ទោះបីជាមានក្តីសង្ឃឹមត្រឹមតែ១% អ្នកគាំទ្រ ENHYPEN ទូទាំងពិភពលោករួមទាំងកម្ពុជានៅតែបន្តបញ្ជូនឡានតវ៉ានៅមុខអាគារ HYBE ដើម្បីអាចឱ្យសមាជិក Heeseung ត្រឡប់ចូលក្រុមវិញ។ ចំណុចដែលគួរឱ្យកត់សម្គាល់ឡានតវ៉ារបស់ Cam Engene លេចឡើងនៅលើគេហទំព័រ Allkpop។
.png)
សកម្មភាពរបស់ ENHYPEN ដែលមានសមាជិកតែ៦នាក់ធ្វើដំណើរទៅកាន់ប្រទេសអូស្រ្តាលី បានធ្វើឱ្យអ្នកគាំទ្រស្ទើរតែប្រេះដើមទ្រូងដោយសារតែបាត់វត្តមានរបស់សមាជិកម្នាក់នោះគឺ Heeseung ខណៈការផ្សាយមួយចំនួនដែលថតទុកមានវត្តមានរបស់ Heeseung ក៏ត្រូវផ្អាកជាបណ្តោះអាសន្ន។ ចាប់តាំងពីថ្ងៃដែលក្រុមអ្នកគាំទ្រចេញតវ៉ាទៅកាន់ក្រុមហ៊ុន HYBE ពួកគេនៅតែបន្តមានសកម្មភាពដោយបញ្ជូនឡានទៅតវ៉ាចង់ឱ្យ ENHYPEN មានសមាជិក៧នាក់និងមធ្យោបាយផ្សេងទៀតដូចជាដាក់ញាត្តិតាមប្រព័ន្ធអេឡិចត្រូនិចជាដើម។.png)
នៅថ្ងៃទី១៤ ខែមីនា ផេក Enhypen Engene Cambodia បានបញ្ជាក់ថាឡានតវ៉ាថ្ងៃទី៣របស់អ្នកគាំទ្រកម្ពុជាបានទៅដល់មុខអាគារ HYBE ហើយនោះក៏ជាអ្វីដែលពួកគេអាចធ្វើបានសម្រាប់ការតវ៉ាមួយនេះ។ គួរកត់សម្គាល់ថាឡានតវ៉ារបស់អ្នកគាំទ្រកម្ពុជាដែលបានបញ្ជូនទៅកាន់អាគារក្រុមហ៊ុនដ៏ធំបំផុតមួយនៅក្នុងឧស្សាហកម្ម kpop នេះមានអ្នកគាំទ្រអន្តរជាតិផ្សេងទៀតបានបង្ហោះនៅលើបណ្តាញសង្គម X។

លើសពីនេះទៅទៀតរូបភាពឡានតវ៉ារបស់ Cam Engene ត្រូវបានគេហទំព័រដ៏ល្បីឈ្មោះមួយមានឈ្មោះថា Allkpop បានចុះផ្សាយផងដែរដោយបញ្ជាក់ពីការតវ៉ារបស់ក្រុមអ្នកគាំទ្រអន្តរជាតិ។ គេហទំព័រនេះគឺមានអ្នកតាមដានជាង៦លាននាក់នៅលើទំព័រហ្វេកប៊ុកនិងមានអ្នកគាំទ្រ Kpop ជាច្រើនទូទាំងពិភពលោកចូលមើលព័ត៌មាននេះ។
.png)
បន្ទាប់ពី Belift Lab បុត្រសម្ព័ន្ធរបស់ HYBE Group បញ្ជាក់នៅថ្ងៃទី១០ ខែមីនា ពីការចាកចេញរបស់សមាជិក Heeseung ចេញពីក្រុម Enhypen បានធ្វើឱ្យអ្នកគាំទ្រតក់ស្លុតអមដោយក្តីខឹងសម្បារទៅកាន់ក្រុមហ៊ុន។ ក្រោយមកអ្នកគាំទ្រជាច្រើនប្រទេសបានបញ្ជូនឡានតវ៉ា ស្នើសុំឱ្យក្រុមហ៊ុននាំ Heeseung ត្រឡប់មកក្រុមវិញនិងចង់ឱ្យ Enhypen មានសមាជិកចំនួន៧នាក់៕










