អ្នកគាំទ្រមានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់បន្ទាប់ពីតារារ៉េប King chi បានទម្លាក់ MV ថ្មីរបស់ខ្លួនមានចំណងជើងថា «ហត់នឿយ» ខណៈស្នាដៃដឹកនាំថត MV នេះគឺជាស្នាដៃរបស់តារាចម្រៀង ជូវី លីន អតីតក្រុមប៉ូឡារិចក្រោមផលិតកម្មបារមី។ កាលពីមុនអ្នកគាំទ្រក៏បានឃើញថាលោកជូវី បានបញ្ចេញថ្វីដៃថតបទចម្រៀង «មិនអាចវិលវិញ» របស់ វណ្ណដា និង វណ្ណថាន ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibU29btq21YTFzo9He-A-v40tydzGfhqCwNBaHbse40KCCUeil_tk602KddMln6Jb5X3elAH5SQOTYLIGtnWPE1eVO3dbu89zu0s6t_xIKT6UfUOtbUWYVo3EhuuPf2PKD7CYRWexziqsBvkueo3uEXxOkvw5Z6UeecfgoyGmURXhdm_qnYeMGnUDRVckx/s2048/image_2024-07-20_08-56-46.png

បកត្រលប់ទៅ៤ខែមុនតារារ៉េប វណ្ណដា និង វណ្ណថាន បានចេញស្នាដៃទីពីររបស់ខ្លួនមានចំណងជើងថា «មិនអាចវិលវិញ» បន្ទាប់ពីជោគជ័យបទ «កំលោះស្រុកខ្មែរ» ដែលទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីផ្អើលអស់មួយស្រុកខ្មែរ។ កាលពីគ្រានោះនៅពេលផលិតកម្មបារមីបង្ហាញឈុតក្រៅឆាកពីការថត MV នេះរួមជាមួយការបង្ហោះរបស់តារាចម្រៀង វណ្ណដា អ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីឃើញតារាចម្រៀង ជូវី លីន ជាអ្នកថតMVរបស់តារាចម្រៀងទាំងពីររូបនេះ ជាហេតុធ្វើឱ្យមានការសរសើរថាលោកជាមនុស្សមានទេពកោសល្យមានចំណេះជំនាញច្រើនលើវិស័យតន្រ្តី។ យ៉ាងណាពេលនេះលោក ជូវី លីន និង នរិទ្ធ បានសម្រេចចិត្តរំសាយក្រុមប៉ូឡារិច ដោយ ជូវី សម្រេចចិត្តបន្តសកម្មភាពឯករាជ្យ ចំណែកឯ នរិទ្ធ បន្តធ្វើជាតារាចម្រៀងក្រោមផលិតកម្មបារមីដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF84kS3aHcdDzCfD660xLuZT2gSakXcIJjil2AyX8h45arln61iSLvDvcDpX60A7TGHSqWzajhfc9zXHqAW1efil1CLG3K1zl-EAw3YESyjDsRa-QHYK46UInLks2g_4LF3UY5P8QE9-Bakaj392i5VasfVcJV6ytJ-MAI7bVITLJkqzagST-JB0OCg5iV/s2048/image_2024-07-20_08-56-47.png

ថ្មីៗនេះពោលគឺនៅយប់ថ្ងៃទី១៩ ខែកក្កដា តារារ៉េប King Chi បានទម្លាក់ MV ថ្មីមួយបទក្រោមផលិតកម្ម CG ដែលមានចំណងជើងថា «ហត់នឿយ» ហើយតារារ៉េបរូបនេះបន្តអត្តសញ្ញាណរបស់ខ្លួនទៅលើរហ័សនាម ស្តេចជួន ដោយបានរៀបរាប់ខ្លឹមសារនិងមានពាក្យចុងជួនទៅលើបទចម្រៀងនេះ។ មួយផ្នែកទៀតដែលអ្នកគាំទ្រមានការចាប់អារម្មណ៍ជាពិសេសនោះគឺស្នាដៃ MV នេះដែលទទួលបានការសរសើរនេះគឺជាស្នាដៃរបស់ ជូវី លីន ដែលជាដឹកនិងកាត់ MV មួយនេះរបស់ King chi ។ គេចាំបានដែរថា តារាចម្រៀងស្រី កៅ សុហ្វៀរ កាលពី ជូវី លីន ទម្លាក់បទថ្មីរបស់ខ្លួនក្នុងនាមជាតារាចម្រៀងឯករាជ្យរូបនាងក៏បានសរសើរសមត្ថភាព ជូវី លីន ធ្វើបានគ្រប់យ៉ាងរហូតចំអន់ថា «បងដៃ២០»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL_fMkkYZiMSynAHcTkxJoC2PiVUYSoOJvEbmhYf0o94anvnxbskNT9l24oditNIUbOrzIJl0a5JywFiOQtLQNDWfN2UEC9YglvctM0IkhWG-nJp1p5QvXyj09MKIoHNW1Ay7nzO1P7X3vsfhPjSJ2jw5dDGDA-CeNOA1nTJswFeTTnolDm_whqS1BG4dE/s960/image_2024-06-12_11-44-29%20(2).png

អ្នកគាំទ្របានបញ្ចេញមតិថា បទនេះឡូយ បទចម្រៀងមានអត្ថន័យ អ្នកច្រៀងក៏ឡូយអ្នកថតក៏ឡូយ ទាំងពីរោះនិងបង្កប់អត្ថន័យរួមទាំងមតិយោបល់សរសើរជាច្រើនទៀតដែលមានការលើកឡើងស្រដៀងៗគ្នាថាពីរោះអត្ថន័យចាក់ដល់ខួរក្បាល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgziGYY3Lqi3JVigzFv82BypllXdxRPhXO3zQWboLYiuEbFq3kI7UzQgMXS5H-JWjo2iPSCyIaveF9sPe_5xdMXTqT0kFCuHeXXnuwzhVsBbmHVfRgHg4kfvXbqXwYjhLWJ0h-u1Afb5Uca99nWMFwEGZznZq1m391YAS0z3_MWzHn4MHDeWeXyxZOgj4KX/s2048/image_2024-07-03_11-27-03.png