សមាគមជំងឺបេះដូងនៅអាមេរិកបានណែនាំឱ្យមនុស្សចាស់ព្យាយាមហាត់ប្រាណ យ៉ាងហោចណាស់១៥០នាទីក្នុង១សប្តាហ៍ ប៉ុន្តែដោយសារការរស់នៅប្រចាំថ្ងៃរបស់មនុស្សសម័យនេះ បានធ្វើឱ្យពួកគេអង្គុយស្ងៀមមួយកន្លែងច្រើនជាងការធ្វើចលនារាងកាយ ។ តើដឹងឬទេថា យើងមានសុខភាពល្អបាន លុះត្រាតែរាងកាយមានចលនាជារៀងរាល់ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgFBsmBzmVUPsgw53vJQ5lhcHhlKRx-RlqFOC3eT0cuSqvBu57JbTKLYkclyWb8C8LAKIX7_3jM3dqELfTPQsLcC7gxFuWz_lX5_Tpl5SvDwGgB7O1ywzMoyfu-PpafzV56OuUDDlaUdJymUzRhtlcMWxCygGkomLM9KCYif93YZnNU3DgfqmeNsQhvRAi/s1500/GettyImages-1408278705-63c7db88ece0493e88bfa9d671004f36.jpg

យោងតាមការស្រាវជ្រាវបង្ហាញថា ការអង្គុយរយៈពេលយូរធ្វើឱ្យប៉ះពាល់ដល់សុខភាព ហើយប្រឈមនឹងការកើតជំងឺផ្សេងៗ ដូចជា ៖ ជំងឺទឹកនោមផ្អែម, លើសឈាម, ធាត់, ពុកឆ្អឹង, មហារីក និងជំងឺបេះដូង ។ លើសពីនេះ វានឹងបង្កើនអត្រាការស្លាប់ទៀតផង ដោយសារការអង្គុយយូរ ។

ការស្រាវជ្រាវថ្មីរបស់សាកលវិទ្យាល័យ Soochow ប្រទេសចិន បង្ហាញថា ការផឹកកាហ្វេអាចជួយកាត់បន្ថយផលប៉ះពាល់សុខភាព ដោយសារការអង្គុយយូរបាន ។ ការស្រាវជ្រាវនេះបញ្ជាក់ថា អ្នកដែលអង្គុយយូរជាង៨ម៉ោងក្នុង១ថ្ងៃ នឹងប្រឈមជាមួយការស្លាប់ ខ្ពស់ជាងអ្នកអង្គុយតិចជាង៤ម៉ោងក្នុង១ថ្ងៃ ។ ប៉ុន្តែអ្នកផឹកកាហ្វេច្រើន បែរជាមានបញ្ហាប្រឈមសុខភាពតិចជាងអ្នកមិនផឹកកាហ្វេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlbMdXyAlIkeMBpa6omEZyhKJiQ2f7BpQoskI02cNHtGAf30G2WNsUxd4TxMsDj5a3iqIz_6t-KofV5bOmQyXnjwWFSCr_1vYQVBMFJS4Q3ybLAj1XvOKt-KCWrf7oI3S7hSoCz8Avq2UYunKPbLYkNSzMdveKEefzGRnV9UApP93Enqa6uMo8aUpNQ6wt/s740/photo_2024-07-20_13-35-55.jpg

ក្រុមអ្នកស្រាវជ្រាវបានសិក្សាទិន្នន័យពីអ្នកចូលរួមចំនួន១០.៧០០នាក់ នៅសហរដ្ឋអាមេរិក អំពីពេលវេលាអង្គុយ និងការផឹកកាហ្វេរបស់ពួកគេ បង្ហាញថា អ្នកអង្គុយយូរជាង៨ម៉ោងក្នុង១ថ្ងៃ នឹងមានផលប៉ះពាល់សុខភាព លឿនជាងអ្នកអង្គុយតិចជាង៤ម៉ោងក្នុង១ថ្ងៃ ។

បច្ចុប្បន្ន មនុស្សភាគច្រើនបានអង្គុយកាន់តែយូរ ដូចជា ៖ អង្គុយមើលទូរទស្សន៍, ប្រើប្រាស់កុំព្យូទ័រ និងធ្វើការ ហើយពួកគេបញ្ចេញកម្លាំងតិចជាងមុន ។ ហេតុនេះ វាបណ្តាលឱ្យប៉ះពាល់សុខភាពខ្លាំង បើទោះជាពួកគេបានហាត់ប្រាណតាមការណែនាំក្តី ពីព្រោះការអង្គុយយូរប្រឈមនឹងការកើតជំងឺបេះដូង និងស្លាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDXozhqd5rVj7uqv_wSoXUJJhUg-MpdRcfuRNiWumc6NVEq2Q4CKTadZdJl9D_MXBjpv-q4gLqQmCEwQGurHBfRS8toCaju8Yq5n4CnlDsiOGDSUB4WNGqP2IOMWP0qXsQlEDmTSxwCwCcHGXU6e3ozk5RSkLp9VMB_lSLztPqV9iWWQgcLVlYKmc2zWLm/s1024/photo_2024-07-20_13-35-55%20(3).jpg

មនុស្សនៅទូទាំងពិភពលោក ពេញនិយមផឹកកាហ្វេខ្លាំងបំផុត ហើយកាហ្វេបានផ្ទុកនូវសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលជួយកាត់បន្ថយហានិភ័យជំងឺរ៉ាំរ៉ៃ ។ ការស្រាវជ្រាវបង្ហាញថា អ្នកផឹកកាហ្វេច្រើនប្រឈមនឹងការស្លាប់មុនអាយុតិចជាងអ្នកមិនផឹកកាហ្វេ ។ រីឯអ្នកមិនផឹកកាហ្វេ ហើយអង្គុយលើស៦ម៉ោងក្នុង១ថ្ងៃ នឹងប្រឈមជាមួយការស្លាប់ខ្ពស់ជាងអ្នកផឹកកាហ្វេ ដែលអង្គុយតិចជាង៦ម៉ោង រហូតដល់១.៦ដង ។

ការអង្គុយយូរធ្វើឱ្យប៉ះពាល់ដល់ការរំលាយជាតិស្ករ និងបង្កើនការរលាករៀងរាល់១ម៉ោងម្តងពេលអង្គុយ ឬសម្រាក គឺបង្កើនហានិភ័យក្នុងការរំលាយអាហារដល់ទៅ៣៩% ។ ប៉ុន្តែការផឹកកាហ្វេបានជួយបង្កើនអត្រាការរំលាយជាតិស្ករ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYG8AF0aw2n7iw8iuqEd_GDeVi_j3o2Bf0bvS1JEX1qYo_CM7-ji7IAQE1X-m6TTnxUK0sNVWSXZPs9xDws0v6kK7ojQAU-Zdc8xkwo8xeMs3BKRnFGUPHgdzM67TPJI-PkpvluN17F2bCnZQTRMwno9RcTejCuxD7CGDvEbMEoyWvMS4DbS6r9OGhJ5qC/s1200/photo_2024-07-20_13-35-55%20(2).jpg

ប៉ុន្តែការស្រាវជ្រាវនេះ គឺសំដៅទៅលើកាហ្វេខ្មៅតែប៉ុណ្ណោះ និងមិនរួមបញ្ចូលកាហ្វេដាក់ទឹកដោះគោ ឬដាក់ស្ករទេ ។ បើយើងផឹកកាហ្វេទឹកដោះគោ ឬដាក់ស្ករកាន់តែច្រើន យើងនឹងឆាប់ធាត់ និងកើតជំងឺទឹកនោមផ្អែម ៕