពិសេស”។ របាយការណ៍បានរកឃើញថាស្ត្រីប្រហែល ១៨៣ លាននាក់ទូទាំងសកលបានជួបនឹងភាពអត់ការងារធ្វើ មានន័យថាពួកគេកំពុងស្វែងរកការងារយ៉ាងសកម្ម ហើយអាចធ្វើការភ្លាមៗ ទោះជាយ៉ាងណាស្ត្រីទំនងជាបាត់បង់ការងារច្រើនជាងបុរស ហើយរងផលប៉ះពាល់ដោយការខ្វះឱកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf-YXWQi_VA8H68NjwOBqs5bjaQBjn-02fb1NvwKt0uskUcSVOLXzNlMyNcSt3XkESex7ue2irqu_hbS2w-NzS_Xmczgx2G9fkh0DWV66dwbVGfN3cBKpx4g4wEXnqevYutJ3oeOYG21iZZWVAFe9b9DhIIE1pnoXzo4spySEMGPthrSykApSQEcETcfY/s1000/photo_2024-05-31_09-55-00.jpg

ស្ត្រីក្នុងប្រទេសដែលមានប្រាក់ចំណូលទាបអាចនឹងទទួលរងផលលំបាកជាពិសេស ដោយមាន ២២,៨% ចង់ធ្វើការ ប៉ុន្តែគ្មានការងារធ្វើ បើធៀបនឹងបុរស ១៥,៣%។ សម្រាប់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់ អត្រានេះមាន ៩.៧% សម្រាប់ស្ត្រី និង ៧.៣% សម្រាប់បុរស។ របាយការណ៍នេះក៏បាននិយាយផងដែរថា មូលហេតុដែលស្ត្រីទូទាំងសកលទំនងជាគ្មានការងារធ្វើ គឺដោយសារតែស្ត្រីមិនអាចធ្វើការងារដោយប្រើកម្លាំងដូចបុរសបានឡើយ ខណៈបច្ចុប្បន្នការងារជាច្រើនតម្រូវឱ្យប្រើកម្លាំង។ គួរបញ្ជាក់ដែរថា ILO គឺជាអង្គការឯកទេសចំណាស់ជាងគេរបស់អង្គការសហប្រជាជាតិ ដែលប្រមូលផ្តុំនិយោជក សហជីព និងរដ្ឋាភិបាលមកពីជុំវិញពិភពលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilHp19Q7uj0PDIQ-q3z8FXd5M8ORV7MRTKfPPolUo22oCc0v-GXMvHdcmTAkW4a9j7SZLQbsYRNC0EBwkH16PI-V9E2MVnJXY8RblxMhj-4Ih9QnKD7m0qIgLE737QJSbguf5QKD9x3AdPPANXHe600f1dn0EzBd2IZvtfPn3OdEUIuskHdkuaJjbUEOI/s1200/photo_2024-05-31_09-56-03.jpg