ចាប់តាំងពីបង្ហាញខ្លួនដំបូងបេក្ខជន JAYX បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាច្រើនពីក្មេងធ្វើការរោងចក្រចង់ក្លាយជាតារារ៉េបល្បីមួយរូបខណៈ វណ្ណដា បានប្រកាសពីការជួយលើសំលៀកបំពាក់គ្រប់វគ្គទាំងអស់។ បន្ទាប់ពីឆ្លងកាត់ពីមួយវគ្គទៅមួយវគ្គ JAYX កាន់តែធ្វើឱ្យទស្សនិកជនពេញរហូតគិតថាបេក្ខជនរូបនេះនឹងក្លាយជាម្ចាស់ពាន សូម្បីតែ ឃ្យូវីន ក៏គិតដូច្នេះ។
.png)
បន្ទាប់ពីចាក់ផ្សាយកម្មវិធីក្នុងវគ្គ Khmerness ឃ្យូវីន បានសរសេរនៅលើបណ្តាញសង្គមទៅលើវីដេអូរបស់ JAYX ថា «ឡូយគ្រប់វគ្គ ម្ចាស់ពានហើយនិយាយមែន»។ នៅក្នុងវគ្គនេះ បេក្ខជនមកពីខេត្តព្រៃវែងបានលើកយកបទចម្រៀងមានចំណងជើងថា «ស្រែ » ដែលប្រធានបទលើកឡើងពីអង្ករ ដោយទម្រាំនឹងកសិករទទួលបានផលគឺពិបាកខ្លាំង។ អ្វីដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងនៅក្នុងបទចម្រៀងនេះថែមទាំងចង់ឱ្យតម្លៃស្រូវដូចកាលពីឆ្នាំ២០០៨។
បន្ទាប់ពីការចាក់ផ្សាយនិងទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនជាច្រើន JAYX បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា «មួយបទនេះខ្ញុំមានបំណងចង់ឱ្យតម្លៃកសិករទាំងអស់ ខ្ញុំក៏ជាអ្នកស្រែដែរខ្ញុំធ្លាប់ទទួលពាក្យប្រមាថយ៉ាងមិចៗ បទចម្រៀងមួយនេះសង្ឃឹមពុកម៉ែបងប្អូនពេញចិត្តនិងស្នាដៃដែលខ្ញុំសរសេរ»។
មិនត្រឹមតែ ឃ្យូវីន ប៉ុណ្ណោះទេដែលគិតថា JAYX អាចនឹងក្លាយជាម្ចាស់ពានអ្នកទស្សនាជាច្រើនរួមទាំងបុគ្គលល្បីឈ្មោះមួយចំនួនក៏សង្ស័យថាបេក្ខជនរូបនេះនឹងក្លាយជាម្ចាស់ពានដូចគ្នា។ ទោះជាយ៉ាងណា JAYX នឹងក្លាយជាម្ចាស់ពានឬយ៉ាងណាគឺមានតែរង់ចាំការប្រកួតផ្តាច់ព្រ័ត្រតែប៉ុណ្ណោះខណៈបេក្ខជនផ្សេងៗទៀតក៏មានសមត្ថភាពមិនធម្មតា៕










