Home ព័ត៌មានអន្តរជាតិ ដូចផ្លូវទៅឋានសួគ៍! ស្ពាន Beipanjiang ធ្វើឲ្យក្ដីស្រមៃអ្នកចង់ជិះឡានកាត់ពពកក្លាយជាការពិត!

ដូចផ្លូវទៅឋានសួគ៍! ស្ពាន Beipanjiang ធ្វើឲ្យក្ដីស្រមៃអ្នកចង់ជិះឡានកាត់ពពកក្លាយជាការពិត!

81
0

បច្ចេកវិទ្យាវិស្វកម្មរបស់ចិនបានធ្វើឱ្យរឿងដែលមិនអាចទៅរួច ក្លាយជាការពិត! នៅខេត្តគុយចូវ (Guizhou) អ្នកមិនត្រឹមតែអាចបើកបររថយន្តនៅលើថ្នល់ធម្មតានោះទេ ប៉ុន្តែគឺអាចបើកបរទម្លុះពពក និងអ័ព្ទ ដែលមើលទៅហាក់បីដូចជាទិដ្ឋភាពក្នុងភាពយន្តវិទ្យាសាស្ត្រអញ្ចឹងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyVcV9ZgMTXHqN97DMZ2byCkWnmzrvXBZVi32Xak2WFseAoO2j8Z2i6k6BqvM_CieAMPG6IWY-CCAhMatCDExQ4tstw_DoLglwy_8LCLDZxD1l24_7PDd7xwgvMlmj9SEbWRqxHcjZBJI4YeJSr8H8y7isq2nI73FoZzprk6Aq2ZTU6DdWon0q6MU5sFg/s1280/photo_2026-04-28_16-49-42.jpg

កាលពីមុន គុយចូវគឺជាតំបន់ភ្នំដាច់ស្រយាលដែលពិបាកធ្វើដំណើរខ្លាំងបំផុត ប៉ុន្តែឥឡូវនេះ វាបានក្លាយជាកន្លែងប្រមូលផ្តុំទៅដោយស្ពានខ្ពស់ៗជាងគេបំផុតលើពិភពលោក។ ពេលអ្នកបើកបរឆ្លងកាត់ស្ពានដូចជាស្ពាន Beipanjiang ដែលមានកម្ពស់ខ្ពស់កប់ពពក រហូតដល់ ៥៦៥ម៉ែត្រ ជាមួយប្រវែងដ៏វែង ១៣៤១ម៉ែត្រ អ្នកនឹងមានអារម្មណ៍ថាឡានរបស់អ្នកកំពុងអណ្តែតលើអាកាស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbge8igl4ljRiu3vdUx6a-qCA2olK0Imab6G4rSdm2wdG9VeltokoLSb6xUugiMeR9L19rc1Fpf16EBhBNmMs2Jlbuzov1Da9ibVNb6JYYLhl0xqMIguxQf18BnocKzXN3E-YLHA_6L7nVkip9WU63nZiWVWDdG2bQ_ZIzaZvqJC9ir-WRN9jzwV7gfaI/s1280/photo_2026-04-28_16-49-43.jpg
នៅពេលព្រឹកព្រលឹម ឬក្រោយភ្លៀងធ្លាក់រួច ជ្រលងភ្នំនៅទីនោះនឹងពោរពេញទៅដោយសមុទ្រពពកពណ៌សក្បុស។ នៅពេលអ្នកបើកចូលទៅ រថយន្តរបស់អ្នកនឹងបាត់ខ្លួនចូលទៅក្នុងពពក រួចក៏លេចចេញមកវិញនៅម្ខាងទៀតនៃភ្នំ។ វាជាបទពិសោធន៍មួយដែលធ្វើឱ្យព្រឺព្រួចផង និងរំភើបផងក្នុងពេលតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOKc6wninr16utXnKxoEfJN0_Y6S048KvdOCfewLdjcPPSCAlVoJFW3Khomnn1xKC2D94y5P02-GZX6Y51hgXM0GRrH2xcUQ6O3X07uTBlAX3iWmrND3TTPFU3p5C5r6ScSsUNQrfmikC4MzVbi8YSLsvQfkA0BsKxGE9dqjA4OqpzAIMRCo05Q6HiwRs/s1200/photo_2026-04-30_09-48-54.jpg

ក្រៅពីស្ពានដ៏មហិមា ទេសភាពសងខាងផ្លូវគឺសុទ្ធតែជាភ្នំខៀវស្រងាត់ និងទឹកជ្រោះធ្លាក់មកពីលើកំពូលភ្នំ។ ជាទូទៅអ្នកបើកបរនៅទីនេះមិនមែនធ្វើដំណើរដើម្បីទៅដល់គោលដៅនោះឡើយ ប៉ុន្តែពួកគេគ្រាន់តែចង់ជិះឡានកម្សាន្តតាមដងផ្លូវនៃស្ពាននេះតែប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT9Vgi1QdfXrEWSRHYrKv6F8C8tojZCRZoKTIPmenqNomA71S5NrOLnn46FZqNEA4q2GQmEjfkRAP-fFEsLcJdmQhOrLfpk7DPus3jueA0Q-FZ22oyJzSubRizgX-iZnii391_P3pgQkTg6N9miGELxgNaeiMf8aqduBn_dzZN1ItX77Gv5hEZHwvD76Q/s820/photo_2026-04-30_09-48-55%20(2).jpg
ស្ពាន និងផ្លូវល្បឿនលឿនទាំងនេះ មិនត្រឹមតែសាងសង់ឡើងដើម្បីសម្រួលការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្ហាញពីមហិច្ឆតារបស់មនុស្សក្នុងការយកឈ្នះលើធម្មជាតិ។ ពីតំបន់ដែលធ្លាប់តែក្រីក្រ និងដាច់ឆ្ងាយ ឥឡូវនេះគុយចូវបានក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងទេសចរណ៍ដ៏លេចធ្លោបំផុតមួយនៅក្នុងប្រទេស។
ចុះសម្រាប់ប្រិយមិត្តវិញ បើមានឱកាសបានទៅលេងទីនោះ តើហ៊ានបើកបរលើស្ពានដែលខ្ពស់កប់ពពកបែបនេះដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGJT_-1WZArwTXxYUlNfM6JeD_WDJsikSTliE0ClFLXM_7qUI_mReGXjko5yP_vtr3ZbSK7nN0S3mWk_oq0ZUiZLb8U_tSMVfF0MLd5dZ8awmBu89f3qPUlPEtyhxRMryyjNkoKVlYn-f5psAUqXBqcSZrp1LyKi0ygAWYagoVDDiSdGNyVOCB9-3xwxE/s1280/photo_2026-04-30_09-48-55.jpg