តើយុទ្ធសាស្រ្តវា.យបំបា.ក់ជើងអ៊ីរ៉ង់ឲ្យពិការរបស់អាមេរិកជិតបានសម្រេចហើយមែនទេ? បើតាមរបាយការណ៍ចុងក្រោយបង្អស់នៅថ្ងៃទី១៣ បានបង្ហាញថា កងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវា.យប្រហារយ៉ាងខ្លាំងទៅលើទីតាំងផ្ទុកមីស៊ីលបាលីស្ទិកដ៏សំខាន់មួយរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) នៅ Dezful ខេត្ត Khuzestan ឲ្យខូចខាតយ៉ាងតំណម។

យោងតាមវីដេអូដែលកំពុងចរាចរដោយសារព័ត៌មានអន្តរជាតិជាច្រើនកាលថ្ងៃសុក្រម្សិលមិញ បានបង្ហាញពីការផ្ទុះដ៏ធំ និងផ្សែងខ្មៅក្រាស់ខ្មឹកហុយឡើងពេញមេឃ ចេញពីទីតាំងផ្ទុកហេដ្ឋារចនាសម្ព័ន្ធមីស៊ីលផ្លោងដ៏ធំមួយរបស់អ៊ីរ៉ង់។ ស្ថានភាពនៃអគ្គិភ័យឆាបឆេះ និងការផ្ទុះនេះបានបញ្ជាក់ពីការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិយោធាអ៊ីរ៉ង់ដែលព្យាយាមលាក់កំបាំងពីការវា.យប្រហារមួយសប្តាហ៍ដំបូង។
.jpg)
របាយការណ៍ខាងលើនេះបានបង្ហាញថា នេះគឺជាដំណាក់កាលទីពីរនៃយុទ្ធនាការ ដោយកំណត់គោលដៅលើទីតាំងផលិត និងផ្ទុកមីស៊ីលដ៏រឹងមាំ ដែលបានស៊ូទ្រាំនឹងការវា.យប្រហារដំបូង ដែលបានបំផ្លាញអគារយ៉ាងហោចណាស់ប្រាំពីរនៅដើមខែមីនា។ ប្រតិបត្តិការនេះបន្តធ្វើឱ្យចុះខ្សោយសមត្ថភាពរបស់របបអ៊ីរ៉ង់ក្នុងការគំរាមកំហែងតំបន់នេះជាមួយនឹងមីស៊ីល និងភ្នាក់ងារភេរវកម្ម។
.jpg)
សូមជម្រាបថា មូលដ្ឋានមីស៊ីល Dezful គឺជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់កម្មវិធីមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ ដែលត្រូវបានសម្គាល់ដោយហេដ្ឋារចនាសម្ព័ន្ធក្រោមដីដ៏ធំ និងជាកន្លែងផ្ទុកមីស៊ីលបាលេស្ទិកដ៏មានឥទ្ធិពលជាច្រើនប្រភេទ។ មូលដ្ឋាននេះ មានឈ្មោះមួយទៀតហៅថាជា “ទីក្រុងមីស៊ីលក្រោមដី” ដែលមានភាពជាក់លាក់ខ្ពស់ និងការទប់ស្កាត់ជាយុទ្ធសាស្ត្រ ដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានកំណត់ទុកជាគោលដៅវា.យកម្ទេចជាយូរមកហើយ។
អ្នកវិភាគនិយាយថា ប្រតិបត្តិការនេះគឺជាផ្នែកមួយនៃយុទ្ធនាការទូលំទូលាយជាងមុន ដើម្បីធ្វើឱ្យសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការបាញ់មីស៊ីល និងបញ្ជាដ្រូនទៅប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិកកាន់តែចុះខ្សោយ។
.jpg)
យុទ្ធនាការនេះក៏បានកំណត់គោលដៅលើជើងទម្របា.ញ់មីស៊ីល ប្រព័ន្ធការពារដែនអាកាស និងឃ្លាំងយោធានៅទូទាំងទីក្រុងអ៊ីរ៉ង់ជាច្រើនទៀតផងដែរ។ អ្នកជំនាញព្រមា.នថា ការវាយប្រហារជាបន្តបន្ទាប់លើមូលដ្ឋានយោធាសំខាន់ៗដូចជាមូលដ្ឋានមីស៊ីល Dezful នៅពេលនេះ អាចបង្កឱ្យមានការសងសឹកកាន់តែខ្លាំងក្លា និងបង្កើនហានិភ័យនៃសង្គ្រាមក្នុងតំបន់កាន់តែទូលំទូលាយ៕










