តារាសម្តែងហុងកុង Moses Chan និង Ali Lee បានមកដល់ទឹកដីកម្ពុជាហើយ
តារាសម្តែងហុងកុង Moses Chan និង Ali Lee បានមកដល់ទឹកដីកម្ពុជាហើយខណៈអ្នកទាំងពីរត្រូវចូលរួមកម្មវិធីមួយនៅល្ងាចថ្ងៃទី១៤ ខែមីនានេះ។ វត្តមានរបស់អ្នកទាំងពីរបានធ្វើឱ្យហ្វេនៗនិយមតាមដានរឿងភាគ TVB បង្ហាញការសប្បាយចិត្តផងដែរ។
ជារឿយៗតារាហុងកុងល្បីៗមួយចំនួនតែងតែត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធីតាមរយៈវិស័យឯកជនដែលធ្វើឱ្យអ្នកគាំទ្រភាគច្រើនពុំសូវបានជួបជាមួយអាយដលឡើយ។ ទោះជាយ៉ាងណាអ្នកគាំទ្រខ្លះនៅតែបានជួយតារាក្នុងដួងចិត្តជាក់ស្តែងដូចជាតារាសម្តែង Grace Chan និង Kevin Cheng ដែលទើបមកកម្សាន្តនៅកម្ពុជាកាលពីពេលថ្មីៗនេះជាដើម។

មិនយូរប៉ុន្មានអ្នកគាំទ្រមានការសប្បាយចិត្តរីករាយម្តងទៀតបន្ទាប់ពីបានដឹងថាតារាសម្តែង Moses Chan និង Ali Lee មកបំពេញការងារនៅកម្ពុជា។ តាមរយៈរូបភាពដែលអ្នកគាំទ្រចែករំលែកអ្នកទាំងពីរពោរពេញទៅដោយស្នាមញញឹមរួសរាយរាក់ទាក់ដាក់ហ្វេនៗផ្តល់ហត្ថលេខាជាដើម។

Moses Chan ឬទស្សនិកជនស្គាល់តាមរយៈតួអង្គ មាន់ហ័រ (Man Wah) ក្នុងរឿង «វីរបុរសបង្ក្រាបស្តេចគ្រឿងញៀ.ន» (Narcotics Heroes) ឬតួអង្គ Zero ជាដើមជាតារាសម្តែងលេចធ្លោម្នាក់នៅលើកញ្ចក់ទូរទស្សន៍ TVB និងបានចូលសម្តែងអស់រយៈពេលជាង២០ឆ្នាំមកហើយ។ បច្ចុប្បន្នលោកមានអាយុ៥៤ឈានចូល៥៥ឆ្នាំ មានប្រពន្ធឈ្មោះថា Aimee Chan ដែលជាតារាសម្តែងម្នាក់ដូចគ្នា។ ក្រៅពីអាជីពសិល្បៈតារាប្រុសរូបនេះក៏មានអាជីវកម្មបើកហាងកាហ្វេផ្ទាល់ខ្លួនផងដែរ។

Ali Lee គឺជាតារាសម្តែងម្នាក់ដែលលេចមុខតាមរយៈរឿងភាគជាច្រើនក្នុងនោះនាងក៏សម្តែងក្នុងខ្សែភាពយន្តល្បី «អ្នកខ្លាំងអាវស» និងរឿង «AI កំពូលស្នេហ៍» ជាដើម។ តារាសម្តែងរូបនេះបច្ចុប្បន្នមានអាយុ ៤៣ឈានចូល៤៤ឆ្នាំ ដោយពុំទាន់រៀបការនៅឡើយ៕


.jpg)
.jpg)
.jpg)


.png)
.png)

.png)


.jpg)



.png)




.jpg)
.jpg)
.jpg)


តួអង្គចិត្តអាក្រក់ Baek Jeong បានបង្ហាញខ្លួនជាមួយនឹងអាកប្បកិរិយាដ៏មានឥទ្ធិពល ភ្នែកមុតស្រួច និងក្បាលកោរសក់ពាក់កណ្តាល។ ដោយគ្រប់គ្រងលីកប្រដាល់ក្រោមដី មិនមែនជាជើងឯកដ៏ល្បីល្បាញនោះទេ ប៉ុន្តែជាតួអង្គដ៏ឃោរឃៅម្នាក់ហើយតួអង្គ Rain បានយកឈ្នះសូម្បីតែជើងឯកដែលកំពុងកាន់អំណាចដោយកម្លាំងដ៏លើសលប់ ហើយជ្រើសរើសគោលដៅបន្ទាប់របស់ខ្លួនដោយផ្អែកលើប្រាក់ចំណេញសុទ្ធសាធ។.png)





.jpg)






.jpg)




