Home Blog Page 959

ផ្ទុះការវែ.កញែ.កយ៉ាងខ្លាំងទៅលើស្នាដៃភាពយន្ត «ព្រាយតោងធ្នឹម » និងប្រលោមលោក «តាយហោង»

0

នៅលើបណ្តាញសង្គមកំពុងផ្ទុះការវែកញែកយ៉ាងខ្លាំងទៅលើភាពយន្តខ្មែរមានចំណងជើងថា «ព្រាយតោងធ្នឹម » ដែលត្រៀមចាក់បញ្ចាំងក្នុងរោងកុនឆាប់ៗនេះ ខណៈមានការលើកឡើងថាភាពយន្តនេះចម្លងស្នាដៃប្រលោមលោក «តាយហោង» ព្រោះតែមានគ្នាលក្ខណៈស្រដៀងគ្នាខ្លាំងពេក។ ទោះយ៉ាងណាអ្នកនិពន្ធភាពយន្តធានាអះអាងថាមិនបានលួចចម្លងស្នាដៃឬយកចេញពីប្រលោមលោកណាមួយឡើយ និងបានលើកឡើងទៀតថាឃើញគេលូតលាត់ឆាប់ក្តិចត្រួយឱ្យងាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5QngoczOgnWI5Pvf3XctCwjKRpahkHmjZQxOcv5minldMAHUiRfd2nFfw3_vQhywhjexjd6xvnFac8hYF96dVQt_GjKcgApRT4RUhIQefZXChvVSqy02TbQ73m-k3o4MligCBlIvat1qUaTUh4PCPahaLHJ3Jk5v1mGstqK3T_3d5rOyajBaAda0gs3vq/s1280/image_2024-07-19_16-03-28.png
វាក្លាយជាការពិភាក្សាដ៏តានតឹងសម្រាប់ប្រិយមិត្តអ្នកអានប្រលោកលោកបន្ទាប់ពីឃើញ ការផ្សព្វផ្សាយឈុតខ្លីពីភាពយន្ត «ព្រាយតោងធ្នឹម » ដែលត្រៀមចាក់បញ្ចាំងក្នុងរោងកុននាពេលខាងមុខ ដែលមានលក្ខណៈស្រដៀងគ្នាខ្លាំងទៅលើស្នាដៃប្រលោមលោក «តាយហោង១» ខណៈអ្នកធ្លាប់បានអានប្រលោមលោកមួយនេះបានលើកឡើងថាពិតជាដូចគ្នាពិតមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggumodR3_HBeBVPVlzmh8-e7vrCOOT9EKE6Fq_Kq1ekiH5he_x814KZr0HKj3twOYmdhHwsorihk6r5aRI-sh-Z54nu2_XeD_leO2U0NnWfeLw5gMwu7jfwNhhks1XPWH3l_cDkbK6XH9yqcH2KRAcTRCke7j2IuffkuqeDrlo9aSiJLHBI18RdJ0f1FEA/s1080/image_2024-07-19_16-06-56%20(2).png

នៅថ្ងៃទី១៩ កក្កដា នេះផេកមួយឈ្មោះថាអ្នកវិភាគឯករាជ្យ បានបង្ហោះរូបភាពជាច្រើនសន្លឹកពីឈុតនៅក្នុងខ្សែភាពយន្តទន្ទឹមនឹងស្នាដៃប្រលោមលោកដែលទទួលបានពីសមាជិកអ្នកអានប្រលោមលោក តាយហោង១ ប៉ុន្តែដែលថាលួចចម្លងស្នាដៃគ្នាឬយ៉ាងណាទស្សនិកជនជាអ្នកវិនិឆ្ឆ័យខ្លួនឯង។ រឿងនេះក៏ជំរុញឱ្យលោក លៀក លីដា ម្ចាស់ផលិតកម្ម LD ចែករំលែកថាបើសិនជាខ្មែរនិងខ្មែរមានការលួចស្នាដៃគ្នាគួរតែភាគីទាំងពីរជួបពិភាក្សាគ្នា ប៉ុន្តែសំណេរមួយនោះត្រូវបានបាត់ចេញពីបណ្តាញសង្គមលោកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmj11j93Iv6L9FogkOp9jBMkMxxSmrCgYuV9_JGR49yjbSo1x0brjbsOnYyLy0RKlfqP1_sCbkr2Rrx2xftg1K9R44u_cNspSYwN34Nht4bqvL90ZtCga-rpTIncEqu9_0JTyIC_NB6JqMILGmS_VC7X5hc0WlkhKFn_RTfgpD3bGNrJmcElwCSJgIcdj3/s1915/image_2024-07-19_15-18-28.png

ទន្ទឹមនឹងមានការចោទប្រកាន់ថាភាពយន្ត ព្រាយតោងធ្នឹម លួចស្នាដៃប្រលោមលោក តាយហោង១ មួយនេះអ្នកនិពន្ធស្នាដៃភាពយន្តនេះចេញមកធានាអះអាងថាមិនបានលួចស្នាដៃប្រលោមលោកណាមួយឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSqts4776DIHOdDlQUAiUxcYd6_DRoEYRPHOPnqoFpUfKcGwU9VrXViUgBk6bqY0GUrcX7mmDuaBFS8PjdGoywUwGHWXMnP9LUA_Q-HT54VvPDCKYrAaBvv2woOjvvtBiTZO4cOtFUEqoa_abqK5aF6oT762zUvuKIJ3iW1srbXivANLGLB0H1up1h-7iy/s1716/image_2024-07-19_15-18-27.png

គណនី Këz Këz ចេញមកបញ្ជាក់យ៉ាងដូច្នេះថា «ជើងជាន់ព្រះធរណី ក្នុងនាមជាអ្នកនិពន្ធ រឿង ព្រាយតោងធ្នឹម មិនបានចម្លង ឬធ្វើនីយកម្មចេញពីប្រឡោមលោកណាទាំងអស់ អ្នកដែលត្រៀមនឹងចោទប្រកាន់ ឬកំពុងចោទប្រកាន់ សូមប្រើវិចារណញ្ញាណប្រកបដោយសីលធម៌ អ្នកអាចគិតខុសលើខ្ញុំថាចម្លងអ្នក តែកុំមួលបង្កាច់ខ្ញុំ សុំទោសដែលខ្ញុំមិនដែលអានស្នាដៃអ្នក តែខ្ញុំទើសត្រចៀកព្រោះ នៅសុខៗក្លាយជាជនជាប់ចោទដោយមិនដឹងខ្លួន បញ្ជាក់(ចម្លងដោយវិធីណាបើអត់ដែលអានរឿងដែលគេថាដូចហ្នឹងផង) រឿងក្រោយសូមនិពន្ធរឿង «ក្ដិចត្រួយ» (បែបឃើញគេលូត ឆាប់ក្ដិចឱ្យងាប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivi_bHdbYLxtmw1GX6NCFXFb6Aa29HFJ423t9tEljI5OqBvage8FAvXVUwi-5gacHRsuuINW36-gQYkDtfj_V7GRAijnnbv5vU8wHGTubOOzCnfKHmh5lEK1kQ3ouhSxvFyihUjlNDrNxLNhX-ZFUhpOcR7w19ymZkRohlsB0m8mX6cZvpZP_V4Mm3QvJu/s1290/image_2024-07-19_15-18-27%20(2).png

ចំណែកឯគណនី TThida Khun (វីនធ័រ)ដែលជាម្ចាស់ស្នាដៃប្រលោមលោកវិញបានបង្ហោះដែរថា «Fun&Fact: សរសើរអ្នកនិពន្ធ concept ស្រដៀងគ្នាចឹងយើងមកស្គាល់គ្នាហៃ? រាប់អានគ្នាធ្វើពួកម៉ាក់ហ្មងហូវ»៕

“ភពពេជ្រ” ពិតជាមានមែននៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង!

0

ថ្មីៗនេះអ្នកវិទ្យាសាស្ត្ររបស់អង្គការ NASA បានរកឃើញស្រទាប់ពេជ្រដែលមានកម្រាស់ដល់ទៅ ១៥ គីឡូម៉ែត្រ លាក់ខ្លួនក្នុងភព Mercury អាចជួយដោះស្រាយចម្ងល់ថា “ភពពេជ្រ” ពិតជាមានមែនអត់ និងអាចជួយដោះស្រាយអាថ៌កំបាំងនៃសមាសភាពនៃភពផែនដីនេះ និងដែនម៉ាញេទិចយ៉ាងពិសេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBKfM2ORj6uKNIG9eQBHfFmzbHi1YFtUM57Pu78NgJzc7bLerZ5uYPoQt1v73RwT7u2Z16ropiLCPBK89Xg9pajcJ_brVCf8NExRebllv_g83q19jtH7gZ6QrYTGqOylCewRAg4gVNqUZcgqysMMSbQ-xaHe7cE4EqkYynPNEk6Hm5wmbHHbFGMcuQALca/s1024/w3kqdgbstqvnntpd5pajwm-1200-80-1024x576.jpg
យោងតាម Live Science ដែលបានចុះផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ថាភព Mercury ឬហៅថាភពពុធ គឺពិតជាមានភាពខុសប្លែកគ្នាខ្លាំងពីភពធម្មតាផ្សេងទៀត ដោយសារវាមានផ្ទុកពេជ្រច្រើនរាប់មិនអស់។ ដូច្នេះភពពេជ្រពិតជាមានមែននៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIpdLkUqLpC703lJxbTycZmXf8kJHSViFq74d_zbtm_V_GWyz34RQFOSDTaqwWNtiQYzbjVZK4cyJy8hElNzhVagxwwDcm659z9aDFhAQIUIfLkV2NQz7DtvITayvW3C1PSCRZ-aiW1QG4i1s4xrUtCd7_ecXllI7KptmO5fTtUoRvKS_Z33pEjk7mfVew/s1280/p0hq20x5.png

តាមការប៉ានស្មានភពនេះមានត្បូងពេជ្រចំនួន ១៦ ក្វ័ទ្រីលាន-Quadrillion ឬ ១៦ កោដិកោដិតោន ច្រើនជាង ១៦ ដង ធៀបនឹងត្បូងពេជ្រនៅលើផែនដី ដែលត្រូវបានគណនាឃើញដោយប្រព័ន្ធកុំព្យូទ័រ។ ភពពុធ ត្រូវបានគ្របដណ្ដប់ដោយស្រទាប់ graphite ជាកាបូនដើមមួយប្រភេទដែលអាចប្រែប្រួលទៅជាត្បូងពេជ្រ បន្ទាប់ពីមានការប៉ះទង្គិចជាមួយអាចម៍ផ្កាយ កូនភព និងផ្កាយដុះកន្ទុយ។ ក្រុមអ្នកវិទ្យាសាស្ត្របានដឹងថា ភពពុធ ទទួលរងឥទ្ធិពលធ្ងន់ធ្ងរពីយុគសម័យភ្លៀងអាចម៍ផ្កាយដំណាក់កាលចុងក្រោយដែលហៅថា Late Heavy Bombardment កាលពីប្រព័ន្ធព្រះអាទិត្យ ទើបកកើតអំឡុងពី ៤.១ ដល់ ៣.៨ ពាន់លានឆ្នាំមុន នៅពេលមាត់រណ្ដៅធំៗនៅលើព្រះចន្ទបង្ហាញខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTPUOVJFChh-sUON4MaZvxjjcCbypCT85r5YDPN5qXZ9qRf6Y2UiVv7r4DK4ZJvzZDezVdUd-KrPwpC4DRD9QXG7Zmr4ItSp_xV3sZxqeoR9-uJdj_VSmIZjktFlBVWe5SEmH3zRsiU0YT-xO4PAyIjswT4zGvb3VZKlpMkA6Sgxc8gT_5rcbse6AQwzXU/s643/mercury-planet-diamonds-gems.jpg

ទោះជាយ៉ាងណាភពពុធ មានមាត់រណ្ដៅធំជាងឆ្ងាយ ធៀបនឹងព្រះចន្ទ នាំឱ្យមានករណីប៉ះទង្គិច បង្កើតបានជាត្បូងពេជ្រ។ ភពពុធចាប់ផ្ដើមមានសម្បក graphite ស្ដើង បន្ទាប់ពីវាចុះត្រជាក់ នេះបើតាម Kevin Cannon សាស្ត្រាចារ្យរងផ្នែកភូគព្ភសាស្ត្រ និងធនធានអវកាសនៃសាលារ៉ែ Colorado។ ហេតុនេះអាចម៍ផ្កាយ និងផ្កាយដុះកន្ទុយ ហោះមកបុកស្រទាប់សម្បក graphite របស់ភពពុធ ក្នុងល្បឿនរាប់សិបគីឡូម៉ែត្រ/វិនាទី បង្កើតបានជាសម្ពាធខ្ពស់គ្រប់គ្រាន់ដែលអាចធ្វើឱ្យ graphite ប្រែក្លាយទៅជាត្បូងពេជ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFhv5_TVhQD7Xdb2tEhTeyXtTa5Q9Hh8F7iz0c8iknhhiK53KwPBZLtVbux0tY8RuVr10Pd0Bb7pIKUKyCdWL7I7CfJ0hHulT7z53nu50zr2cprydM2yy0l5eH3DPQSSU4cIbLoc3KpRHNyS4syMVj2-PdNM-mQMCsY7FJOwGwQUDt5iP_j0tlscy0LB0W/s642/mercury-illustration-642x260.jpg

ក៏ប៉ុន្តែ ដោយសារតែស្ថិតនៅក្បែរស្រទាប់លើរបស់ផ្ទៃនៃភពពុធ ដូច្នេះត្បូងនៅទីនោះប្រហែលជាអាចខុសប្លែកពីត្បូងពេជ្រដែលមនុស្សយកមកធ្វើជាគ្រឿងអលង្ការ ឬខុសគ្នាពីត្បូងពេជ្រនៅលើផែនដី។ នេះបើយោងតាមអ្នកជំនាញ ត្បូងនៅលើភពពុធ ឬភព Mercury គឺទំនងដូចទៅនឹងត្បូងពេជ្រល្អក់តូចៗ ដែលគេប្រើក្នុងការកាត់ ឬឈូសនៅក្នុងវិស័យឧស្សាហកម្ម៕

ការផលិត និងលក់រថយន្តរបស់ចិនកើនឡើងខ្លាំងនៅឆមាសទី១ ឆ្នាំ២០២៤

0

ប្រទេសចិន ៖ គេសង្កេតឃើញថា ការផលិត និងនាំចេញរថយន្តអគ្គិសនី គឺចិនមិនស្ថិតក្រោមប្រទេសណាមួយទេ ពីព្រោះចិនមានគម្រោងក្លាយជាប្រទេសនាំចេញរថយន្តគ្រប់ប្រភេទធំបំផុតលើពិភពលោក ក្រោយពីចំនួនលក់រថយន្តអគ្គិសនីថ្មីផលិតនៅចិន បានលើកឡើងខ្ពស់តាំងពីឆ្នាំ២០២៣ ។ អ្នកជំនាញលើកឡើងថា ចិននៅតែមានសន្ទុះខ្លាំងផ្នែកផលិត និងលក់រថយន្តអគ្គិសនី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnrVEU_ENriXiiLuWop9z87Z1K0jY1ETK2OtldyAnrBTk3hFaUQNu-U8gdRCxIkC2YPdNJihyphenhyphenQF83A9R8Brl74eJTN_07m3fkpIPCmjZw9LvRTwnt1EP4ERQBDJpYYKD7GdzafSJnEFU5b14FAJ3Sagt5dho6d_hwRZsrQxiaecHeZYWjBUCTtOwzqKhof/s600/00china-electric-2-articleLarge.webp
កាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៤ សមាគមក្រុមហ៊ុនផលិតរថយន្តប្រទេសចិនបញ្ជាក់ថា ចាប់តាំងពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ ការផលិតរថយន្តនៅចិន បានកើនឡើងខ្ពស់រហូតដល់១៣លាន៨សែនគ្រឿង កើនឡើង៤,៩% បើធៀបនឹងឆ្នាំ២០២៣ ។ រីឯការលក់រថយន្តចិនវិញ បានកើនឡើង៦,១% មកស្មើចំនួន១៤លានគ្រឿង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgswf6N5Q2eln0tZQg9GUeoFfm694fEfIZzTol9NwvUH1yFZw5C6U45SndkgOCmTHvMa2QSWhKGB9EtGMpsfGTtsIDqp8tgZqY8yBFZZDoapS9LX9Hg-LkvFrffGqhelaEOrS_a-UKpuKhPVtVxdRmlQsR2i9VkvHxEdCgFHKu4TTw55y_kX4aMyH4HmCEA/s3000/200206020622-honda-factory-china-file.jpg

សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសចិនបានផលិតរថយន្តអគ្គិសនីថ្មី (Neighborhood Electric Vehicle) ចំនួន៤លាន៩សែនគ្រឿង កើនឡើង៣០,១% បើធៀបនឹងឆ្នាំ២០២៣ ។ ដូចគ្នានេះដែរ ចំនួនការលក់រថយន្តអគ្គិសនីថ្មីបានកើនឡើង៣២% បើធៀបនឹងឆ្នាំ២០២៣ មកស្មើចំនួន៤លាន៩សែនគ្រឿង ហើយរថយន្តអគ្គិសនីថ្មីមានចំណែកក្នុងទីផ្សារប្រទេសចិន រហូតដល់៣៥,២% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRCvNI3wi7EhWWXlU-j6lTtj6kqw4EejqyR613cb_O5mi2lNL0fhIqvkaN-dxaYoYM-siQmipFQ5wKq7I7PF5EUJvZkUEBz1jEt_tsAU__aExV_L-3xZo0gniZHnOUvf2kex87EiV-flDpz2Drtxv96LRYrmafrWXgs_r5EkNOZ9BPp7m_pRLuCukNNkLo/s918/byd_factory_szeged_hungary.webp

រីឯចំណែកទីផ្សារនៃម៉ាករថយន្តផ្ទាល់ខ្លួនរបស់ចិន បានកើនឡើងរហូតដល់៦១,៩% ។ Chen Shihua គឺជាអគ្គលេខាធិការរងនៃសមាគមក្រុមហ៊ុនផលិតរថយន្តប្រទេសចិន លើកឡើងថា ចំនួនការផលិត និងលក់រថយន្តអគ្គិសនីថ្មីនៅប្រទេសចិនក្នុងឆមាសទី១ ឆ្នាំ២០២៤ គឺស្មើជាង៣០លានគ្រឿង ហើយការនាំចេញរថយន្តចិនបានកើនឡើងយ៉ាងឆាប់រហ័សក្នុងអំឡុងពេលនេះ ។ ដូច្នេះ វាបានជំរុញដល់កំណើនទីផ្សាររថយន្តទាំងមូល ខណៈចំណែកទីផ្សាររថយន្តផ្ទាល់ខ្លួនរបស់ចិន បានកើនឡើងរហូតដល់ជាង៦០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha1XYH5pu-hbCKguWmIahUbv-WF5e9GmLCrM-Gqbm6DoTJiBFQi5hWq-_GQMwEY8vM9zwQ0Yqu-dIXgL4SPvPJjJusA8ukUj192P5_oYK4SVDBMTEhAjx1rRaoXl-OgoBvydJue30XlIlkw4X2vMV7_sUkGZ9EfK6pN9rhuPaSnx6p6q8TY4Ctu79QxXGU/s6048/MXX5ZK4ZHFIZXDB32HX222DIAQ.jpg

សមាគមក្រុមហ៊ុនផលិតរថយន្តប្រទេសចិនបញ្ជាក់ថា នៅឆមាសទី២ ឆ្នាំ២០២៤ គោលនយោបាយពិសេសរបស់ប្រទេសចិន ដូចជា ៖ ការជំរុញពាណិជ្ជកម្ម និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ នឹងអាចជួយជំរុញទីផ្សាររថយន្ត ហើយធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តអាចប្រកួតប្រជែងគ្នាផលិតរថយន្តម៉ាកថ្មីៗដើម្បីបំពេញតម្រូវការលើទីផ្សារឱ្យកាន់តែច្រើន ៕

ម៉ូតូកង់មួយកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងបណ្តាញសង្គម

0

បរទេស៖ ម៉ូតូអគ្គិសនីកង់មួយដែលមានតែមួយគត់នៅក្នុងប្រទេសក្រិក រចនាដោយវិស្វករជនជាតិក្រិចពីរនាក់បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម បន្ទាប់ពីអ្នកទាំងពីរបានបង្ហោះវានៅលើ YouTube។
យោងតាមគេហទំព័រ Design Boom ម៉ូតូអគ្គិសនីកង់មួយនេះមានឈ្មោះថា Make It Extreme អាចផ្តល់នូវបទពិសោធន៍យ៉ាងពិសេសនៅលើផ្លូវសម្រាប់អ្នកជិះរបស់វា។ Make It Extreme ដំណើរការផលិតមិនពិបាកពេកទេ ព្រោះពួកគេបានស្ទាត់ជំនាញក្នុងការផលិតគ្រឿងបន្លាស់ ដោយជំនួសឱ្យការប្រើប្រាស់ម៉ាស៊ីនចំហេះខាងក្នុង ក្រុមអ្នករចនាក៏បានបង្កើតម៉ូតូអគ្គិសនីដែលមានកង់មួយតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRjb_ynhByi8AVOJOe6qWe1-3P6PODDuXH4dSGdgAUMCXu2MmpIlHcHsFnWO9nj_zKNET6LpvUBPo7BYs2a95ZvUDglsqVukia7SDsy4GzFlp-7HPVn1l1krWleBXT0Ro_uLmsFc2oeHkdwa0eHuTSsNturv1PtAo-IFQAB2a1DE1JcG4FPMxAl0MuYSsP/s1280/photo_2024-07-20_10-58-40.jpg

ដំបូងអ្នករចនាបានបង្កើតស៊ុមដែកដ៏ធំមួយ ហើយពួកគេបានកែស៊ុមជារង្វង់ដ៏ល្អឥតខ្ចោះ ដែលមើលទៅដូចជាកង់ដែលប្រើក្នុងសៀកមានអង្កត់ផ្ចិត ១៤៥ សង់ទីម៉ែត្រ។ ជំហានបន្ទាប់គឺការប្រមូលផ្តុំសំបកកង់ ដោយសារសំបកកង់មិនមានទំហំត្រឹមត្រូវ ក្រុមវិស្វករត្រូវកាត់ និងកែច្នៃសំបកកង់ចំនួន ៣ ដែលយកចេញពីម៉ូតូ និងរថយន្ត Go-kart រួចពួកគេក៏បានភ្ជាប់សំបកកង់ទាំងនេះជាមួយគ្នា ហើយដំឡើងវាជុំវិញកង់ដែក បន្ទាប់មកបន្តជាមួយនឹងតួ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi396Ql3vLZ-5HMPZ2YPfVE_GqIGy4KqPIiX0Biiff3uiJ6jC5Rnv4RzqVcGbHXxt0BiG0mn91H19Ha2DuMiFnsxOHixMHR7fVxZG8DNt9B1S0J0TgfQb9EVzGQqe-PbyXtlrF1n7Fc-vgMheDaKi35Si-hYgDFiOnprrPXRjxES2jPFKnG0D0ASEOVMut3/s686/photo_2024-07-20_11-29-31.jpg
ពួកគេប្រើរមូរចំនួន ៣ និងសម្ភារៈផ្លាស្ទិកខ្មៅដើម្បីជួយឱ្យកង់វិល រួចក៏បានយកសម្ភារៈពីកង់ឡានទៅកាន់កង់ថាមពលហើយធ្វើជាសំបកកង់ម៉ូតូ។ ដូច្នេះកង់នឹងអាចបើកទៅមុខ ក៏ដូចជាផ្លាស់ទីបានយ៉ាងលឿនដោយសារម៉ូទ័រពីរដែលភ្ជាប់ទៅនឹងសំបកកង់។ នេះជួយឱ្យសម្រេចបាននូវការក្តាប់ល្អ ខណៈពេលដែលយើងបើកបរវា និងបញ្ជូនថាមពលទៅកាន់កង់ធំ។ នោះក៏ដោយសារតែសំបកកង់ Go-kart ត្រូវបានផលិតឡើងពីវត្ថុធាតុមិនរអិល។ ហេតុនេះម៉ូទ័រដំណើរការបានល្អគឺដោយសារឧបករណ៍បញ្ជាពីរដែលធ្វើឱ្យវាខ្លាំងភ្ជាប់ទៅនឹងកម្មវិធីបិទបើក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsC2RSgCT6w18Yuc0I6U3oUOifa815SRVgCpnSQwek22enYoNJnjXdgyWorhT1ltr7zON5mSGm8H5EMpPdXHg1FZLSa5jefMVYkCNp9JbA-V98e6qR0nERDgng4G7XmK2l0NVm5b43sc4QZIzrmENz6640OnJGP_0gfbM6gHEjocHJpyw2ecMw8BpdE_-C/s1280/photo_2024-07-20_11-30-21.jpg

ការរៀបចំខាងលើអនុញ្ញាតឱ្យយានជំនិះកង់មួយវិលបានស្មើៗគ្នា ទោះបីជាការបើកបរមានគ្រោះថ្នាក់ខ្លាំងប៉ុណ្ណាក៏ដោយ វាក៏នៅតែជាបទពិសោធន៍ដ៏អស្ចារ្យមួយ។ លក្ខណៈពិសេសមួយទៀតដែលធ្វើឱ្យ unicycles អគ្គិសនីកាន់តែពិសេសគឺកម្លាំងបង្វិលនៃប្រព័ន្ធ ដោយម៉ូដែលថ្មីនេះគឺមានម៉ូទ័រខ្លាំងជាងមុន និងដំណើរការលឿនជាងជំនាន់មុនៗ៕

ល្អឥតខ្ចោះខាងសំឡេងនិងការកម្សាន្តត្រូវចិត្តឥតដែនកំណត់ – Sony ប្រកាសចេញ បាសនិងកាសឥតខ្សែទំនើបថ្មីគុណភាពអស់ស្ទះ ស៊េរី ULT POWER SOUND

0

(ភ្នំពេញ ២០ កក្កដា ២០២៤) – Sony ទើបតែប្រកាសចេញកំពូលឧបករណ៍បំពងសំឡេងនិងកាសឥតខ្សែក្ដៅៗ ស៊េរី ULT POWER SOUND® series មុននេះបន្តិច ដើម្បីបំពេញចិត្តថ្លើមអ្នកស្រឡាញ់ចូលចិត្តស្ដាប់តន្ត្រី ដែលមិនចង់បាត់គុណភាពភ្លេង។ គុណភាពឧបករណ៍ថ្មីនេះ ដឹងតែកប់ស៊េរី ញ័របេះដូងអ្នកប្រើមិនខាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXO0ZsJnV5XkbPVSQlt0l8kUBP3knKNKhPDyU-VGxGNOdYqN1abKCqgyLM3jmdCBLCN8XaW9dtHk3F6pGR85zWy3-3fM17qzCLuhfdA2VR8s1l9kLh0oWyPogt-jbN4RZfLX0bFa-cOCzjkI9sntJ2gvC0PHOliCFqW11lEKTcgY_1xdD5K5ni9hhI5lZI/s7008/CR002240.jpg

ឧបករណ៍បំពងសំឡេង ឬនិយមហៅខ្លីថា បាស សម្រាប់អ្នកចូលចិត្តបណ្ដែតអារម្មណ៍តាមរយៈដូរតន្ត្រី ចម្រៀងឮៗគុណភាពសំឡេងខ្ពស់ ក្នុងបរិយាកាសជួបជុំ ឬកម្មវិធីកម្សាន្តនានាជាក្រុម Sony ប្រកាស Wireless Speaker ខ្លួនដល់ទៅ ៣ជម្រើសតាមទំហំនិងតម្រូវការ ដូចជា ULT TOWER 10, ULT FIELD 7, ULT FIELD 1 និងកាសប្លូធូសឥតខ្សែ (wireless headphone) សម្រាប់អ្នកស្រឡាញ់ និយមស្ដាប់ចម្រៀងបែបឯកជន ឬបំពេញការងារនានា ម៉ូដែល ULT WEAR។

គ្រប់ម៉ូដែលទាំងអស់ទាំងបាសនិងកាសឥតខ្សែ សុទ្ធតែរចនាឡើងមានប៊ូតុង ULT ជាជំនួយគុណភាពសំឡេង បន្ថែមជម្រើស Sound Mode ដើម្បីផ្គាប់ចិត្តអ្នកស្ដាប់ទៅតាមស្ថានភាព ប្រភេទចម្រៀង ឬអារម្មណ៍អ្នកស្ដាប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA3nuPdw-aOF3aWWOFRj80R-OWzdoCRb8AjR8WsqIiRr38Ekx97IA2oTjdBIbH4hdnY23VYwlhuHElv8bJh61TU-FKobGhZywJBO9_rAAvuHw90jzStAry_VI22eBF1zGlom9x2kz-ie-BIAUeu8as_WzzN0h5z6ebzQGN3C4Ujzj8IM_svsmD436v2hAG/s7008/CR002250.jpg

ដំណឹងល្អមិនមែនតែការចេញលក់កំពូលឧបករណ៍ ULT POWER SOUND ប៉ុន្មានស៊េរីដូចបានរៀបរាប់ទេ ប៉ុន្តែ Sony ក៏យកឱកាសនេះប្រកាសពីជោគជ័យមួយផ្នែកទៀតពីកិច្ចសហប្រតិបត្តិការ ជាមួយកំពូលតារាចម្រៀងដ៏ល្បីល្បាញលំដាប់ពិភពលោក និងម្ចាស់ពានរង្វាន់ GRAMMY® លោក Peso Pluma ផង។ អាជីពជាសិល្បៈករ ជាអ្នកចម្រៀងដ៏ល្បី Peso បានលើកសរសើរនិងច្បិចពីគុណភាពរាល់ពេលចាក់ចម្រៀងបែបនេះថា “ULT POWER SOUND ជាបាសនិងកាសល្អបំផុត មិនឲ្យខ្ញុំខកចិត្តទេរាល់ពេលខ្ញុំចាក់ចម្រៀងស្ដាប់រាល់ដង។ ជាអ្នកចម្រៀងដូចខ្ញុំ គ្រប់គ្នាដឹងហើយថា ខ្ញុំពឹងផ្អែកលើបាសខ្លាំងប៉ុណ្ណាក្នុងការសរសេរបទចម្រៀងសរសេរភ្លេង ទម្រាំតែត្រូវចិត្តម្ដងៗ មិនងាយទេ។ បទពិសោធន៍ប្រើបាសច្រើនរាប់មិនអស់ ខ្ញុំច្បាស់ណាស់ថាបាស ULT POWER SOUND ផលិតឡើងដោយយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការផ្ដល់បទពិសោធន៍ល្អឥតខ្ចោះមិនធ្លាប់មានចំពោះហ្វេនរបស់ខ្ញុំ និងចូលចិត្តស្ដាប់តន្ត្រីផ្សេងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmeyCOQIuh3Yfk4ddNQx3i5KrASwTGgWByGTRaErEnaGmcj8tzvkwgpV4LAvlNyafjlIh7axp8LExOVNMgM4vZ-AfaxKGsBPUiDIJySNDfO0qIlPUkFcDG27JLPSi-QoWegRnhaAI2YZAPZqXNmNMkZoxNHixh5YU1uyPc9MPKFcmAGPbWlNhSlmdhGpNE/s6537/CR002270.jpg

សិល្បៈករដ៏មានទេពកោសល្យនិងប្រជាប្រិយភាពរូបនេះ នឹងចូលរួមជាមួយ Sony ក្នុងយុទ្ធនាការផ្សព្វផ្សាយ “For The Music” ដោយផ្ដោតសំខាន់លើការប្រម៉ូតស៊េរីបាសនិងកាសឥតខ្សែ ULT POWER SOUND។ វីដេអូសម្ដែងអាចចូលមើល ទីនេះ

ULT TOWER 10 – បាសល្អបំផុតសម្រាប់ច្រៀងផ្ទាល់ ត្រូវចិត្តសម្រាប់អ្នករៀបចំកម្មវិធីជួបជុំកម្សាន្តនៅផ្ទះ
ផ្ទះយើងក៏អាចសារ៉េកែច្នៃទៅជាមានប្រព័ន្ធបាសឲ្យពិរោះរណ្ដំ ឡូយ ហើយច្នៃចេញជាប្រព័ន្ធសំឡេង 360° ភ្លើងពណ៌ដេគ័រ360° ហើយសំឡេងចម្រៀងច្រៀងខារ៉ាអូខេផ្ទាល់ក៏ 360° ក៏បានដែរ សម្រាប់កម្មវិធីជួបជុំ។ សមត្ថភាពមិនធម្មតារបស់បាស ULT TOWER 10 មិនមែនសម្រាប់តែចម្រៀងទេ យើងក៏អាចភ្ជាប់ទៅឧបករណ៍ផ្សេងទៀតដូចជាទូរទស្សន៍ឆ្លាតវៃ ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗណាក៏បាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7NkydwMg1ZHWePksvpGIk_IZf5NckG-6lrHsghEEunSu20q6FdOLeBST_ter5_Llxc3cWkGy1B26cXgnX8eGFMj5-nbXHkx15-Ihggbgkdu6-wIA4yIq6LWI2RPdNaxGl3mJZz-JWH88apGQD8LtlBzOPiOT_g1KJOPPdteHZv2kXZ4nXSwqmnXtrEUe4/s6884/CR002872.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmuv1QywPwkwH8PZxFZyln7C0NJ3vOoGmTSem3LcI7SZJ7N4VK_HYc0ilkhVIPIXFcIK8ymftw8_2dvhcuQGIV2QepPNw69LMktofsK2FaixKsCremprzPmT7O2yGqVmWkgW5DJORoc0reofjQwJ-2YD7Fcsr7OeC_I32eYGfXXy8TzZ3oGzhvS4e_Tw06/s6769/CR002484.jpg
ULT TOWER 10

ចំណុចពិសេសរបស់បាស ULT TOWER 10 មានដូចជា៖
• ULT POWER SOUND – ចំណុចពិសេសបំផុតរបស់បាស ULT TOWER 10 គឺជំរុញកម្រិតហ្វ្រេកង់សំឡេងតន្ត្រីទាបឲ្យឮកាន់តែពិរោះរណ្ដំ។ បាស ULT TOWER 10 គឺអាចកំណត់ Sound Mode ២ផ្សេងគ្នាតាមការចង់បានដោយចុចប៊ូតុង ULT។ Sound Mode ទី១ គឺ ចុចប៊ូតុង ULT1 ដើម្បីផ្លាស់ប្ដូរសំឡេងហ្វ្រេកង់ទាប ឲ្យរាល់មុខងារតន្ត្រីកាន់តែពិរោះងំ។ ឯប៊ូតុង ULT2 ដើម្បីប្ដូរបរិយាកាសឲ្យសំឡេងបាសកាន់តែឮ សម្រាប់រាំជាដើម។
• Sound Field Optimisation – ជាមុខងារកាត់បន្ថយសំឡេងរំខាន (noise) ហើយប្ដូរការកំណត់សំឡេងដោយស្វ័យប្រវត្តិឲ្យសំឡេងកាន់តែឮច្បាស់ បើទោះជាមានសំឡេងរំខានច្រើនជុំវិញក៏ដោយ។
• 360° Party Sound and 360° Party Light – សំឡេង សម្រាប់ជួយឲ្យរលកសំឡេងពិរោះទៅគ្រប់បរិវេណក្នុងបន្ទប់ឬផ្ទះស្មើល្អ និងពន្លឺភ្លើងពណ៌រត់តាមចង្វាក់ភ្លេងចម្រុះពណ៌កម្រិត 360° ដែលញាំឲ្យកម្មវិធីជួបជុំកាន់តែរីករាយ។
• Karaoke, Guitar, and TV Sound Booster – ភ្ជាប់មេក្រូ(មីក្រូហ្វូន)ឥតខ្សែ គ្រប់គ្រងសំឡេង កម្រិតអេកូ(Echo) និងមុខងារនានានៅផ្នែកខាងលើ។ ភ្ជាប់រួចហើយ អ្នកក៏អាចភ្ជាប់មេក្រូ(មីក្រូហ្វូន) មួយទៀត ឬហ្គីតាដើម្បីប្រើ ULT TOWER 10 ជា Amplifier (amp) ជួយឲ្យការលេងហ្គីតាកាន់តែពិរោះ។ ដោយឡែកការការភ្ជាប់ទៅ ULT TOWER 10 ជាមួយទូរទស្សន៍ ឬ Smartphone សុទ្ធតែជួយឲ្យសំឡេងកាន់តែល្អ ហើយបើច្រៀងខារ៉ាអូខេវិញ ឮរឹតតែពិរោះ រៀបរាប់មិនអស់។
• Party Connect – ញាំងបរិយាកាសជប់លៀងឲ្យកាន់តែសប្បាយ ព្រោះអាចភ្ជាប់បាស ២គ្រាប់ ធ្វើឲ្យសំឡេងកាន់តែឮ កាន់តែពិរោះ ហើយនៅពន្លឺរត់តាមភ្លេងរបស់បាសស្រាប់ទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1pablT-vBmVyrHqacS9KaY4LP3qaQBBWdmb3iH5pcEAJB6DYoxrY7i1k4sQhddbafU45GVwrvQdmp3Pjde99VzUkQPFqpf8tsNcWG6dHVQKOmCw8n4wK5IywNCro2gePut_NNOXIdJIqlW5mtZ5I3czVKgKBkc0R7sMBIw-d3wjJL8X1O0uJESshN0R58/s930/Picture3.jpg

ULT TOWER 10

ULT FIELD 7 – កន្លែងណាក៏អាចជប់លៀងបានដោយរីករាយ
អស់ពេលសេដ ថ្ងៃណាក៏រីករាយ ព្រោះបាសមានពន្លឺភ្លើងរត់តាមភ្លេងតូចស្រួលដាក់តាមខ្លួនមិនថាទៅដល់ណាកន្លែងណា។ បាស ULT FIELD 7 ចង់បង្កើតបរិយាកាសរីករាយ ជប់លៀងលែងពិបាក ហើយមានមុខងារការពារការជ្រាបទឹក ជ្រាបធូលី ថ្មកាន់ប្រើបានយូរ ហើយកម្មវិធីសប្បាយៗក៏រឹតតែសប្បាយបានយូរដែរ។ ត្រូវអត់? ULT FILED 7 ក៏អាចភ្ជាប់មេក្រូ សម្រាប់ច្រៀងខារ៉ាអូខេបានគ្រប់ពេលដែរ។

ULT FIELD 7

ចំណុចពិសេសរបស់បាស ULT FIELD 7 មានដូចជា៖
• ULT POWER SOUND – ផ្លាស់ប្ដូរមុខងារ ULT1 ស្ដាប់តន្ត្រីកាន់តែពិរោះ ឬមុខងារ ULT2 ប្ដូរបរិកាសឲ្យបាសកាន់តែបុក កាន់តែឮ។
• Sound Field Optimisation – ទទួលបានបទពិសោធន៍ស្ដាប់តន្ត្រីកាន់តែឡូយមិនធ្លាប់មានគឺមុខងារកាត់បន្ថយសំឡេងរំខាន ហើយផ្លាស់ប្ដូរការកំណត់ដោយស្វ័យប្រវត្តិ ធ្វើឲ្យសំឡេងតន្ត្រីកាន់តែពិរោះ នៅតែខ្លាំង ទោះជាមានសំឡេងរំខានបែបណាក៏ដោយ។
• Party for longer – ជួបជុំ ជប់លៀងនៅទីណាក៏ដោយ កម្មវិធីនៅតែបានយូរ ដោយតន្ត្រីកំដររហូតដល់ទៅ ៣០ម៉ោង។ បើ ៣០ម៉ោងមិនគ្រាន់ ULT FIELD 7 ប្រើពេលសាកលឿនតែ ១០នាទីទេ អាចប្រើបាន ៣ម៉ោងឯណោះ។ មិនទាន់អស់ទេ នៅមានមុខងារការងារ អាវក្រោះការពារការធូលីហុយ និងជ្រាបទឹក (IP67)។ កាន់តែឡូយគឺ កម្រិតនៃការពារជ្រាបទឹក មិនថាទឹកប្រៃឬទឹកសាបទេ ក៏គ្មានបញ្ហាសម្រាប់ ULT FIELD 7 ដែរ។ អ៊ីចឹង ទោះកម្មវិធីជប់លៀងនៅលើឆ្នេរសមុទ្រក៏អត់បញ្ហា។
• Carry anywhere – បាសខ្នាតកណ្ដាល ULT FIELD 7 អាចផ្លាស់ទីបានស្រួល ហើយពេលបើកដំណើរការដាក់ផ្ដេកក៏បាន បញ្ឈរក៏បាន។
• Karaoke and guitar input and lighting – ភ្ជាប់តែមេក្រូ(មីក្រូហ្វូន) ១ដើម អាចច្រៀងបានភ្លាម ហើយកាន់តែងាយស្រួលទៀត បើចង់គ្រប់គ្រងសំឡេងឡងរំខាន អេកូ(Echo) និងឧបករណ៍គ្រប់គ្រងផ្សេងទៀត។ ឬក៏ភ្ជាប់ហ្គីតា ហើយយកបាស ULT FIELD 7 ជា Amplifier (amp) វិញក៏បាន។ មិនទាន់អស់ទេ សូម្បីពន្លឺភ្លើងពណ៌ក៏អាចកំណត់តាមការចង់បាន ទៅតាមបរិកាសដែរ។
• Party Connect – រាល់កម្មវិធីជប់លៀងសប្បាយៗ ទាល់តែសំឡេងធុងបាសឮ ហើយបានភ្លើងឡូយ។ អ្នកអាចភ្ជាប់បាស ២គ្រាប់ ដើម្បីឲ្យកម្មវិធីកាន់តែអែម។

ULT FIELD 7

ULT FIELD 1 – មាឌតូច តែសំឡេងធំតាន់
កាន់តែតូច តែ Sony សម្រិតសម្រាំង ULT FIELD 1 មុខងារ ការរចនា និងសមត្ថភាព មិនធម្មតា។ តូច ងាយប្រើ ងាយកាន់ ការពារការជ្រាបទឹក ការពារធូលី ការពាររំញ័រខ្លាំង ហើយថ្មប្រើបានយូររាប់ម៉ោង។ តូចមែនសំឡេងពិរោះខ្លាំង តែមុខងារច្រើនញាក់សាច់។

ULT FIELD 1 មាន ៤ពណ៌ ស ប្រផេះ ទឹកក្រូច និងខ្មៅ

ចំណុចពិសេសរបស់បាស ULT FIELD 1 មានដូចជា៖
• ULT POWER SOUND – សំឡេងកាន់តែឮ កាន់តែពិរោះ ចុចបើកមុខងារ ULT POWER SOUND។
• Anywhere, any way – មានកូនបាស ULT FIELD 1 ទៅណាក៏ដឹងតែអែមដែរ។ តូចស្រួលទុកដាក់។ អាយុថ្ម ប្រើបានដល់ទៅ ១២ម៉ោង ការពារការជ្រាបទឹក (IP67) ទាំងទឹកសាប ទឹកប្រៃ ការពារធូលី ការពាររំញ័រខ្លាំង។ ចឹងដាក់តាមខ្លួនយកទៅក្រៅ ទោះលើឆ្នេរក៏អត់ខ្លាចមានបញ្ហាខូចខាតដែរ។
• Colours to suit your style – ពណ៌ស្មៅ ស ប្រផេះ និងទឹកក្រូច។ Style អ្នកពណ៌ណា រើសបាន ច្រើនពណ៌ ច្រើនជម្រើស តែគុណភាពអែមដូចគ្នា។
• Choice of layout – បាស ULT FIELD 1 រចនាឡើងជាជម្រើសមិនថាដាក់បញ្ឈរ ឬដាក់ផ្ដេកក៏គ្មានបញ្ហា ព្រោះករណីខ្លះ កន្លែងចង្អៀត។
• Usability – ងាយប្រើ ងាយភ្ជាប់ជាមួយ (built-in) mic ក្នុងទូរស័ព្ទបន្ថយសំឡេងឡងរំខាន (Echo) ជួយឲ្យការសន្ទនាទូរស័ព្ទកាន់តែច្បាស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZtDs3VDwl4xq_f_EyyXKED-JuLxdEkH9H6JF9beiYjb9pQ9mqIOFRYy-F9hlvKNV7Zm7Ghke51V5ScICbA2OVIs_jkRRn7QSPYfHV0CUchAVHadIzf5HUUSa9MA6zKHdXo6J2PD5yq-KJmr_NRZrEWjyZGiKDA3rleQuW9vwk4MkjysQz65XNS4p2AjY6/s813/Picture6.jpg

ULT FIELD 1

ULT WEAR – សំឡេងធ្ងន់ពិរោះ គ្មានការរំខានតាម Style អ្នក
គុណភាពអែមខ្លាំងបរិយាយមិនត្រូវ ពិរោះ កាត់បន្ថយសំឡេងរំខាន អ្នកអាចផ្ដោតលើចម្រៀង ឬតន្ត្រីដែលអ្នកបណ្ដែតអារម្មណ៍ផ្ចង់ស្ដាប់ ទោះនៅទីណាក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlhlZfJhlnpWnUfwhZREZSx7zd5Nd9-Vy1qw-q-QyMcplO-2b9pQcROGGxs4w8uhyphenhyphenmq6m5A70aHaP2PMQlXkjOajM19pTubm4Nb99tLCEO-z0qT8USY5fMb-HBVyILZ3lVVrZMJL73Vvhc3KFugvSThjeQbZNRL9DK9014iizjoTuVeppK_Xfpnvgwnmcx/s891/Picture5.jpg

កាស ULT WEAR មាន ៣ ពណ៌ ខ្មៅ ស និងប្រផេះ

ចំណុចពិសេសរបស់កាស ULT WEAR មានដូចជា៖
• ULT POWER SOUND – ចុចប៊ូតុង ULT ពេលចង់បានសំឡេងកាន់តែអែម។ ULT1 ស្ដាប់តន្ត្រីកាន់តែពិរោះ ឬមុខងារ ULT2 ប្ដូរបរិកាសឲ្យបាសកាន់តែបុក កាន់តែឮ។
• Designed for power – ULT WEAR បំពាក់ដោយ Sony’s Integrated Processor V1 ជា Processor ដូចគ្នារបស់កាសឈ្នះពានស៊េរី 1000X និង Driver ដែលរចនាយ៉ាងសម្រិតសម្រាំងបំពាក់ឲ្យស៊េរី ULT POWER SOUND ដើម្បីរលកសំឡេងល្អ កម្លាំងបាសខ្លាំង និងបញ្ចេញមុខងារលម្អិតរបស់ឧបករណ៍ភ្លេចបានច្បាស់ល្អ។
• Noise cancelling – បំពាក់បច្ចេកវិទ្យាបន្ថយសំឡេងរំខានទ្វេរដង បំពាក់ Processor V1 ធ្វើឲ្យមុខងារកាត់បន្ថយសំឡេងរំខានរបស់កាស ULT WEAR កាន់តែល្អលើសគេ។ ស្ដាប់ចម្រៀងដែលអ្នកពេញចិត្ត ដោយលែងមានការរំខាន។ រីករាយពេលវេលាស្ដាប់តន្ត្រីរបស់អ្នកឲ្យអស់ដៃ។
• Comfortable design – ការរចនាក៏យកចិត្តទុកដាក់ខ្ពស់ទាំងបរិវេណស៊ុមទន់ល្មើយ ទូលាយមិនតឹងហប់ តែគុណភាពសំឡេងខ្លាំងពិរោះល្អ។ កាសអាចបត់បានពេលឈប់ប្រើ និងមានប្រអប់ដាក់ត្រឹមត្រូវ ការពារការខូចខាត។
• Everyday use – មុខងារនិងលក្ខណៈពិសេសរបស់កាស សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃដូចជា មុខងារឆ្លាតវៃស្កុប (pause) ចម្រៀងពេលអ្នកដោះកាសចេញ ហើយចម្រៀងបន្តចាក់ពីកន្លែងស្កុប។ ការភ្ជាប់ Bluetooth® យើងអាចភ្ជាប់ម្ដង ឧបករណ៍២ ក្នុងពេលតំណាលគ្នា ដោយមុខងារ Multipoint Connection ។ ចំពោះថ្មវិញ បើសាកពេញ យើងអាចប្រើបានដល់ទៅ ៣០ម៉ោង បើបើកដំណើរការមុខងារកាត់បន្ថយសំឡេងរំខាន (Noise Cancelling) ឬប្រើបាន ៥០ម៉ោងបើបិទមុខងារ (Noise Cancelling) ។ កាន់តែអស្ចារ្យពិសេសពេលយើងរវល់មិនមានពេលសាកថ្មគ្រប់គ្រាន់ មុខងារ Super Charge យើងប្រើពេលសាកតែ ៣នាទី កាស ULT WEAR ប្រើបានដល់ទៅ ៩០នាទី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3yz3Eu7T8C6rl_mwdBk_uTgIM1q7skkLtOkEI8xGRVMbtDIuRRjlt075CvVp99kjz5PfBf6AqiIkA3R6FB_ESvQHtUclv615SONsWzK7qHzCubyRj44lLdYi7gE39ESFriFsoS1vsmLzcmg2TYfVMHHlE1sPFyk6XNre_tsKDTC9BhUP9PARsUr2rJuOU/s1200/KBN%20Feature%202.png

ULT WEAR

និរន្តរភាពក្នុងចិត្ត
ផលិតផល ULT POWER SOUND គ្រប់ស៊េរីមិនមែនផលិតឡើងផ្ដោតលើតែគុណភាពសំឡេងឲ្យល្អដាច់គេតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែ Sony ក៏យកចិត្តទុកដាក់ខ្ពស់បំផុតបរិស្ថានដូចគ្នា។ គ្រឿងបង្គុំប្លាស្ទិកដែលអាចយកទៅកែច្នៃឡើងវិញខាងក្រុមហ៊ុនក៏គិតគូរយ៉ាងល្អិតល្អន់ដូចគ្នា។ គុណតម្លៃរបស់ Sony គឺការប្ដេជ្ញាចិត្តខ្ពស់បំផុតក្នុងការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានពីសំណល់គ្រឿងបង្គុំដែលយើងបានផលិតក្រោយប្រើប្រាស់ដល់អាយុកាល។
ចេញលក់លើទីផ្សារ
កាស ULT WEAR នឹងចេញលក់លើទីផ្សារ [កម្ពុជា] ចាប់ពីថ្ងៃ [ទី ខែ ឆ្នាំ ២០២៤] តទៅ។ ហើយចំពោះបាសម៉ូដែល ULT TOWER 10, ULT FIELD 7 និង ULT FIELD 1 នឹងចេញលក់លើទីផ្សារ [កម្ពុជា] ចាប់ពីថ្ងៃ [ទី ខែ ឆ្នាំ ២០២៤] តទៅដែរ។

ព័ត៌មានបន្ថែមឬចង់ស្វែងយល់ពីផលិតផល សូមចូលទៅកាន់៖
• ULT TOWER 10: https://www.sony-asia.com/wireless-speakers/products/ult-tower-10
• ULT FIELD 7: https://www.sony-asia.com/wireless-speakers/products/ult-field-7
• ULT FIELD 1: https://www.sony-asia.com/wireless-speakers/products/ult-field-1
• ULT WEAR Headphones: https://www.sony-asia.com/headphones/products/ult-wear
• ULT POWER SOUND Series: https://www.sony-asia.com/ult-power-sound-series

###

អំពី FOR THE MUSIC
Sony បានបង្កើត brand platform “For The Music” សម្រាប់អតិថិជនសំខាន់ៗ អតិថិជនដែលមានតម្រូវការមិនថាជាសេវាកម្ម ឬផលិតផលតន្ត្រីអាជីព។ តាមរយៈ Platform “For The Music” Sony បានដើរតួយ៉ាងសំខាន់ជា premier audio brand ដែលបម្រើប្រយោជន៍និងផ្សារភ្ជាប់អ្នកសរសេរបទភ្លេង និងអ្នកប្រើប្រាស់ ក្នុងគោលដៅបង្កើតបទពិសោធន៍មន្ត្រីដ៏អស្ចារ្យ បម្រើអារម្មណ៍អ្នកចូលចិត្តស្ដាប់តន្ត្រី ក្នុងន័យសម្រេច បំណងរបស់គ្រប់អ្នកបង្កើតនិងសរសេរបទភ្លេងគ្រប់រូបដែលបានធ្វើការរួមគ្នាតាមរយៈ Platform “For The Music”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigB9Rhvvk0EJ2vDkFNIVI4G7jpf79a5UnvKwrrdEcMc5zz2jN1BVe6TnUlKJcp-FzKuflbQyUhH_vL5qCUZkwcCOIfw7W3-FZutLYba1l-uGx1qOFXKcHv_dfmvL7pDAqOs0M3ZOZapW5uC-71Qp7LMXLEwCJjG9lG2YXSJ1azjHDAyYuDqGGI067KNElW/s949/Picture4.jpg

ចង់ស្វែងយល់បន្ថែមពីផលិតផលតន្ត្រីច្រើនទៀតនៃយុទ្ធនាការផ្សព្វផ្សាយ “For the Music” ចូលចូលទៅកាន់ https://www.sony-asia.com/for-the-music. ។

អំពី Sony Electronics (សិង្ហបុរី)
Sony Electronics (សិង្ហបុរី) ដើរតួនាទីយ៉ាងសំខាន់លើផ្នែកទីផ្សារនិងលក់ផលិតផល Sony ប្រចាំសិង្ហបុរី និងនាំចេញផលិត Sony ទៅទីផ្សារមួយចំនួននៅអាស៊ី។ មានវត្តមាននិងឈរជើងនៅសិង្ហបុរីតាំងពីឆ្នាំ ១៩៧៣ មកដល់សព្វថ្ងៃអាជីវកម្ម Sony បន្តរីកចម្រើនជាបន្តបន្ទាប់ រហូតក្លាយជាក្រុមហ៊ុនឈានមុខមួយលើទីផ្សារអេឡិចត្រូនិក។ រាល់ព័ត៌មានពីផលិតផល ឬសេវាកម្ម Sony ប្រចាំប្រទេសសិង្ហបុរី សូមចូលទៅកាន់ http://www.sony.com.sg/ ។

អំពី Sony Corporation
Sony Corporation ជាក្រុមហ៊ុនមេ និងជាម្ចាស់រាល់ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលស្ថិតនៅក្រោមក្រុមហ៊ុន Sony Group Corporation ទាំងអស់ និងទទួលខុសត្រូវផ្នែកអាជីវកម្ម កម្សាន្ត បច្ចេកវិទ្យា និងសេវាកម្ម [Entertainment, Technology & Services (ET&S)] ។ ឈរលើទស្សនវិស័យ “បន្តចែកចាយ Kando និង Anshin(*) ទៅរាល់អតិថិជននិងសង្គមជាតិនានាទូទាំងសាកលលោក តាមរយៈការតាមឲ្យទាន់បច្ចេកវិទ្យានិងជម្នះរាល់ឧបសគ្គថ្មីៗដែលកើតឡើងរាល់ថ្ងៃសម្រួលដល់ការរស់នៅប្រចាំថ្ងៃ” ក្រុមហ៊ុន Sony Corporation គាំទ្រ Sony Group តាមរយៈបច្ចេកវិទ្យា ដោយបង្កើតការកម្សាន្តអនាគតរួមគ្នាជាមួយអ្នកបង្កើតនានា។ ព័ត៌មានបន្ថែមសូមចូលទៅកាន់ http://www.sony.net/ ។

* ពាក្យជប៉ុន Kando មានន័យថា អារម្មណ៍ និង Anshin មានន័យច្រើនដូចជា សេចក្ដីស្ងប់ផ្លូវចិត្ត ការសន្យា ទំនុកចិត្ត សេចក្ដីជឿជាក់ ឬអាចមានន័យថា ការពិ

ព័ត៌មានបន្ថែមសម្រាប់ការផ្សព្វផ្សាយសូមទាក់ទង៖
Jorim Kok
BlueCurrent for Sony Electronics
Asia Pacific and Singapore
Email: SNG.Sony@bluecurrentgroup.com
Melanie Shum
Sony Electronics Asia Pacific
Email: Melanie.Shum@ap.sony.com

លិខិតរំលែកមរណទុក្ខ

0

សូមគោរពជូនអ្នកឧកញ៉ា ឈុន លាង និងអ្នកឧកញ៉ា សំអាង ស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងក្រុមគ្រួសារ
យើងខ្ញុំទាំងអស់គ្នាជាគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ពិតជាមានក្តីរន្ធត់ឥតឧបមា និងសូមចូលរួមសម្តែងនូវការសោកស្តាយបំផុតចំពោះ មរណភាពរបស់ មហាសទ្ធាភិរ័ក្ខញាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ នៅថ្ងៃសៅរ៍ ១៥ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៦:១២នាទីព្រឹក ដោយជរាពាធ ក្នុងជន្មាយុ ៩៧វស្សា។

ការបាត់បង់ មហាសទ្ធាភិរ័ក្ខញាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ គឺជាការបាត់បង់នូវឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាក្មេក និងជីតាទួត ជាទីគោរពស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌ នៃកូន ចៅ និងចៅទួតទាំងអស់ ដែលលោកមានគុណយ៉ាងធំធេង និងប្រកបដោយព្រហ្មវិហារធម៌បំផុតរបស់ក្រុមគ្រួសារ។
ទន្ទឹមនឹងនេះ ការបាត់បង់ មហាសទ្ធាភិរ័ក្ខញាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ គឺជាការបាត់បង់ពុទ្ធសាសនិកមួយរូប ដែលមានសទ្ធាជ្រះថ្លាយ៉ាងក្រៃលែង ដែលបានបូជាកម្លំាងកាយចិត្ត និងធនធាន ពេលវេលា ដើម្បីរួមចំណែកក្នុងការងារមនុស្សធម៌ និងទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។

ក្នុងវេលាពោរពេញដោយសមានទុក្ខដ៏សង្វេគនេះ យើងខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ អ្នកឧកញ៉ាទាំងពីរ ព្រមទាំងក្រុមគ្រួសារទាំងមូល និងសូមគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាសទ្ធាភិរ័ក្ខញាាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ សូមបានយោនយោគក្នុងទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

សូម អ្នកឧកញ៉ាស្ថាបនិកទាំងពីរ ព្រមទាំងក្រុមគ្រួសារ មេត្តាទទួលនូវសេចក្តីគោរព និងមនោសញ្ចេតនារំលែកមរណទុក្ខដោយក្តីក្រៀមក្រំបំផុតអំពីយើងខ្ញុំ។

នៅថ្ងៃសៅរ៍ ១៥ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ នៃក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរីhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9Xsgx2-XvGFgJwGzATdanASy1DfIKVlt8Ziz1WJ3_wzkXsWuwM-qw7xVfAvPPmmsJ0ybNSs4l3BktuiSn2wXldNE1vd10H9is76GmvYGpj2EDoyOFD8xCJ3vpli-rGtLJzeOc0a16IUMclf3RLlN9l1YwAhAcginqhMUn2RXXMhW7zx53WOLKHmRojmDl/s2560/photo_2024-07-20_09-55-46.jpg

កម្ពុជា និងថៃសហការជំរុញវិស័យទេសចរណ៍រួមគ្នាក្រោមគំនិត «ប្រទេស២ គោលដៅទេសចរណ៍១»

0

កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា កម្ពុជា និងថៃបានធ្វើកិច្ចប្រជុំសហការជំរុញវិស័យទេសចរណ៍របស់ប្រទេសទាំងពីររួមគ្នា ដើម្បីឱ្យប្រទេសទាំងពីរឈានទៅសម្រេចគោលដៅទេសចរណ៍តែមួយ ។ ហេតុនេះ ពេលភ្ញៀវទេសចរបរទេសមកកម្សាន្តនៅតំបន់អាស៊ាន ពួកគេនឹងអាចមកកម្សាន្តនៅកម្ពុជា និងថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrS732VDmx4RnGsraHH4CAuYvUS69oz6yv4XjEhRRE_vqGvht2F3W1Ut5xGXAhUDUOBgXwXsz1UM3ryISuxFELM5oCTpQ3yFyhR4z4SB-ZRCffK8mJ33lYNPXQjDOG_SC20bzCez5OikfYSm7vAUaZ1bHbC2xTN8YW9-UsD7JCC-773PS-wn6Px1d5tJ65/s1200/photo_2024-07-20_10-53-34%20(2).jpg

មន្ត្រីនាំពាក្យរបស់រដ្ឋាភិបាលថៃលើកឡើងថា គណៈរដ្ឋមន្ត្រីថៃបានស្នើសេចក្តីព្រាងនៃឯកសារលទ្ធផលកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍រវាងប្រទេសថៃ និងកម្ពុជា លើកទី៣ ចំនួន២ច្បាប់ តាមការស្នើសុំរបស់ក្រសួងទេសចរណ៍ និងកីឡាថៃ ។ ក្រសួងទេសចរណ៍ និងកីឡាថៃ បានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ថៃ និងកម្ពុជា កាលពីថ្ងៃទី១៨ ខែកក្កដា នៅទីក្រុងបាងកក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCbtTctsawTqAX8Q3F9HpGMBInoWJSnHR_evcwr4Dw8ummRbyNCGvc58pOHeOuciqcceoHTN2uWgr7nJAKR6dK859Sf6fWfTFMZVzrrNW21_jeitcb2K3XH3JK4KYtQuf_9Gr1vR9ElsJf-gds5SF37axtVHuCo0UgMCIJzV6yK9cnxTKjJsetPo8e5nlA/s1280/photo_2024-07-20_10-53-34%20(3).jpg

ក្រសួងទេសចរណ៍ និងកីឡាថៃ បានស្នើសេចក្តីព្រាងនៃឯកសារលទ្ធផលកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍របស់ថៃ និងកម្ពុជា លើកទី៣ គឺផែនការសកម្មភាពរួមសម្រាប់កិច្ចសហការវិស័យទេសចរណ៍ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ រវាងរដ្ឋាភិបាលកម្ពុជា និងថៃ ។ វាជាផែនការយុទ្ធសាស្ត្ររយៈពេលខ្លី ដើម្បីជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ តាមរយៈការគាំទ្រឱ្យភ្ញៀវទេសចរមកកម្សាន្តនៅប្រទេសទាំងពីរ ក្នុងគោលបំណងឱ្យភ្ញៀវទេសចរមកពីបណ្តាប្រទេសលោកខាងលិច ឬអូស្ត្រាលីមកលេងនៅកម្ពុជា រួចទៅថៃបន្ត ឬភ្ញៀវទេសចរមកលេងនៅថៃ រួចទៅកម្ពុជាបន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqm7h-9GuvGIoIZCWzFfNo53FHDbVPdeot1DJ8AXmz54Ms6OpHGROdGe8HWfHXMSD0GFEIZ6LcFfxdnDzJdEnUsECb69rs-0M5zPJgrqOQT69BLybkKpjoP70FunDW_6R1bfBxTk3fBSO_0YduMLb8HjReK6rZlK-w_bHhWFDUJ4THH2K7QRioKngfoFcq/s1200/photo_2024-07-20_10-53-34%20(4).jpg

កិច្ចសហការជំរុញវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងថៃ មានចំនួន៥ចំណុច ដូចជា ៖
១-កិច្ចសហការ និងទំនាក់ទំនងឆ្លងព្រំដែនដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរឆ្លងព្រំដែន
២-ការលើកកម្ពស់វិស័យទេសចរណ៍ និងទីផ្សាររួមគ្នា នៅក្រោមគំនិត «ប្រទេស២ គោលដៅទេសចរណ៍១»
៣-ការអភិវឌ្ឍសមត្ថកិច្ចធនធានមនុស្សផ្នែកទេសចរណ៍
៤-ការអភិវឌ្ឍគុណភាពទេសចរណ៍ និង
៥-ការវិនិយោគផ្នែកទេសចរណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiacHVtAlaQdZfPbs_zr5gd7AJRLNxXhls3IuDBxzTvMCMBubtlh4mBj1aVzJXypaVeGKCxUHrr0DnqsFmi8lfnhaHDkCmbt_pEH5JMt22xmJuSURMUyCTiaYfrX1Ja9fI6TAKx0OWls4kTrI-UJUG5vVx_OB3sIffT_DDCOZ1fVj2Bq1PNPRQVdCsqQG2i/s1080/photo_2024-07-20_10-53-34%20(5).jpg

កិច្ចប្រជុំទ្វេភាគីរវាងប្រទេសកម្ពុជា និងថៃ ថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ លើកទី៣ នេះ មានគោលដៅសំខាន់ៗ ដូចជា ៖ ការលើកកម្ពស់ និងផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរតាមផ្លូវអាកាស, ផ្លូវសមុទ្រ និងផ្លូវគោក ពីព្រោះកម្ពុជា និងថៃ អាចធ្វើដំណើរទៅមករកគ្នាបានគ្រប់ច្រក ដោយសារប្រទេសទាំងពីរមានព្រំដែនជាប់គ្នា ។ ក្រៅពីនេះ ប្រទេសទាំងពីរក៏មានគម្រោង និងយុទ្ធសាស្ត្រទីផ្សារ ស្ថិតក្រោមគំនិត «ប្រទេស២ គោលដៅទេសចរណ៍១», ការអភិវឌ្ឍសមត្ថភាពធនធានមនុស្សផ្នែកទេសចរណ៍ និងគាំទ្រការផ្លាស់ប្តូរធនធានមនុស្សផ្នែកទេសចរណ៍ទៅវិញទៅមក ក៏ដូចជាការអភិវឌ្ឍគុណភាព និងការវិនិយោគផ្នែកទេសចរណ៍របស់សហគ្រិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcNS08a54DgX0uravXeyrCj4V3OTJSEFX7x8Ox8237gCLNgqBRoYxsxKUu3FWyDEEKrrf_NVF1MLEb_J8g5YuNs9sG94b4h7N8_XIqukVGgLyCzd_aVADx7A7Xa2jJgh4aHEveGvWjiUd-qJE_-46JwNFFJv8nnnatAedwTKhT7b40hSeTSsy4RG8eCHcp/s1280/photo_2024-07-20_10-53-34.jpg

សារព័ត៌មានថៃបញ្ជាក់ថា ខ្លឹមសារសំខាន់នៃកិច្ចប្រជុំនេះ គឺប្រទេសទាំងពីរមានគោលបំណងសហការគ្នាផ្នែកទេសចរណ៍ និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ដោយអនុវត្តតាមច្បាប់ និងគោលនយោបាយផ្សេងៗ ។ គោលដៅរបស់ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកតំបន់អាស៊ាន គឺពួកគេចង់មកទីក្រុងបាងកក, ខេត្តភូកេត និងឈៀងម៉ៃ បន្ទាប់មក ពួកគេក៏បន្តដំណើរមករាជធានីភ្នំពេញ និងទៅទស្សនាប្រាសាទនានានៅខេត្តសៀមរាប ៕

រដូវទឹកឡើង មិនត្រឹមតែលិចស្រែ លិចចម្ការ! ខណៈក៏លិចផ្លូវធ្វើដំណើរ បង្កការលំបាកដល់សិស្សានុសិស្សក្នុងខេត្តកំពង់ចាម

0

ថ្មីនេះ វីដេអូចែកចាយពីបណ្តាញសង្គម បង្ហាញពីទិដ្ឋភាពនៅទីតាំងមួយកន្លែងស្ថិតនៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ស្របពេលដែលរដូវទឹកឡើងកំពុងតែបង្កនូវផលលំបាកដល់ប្រជាពលរដ្ឋ ជាពិសេសគឺសិស្សានុសិស្សជាកុមារតូចៗ ដែលត្រូវធ្វើដំណើរឆ្លងកាត់ទីនោះជាប្រចាំ ដើម្បីឆ្ពោះទៅកាន់សាលារៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjd45eBjzQlZRXwmSy5IYmadOSNkj4jUNSdyJlU7aB0LWrR1wFQUwIcwx9PAtf8oKXs1HKNjBIf580-XQLo7ZRD58WxCgoealTXUOhHMP3tK4NjOio0tnCR7upPJjxpSqjO3CCFQnJYKO4o3vUoTXqwnvoUwjNd_Gwb31MoXnunKT2OeZ1OKIb8aWI3dAc/s1280/451789484_1036591294499168_6076816928231920391_n.jpg

កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក ដោយគណនីមួយ ដែលមានឈ្មោះថា Chhoeun Chheak បានចែករំលែកវីដេអូខ្លីមួយ ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា«ដល់រដូវទឹកឡើងទៀតហើយ សិស្សមានភាពពិបាកក្នុងការមកសាលារៀន ដូច្នេះហើយខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំឬសប្បុរសជននានា មេត្ដាជួយធ្វើស្ពានឲ្យផង ដែលស្ថិតនៅ ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdhRtq1AZD23nnFh1aUWiT1RsY3RPynCFWYpewtgu2ayrU9gpKuLOkmbnHkBr4meWVXuzr2okamZXuPE_6WxmS3lEr799fzeSo09qOCCYO4CppVMKVpfaiq7DXltDD4gbdGXE09PX1qnCCtUutq9I6CGSK15NXSWTdjlTYh5f3jEAZQlv986zCg6rTXvtS/s1280/451818470_1036591307832500_9064221261849623891_n.jpg

តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញពីសកម្មភាពរបស់សិស្សានុសិស្សដែលជាកុមារភាគច្រើន ត្រូវបង្ខំចិត្តដើរឆ្លងកាត់ទីតាំងដែលលេចទឹកនោះ ដើម្បីឆ្ពោះទៅកាន់សាលារៀនរបស់ខ្លួនយ៉ាងលំបាកលំបិន។ ដោយហេតុថា ផ្លូវធ្វើដំណើរគឺបានលិចទឹកខ្លាំង ស្ទើរតែត្រឹមចង្កេះរបស់កុមារតូចៗទៅហើយ។ ខណៈនៅរាល់ពេលធ្វើដំណើរ លោកគ្រូអ្នកគ្រូនៅទីនោះតែងចេញមកចាំឃ្លាំមើល និងជួយសម្រួលខ្លះៗដល់សិស្សានុសិស្សខ្លួន ដើម្បីជៀសវាងនូវឧបទ្ទវហេតុកើតឡើងដោយប្រការណាមួយ។

តាមរយៈវីដេអូដែលបានដាក់បង្ហោះ ដោយបុរសម្នាក់ទំនងជាលោកគ្រូនៅទីនោះ បានធ្វើការសំណូមពរនិងស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធ អាចផ្តល់ជាជំនួយជួយចម្លងទូកដល់ក្មេងៗដើម្បីជៀសវាងនូវហានិភ័យ ឬបើអាចសាងសង់ជាស្ពានមួយ ជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ដែលពិតជាការគាប់ប្រសើរខ្លាំងណាស់ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1D2_3EJ6u281O-VwfQzP7Kdp52KtxZAvSm9kGBUkXUq2w7C9IHmF7quREhp0uWiAhnLfTkvip-Iu0W9i7wcN3_S7tevO_emRY7hizNZppzFPfKTMAdx8s-DGAXH-kuBKPmj3NxE-UZXeOCn77N3ktik-OAKX6PltytNyyCRNwR9unkxV3Z5KrvHOsI3mT/s1280/449474022_1036592787832352_4220894798077432693_n.jpg

មកស្គាល់គោលដៅទេសចរណ៍ធម្មជាតិ ៥ កន្លែងដែលកំពុងសម្ងំលាក់ខ្លួនក្នុងតំបន់ជួរភ្នំក្រវ៉ាញ

0

ជួរភ្នំក្រវ៉ាញ គឺជាព្រៃទឹកភ្លៀងដ៏អស្ចារ្យចុងក្រោយតែមួយគត់ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ១.៥ លានហិកតា ស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ ការទៅសម្រាកលំហែកាយ តាមតំបន់ព្រៃភ្នំគឺជាជម្រើសដ៏ល្អមួយ ព្រោះថានៅតំបន់ភ្នំមានខ្យល់អាកាសត្រជាក់ បរិសុទ្ធ នៅពេលដែលទេសចរណ៍ជាតិ និងអន្ដរជាតិ បានទៅដល់ហើយដឹងតែងបាត់អស់នៅទុក្ខកង្វល់ផ្សេងៗ។ ដូច្នេះនៅក្នុងអត្ថបទនេះយើងនឹងនាំប្រិយមិត្តមកស្គាល់គោលដៅទេសចរណ៍ល្បីៗជាច្រើននៅតំបន់ជួរភ្នំក្រវ៉ាញ៖

១.បុប្ផាលាក់ខ្លួនតំបន់ផ្លូវអន្ទង់អាំង៖ «ផ្លូវបុប្ផាលាក់ខ្លួន» មានទីតាំងស្ថិតនៅកណ្ដាលជ្រលងភ្នំធម្មជាតិ ១៥០០ ក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់។ ដោយភ្ញៀវអាចចេញពីរង្វង់មូលប្រមោយប្រមាណ ៣០ គីឡូម៉ែត្ររួចមក ភ្ញៀវទេសចរនឹងបានឆ្លងកាត់ផ្លូវបត់បែនលូនឡើងលើភ្នំរាងដូចអន្ទង់អាំងដែលផ្ដល់នូវទស្សនីយភាពប្លែកអស្ចារ្យ កំពុងលាក់ខ្លួនបញ្ចេញសម្រស់ខៀវខ្ចីនៃរដូវវស្សា ហាក់អង្រួនចិត្តភ្ញៀវទេសចរគួរទៅស្គាល់ម្ដងក្នុងមួយជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCXJQqyrUQlhAPVgWkEeH3xgAZ7izjXFhF0mqjMrJRlBnwJoEhiskaRN06GWg-dx6ELBbpq3AFPcQXFH_IF9GWTrJuFJNk1pDU53XxSk_DycZxLugges2Vwf8w7Ktcx_fpdWb-Gr-iycjIKc8mF0lJwDNAMu9HrEQyqEwtKDALMEUN5LCgFZ0hjuHm1HDz/s1000/11.jpg

២.ទឹកធ្លាក់ឆាយយោង៖ ទឹកធ្លាក់ឆាយយោង មានទីតាំងស្ថិតនៅក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានចម្ងាយផ្លូវពីសហគមន៍អារ៉ែងជាង ២០គីឡូម៉ែត្រ។ នៅទីនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ ពិសេសអ្នកដែលចូលចិត្តដើរកម្សាន្តបែបផ្សងព្រេង គឺអាចទៅបោះតង់សម្រាកលំហែកាយនៅទីនោះបានផងដែរ។ ក្នុងនោះទៀតសោត អ្វីដែលទាក់ទាញបំផុតសម្រាប់តំបន់ទេសចរណ៍មួយនេះ គឺទឹកធ្លាក់មានសភាពស្អាតខ្លាំងមែនទែន ពិសេសមានជួរភ្នំវែងអន្លាយនៅព័ទ្ធជុំវិញ មានធម្មជាតិបៃតងពណ៌ជាច្រើន លាយឡំនឹងសត្វព្រៃ ព្រមទាំងមានជីវចម្រុះគ្រប់ប្រភេទថែមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioBAntY7BQG2-VteiplqM9M8hDdxA3FpLv6S8rJY9HRamoT5CtZLdVZjgBSRBDUZE1i2rL1UWskfmkxhWQmh-aJB54YgxejgUN7pqtk3AONB8ImJno-JcofNQ4ppNvrHny_8AJelEalKORkuatL8uspszvRRG5FRR-Crfpt5J5G72EJqZqozG5Cd9dQjyA/s640/13043490_1015285465186286_5504191988980598445_n.jpg

៣.ទឹកធ្លាក់ស្ទឹងពង្រូល៖ ទឹកធ្លាក់ស្ទឹងពង្រូល មានទីតាំងស្ថិតនៅឃុំដងពែក ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានចម្ងាយប្រហែល ១៥៤ គីឡូម៉ែត្រពីរង្វង់មូលខេត្តកោះកុង។ ទឹកធ្លាក់ស្ទឹងពង្រូលគឺស្ថិតនៅក្នុងប្រភេទទឹកជ្រោះ ឬទឹកធ្លាក់ព្រៃភ្នំ រីឯចំណុចសំខាន់ៗផ្សេងទៀតមានដូចជា៖ ភ្ញៀវអាចហែលទឹក ឬលេងទឹកក៏បាន, ស្រូបយកខ្យល់អាកាសធម្មជាតិ មានទឹកត្រជាក់ថ្លាឈ្វង់ ចង់ឡើងភ្នំក៏បាន, ដើរលេងថ្មើរជើង ព្រមទាំងមានកន្លែងពិកនិចជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4Frzz2VViDIID21Boi2WXwNXgnvvrD8LLAKYc1gOyx_n3AqyT1fwL6T-zPOWOE4k6jOnoy4HD7s7pJgApmhV9Oiwef1JG3kRbWEBJlyV9eRwP4KLt1h02Clerng3qFiPuCYeIfhNofpspVTcfQKyAPZLz6seB4Z0u6nd4Fa1vliIZYNPbCaVUQCdZCAwY/s700/photo-2023-03-03-15-38-10-4.jpg

៤.ស្ទឹងពពក៖ «ស្ទឹងពពក» គឺតំបន់ទេសចរណ៍ និងស្អាតអស្ចារ្យបំផុតមួយរបស់កម្ពុជា ដែលមានទីតាំងនៅភូមិក្រាំងចេក ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ នៅទីនេះភ្ញៀវនឹងអាចឃើញពពករសាត់ដេដាស ជាផ្ទាំងទស្សនីយភាពថ្មីមួយសម្រាប់អ្នកទេសចរដែលបានទៅដល់តំបន់ «ស្ទឹងពពក»។ ក្រៅពីនេះ គេក៏អាចគយគន់ទេសភាពទឹកធ្លាក់ និងដងព្រែក អមដោយព្រៃព្រឹក្សាដ៏ត្រឈឹងត្រឈៃត្រជាក់ល្អឹមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip0Ao1R5E3YIo78kJqHWqn6kXx3E7AcxwZhSKwNebUXuvqACsDT5aq4U-lEtRWgMRZUMykR9GFp5ryF_DWpHyPhX9jcu5Q13JyqmzvyGtttaEO08ItCgjT-sc15HBIq2Evy6Ol7VG4THJnzuCA3WVKy9DMuFYLUraNd8G0OEYu3oRjqupF7uA-ye_oQlu3/s1024/FB_IMG_1600838180795-1024x784.jpg

៥.ភ្នំម្រេចកង្កែប៖ ភ្នំម្រេចកង្កែបគឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមប្រចាំនៅតំបន់អារ៉ែង ដែលមានទីតាំងស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយជាង ៤ គីឡូម៉ែត្រពីសាលាបឋមសិក្សាជំនាប់ ដោយភ្ញៀវទេសចរត្រូវធ្វើដំណើរថ្មើរជើងកាត់ព្រៃដែលសម្បូរទៅដោយដើមឈើធំៗ និងជម្រាលភ្នំ ដែលត្រូវចំណាយពេលប្រមាណជិត ២ ម៉ោងទៀតទើបទៅដល់ទីនោះ។ នៅពេលទៅដល់ទីនោះ ភ្ញៀវទេសចរនឹងបានឃើញជម្រកនៃពពួកសត្វព្រៃ និងជីវៈចម្រុះកម្រៗជាច្រើនប្រភេទ ហើយភ្ញៀវក៏អាចបោះតង់ ឬគេងអង្រឹងក្រោមដើមឈើ ដើម្បីទទួលយកបទពិសោធន៍ និងបរិយាកាសបែបថ្មី រីឯនៅរដូវវស្សាវិញ ភ្ញៀវក៏អាចទៅទស្សនាទឹកថ្លាមួយកន្លែងដែលនៅមិនឆ្ងាយពីទីនោះប៉ុន្មាននោះទេ។ ភ្នំម្រេចកង្កែប ប្រៀបបានដូចជាឋានសួគ៌នៅតំបន់អារ៉ែង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYaEIKDNoaJaGQfts2CNpQQggr8vmzs4f7dTjDRg3neWJRxoHDWi_xL3Unrg8CukAHAUM1_ncJrB4MXkUtTqHKHx6-aaNh7RemyvHBVnL_kZAZ9Ec7bzUgeNSY0SOt2jLjs1hfeHrdm5uaQCoeXku0k-fTehHJAv4mjCE74p6yhyO38cXnHUodlSqikWpW/s1212/ab0530afd15145a6b3fac10a43e67856.jpg

សាលាដំបូងរាជធានីភ្នំពេញ រឹបអូសទ្រព្យសម្បត្តិមួយចំនួនរបស់ឧក្រិដ្ឋជន ស្រី ស៊ីណា ទុកជាការធានាសំណងផ្នែករដ្ឋប្បវេណីជូនជនរងគ្រោះ

0

ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានដាក់ពាក្យស្នើសុំឱ្យចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិមួយចំនួនរបស់ឧក្រិដ្ឋជន ស្រី ស៊ីណា ទុកជាការធានាសំណងផ្នែករដ្ឋប្បវេណី ជូនជនរងគ្រោះ ក្រោយតុលាការសម្រេចសេចក្តីបានចូលជាស្ថាពរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1PwtcEV-ym3w6kaq_hFdEXN9YVC8zjNQzocVN1CL2ktAftA_NJFI2t0nRuIrK1w-PKRJPTpr9XckpLmbLY0GgM86pfLz37EACe_LNc4xseORfGXdw5s97Z0ZjGixuXPDI68OgLXvDCT1H6_8Sr6XtFElXieOdsLlDpbxTeMS8E04mCZJTCnSEsPmfQQI_/s850/448840478_913703707460627_2809233250942986330_n.jpg

ទ្រព្យសម្បត្តិមួយចំនួនរបស់ឧក្រិដ្ឋជនស្រី ស៊ីណា ត្រូវបានតុលាការចេញដីការរឹបអូសជាបណ្តោះអាសន្ន ដោយក្នុងនោះ មានដូចជា៖

  •  រថយន្តម៉ាក SSAMYONG REXTON ផ្លាកលេខ ភ្នំពេញ 2BL-9923
  • ដីក្បាលដីលេខ ១២០៧១២០៣-១០០៩ មានទីតាំងស្ថិតនៅភូមិ ខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
  • ដីក្បាលដីលេខ ០៨០៨០៩២៤-១០២ មានទីតាំងស្ថិតនៅភូមិពោធិ៍៤ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល
  • ដីចំការស្ថិតនៅភូមិបាសិត សង្កាត់ពខ្លាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
  • ផ្ទះលេខ២៤ ផ្លូវP10F បុរីប៉េងហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
  • ផ្សារបឹងសាឡាងថ្មី ផ្លូវ៩០៧ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD0ENaTRe2W9OFCVdMLh3I0JVVLTVWOFQHmFWsPrhj9Lai7zQRG8beCsqheJcYUakUgrak2ee5rnUFpSqRVaVaGm0rN8m7DhpwPTgWBCjCutL4EGWA5zs2RpikgoX16ucJcLjRx9bcS5G7FttGaGU2g-uT5IERAZzG64nXizS5fs4bZ62KWr9GO6zvz6-e/s1440/448349615_793242046232175_3087262873351386474_n.jpg

ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស) ក្រោមការចោទប្រកាន់សរុបចំនួន៤បទល្មើស ដែលបណ្តាលឱ្យមនុស្ស២នាក់បានបាត់បង់ជីវិត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4GRyIl6vbJxPQaUnSAumPjP4ZdLKm8KpUfa_ru0qvfCud-bcm3na_adRN2rKw0MALM58ds2VXGGyh88cb4Zt2gKeePyM65QH1lVXnv1bs23ugaJlOqmUtfo3BBvo6cVIBrZYtXyRWImlKiMVFAfLKCU5M63nrUbGjpR1huautCyqfD21v6apEz7MPNPKo/s1280/449002104_888676139963390_6671002674637248883_n.jpg