មិនធ្លាប់ Crush លើបុរសណាឡើយប៉ុន្តែបវរកញ្ញា លីវ ជីលី ស្រាប់តែចេញមកសារភាពត្រង់ៗថាតារាសម្តែងចិន Dylan Wang គឺជាបុរសដំបូងដែលខ្លួនលួចស្រលាញ់ដកចិត្តមិនរួច។ Miss Supranational Cambodia 2023 ថារូបនាងលង់ស្នេហ៍តារាប្រុសរូបនេះខ្លាំងរហូតដល់ថ្នាក់គេងយល់សប្តិឃើញ។![]()
នៅក្នុងវីស័យបវរកញ្ញា លីវ ជីលី ធ្លាប់បានតំណាងប្រទេសកម្ពុជាចំនួន២ដងក្នុងការប្រកួតនៅលើឆាកអន្តរជាតិ។ មានឈ្មោះបោះសំឡេងមួយរូបក្នុងអាជីពបវរកញ្ញា ក្រៅពីការងារសិល្បៈ លីវ ជីលី ក៏មានមុខរបរផ្ទាល់ខ្លួនផងដែរ។ យ៉ាងណាមិញថ្មីៗនេះ ជីលី បានធ្វើឱ្យអ្នកតាមដានតារាចិនមានការចាប់អារម្មណ៍បន្ទាប់ពីបង្ហាញថានាងលង់ស្នេហ៍ខ្លាំងទៅលើតារាប្រុស Dylan Wang ។

-
- នៅថ្ងៃទី១២ លីវ ជីលី Miss Supranational Cambodia 2023 បានបង្ហោះសំណេរមួយថា «លើកទី១ មិនដែលចេះCrអ្នកណាសោះ ទើបចេះក្រាស់ តារាចិនម្នាក់សង្ហាម៉េសព្រះអង្គរបស់អូនអើយ»។ មិនបង្អង់យូរ លីវ ជីលី បានបង្ហាញតែម្តងតារាប្រុសចិនដែលនាងលួចស្រលាញ់គឺ Dylan Wang។ បវរកញ្ញារូបនេះបាននិយាយនៅក្នុងវីដេអូថា ចាប់តាំងពីនាងមើលរឿងចិនមកតារាប្រុសផ្សេងៗគឺធម្មតា ប៉ុន្តែសម្រាប់ Dylan Wang វិញគឺធ្វើឱ្យនាងមានអារម្មណ៍ដក់ជាប់លង់ស្នេហ៍ខ្លាំងតែម្តង។

-
- លីវ ជីលី ថា Dylan Wang ជាមនុស្សប្រុសដែលសង្ហា ស្អាតខ្លាំង ឃើញហើយក្រាស់ភ្លាមតែម្តង។ មិនត្រឹមតែលួចស្រលាញ់កូនប្រុសគេនោះទេ លីវ ជីលី ថានាងថែមទាំងយល់សប្តិឃើញ Dylan Wang នៅក្នុងសុបិនថែមទៀត។
តារាសម្តែង Dylan Wang កើតឆ្នាំ១៩៩៨ ជាអតីតជើងឯកក្នុងកម្មវិធី Super Idol នៅឆ្នាំ២០១៧ បន្ទាប់មកបានក្លាយជាតារាសម្តែងចិនដ៏ល្បីល្បាញបន្ទាប់ពីសម្តែងក្នុងរឿង Meteor Garden ឆ្នាំ២០១៨ សម្តែងជាតួអង្គ Daoming Si ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ Dylan Wang បានសាងកេរ្តិ៍ឈ្មោះយ៉ាងខ្លាំងនៅក្នុងអាជីពសិល្បៈចិន៕










