ច្រកសមុទ្រ Hormuz បានក្លាយជាទីតាំងភូមិសាស្ត្រដ៏រសើបបំផុតមួយក្នុងសង្គ្រា.មរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល ដោយសារច្រកនេះគឺជាផ្លូវដឹកជញ្ជូនប្រេងឥន្ធនៈលើពិភពលោក ។ អ៊ីរ៉ង់បិទខ្ទប់ច្រកនេះមិនឱ្យនាវាប្រទេសនានាឆ្លងកាត់ និងផ្លោងគ្រា.ប់កំទេ.ចនាវាជាបន្តបន្ទាប់ដែលផ្គើនបម្រាម ដែលធ្វើឱ្យមេដឹកនាំអាមេរិកព្រមានវាយប្រ.ហារអ៊ីរ៉ង់ខ្លាំងជាងមុនដើម្បីដាក់សម្ពាធឱ្យបើកច្រកនេះឡើងវិញ ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ថា កងទ័ពអាមេរិកបានបើកការវាយប្រហារលើកោះ Kharg គឺជាមជ្ឈមណ្ឌលនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់ដើម្បីដាក់សម្ពាធឱ្យបើកច្រកសមុទ្រ Hormuz ។ ការវាយប្រ.ហារនេះ បន្ទាប់ពីមានព័ត៌មានផ្សាយថា អាមេរិកបង្កើនចំនួនកងទ័ពជើងទឹករបស់ខ្លួនរាប់ពាន់នាក់ និងបញ្ជូននាវាចូលទៅតំបន់មជ្ឈិមបូព៌ា ។
លោកប្រធានាធិបតី Trump បានបង្ហោះសារក្នុងបណ្តាញសង្គម Truth Social ថា ៖ «ការវាយប្រហារនេះមិនបានកំទេចទីតាំងប្រេងលើកោះ Kharg ទេ ដោយសារហេតុផលសុជីវធម៌ ប៉ុន្តែបើអ៊ីរ៉ង់ ឬប្រទេសណាក៏ដោយដែលរារាំងមិនឱ្យនាវាផ្សេងៗឆ្លងកាត់ច្រកសមុទ្រ Hormuz ខ្ញុំនឹងសម្រេចចិត្តវាយប្រហារទីតាំងប្រេងលើកោះនេះភ្លាមៗ» ។.jpg)
ការលើកឡើងរបស់មេដឹកនាំអាមេរិក បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth និយាយថា កងទ័ពអាមេរិកមានផែនការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់កាលពីថ្ងៃទី១៣ ខែមីនា ហើយការទម្លាក់គ្រាប់បែកលើកនេះធ្ងន់ធ្ងរជាងពេលកន្លងមក ។ រីឯអ៊ីស្រាអែលក៏ដូចគ្នាដែរ បានប្រកាសវាយប្រហារជាថ្មីនៅទីក្រុងតេហេរ៉ង់ ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Wall Street Journal អាមេរិកបានបង្កើនកម្លាំងទ្វេដងដោយការដាក់ពង្រាយនាវាចម្បាំង និងកងម៉ារីនក្នុងតំបន់មជ្ឈិមបូព៌ា ខណៈសារព័ត៌មាន CNN រាយការណ៍ថា កងម៉ារីនទាំងនេះមកពីអង្គភាពវាយប្រហារដែនសមុទ្រ ដែលមានចំនួនសរុបស្មើ២,៥០០នាក់ ។
អ្នកជំនាញបានសន្និដ្ឋានពីគោលដៅវាយប្រហារនេះរបស់លោកប្រធានាធិបតី Trump គឺហាក់ដូចជាលោកបញ្ជាឱ្យកងទ័ពអាមេរិកធ្វើប្រតិបត្តិការដើម្បីកាន់កាប់កោះ Kharg របស់អ៊ីរ៉ង់ ពីព្រោះគ្មានហេតុផលសមស្របណាមួយដែលអាមេរិកបើកការវាយប្រហារកោះនេះទេ ។
គួរបញ្ជាក់ថា កោះ Kharg មានទំហំតូចស្ថិតនៅឈូងសមុទ្រពែក្ស និងនៅឆ្ងាយពីឆ្នេរសមុទ្រអ៊ីរ៉ង់ប្រមាណ២៤គីឡូម៉ែត្រ ។ កោះនេះមានសារៈសំខាន់យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចអ៊ីរ៉ង់ ដោយសារជាមជ្ឈមណ្ឌលនាំចេញប្រេងឆៅស្ទើរទាំងអស់ពីប្រទេសអ៊ីរ៉ង់ ។

អ៊ីរ៉ង់ គឺជាប្រទេសផលិតប្រេងដ៏ច្រើនស្ថិតក្នុងលំដាប់ទី៤ នៃក្រុមប្រទេសផលិតប្រេង OPEC ដោយអ៊ីរ៉ង់បាននាំចេញប្រេងឆៅប្រមាណ៩បារ៉ែលឆ្លងកាត់កោះ Kharg ក្នុងចំណោមប្រេងឆៅ១០បារ៉ែល ។ បរិមាណការនាំចេញប្រេងឆៅរបស់អ៊ីរ៉ង់ ស្មើនឹង១លាន ៥សែនបារ៉ែលក្នុង១ថ្ងៃ ហើយការនាំចេញភាគច្រើនទៅប្រទេសចិន ៕










