Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលគំរា.មធ្វើឃា.តមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ដើម្បីផ្តួលរំលំរបបគ្រប់គ្រង

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលគំរា.មធ្វើឃា.តមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ដើម្បីផ្តួលរំលំរបបគ្រប់គ្រង

15
0

អ៊ីស្រាអែលបានគំរា.មធ្វើឃា.តមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ម្តងហើយម្តងទៀត ថែមទាំងចាត់ទុកលោក Mojtaba Khamenei ធ្វើការក្រោមបញ្ជារបស់កងកម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិយាយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ថា ការធ្វើឃា.តមេដឹកនាំកំពូលអ៊ីរ៉ង់ថ្មី គឺអ៊ីស្រាអែលបានរៀបចំផែនការរួចហើយ ខណៈលោក Mojtaba មិនទាន់បង្ហាញមុខជាសាធារណៈទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNK7jNcdOX7-X2my4S1TS8BXI_DQH_rbjrTGu6EUguGb77frUif6unoSdMuXZNhnO2tN2ws2gMmrP4hx3nSZzDYcvps3wy4qxxTdwSgnk-SiszXtDXBKlVU3xrW6rdWAy4KHovb3njtSnB2hBnCBkfcAWiHbRmxQtUZzxThKnYCYhnB0UYmRWsJOdKBVfo/s1280/photo_2026-03-14_08-18-21.jpg
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានគំរាមផ្តាច់ជីវិតមេដឹកនាំកំពូលអ៊ីរ៉ង់ថ្មី លោក Mojtaba ដែលស្នងតំណែងបន្តពីឪពុកជាអតីតមេដឹកនាំកំពូលអ៊ីរ៉ង់ ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានធ្វើសន្និសីទសារព័ត៌មានជាលើកដំបូងកាលពីថ្ងៃទី១២ ខែមីនា បន្ទាប់ពីអ៊ីស្រាអែល និងអាមេរិកបើកការវាយប្រហារអ៊ីរ៉ង់កាលពីចុងខែកុម្ភៈថា ការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ គឺដើម្បីជំរុញឱ្យពលរដ្ឋអ៊ីរ៉ង់ក្រោកឈរឡើងផ្តួលរំលំរដ្ឋាភិបាលរបស់ខ្លួន ឬផ្តួលរំលំរបបគ្រប់គ្រងអ៊ីរ៉ង់ ពេលនេះ របបគ្រប់គ្រងអ៊ីរ៉ង់ចុះខ្សោយហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfcig5wFdbx790HGKaPZhByVXHQ6nV3iLAp5BB-4gbPQJzesH9bvd7SzY0ICEsBVkAT6eZQbeWfr0UtDgEe3DgSMIyl2j5x5URRD_lui4f8DHnsGQ_Kbf4OefwOjc0QLP3H7EnRbbGHWljFhDFqsmHE9vq4-qKkP3gZseDcAg-PTukbxpFvYLqikZgTFQp/s640/photo_2026-03-13_12-50-57%20(2).jpg
លោក Netanyahu ចាត់ទុកលោក Mojtaba មេដឹកនាំអ៊ីរ៉ង់ថ្មី គឺជាអាយ៉ងរបស់កងកម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ដែលអ៊ីស្រាអែលមានផែនការធ្វើឃាតមេដឹកនាំអ៊ីរ៉ង់ថ្មីរូបនេះ ប៉ុន្តែលោកមិននិយាយលម្អិតពីផែនការ ថាតើនឹងចាត់ការដូចម្តេចទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiquoyjaWvScZRjCgylJq5wXT5l8PadNJSyQqjTyral2WIDcs6PwX33MchfTOCkJXw1NFjU1nzuQsfk745GUTR4dAQubjyOoNmVKfBwT0DjIYECRlH4ktRLxMWuwEQ6yKn6819V_RZeK4J2TrmK09pNTK8GuSOKADz5tqGZ9JpGGHDLOUFn63CrRwKsBhon/s960/photo_2026-03-13_15-27-09.jpg
កងកម្លាំងអ៊ីស្រាអែល និងអាមេរិកនៅតែវាយប្រហារអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តនានារបស់អ៊ីរ៉ង់យ៉ាងខ្លាំងអស់រយៈពេល២សប្តាហ៍ រហូតបំផ្លាញសមត្ថភាពកងកម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) រួមទាំងក្រុមប្រដាប់អាវុធអ៊ីរ៉ង់ ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបញ្ជាក់ថា អ៊ីស្រាអែលនឹងបន្តសង្គ្រាមនេះរហូតទទួលជ័យជម្នះ ហើយលោកចាត់ទុកប្រធាធិបតីអាមេរិក លោក Donald Trump ជាមិត្តភក្តិ ដោយសារបានជជែកគ្នាស្ទើររាល់ថ្ងៃ ក៏ដូចជាធ្វើការសម្រេចចិត្តរួមពាក់ព័ន្ធនឹងសង្គ្រាមអ៊ីរ៉ង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl1XqjCiUtwQRNdLZHxIsPHUZEXvM3bI9hgcdbBSooGa1WBA7D-OowQdgxD7Nz3ThXLpUXLoBEAXp6pT51nQmpt8I6wMDF-Ga_egV97dP7Q17ysqe8v6EzR1wLTHVWvbyNQ_RXTtTIJbF0CoaNWsdnjLzrCkBdfeR-3wK-WtmLp3LWVm08z-T6NP_1wXKn/s600/photo_2026-03-13_12-50-57%20(3).jpg

នេះជាការលើកឡើងលើកដំបូងរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលតាំងពីសង្គ្រាមចាប់ផ្តើម ដោយលោកថា អ៊ីរ៉ង់មិនដូចមុនទៀតឡើយ បន្ទាប់ពីរងការទម្លាក់គ្រាប់បែបយ៉ាងខ្លាំងអស់រយៈពេលជិត២សប្តាហ៍ រហូតដល់កងកម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ និងកងកម្លាំងពិសេសខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ក្រៅពីនេះ អ៊ីស្រាអែលនឹងបង្ក្រាបក្រុម Hezbollah នៅប្រទេសលីបង់ ដែលក្រុមនេះបានវាយប្រហារអ៊ីស្រាអែលដើម្បីសងសឹកឱ្យលោក Ayatollah Ali Khamenei ជាឪពុករបស់មេដឹកនាំអ៊ីរ៉ង់ថ្មី ដែលស្លាប់ដោយសារអ៊ីស្រាអែលវាយប្រហារកាលពីថ្ងៃសង្គ្រាមចាប់ផ្តើម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJxCvhs4nh_9Z9PVO2kDDQwt8KT9fToN8up-aTII70iopm20BzKRFmo4SE1WZQLuCJkUIi52UdGfdKAGw_jHH_oAJtk84RClULk7tMQsgGyEfyMbi8Yh6JElhVrtaQA3sLecsvThyElP-BdDlL2KJykLUmkKi4RNRXelCq9XTwWuKPaeiyagGhUr94JH7g/s1153/photo_2026-03-14_08-18-20.jpg
ទោះជាគោលដៅចម្បងរបស់អ៊ីស្រាអែល គឺកំទេចអាវុធនុយក្លេអ៊ែរ កំទេចមីស៊ីល និងឱ្យពលរដ្ឋអ៊ីរ៉ង់រួបរួមគ្នាផ្តួលរំលំរដ្ឋាភិបាលរបស់ខ្លួន ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែលមិនធានាពីរដ្ឋាភិបាលអ៊ីរ៉ង់ដួលរលំទេ ដោយលោកថា ការផ្លាស់ប្តូររបបគ្រប់គ្រងត្រូវតែកើតចេញពីផ្ទៃក្នុងប្រទេសអ៊ីរ៉ង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0IoqzgaUVS3HzjsbyWcTbQyfCYb_dzI3rpjzE1Gc-RZOFTVxZ8PtjJnaq5KF65q70Mzre9Bl6wqEMV3GrQMRkuDR2Ep07bzZZagfiTMbSSfLn0vsTMx_K7t6e68C-XwEKUHZIUdQDHcYb_CmkPN6ameB1g2YU8dsQwPherv92n7odDeayF0rF_tH-lEv8/s1280/photo_2026-03-13_12-50-57.jpg

គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz ក៏ធ្លាប់ព្រមានធ្វើឃាតមេដឹកនាំកំពូលអ៊ីរ៉ង់ថ្មីដែរ ដោយលោកថា អ្នកណាដែលហ៊ានឡើងកាន់តំណែងជំនួសលោក Ayatollah Ali Khamenei នឹងក្លាយជាគោលដៅធ្វើឃាត ទោះជាមេដឹកនាំអ៊ីរ៉ង់ថ្មីលាក់ខ្លួននៅកន្លែងណាក៏ដោយ ៕