Home ព័ត៌មានជាតិ កម្ពុជាធ្វើលិខិតតវ៉ាផ្លូវការ ប្រឆាំងនឹងការសាងសង់ព្រះពុទ្ធបដិមាទាំងខុសច្បាប់លើទឹកដីកម្ពុជាពីសំណាក់ភាគីថៃ

កម្ពុជាធ្វើលិខិតតវ៉ាផ្លូវការ ប្រឆាំងនឹងការសាងសង់ព្រះពុទ្ធបដិមាទាំងខុសច្បាប់លើទឹកដីកម្ពុជាពីសំណាក់ភាគីថៃ

108
0

មិនអត់ឱនជាដាច់ខាត! កម្ពុជាប្រកាសរុញច្រានរាល់ទង្វើឈ្លានពានរបស់ថៃ ដែលហ៊ានលួចដំឡើងបង្គោលទង់ជាតិ និងសាងសង់បដិមា ៣៦អង្គក្នុងដីខ្មែរ ដោយចាត់ទុកនេះជាចេតនាទុច្ចរិតគ្រប់គ្រងទឹកដីទាំងខុសច្បាប់អន្តរជាតិ និងជំរុញឲ្យភាគីថៃធ្វើការដលថយវិញជាបន្ទាន់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ36nduz5vwLXfr3Ywx5KWarOWsyZCQUhhFmIqj21yoPNouCpW-4pMbe4u69w8jwPOB0nc-NZ1ZV1FPxqiwYt2WgjLUqgEJzM7_TsP1CsGYKqY_DZyVbEf49v5cpnqtgWyB1VWPeVQlQ-ILuHVUIZXzk6Fg9MQY08ZSvhzE9voWesWzxuLPK4LBJGFYMA/s960/photo_2026-06-01_09-26-11.jpg

យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហររឹងមាំ និងប្រឆាំងដាច់អហង្ការចំពោះភាគីថៃ ដែលបានធ្វើសកម្មភាពរំលោភបំពានលើបូរណភាពទឹកដី។ កម្ពុជាបានរកឃើញថា អាជ្ញាធរនិងកងទ័ពថៃ បានលួចលាក់សាងសង់ព្រះពុទ្ធបដិមាខ្នាតធំរហូតដល់ ៣៦ អង្គ និងដំឡើងបង្គោលទង់ជាតិថៃចំនួន ២ ដើម ដោយខុសច្បាប់នៅក្នុងតំបន់ព្រំដែនមិនទាន់ខណ្ឌសីមា ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJN8xYHxsRuSaavoPT2k9Z0-5ohxrwnHQhaJpUmrojUywmgnDxUXPS0z07wY9dqhrKRTdi-Gw1VA92_GGsbv66kH-avVe52aqsWnOQt7d7SPCcwBuJWxcYpODqxzAehetkB2OG1qSGzARsqoWUdvJsM-FUvl8g0idtUmmnje9fY5H7uKgiQoLa4b9EmKw/s1280/photo_2026-06-01_09-26-09.jpg

តាមការបញ្ជាក់របស់ក្រសួង សកម្មភាពទាំងនេះ មិនអាចចាត់ទុកបានថា ជាវិធានការរក្សាទីតាំងឈរជើងកងទ័ពនោះទេ វាផ្ទុយយ៉ាងច្បាស់ទៅនឹងវិធានការ ដែលចែងនៅក្នុងចំណុចរ៉ូម៉ាំង I នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសក្នុងចំណុចទី២ និងទី៣ ៖

ចំណុចទី២៖ “ភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើង នៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនត្រូវធ្វើសកម្មភាពចល័តកងកម្លាំងបន្ថែមទៀត។ មិនត្រូវឱ្យមានការធ្វើសកម្មភាពចល័តកងកម្លាំង ដោយរាប់បញ្ចូលទាំងការល្បាតចូលទៅទីតាំងរបស់ភាគីម្ខាងទៀត»។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9LkL0H-JE4V35nPlsJ63oLrCx3SU5hh59lKkLprlEPCBUx1NgUu4wmZh_9ATyaBgpeqeg-ykUYfA-3ikZunfo-Op_VVxqkmvjse_NW5pShF2_U9ReNv1DCAcAKRYGgIAbu3mfDAR9PiEJ6DM92l4toievzPg9g5jQlaUm8u7pUA_U4gucJicd9hQ60Jw/s1280/photo_2026-06-01_09-26-10%20(2).jpg

    ចំណុចទី៣៖ “ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាព គ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបាន ឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់ នៃគណៈកម្មការចម្រុះព្រំដែន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខ របស់ក្រុមការងារវាស់វែងចម្រុះ នៅលើទីតាំងជាក់ស្ដែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នថា គណៈកម្មការចម្រុះព្រំដែន នឹងផ្តល់អាទិភាពខ្ពស់បំផុត ចំពោះការងារវាស់វែង និងខណ្ឌសីមាព្រំដែននៅតំបន់ រងផលប៉ះពាល់ ដែលមានជនស៊ីវិលរស់នៅ» ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhwi5WEuOmEQYQtyo9ZAOWe4drOPhwZnSaGY6VGXz766dfBCMZTKOiNurPA0Vi4K55-Nzvqg4-rjpQmJfmY2WuAWFkRPRh49gvHNwtRcAxpaTjAvV6lM_by5A9PTwu_0ok1VBVmhkMwnLCO5JDz9d1Kw5DyAj3hVLEXK3YRkb4ritGz8-PfwvJ5NsJOH0/s1024/photo_2026-06-01_09-26-10.jpg
    រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ខ្សែព្រំដែនតាមរយៈការប្រើប្រាស់កម្លាំងជាដាច់ខាត ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះទេ ហើយសកម្មភាពដូចបានរៀបរាប់ខាងលើ នឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជា ទាក់ទង នឹងព្រំដែនអន្តរជាតិរបស់ខ្លួននោះឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgr0sU1ziCB5MEkNHCyzTCD5qpjFbK7oD7bSzXvtRfA5wH02-JLqn9EjNFfPc9bTD7wS2zoR2NA8n85TDtEp3K2-6dXib0zcR8k7aVnp7_9cGmNdqvwZtSM_WPeZP4XCwfpTkKdD7VJGaaasaZYSZrC0pJ2XXfmPT3CMrV4T7uU7NjQBnj3b-Xi506pGQ/s1280/photo_2026-06-01_09-26-08.jpg

    រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យប្រទេសថៃ គោរពតាមការប្តេជ្ញាចិត្ត ដែលបានធ្វើឡើងក្នុងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដើម្បីស្ដារឡើងវិញ នូវជំនឿ និងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ តាមបណ្ដោយព្រំដែនរួមរវាងប្រទេសទាំងពីរ ស្របតាមគោលការណ៍ នៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ៕