Home Blog Page 958

តោះមកស្គាល់ទឹកជ្រោះដែលមានទេសភាពស្អាតជាងគេបំផុតក្នុងលោក

0

នៅពិភពលោកយើងនេះ គឺមានទឹកជ្រោះច្រើនរាប់មិនអស់ ដោយទឹកជ្រោះនីមួយៗសុទ្ធតែមានទេសភាពស្រស់ស្អាត ស្រស់បំព្រងអមដោយខ្យល់អាកាសបរិសុទ្ធ និងធម្មជាតិ មានព្រៃព្រឹក្សាព័ទ្ធជុំវិញ រួមជាមួយទឹកត្រជាក់ថ្លាឈ្វង់ ប្រៀបបានដូចជាឋានសួគ៌នៅលើដីអ៊ីចឹង។ ប៉ុន្តែតើអ្នកដឹងទេថា ទឹកជ្រោះណាដែលត្រូវបានគេចាត់ទុកថា មានទេសភាពស្អាតជាងគេបំផុតក្នុងលោក? https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnj0pvlGTof0Ktndi_41f_hex-cl2GeC6bT6bnFhAnoUv-nXgIdYqEatWoyBL0uwZfqfkQPCvhXSUXP6CeyXRa74lY1v2EKEZ17aZ8dIFNCnJczT3bbAsu2ObM9p47_TR0Fkj7aXYeLQmxWnzX2CqiCgaegmgnv4EyHhsl6flKTcpsYzhWEcmXQ5BxiRbw/s1280/photo_2024-07-20_16-28-50.jpg

ទឹកជ្រោះដែលមានទេសភាពស្អាតជាងគេបំផុតក្នុងលោកគឺមានឈ្មោះថា Caño Cristales គឺជាទឹកជ្រោះប្រាំពីរពណ៌ ដែលវាតែងតែប្រែពណ៌ផ្សេងៗគ្នានៅក្នុងធម្មជាតិគ្រប់រដូវកាល។ Caño Cristales ឬទឹកជ្រោះប្រាំពីរពណ៌មានទីតាំងនៅជួរភ្នំ Macarena ក្នុងប្រទេសកូឡំប៊ី។ វាត្រូវបានគេហៅថា “ទឹកជ្រោះនៃព្រះ” គឺជាទឹកជ្រោះដែលមានទេសភាពស្អាតជាងគេបំផុតមានតែមួយគត់នៅលើផែនដី។ សព្វថ្ងៃទឹកជ្រោះនេះគឺជាទីកន្លែងដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តដើរទស្សនាក្នុងតំបន់ទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwwsYRlhFqFKgv29P_Xdk7Z2hdeFC52Z6eoR0UuMFN0vmBV-3h81fiHb8HxG5Nbpt0tN1BX-pMVd0sn1Ea-ONFtaiMuhe54aIaTU22bBfpMqCaFHx3LinnjnC3ca15IQiA-4klpcRAarYSR5esVLhUs2uP7eF1dbVTCPgdfeMc3Lg4n8A8t4a722_085fF/s1280/photo_2024-07-20_16-28-59.jpg

ជារៀងរាល់ឆ្នាំ តំបន់រមណីយដ្ឋានទេសចរណ៍នេះគឺបានទាក់ទាញវត្តមានភ្ញៀវទេសចររាប់លាននាក់ រហូតដល់មានប្រយោគមួយលើកឡើងថា «ប្រសិនបើអ្នកទៅប្រទេសកូឡំប៊ី កុំរំលងទឹកជ្រោះប្រាំពីរពណ៌ឱ្យសោះ»។ ទឹកជ្រោះ Caño Cristales គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវសាស្រ្តនៃជួរភ្នំ Macarena ដោយសារតែវាបានចូលរួមក្នុងប្រព័ន្ធអេកូឡូស៊ីចំនួនបីដូចជាជួរភ្នំ Andes វាលទំនាបខាងកើត និងព្រៃអាម៉ាហ្សូន ដែលសម្បូរទៅដោយភាពចម្រុះនៃរុក្ខជាតិ និងសត្វគ្រប់ប្រភេទ។ ទឹកជ្រោះ Caño Cristales មានប្រាំពីរពណ៌គឺលឿង ក្រហម ខៀវ បៃតង ស ខ្មៅ និងផ្កាឈូក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2nDzdYID0lgytICR_X5Q1uPTKGXonQfOpNg69u9BnIpV54BohAxq0PgGF4DYDGQA0DQiwnIxqsKKN2uynXlVGsRrL90Q_nMX9YmKZ8T2hnCH84PGCtv-c7K7Z-XlK4YOgFk8TbWOB8RoAMlTR7w1kLp0dBQqikjz1K5lKcsLYUIiVVdwTfwbOt9EtdPSE/s1280/photo_2024-07-20_16-29-16.jpg

ទឹកទាំងនេះមានភាពបរិសុទ្ធដែលអនុញ្ញាតឱ្យយើងមើលឃើញបាតដ៏ស្រស់ស្អាតរបស់វា ទោះជាយ៉ាងណាក៏ដោយ ទឹកជ្រោះនេះគឺគ្មានត្រីរស់នៅនោះទេ ដោយសារតែការរសាត់តិចនិងសារធាតុដីល្បាប់។ ដូច្នេះតំបន់នេះគឺជាជម្រករបស់សត្វស្លាប ប្រហែល ៤២០ ប្រភេទ សត្វទន្សោង ១០ ប្រភេទ សត្វល្មូន ៤៣ ប្រភេទ និងសត្វព្រូន ៨ ប្រភេទ រួមទាំងរុក្ខជាតិរាប់សិបប្រភេទទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9_C9j5zLVu-JUN66VP8jYu1-5OnyPi0ZPe7AyYQwVCopuwMDr0bSP5OGcxwk1kL4kEiH8LlkB5BZFpZCuccrN4zsPqRcb6ifeKzvMSNehn92szhZWCXomPxRvL7XPGXJxGdS8hsh_HQ2-hThpUd_AVzcqR71trtPHgmUG4ccxzodWkaxDHCiTQfWJ5S34/s1280/photo_2024-07-20_16-29-30.jpg

តើគួរលាងសម្អាតបន្លែ និងផ្លែឈើរបៀបណាដើម្បីកាត់បន្ថយជាតិពុល?

0

មុនពេលយកបន្លែ និងផ្លែឈើទៅចម្អិនជាអាហារ ឬបរិភោគ យើងគួរតែលាងសម្អាតវាជាមុនសិន ដើម្បីការពារសុខភាពរាងកាយ ក៏ដូចជាជួយកាត់បន្ថយភាពកខ្វក់ និងជាតិពុលនៅលើបន្លែ និងផ្លែឈើទាំងនេះ ។ សារព័ត៌មាន KBN សូមបង្ហាញលោកអ្នកពីការលាងបន្លែផ្លែឈើឱ្យស្អាតតាមវិធីងាយៗ និងអាចកាត់បន្ថយជាតិពុលយ៉ាងមានប្រសិទ្ធភាព ។

វិធីលាងសម្អាតជាតិពុលលើបន្លែ និងផ្លែឈើ មានដូចខាងក្រោមនេះ ៖

១-លាងបន្លែ ផ្លែឈើ និងចិតសំបកចេញ ៖ យើងត្រូវលាងសម្អាតបន្លែ ផ្លែឈើឱ្យស្អាត រួចហើយ ចិតសំបកវាចេញ ដូចជា ៖ ស្ពៃក្តោប, ស្ពៃបូកគោ និងស្ពៃក្រញាញ់ ។ ការចិតសំបកបន្លែ និងផ្លែឈើចេញ វានឹងជួយកាត់បន្ថយបរិមាណជាតិពុលបាន ។ បន្ទាប់មក យកវាទៅត្រាំក្នុងទឹក ពី៥នាទី ទៅ១០នាទី និងលាងទឹកស្អាតម្តងទៀត ។ វិធីនេះអាចកាត់បន្ថយបរិមាណជាតិពុលក្នុងបន្លែ ពី២៧% ទៅ៧០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn6cBUyV9R45OuIG5azwYL8gffcH5bEs9N27lch9Yh8H58umi2xcFLiDtfBbj8xCWdbw1t_UO-pMULpd1Wj4QqxPlqLQTywUD99-KFeiCyNCjOpvwbcSkSUGUe3RBuI1c4zxAOIMCiNkGGc6nXKraG8Al7EnhU_besOSCDkVxkQW0VYEA_113WlxAZPDkp/s1000/photo_2024-07-20_15-53-46.jpg

២-ប្រើប្រាស់ទឹកខ្មេះ ៖ យកទឹកខ្មេះមកលាយជាមួយទឹកធម្មតា ស្មើនឹងកំហាប់០,៥% ។ ការលាយបញ្ចូលគ្នានេះ គឺទឹកខ្មេះ១ដប ត្រូវលាយជាមួយទឹកចំនួន៤លីត្រ បន្ទាប់មក យកបន្លែមកត្រាំក្នុងទឹកនេះ ពី១០នាទី ទៅ១៥នាទី ។ វិធីនេះនឹងអាចកាត់បន្ថយបរិមាណជាតិពុលក្នុងបន្លែ រហូតដល់៦០% ទៅ៨៤% ឯណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3LeUA7cKEU5ywK3SxcpPKFHQpLwdUsFGRtdVzW1atlqiUCnvCBEljPNBt5lGdQTQLNd-ge6XsWaiOmnlyGlMIwDL4P0K9hx38MzD4Xwo55f-vht0DO3CLyo50l2pv5RaqvBzSatZzeOJHPhRZkkTIxdVWJDr7hRlel3gyb3VzGdxg_rZ0k44cgWb-TZkD/s1200/DIY-homemade-vinegar-fruit-wash-9.jpg

៣-ម្សៅ Baking Soda ៖ យើងអាចយកម្សៅ Baking Soda (ឬ Sodium bicarbonate) ចំនួនកន្លះស្លាបព្រាបាយ មកលាយជាមួយទឹក១០លីត្រ ។ បន្ទាប់មក យកបន្លែ ឬផ្លែឈើ មកត្រាំក្នុងទឹកនេះរយៈពេលប្រមាណ១៥នាទី រួចហើយយកបន្លែ ឬផ្លែឈើមកលាងសម្អាតដោយទឹកស្អាតម្តងទៀត ។ វិធីនេះនឹងជួយកាត់បន្ថយបរិមាណជាតិពុលក្នុងបន្លែ ពី៩០% ទៅ៩៥% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcxhjKJefN3PZXw-rZ8EpnbpVN_MxNjHGJN3PakOcEh9pL5mgDNN05kpexLGWXcYkq7cnGtVxx14OOxDy3zh1eQ4qdLCGFoLl-VKWWmjfUTgtr3UYB-8PGCh2SM8tZ_IrAA64Yqpxg_g6wXa6AcRmFvvVklEWFjep9JFHCiBSr7tp_FcUYCQcolHShflr1/s725/Wahing_Bakingsoda_A.jpg

៤-ទឹកកំបោរ ៖ ទឹកកំបោរ អាចជួយកម្ចាត់សារធាតុពុលលើបន្លែ និងផ្លែឈើ ដោយសារការប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិត ។ ជំហានដំបូង គឺយកបន្លែ និងផ្លែឈើមកត្រាំទឹកកំបោរ ពី១០នាទី ទៅ១៥នាទី ហើយយកវាមកលាងទឹកស្អាត ។ វិធីនេះនឹងអាចកាត់បន្ថយបរិមាណជាតិពុលលើបន្លែ ពី៣៤% ទៅ៥២% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrqkRYha_CZ5-vUA_qv2FcK29D-RNgHk8YbKbmDjyihM3Qn3E76in-EQE39zOnSYEkAZfNSeb_8xAW_GW_2qk5zh-PYY5kyfZAGsCuVvaGauU3KhueiCEB_BpjeBq9db7DLozxt6Gs82CfJomUS3O-G_Ai_OPcWwpoG-DrGWO-I-u1MOZx7KyGjX32Es2l/s1280/photo_2024-07-20_15-54-32.jpg

៥-ប្រើប្រាស់ទឹកថ្នាំឈ្មោះ Potassium Permanganate ៖ ថ្នាំប្រភេទនេះអាចសម្លាប់មេរោគនៅលើបន្លែ និងផ្លែឈើបានយ៉ាងល្អ ហើយវាអាចសម្អាតជាតិលោហៈជាប់លើបន្លែទៀតផង ។ យើងអាចយកទឹកថ្នាំ Potassium Permanganate បន្តិចមកលាយជាមួយទឹក៤លីត្រ រួចហើយ យកបន្លែមកត្រាំទឹកនេះប្រមាណ១០នាទី ។ ក្រោយមក លាងបន្លែដោយទឹកស្អាតម្តងទៀត វានឹងជួយកាត់បន្ថយបរិមាណជាតិពុលលើបន្លែ ពី៣៥% ទៅ៤៣% ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilww5shItH8yC2T3bKs6RdEluPowxrae6lu8sRc4aIr4znJP-eSkfOc6Z4y7GkFvVdMv2dtg6mml6n-Duc1JrQwLXfvi_XV4TLc2PAew58fhUB4djrUCTsvYdMAByuCaFW2iP2RSdTtbquBxdhle1EjbOF0wv5lboycvoYmwnEKw0xfIU1W1ZoEtqWFhgd/s1280/photo_2024-07-20_15-54-49.jpg

តារាសម្តែង សាវិន ហ្វីលីព ចែករំលែកពីជីវិតគ្រួសារ២៤ឆ្នាំរបស់ខ្លួន

0

តារាសម្តែងជើងចាស់ សាវិន ហ្វីលីព ជាតារាមួយដួងធ្វើឱ្យទស្សនិកជនមានការកោតសរសើរដែលលោកជាតារាម្នាក់មិនទទួលផ្សាយគ្រឿងស្រវឹង។ ងាកទៅកាន់រង្វង់គ្រួសាររបស់លោកវិញគេបានឃើញថាគ្រួសាររបស់លោកពោរពេញដោយសុភមង្គល។ តារាសម្តែង សាវិន ហ្វីលីព បានចែករំលែកពីជីវិតគ្រួសារ២៤ឆ្នាំរបស់ខ្លួនថាចំណងអាពាហ៍ពិពាហ៍មានគ្រប់រសជាតិនិងមានបញ្ហាមិនចុះសម្រុង ប៉ុន្តែលោកមានអាថ៌កំបាំងនេះទើបធ្វើឱ្យជីវិតគូរបស់ខ្លួនរួមដំណើរជាមួយគ្នាជាង២ទសវត្សរ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhlQuEtACJ56gGf4T2GdctuQRdK2wZH1hr9vWxHdUkdl9KbX2iyWgsXctRPj9ClIM0z65nBU07SAD7AJnpQbUZbnGhrLylHNiq1Vnv7eomvCpaTVAWL7Y82NdI_nsQBJiV8_YqzLA1zMp8lyTMqpuoiMxPrFQi4cobDUYCWKlwc1GSARheIHp3F5TZ7uUm/s2048/image_2024-07-20_10-52-03.png

ចូលរួមផ្តល់បទសម្ភាសនៅក្នុងកម្មវិធី V TALK លោក សាវិន ហ្វីលីព បាននិយាយថា «ភាគច្រើនទស្សនិកជនយល់ថាឱ្យតែតារារៀបការជាមួយតារាមិនអាចរស់នៅជាមួយគ្នាបានទេគឺមានការលែងលះគ្នា ដែលជាពាក្យកប់នៅក្នុងចិត្តលោកជានិច្ច។ ប្រសិនបើជាខ្លួនលោកមានថ្ងៃណាមានឱកាសចូលរួមកម្មវិធីនេះលោកចង់និយាយថាដើម្បីថែរក្សាចំណងអាពាហ៍ពិពាហ៍យូរអង្វែង គ្មានប្តីប្រពន្ធណាមួយដែលរស់នៅជាមួយគ្នាបានសុខសាន្តទាំង៣០ថ្ងៃទេគឺលោកមិនជឿដាច់ខាត ព្រោះ២៤ឆ្នាំដែលរស់នៅជាមួយភរិយាលោកគឺមានឧបសគ្គប្រៃល្វីញ ជូរចត់មានមួយកំផ្លេរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRlCDpka9LiBkBy2jGfV0X2ULUD3fwOjTVxGiwGlvyCZf9l-_X5WNEwNgwKzP7ZAaZgac5Jb2ihknUOkAGjvwkgL7TM4Hwugj8KrejXiLy5Y56BdLA3qy1kQtcVkcqoU4v0dsluRCLHDtxDa_MmLU1COBeZfOSSrtmYpL1mb8jzEqLZp80F3ocLOuBm3ex/s2048/image_2024-07-20_10-52-04.png

តារាសម្តែងជើងចាស់ដ៏មានប្រជាប្រិយភាពរូបនេះបានរៀបរាប់ថា «អ្វីដែលអាចធ្វើឱ្យលោករស់នៅបន្តជាប្រពន្ធលោកបានគឺអាថ៌កំបាំងទី១គឺត្រូវរក្សាភាពអត់ធ្មត់ ជីវិតត្រូវតែមានការតស៊ូនិងការលើកលែងឱ្យគ្នា ហើយគ្រប់ពេលដែលយើងមានមាត់តូចមាត់ធំដាក់គ្នាត្រូវតែមានម្នាក់ព្រមចាញ់ បើគ្មានអ្នកណាព្រមចាញ់ជម្លោះនឹងកើតមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJNfHoVrVNxqyXkyGMb9s19V8SJzIuWnr1Zn2_V8NxuPze5uCDyZQLnBH0PP-ZtIdSwjFpVi0VK5hUHpNFdYhLb6TTQu0g9IQbu1DwkyU_EWjiE83aLS0mOew1scI9oNO_o7C03vxPUo-abx_vxTguIZ6kUbiVLICAWQgfzD6IeIIWCQhGrxnWbTACzf4T/s1055/image_2024-07-20_10-52-09.png

ចំណុចមួយទៀតតារាសម្តែងរូបនេះបានចែករំលែកទៀតថា រាល់ពេលប្រពន្ធលោកខឹង អន់ចិត្តសម្តីរាងធ្ងន់ លោកគិតថាគាត់ជាស្រីប្រៀបដូចជាម្តាយរបស់លោក ព្រោះកូនទាំង៣គឺលោកបាននៅជិតភរិយាឆ្លងទន្លេធ្លាក់ឈាមទាំងធ្លុកគឺលោកអាណិតភរិយាជាខ្លាំងណាស់ ទើបចិត្តរបស់លោកគិតថាមិនគួរខឹងគាត់ ប្រពន្ធឯងហ្នឹងខឹងគាត់ធ្វើអ្វី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcssKaNhsfKjycwn6AZiEsHVpfLhW-UWKMo52CHh45CH88XtUWH8jLqLPQN9SkZd1yJPDAe3DLB7oF-TKOhkTrGNtFLGlkvxcJ1vj68Oc6GAqOKTBHC9HXAv6SS4lHxzUoUygWIh1hu-d68HbO_dQSegC5KRuf0sYu7dQyXImxysdRX63Te7YONn9oM3-b/s2048/image_2024-07-20_10-52-18.png

ការលើកឡើងរបស់លោក សាវិន ហ្វីលីព ធ្វើឱ្យទស្សនិកជនលាន់មាត់សរសើរមិនដាច់និងបានបញ្ចេញមតិដែរថា ប្រសិនជាមានបុរសដទៃទៀតគិតដូចជាលោក សាវិន ហ្វីលីព គឺពិតជាប្រសើរណាស់។

គួរបញ្ជាក់ថា លោក សាវិន ហ្វីលីព មានឈ្មោះពិតថា តូ យោធិន បានរៀបការជាមួយនរៀបការជាមួយអ្នកស្រី សែម ឆវី នៅថ្ងៃ២៦ ខែធ្នូ ឆ្នាំ២០០០ ដែលអ្នកស្រីគឺជាតារាសម្តែងដូចគ្នា។ អ្នកទាំងពីរមានកូនប្រុសស្រីចំនួន៣នាក់(ស្រីមួយនាក់ ប្រុសពីរនាក់) ជាចំណងដៃគ្រួសារ៕

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាអធិការខណ្ឌ ចុះអប់រំសិស្សសាលាបញ្ឈប់ការគូសអក្សរលើអាវ

0

ក្រោយពីឃើញមានការបង្ហោះ និងចែករំលែកជាច្រើននៅលើបណ្តាញសង្គម ជុំវិញសកម្មភាពមិនសមរម្យរបស់សិស្សសាលាមួយចំនួន នាំគ្នាគូសអក្សរលើអាវ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជា ដោយឱ្យអធិការខណ្ឌទាំង១៤ ចុះអប់រំសិស្សដល់ក្នុងសាលា និងស្នើឱ្យបញ្ឈប់ការគូសអក្សរលើអាវជាបន្ទាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0iQR0heKdtsWuI963pzopJRoy8olmuMz6ChKwtYxfSojnLTXIxc7P4umsPSsq8b190xFqvU_xE4Ia9R-7u74dnDmO4YjkXId5iXoG-8CbuGSZfUmCjRoyMtr3hx0Gq7bNeU9HHf6kDRvA298kG0nUQxywfo5o5msHvv7PrQYyjJtQ08CE_MApJ-2Jzlug/s1280/451839409_891158626385244_4282298534240296218_n.jpg

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា៖” ការធ្វើបែបនេះហើយបង្ហោះរូបភាព និងវីដេអូពេញបណ្ដាញសង្គម ជារឿងមិនសមរម្យនោះឡើយ ដូច្នេះហើយលោកបានបញ្ជាឱ្យអធិការខណ្ឌ ចូលរួមសហការជាមួយអភិបាលចុះ ដើម្បីបន្ដចុះអប់រំណែនាំសិស្សានុសិស្សទាំងអស់នៅតាមសាលារៀន បញ្ឈប់ការបង្ហោះលេងបែបនេះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7_-V8eci_HmkMQkvcGA8pW6oDejt6UFviCuoZFNuKYkG040qSHjyGeKQ8dTinGupOG4UN1oJpEUqHYugpbAWvnZ9UfZxyhEH2B56ouSYOjgnb50I1dEavEduCzT6eppcUNalGsqu2nWZGB_0poAhsbmW5pfPDcvZeOOBsrWvqLUzcfuDCUIhtBSef_xUZ/s1280/452103155_891158639718576_1803541832411944796_n.jpg
គួរបញ្ជាក់ថា ការគូសអក្សរលើអាវនេះ គេប្រទះឃើញមានប្រមាណជា១៥ឆ្នាំចុងក្រោយនេះ ដោយសិស្សទី១២ តែងតែនាំគ្នាធ្វើបែបនេះ ដើម្បីទុកជាអនុស្សាវរីយ៍ ក្រោយពួកគេប្រឡងបាក់ឌុប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5D4AtiSp0Yj2nZSSag2htEf5WMfm21z10LvztdncGvEpg1PDw4cE8GldKofxyV-g3OdPFUwzZkenfceABoBj87cxg24_1uJ-gPAH6G6MVkXLNH3c9u0UdKC1h06BUs8-dBBRjfw0awyq4CHGyDRw-00l6HwOKj7vI5E1MAkFtxixC1g6kbyLMkzr0P1mu/s1280/452152288_891158619718578_5054508941545088385_n.jpg

 

នារីធាត់ៗគួរចៀសវាង! សម្លៀកបំពាក់ ៤ ប្រភេទនេះមិនគួរស្លៀកនោះទេ!

0

ការស្លៀកពាក់គឺជារឿងមួយដ៏សំខាន់ ព្រោះបើអ្នកជ្រើសរើសម៉ូតអាវត្រូវតាមស្តង់ដារ វានឹងជួយលើកសម្រស់របស់អ្នកឱ្យមើលទៅមានភាពទាក់ទាញជាងមុន ប៉ុន្តែប្រសិនបើអ្នករើសសម្លៀកបំពាក់ខុសនោះ វាអាចបណ្តាលឱ្យយើងមើលទៅមិនស្អាត ឬមិនមានភាពលេចធ្លោរជាដើម។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងណែនាំប្រិយមិត្ត ជាពិសេសនារីធាត់ៗដែលមានសាច់ច្រើន មិនគួរស្លៀកសម្លៀកបំពាក់ដូចខាងក្រោមនេះទេ៖

១.អាវយឺតធំរលុង៖ ដើម្បីស្លៀកពាក់ឱ្យមើលទៅឃើញស្អាត ទាក់ទាញ ទាន់សម័យ អ្នកមិនគួរជ្រើសរើសអាវយឺតធំរលុងមកពាក់នោះទេ។ សម្រាប់មនុស្សស្រីដែលធាត់ យកល្អគួរតែចៀសវាងការទិញអាវយឺតដែលមានទំហំធំ ហេតុផលគឺថាអាវដែលរលុងពេក ឬធំពេក នៅពេលពាក់វាទៅនឹងបាត់បង់សមាមាត្ររាងកាយ។ ហេតុនេះនារីៗគួរតែជ្រើសរើសអាវយឺតដែលសក្តិសមនឹងដងខ្លួន មិនរលុងពេក ឬតឹងពេក ដើម្បីមើលទៅឃើញមានរាងស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl03uR9jILAShoX7Emwx5G930uQEK_5poeaqI1YpHN4lhy2kEM5n8s9p52PmTJtKPnpwkphbMCQE0xeTdyPlKq3oV8QegbRS31iD1z0HwGXssoY-I3UvaRxSe0NiTsYJiPexHZe1O7rwAPsO5Cx1UPWikF1Yx26CeacODIrozFWsnWuqaktCSB9aoReu0S/s640/kieuao2-0840.jpg

២.អាវ Babydoll៖ អាវ Babydoll ភាគច្រើនមានជីពរាងនៅផ្នែកដើមទ្រូង ដែលវាពិតជាសក្តិសមបំផុតសម្រាប់នារីមានរាងតូច ស្គមៗ ប៉ុន្តែសម្រាប់នារីមាឌធំ ឬនារីដែលមានសាច់ច្រើន មិនគួរយកអាវបែបនេះមកពាក់ឡើយ ព្រោះមើលទៅមិនមានរាងស្អាត ហើយថែមទាំងឃើញរូបរាងយើងកាន់តែធាត់ និងមិនមានតុល្យភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSa6Rfgk1kt48UpPbUsIrIOsciDW9TZ4riOhJ-NsFWV3gpHPF01FqAxp1iEyr68RDyVTO8ctrHiuIjB-irpuKWLYl_jhoaua6YC9F0yML_M2RqHLPwnF8HhpyoHcnz0_E2FFPtncIRVvkdtsuEBc8ri69qd3CUUXgMYO6Uvs3KQK_FY5QUHMcN_UKtG0lV/s640/kieuao1-0840.webp

៣.អាវធំដៃវែង៖ អាវធំដៃវែងនឹងជួយបិទបាំងរាល់គុណវិបត្តិ ហើយមើលទៅឃើញស្រស់ឆើតឆាយ និងប្រណិត ប៉ុន្តែប្រសិនបើរលុងពេកនោះវាអាចធ្វើឱ្យក្មេងស្រីមើលទៅកាន់តែធាត់។ ហេតុនេះនារីគួរជ្រើសរើសអាវដែលសមនឹងខ្លួន រួមជាមួយខោជើងធំ ដើម្បីឱ្យរូបរាងរបស់ពួកគេមើលទៅមានភាពល្អឥតខ្ចោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1saKDr5JUF4dduRVCI7xusaxweLldDlEaXs7tOili6Bi7iJWKEHF83O7CTyz2N3zIFVLF0or6rMjtnCcwDE4yJ-VgBh9sJeauX5W572tY1DLXqZdhebT3v93WroleFZguzdcLytI2T_s4WQH9sFUMna0RmvXWvkG3_iHfnDhx3w4eFAiU0d8SOQMZVIFL/s640/kieuao3-0840.webp

៤.អាវវាល៖ អាវវាលបញ្ចេញដើមទ្រូងគឺមិនសក្តិសមសម្រាប់នារីធាត់ៗឡើយ ព្រោះវាមើលទៅនឹងឃើញពួកគេកាន់តែធាត់ ប៉ុន្តែប្រសិនបើអ្នកចង់ស្លៀកពាក់ស៊ិចស៊ី អ្នកគួរតែជ្រើសរើសអាវវាលដោយគ្របដណ្តប់លើស្មាច្រើន ហើយជិត ក ធ្វើឱ្យសមាមាត្ររវាងស្មា និងដងខ្លួនសមគ្នា។

ទោះជាយ៉ាងណាពណ៌ក៏ជាកត្តាដែលមនុស្សស្រីត្រូវយកចិត្តទុកដាក់នៅពេលជ្រើសរើសម៉ូតអាវសម្រាប់ខ្លួនពួកគេផងដែរ។ ការជ្រើសរើសពណ៌ដែលសាកសមនឹងរូបរាងកាយរបស់ពួកគេនឹងធ្វើឱ្យមានទំនុកចិត្ត ជាពិសេសធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការ mix & match សម្លៀកបំពាក់ប្រចាំថ្ងៃសម្រាប់ការងារ ឬចេញទៅក្រៅ៕

ទៀតហើយ! នារីចិនម្នាក់ស្លា.ប់ ពេលកំពុង Live បរិភោគអាហារលើបណ្តាញសង្គម

0

ប្រទេសចិន ៖ ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមនៅប្រទេសចិនបានចែកចាយព័ត៌មានមួយយ៉ាងច្រើន គឺមាននារីម្នាក់អាយុ២៤ឆ្នាំ បានស្លា.ប់ ភ្លាមៗក្នុងអំឡុងពេលនាងកំពុងអង្គុយ Live បរិភោគអាហារលើបណ្តាញសង្គម ។ គ្រូពេទ្យបញ្ជាក់ថា មូលហេតុនៃការស្លាប់នេះ គឺដោយសារនាងបរិភោគអាហារច្រើនខ្លាំងពេក ដែលរាងកាយពុំអាចទទួលយកបាន ។

តាំងពីឆ្នាំ២០២០ មក រដ្ឋាភិបាលចិនបានចាប់ផ្តើមទប់ស្កាត់ពលរដ្ឋប្រកបអាជីពជា Influencer អង្គុយ Live បរិភោគអាហារយ៉ាងច្រើនបង្ហាញតាមបណ្តាញសង្គម ដើម្បីកុំឱ្យពលរដ្ឋមានទម្លាប់បរិភោគអាហារច្រើន និងខ្ជះខ្ជាយអាហារ ។ បើពលរដ្ឋណាល្មើសនឹងបម្រាមនេះ នឹងត្រូវអាជ្ញាធរពិន័យជាប្រាក់ចំនួន១០.០០០យាន់ ។ ប៉ុន្តែការ Live បរិភោគអាហារច្រើននៅតែជាទីពេញនិយមយ៉ាងខ្លាំងនៅចិន ហើយមានពលរដ្ឋចិនរាប់ពាន់នាក់សុខចិត្តយកសុខភាពរបស់ខ្លួនទៅប្រឈមនឹងការបរិភោគអាហារញាត់ចូលមាត់ ដើម្បីចង់បានចំនួន Live និង View ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEZgUTNEU0rtCNodrbAkmXOE-uqyqgbiUxsdBg3mQUrrgo3YKFARIcJrlgGiItLe_kA9w17UcnRh12ZPbgwLEYeoRf5o-g9GRGTBuv42PoEVTU3bdNSGcPXHrHWIG1N33QCqR13yzV5WK3hwfjIhOY6PUv4usnlndgi2Kx94UZnKUpTQ1MTC0ZZ-gsGl-6/s650/photo_2024-07-20_14-49-47%20(2).jpg

ក្នុងចំណោមអ្នក Live បរិភោគអាហារទាំងនេះ ក៏មាននារីឈ្មោះ Pan Xiaoting ផងដែរ ។ នាងជាអតីតបុគ្គលិករត់តុ ហើយនាងក៏ផ្លាស់ប្តូរមុខរបរនេះមករកប្រាក់ចំណូលពីការ Live បរិភោគអាហារតាមបណ្តាញសង្គមដ៏ល្បីល្បាញម្នាក់ ។ ប៉ុន្តែនាងបានស្លាប់កាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៤ ពេលនាងកំពុង Live បរិភោគអាហារ ដោយសាររាងកាយពុំអាចទទួលអាហារច្រើនលើសចំណុះ ។

តាមលទ្ធផលការត្រួតពិនិត្យរាងកាយបង្ហាញថា នៅក្នុងពោះរបស់នាងមានអាហារជាច្រើនពុំបានរំលាយ ហើយគ្រឿងក្នុងរបស់នាងជាច្រើនទៀតខូចខាតទាំងអស់ ។ កាលពីមុន នាងធ្លាប់ធ្វើជាបុគ្គលិករត់តុ ប៉ុន្តែពេលនាងឃើញមនុស្សជាច្រើនចាប់យកមុខរបរបរិភោគអាហារ Live ក្នុងបណ្តាញសង្គមអាចរកប្រាក់បានច្រើន ថែមទាំងទទួលបានរង្វាន់ពីអ្នកទស្សនានោះ នាងក៏សម្រេចចិត្តធ្វើតាមដែរ ។

មុនដំបូង នាងគ្រាន់តែ Live បរិភោគអាហារម្តងម្កាលប៉ុណ្ណោះ ប៉ុន្តែពេលអ្នកទស្សនាវីដេអូនាងកើនឡើងជាបន្តបន្ទាប់ នាងក៏សម្រេចចិត្តចាប់យកមុខរបរនេះតែម្តង ។ ហេតុនេះ នាងក៏លាឈប់ពីការងាររត់តុ រួចហើយមកជួលផ្ទះមួយកន្លែងសម្រាប់ធ្វើជាស្ទូឌីអូ Live ដោយសារឪពុក-ម្តាយនាងពុំឯកភាព និងបារម្ភថា វានឹងប៉ះពាល់សុខភាពកូន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWHLvN3P7VQY384OK_DfV1h0aa7V0027-3ZDTFp_ypu_FtmqtRVo6wGrCYxMtKDCg2Shlw00WqXfNPzQ002oP0jLDNlkUITWFbA5RumVCm8GF_wU6enW_RuAuOnh0-spX6vppaoVoOgsadlnEejPqI2iEQLmaJdfqaUJoqd3KkV6gFThgSwD0hhFcvC0FU/s767/photo_2024-07-20_14-49-47%20(3).jpg

ពេលមានអ្នកទស្សនាកាន់តែច្រើន នាងចាប់ផ្តើមពុំខ្វល់ពីសុខភាពរបស់ខ្លួន និងព្យាយាមស្វែងរកអាហារថ្មីៗមកបរិភោគបង្ហាញក្នុងបណ្តាញសង្គមដើម្បីទាក់ទាញចំនួនអ្នកទស្សនា ។ ពេលឪពុក-ម្តាយ និងអ្នកទស្សនាខ្លះនិយាយថា ការបរិភោគច្រើនបែបនេះនឹងធ្វើឱ្យនាងឆាប់ស្លាប់ ប៉ុន្តែនាងតែងតែឆ្លើយតបដោយទឹកមុខញញឹមជានិច្ចថា ៖ «មិនបាច់បារម្ភទេ ខ្ញុំអាចទៅរួច» ។

កាលពីមុន នាងមិនមែនជានារីស្គមទេ ហើយការ Live បរិភោគអាហារលើបណ្តាញសង្គមបានធ្វើឱ្យនាងឡើងទម្ងន់រហូតដល់៣០០គីឡូក្រាម ។ ប៉ុន្តែនាងមិនខ្វល់ទេ ហើយនៅតែបន្តការ Live ឥតឈប់ឈរ ។ នាងធ្លាប់មានបញ្ហាឈាមក្រពះដោយសារបរិភោគអាហារច្រើនជ្រុល ប៉ុន្តែក្រោយពេលព្យាបាលជំងឺជាសះស្បើយ នាងក៏អង្គុយ Live បន្តទៀត ។

ប្រហែល១សប្តាហ៍មុនពេលស្លាប់ នាងចាប់ផ្តើមប្រើវិធីសាស្ត្រថ្មីៗកាន់តែច្រើនដើម្បីទាក់ទាញអ្នកទស្សនា ដូចជា ៖ នាងបរិភោគអាហារជាប់ៗគ្នាមិនឈប់ឈរសោះ យ៉ាងហោចណាស់ នាងបរិភោគអាហារចាប់ពី១០ម៉ោងឡើងទៅ និងបរិភោគអាហារលើស១០គីឡូក្រាមពេល Live ម្តងៗ ។ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ រាងកាយនាងទប់ទល់លែងរួច នាងក៏បានស្លាប់ភ្លាមៗពេលកំពុង Live ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRoGi56nA0tgbaJhol4Pe12XO3IEgnW5IR4mwEF_L0Q8aDf3jr0MSjrf3e2dlJDFMiA_Ag-QSW4-7uASmNkW45sRDQcsFXA2yVTp1GZGCsPOcyYF_eUemgQBOdwveTjNbPC6f89GlDQsJtJ2Nr6K_C4ZxfDkTIxqNHSMPXsucm7mB6qiPj28UNqnyaBz6D/s650/photo_2024-07-20_14-49-47.jpg

បើទោះជាមូលហេតុលម្អិតនៃការស្លាប់របស់នាងពុំត្រូវបានបង្ហាញក្តី ប៉ុន្តែគេហទំព័រ Sohu ផ្សព្វផ្សាយថា គ្រឿងក្នុងរបស់នាងខូចខ្ទេចខ្ទីអស់ ហើយក្នុងក្រពះនាងមានអាហារជាច្រើនទៀតពុំទាន់រំលាយ ។

ការស្លាប់របស់នាងត្រូវបានគេលើកជាឧទាហរណ៍មួយសម្រាប់ដាស់តឿនមនុស្សដទៃទៀត ដែលចូលចិត្តអង្គុយ Live បរិភោគអាហារឱ្យគេស្រក់ទឹកមាត់ ។ វាបានបំផ្លាញសុខភាពខ្លួនឯងយ៉ាងខ្លាំង ដោយសារចង់បានប្រាក់ច្រើន និងការចាប់អារម្មណ៍ពីអ្នកទស្សនា ៕

តើការផឹកកាហ្វេអាចកាត់បន្ថយផលប៉ះពាល់សុខភាពដោយសារការអង្គុយយូរដែរឬទេ?

0

សមាគមជំងឺបេះដូងនៅអាមេរិកបានណែនាំឱ្យមនុស្សចាស់ព្យាយាមហាត់ប្រាណ យ៉ាងហោចណាស់១៥០នាទីក្នុង១សប្តាហ៍ ប៉ុន្តែដោយសារការរស់នៅប្រចាំថ្ងៃរបស់មនុស្សសម័យនេះ បានធ្វើឱ្យពួកគេអង្គុយស្ងៀមមួយកន្លែងច្រើនជាងការធ្វើចលនារាងកាយ ។ តើដឹងឬទេថា យើងមានសុខភាពល្អបាន លុះត្រាតែរាងកាយមានចលនាជារៀងរាល់ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgFBsmBzmVUPsgw53vJQ5lhcHhlKRx-RlqFOC3eT0cuSqvBu57JbTKLYkclyWb8C8LAKIX7_3jM3dqELfTPQsLcC7gxFuWz_lX5_Tpl5SvDwGgB7O1ywzMoyfu-PpafzV56OuUDDlaUdJymUzRhtlcMWxCygGkomLM9KCYif93YZnNU3DgfqmeNsQhvRAi/s1500/GettyImages-1408278705-63c7db88ece0493e88bfa9d671004f36.jpg

យោងតាមការស្រាវជ្រាវបង្ហាញថា ការអង្គុយរយៈពេលយូរធ្វើឱ្យប៉ះពាល់ដល់សុខភាព ហើយប្រឈមនឹងការកើតជំងឺផ្សេងៗ ដូចជា ៖ ជំងឺទឹកនោមផ្អែម, លើសឈាម, ធាត់, ពុកឆ្អឹង, មហារីក និងជំងឺបេះដូង ។ លើសពីនេះ វានឹងបង្កើនអត្រាការស្លាប់ទៀតផង ដោយសារការអង្គុយយូរ ។

ការស្រាវជ្រាវថ្មីរបស់សាកលវិទ្យាល័យ Soochow ប្រទេសចិន បង្ហាញថា ការផឹកកាហ្វេអាចជួយកាត់បន្ថយផលប៉ះពាល់សុខភាព ដោយសារការអង្គុយយូរបាន ។ ការស្រាវជ្រាវនេះបញ្ជាក់ថា អ្នកដែលអង្គុយយូរជាង៨ម៉ោងក្នុង១ថ្ងៃ នឹងប្រឈមជាមួយការស្លាប់ ខ្ពស់ជាងអ្នកអង្គុយតិចជាង៤ម៉ោងក្នុង១ថ្ងៃ ។ ប៉ុន្តែអ្នកផឹកកាហ្វេច្រើន បែរជាមានបញ្ហាប្រឈមសុខភាពតិចជាងអ្នកមិនផឹកកាហ្វេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlbMdXyAlIkeMBpa6omEZyhKJiQ2f7BpQoskI02cNHtGAf30G2WNsUxd4TxMsDj5a3iqIz_6t-KofV5bOmQyXnjwWFSCr_1vYQVBMFJS4Q3ybLAj1XvOKt-KCWrf7oI3S7hSoCz8Avq2UYunKPbLYkNSzMdveKEefzGRnV9UApP93Enqa6uMo8aUpNQ6wt/s740/photo_2024-07-20_13-35-55.jpg

ក្រុមអ្នកស្រាវជ្រាវបានសិក្សាទិន្នន័យពីអ្នកចូលរួមចំនួន១០.៧០០នាក់ នៅសហរដ្ឋអាមេរិក អំពីពេលវេលាអង្គុយ និងការផឹកកាហ្វេរបស់ពួកគេ បង្ហាញថា អ្នកអង្គុយយូរជាង៨ម៉ោងក្នុង១ថ្ងៃ នឹងមានផលប៉ះពាល់សុខភាព លឿនជាងអ្នកអង្គុយតិចជាង៤ម៉ោងក្នុង១ថ្ងៃ ។

បច្ចុប្បន្ន មនុស្សភាគច្រើនបានអង្គុយកាន់តែយូរ ដូចជា ៖ អង្គុយមើលទូរទស្សន៍, ប្រើប្រាស់កុំព្យូទ័រ និងធ្វើការ ហើយពួកគេបញ្ចេញកម្លាំងតិចជាងមុន ។ ហេតុនេះ វាបណ្តាលឱ្យប៉ះពាល់សុខភាពខ្លាំង បើទោះជាពួកគេបានហាត់ប្រាណតាមការណែនាំក្តី ពីព្រោះការអង្គុយយូរប្រឈមនឹងការកើតជំងឺបេះដូង និងស្លាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDXozhqd5rVj7uqv_wSoXUJJhUg-MpdRcfuRNiWumc6NVEq2Q4CKTadZdJl9D_MXBjpv-q4gLqQmCEwQGurHBfRS8toCaju8Yq5n4CnlDsiOGDSUB4WNGqP2IOMWP0qXsQlEDmTSxwCwCcHGXU6e3ozk5RSkLp9VMB_lSLztPqV9iWWQgcLVlYKmc2zWLm/s1024/photo_2024-07-20_13-35-55%20(3).jpg

មនុស្សនៅទូទាំងពិភពលោក ពេញនិយមផឹកកាហ្វេខ្លាំងបំផុត ហើយកាហ្វេបានផ្ទុកនូវសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលជួយកាត់បន្ថយហានិភ័យជំងឺរ៉ាំរ៉ៃ ។ ការស្រាវជ្រាវបង្ហាញថា អ្នកផឹកកាហ្វេច្រើនប្រឈមនឹងការស្លាប់មុនអាយុតិចជាងអ្នកមិនផឹកកាហ្វេ ។ រីឯអ្នកមិនផឹកកាហ្វេ ហើយអង្គុយលើស៦ម៉ោងក្នុង១ថ្ងៃ នឹងប្រឈមជាមួយការស្លាប់ខ្ពស់ជាងអ្នកផឹកកាហ្វេ ដែលអង្គុយតិចជាង៦ម៉ោង រហូតដល់១.៦ដង ។

ការអង្គុយយូរធ្វើឱ្យប៉ះពាល់ដល់ការរំលាយជាតិស្ករ និងបង្កើនការរលាករៀងរាល់១ម៉ោងម្តងពេលអង្គុយ ឬសម្រាក គឺបង្កើនហានិភ័យក្នុងការរំលាយអាហារដល់ទៅ៣៩% ។ ប៉ុន្តែការផឹកកាហ្វេបានជួយបង្កើនអត្រាការរំលាយជាតិស្ករ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYG8AF0aw2n7iw8iuqEd_GDeVi_j3o2Bf0bvS1JEX1qYo_CM7-ji7IAQE1X-m6TTnxUK0sNVWSXZPs9xDws0v6kK7ojQAU-Zdc8xkwo8xeMs3BKRnFGUPHgdzM67TPJI-PkpvluN17F2bCnZQTRMwno9RcTejCuxD7CGDvEbMEoyWvMS4DbS6r9OGhJ5qC/s1200/photo_2024-07-20_13-35-55%20(2).jpg

ប៉ុន្តែការស្រាវជ្រាវនេះ គឺសំដៅទៅលើកាហ្វេខ្មៅតែប៉ុណ្ណោះ និងមិនរួមបញ្ចូលកាហ្វេដាក់ទឹកដោះគោ ឬដាក់ស្ករទេ ។ បើយើងផឹកកាហ្វេទឹកដោះគោ ឬដាក់ស្ករកាន់តែច្រើន យើងនឹងឆាប់ធាត់ និងកើតជំងឺទឹកនោមផ្អែម ៕

រកឃើញមូលហេតុដាច់ប្រព័ន្ធ IT ទូទាំងពិភពលោក មិនមែនមកពីព្យុះព្រះអាទិត្យទេ តែមកពីបញ្ហានេះ!

0

កាលពីម្សិលមិញ ការកាត់ផ្តាច់ប្រព័ន្ធ IT ជាសកល បានកើតឡើងត្រឹមតែមួយពព្រិចភ្នែក ប៉ុន្តែក៏បានបង្កនូវភាពចលាចល និងរងនូវផលប៉ះពាល់ជុំវិញពិភពលោក ជាពិសេសគឺទៅលើក្រុមហ៊ុនអាកាសចរណ៍ ធនាគារ ប៉ុស្តិ៍ទូរទស្សន៍ និងស្ថាប័នហិរញ្ញវត្ថុ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIHP3vH_ocMyYRlehLL60YvMJBcfGoccZwRULyOA9ejNPRZwDAeNKj4CXBrMPBVV7HtVgHxWXn3lbN78MOYCsXebtD0lbCCnAYJdjtWEnS5hI9nlkQ5m0KztBZDNaF39uJbVvkboGmW7NGgKQ9u50i6Nr1STCeXJdTagJdomY6TJhynjR3uwLld-WL2Gd4/s1200/microsoft-global-outage-live-updates-croudstrike-down-microsoft-windows-bsod-error-blue-death-screen.webp
យ៉ាងណាមិញ ថ្មីៗនេះ យោងតាមប្រភពសារព័ត៌មានអន្តរជាតិ CNA បានគូសបញ្ជាក់ថា ភាពរអាក់រអួលនេះ គឺកើតឡើងដោយសារតែ ក្រុមហ៊ុន CrowdStrike បានធ្វើការ Update កម្មវិធីកម្ចាត់មេរោគ (Antivirus Program) ទើបបណ្តាលឲ្យមានបញ្ហាគាំងប្រព័ន្ធ Microsoft Windows នៅទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRCNxzlrLvXyIIHs8tDqM6AzsCml3wC40lsPppFBIhPKUgqDVUWS1zsMI5Um82dEUuwA8l1Mkt73Yjv3-la0X2Mzogb-DnuhrZJHlhvcc0GpjZqGv0DM0wA7RgcJYBiPGTlpCDpf8r0YPdXUq7IrT9RrFVR6WCmatwdzbmEOEfq0x_VPk_O6SPsWlLKPS1/s1280/photo_2024-07-20_13-46-41.jpg

ទោះជាយ៉ាងណា តាមរយៈភាពរអាក់រអួលត្រឹមតែរយៈពេលខ្លីនេះ គឺបានធ្វើឲ្យមនុស្សម្នាមានភាពចលាចលជាខ្លាំង ក៏ដូចជាមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់ដែលដំណើរការដោយប្រព័ន្ធ Window របស់ Microsoft ។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈហេតុការណ៍នេះ ក្រុមហ៊ុនធំៗនានា ដូចជាក្រុមហ៊ុនអាកាសចរណ៍ ធនាគារ ប៉ុស្តិ៍ទូរទស្សន៍ និងស្ថាប័នហិរញ្ញវត្ថុ បានរងនូវការខូចខាតយ៉ាងដំណំត្រឹមតែមួយពព្រឹចភ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6eNYkK_2uvjxG47j5v5Ns7_OTdwIG1tcMhyphenhyphenU4mAtqu-wQNnAXEEM7ZinAyILmHv9itSmqfGKphowCCzFZHo1nCqEGj9nD_iVCmGLooSHuJxax-O8GiPOreA5pt-QFUxBtYJzw4ktleD275DPYnZUrhBorb7eJ55HAhz9WF8A3HUPzZn0V-1Up-l7yD2OS/s1200/photo_2024-07-20_13-46-42.jpg

តាមសេចក្តីរាយការណ៍ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុជាច្រើន បានប្រឈមនឹងបញ្ហាមិនអាចទូទាត់ប្រាក់បាន ខណៈក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តក៏មិនអាចដំណើរការបានដែរ ហើយសេវាកម្មអតិថិជននៅក្នុងក្រុមហ៊ុនមួយចំនួនបានធ្លាក់ចុះជាគំហុក។ រីឯប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដូចជាទូរទស្សន៍ កាសែត វិទ្យុជាដើម ក៏មានបញ្ហានៅក្នុងការផ្សាយបន្តផ្ទាល់កម្មវិធី។ ចំណែកនៅឯក្រុមហ៊ុន Tesla របស់លោក Elon Musk វិញបានឲ្យដឹងថា ការកាត់ដាច់នេះបានបណ្តាលឱ្យមាន “ផលប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់រថយន្ត” ផងដែរ។https://www.financialexpress.com/wp-content/uploads/2024/07/Microsoft-outage.jpg

បន្ទាប់ពីលេចឡើងនូវហេតុការណ៍នេះ នាយកក្រុមហ៊ុន CrowdStrike បានឲ្យដឹងថា«ខ្លួនបានដាក់ចេញនូវដំណោះស្រាយមួយចំនួនសម្រាប់បញ្ហានេះ ហើយពិតជាសុំទោសខ្លាំងណាស់ ទៅកាន់គ្រប់ស្ថាប័ន និងឯកជន ដែលបានរងនូវផលប៉ះពាល់»។ ស្របពេលដែល សេចក្តីថ្លែងការណ៍មួយថា ភ្នាក់ងាររបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បាននឹងកំពុងពិភាក្សាជាមួយក្រុមហ៊ុន CrowdStrike និងអ្នកដែលរងផលប៉ះពាល់នានា ដើម្បីទទួលបាននូវដំណោះស្រាយសមស្របផងដែរ៕

King chi ទម្លាក់MV ថ្មី អ្នកគាំទ្រចាប់អារម្មណ៍លើរឿងមួយនេះជាពិសេស

0

អ្នកគាំទ្រមានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់បន្ទាប់ពីតារារ៉េប King chi បានទម្លាក់ MV ថ្មីរបស់ខ្លួនមានចំណងជើងថា «ហត់នឿយ» ខណៈស្នាដៃដឹកនាំថត MV នេះគឺជាស្នាដៃរបស់តារាចម្រៀង ជូវី លីន អតីតក្រុមប៉ូឡារិចក្រោមផលិតកម្មបារមី។ កាលពីមុនអ្នកគាំទ្រក៏បានឃើញថាលោកជូវី បានបញ្ចេញថ្វីដៃថតបទចម្រៀង «មិនអាចវិលវិញ» របស់ វណ្ណដា និង វណ្ណថាន ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibU29btq21YTFzo9He-A-v40tydzGfhqCwNBaHbse40KCCUeil_tk602KddMln6Jb5X3elAH5SQOTYLIGtnWPE1eVO3dbu89zu0s6t_xIKT6UfUOtbUWYVo3EhuuPf2PKD7CYRWexziqsBvkueo3uEXxOkvw5Z6UeecfgoyGmURXhdm_qnYeMGnUDRVckx/s2048/image_2024-07-20_08-56-46.png

បកត្រលប់ទៅ៤ខែមុនតារារ៉េប វណ្ណដា និង វណ្ណថាន បានចេញស្នាដៃទីពីររបស់ខ្លួនមានចំណងជើងថា «មិនអាចវិលវិញ» បន្ទាប់ពីជោគជ័យបទ «កំលោះស្រុកខ្មែរ» ដែលទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីផ្អើលអស់មួយស្រុកខ្មែរ។ កាលពីគ្រានោះនៅពេលផលិតកម្មបារមីបង្ហាញឈុតក្រៅឆាកពីការថត MV នេះរួមជាមួយការបង្ហោះរបស់តារាចម្រៀង វណ្ណដា អ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីឃើញតារាចម្រៀង ជូវី លីន ជាអ្នកថតMVរបស់តារាចម្រៀងទាំងពីររូបនេះ ជាហេតុធ្វើឱ្យមានការសរសើរថាលោកជាមនុស្សមានទេពកោសល្យមានចំណេះជំនាញច្រើនលើវិស័យតន្រ្តី។ យ៉ាងណាពេលនេះលោក ជូវី លីន និង នរិទ្ធ បានសម្រេចចិត្តរំសាយក្រុមប៉ូឡារិច ដោយ ជូវី សម្រេចចិត្តបន្តសកម្មភាពឯករាជ្យ ចំណែកឯ នរិទ្ធ បន្តធ្វើជាតារាចម្រៀងក្រោមផលិតកម្មបារមីដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF84kS3aHcdDzCfD660xLuZT2gSakXcIJjil2AyX8h45arln61iSLvDvcDpX60A7TGHSqWzajhfc9zXHqAW1efil1CLG3K1zl-EAw3YESyjDsRa-QHYK46UInLks2g_4LF3UY5P8QE9-Bakaj392i5VasfVcJV6ytJ-MAI7bVITLJkqzagST-JB0OCg5iV/s2048/image_2024-07-20_08-56-47.png

ថ្មីៗនេះពោលគឺនៅយប់ថ្ងៃទី១៩ ខែកក្កដា តារារ៉េប King Chi បានទម្លាក់ MV ថ្មីមួយបទក្រោមផលិតកម្ម CG ដែលមានចំណងជើងថា «ហត់នឿយ» ហើយតារារ៉េបរូបនេះបន្តអត្តសញ្ញាណរបស់ខ្លួនទៅលើរហ័សនាម ស្តេចជួន ដោយបានរៀបរាប់ខ្លឹមសារនិងមានពាក្យចុងជួនទៅលើបទចម្រៀងនេះ។ មួយផ្នែកទៀតដែលអ្នកគាំទ្រមានការចាប់អារម្មណ៍ជាពិសេសនោះគឺស្នាដៃ MV នេះដែលទទួលបានការសរសើរនេះគឺជាស្នាដៃរបស់ ជូវី លីន ដែលជាដឹកនិងកាត់ MV មួយនេះរបស់ King chi ។ គេចាំបានដែរថា តារាចម្រៀងស្រី កៅ សុហ្វៀរ កាលពី ជូវី លីន ទម្លាក់បទថ្មីរបស់ខ្លួនក្នុងនាមជាតារាចម្រៀងឯករាជ្យរូបនាងក៏បានសរសើរសមត្ថភាព ជូវី លីន ធ្វើបានគ្រប់យ៉ាងរហូតចំអន់ថា «បងដៃ២០»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL_fMkkYZiMSynAHcTkxJoC2PiVUYSoOJvEbmhYf0o94anvnxbskNT9l24oditNIUbOrzIJl0a5JywFiOQtLQNDWfN2UEC9YglvctM0IkhWG-nJp1p5QvXyj09MKIoHNW1Ay7nzO1P7X3vsfhPjSJ2jw5dDGDA-CeNOA1nTJswFeTTnolDm_whqS1BG4dE/s960/image_2024-06-12_11-44-29%20(2).png

អ្នកគាំទ្របានបញ្ចេញមតិថា បទនេះឡូយ បទចម្រៀងមានអត្ថន័យ អ្នកច្រៀងក៏ឡូយអ្នកថតក៏ឡូយ ទាំងពីរោះនិងបង្កប់អត្ថន័យរួមទាំងមតិយោបល់សរសើរជាច្រើនទៀតដែលមានការលើកឡើងស្រដៀងៗគ្នាថាពីរោះអត្ថន័យចាក់ដល់ខួរក្បាល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgziGYY3Lqi3JVigzFv82BypllXdxRPhXO3zQWboLYiuEbFq3kI7UzQgMXS5H-JWjo2iPSCyIaveF9sPe_5xdMXTqT0kFCuHeXXnuwzhVsBbmHVfRgHg4kfvXbqXwYjhLWJ0h-u1Afb5Uca99nWMFwEGZznZq1m391YAS0z3_MWzHn4MHDeWeXyxZOgj4KX/s2048/image_2024-07-03_11-27-03.png

ផ្ទុះការវែ.កញែ.កយ៉ាងខ្លាំងទៅលើស្នាដៃភាពយន្ត «ព្រាយតោងធ្នឹម » និងប្រលោមលោក «តាយហោង»

0

នៅលើបណ្តាញសង្គមកំពុងផ្ទុះការវែកញែកយ៉ាងខ្លាំងទៅលើភាពយន្តខ្មែរមានចំណងជើងថា «ព្រាយតោងធ្នឹម » ដែលត្រៀមចាក់បញ្ចាំងក្នុងរោងកុនឆាប់ៗនេះ ខណៈមានការលើកឡើងថាភាពយន្តនេះចម្លងស្នាដៃប្រលោមលោក «តាយហោង» ព្រោះតែមានគ្នាលក្ខណៈស្រដៀងគ្នាខ្លាំងពេក។ ទោះយ៉ាងណាអ្នកនិពន្ធភាពយន្តធានាអះអាងថាមិនបានលួចចម្លងស្នាដៃឬយកចេញពីប្រលោមលោកណាមួយឡើយ និងបានលើកឡើងទៀតថាឃើញគេលូតលាត់ឆាប់ក្តិចត្រួយឱ្យងាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5QngoczOgnWI5Pvf3XctCwjKRpahkHmjZQxOcv5minldMAHUiRfd2nFfw3_vQhywhjexjd6xvnFac8hYF96dVQt_GjKcgApRT4RUhIQefZXChvVSqy02TbQ73m-k3o4MligCBlIvat1qUaTUh4PCPahaLHJ3Jk5v1mGstqK3T_3d5rOyajBaAda0gs3vq/s1280/image_2024-07-19_16-03-28.png
វាក្លាយជាការពិភាក្សាដ៏តានតឹងសម្រាប់ប្រិយមិត្តអ្នកអានប្រលោកលោកបន្ទាប់ពីឃើញ ការផ្សព្វផ្សាយឈុតខ្លីពីភាពយន្ត «ព្រាយតោងធ្នឹម » ដែលត្រៀមចាក់បញ្ចាំងក្នុងរោងកុននាពេលខាងមុខ ដែលមានលក្ខណៈស្រដៀងគ្នាខ្លាំងទៅលើស្នាដៃប្រលោមលោក «តាយហោង១» ខណៈអ្នកធ្លាប់បានអានប្រលោមលោកមួយនេះបានលើកឡើងថាពិតជាដូចគ្នាពិតមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggumodR3_HBeBVPVlzmh8-e7vrCOOT9EKE6Fq_Kq1ekiH5he_x814KZr0HKj3twOYmdhHwsorihk6r5aRI-sh-Z54nu2_XeD_leO2U0NnWfeLw5gMwu7jfwNhhks1XPWH3l_cDkbK6XH9yqcH2KRAcTRCke7j2IuffkuqeDrlo9aSiJLHBI18RdJ0f1FEA/s1080/image_2024-07-19_16-06-56%20(2).png

នៅថ្ងៃទី១៩ កក្កដា នេះផេកមួយឈ្មោះថាអ្នកវិភាគឯករាជ្យ បានបង្ហោះរូបភាពជាច្រើនសន្លឹកពីឈុតនៅក្នុងខ្សែភាពយន្តទន្ទឹមនឹងស្នាដៃប្រលោមលោកដែលទទួលបានពីសមាជិកអ្នកអានប្រលោមលោក តាយហោង១ ប៉ុន្តែដែលថាលួចចម្លងស្នាដៃគ្នាឬយ៉ាងណាទស្សនិកជនជាអ្នកវិនិឆ្ឆ័យខ្លួនឯង។ រឿងនេះក៏ជំរុញឱ្យលោក លៀក លីដា ម្ចាស់ផលិតកម្ម LD ចែករំលែកថាបើសិនជាខ្មែរនិងខ្មែរមានការលួចស្នាដៃគ្នាគួរតែភាគីទាំងពីរជួបពិភាក្សាគ្នា ប៉ុន្តែសំណេរមួយនោះត្រូវបានបាត់ចេញពីបណ្តាញសង្គមលោកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmj11j93Iv6L9FogkOp9jBMkMxxSmrCgYuV9_JGR49yjbSo1x0brjbsOnYyLy0RKlfqP1_sCbkr2Rrx2xftg1K9R44u_cNspSYwN34Nht4bqvL90ZtCga-rpTIncEqu9_0JTyIC_NB6JqMILGmS_VC7X5hc0WlkhKFn_RTfgpD3bGNrJmcElwCSJgIcdj3/s1915/image_2024-07-19_15-18-28.png

ទន្ទឹមនឹងមានការចោទប្រកាន់ថាភាពយន្ត ព្រាយតោងធ្នឹម លួចស្នាដៃប្រលោមលោក តាយហោង១ មួយនេះអ្នកនិពន្ធស្នាដៃភាពយន្តនេះចេញមកធានាអះអាងថាមិនបានលួចស្នាដៃប្រលោមលោកណាមួយឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSqts4776DIHOdDlQUAiUxcYd6_DRoEYRPHOPnqoFpUfKcGwU9VrXViUgBk6bqY0GUrcX7mmDuaBFS8PjdGoywUwGHWXMnP9LUA_Q-HT54VvPDCKYrAaBvv2woOjvvtBiTZO4cOtFUEqoa_abqK5aF6oT762zUvuKIJ3iW1srbXivANLGLB0H1up1h-7iy/s1716/image_2024-07-19_15-18-27.png

គណនី Këz Këz ចេញមកបញ្ជាក់យ៉ាងដូច្នេះថា «ជើងជាន់ព្រះធរណី ក្នុងនាមជាអ្នកនិពន្ធ រឿង ព្រាយតោងធ្នឹម មិនបានចម្លង ឬធ្វើនីយកម្មចេញពីប្រឡោមលោកណាទាំងអស់ អ្នកដែលត្រៀមនឹងចោទប្រកាន់ ឬកំពុងចោទប្រកាន់ សូមប្រើវិចារណញ្ញាណប្រកបដោយសីលធម៌ អ្នកអាចគិតខុសលើខ្ញុំថាចម្លងអ្នក តែកុំមួលបង្កាច់ខ្ញុំ សុំទោសដែលខ្ញុំមិនដែលអានស្នាដៃអ្នក តែខ្ញុំទើសត្រចៀកព្រោះ នៅសុខៗក្លាយជាជនជាប់ចោទដោយមិនដឹងខ្លួន បញ្ជាក់(ចម្លងដោយវិធីណាបើអត់ដែលអានរឿងដែលគេថាដូចហ្នឹងផង) រឿងក្រោយសូមនិពន្ធរឿង «ក្ដិចត្រួយ» (បែបឃើញគេលូត ឆាប់ក្ដិចឱ្យងាប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivi_bHdbYLxtmw1GX6NCFXFb6Aa29HFJ423t9tEljI5OqBvage8FAvXVUwi-5gacHRsuuINW36-gQYkDtfj_V7GRAijnnbv5vU8wHGTubOOzCnfKHmh5lEK1kQ3ouhSxvFyihUjlNDrNxLNhX-ZFUhpOcR7w19ymZkRohlsB0m8mX6cZvpZP_V4Mm3QvJu/s1290/image_2024-07-19_15-18-27%20(2).png

ចំណែកឯគណនី TThida Khun (វីនធ័រ)ដែលជាម្ចាស់ស្នាដៃប្រលោមលោកវិញបានបង្ហោះដែរថា «Fun&Fact: សរសើរអ្នកនិពន្ធ concept ស្រដៀងគ្នាចឹងយើងមកស្គាល់គ្នាហៃ? រាប់អានគ្នាធ្វើពួកម៉ាក់ហ្មងហូវ»៕