Home ព័ត៌មានអន្តរជាតិ តោះមកស្គាល់ទឹកជ្រោះដែលមានទេសភាពស្អាតជាងគេបំផុតក្នុងលោក

តោះមកស្គាល់ទឹកជ្រោះដែលមានទេសភាពស្អាតជាងគេបំផុតក្នុងលោក

61
0

នៅពិភពលោកយើងនេះ គឺមានទឹកជ្រោះច្រើនរាប់មិនអស់ ដោយទឹកជ្រោះនីមួយៗសុទ្ធតែមានទេសភាពស្រស់ស្អាត ស្រស់បំព្រងអមដោយខ្យល់អាកាសបរិសុទ្ធ និងធម្មជាតិ មានព្រៃព្រឹក្សាព័ទ្ធជុំវិញ រួមជាមួយទឹកត្រជាក់ថ្លាឈ្វង់ ប្រៀបបានដូចជាឋានសួគ៌នៅលើដីអ៊ីចឹង។ ប៉ុន្តែតើអ្នកដឹងទេថា ទឹកជ្រោះណាដែលត្រូវបានគេចាត់ទុកថា មានទេសភាពស្អាតជាងគេបំផុតក្នុងលោក? https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnj0pvlGTof0Ktndi_41f_hex-cl2GeC6bT6bnFhAnoUv-nXgIdYqEatWoyBL0uwZfqfkQPCvhXSUXP6CeyXRa74lY1v2EKEZ17aZ8dIFNCnJczT3bbAsu2ObM9p47_TR0Fkj7aXYeLQmxWnzX2CqiCgaegmgnv4EyHhsl6flKTcpsYzhWEcmXQ5BxiRbw/s1280/photo_2024-07-20_16-28-50.jpg

ទឹកជ្រោះដែលមានទេសភាពស្អាតជាងគេបំផុតក្នុងលោកគឺមានឈ្មោះថា Caño Cristales គឺជាទឹកជ្រោះប្រាំពីរពណ៌ ដែលវាតែងតែប្រែពណ៌ផ្សេងៗគ្នានៅក្នុងធម្មជាតិគ្រប់រដូវកាល។ Caño Cristales ឬទឹកជ្រោះប្រាំពីរពណ៌មានទីតាំងនៅជួរភ្នំ Macarena ក្នុងប្រទេសកូឡំប៊ី។ វាត្រូវបានគេហៅថា “ទឹកជ្រោះនៃព្រះ” គឺជាទឹកជ្រោះដែលមានទេសភាពស្អាតជាងគេបំផុតមានតែមួយគត់នៅលើផែនដី។ សព្វថ្ងៃទឹកជ្រោះនេះគឺជាទីកន្លែងដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តដើរទស្សនាក្នុងតំបន់ទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwwsYRlhFqFKgv29P_Xdk7Z2hdeFC52Z6eoR0UuMFN0vmBV-3h81fiHb8HxG5Nbpt0tN1BX-pMVd0sn1Ea-ONFtaiMuhe54aIaTU22bBfpMqCaFHx3LinnjnC3ca15IQiA-4klpcRAarYSR5esVLhUs2uP7eF1dbVTCPgdfeMc3Lg4n8A8t4a722_085fF/s1280/photo_2024-07-20_16-28-59.jpg

ជារៀងរាល់ឆ្នាំ តំបន់រមណីយដ្ឋានទេសចរណ៍នេះគឺបានទាក់ទាញវត្តមានភ្ញៀវទេសចររាប់លាននាក់ រហូតដល់មានប្រយោគមួយលើកឡើងថា «ប្រសិនបើអ្នកទៅប្រទេសកូឡំប៊ី កុំរំលងទឹកជ្រោះប្រាំពីរពណ៌ឱ្យសោះ»។ ទឹកជ្រោះ Caño Cristales គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវសាស្រ្តនៃជួរភ្នំ Macarena ដោយសារតែវាបានចូលរួមក្នុងប្រព័ន្ធអេកូឡូស៊ីចំនួនបីដូចជាជួរភ្នំ Andes វាលទំនាបខាងកើត និងព្រៃអាម៉ាហ្សូន ដែលសម្បូរទៅដោយភាពចម្រុះនៃរុក្ខជាតិ និងសត្វគ្រប់ប្រភេទ។ ទឹកជ្រោះ Caño Cristales មានប្រាំពីរពណ៌គឺលឿង ក្រហម ខៀវ បៃតង ស ខ្មៅ និងផ្កាឈូក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2nDzdYID0lgytICR_X5Q1uPTKGXonQfOpNg69u9BnIpV54BohAxq0PgGF4DYDGQA0DQiwnIxqsKKN2uynXlVGsRrL90Q_nMX9YmKZ8T2hnCH84PGCtv-c7K7Z-XlK4YOgFk8TbWOB8RoAMlTR7w1kLp0dBQqikjz1K5lKcsLYUIiVVdwTfwbOt9EtdPSE/s1280/photo_2024-07-20_16-29-16.jpg

ទឹកទាំងនេះមានភាពបរិសុទ្ធដែលអនុញ្ញាតឱ្យយើងមើលឃើញបាតដ៏ស្រស់ស្អាតរបស់វា ទោះជាយ៉ាងណាក៏ដោយ ទឹកជ្រោះនេះគឺគ្មានត្រីរស់នៅនោះទេ ដោយសារតែការរសាត់តិចនិងសារធាតុដីល្បាប់។ ដូច្នេះតំបន់នេះគឺជាជម្រករបស់សត្វស្លាប ប្រហែល ៤២០ ប្រភេទ សត្វទន្សោង ១០ ប្រភេទ សត្វល្មូន ៤៣ ប្រភេទ និងសត្វព្រូន ៨ ប្រភេទ រួមទាំងរុក្ខជាតិរាប់សិបប្រភេទទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9_C9j5zLVu-JUN66VP8jYu1-5OnyPi0ZPe7AyYQwVCopuwMDr0bSP5OGcxwk1kL4kEiH8LlkB5BZFpZCuccrN4zsPqRcb6ifeKzvMSNehn92szhZWCXomPxRvL7XPGXJxGdS8hsh_HQ2-hThpUd_AVzcqR71trtPHgmUG4ccxzodWkaxDHCiTQfWJ5S34/s1280/photo_2024-07-20_16-29-30.jpg