Home Blog Page 957

កូរ៉េខាងជើង គ្រោងនឹងបើករមណីយដ្ឋានឆ្នេរដ៏ប្រណីតមួយ ត្រៀមស្វាគមន៍ភ្ញៀវទេសចរ

0

កូរ៉េខាងជើង៖ រមណីយដ្ឋាន Wonsan-Kalma Beach Resort នឹងបើកជាផ្លូវការនៅខែឧសភា ឆ្នាំ ២០២៥ ដែលត្រូវបានចាត់ទុកថាជារមណីយដ្ឋាន “ធំបំផុត និងល្អបំផុត” របស់ប្រទេសកូរ៉េខាងជើង។
យោងតាម Business Insider រមណីយដ្ឋាននេះដំបូងឡើយគ្រោងនឹងបើកនៅឆ្នាំ ២០១៨ មកម្លេះ ប៉ុន្តែដោយសារខ្វះសម្ភារៈសំណង់ ផលប៉ះពាល់សេដ្ឋកិច្ច និង Covid-19 ទើបគម្រោងត្រូវជាប់គាំងជាច្រើនដង។ ទោះជាយ៉ាងណាក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់រមណីយដ្ឋាន Wonsan-Kalma Beach Resort ពាក់កណ្តាលសប្តាហ៍មុន មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ក៏បានប្រកាសថា រមណីយដ្ឋាននេះនឹងបើកដំណើរការជាផ្លូវការតែម្តង នៅខែឧសភា ឆ្នាំ ២០២៥ ដែលត្រៀមសម្រាប់ស្វាគមន៍ភ្ញៀវទេសចរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDKFRp1rZp4NGEzV38AEyOReG4lp79zkjgKu-xUt7sjdQJuRtECk6QYZdEi4joEqqQTHA14Pt4Mcl3BkB6-5k_MKWmybSEO0wzdsir_K-37mAp1Bkf-FsnAhNp4amZ1GHRbPgxdvIiExNHJpr_i5z3p1eSTLOtBoi4NfOTx2uLI0tKc297r7RSyiOhZgDu/s1020/photo_2024-07-22_10-28-53.jpg

រមណីយដ្ឋាន Wonsan-Kalma Beach Resort មានទំហំ ២៤៥ ហិចតា មានឆ្នេរមួយដែលមានទឹកពណ៌ខៀវថ្លា និងខ្សាច់ពណ៌សក្បោះ ជាមួយនឹងអគារប្រណីតៗរាប់រយ និងបន្ទប់សណ្ឋាគាររាប់ពាន់។ Wonsan-Kalma ស្ថិតនៅចំកណ្តាលអាកាសយានដ្ឋានថ្មីនៅឆ្នេរសមុទ្រខាងកើតនៃប្រទេសកូរ៉េខាងជើង។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) នេះជាលើកទីមួយហើយដែលលោក គីម ជុងអ៊ុន បានវិលត្រឡប់មកកាន់ទីតាំងនេះវិញក្នុងរយៈពេល ៥ ឆ្នាំ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកបានប្រកាសថា ការសាងសង់បានចូលដល់ដំណាក់កាលចុងក្រោយហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir45pHgwEqmpTWKlcWZvgTEiojkD2vOtAOSwrc1E83yYsUzMudGY-N4S_r2wjvdf3OKom9GDDaURwbUMEuXcFPFfd7_XnHkIbt1hBmCp3rfQ55QhsGgbp-WKL9JWlBAOjC9rVdKtNB6mIowhmfg4qWZcPOskmmgMXwHc5x92OsTxz-6RryupYXxsxFe3qy/s1019/photo_2024-07-22_10-29-00.jpg

ដូច្នេះកន្លែងនេះនឹងក្លាយជា “តំបន់ឆ្នេរដ៏អស្ចារ្យ និងជារមណីយដ្ឋានដ៏ធំ និងល្អបំផុតរបស់កូរ៉េខាងជើង”។ លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសកម្មភាពកម្សាន្ត រួមទាំងសួនកម្សាន្ត ដើម្បីផ្តល់នូវបទពិសោធន៍ទេសចរណ៍ដ៏ទូលំទូលាយ។ លើសពីនេះ ប្រព័ន្ធគ្រប់គ្រងកាកសំណល់ក៏ត្រូវបានចាត់ទុកថាជាអាទិភាពកំពូលផងដែរ។ អ្នកទេសចររុស្ស៊ីមួយចំនួនត្រូវបានគេនិយាយថានឹងមកលេងរមណីយដ្ឋាននេះ ទោះបីជាប្រទេសកូរ៉េខាងជើងមិនទាន់បានបើកទ្វារទទួលភ្ញៀវអន្តរជាតិភ្លាមៗក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrg__iHfJVVG1RfaOate7TE1D-_ZkTsg20c5nMHtr5Bo3X59L7NxjxgOYDde5lSFZQhC983N-c2cEWfK5Hk4qyvUp9ofHZfpf_QZm1BzJtQ5zNLYFMlx7nbGt1tpTPbliUBl_H3tnBvRAyBE-djGZwHKYcHo1RJp1qzXuCgMf08IOAznKeFyDton0TSRDB/s1280/photo_2024-07-22_10-32-45.jpg

ជាមួយនឹងការលើកកម្ពស់វិស័យទេសចរណ៍ រមណីយដ្ឋាន Wonsan-Kalma Beach Resort ត្រូវបានគេរំពឹងថានឹងក្លាយជាចំណុចស្នូលនៃឧស្សាហកម្មទេសចរណ៍ ដោយកូរ៉េខាងជើងក៏បានលើកឡើងពីផែនការដើម្បីស្តារវិស័យទេសចរណ៍នៅក្នុងតំបន់ភ្នំ Kumgang, Mount Chilbo, Majon, Kumya, Riwon និង Yombunjin ផងដែរ។ គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ ២០១៩ ប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរបរទេសប្រមាណ ៣០០,០០០ នាក់ ជាមួយនឹងប្រាក់ចំណូលពីទេសចរណ៍ចាប់ពី ៩០ ទៅ ១៥០ លានដុល្លារអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiesObrJib_JPCKf2jxAmfTjtORWApQRiF-c6Y6pSmK53Z38j-9rlERkxuhyphenhyphen2s9zuR1193jajMBnIp5jF39LtI0O8NHwusLv8WfgetWw_qQICuSzCWMkffLmUILBBR3RFWDmSHO62UYAgbpFDKP1T84QGl9TzRjzGmFQafD_mA_l1zf490AoKoJ13OepPT6/s1280/photo_2024-07-22_10-33-47.jpg

ព្រះកេសផ្សេង ព្រះកាយផ្សឹង កំពុងស្ថិតនៅក្នុងសារមន្ទីរប្រទេសថៃ ខណៈផ្ទុះចម្ងល់ដល់ជនជាតិខ្មែរ!

0

រូបភាពចែកចាយពីបណ្តាញសង្គមបានបង្ហាញឲ្យឃើញពីទិដ្ឋភាពនៅក្នុងសារមន្ទីរមួយកន្លែងរបស់ប្រទេសថៃ ដាក់តាំងបង្ហាញសុទ្ធតែព្រះកេស(ក្បាល)របស់រូបបដិមាយ៉ាងច្រើនពោរពាស ខណៈវាក៏បានលេចឡើងជាចម្ងល់ក្នុងចំណោមជនជាតិខ្មែរ ស្របពេលដែលចម្លាក់បុរាណនៅក្នុងប្រទេសខ្មែរ ខ្លះបន្សល់ទុកត្រឹមតែដងខ្លួនប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxLzhSYcfGHUq2c2MT4eKc0lH_dqKCEhufEq883RvmxZfZTXSJARqSM0DuzZGYBXeJytIdhy6yjJqYhyphenhyphennRQydVLF_Le4eGTBTr7LS9JaYkHiBJKo1iCpDJfEGBlRWBfW_Gh7PFk11D63iAqV6WG5Aw4iMrlLzdjrI05xpN5Dzel4tqd877SZF6D8kXpyPo/s960/451818583_2289401111411806_4830153758657002925_n.jpg

សារមន្ទីរមួយកន្លែងនៅក្នុងខេត្តប៉ាធុមថានី ប្រទេសថៃ ដែលមានដាក់តាំងបង្ហាញពីចម្លាក់បុរាណ រូបបដិមាផ្សេងៗពោរពាស។ យ៉ាងណាមិញ អ្វីដែលជាទីចាប់អារម្មណ៍នោះគឺ ដោយគេបានសង្កេតឃើញថា មានព្រះកេសរបស់បដិមាជាច្រើនដាក់តម្រៀបគ្នាជាជួរៗ ដោយមិនដឹងព្រះកាយនៅទីណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjePy2FNTSkuvA36ST4aGdmc3q4rWpnOC1iEIcqPo9lOHHnpJ5whUZgG7Z0tW_dhdCLh3REUtxZ7XX1hwNfWyn6l8kHpn5NxYf2nRAhejS9kt6wL0vpi6rWSZt36tMA_cuLsNmR5UZ2QOPfTP-EZKuyTDfXoERqDXR7l6SEC0CyH8dPULsl_9yUOa0eQobe/s960/451842478_2289401208078463_1236589794157347119_n.jpg

ស្របពេលដែលបានឃើញពីវត្តមានព្រះកេស(ក្បាល)របស់រូបចម្លាក់ជាច្រើន ស្ថិតនៅក្នុងប្រទេសថៃបែបនេះ វាក៏បានលេចឡើងជាចម្ងល់ក្នុងចំណោមជនជាតិខ្មែរគ្រប់ៗរូប ព្រោះថានៅកម្ពុជា គេក៏បានប្រទះឃើញរូបចម្លាក់មួយចំនួនសុទ្ធតែកំបុតក្បាលទាំងអស់ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSEwarr5wWzzEL-Lrnk2_l0dg5Ja_LwZGMANUaToCwKyuzbbmanPvSMAb2V_1HMru1b0j38biZUuS9amzKOeaELO4ufp2EDY-Bk5Udm6goLfcS51j3gDIiyysl05cmv9KvI4VVZdC0s_6uzn_2BRM9DOQobzR_YbfYLpPgVG6GdW98pPBKhGgOf6br1PeI/s960/451843004_2289400954745155_8310622022478926903_n.jpg

បើយោងតាមការលើកឡើងនៅលើបណ្តាញសង្គមដោយគណនីមួយបានឲ្យដឹងថា« រូបចម្លាក់ ប្រតិមា សិល្បៈបែបខ្មែរទាំងអស់នេះ ត្រូវបានយកចេញពីប្រាសាទរបស់ខ្មែរ បច្ចុប្បន្ន កំពុងដាក់តាំងនៅក្នុងសារមន្ទីរនៃខេត្ត ប៉ាធុមថានី ប្រទេសថៃ។ ក្នុងប្រាសាទខ្មែរជាច្រើនកន្លែង រូបចម្លាក់ កំបុតក្បាល(ព្រះសិរ) នៅសល់តែដងខ្លួន គឺដោយសារតែបែបនេះ។ ថៃ ប្រមូលខ្ទេច ប្រមូលខ្ទីពីខ្មែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4qlDXHzXerMEVC5_GFc7xxze_O4-GXtNntOjcfjdgk0u2duEJ7yreCdJp0gK69IVrUasG8ZD7nT6vb9-Meh5H48dP7pjxn1dfOoj5HWNivLLGqa0qufQIEuKQa_GgNX29rEZo8gokncJ_U1m1G_rGAVkS6B8iU2FeLLYrOVTZDj61uqpgCaxh35dJRaji/s800/452096048_2289401041411813_7643496287364047394_n.jpg

ដោយហេតុថា កម្ពុជាគឺជាប្រទេសមួយបានឆ្លងកាត់សម័យសង្រ្គាមរាប់ភ្លេចទៅហើយ ដែលបណ្តាលឲ្យសម្បត្តិវប្បធម៌ វត្ថុបុរាណជាច្រើនបានបាត់បង់ទៅ ហើយនាពេលបច្ចុប្បន្ននេះ រូបចម្លាក់ខ្លះក៏បានលេចវត្តមាននៅឯសារមន្ទីរប្រទេសនានាលើពិភពលោក។ ដោយកាលពីពេលថ្មីនេះ រូបចម្លាក់បុរាណខ្មែរចំនួន១៤ ក៏ត្រូវបានសារមន្ទីររបស់សហរដ្ឋអាមេរិក ប្រគល់ជូនមកខ្មែរវិញតាមការស្នើសុំផងដែរ។
យ៉ាងណាមិញ ព្រះកេសរបស់រូបបដិមាជាច្រើនដែលបានដាក់តាំងបម្រៀបនៅឯប្រទេសថៃនោះ ត្រូវបានជនជាតិខ្មែរភាគច្រើនលើកឡើងថា វាគឺជាចម្លាក់ក្នុងរចនាបទខ្មែរ ដែលបានបាត់ទៅក្នុងសម័យសង្គ្រាម។ ទោះជាយ៉ាងណា ទាំងនេះគ្រាន់តែជាការលើកឡើងនិងសេចក្តីសន្និដ្ឋានខ្លះៗរបស់ជនជាតិខ្មែរប៉ុណ្ណោះ រីឯភស្តុតាងពិតប្រាកដនោះគឺនូវតែមិនទាន់មាននៅឡើយនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtV0qiG86uY6IclbTU75cQMMDWelLuvpqVE8XoUDDsfv1N5APpM0VYudG6YOl8xqSucBFr4uBZF7_2kPhKCybEQUlRjq8bvG5J43VnPlcOddKrWboICD34WEGQqIc8AVsfHZvHblN9xuPpwQ5vuJk6WrrOOe9nCN24qdqBH1dXOi_wp99OYuJyV3QuG49p/s800/452106197_2289401231411794_5718159398182595115_n.jpg

ដំណឹងល្អ! 2NE1 នឹងរៀបចំការប្រគំតន្ត្រីជុំគ្នាជាលើកដំបូងនៅចុងឆ្នាំនេះ

0

កូរ៉េខាងត្បូង៖ បន្ទាប់ពីបាត់មុខជាក្រុមអស់រយៈពេល ៧ ឆ្នាំ 2NE1 ស្រាប់តែប្រកាសត្រឡប់មកវិញជាក្រុមម្តងទៀតនៅឆ្នាំនេះ ថែមទាំងកំពុងរៀបចំការប្រគំតន្ត្រីជុំគ្នាជាលើកដំបូងនាពេលខាងមុខ ក្រោមការគ្រប់គ្រងរបស់ផលិតកម្ម YG Entertainment ធ្វើឱ្យអ្នកគាំទ្រ K-pop ភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំង។
បើយោងតាម Koreaboo ដែលបានចុះផ្សាយកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ថាក្រុមចម្រៀង K-pop ជំនាន់ទីពីរនេះនឹងរៀបចំការប្រគំតន្ត្រី Global Tour នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង រួមទាំងទីក្រុងតូក្យូ និងអូសាកាប្រទេសជប៉ុននៅចុងឆ្នាំនេះ ព្រមទាំងរៀបចំការប្រគំតន្ត្រីទេសចរណ៍ពិភពលោកនៅឆ្នាំ ២០២៥ ខាងមុខនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGWI-tm2OVrvgloTlkPel4rloeIGwxYgaymWSCDxiPv-FkHFZ5fA-VYlsbwogKxC2ZBY9R50SicwpVIgdps03sl1k0iMDT9s4_6Z-HT8kSwL_h0zVMZ935RBflqGNho5bz7EkHlqC1vOQTTmigdpFubwReKiIBRpswtfuMpwCeMpJhAi_1RPWZbIvff-mX/s1060/2ne1_adidas_2013.jpg

ដំណឹងនៃការប្រកាសរបស់ផលិតកម្ម YG បានធ្វើឱ្យ Blackjack ភ្ញាក់ផ្អើល និងរំភើបចិត្តយ៉ាងខ្លាំង ដែលនេះគឺជាការវិលត្រលប់មកវិញជាផ្លូវការរបស់ 2NE1 ដែលគ្រប់គ្នាតែងតែទន្ទឹមរងចាំអស់ជាច្រើនឆ្នាំមកហើយ។ បើយោងតាមលោក Yang HyunSuk ម្ចាស់ផលិតកម្ម YG បាននិយាយថា សម្រាប់ការប្រគំតន្ត្រីរបស់ 2NE1 នឹងរៀបចំឡើងនៅខែតុលាខាងមុខនេះនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង ហើយនៅខែវិច្ឆិកា និងខែធ្នូ នៃឆ្នាំ២០២៤ នេះ 2NE1 នឹងប្រគំតន្ត្រីនៅទីក្រុងតូក្យូ និងអូសាកាប្រទេសជប៉ុន។ លោក Yang HyunSuk បានបន្តទៀតថា ពួកគេនឹងធ្វើ Concert ទេសចរណ៍ពិភពលោកនៅទីតាំងផ្សេងៗទៀតដែលអាចនឹងប្រកាសជាបន្តបន្ទាប់រហូតដល់ឆ្នាំ ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR6jyBAiMEbVxDtpyuhyoy0O5QBwwY06vcdzV2MA1gvgKA8YBxfLShIkHm-Zo6S-opnQcoJUq3pywLpucSWz0Rpflzplh_pSfXwR2pBsQxFJJEBHiT2Gt1Kq3i-6aVZVsmGm7obuJuHmI-Bi9NqXeAy6GNQum5SXiHcEie16p0c8xMxaSh0bWDwUa5CwvF/s600/2NE1_from_acrofan.jpg

គួរបញ្ជាក់ដែរថា 2NE1 បានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០០៩ គឺជាក្រុមចម្រៀងនារី K-pop ដ៏មានឥទ្ធិពលបំផុតក្នុងផលិតកម្ម YG Entertainment។ ក្រុមនេះត្រូវបានគេទទួលស្គាល់ថា ជាក្រុមនារីដ៏ជោគជ័យបំផុតនៅក្នុងឧស្សាហកម្មតន្ត្រីកូរ៉េខាងត្បូង ហើយក៏បានក្លាយជាតារានាំមុខគេផងដែរ។ 2NE1 មានភាពល្បីល្បាញលើពិភពលោកសម្រាប់ស្នាដៃជាបន្តបន្ទាប់ដូចជា Go Away, Fire Lonely, I Am The Best, I Love You, Come Back Home ។ ក្នុងឆ្នាំ ២០១៥ ទស្សនាវដ្តី Billboard បានដាក់ចំណាត់ថ្នាក់ 2NE1 ជាក្រុមចម្រៀងនារី Kpop លេខមួយប្រចាំទសវត្សរ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL9-AKrvMjAvx5_hMbO_uz64blF-f_SfhAXkwU4X3Tnqe9yxanyqAbq6GM5GIbWYYBgTI4HKc1Y55Fi4P80JYrUKvXZaCg8us_cXpERzvChi8Cus62K-y7OKx2FCiCkrjOVOcEMN3hTJOC3_DPxdMv2XE1W5eJNmbgNZ_ZsNtfoXepUI3PR0Nyl2UEd1Nx/s1000/photo_2024-07-22_09-21-22.jpg

ប៉ុន្តែនៅឆ្នាំ ២០១៦ ដោយសារមានរឿងផ្ទៃក្នុងជាមួយផលិតកម្ម ពួកគេទាំងបួនក៏បានបំបែកគ្នា ហើយក៏បានចាកចេញពីផលិតកម្ម YG។ ទោះជាយ៉ាងណា បន្ទាប់ពីចាកចេញអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមក ក្រុមនេះក៏មានបំណងរួបរួមគ្នាវិញក្រោមទ្រនំចាស់ ដោយថ្មីៗនេះផលិតកម្ម YG ក៏បានប្រកាសថាសមាជិកក្រុម 2NE1 នឹងវិលត្រលប់មកកាន់ផលិតកម្ម YG Entertainment សារជាថ្មីម្តងទៀត ដែលដំណឹងនេះពិតជាធ្វើឱ្យអ្នកគាំទ្រ K-pop ភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC2vAowgSdnZ9KFkmiVXyH8RIHeKctz3GBorJzkzvnUs68LbexcPHkt8GvQCMqtUhxFtipZcXkcdDzXchk8u6qOoeQqdCBlaMJxWxR1QCIxYUXUCer-oVg48ipcUNijZPYt6FouejN1q1q6ndSatEj5A5c8ZT614BUuyLo8u2v39pEekH3r5o735wAv2NY/s1280/photo_2024-07-22_09-22-00.jpg

បៃ ដិន ដកខ្លួនចេញពីបេក្ខភាពប្រជែងការបោះឆ្នោតប្រធានាធិបតី

0

លោក ចូ បៃដិន បានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតប្រជែង ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅខែវិច្ឆិកាខាងមុខនេះhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXfFing27fIAm3cOrjCac165UMybtHfqbav6EgHhk_HRjKpWZPXlVNaQGkoUImu0GEalEpUGakDIzNB8QoFmZziTjdclqxqa1iCG_MlYPtd5O_OAumkRilnqcKTBbRYbfBiSW9ZsPvZPxz-ZAdigTulJTWVRoePFhDaC83HoWNecJ36LbDguBEBld4t_YB/s1280/biden-1-20240718185044387.jpg

សម្រាប់ការដកខ្លួនរបស់លោក ចូ បៃដិន នេះ លោកស្រី Kamala Harris នឹងក្លាយជាបេក្ខជន ប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ ក្នុងការប្រកួតតតាំងជាមួយលោក Donarld Trump ក្នុងការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieM7YO01EWknAUVdsJwhyUggGpdIrY5hiPFxOloQhgC5p-KgBb7sQodDfBC8ziGlZg67GLo4EC6FDUDOBANQqrxAPkByGmBlGv8YiapSlNJq3ljoEs1Gps7C9Kw4O05qKSC5ie1hH-N3pbFJfZEKsqqG5-8wMMkVI7M36XPkdDmN6rwBz4Dlerz-q6cdhk/s850/0709%20Kamala%20Harris%20REUTERS%20TT%2001.jpg

ស្ថិតក្នុងវ័យ៨១ឆ្នាំ លោក ចូ បៃដិន មិនបានបង្ហាញខ្លួនជាសាធារណៈចាប់តាំងពីរូបលោកបានឆ្លងកូវីដ១៩ និងត្រូវធ្វើចត្តាឡីស័ក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcxN0TrDTVOM7qqmle0qc2H3LTco3kM4vVQ-9BJ0uotualp24s-wzcT3SnjziEh2SePLt8JEDhEYPlPpYxbvVaXLU-bsPhc32FRvf7X8BrrsRvlw9nDrweRY36fHJ9TPxozq0JmJmVYBZIwqN3m8UGwoIt0HGipKerxmioYr8OD1QnBhoVB8_YaLtJpS5n/s2400/Debate_2020_Trump_Biden_126.webp

គួរបញ្ជាក់ផងដែរថា បៃដិន នឹងបន្តកាន់តំណែងជាប្រធានាធិបតីអាមេរិក រហូតដល់នខែមករា ឆ្នាំ២០២៥ បើទោះបីជាមិនឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីទៀតក៏ដោយ៕

តារាសម្តែង Song Hye Kyo ធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងទោះបីតែងខ្លួនសាមញ្ញបែបធម្មជាតិ

0

កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា តារាសម្តែងដ៏មានប្រជាប្រិយភាពប្រចាំប្រទេសកូរ៉េខាងត្បូង Song Hye Kyoបានចូលរួមក្នុងកម្មវិធី Blue Dragon Series Awards ដែលជាព្រឹត្តិការណ៍ផ្តល់ពានរង្វាន់ដល់តារាភាពយន្ត និងទូរទស្សន៍ ខណៈនាងជាអ្នកប្រកាសពានរង្វាន់ធំ។ Song Hye Kyo បានជ្រើសរើសរ៉ូបវែងពណ៌ស និងការតុបតែងតាមបែបធម្មជាតិជាមួយនឹងសំឡេងស្រាលស្រទន់ស្វាគមន៍អ្នកក្នុងកម្មវិធី។ ដ្បិតតែបង្ហាញខ្លួនត្រឹមតែប៉ុន្មាននាទីមែនពិតតែតារាសម្តែងរូបនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជននិងអ្នកចូលរួមផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpNO445E3IRggG3kUjDdjY7nb9G9NtqFgOYwLRycjcml-6UGQBWkcq8H6_zcadLKwLo4xHkFbk0z-jpaDmM_B9uOKfxUstQ0LDe4QV4bEBAT8XnRYExCCvuQhzxOHCvB_xlFsqDqLsjapGoVA4Dg2AXcIRuwi4Hd09qZDZOe21oNfGKiY55QReQN97eccd/s813/image_2024-07-20_15-21-45%20(2).png

នៅលើទំព័រហ្វេកប៊ុកក្នុងទ្វីបអាស៊ី ទស្សនិកជនជាច្រើនបានបញ្ចេញមតិថា រាល់ពេលដែលនាងចូលរួមក្នុងព្រឹត្តិការណ៍ណាមួយ Song Hye Kyo បានបន្សល់ទុកនូវអាកប្បកិរិយាស្ងប់ស្ងាត់ និងរូបរាងស្រស់ស្អាតរបស់នាង។ នាងកម្រនឹងតុបតែងមុខដិតៗណាស់ ប៉ុន្តែសម្រស់ធម្មជាតិរបស់នាង ធ្វើឱ្យអ្នកផ្សេងចង់មើលជាងការតុបតែងខ្លួនបែបខ្លាំងៗនិងដិតៗ។ នៅក្នុងព្រឹត្តិការណ៍នេះ Song Hye Kyo បានប្រគល់រង្វាន់ Daesang (Grand Prize) សម្រាប់ខ្សែភាពយន្ត Moving ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSJ1Ac_b-WGrEkBjTogae4mpzYIigAK9TofL1xrSHgKksktL3kWLwHMacO80y3tyZC0_DmsAq8xVk0R53c9atETA1Mn9oXvNd0GCJjvvTAig2OpOv8IvZ386Bj0aC5EUzmqr6KHd0VcjlrLMf86vpjgvCYVOKHnilthqk3WXuNAInMctXog_zqBuS-zmqe/s825/image_2024-06-14_16-00-06%20(2).png

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Song Hye Kyo បានលេចធ្លោទាំងក្នុងវិស័យភាពយន្ត និងម៉ូត។ កាលពីឆ្នាំ២០២៣ នាងបានឈ្នះពានរង្វាន់ជាតារាសម្តែងល្អបំផុតជាលើកដំបូងនៅក្នុងកម្មវិធី Baeksang Arts Awards ទៅលើខ្សែភាពយន្ត The Glory ។ តារាសម្តែងវ័យ៤៣ឆ្នាំរូបនេះគឺជាទូតសុឆន្ទៈនៃម៉ាកប្រណីតលំដាប់អន្តរជាតិជាច្រើន ហើយថែមទាំងផ្សព្វផ្សាយម៉ាកយីហោកូរ៉េជាច្រើនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqM8ihqUfYRywbHJ3QRZncRWZbzRW2sxu4yhUbOG2_wauhxj1PYUDCzuU9pJpyqsjxZKZqiVyeU4LXJ-Cy_-9Kn17rpjTcvnECfjuMxmt9KILsAh86m49FMl_CyKa2M0pj3uW6yAbMDhI3u9wIQnPlogPMpW7Ml0GXdHNSccbEdQ6T4uUjjadi_kUD-XsI/s1798/image_2024-06-14_15-53-31.png

ចាប់តាំងពីលែងលះជាមួយតារាសម្តែង Song Joong Ki ក្នុងឆ្នាំ២០១៩ មកតារាសម្តែងរូបនេះពុំទាន់មានទំនាក់ទំនងស្នេហាម្តងទៀតនោះទេ ខណៈអតីតស្វាមីជិតបានកូនពីរទៅហើយ។ Song Hye Kyo បានចូលប្រឡូកក្នុងវិស័យសិល្បៈនៅអាយុ១៤ ឆ្នាំក្នុងនាមជាតារាបង្ហាញម៉ូតរូបថត ដែលល្បីល្បាញនៅអាស៊ីតាមរយៈខ្សែភាពយន្តជាច្រើនជាពិសេសភាពយន្តដែលសម្តែងគូជាមួយអតីតស្វាមីតែម្តង៕

ក្បាច់រាំក្នុងរឿង The Idol របស់ Jennie ត្រូវបានជ្រើសរើសតែងតាំងពានរង្វាន់ដ៏ធំមួយ

0

«The Idol» ដែលផលិតដោយ HBO មានការសម្តែងពី The Weeknd , Lily-Rose Depp កូនស្រីរបស់ Johnny Depp និង Jennie សមាជិកក្រុម BLACKPINK ថ្មីៗនេះបានទទួលការតែងតាំងសម្រាប់ពានរង្វាន់ Primetime Emmy Awards លើកទី ៧៦នៅក្នុងប្រភេទនៃ «ក្បាច់រាំឆ្នើម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfiJkqkAHq85oTRrNAgMRL3I6aZZ1NkY33NDXybBcPfLHuaksAvIKpL41ym5fuJWdtzxD1QesUOOTxDfYhebetGz1_DFzcpQJ-IeF06sGCnX5GwfRnj8l7HV8GKjysI8tPtV0VSt3Mmj1d3y3gg4lz2xsHsyvppAVRbO_ee3qNwqdAdRETZHHzBBMC6d69/s1200/image_2024-07-19_16-20-14%20(2).png

ក្បាច់រាំគឺជាទិដ្ឋភាពដ៏លេចធ្លោ និងចម្រូងចម្រាសនៃភាពយន្ត «The Idol» ដែលត្រូវបានចាត់ទុកថាមានភាពស្រើបស្រាលហួសហេតុ។ ជាពិសេស ឈុតឆាកសម្តែងរបស់ Jennie ជាមួយអ្នករាំប្រុសៗ និងសំលៀកបំពាក់ដ៏ស៊ិចស៊ីរបស់នាងក្នុងខ្សែភាពយន្តនេះ ត្រូវបានគេចាត់ទុកថាមានភាពទាក់ទាញ ធ្វើឱ្យអ្នកទស្សនាព្រឺសម្បុរ។ នៅពេលនោះ មនុស្សជាច្រើនបានចោទសួរថា ហេតុអ្វីបានជាតារាដ៏ល្បីដូចជា Jennie យល់ព្រមចូលរួមនៅក្នុងស៊េរីដែលបង្ហាញពីសារមិនច្បាស់លាស់បែបនេះអំពីឧស្សាហកម្មតន្ត្រី និងតួនាទីរបស់ស្ត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuQcME8lFB_Sqzy-gdeYkskJ4ioQ5z299ke9v2G1dPgmPPPMiC9_dB1WnmSCdENIpf_vQZFWO7Af-o__NQzg_ISzHmmYaM-X6Fw0the4RBvVyKfafzArtUvk1BTvEyu3QSGsIeSCWGk_WbmcWL91L_ocSQGA-6MeIqiCOyOS1sjIaT5Cd_ngItMOWP30vB/s826/image_2024-07-19_16-20-14%20(3).png

កាលពីមុន «The Idol» បានបង្ហាញខ្លួនជាលើកដំបូងគួរឱ្យភ្ញាក់ផ្អើលនៅឯមហោស្រពភាពយន្តកានក្នុងឆ្នាំ២០២៣ ដោយទទួលបានមតិអវិជ្ជមានជាច្រើនអំពីខ្លឹមសារភាពយន្តនេះ ។ នៅពេលដែលវាចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ធ្វើឱ្យអ្នកទស្សនាមានការខកចិត្តកាន់តែខ្លាំងឡើង បង្កើតការជជែកដេញដោលយ៉ាងខ្លាំង។ អ្នកគាំទ្ររបស់ Jennie ក៏មានការខកចិត្តផងដែរចំពោះការសម្តែងរបស់នាង ។ ជាការឆ្លើយតបទៅនឹងប្រតិកម្មតបវិញ HBO បានសម្រេចចិត្តមិនផលិតរដូវកាលបន្ថែមនៃ “The Idol” ឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTQxIbsTu2RIpVMVWS7snC5UjL07v_h42_3BQVHtWbAGg7jld2ZLMEmRy49ywzUkQ1ZtXZPG1Q44OhpcdBpLITdba94dGAiGwg8MqgQM-OCuRu5zmzizeFtPHXPybtYN7ueQrjF4lZBDWFQimGZF54RspovMnVpz_ID8rPjIPyb1Nqe2bYtu8yV3_zAgCy/s620/image_2024-07-19_16-20-14.png

កម្មវិធី Primetime Emmy Awards លើកទី៧៦ “The Idol” នឹងប្រកួតប្រជែងជាមួយនឹងប្រជែងក្បាច់រាំផ្សេងទៀត បើទោះបៅជាបានត្រឹមការតែងតាំងពានរង្វាន់មិនបានឈ្នះពានក្តីអ្នកគាំទ្រថាក៏ជាភាពអស្ចារ្យមួយដែរដោយសារតែកម្មវិធីនេះជាការប្រគល់ពានរង្វាន់ដ៏ធំនិងត្រូវបានគោរពអស់ជាច្រើនទស្សវត្សរ៍ក្នុងវិស័យខ្សែភាពយន្តរបស់សហរដ្ឋអាម៉េរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3aGEMIvqKfntpb8PhtVI3sueH1yBekL9iFOMTDfEozbkN1hOL5pVxZhjZolT9WXWmSciMJc5cIq8g02Olc6DqoysBF63YlQOEJUykDm6GAbbo7jLgkLem6rtHXdTEt2jb2y18A4CUYqDf-hKMqeHFdvAyrKgQdOl4TfO8yW-cH3bbQShhZ8BHXjfNnazl/s1440/image_2024-07-19_16-20-15.png

ល្បីថា សុខ សារ៉ាវីតា និង នាង សម្បត្តិ ទាក់ទងគ្នាជាសង្សារពេលនេះដឹងច្បាស់ហើយ

0

កញ្ញា សុខ សារ៉ាវីតា និង នាង សម្បត្តិ ត្រូវបានអ្នកគាំទ្រលើកឡើងថាពួកគេមានទំនាក់ទំនងស្នេហាបន្ទាប់ពីការប្រលងចម្រៀងចប់ក្រោយពីឃើញអ្នកទាំងពីរមានភាពសិ្នទ្ធស្នាលគ្នាជាពិសេសប្រៀបដូចជាគូស្នេហ៍។ ពាក្យចចាមអារ៉ាមនិងមានការផ្គូរផ្គងពីសំណាកហ្វេនៗនេះដែរ សុខ សារ៉ាវីតា ចេញមកបញ្ជាក់តែម្តងថាសម្ព័ន្ធភាពអ្នកទាំងពីរអ្នកគាំទ្រគិតបែបណាគឺបែបនោះតែអ្នកទាំងពីរគ្រាន់តែជាដៃគូធម្មតាទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF5OXYtyM0d5HKzrGVuA8WCyUezFdWhoPp71hZF1D8lnXsDEYMkH4m0redhuWNBJl7b5FEBIdLWNvR0DHTe5iaPOXz9foRf1FUF1TUyl9i5MIfa4JNL4bZUpD4UyJ5IHPs7tKUWElJvvSUY_J-80DcwfavKriyHeShjOusoMEqZEr7j3JMRbi9yQp8U0wP/s2048/image_2024-07-20_14-19-35.png

កញ្ញា សុខ សារ៉ាវីតា គឺជាអតីតកូនក្រុមលេចធ្លោនិងជាជើងខ្លាំងម្នាក់របស់អ្នកនាង ឱក សុគន្ធកញ្ញា អំឡុងពេលប្រកួតកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣។ សារ៉ាវីតា មានទាំងសម្រស់ មានទាំងសមត្ថភាពចាប់តាំងពីបង្ហាញខ្លួនក្នុងការប្រកួតមកគឺធ្វើឱ្យមហាជនចាប់អារម្មណ៍តែម្តង។ ដ្បិតថានាងមិនបានគ្រងជាម្ចាស់ជ័យលាភីប៉ុន្តែការប្រកួតនេះធ្វើឱ្យទស្សនិកជនស្គាល់ សារ៉ាវីតា កាន់តែច្រើន។ បន្ទាប់ពីចប់ការប្រកួតអ្នកចម្រៀងរូបនេះលេចមុខតាមកម្មវិធីប្រគំតន្រ្តីជាហូរហែ តាមកម្មវិធីទូរទស្សន៍ រួមជាមួយកិច្ចសម្ភាសន៍នានា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUSMBGwh87kp66IHN3XCarQ_erT5H9ssboaEZ6Fs4E-UKkwvI-HTn93j7X-bX9SwQ7Ph3QfyI7bJcxyIG3u2kcbWKOKOtSOcPQ5pwEenF5ErsNderScl4xSZjjzRboAO_WGMlS73Ogls97UvgdaVXA7QRRUdgw9otpB6pg8zHPnIRnOr_XtGDD56eRYiFM/s2048/image_2024-07-20_14-19-39.png

ជាក់ស្តែងកាលពីពេលថ្មីៗនេះ សុខ សារ៉ាវីតា បានចូលរួមក្នុងកម្មវិធី «Let’s Chat Don’t Cheat» ដោយបានទម្លាយប្រាប់ទស្សនិកជនថានាងកើតនៅក្នុងគ្រួសារសិល្បៈមានឪពុកជាតន្រ្តីករ មានម្តាយជាអ្នកចម្រៀង ចំណែកឯបងប្រុសទាំង៥នាក់គឺជាអ្នកសិល្បៈចំណែកនាងគឺជាកូនពៅហើយក៏ដើរលើវិថីសិល្បៈដូចគ្នា។

អតីតកូនក្រុមរបស់អ្នកនាង ឱក សុគន្ធកញ្ញា រូបនេះបានទម្លាយថារូបនាងចូលប្រឡូកសិល្បៈតាំងពីអាយុ៦ឆ្នាំហើយនិងឆ្លងកាត់ការប្រកួតប្រជែងលើវិស័យចម្រៀង៣ដងពីក្មេងម្តង និងធំឡើងចំនួនពីរដងទាំងកម្មវិធីប្រកួតចុងក្រោយនេះដែលមានការលើកទឹកចិត្តពីក្រុមគ្រួសារ។ មិនត្រឹមតែស្រស់ស្អាត ច្រៀងពីរោះ សុខ សារ៉ារីតា ក៏ចេះនិពន្ធបទចម្រៀងផងដែរដោយទើបបង្ហាញស្នាដៃរបស់ខ្លួនទៅលើបទចម្រៀង «ព្រមចុះចាញ់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJcSK1AYIhY8f7zbOhnqcS8jYl8NzTMedpjORE3ZTI1rTWloAVeQYA1m-Lu7a96xgLpPsF5j93QZFO2OsDGuy4RR4Ilu_A03Ua3CoDVuR0yl_Go_65-2S5-pgfKEPQSu7zk-7Br2xHzeSi4ujGR8iyOJCbZK9PhPQ9pTAas_hIAQ6HW6LqR1OPFRGbR0GF/s2048/image_2024-07-20_14-19-41.png

ទន្ទឹមនឹងភាពលេចធ្លោលើផ្នែកចម្រៀង សុខ សារ៉ារីតា ក៏បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ទៅលើរឿងផ្ទាល់ខ្លួនបន្ទាប់ពីនាង និង នាង សម្បត្តិ ដែលជាអតីតបេក្ខភាព កម្មវិធីជាមួយគ្នា បង្ហាញកាយវិការស្និទ្ធស្នាលប្រៀបដូចជាគូស្នេហ៍រហូតត្រូវបានអ្នកគាំទ្រ Ship អ្នកទាំងពីរនិងបានលើកឡើងទៀតថា The Voice ជួបស្នហ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAZuWKChp-WiDdoF4my244HXigZ5rPqfiNoDEv_wydvhGOUzXXrtGfLZK4EslEHUreXPf1InVnjDIL5FhRALKhsRYQzb_6s905SgL43qkQoPR-nmZXKiK6pEHl_pH5EkXVh1Jv6bCDAKaltbM4nho8prP27bPZFexWVWiZdpxyZQ0hSoSV_jTCSOWhJC9p/s2048/image_2024-07-20_14-19-44.png

សម្ព័ន្ធភាពអ្នកទាំងពីរ ត្រូវបានលាតត្រដាងពេលចូលរួមនៅក្នុងកម្មវិធីខាងលើ ដោយ សុខ សារ៉ារីតា បាននិយាយថា ទំនាក់ទំនងអ្នកទាំងពីរគឺអាស្រ័យលើទស្សនិកជនអ្នកគាំទ្រជាអ្នកគិត មើលឃើញបែបណាគិតបែបនោះ ខណៈចុងក្រោយ សារ៉ារីតា ថាអ្នកទាំងពីរត្រឹមតែជាដៃគូដៃកង់ធម្មតាទេ៕

Jennie ជាតារាចម្រៀងល្បីខ្លាំងមានអ្នកតាមដានជាង៨៥លាននាក់តែតារាសម្តែងរូបនេះបែរជាមិនស្គាល់

0

ជឿជាក់ថាអ្នកមួយចំនួនធំពេលនិយាយដល់ឈ្មោះ Jennie សមាជិក BLACKPINK ប្រាកដជាស្គាល់ភាគច្រើនមិនខានជាពិសេសអ្នកតាមដានវិស័យK-Pop តែម្តង។ ទោះបីជាមានឈ្មោះល្បីល្បាញគ្របដណ្តប់ស្ទើរតែទូទាំងពិភពលោកក្តីប៉ុន្តែតារាសម្តែងកូរ៉េ Shin Sung-woo ឆកល្វែងពុំស្គាល់ Jennie ដែលជាតារាជំនាន់ក្រោយលោកនោះទេរហូតមានការសម្របសម្រួលពីក្រុមការងារផលិតកម្មវិធីរម្លឹកពីឈ្មោះនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAphtdSE34RMnli7ElYfBVt9Cuypo7_b6ET-HISJdW8PU-yiYcRSBgTO_ZE7Pm-EmFF5Ts8q7sBxWyRY1I4SRnVe_WODaEvBDTIl6F_vXfuFGLq7zSoxSk45HQ0ItvEKmiDJ74VPJJxKMb8J8ketVCTzBz5JSSwerF1VUdsCVikArKZL61o9XYTAbigB_X/s658/image_2024-07-20_10-11-36.png

កាលពីថ្ងៃទី១៨ កក្កដា កន្លងទៅនេះ កម្មវិធី «Dad is a Flower Boy» នៅលើ Channel A បានបង្ហាញពីលោក Kim Kwang-kyu ទៅលេងផ្ទះរបស់លោក Shin Sung-woo ។វីដេអូនោះត្រូវបានគេដឹងថាតារាចម្រៀងនិងសម្តែង Shin Sung-woo ត្រូវបានគេសន្មត់ថារៀនវិធីថែរក្សាសម្រស់ពី Kim Kwang-kyu ហើយអ្នកទាំងពីរបានធ្វើដំណើរទៅកាន់ហាងលក់ទំនិញថែរក្សាសម្រស់ដើម្បីទិញគ្រឿងសំអាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVe5y9guBnNEVUrzTcpjm-_9mySdO_eAFKPX7VkmNUXN4UgR2g5ZSfEStQUSN3w52j-5_iVk5N7uSr0uNA62MCsWAL5oqiYtmCMQPKFS6rWX5Y314WtQ2Hh_ai2ixXf2IXzjhnQ0hZ6s_zMzsGg4ImS5qZtInMq8XSxZaU1c9pSVG2KfGiIcx9zTRYqvHQ/s658/image_2024-07-20_10-11-36%20(2).png

Shin Sung-woo វ័យ ៥៨ ឆ្នាំ ដែលទើបតែចាប់ផ្តើមថែរក្សាសម្រស់របស់ខ្លួនបានធ្វើដំណើរទៅកាន់ជ្រុងផលិតផលលាបសក់ ដែលថ្នាំពណ៌សក់នោះផ្សព្វផ្សាយដោយ BLACKPINK។ Kim Kwang-kyu កាន់ដបពណ៌សក់ជាមួយនឹងរូប Jennie នៅលើនោះបាននិយាយថា «ខ្ញុំច្រណែននឹងសក់នេះណាស់» រួចសួរថា «BLACKPINK… តើនេះជានរណា?» ទាំង Shin Sung-woo និង Kim Kwang-kyu បាននៅស្ងផមហើយសុំជំនួយពីក្រុមការងារដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6EJedOZijmRFR_NkoYSeh8F7_OrRAZpOqOZTLknzkMW6NM7Q3vayqmvzhNsW94RqL8WhP_WkvrK3XGV7fCyGpqJSSPFmpHCe0GKZ7OWY9zwFXSiZW-cO1c-WyxsOIS2sUiSlOZcrYlT2zABocIXU1yN3SJeMMopWe1FgkSn6VHkPFg1Z-Iycn_0Ww22zT/s1600/JENNIE20GettyImages-2060498690.webp

ដោយមានជំនួយពីក្រុមការងារកម្មវិធីទីបំផុត Shin Sung-woo បានចងចាំ ហើយនិយាយយ៉ាងប្រញាប់ថា «Ah, Jennie, Jennie» ដែលធ្វើឱ្យការសើចបានផ្ទុះឡើង។ Kim Kwang-kyu និយាយបន្ទរថា «ម៉េចមិនដឹងថាជាអ្នកចម្រៀង?» ខណៈ Shin Sung-woo ពន្យល់ថា «ខ្ញុំមិនស្គាល់អ្នកចម្រៀងបច្ចុប្បន្នទេ។ ខ្ញុំស្គាល់ Jennie»។ កម្មវិធី ‘Dad is a Flower Boy’ ដែលមាន Shin Sung-woo ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៩:៣០ យប់ នៅលើ Channel A។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipx4XHet33nfm_x98QVdGGKl6IlaV8P3LkYpR0Nce3UOtl6Rmq-rP-7L4KWcTLlprUte_FME1w5v_UPYLzASexiaVfG7YXZ52AVSq4dGq_UvJmEe2Ks7MNcnhnwvl4IakfZekSJ-iYqI7L_XOvmj2vGqO536T7u-d4L9xfqXVLenMxlBYhjmzICyLxgoTf/s1348/S24_JENNIE_DIGI_PR_nologo_1080x1350_7.webp

ជាមួយគ្នានេះដែរ Jennie សមាជិកក្រុម BLACKPINK ដែលត្រូវបានគេស្គាល់ថាជាលំដាប់ថ្នាក់ពិភពលោករបស់នាង ថ្មីៗនេះបានប្រឈមនឹងភាពចម្រូងចម្រាសជុំវិញការបង្ហោះវីដេអូដែលបង្ហាញពីការជក់បារីអេឡិចត្រូនិចផ្លុំផ្សែងប៉ះចំមុខបុគ្គលដែលកំពុងផាត់មុខឱ្យនាងរហូត Jennie ចេញមកទទួលស្គាល់កំហុសរបស់ខ្លួននិងបានផ្ញើសារសូមទោសដោយផ្ទាល់ទៅកាន់ក្រុមការងារ៕

Shilin Stone Forest ជាឧទ្យានជាតិព្រៃថ្មដ៏ធំបំផុតលើពិភពលោក

0

ប្រទេសចិន ៖ ព្រៃថ្ម «Shilin Stone Forest» ស្ថិតនៅស្រុកលូណាន ភាគខាងកើតទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន ត្រូវបានគេចាត់ទុកថា គឺជាឧទ្យានជាតិព្រៃថ្មដ៏ធំបំផុតលើពិភពលោក ។ វាលាតសន្ធឹងនៅលើផ្ទៃដីដ៏ធំល្វឹងល្វើយ ប្រកបដោយភ្នំថ្មខ្ពស់-ទាបឆ្លាស់គ្នា បង្កើតបានជាទេសភាពស្រស់ស្អាតគួរឱ្យទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaP9JqIkuDmVJFocv-kMpjkLWJxcUoPBBJC8F7-MG5zJulyMPh7asMBvhwj_EIFwgCHYYl_8ucHdT4D0lsbJsWLajvZxC4wUX10cFooZbJvSkb3YuA_G-Mu5e7nAheAvZh-P6eaXESpL-5FEQ2tT9oyUaeS5p4yjjaK52EwGPj3enDMljD5CwsRuJRIn56/s640/8c4bd9019c589cd8ebbc7ba154c3fafe.jpg

ឧទ្យានជាតិនេះមានភ្នំថ្ម និងសសរថ្មតូច-ធំនៅលាយឡំចម្រុះគ្នាពាសពេញទាំងអស់ ដែលមានលក្ខណៈជាថ្មកំបោរ ។ កាលពីមុន ថ្មទាំងនេះស្ថិតនៅក្រោមផ្ទៃទឹក ប៉ុន្តែដោយសារការផ្លាស់ប្តូរផ្ទៃដីថ្ម វាបានធ្វើឱ្យថ្មកំបោរទាំងនេះផុសចេញពីផ្ទៃទឹកមក និងប្រែក្លាយជាព្រៃថ្មដ៏ស្រស់ស្អាតនាពេលបច្ចុប្បន្ន ។ គេសន្និដ្ឋានថា ព្រៃថ្មនេះមានអាយុរហូត២៧០លានឆ្នាំឯណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRrxDEQ9-kgjv4cpxzSm8fBmIULlYB2fCvXGU6rQPCNAISsdLWshR_5hzT6WpotXu9__Nwo6TL0LKt8snYUfSOVdEIqLYX7i0ZmIUJn_abPkbAzkg3j9CBwlWhCdo_4fD4mo0w1S8Qfc0xUO7HKcELDHDHKPwlNchX9ruxC9547AS0dbRuvZi9VBC7FpC_/s800/74f022d5ab4f417cad929ffb_cut_800x500_9.webp

បច្ចុប្បន្ន នៅទីនេះ គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយរបស់ទីក្រុងគុនមីង ខេត្តយូណាន ហើយអាជ្ញាធរចិនបានបើកឱ្យភ្ញៀវទេសចរចូលមកទស្សនាទីនេះនៅផ្នែកខ្លះៗ ។ ភ្ញៀវទេសចរអាចដើរទស្សនាព្រៃថ្មនៅតាមផ្លូវ រហូតដល់ជាង៤០០ផ្លូវ និងមានទីកន្លែងឈប់សម្រាកសម្រាប់មើលទេសភាព ចំនួន២០០កន្លែង ។ គេបានដាក់ឈ្មោះតំបន់នេះថា «ទឹកកួចនៅក្រោមសមុទ្រ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOtYsBLXj4tRqms5R10rkbSs7Uhb7M7JHrzHgZEIto8iE-fZ0rTyw6dkE1fBtqpJ8xRTnLII-VKID_Tcaf32P9GKz7XOts_dV_HOagArtbipeunJHnwNyL6jZVAjUck1yZyORt9DurJRwZ25-zcwcV63sscAofD2b6zTMP0x-irj-VYQKH7qB8BvBY0JvR/s1200/Kunming-Stone-Forest-China.webp

ចំណែកនៅតាមផ្លូវសម្រាប់ឱ្យភ្ញៀវទេសចរដើរទស្សនាឧទ្យានជាតិព្រៃថ្ម គឺមានការប្រគំតន្ត្រី និងការលេងកម្សាន្តជាហូរហែ ព្រមទាំងមានសេវាកម្មជួលស្លៀកពាក់តាមបែបអ្នកស្រុកក្នុងតំបន់ សម្រាប់ឱ្យភ្ញៀវទេសចរថតរូបទៀតផង ។ ការមកកម្សាន្តនៅឧទ្យានជាតិព្រៃថ្ម Shilin Stone Forest ភ្ញៀវទេសចរនឹងបង់ប្រាក់ចំនួន១៧០យាន់ក្នុងម្នាក់ និងបង់ថ្លៃរថយន្តសម្រាប់ទស្សនាព្រៃថ្ម ចំនួន២៥យាន់ទៀត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje8Rx51AMfxZNKfdQM4K5Qy6vqfbYZgo3nyGa4rXTQencjAJLc4NYRkRfyGBpBRMx8KUuA_rDbObspnsfQ2gn8MsSIK55CjUz-wvC_G0aKn-LfGVQUtw_FN4RWBZN0hvdyGk-dEdH_r09dbYKgYMppeXqWQUkRtv_j0_YoJMnmGWxhzjsf2OHioYIppOT0/s1280/photo_2024-07-20_16-43-35.jpg

ការជិះរថយន្តទស្សនាព្រៃថ្ម គឺមានភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរ ពីព្រោះបើពួកគេដើរទស្សនានោះ គឺនឹងចំណាយពេលពេញ១ថ្ងៃឯណោះ ។ ក្រៅពីនេះ តំបន់មួយទៀតដែលមានទេសភាពស្រស់ស្អាតពុំចាញ់ឧទ្យានជាតិព្រៃថ្ម គឺស្ថិតនៅបរិវេណជុំវិញឧទ្យាននេះ ។ ឧទ្យានជាតិព្រៃថ្ម ត្រូវបានអង្គការ UNESCO ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌធម្មជាតិរបស់ពិភពលោក រួចរាល់ហើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmWuLdEIhf4TZGYW1AaFQKIcv6qUls-FaflhlfL5aphSKQQe_wLs8EvHHppbOxSIMSKlYeNN8zzjwUukbrMnO1fO6TC7bGQXtKgnycBMiDpSVcPx5dLJOEinEaTSvym1x_MGGF9Jz3sY_oZnKp7tkYmH8c3-o0oN-MBlWvfe0j4-h_SgG2w4p_HwoRME5w/s800/stone-forest-aerial-view.jpg

តោះមកស្គាល់ទឹកជ្រោះដែលមានទេសភាពស្អាតជាងគេបំផុតក្នុងលោក

0

នៅពិភពលោកយើងនេះ គឺមានទឹកជ្រោះច្រើនរាប់មិនអស់ ដោយទឹកជ្រោះនីមួយៗសុទ្ធតែមានទេសភាពស្រស់ស្អាត ស្រស់បំព្រងអមដោយខ្យល់អាកាសបរិសុទ្ធ និងធម្មជាតិ មានព្រៃព្រឹក្សាព័ទ្ធជុំវិញ រួមជាមួយទឹកត្រជាក់ថ្លាឈ្វង់ ប្រៀបបានដូចជាឋានសួគ៌នៅលើដីអ៊ីចឹង។ ប៉ុន្តែតើអ្នកដឹងទេថា ទឹកជ្រោះណាដែលត្រូវបានគេចាត់ទុកថា មានទេសភាពស្អាតជាងគេបំផុតក្នុងលោក? https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnj0pvlGTof0Ktndi_41f_hex-cl2GeC6bT6bnFhAnoUv-nXgIdYqEatWoyBL0uwZfqfkQPCvhXSUXP6CeyXRa74lY1v2EKEZ17aZ8dIFNCnJczT3bbAsu2ObM9p47_TR0Fkj7aXYeLQmxWnzX2CqiCgaegmgnv4EyHhsl6flKTcpsYzhWEcmXQ5BxiRbw/s1280/photo_2024-07-20_16-28-50.jpg

ទឹកជ្រោះដែលមានទេសភាពស្អាតជាងគេបំផុតក្នុងលោកគឺមានឈ្មោះថា Caño Cristales គឺជាទឹកជ្រោះប្រាំពីរពណ៌ ដែលវាតែងតែប្រែពណ៌ផ្សេងៗគ្នានៅក្នុងធម្មជាតិគ្រប់រដូវកាល។ Caño Cristales ឬទឹកជ្រោះប្រាំពីរពណ៌មានទីតាំងនៅជួរភ្នំ Macarena ក្នុងប្រទេសកូឡំប៊ី។ វាត្រូវបានគេហៅថា “ទឹកជ្រោះនៃព្រះ” គឺជាទឹកជ្រោះដែលមានទេសភាពស្អាតជាងគេបំផុតមានតែមួយគត់នៅលើផែនដី។ សព្វថ្ងៃទឹកជ្រោះនេះគឺជាទីកន្លែងដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តដើរទស្សនាក្នុងតំបន់ទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwwsYRlhFqFKgv29P_Xdk7Z2hdeFC52Z6eoR0UuMFN0vmBV-3h81fiHb8HxG5Nbpt0tN1BX-pMVd0sn1Ea-ONFtaiMuhe54aIaTU22bBfpMqCaFHx3LinnjnC3ca15IQiA-4klpcRAarYSR5esVLhUs2uP7eF1dbVTCPgdfeMc3Lg4n8A8t4a722_085fF/s1280/photo_2024-07-20_16-28-59.jpg

ជារៀងរាល់ឆ្នាំ តំបន់រមណីយដ្ឋានទេសចរណ៍នេះគឺបានទាក់ទាញវត្តមានភ្ញៀវទេសចររាប់លាននាក់ រហូតដល់មានប្រយោគមួយលើកឡើងថា «ប្រសិនបើអ្នកទៅប្រទេសកូឡំប៊ី កុំរំលងទឹកជ្រោះប្រាំពីរពណ៌ឱ្យសោះ»។ ទឹកជ្រោះ Caño Cristales គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវសាស្រ្តនៃជួរភ្នំ Macarena ដោយសារតែវាបានចូលរួមក្នុងប្រព័ន្ធអេកូឡូស៊ីចំនួនបីដូចជាជួរភ្នំ Andes វាលទំនាបខាងកើត និងព្រៃអាម៉ាហ្សូន ដែលសម្បូរទៅដោយភាពចម្រុះនៃរុក្ខជាតិ និងសត្វគ្រប់ប្រភេទ។ ទឹកជ្រោះ Caño Cristales មានប្រាំពីរពណ៌គឺលឿង ក្រហម ខៀវ បៃតង ស ខ្មៅ និងផ្កាឈូក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2nDzdYID0lgytICR_X5Q1uPTKGXonQfOpNg69u9BnIpV54BohAxq0PgGF4DYDGQA0DQiwnIxqsKKN2uynXlVGsRrL90Q_nMX9YmKZ8T2hnCH84PGCtv-c7K7Z-XlK4YOgFk8TbWOB8RoAMlTR7w1kLp0dBQqikjz1K5lKcsLYUIiVVdwTfwbOt9EtdPSE/s1280/photo_2024-07-20_16-29-16.jpg

ទឹកទាំងនេះមានភាពបរិសុទ្ធដែលអនុញ្ញាតឱ្យយើងមើលឃើញបាតដ៏ស្រស់ស្អាតរបស់វា ទោះជាយ៉ាងណាក៏ដោយ ទឹកជ្រោះនេះគឺគ្មានត្រីរស់នៅនោះទេ ដោយសារតែការរសាត់តិចនិងសារធាតុដីល្បាប់។ ដូច្នេះតំបន់នេះគឺជាជម្រករបស់សត្វស្លាប ប្រហែល ៤២០ ប្រភេទ សត្វទន្សោង ១០ ប្រភេទ សត្វល្មូន ៤៣ ប្រភេទ និងសត្វព្រូន ៨ ប្រភេទ រួមទាំងរុក្ខជាតិរាប់សិបប្រភេទទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9_C9j5zLVu-JUN66VP8jYu1-5OnyPi0ZPe7AyYQwVCopuwMDr0bSP5OGcxwk1kL4kEiH8LlkB5BZFpZCuccrN4zsPqRcb6ifeKzvMSNehn92szhZWCXomPxRvL7XPGXJxGdS8hsh_HQ2-hThpUd_AVzcqR71trtPHgmUG4ccxzodWkaxDHCiTQfWJ5S34/s1280/photo_2024-07-20_16-29-30.jpg