Home ព័ត៌មានអន្តរជាតិ មេដឹកនាំកំពូលអ៊ីរ៉ង់ថ្មីប្រកាសបន្តបិទច្រកសមុទ្រ Hormuz និងមិនបញ្ឈប់ការវាយប្រ.ហារមូលដ្ឋានទ័ពអាមេរិក

មេដឹកនាំកំពូលអ៊ីរ៉ង់ថ្មីប្រកាសបន្តបិទច្រកសមុទ្រ Hormuz និងមិនបញ្ឈប់ការវាយប្រ.ហារមូលដ្ឋានទ័ពអាមេរិក

8
0

កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ទូរទស្សន៍ជាតិអ៊ីរ៉ង់បានផ្សព្វផ្សាយពីសេចក្តីថ្លែងការណ៍របស់មេដឹកនាំកំពូលអ៊ីរ៉ង់ដែលទើបឡើងកាន់តំណែងថ្មី លោក Mojtaba Khamenei ដែលរហូតមកដល់ពេលនេះមិនទាន់បង្ហាញមុខជាសាធារណៈ ប្រកាសបន្តបិទខ្ទប់ច្រកសមុទ្រ Hormuz និងបន្តវាយប្រ.ហារលើមូលដ្ឋានកងទ័ពអាមេរិកក្នុងតំបន់ដើម្បីដាក់សម្ពាធអាមេរិក និងអ៊ីស្រាអែល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl1XqjCiUtwQRNdLZHxIsPHUZEXvM3bI9hgcdbBSooGa1WBA7D-OowQdgxD7Nz3ThXLpUXLoBEAXp6pT51nQmpt8I6wMDF-Ga_egV97dP7Q17ysqe8v6EzR1wLTHVWvbyNQ_RXTtTIJbF0CoaNWsdnjLzrCkBdfeR-3wK-WtmLp3LWVm08z-T6NP_1wXKn/s600/photo_2026-03-13_12-50-57%20(3).jpg
មេដឹកនាំកំពូលអ៊ីរ៉ង់ថ្មី លោក Mojtaba គឺជាកូនប្រុសរបស់លោក Ayatollah Ali Khamenei បានចេញសេចក្តីថ្លែងការណ៍លើកដំបូងបន្ទាប់ពីឡើងកាន់តំណែងថា នឹងសងសឹកឱ្យអ្នកបាត់បង់ជីវិតនៅប្រទេសអ៊ីរ៉ង់ ដោយការបន្តបិទច្រកសមុទ្រ Hormuz និងមិនបញ្ឈប់ការវាយប្រ.ហារមូលដ្ឋានកងទ័ពអាមេរិកក្នុងតំបន់ ។ ការបង្ហាញគោលជំហរនេះ ស្របពេលសង្គ្រាមនៅអ៊ីរ៉ង់អូសបន្លាយរយៈពេលជាង១០ថ្ងៃ មិនដឹងបញ្ចប់ពេលណា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0IoqzgaUVS3HzjsbyWcTbQyfCYb_dzI3rpjzE1Gc-RZOFTVxZ8PtjJnaq5KF65q70Mzre9Bl6wqEMV3GrQMRkuDR2Ep07bzZZagfiTMbSSfLn0vsTMx_K7t6e68C-XwEKUHZIUdQDHcYb_CmkPN6ameB1g2YU8dsQwPherv92n7odDeayF0rF_tH-lEv8/s1280/photo_2026-03-13_12-50-57.jpg
លោក Mojtaba បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ត្រូវបានផ្សព្វផ្សាយក្នុងទូរទស្សន៍ជាតិអ៊ីរ៉ង់ថា អ៊ីរ៉ង់នឹងសងសឹកឱ្យអ្នកបាត់បង់ជីវិតទាំងអស់ ហើយច្រកសមុទ្រ Hormuz នៅជាប់ឆ្នេរសមុទ្រអ៊ីរ៉ង់ ដែលជាផ្លូវដឹកជញ្ជូនប្រេង១ផ្នែក ក្នុងចំណោម៥ផ្នែកលើពិភពលោក គួរតែបិទបន្តទៀតដើម្បីដាក់សម្ពាធសត្រូវ ។ ប្រទេសជិតខាងនានារបស់អ៊ីរ៉ង់ គួរបិទមូលដ្ឋានកងទ័ពអាមេរិកទាំងអស់ដែលមានទីតាំងក្នុងទឹកដីរបស់ខ្លួន បើមិនដូច្នោះទេ អ៊ីរ៉ង់នឹងបន្តវាយប្រហារមូលដ្ឋានកងទ័ពអាមេរិកទាំងអស់ក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYhNBV5gEGyGtJ-eo0bm4Ht9NZxM31NxxJX7HwT_PVThSgfZ6bX06FjXLJuvbS6k2M5ejj4FwREDeVhEjRdT4h3Sgf_ug4ZKlMi1rkskk9fJF6mChZQsgNiOHTKEJhzjWgktiKAVFL8JEZZLTzRbQ_giEqOq6Rt8HIZh3ksWqD2lMDkpMJptob5hBb1xOe/s1280/photo_2026-03-11_08-16-25.jpg

នេះជាការចេញសេចក្តីថ្លែងការណ៍លើកដំបូងរបស់លោក បន្ទាប់ពីបន្តតំណែងពីឪពុក គឺលោក Ayatollah Ali Khamenei ដែលបាត់បង់ជីវិតដោយសារការវាយប្រហារពីកងទ័ពអាមេរិក និងអ៊ីស្រាអែល ។ សេចក្តីថ្លែងការណ៍នេះអានដោយអ្នកអានព័ត៌មានទូរទស្សន៍ជាតិអ៊ីរ៉ង់ ហើយមេដឹកនាំអ៊ីរ៉ង់ថ្មីមិនបាននិយាយបង្ហាញមុខក្នុងទូរទស្សន៍ទេ ហើយរហូតមកដល់ថ្ងៃទី១៣ ខែមីនា រូបភាពរបស់លោក Mojtaba មិនត្រូវបានផ្សព្វផ្សាយឡើយ តាំងពីថ្ងៃអាមេរិក និងអ៊ីស្រាអែលវាយប្រហារបណ្តាលឱ្យឪពុករបស់លោកបាត់បង់ជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh33g4tZUy52fbRGBD5TgIXY53ABwHAi4XQs9ak2Vxu3A09cGQcGPrKoZR9_8jJGjIeCgI56cOaIt_1QZ4vsUo05jhB4k1yd3Hg2WItvwF5nYrekHvGSAgMCcZ40BrvY6RGAIFIznidu6vKFWsqbl_GraqKsPICa3YFBnjLdzGL8ZS8x6Z0EvfYZ-qmrw6a/s1280/photo_2026-03-10_11-03-05.jpg

សង្គ្រាមចាប់ផ្តើមដោយយន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក និងអ៊ីស្រាអែលកាលពីថ្ងៃទី២៨ ខែកុម្ភៈ ធ្វើឱ្យមនុស្សស្លាប់នៅអ៊ីរ៉ង់ប្រមាណ២,០០០នាក់ ព្រមទាំងរាំងស្ទះដល់ការផ្គត់ផ្គង់ប្រេងលើពិភពលោក ។ បើតាមសេចក្តីរាយការណ៍ កាលពីថ្ងៃទី១២ ខែមីនា អ៊ីរ៉ង់បានបញ្ជូនដ្រូនជាច្រើនទៅដែនអាកាសប្រទេសគុយវ៉ែត អ៊ីរ៉ាក់ អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងអូម៉ង់ ដែលផ្ទុយពីការលើកឡើងរបស់អាមេរិក និងអ៊ីស្រាអែលថា បានបំផ្លាញឃ្លាំងអាវុធបាញ់ចម្ងាយឆ្ងាយរបស់អ៊ីរ៉ង់ជាច្រើនកន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHV0Bhcwepa0Uv5tZIbYaBaodKhl-4b_gMR3fCZEHo_fV-RzwczSM0k7uzbC9scEhaRAvnjjkZA6aHOvVPt6S98fI_Vp-3lqxgl1GDn2rQPmKkLdtBk9veeR6oyFWI6J-QeGnXM2HYVi2sTOKhfsnZEyP5vjU9l9IBEBwIHOtgNN9wzkAwXFxOsh-dOav8/s640/photo_2026-03-11_08-16-24.jpg

ប្រធានាធិបតីអាមេរិក លោក Donald Trump ព្យាយាមស្តារទំនុកចិត្តក្នុងទីផ្សារថាមពលថា តម្លៃប្រេងកើនឡើងត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែលោកមិនបានបញ្ជាក់ពីសង្គ្រាមនឹងបញ្ចប់ដោយរបៀបណា ឬប្រាប់ផែនការបើកច្រកសមុទ្រ Hormuz ឡើងវិញទេ លោកអំពាវនាវឱ្យអ៊ីរ៉ង់យល់ព្រមចុះចាញ់ដោយឥតលក្ខខណ្ឌ និងទាមទារឱ្យអាមេរិកចូលរួមជ្រើសរើសមេដឹកនាំអ៊ីរ៉ង់ថ្មី ។ រីឯមន្ត្រីអាមេរិក និងអ៊ីស្រាអែលថា គោលដៅនៃការធ្វើប្រតិបត្តិការកងទ័ព គឺបំផ្លាញពអាវុធនុយក្លេអ៊ែរ រួមទាំងមីស៊ីលអ៊ីរ៉ង់ ៕