Home Blog Page 1056

ខេត្តដំបូងគេនៅកម្ពុជា ដែលនឹងហាមឃាត់ការលក់គ្រឿងស្រវឹង និងបារី ឱ្យក្មេងអាយុក្រោម១៨ឆ្នាំ

0

ដើម្បីចូលរួមកាត់បន្ថយ និងទប់ស្កាត់នូវបរិយាកាសនៃការបោះបង់ការសិក្សារបស់សិស្សានុសិស្ស ដែលកើតឡើងពីការប្រើប្រាស់គ្រឿងស្រវឹង និងបារី រដ្ឋបាលខេត្តដំបង នឹងរៀបចំស្លាកសញ្ញាមិនលក់គ្រឿងស្រវឹង និងបារីទៅកាន់មនុស្ស ក្រោមអាយុ១៨ឆ្នាំ នៅក្នុងក្រុងបាត់ដំបង និងស្រុកបវេល។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/257964078_929888427904317_4762386872445098007_n.jpg?_nc_cat=101&ccb=1-7&_nc_sid=5f2048&_nc_ohc=C_LoGaKHFoAQ7kNvgFX6Q92&_nc_ht=scontent.fpnh1-2.fna&oh=00_AYDKKxowHm4V-G_ZVwp-Re4Kv3AcuSl0kN6CYRnS15Ea1g&oe=665F07C5

ការមិនលក់គ្រឿងស្រវឹង និងបារីឱ្យមនុស្សក្រោមអាយុ១៨ឆ្នាំ នៅតាមគ្រឹះស្ថានសិក្សា គឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់ការសិក្សារបស់សិស្ស ដើម្បីបង្កើនបរិយាកាសនៃការអប់រំឱ្យមានប្រសិទ្ធភាពនិងមានការគាំទ្រច្រើន និងមានការជួយបន្ថែមទៀតដល់សហគមន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGX945jpZvVknylR7lbKzeItQYNEt7mwrvv-dbrl_oqhqgra9U9qbI73UgCP6lwM1aSQ1vqjYRtPN44FOlQaCXKoiYKIdJKbr0g5kZ8MQ8AJ1tVdCbRH37iwQhkAfgeZzsM75wiO06-yuVIRqHHsFhfl7mQRQR9Ps8xO8Y2y1syABLNb28hdgsjIGg7Hs/s800/D696DAE2-A03D-4030-8A89-568384A.jpeg

គម្រោងនៃការដាក់អនុវត្តមិនឱ្យលក់គ្រឿងស្រវឹង និងបារី ទៅកាន់មនុស្ស ក្រោមអាយុ១៨ឆ្នាំ ជាពិសេសនៅតាមសាលា គឺជាការចូលរួមលើកកម្ពស់ដល់អត្រានៃការបោះបង់ការសិក្សារបស់សិស្សបានមួយយ៉ាងធំ ហើយនឹងស្របតាមផែនការដែលមន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDY1di0LdCAmIqBDfym6EtUKYQ8dlzr9ZreUTUkWuPBJ0E2LEi7_S5yBYcteun5xwwQk22IUStZz5UDkX35YUcDAwQHB6_jjhauSZEGuSHU5oP0ZWdL1iazW3TYIoWo09j2EU1EECRmW6EDjR-tFox06HHsKLycx6JxDesDa3Lj4ccHEwYOwwugjhxudY/s1024/395617542_3122713928036007_560384021328874351_n-1024x539.jpg

តារាសម្ដែងចិន Huang Riying រងរបួ.សដេរអស់៧ថ្នេរ

0

តារាសម្ដែងចិន Huang Riying ដែលត្រូវបានគេស្គាល់ថាជាតួឯកក្នុងរឿង « I May Love You» ឆ្នាំ២០២៣ ត្រូវទៅមន្ទីរពេទ្យព្យាបាលបន្ទាន់បន្ទាប់ពីជួបឧបទ្ទវហេតុ។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថាតារាស្រីរូបនេះកំពុងហ្វឹកហាត់ក្បាច់គុនសម្រាប់រឿងភាគប្រវត្តិសាស្ត្រថ្មីរបស់នាង។ របួសនេះត្រូវបានគេនិយាយថាមានសភាពធ្ងន់ធ្ងរណាស់ដែលត្រូវការដេរចំនួនប្រាំពីរថ្នេរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn3XqzVDNA7DU699-oEiqwarkonONdSzQCczzkLu2ldiNjbGLznJHZriU8_FEYh0LIZ1VcFHh01f5mUqBnkwemChK4KeQY9gOBxbcWbohJRq6_f55Ws6wxF7oR8aYhv9-asqPx3BCUqZ7S_4peFKAxGQDwRZ_nNWu6zxUkTH_ldQEy9vgI4kzraB0qdic/s900/image_2024-05-30_13-31-58.png

ជាលទ្ធផល Huang Riying ត្រូវពន្យារពេលការចូលរួមរបស់នាងក្នុងរឿងមួយទៀតដែលនឹងមកដល់នាពេលខាងមុខ។ យោងតាមភ្នាក់ងាររបស់តារាស្រីវ័យ២៩ឆ្នាំបានជូនដំណឹងដល់អ្នកគាំទ្រថាស្ថានភាពរបស់តារាស្រីរូបនេះមានស្ថានភាពល្អប្រសើរហើយ ហើយបច្ចុប្បន្ននាងកំពុងសម្រាកព្យាបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKQs_EnD48UKMD4x5WIYE2IJIt6YFYZ3vyb2iQ7m4qfKOp-qBc5zaevIENsV-kAR0DIaI0gR_iwvo2a6EJuNV7v_Mrj-yLeg1SrC1WlOc9EIUGVIWvc-M3TKxQKhjrKbVa2Rc4utL7mVTkBemMuTmkCovQhFJCixa3UAZI4_VsnbKUuq5qn-c27bI8Rtg/s900/image_2024-05-30_13-31-57%20(3).png

Huang Riying ក៏បានចែករំលែកសារជាសំឡេងទៅកាន់អ្នកគាំទ្ររបស់នាង ដើម្បីបញ្ជាក់ហ្វេនៗថានាងសុខសប្បាយជាទេ និងបានសូមទោសដែលបណ្តាលឱ្យមានការយឺតយ៉ាវក្នុងការថត។ នាងបានបន្ថែមថា៖ «ខ្ញុំបានធូរស្រាលជាបណ្តើរៗហើយ សូមកុំបារម្ភពីខ្ញុំខ្លាំងពេក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM1emU2v7-IJepbM7kK2OBHLdXpgcRVivCSU8kTguf06J-ePjHTjkzHSDjtOYeH7GJJVz9abkYxp1aK4oiJ5T49mq2agkygs0nEYG4qIVWNCugtP1BAQwsEJHqIAIkoI8uYLFOrHVY_UVAztMWxKtym1sRTZW1iwwBVFaWVVyxSSgOgHMsn0g7aOfyIKI/s900/image_2024-05-30_13-31-57%20(2).png

អ្នកនិយមលេងអ៊ីនធឺណិតបានសម្តែងការព្រួយបារម្ភចំពោះ Huang Riying ដោយមានមតិជាច្រើនថា ត្រូវតែមានការប្រុងប្រយ័ត្នខ្លាំងចំពោះតារាស្រី ដែលត្រូវទទួលស្នាមដេរមុខ។ តារាសម្តែងចិនរូបនេះត្រូវបានគេនិយាយថាមើលទៅដូចតារាហុងកុង Carman Lee ត្រូវបានគេស្គាល់ថានាងមានមុខមាត់ស្អាត ហើយអ្នកគាំទ្រព្រួយបារម្ភថារបួសអាចប៉ះពាល់ដល់ការងារ និងមុខមាត់របស់នាងនាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiKuTurZhZtMO8MbKJa_7-r9vX_9GY0mv4KmkMONAqYGkWNnXskAC8ApHucR44Gkp5N6ohPo7awOlji5WlXsEJCRjVdw9_i1nzMoByQhepluKFOX9MOX8POoKyoutHkIh3mXu-rWllYgoNxukPrSi028waLuPZgjim_Ur_k-IzJb3XGX7UeoTDjyG_mxE/s1308/image_2024-05-30_13-31-56.png

ពួកគេក៏បានជំរុញឱ្យផលិតករនៃកម្មវិធីនេះ«ត្រូវមានការប្រុងប្រយ័ត្នឱ្យបានល្អប្រសើរដើម្បីធានាសុវត្ថិភាពសិល្បករ»៕

 

 

ទារ.កម្នាក់មានមុខស្រដៀង V ខ្លាំងរហូតប្រៀបធៀបថាដូចជាឪពុក-កូន

0

កាលពីពេលថ្មីៗនេះ ទារកម្នាក់ដែលជាកូនកាត់កូរ៉េ-ហ្វីលីពីន មានអាយុ៦ខែ ដែលមានឈ្មោះថា Kim Suho បានផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គមបន្ទាប់ពីអ្នកនិយមលេងអ៊ីនធឺណិតបានកត់សម្គាល់ឃើញថា ក្មេងប្រុសនេះមានមុខមាត់ស្រដៀងនឹង V សមាជិក BTS ឬ Kim Taehyung ។

វីដេអូមួយដែលមានការប្រៀបធៀបរូបថតទារកនិង V ត្រូវបានគេផ្សព្វផ្សាយតាមអ៊ីនធឺណិត។ នៅក្នុង caption បានសរសេរថា «ទារកនេះកំពុងល្បីដោយសារមុខស្រដៀង V ថែមទាំងមានត្របកភ្នែកពីរជាន់ដូច V បេះដាក់»។ ពេលទារកនេះដេកក៏ដូចជា V ដេកដែរ ខណៈថ្ងៃកំណើតក្មេងប្រុស Suho ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ចំណែកឯ V មានថ្ងៃកំណើតទី៣០ ខែធ្នូ មុនក្រោយគ្នាមួយថ្ងៃប៉ុណ្ណោះ។ វីដេអូដែលត្រូវបានបង្ហោះកាលពីថ្ងៃ ២៧ ឧសភាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមនុស្សជាច្រើនបានបង្ហាញពីអារម្មណ៍ច្រណែននឹងម្តាយរបស់ Suho ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBmtTShcbI5gpI3BDaH5nPdXv4_czwe7liIbhlgmGaAUNkql0RXAfAULhuUX3mhhHUQPJiQS1KU0dGIXtcuz7rCP3Pe84gW88YRwdsTbL_P3dZIZLuN6-aJEnN6xwinSMlJRgj4f-0SNCl2hE9lGQ3DfbIIlOIBV_4CCaT8JOZA0XWt569iVQfFfFmvPQ/s960/324885544_868881997660463_5907421589530252944_n.jpg

អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិយោបល់ជាច្រើនដោយមតិថា ម្តាយរបស់ក្មេងប្រុសនេះពិតជាសំណាងមែនបង្កើតកូនមកមានមុខមាត់ដូច V ។ អ្នកខ្លះក៏ថាប្រហែលពេលម្តាយទារកនេះពរពោះមើលរូប V ច្រើនហើយមើលទៅ ក៏មានអ្នកគាំទ្រដែលចាប់ផ្តើមចោទសួរពីទំនាក់ទំនងរបស់ Suho ជាមួយតារា K-pop រូបនេះដូចគ្នា ។ មានមតិពិសេសមួយដែលទាក់ទាញភ្នែកម្តាយរបស់ទារក និងធ្វើឱ្យស្រ្តីនោះមិនពេញចិត្តជាខ្លាំងដោយម្នាក់នោះ យសរសេរថា «សូមប្រាប់ខ្ញុំថា អ្នកមិនមានទំនាក់ទំនងអ្វីជាមួយ Taehyung ទេ។ ផ្តល់សេចក្តីថ្លែងការណ៍ពិតប្រាកដមួយ វាអាចធ្វើឱ្យប៉ះពាល់ដល់ Taehyung យ៉ាងខ្លាំង មិនដូច្នេះទេនាងអាចរាយការណ៍រឿងនេះទៅកាន់ទីភ្នាក់ងារV » ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO62NNt2egSZjoEsrjtPk2o08at6nOfws7guhovDZDq1U5dGltWkA_XLrKVHSJUR6oGiZqG_Ex8Lbc2Pz3QL1UmZ6VtcqOw5ZFpbrEU6toqwj0u9nYRgbG4OPi0QqjdIOA4ZrZLNPSESBCWDnoSYRfm3MHI4Jr9kUV6Hu0sx8-YCl_kRH1LQytVC1qaiw/s1280/image_2024-05-30_14-29-22.png

រឿងនេះជំរុញឱ្យម្តាយរបស់ទារកដែលមានមុខមាត់ដូច V ចេញបានប្រកាសថាឪពុកទារកនេះមានអាយុប្រហែល៥០ឆ្នាំ ហើយរូបនាងមិនអាចបង្ហោះរូបបច្ចុប្បន្នកាលរបស់ស្វាមីនោះទេជំនួសមកវិញដោយរូបថតឪពុក Kim Suho កាលពីក្មេងវិញ។
ស្រ្តីរូបនោះបានព្រមានថា «ខ្ញុំបានឃើញមតិអវិជ្ជមាន ប៉ុន្តែមតិនេះមិនសមរម្យ។ រឿងកំប្លែងគឺជារឿងកំប្លែង ប៉ុន្តែវាពិតជាអាចបំផ្លាញអាជីព និងជីវិតរបស់នរណាម្នាក់បាន។នាងបានបន្ថែមថា Taehyung សមនឹងទទួលបានការគោរព ព្រោះគេជា បុរសដែលមានចិត្តល្អ និងពេញនិយមដែលខិតខំប្រឹងប្រែងដើម្បីទទួលបានជោគជ័យ។ ស្ត្រីនោះបានបញ្ជាក់ចុងក្រោយទៅកាន់អ្នកគាំទ្រតារាចម្រៀង K Pop ក៏ល្បីរូបនេះដែរថា Suho មិនជាប់ទាក់ទងនឹង Taehyung ទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYXeiQo3gwI3cVJCDthY9DQcWyOQ_Kg2QMaTtIcrWcRbydrCY-U1DCX0eb9Fo3h3lg3AH4Fl1UCDYMwosLdSRqgRrRM8Trx_NhRacB8FnZIHU9RaCYUAEB6wIR9nxjZwmPjc2PvaIMu6a7jblza41K0iZypKs1uKnh7eL3QsorLCbaGEFDRiGLzURCz-c/s1280/image_2024-05-30_14-29-23%20(2).png

កុំភ្លេចជួយគាំទ្រស្តាប់ឱ្យបានច្រើន! ទេព បូព្រឹក្ស ប្រកាសយកបទ «ទេវរាជ» ប្រកួតប្រជែងពានរង្វាន់អន្តរជាតិ

0

នេះជាប្រវត្តិសាស្រ្តហើយសម្រាប់តារាចម្រៀង ទេព បូព្រឹក្ស សម្រេចយកបទចម្រៀងរបស់ខ្លួនគឺបទ«ទេវរាជ» ទៅប្រកួតប្រជែងពានរង្វាន់ក្រៅស្រុក។ តារាចម្រៀងរូបនេះថាទោះបីជាទទួលបានលទ្ធផលបែបណាក៏ទទួលយកបើឈ្នះក៏ចំណេញ បើចាញ់ក៏មិនខាតព្រោះអាចបង្ហាញស្នាដៃឯកមួយរបស់ខ្លួននិងផលចំណេញតាមរយៈអត្តសញ្ញាណជាតិ។ ក្នុងនោះ ទេព បូព្រឹក្ស ក៏ត្រូវការទស្សនិកជនចូលរួមស្តាប់បទនេះនៅលើយូធូបបន្ថែមដើម្បីបង្កើនសាច់ដុំនៃបទនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrDm2JW3W4kjfqwLNdEnLfsBr6IIzO0ET7WXyW9T8AlLPNBssYQTnaV_vGzAJRSYY8qZtJoZD3UBottFDB1HrDHC2QKGEwQJoYbbK4u5IsvroGWAiyC_0tyXdjnGK74jK6s9iFfYVQZD3b6_wd53OyCpFy3-Apj2yEtwv7riAeqvqBD6jSSphyX8GX94w/s2048/image_2024-05-27_11-53-50.png

ស្នាដៃដែលចាយពេលជាង២ឆ្នាំក្នុងការផលិតនិងដើមទុនរហូតដល់៣០ម៉ឺនដុល្លារ តារាចម្រៀងដ៏មានឈ្មោះបោះសំឡេង ទេព បូព្រឹក្ស បានប្រកាសដំណឹងដ៏ភ្ញាក់ផ្អើលមួយជូនអ្នកគាំទ្រដោយនាងនឹងយកបទចម្រៀងរបស់ខ្លួនទៅប្រកួតប្រជែងពានរង្វាន់អន្តរជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAO62L6eyUI2J-3Ki17mlhdL1AmyMX4pS4hx4mkUwI3w_LrnR3agUG-aLr1B12mgRjtoekpB0C3Gmv0X93aJTuKKTrGG5pd1s1c5QK9sw_gaNZLJbxr9-OFlmhC_9HPs3j2cJ56SOoeyOel_WqDph7V_9mxYcF8tkv36_qiW6-YrJ5MyacrROTyJYx2oc/s1080/photo_2024-05-27_16-22-26.jpg
តាមការបញ្ជាក់របស់ ទេព បូព្រឹក្ស នៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី២៩ ឧសភា បានឱ្យដឹងថា «ជូនដំណឹងរីករាយមួយសម្រាប់បងប្អូនយើង ពេលនេះយើងខ្ញុំសម្រេចចិត្តថានឹងដាក់បទ “ ទេវរាជ “ សម្រាប់ប្រកួតប្រជែង Award នៅក្រៅប្រទេស។ យើងខ្ញុំសម្រេចបែបនេះតែម្តងដោយប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ទោះជាមិនដឹងថានឹងមានលទ្ធផលបែបណាតែយើងគួរតែសាកល្បង ឈ្នះក៏យើងចំណេញ ទោះចាញ់ក៏យើងមិនខាត ព្រោះគោលដៅមួយយ៉ាងហោចណាស់ក៏អាចបង្ហាញនៅលើ Screen ពីស្នាដៃល្អឯកមួយរបស់យើងដែលផ្តល់ផលចំណេញផ្សេងទៀតតាមរយៈអត្តសញ្ញាណ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMewJPBO9y4XDBcdvQiH1mSP9jLjUtaMkAy99mK_DqJRkFetGtvdZ2feccLDnE8QVOMdUz_vRSPRGyxueH3L8bAGZtIoA2hy7G78DVIvCUryg_H8YNhrizni64t7fnlJHpRRYNPDRPO6TjgdvuOF4yiNu8pM9fV_c2b5eeI34WSpbbBbJQvgaMaXxFf_E/s1072/photo_2024-05-27_16-22-27.jpg

តារាចម្រៀងរូបនេះបានបន្ថែមចុងក្រោយដែរថា «បើសិនជាបងប្អូនទស្សនា M/V នេះសូមទស្សនាតាមរយៈ YouTube ដើម្បីបន្ថែម Views ក៏ដូចជាសាច់ដុំបន្ថែមនៃបទ។ BRING OUR KHMER TO THE TOP»។

គួរបញ្ជាក់ថា បទ ទេវរាជ បានលើកយក៣សម័យកាលធំៗមកនិយាយគឺបង្កើតអាណាចក្រនគរភ្នំ ,សម័យចេនឡា និងសម័យអង្គរ ។ MV នៃបទនេះបានទម្លាក់ជាផ្លូវការនៅយប់ថ្ងៃទី២៦ ឧសភា លើឆាណែលយូធូបរបស់ ទេព បូព្រឹក្ស ដោយមាន subtitles ចំនួន ១២ភាសាទាំងភាសាជាតិ។ ចំណែកឯប្រាសាទដែលមាននៅក្នុងបទចម្រៀងនេះមានដូចជា ប្រាសាទសំបូរព្រៃគុក ស្ថិតនៅខេត្តកំពង់ធំ ប្រាសាទអង្គរវត្តស្ថិតនៅខេត្តសៀមរាប ប្រាសាទបក្សីចាំក្រុងស្ថិតនៅខេត្តសៀមរាម ប្រាសាទកោះកេរស្ថិតនៅខេត្តព្រះវិហារ សារមន្ទីរជាតិនៅរាជធានីភ្នំពេញ រួមទាំងថតនៅក្នុងស្ទូឌីយ៉ូ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmCARk1asTZvCU5ArwOW-_jnbk9AOTCWXG0oCwWNVudrRLYfQJXNQt2ga8iX_SbnMPKL6NKLg6MqyfpWgRDCi7PFesWJBukS7B3ib2wAkfuJzRYEvjeyg9cCRshUkfreG8YFnRyJegGViW98qa4i-DaB0yCxbZ_6ROopVkLmfd9J36r1pVasz_OE91edg/s2048/image_2024-05-29_16-03-08.png

គិតមកទល់ព្រឹកថ្ងៃទី៣០ ខែឧសភា វីដេអូចម្រៀង «ទេវរាជ» មានការទស្សនាជាង៦៥៨K ជាប់ចំណាត់ថ្នាក់លេខ២នៃតារាងយូធូប៕

ផ្លូវថ្មីពីភ្នំបូកគោ តភ្ជាប់មកផ្លូវជាតិលេខ៤ មួយគីឡូម៉ែត្រចំណាយថវិការ៣លានដុល្លារ

0

គម្រោងសាងសង់ផ្លូវប្រវែង ៦១គីឡូម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ៤ ម្តុំចម្ការដូងប្រេងរបស់អ្នកឧកញ៉ា ម៉ុង រិទ្ធី ទៅកាន់ភ្នំបូកគោ កំពុងដំណើរការចាក់បេតុងជាបណ្តើរៗហើយ មុននឹងបន្តអ៊ុតកៅស៊ូពីលើតាមបន្ថែមពីជាន់ ដើម្បីធ្វើឱ្យផ្លូវមួយខ្សែនេះស្របតាមស្តង់ដារបានល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS07sUSEJNpxgLlVk_rgupJtIzXzdPnbv1cwPHUjXCO-qnnfzEl3rzCWDf5Jv8_N-EL2FM_svr7M5Mefg_PhTE239oV0RVcyaIsmmhzP0DEiVUU6UQyQqAh3yuKh64XK4WX9XCbaUzVgXQFS7aDYTj8DVVTUzije8ooLJMEkBABLfYms5pg4X53HPq94s/s1280/5767173e96e9c52cd8ef9bf79f0ee598.jpeg

ផ្លូវថ្មីដ៏សំខាន់នេះ នឹងត្រូវចាក់បេតុង កម្រាស់ ២០០មីលីម៉ែត្រ ផ្លូវនេះមានទទឹង ២០ម៉ែត្រ ដែលចែកចេញជា ផ្លូវរថយន្តទៅមកទទឹង ៧ម៉ែត្រ ផ្លូវម៉ូតូទៅមក៦ ម៉ែត្រ និងចិញ្ចឹមផ្លូវប្រវែង ៣,៥ម៉ែត្រសងខាង ដោយក្នុងមួយគីឡូម៉ែត្រ ចំណាយថវិការរហូតដល់៣លានដុល្លារក្នុងការសាងសង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3Z0eOPZb9cJAa5iADzcf7IHy-kNgb1cE1ehQgumzYN3ecroOTuVq0Hna50hapthyphenhyphenSkp_hQyaVQNC-4sms2EMXQj2GQImQApE10ouq4RRm6gN9ctLKaGEhZCRiSyw4mF9Iobm5uYYEMpeR-VEjcyncM9vaiXGaMpARZ1-wmSNJjTPGB0d5VCNQw3VeRdQ/s1280/a662e0b3d9956f84337064c8161c7311.jpeg

ក្រោយសាងសង់រួចផ្លូវថ្មីនេះ នឹងក្លាយជាតំណភ្ជាប់ដ៏សំខាន់ទាំងសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមូលដ្ឋាននៅតាមជើងភ្នំកម្ចាយ ជាពិសេសពីតំបន់តាមមាត់សមុទ្រនៃស្រុកកំពង់សីលា ស្រែអំពិល និងព្រៃនប់ ទៅកាន់ភ្នំបូកគោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjySc1wDIWBPYHS9sASh6YffgABFND50FzazTTJQ8gqEtqMJECaEk3od76d2mCPzK4BPz04TJMUdJjqhL0ENqmOqUmjshdeBLhmptlGtz7lIaVSWJELLRrH5TnhlFM4HFWrKBznV44WicP-jkLRa-vj85CBJTZwsErp7H4uBklLoFDAGv2nV6oWbsSPe8s/s1280/f1ca32c9d5d01430c6a8d9fd7b7f4561.jpeg

គួរបញ្ជាក់ថា ផ្លូវនេះ នឹងតភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២៩១ ក្នុងឃុំកំពង់សិលា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឆ្ពោះទៅលើភ្នំបូកគោ ភ្ជាប់ជាមួយកំណាត់ផ្លូវវាលស្រែ ៥០០ ដែលមានប្រវែងប្រមាណ ៦១ គីឡូម៉ែត្រ៕

 

ទីក្រុងបុរាណនេះនៅតែរក្សាបានសភាពដើម បើទោះជាលិចក្រោមទឹក

0

ប្រទេសចិន ៖ បើនិយាយពីទីក្រុងនៅក្រោមទឹក មនុស្សភាគច្រើននឹងនឹកឃើញដល់ Atlantis គឺជាទីក្រុងបុរាណស្ថិតនៅក្រោមទឹករបស់ប្រទេសលោកខាងលិច ។ ប៉ុន្តែប្រទេសចិនក៏មានទីក្រុងនៅក្រោមទឹកដូចគ្នាដែរ ហើយមិនគ្រាន់តែជារឿងដំណាលទេ គឺវាជាទីក្រុងលិចក្នុងទឹកពិតប្រាកដ និងត្រូវបានបង្ហាញរូបរាងទៅកាន់ពិភពលោក កាលពីឆ្នាំ២០១១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjopNy5D1lvTmvy5lbShyphenhyphenydgv0S7hxpCL_LT8Y_em3o5tKMsUcAD4r0rHPJPDfkHyRWGlJTKKQh3N4p1FSNQBFb6zAHkVsblaB8HsTSeHHucQND6529bMLK4N0dl9xftt0GqkXNSDO6j1ySHrA0Y09mmdOrtr1lo4PgDN5DFQ_IxsZcyyyN44BPHjlbng/s640/qiandao_lake_ruins_2.jpg

ទីក្រុងបុរាណនេះឈ្មោះថា ទីក្រុង Shicheng (ឬទីក្រុងតោ) បានលិចនៅក្រោមទឹកបឹង Qiandao ក្នុងជម្រៅជាង៤០ម៉ែត្រ ស្ថិតក្នុងខេត្ត Zhejiang ប្រទេសចិន ។ គេសន្និដ្ឋានថា កាលពីអតីតកាល ទីក្រុងនេះធ្លាប់មានមនុស្សរស់នៅប្រមាណ៥.០០០នាក់ និងមានប្រវត្តិសាស្ត្រយូរលង់រហូតដល់ជាង១.៤០០ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheSqkH8HpfEASoPilc1Ohuq7A3S2dfCxdbtMVaNE210YP-hUStxTcNpRcaUqCIGhU-YUqXV4qySBqZ04RNdb5JZfD9xgg8HWlyEChNSKB9qmpcvtsrNMkpF83Kn62o3J21ahAkOQ7_IARURnZlPun48KDZgAK5UWCwHVhOYum_VPcVOOrvnPvGxkElVjk/s1200/photo_2024-05-30_16-50-41%20(2).jpg

ចំណែកមូលហេតុដែលធ្វើឱ្យទីក្រុង Shicheng ត្រូវលិចទៅក្នុងទឹក ពីព្រោះរដ្ឋាភិបាលចិនដែលដឹកនាំដោយលោក ម៉ៅ សេទុង បានសម្រេចសាងសង់ទំនប់បិទទន្លេ Xin’an ដើម្បីផលិតអគ្គិសនីនៅបរិវេណនេះ ។ ដូច្នេះ ទើបនៅឆ្នាំ១៩៥៩ ក៏មានការបញ្ជាឱ្យជម្លៀសពលរដ្ឋចេញពីទីក្រុង ហើយទឹកក៏បានហូរចូល និងលិចបរិវេណទីក្រុងទាំងមូល រហូតដល់តំបន់ក្បែរៗក្លាយទៅជាកោះ ។ វាក៏ក្លាយជាទីក្រុងត្រូវគេបោះបង់ចោល និងបំភ្លេចឈ្មោះតាំងពីពេលនោះមក គឺស្មើប្រមាណ៤០ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifsGHiTo1IMxjnoxcFxuijbQrdc9emNhc8ClIYSRczXcnvvYK_63GPsnBGXwMTpJMV1zNtuXDULVmVmsB7NBMQ2e6mYj6YhZvaAjkH14l-IpO_QchHHOEfVTSXA_JXmdSn4FzMZ6Rr-paHPTdXYuW0NB9Ly-w_4NQzHfKaP-YOzrWCE5uCSzax5AV2BBM/s1920/newspress-collage-4ftlltu5x-1702394798472.webp

ក្រោយមក នៅឆ្នាំ២០០១ អាជ្ញាធរចិនទទួលខុសត្រូវផ្នែកទេសចរណ៍បរិវេណនេះ បានអញ្ជើញអ្នកជ្រមុជទឹកចុះស្រាវជ្រាវក្នុងបឹង គឺពេលនោះហើយ ដែលអ្នកជ្រមុជទឹករកឃើញទីក្រុងនេះលើកដំបូង ។ វាបានធ្វើឱ្យពលរដ្ឋចិនកាន់តែចាប់អារម្មណ៍ជាមួយទីក្រុងនេះខ្លាំងឡើង នៅឆ្នាំ២០១១ ក្រោយពេលភ្នាក់ងារភូមិសាស្ត្រប្រទេសចិនបង្ហាញរូបភាពទីក្រុង ដែលពលរដ្ឋចិនពុំធ្លាប់បានឃើញពីមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAfYoEp5dobLNndAtEMCYpnqw2zFuQFl0rpI1GSG_WMvlDTxUlg5jiafUJHsVC6NrKpZCKccsrHIgBscSLBPNMqwThM3SeHC8mRbpXjoPKQAYmD_tdaXIaSKF4mXc5gZpD8uUUdlGZKuaJbBvpzLxM1lDqfSaloJQRVDeeFlAkNDUXH2DWfrul8rSSyr0/s820/lion_city_qiandao_lake_china1.webp

បើតាមអ្នកជ្រមុជទឹកដែលបានចុះស្រាវជ្រាវនៅទីក្រុងនេះឱ្យដឹងថា ក្លោងទ្វារទីក្រុង, សសរ, ជណ្តើរ, កៅអីឈើ និងរូបចម្លាក់ថ្មផ្សេងៗ សុទ្ធតែនៅរក្សារូបរាងដើមទាំងអស់ ទើបធ្វើឱ្យរូបភាពទាំងនេះល្បីល្បាញយ៉ាងឆាប់រហ័ស ដោយសារអ្វីៗក្នុងទីក្រុងគ្មានការបែកបាក់ ។ បច្ចុប្បន្ន ទីក្រុងបុរាណក្រោមទឹករបស់ចិន ត្រូវបានគេធ្វើជាតំបន់ទេសចរណ៍ ជាពិសេស គឺសម្រាប់អ្នកជ្រមុជទឹកដែលចូលចិត្តស្រាវជ្រាវប្រវត្តិសាស្ត្រ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ1bId3fAmaMZRQqQ5rxwFaEfwTtkQEC5CqAe3juKI6nck1rvdriTbch43umX5EwcVzIaQF6hzGs3In-0nr-qiUmmShyONsZnn7-fTGvEFkgx9P18ztYBkqfadOgUMN2ra6DzyIjA2gNerIFcxU0bSvG0U8FDXmR8MSUnppNoc76yreYRGMvZlmTkvXOw/s620/Leon-Shi-cheng-min.jpeg

សម្បកក្រូចថ្លុងផ្សំជាមួយសារធាតុទាំងនេះនឹងផ្តល់ឱ្យអ្នកនូវសក់ទន់ភ្លឺរលោង

0

សំបកក្រូចថ្លុង គឺជាគ្រឿងផ្សំធម្មជាតិដ៏មានប្រសិទ្ធភាពបំផុតមួយសម្រាប់ថែរក្សាសក់ ធ្វើឱ្យសក់ទន់រលោង និងមានក្លិនក្រអូប… សំបកក្រូចថ្លុងមានផ្ទុកវីតាមីន A, C និងសារធាតុប្រឆាំងនឹងការរលាក ដូច្នេះវាមានអត្ថប្រយោជន៍យ៉ាងច្រើនក្នុងការជួយ និងព្យាបាលសក់ ធ្វើឱ្យសក់រឹងមាំ។ ហេតុនេះដើម្បីធ្វើឱ្យសក់អ្នកទន់ភ្លឺរលោង និងមានសុខភាពល្អ អ្នកគួរតែយកសម្បកក្រូចថ្លុងផ្សំជាមួយសារធាតុដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR-Yr79xbH0yxsUNNTfka1iKJ6Kl14TYGUmgbdSW4zcHH546ifKH_sZchGIngMPuaq2bI4L1igk3pCrw4nXFvamV24SkKfj6pZaP6m5goI7csyI9nUEEIWAmU3IyMXuNkGNHW1P1SufPWarg5vbvso9U7YaHLFZOOtQ5zp_eEntLCrrnRX5GbTzQV-_HQ/s639/5340619749_c8710ee1c6_z.jpg

១.សំបកក្រូចថ្លុងសុទ្ធ៖ ប្រើសំបកក្រូចថ្លុងស្ងួត ១-២ ផ្លែ បន្ថែមទឹក ១-១ លីត្រ ចូលក្នុងឆ្នាំង ហើយដាំឱ្យពុះប្រហែល ៥-៧ នាទីដើម្បីឱ្យប្រេងសំខាន់ៗទាំងអស់នៅក្នុងសំបកក្រូចថ្លុងត្រូវបានបញ្ចេញ។ រួចបិទភ្លើងចង្ក្រានហើយរង់ចាំឱ្យទឹកក្រូចថ្លុងត្រជាក់ បន្ទាប់មកលាងសក់របស់អ្នកជាមួយសាប៊ូកក់សក់ជាមុនសិន ហើយយកទឹកក្រូចថ្លុងត្រជាក់មកស្រោចពីលើក្បាល រួចម៉ាស្សាស្បែកក្បាល រយៈពេល ២-៣ នាទីលាងទឹកធម្មតាចេញជាការស្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrbrWs3unvlBGdZdlZfDRov8S3uyx1f1OGeYfv7EIPxtw_vaGp8I_17QftjpDC6dMjbirwIrq-FJp-ksnDtZDHuctpRXumVBciBZTEHNkciVQR6c0N_o3SYQcBjh5TQAYwbFGzb3-i3F1JQa-rXFZew5mSF_pFpSBIVhlUXsXFPzDyIg__o32vB_lZtc4/s800/an-buoi-nhieu-nhung-ban-co-biet-14-tac-dung-tuyet-voi-cua-vo-buoi-chua-202008310031382691.jpg

២.សំបកក្រូចថ្លុង + ស្លឹកគ្រៃ៖ យកសំបកក្រូចថ្លុងស្ងួត និងមែកគល់ស្លឹកគ្រៃចំនួន ៥មែក ចាក់ទឹក ១ លីត្រចូលឆ្នាំងគ្របឱ្យជិត ហើយដាំឱ្យពុះប្រហែល ៥-៧ នាទី បិទចង្ក្រានហើយទុកឱ្យវាត្រជាក់។ បន្ទាប់មកលាងសក់របស់អ្នកជាមួយសាប៊ូកក់សក់ ហើយទុកវាឱ្យស្ងួត រួចលាងសក់ជាមួយសំបកក្រូចថ្លុង + សាប៊ូកក់សក់ ដោយធ្វើការម៉ាស្សាថ្នមៗប្រហែល ១០ នាទីរួចលាងទឹកចេញជាការស្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZB6pG0nBvNPpMNzmQk83OChcgIs9q5vtm0BKIqdUTefsMyTQKG92x4A3Ee9RW3TlYcOrze3agv9FfZ0oRNQmGJDyE1A1r04ra2ewGceNYYtJ4qityr70ZR2dGq9xCM53T3f40e-QLtwqEMgr07B5qx_BTfon9fDJW2qoGQLcICx9bMGN1_N7oBTPOcII/s1280/maxresdefault.jpg

៣.សំបកក្រូចថ្លុង + សាប៊ូប៊ឺរី៖ ប្រសិទ្ធភាពនៃការលាងសម្អាតសក់ ព្យាបាលអង្គែ និងកាត់បន្ថយការជ្រុះសក់ ទឹកក្រូចថ្លុងនឹងកើនឡើងនៅពេលដែលផ្សំជាមួយផ្លែឈើ soapberry។ soapberry នឹងជួយឱ្យសក់កាន់តែខ្មៅ និងរលោង ដោយអ្នកគ្រាន់តែយកសំបកក្រូចថ្លុង ១ផ្លែ និងសាប៊ូប៊ឺរី ៥ផ្លែមកលាងសម្អាត។ ដាក់គ្រឿងផ្សំ ២មុខជាមួយទឹក ២លីត្រចូលឆ្នាំងគ្របឱ្យជិតដាំឱ្យពុះប្រហែល ៥-៧ នាទី រួចបិទចង្ក្រានហើយទុកឱ្យត្រជាក់។ ប្រើចុងម្រាមដៃចំនួន ១០ ត្រដុសស្បែកក្បាលថ្នមៗ នៅពេលដែលសក់របស់អ្នកស្ងួត សូមយកល្បាយនេះមកកក់សក់បន្ថែម ធ្វើចលនាទាំងនេះរហូតដល់ស្ងួត បន្ទាប់មកលាងសក់ដោយទឹកស្អាតត្រជាក់ជាការស្រេច៕

មេអំបៅស្លឹកឈើមានលក្ខណៈពិសេសខុសប្លែកពីមេអំបៅទូទៅ

0

ធម្មជាតិពោរពេញទៅដោយភាពសម្បូរបែបផ្នែកជីវសាស្ត្រ ហើយទំនាក់ទំនងរបស់សត្វមានជីវិតនីមួយៗក៏ខុសៗគ្នាដែរ ប៉ុន្តែមានសត្វខ្លះបានរស់នៅសម្របខ្លួនតាមធម្មជាតិយ៉ាងអស្ចារ្យ និងអាចបន្លំខ្លួនកុំឱ្យសត្វផ្សេងទៀតមើលឃើញ គឺមេអំបៅស្លឹកឈើងា.ប់ (Dead Leaf Butterfly) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK9GprZls-SLLPFF1DJHUeZpWjUjT0ZNGJkm8SRsDhb8FxxBjT561MUGdQCQN-UGrfxY_70jtHis91ViAMrib6E_qxneUF4MV51c3zmLh4KxwOS4HHAQvgKoPMI28oyeKUXAm4j1RcGRh5r_gQMtCQ-BxwcgyACx_lFYRfidVAL2lP7JxlyqVpDXZ_zRM/s1083/photo_2024-05-30_15-55-34%20(2).jpg

គេបានប្រទះឃើញមេអំបៅប្រភេទនេះរស់នៅទ្វីបអាស៊ី ដែលវាមានរូបរាង និងលក្ខណៈខុសប្លែកគ្នាពីមេអំបៅផ្សេងទៀត ជាពិសេស នៅត្រង់ស្លាបរបស់វាមានរូបរាងដូចស្លឹកឈើងាប់យ៉ាងខ្លាំង ។ ហេតុនេះ គេពុំអាចបែងចែកថា តើមួយណាជាស្លាបមេអំបៅ និងមួយណាជាស្លឹកឈើ ។ ជាទូទៅ មេអំបៅស្លឹកឈើងាប់ មានប្រវែងចាប់ពី៨.៥សង់ទីម៉ែត្រ ទៅ១១សង់ទីម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglnN8_JF04Zfp5g1Y4lOGWudvOXHU1YwwQ0Yo5xC3PHAHfmdoLL8RlviW9aCGNnAZxOIfK_h2bcE4xaYcLU8_HgYFoDwuF6G4B0FkRNXXyGEQzFxWhyphenhyphenTc6n5aHWYLjw66DIcF2X1uduA8L3_wOwwYPfP29ny73a6grD3Vtz4Jc677Qv7dQpo3wHW5pLsg/s1280/photo_2024-05-30_15-55-34%20(3).jpg

មេអំបៅធម្មតា នៅពេលវាក្រេបលម្អងផ្កា គឺវាតែងតែកម្រើកខ្លួនខ្លះៗ និងប្រញាប់គេចខ្លួនភ្លាមៗពេលមានមនុស្សដើរទៅជិត ។ ប៉ុន្តែមេអំបៅស្លឹកឈើងាប់ បែរជានៅស្ងៀម មិនកម្រើកខ្លួន បើទោះជាមានមនុស្សទៅជិតវាក្តី ហើយវាមានសភាពដូចគ្នានឹងស្លឹកឈើ១សន្លឹក ដែលជ្រុះពីដើមឈើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXapGqqKSYadlhwFfEsJBS6zP-izXbY6v9Chn5q2VJznuQw83EhHhQx0JW_Gs8vhNyqp1YCpwhVIMnKvzJ7R2bfJKt6j_rLieiHWahjaQWod1kMSAxL00HUVcLdXhnlJDAvtoFnhQcBUnYn-cyBKt-4T8q5JB4DoHeMft3r0V8Fhr5J0u_lhPmSNWnfoE/s640/photo_2024-05-30_15-55-34%20(4).jpg

អ្នកដើរព្រៃមួយចំនួនបានប្រទះឃើញពួកវាដោយចៃដន្យ ហើយពួកគេស្ទើរតែមិនដឹងថា វាជាមេអំបៅ ។ លើសពីនេះ មិនត្រឹមតែរូបរាងខាងក្រៅប៉ុណ្ណោះទេដែលដូចស្លឹកឈើងាប់ ប៉ុន្តែពួកវាចូលចិត្តទុំនៅលើមែកឈើយ៉ាងស្ងាត់ស្ងៀម ក៏ជាចំណុចមួយគួរឱ្យចាប់អារម្មណ៍ផងដែរសម្រាប់មេអំបៅប្រភេទនេះ ។

បើពិនិត្យខ្លួនវាឱ្យបានច្បាស់នឹងឃើញថា ស្លាបរបស់វាមានស្នាមឆ្នូតតូចៗដូចស្លឹកឈើបេះបិទ ហើយការហើរ និងការតោងមែកឈើ គឺខុសប្លែកគ្នាពីមេអំបៅទូទៅដែលចូលចិត្តប្រមូលផ្តុំគ្នានៅក្នុងសួនច្បារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLICXvipQ-SrTbSJmpZ1g0nlb-0jXcb4rZsV3RlLTp2om1a-mwxKmaUDTTu4b0_W2tfAVAVeXw2QuNxf1af7h6gk1sOflKmHV_s3g-DYMXx_h2BFBlpl8PsUPDSFSbtWOQICC-la8WbU43m6eG8ZVlzJqdh6H6HzAFBY9soiwrEBO7yFCFdNZunsev1yc/s640/photo_2024-05-30_15-55-34.jpg

ហេតុនេះ វាអាចសម្របខ្លួនតាមធម្មជាតិបានយ៉ាងល្អ ហើយស្លាបរបស់វាអាចជួយការពារអាយុជីវិត និងគេចផុតពីសត្វផ្សេងៗផងដែរ ដូចជា ៖ ពស់មួយចំនួន និងបក្សី ។ ការនៅស្ងៀមមួយកន្លែង និងមិនកម្រើកខ្លួនសោះបានធ្វើឱ្យសត្វទាំងនេះគិតថា មិនមែនជាចំណីរបស់ពួកវាទេ ៕

រងមតិរិះគ.ន់ខ្លាំងអ្នកច្នៃម៉ូត ឯម រៀម ចេញបកស្រាយថាការច្នៃម៉ូតរបស់ខ្លួនដកស្រង់ពីសម័យបុរាណ

0

បណ្ឌិតច្នៃម៉ូត ឯម រៀម ត្រូវរងនូវមតិរិះគន់យ៉ាងខ្លាំងពីសាធារណជនបន្ទាប់ពីស្លៀកឈុតមួយចូលរួមកម្មវិធី ទេព បូព្រឹក្ស ដែលការច្នៃម៉ូតរបស់លោកចេញមកខុសប្លែកពីគេតែម្តងជាមួយគ្រឿងបង្គុំអេឡិចត្រូនិក។ក្រោយរងមតិរិះគន់ទក់សាច់លោក ឯម រៀម ចេញមកបកស្រាយថាម៉ូតនេះដកស្រង់ចេញពីសម័យកាលបុរាណ ស្លៀកពឹងបែបសម័យអង្គរមានសិលាចារឹកត្រឹមត្រូវ។ មិនត្រឹមតែប៉ុណ្ណោះឈុតនេះក៏បង្កប់អត្ថន័យផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwTNBKDNEUo6oYJcfjdLzPxbAyqG-vzUtwrY7FempP9LWrjnnQCInhnHv_loWcwsmt2zsWhM71JKYHbmPKCnxwcNkY6TmAD9KlrrXBMNMPvJWLcBOhgbcd9Zl1AyRdn8z93m7PND4-1s3Acj9rdckx29SrjVT1tYeUpIM0ekMrc2QbTlPWuTUOnZ3djmw/s1958/442399247_10232240031524201_971829979744572698_n.jpg

លោក ឯម រៀម បានចេញវីដេអូជិត១០នាទីនៅល្ងាចថ្ងៃទី២៩ ខែឧសភា ដើម្បីបកស្រាយឱ្យអស់ចម្ងល់នៃឈុតរាជនី AI ដែលលោកបានស្លៀកចូលរួមកម្មវិធីសម្ភោធជាផ្លូវការ MV បទ «ទេវរាជ» របស់ ទេព បូព្រឹក្ស កាលពីថ្ងៃទី២៦។ ក្នុងវីដេអូអ្នកច្នៃម៉ូតរូបនេះថាឈុតរបស់ខ្លួនផ្ទុះសាហាវ ខណៈបាននិយាយថាខ្មែរយើងចូលចិត្តចូលមកជេរយកៗទាំងមិនទាន់បានមើលវីដេអូ។ លោកថាក្នុងកម្មវិធីតម្រូវឱ្យស្លៀកខ្មែរលើកស្ទួយពីវិស័យសិល្បៈបុរាណហើយលោកស្លៀកពឹងបែបសម័យអង្គរ ដែលមានសិលាចរិកនៅប្រាសាទបាយ័ន នាសតវត្សរ៍ទី១២ដកស្រង់ចេញពីសម័យបុរាណ ខណៈអ្នកផ្សេងទៀតដកស្រង់ពីសម័យកាលផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHvGzhzPIHnKMuqVr-VpEZkx-rAIk85WNTzp6GVTPc3TNXFgs9HfNPoAUS-75A5fBvW2Y-DKAIJn5FL9F04Hf684M5cdzqiY8lflsjRbZbwE1xzixP5D9QmaZ4KLVhUjo-1fZgnDO6UQrMfqQVnLF4xTnwiOIQ_J68tMSP52UDepOHrWuCvW1XNUMO6g0/s2048/442498038_10232277589023115_7091674889242028919_n.jpg

អ្នកច្នៃម៉ូត ឯម រៀម ថាការស្លៀកពឹងមានជាហូរហែមានទាំងប្រុស មានទាំងស្រី មានទាំងនៅសម័យកាលអណានិគមបារាំង។ ចំណែកខ្សែករបស់លោកគឺដកស្រង់ចេញពីភ្នងកុលសម្ព័ន្ធខ្មែរយើងឆ្នាំ១៩២៩។ លោកបានពាក់ស្រោមបារចំនួន២ជាន់មិនមែនទៅស្រាតនោះទេលោកជាអ្នកច្នៃម៉ូតឱ្យលោកទៅស្លៀកពាក់ដូចគេយ៉ាងមិចគឺលោកត្រូវរក Concept ប្លែកពីគេ ។ លោក ឯម រៀម ថាគ្រឿងអេឡិចត្រូនិកលោកយកមក និងរបស់លោកពាក់នៅកគឺដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក សម័យ AI សម័យតិចណូឡូជីមនុស្សចាញ់បោកច្រើនណាស់កុំជឿលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZuTKWiUQF4clET7Ku506TUa7UYIJxbs71rm1GeTH4m2E_4iTrOYhVItNkeBQtbVw5kX-NPrYECQBtcy7vA_JRnkRTWzBwS3bBoaZ56csnWCemwQAmlEB51wKg7MDBPPzfiuM8ERrRmJELozZ495Zait3vimBXZ9w9AV6NonwzG5odyE-j4OpMcoauwCY/s2048/445235042_10232281124511500_8287352715710090764_n.jpg

អ្នកច្នៃម៉ូតរូបនេះថា ឈុតរាជិនី AI នេះចង់បញ្ជាក់ថាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដោយសារតិចណូឡូជីលឿនពេកមានមនុស្សខ្លះសម្លាប់ខ្លួនបញ្ហាចាញ់បោកគេជឿឬមិនជឿគួរពិចារណាពេលឃើញរូបអ្វីមួយ ដែលឈុតនេះគឺបង្កប់ន័យបែបនេះហើយឈុតនេះគឺឈុតពឹងបែបសម័យអង្គរ ហើយក្នុងនោះលោក ឯម រៀម ក៏បានរៀបរាប់ពីប្រវត្តិការស្លៀកពឹងមកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqH47iTfrea4TGnB7j-5ZCfDUV6btf-LnqHRT8YKb6HUtj4mIdBT4emU6bQgVi8gNzJHZvtKujtzwPDp-6fhrOdc_i0Kz3Hsfhx6FnygbbTUg7E9uoCT3pXryzupCeLQGTV8HyeWbaS4xM6DpV9ORUC9xC4Yb6I4x-BuV2zyVan95u0tfOdVCFTlfymgY/s1869/445546190_10232292077785325_7379841106621020112_n.jpg

យ៉ាងណាមិញ ទោះបីជាលោក ឯម រៀម ចេញមកបកស្រាយពីអត្ថន័យឈុតរបស់ខ្លួនដកស្រង់ពីសម័យកាលបុរាណរួមទាំងប្រាប់អត្ថន័យឈុតនេះក្តី ប៉ុន្តែអ្នកលេងបណ្តាញសង្គមជាច្រើនចូលទៅបញ្ចេញមតិរិះគន់លោកដដែល៕

អស្ចារ្យណាស់! ទីក្រុងនៅក្រោមដីមានអ្វីៗគ្រប់យ៉ាងមិនចាញ់ទីក្រុងលើដី

0

ប្រទេសតួកគី ៖ មនុស្សភាគច្រើនធ្លាប់តែស្គាល់ទីក្រុងនៅលើដី ហើយអគារមួយចំនួនក្នុងទីក្រុងបានជីកដីសម្រាប់ធ្វើជាចំណតរថយន្ត ឬបន្ទប់ដាក់ឯកសារ ។ រីឯការជីកដីជាទ្រង់ទ្រាយធំ រហូតក្លាយជាទីក្រុងនៅក្រោមដី កម្រប្រទះឃើញណាស់ ប៉ុន្តែគេបានរកឃើញទីក្រុងបុរាណមួយដែលមានអ្វីៗគ្រប់យ៉ាងមិនចាញ់ទីក្រុងលើដីទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis1QdVTAr-BOj-E8ClJB3XdGjy4TuBdS7DWW-ZCzK2anFJyKT-uhcXAj7AtuMfvqPLjupKlbcW9fe8LTS12nYn_yFigmuX9sPd5w1enz6ECALKfQWT9eb8_ZRc7p_XCAVBmJMWsyes36MDOlY6vk2DvRoStrcWvxUaN2C1g0NvDpxpkQfkr41fPS5tOVA/s900/photo_2024-05-30_14-48-34%20(3).jpg

កាលពីឆ្នាំ១៩៦៣ គេបានរកឃើញទីក្រុងមួយនៅក្រោមដីឈ្មោះថា «Derinkuyu» ស្ថិតនៅទីក្រុង Nevsehir ប្រទេសតួកគី ហើយទីក្រុងនេះអាចឱ្យមនុស្សរស់នៅបានរហូតដល់២ម៉ឺននាក់ ។ រីឯចំណុចទាក់ទាញបំផុតរបស់ទីក្រុង គឺវាស្ថិតនៅក្រោមដីទាំងស្រុងតែម្តង ។ ក្នុងទីក្រុងមានផ្លូវប្រវែង៨គីឡូម៉ែត្រ តភ្ជាប់ទៅកាន់ទីក្រុងក្រោមដីមួយទៀតឈ្មោះ Kaymakli ។

ទីក្រុងបុរាណ Derinkuyu ត្រូវបានរកឃើញដំបូងដោយបុរសម្នាក់ គឺក្នុងអំឡុងពេលជួសជុលផ្ទះរបស់ខ្លួន ។ នៅពេលវាយជញ្ជាំង បុរសនេះបានប្រទះឃើញបន្ទប់សម្ងាត់មួយ ដែលជាច្រកទ្វារចូលទៅកាន់ទីក្រុងក្រោមដី ។ ទីក្រុងនេះបានកសាងឡើងយ៉ាងអស្ចារ្យ និងរៀបជាជាន់ៗមានជម្រៅប្រមាណ៨៥ម៉ែត្រ ព្រមទាំងមានប្រព័ន្ធខ្យល់ចេញ-ចូលយ៉ាងល្អ តាមរយៈច្រកតូចៗស្មើជាង១៥.០០០ច្រក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxRpqhzwe1r7Eviv6fzvtZFa5680o91zigyRmmDQPeQOE1CF1F_RYvk21ExpCl0OLFohZAI_QYAX6VCtyzaU96NV4Xf6jf_ihli1Ns0s1l4UFfZEymRVjmSenQDq8nFSCvoHfzWpqCDsn4Ecz4xx4L42e7jtn69rs3lnXCvenOjSF83HN40iFGXdcwiOM/s800/photo_2024-05-30_14-48-34%20(4).jpg

ក្រៅពីនេះ ក្នុងទីក្រុងក៏មានទីកន្លែងសំខាន់ៗគ្រប់ចំនួនទាំងអស់ ដូចជា ៖ បន្ទប់ទឹក, ផ្ទះបាយ, បន្ទប់ស្នាក់នៅ, អណ្តូងទឹក, ហាងលក់ទំនិញ, បន្ទប់ស្រា, ថ្នាក់រៀន, ទ្រុងសត្វ និងព្រះវិហារ ហើយសូម្បីតែកន្លែងទុកសាកសព ក៏មានដែរ ។ គេអាចនិយាយបានថា បើទីក្រុងនៅលើដីមានអ្វី ទីក្រុងនៅក្រោមដីនេះមានដូចគ្នា ។

អ្នកបុរាណវិទូជឿថា ទីក្រុង Derinkuyu បានកសាងឡើងនៅលើថ្មភ្នំភ្លើងកាលពី២.៨០០ឆ្នាំមុន ដោយសារថ្មនៅទីនេះងាយស្រួលចោះ ។ រយៈពេលរាប់ពាន់ឆ្នាំ ទីក្រុងនេះត្រូវបានគេប្រើប្រាស់ និងអភិវឌ្ឍន៍រហូតមក ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំក្រោយ ពលរដ្ឋតួកគីបានប្រើប្រាស់ទីក្រុងនេះធ្វើជាកន្លែងលាក់ខ្លួនគេចពីគ្រោះថ្នាក់ ។ រីឯអ្នកកសាងទីក្រុងនេះ គឺជនជាតិ Hittites ដែលធ្លាប់រស់នៅភាគខាងជើងប្រទេសតួកគី ដើម្បីគេចខ្លួនពីពួកអារ៉ាប់ដែលព្យាយាមឈ្លានពានពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAXBHNh75W1qZyhdu2xf0hRQNAW3NYLd7tzRnhnH9xV3kcIy-Xhwy9ccBMKIpgEAJmahnSGcv0FkbGMTU7EjxQXTDNn1Vq95UtyZYUPfue0qfPIXpV4rgsTJJRfSV41dFDLv5ORIjsdx2kRnNp0QI-69LxnmVtdLIIAJa1H1Hy0jZsf32-VE-5I9DFwPY/s900/DERINKUYU-UNDERGROUND-CITY-CAPPADOCIA-CAVE--e1563275746866.jpg

កាលពីឆ្នាំ១៩០៩ ពលរដ្ឋតួកគីបានប្រើប្រាស់ទីក្រុងនេះសម្រាប់លាក់ខ្លួន និងគេចពីការតាមសម្លាប់អ្នកភូមិ ។ ក្រោយមក នៅឆ្នាំ១៩២៣ គេក៏បានបោះបង់ចោលទីក្រុងនេះ ដោយសារការធ្វើចំណាកស្រុករបស់ពលរដ្ឋក្រិក និងតួកគី ។

មតិភាគច្រើនលើកឡើងថា ទីក្រុងបុរាណនេះមានអាថ៌កំបាំង ហើយការកសាងក៏ពិបាកខ្លាំង ទើបគេសន្និដ្ឋានថា អ្នកកសាងទីក្រុងក្រោមដី មិនមែនជាមនុស្សរស់នៅលើពិភពលោកទេ គឺពួកគេអាចមកពីក្រៅផែនដី ព្រោះវាអស្ចារ្យខ្លាំងពេក ដែលមនុស្សសម័យនោះពុំអាចធ្វើបាន ។ បច្ចុប្បន្ន គេបានអនុញ្ញាតឱ្យភ្ញៀវទេសចរចូលទស្សនាតំបន់មួយចំនួន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGGnSY0ySDt88xTtw63v2NgbkGMWPNbMRTH0gJMR5DyJ0Y72l_nHq48yn1yWgKY0TcdTNY1mwyWPBIT9HCDaAXaxMJb1lmsau9IiMBLMCr0o3Mn5unppd3tEQPlpOwzNzU64hRfqFPenMHjY8dfIELKPCH94RWD4J7_Xptspo9Dbp1jckJvA5DUUNoYHM/s5060/bwnhqg88gvo51.jpg